Home ព័ត៌មានអន្តរជាតិ កូនប្រុសមេដឹកនាំកំពូងអ៊ីរ៉ង់ត្រូវបានតែងតាំងជាមេដឹកនាំថ្មី ខណៈ Trump ថាកាន់តំណែងមិនបានយូរ

កូនប្រុសមេដឹកនាំកំពូងអ៊ីរ៉ង់ត្រូវបានតែងតាំងជាមេដឹកនាំថ្មី ខណៈ Trump ថាកាន់តំណែងមិនបានយូរ

11
0

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោក Mojtaba Khamenei ត្រូវបានតែងតាំងជាមេដឹកនាំកំពូលអ៊ីរ៉ង់ថ្មីបន្តតំណែងពីឪពុករបស់ខ្លួន ដែលលោកជាបុគ្គលមានឥទ្ធិពលខ្លាំងនៅពីក្រោយខ្នងឪពុក និងធ្លាប់ប្រកាសសងសឹ.កអាមេរិក និងអ៊ីស្រាអែលឱ្យបាន ដោយសារការបាត់បង់ជីវិ.តឪពុក និងសាច់ញាតិក្នុងថ្ងៃតែមួយបន្ទាប់ពីការវាយប្រ.ហាររបស់អាមេរិក និងអ៊ីស្រាអែល ។ ពេលនេះ ពលរដ្ឋអ៊ីរ៉ង់បារម្ភពីសុវត្ថិភាពរបស់លោក ដោយសារអាមេរិកមិនគាំទ្រ ខណៈអ៊ីស្រាអែលគំ.រាមចាត់ការមេដឹកនាំអ៊ីរ៉ង់ថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieL-Jnv1roo0nc1Hxf7pf7hbOcDDLg39DUBDbwgWKCS3Je7jHyNgYYnd6b3z024lFgpjAd-WPELSSISJ6ikSNTBTgItV1CfScYfrzsd5J5rf3YRSr-dYjgYC1ozJEx8BzWs1dbTRlPTRDKNunmRy1vm8a4M_ZrkehMb4XsB4U3aRDYU83xiyI2RZcQRd23/s800/photo_2026-03-09_16-04-24.jpg

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលអ៊ីរ៉ង់បានរាយការណ៍នៅព្រឹកថ្ងៃទី៩ ខែមីនា ថា លោក Mojtaba Khamenei គឺជាកូនប្រុសទី២ របស់លោក Ayatollah Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ចាស់ ត្រូវបានតែងតាំងជាមេដឹកនាំកំពូលអ៊ីរ៉ង់ថ្មីបន្តតំណែងពីឪពុក ខណៈប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសថា មេដឹកនាំកំពូលអ៊ីរ៉ង់ថ្មីនឹងកាន់តំណែងមិនបានយូរទេ ប្រសិនបើគ្មានការគាំទ្រពីអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioyX8_QsDCPhTtHSlULsPzs0KOXJMSOy8mrFMl15bhJDsNaWwQCuYcuQCbkc3-TxhK_CIHTQth6vikQvJqWIWmuKypqYD5h7-jmy71V1L1lZHs7yGnbQ5guL8JFPdTFHgSNRW-wY-yE9BLMj5macHOXQzxlRPZUvyw83_zSRcuiAtsczLMJSz_VLR9S50R/s1280/photo_2026-03-09_16-04-24%20(2).jpg
តាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលអ៊ីរ៉ង់ លោក Mojtaba នឹងឡើងកាន់តំណែងបន្តពីឪពុក គឺលោក Ayatollah Ali Khamenei ដែលបានបាត់បង់ជីវិតដោយសារការវាយប្រហារពីសំណាក់អាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។ លោក Mojtaba ត្រូវបានតែងតាំងដោយក្រុមប្រឹក្សាអ្នកជំនាញ (Assembly of Experts) ដែលមានសមាជិកជាមន្ត្រីសង្ឃជាន់ខ្ពស់ចំនួន៨៨រូប និងមានតួនាទីទទួលខុសត្រូវក្នុងការជ្រើសរើសមេដឹកនាំកំពូល ។

តាំងពីការបង្កើតសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់កាលពីឆ្នាំ១៩៧៩ ក្រុមប្រឹក្សាអ្នកជំនាញធ្លាប់តែងតាំងមេដឹកនាំថ្មីអ៊ីរ៉ង់បានតែ១លើកប៉ុណ្ណោះ គឺតែងតាំងលោក Ayatollah Ali Khamenei ជាមេដឹកនាំកំពូលអ៊ីរ៉ង់ឱ្យដឹកនាំប្រទេសភ្លាមៗ បន្ទាប់ពីលោក Ayatollah Ruhollah Khomeini បាត់បង់ជីវិតកាលពីជាង៣០ឆ្នាំមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLaU4YpYEaN5Dd-9JFTjWJKydPI1Oti3nITGZ8jijM6x3lA7ANlH2JSaM54CYY64vPt8oDuKeJ8l_9VnCeK73euLYkSHp4_SaRD_NxEEskCkHrYv4igXMN-pm4QUD8YqRrkmIOzZ5D0fN20Fo4MK4fVnZgwG9ssGc_OdURsoupRvwYD9XZYDAYVsAaiKtr/s770/photo_2026-03-09_16-04-25.jpg
លោក Mojtaba គឺជាបុគ្គលមានឥទ្ធិពលបំផុតនៅពីក្រោយខ្នងឪពុក និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងបដិវត្តអ៊ីស្លាម (IRGC) ដែលជាកងកម្លាំងកងទ័ពដ៏មានអំណាចបំផុតនៅប្រទេសអ៊ីរ៉ង់ ហើយលោកក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយកងកម្លាំងកងទ័ពស្ម័គ្រចិត្ត Basij ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfkY2AbYQNuhthgxK6Q0DcIdF6I1c8M5mAlrjk-8ulNQ9CswCYj2I-3v67GlU3CkzIGJXztv7XZG4jVxQidFMii3UzTYwCsciZ7_Rwbs_EuVEwrZPFb4csSR3xtKyGglxOeihtiAp2I7Tff1Xra2wukdhGjTD8YcUVQaPPPuilx0WkV-Fo5rGPLYAJGYmP/s864/photo_2026-03-09_09-23-05.jpg

លោក Mojtaba មិនមែនជាមន្ត្រីសង្ឃជាន់ខ្ពស់ និងមិនបានកាន់តំណែងជាផ្លូវការក្នុងតំណែងរដ្ឋាភិបាលអ៊ីរ៉ង់ទេ ហើយធ្លាប់ត្រូវអាមេរិកដាក់ទណ្ឌកម្មកាលពីឆ្នាំ២០១៩ ដោយក្រសួងហិរញ្ញវត្ថុអាមេរិកចោទប្រកាន់ថា លោកសហការស្អិតរមួតជាមួយមេបញ្ជាការកងកម្លាំង Quds និងកងកម្លាំង Basij ដើម្បីគាំទ្រឪពុកធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់ និងកៀបសង្កត់ផ្ទៃក្នុងប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlwj6MkZ35zhwEUJp4ZgaH3f2stfvrHD2ByjILFR2R41XglNLftAHURsji58yFL32X3b6rswEGAhhYrhkohKkNcJcGv5D6dQvlcXdc0AXmfrn0LL8q8Z12lRiWTo5Il3q0hWrNnxKRIEJuNL4ymebqacvMNTlZP5kFjGURvs2old4dw8AAgCHD2U2VXWyY/s770/photo_2026-03-09_09-23-27%20(2).jpg

ចំណែកលោកប្រធានាធិបតី Trump បានប្រកាសតាំងពីថ្ងៃទី៥ ខែមីនា ថា មិនទទួលស្គាល់ការតែងតាំងលោក Mojtaba ឱ្យដឹកនាំប្រទេសបន្តពីឪពុកទេ បន្ទាប់មក លោកក៏ផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន ABC News កាលពីថ្ងៃទី៨ ខែមីនា ថា មេដឹកនាំកំពូលថ្មីអ៊ីរ៉ង់នឹងមិនអាចកាន់តំណែងយូរឡើយ ប្រសិនបើអាមេរិកមិនគាំទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW4IxLRFAoTdXLnpmaTlwJymmLLejYM10YRiPcvoJTDveYMb3dcvBMmGFSIob6EWuFthqbcsPoGph_EAq8CATs6ZKvWNewuc4XBXIMBMQXz_GkcJGrCazgDwIUwnj6rsrqd44VqPFNZViF3PZMOUYCe2DB1xKWjiPrbX_OspyA06v4-E2bQYB-KEEJ1-29/s1280/photo_2026-03-09_09-23-06.jpg

កន្លងមក លោកប្រធានាធិបតី Trump បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា អាមេរិកត្រូវតែចូលរួមជ្រើសរើសមេដឹកនាំកំពូលអ៊ីរ៉ង់ថ្មី ពីព្រោះអាមេរិកមិនចង់ចាត់ការរឿងដដែលរៀងរាល់១០ឆ្នាំទេ អាមេរិកចង់បានមេដឹកនាំអ៊ីរ៉ង់ថ្មីដែលមិនដឹកនាំប្រទេសធ្លាក់ក្នុងសង្គ្រាម ។ មេដឹកនាំថ្មីគួរតែមកពីមេដឹកនាំសាសនារបស់អ៊ីរ៉ង់ ដោយសារមេដឹកនាំសាសនាបានបំពេញការងារល្អៗជាច្រើន ពួកគេមានគុណសម្បត្តិអាចដឹកនាំប្រទេសបាន ៕