វ៉ាដាច់គេនៅក្នុងតំបន់! កម្ពុជានឹងក្លាយជាប្រទេសធំជាងគេបំផុតទីមួយនៅអាស៊ីអាគ្នេយ៍ដែលមានរោងចក្រផលិតអគ្គិសនីទាញពីថាមពលពន្លឺព្រះអាទិត្យ ខណៈវៀតណាមដែលជាម្ចាស់តំណែងចាស់ត្រូវបានទម្លាក់មកនៅចំណាត់ថ្នាក់លេខ២វិញ។ នេះបើតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Asian Speech។
យោងតាមព័ត៌មានដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា រោងចក្រផលិតអគ្កិសនីទាញពីថាមពលពន្លឺព្រះអាទិត្យ ដែលមានទីតាំងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ មានសមត្ថភាពផលិតថាមពលអគ្គីសនីបាន ៩៣០ មេហ្គាវ៉ាត់ (MW) នឹងក្លាយជារោងចក្រពន្លឺព្រះអាទិត្យធំជាងគេបំផុតនៅអាសុីអាគ្នេយ៍ ខណៈរោងចក្រ Dau Tieng Solar Power Complex នៅប្រទេសវៀតណាម ដែលធ្លាប់ផលិតថាមពលអគ្គីសនីបាន ៥០០ មេហ្គាវ៉ាត់នឹងធ្លាក់ចំណាត់ថ្នាក់ទៅលេខ ២ វិញ។
គម្រោងបង្កើតប្រភពថាមពលអគ្គីសនីពីពន្លឺព្រះអាទិត្យដ៏ធំសម្បើមមួយនេះ នឹងតភ្ជាប់ទៅនឹងបណ្តាញអគ្គីសនីជាតិនៅប៉ុន្មានថ្ងៃខាងមុខ ហើយត្រូវបានគេរំពឹងថានឹងចាប់ផ្តើមផ្គត់ផ្គង់អគ្គិសនីដល់បណ្តាញជាតិរបស់ប្រទេសកម្ពុជាចាប់ពីចុងខែមីនានេះតទៅ។
.jpg)
នៅពេលដែលដំណើរការជាផ្លូវការ រោងចក្រនេះនឹងវ៉ាដាច់រោងចក្រថាមពលពន្លឺព្រះអាទិត្យនានានៅក្នុងតំបន់ ខណៈមន្ត្រីពាក់ព័ន្ធនឹងគម្រោងនេះបានគូសបញ្ជាក់ថា រោងចក្រនេះនឹងពង្រឹងការផ្គត់ផ្គង់ថាមពលរបស់ប្រទេសកម្ពុជាយ៉ាងខ្លាំង និងគាំទ្រដល់យុទ្ធសាស្ត្រទូលំទូលាយរបស់រដ្ឋាភិបាលក្នុងការពង្រីកប្រភពថាមពលកកើតឡើងវិញ និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល៕










