Home Blog Page 103

សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ ជាទីមនោរម្យសម្រាប់អ្នកចូលចិត្តបោះតង់

0

(ក្រចេះ)៖ សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ មានទីតាំងនៅតាមបណ្តោយដងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិចំនួន៣ គឺភូមិជ្រោយបន្ទាយ ភូមិខ្សាប់ទប់ និងភូមិល្អៀត ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ហើយមានចម្ងាយ១៧គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។ តំបន់កោះនេះផ្សារភ្ជាប់ទៅនឹងសក្តានុពលដ៏សម្បូរបែបនៃដងទន្លេមេគង្គ ដែលមានព្រៃព្រឹក្សាធម្មជាតិដ៏ស្រស់ត្រកាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj8dBnXNfJTtubMWxckynbJcBKKzLeSr98Pc4ra7S-V5Tc14XHXqRyBqSeWQMSHZuEp7HqhHCtOTwqWD7DYZKZxh-ntmYVFmQDCPwrgjSG4vZMnboJ48L2O-F1XXyVwKJ9x8IyBq8BStyRGAD9x4Oeyen6T3wK6AfSXo_TnveOiXlIHLiPzztXtwG90qcl/s1080/photo_2026-01-24_12-24-35.jpg
សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ បើកការទទួលស្វាគមន៍ភ្ញៀវទេសចរ នាក្នុងរដូវប្រាំងប៉ុណ្ណោះ ចាប់ពីខែធ្នូ រហូតដល់ខែមេសា ព្រោះរដូវវស្សាអាចមានទឹកលេចល្ហល្ហេវ។ សហគមន៍នេះសំបូរទៅដោយសក្តានុពលទេសចរណ៍បែបធម្មជាតិជាច្រីនរួមមាន៖ ព្រៃឈើ សត្វស្លាប កោះខ្សាច់សក្បុស សត្វព្រៃ(សត្វក្តាន់) ទេសភាពព្រៃលិចទឹកទន្លេមេគង្គ និងសូម្បីតែសត្វផ្សោតដ៏កម្រក៏មានវត្តមានក្នុងសហគមន៍នេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpmLpgKAueEOnAYWUG6Z-EC6W3a1ztwIsO7pf-0SQPxvA9yLxy3mblJWT63hYuyyz4czeGD7j2UjQwYiQSXkbjuNtCnx8i4V1VfKWbYQ0ccwDcY4OoSLz45T7-qqQyJGPYYKmKuyf4XiTK80ie9O87KA89-9OhaRTFAxFgVib1kHi2VT4Mzb_K9rrG0gB7/s1280/photo_2026-01-24_12-24-37.jpg
តំបន់កោះទេសចរធម្មជាតិនេះ កោះមានចំនួន ៥ ដូចជា៖ កោះព្រហ្មចារី កោះព្រីង កោះក្របី កោះអន្លង់ទន្តា និងកោះខ្សាច់ ហើយក្នុងកោះនីមួយៗ មានសណ្ឋានខុសៗគ្នា និងមានភាពទាក់ទាញស្រដៀងគ្នាដែរ។ នៅទីនោះ ភ្ញៀវទេសចរអាចជិះទូកមើលទេសភាពព្រៃលិចទឹក ទស្សនាសត្វស្លាប សម្រាកលំហែរពិសារអាហារជួបជុំ ងូតទឹកកម្សាន្ត បោះតង់នៅតាមកោះស្អាតៗជាច្រើន ស្ទួចត្រីកម្សាន្ត និងជាកន្លែងមើលថ្ងៃលិចដ៏ស្រស់ស្អាតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZEkK10x2f-iM2sW2_kZtBnrSJD7hlUGb-h_-GuSKs7lCqBx_s8LOZJabpzd7S6M2oSybYtzhVUdl_Dkk3xefwr1NCld9NwRXKx9IqGuoDWw6ZD4_sEnUt3K6KxzSxNGHflUGqYVN3rblQZumfqy7b85SBYlK8toNRzLAGCKmsJWaOloUNUb8SPCr7p4h6/s1280/photo_2026-01-24_12-24-38.jpg

សម្រាប់ការធ្វើដំណើរទៅកាន់សហគមន៍នេះ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមទូកកាណូតកាត់ដងទន្លេមេគង្គ នៅកំពង់ចម្លងឫស្សីចារ-ជ្រោយបន្ទាយ ដើម្បីបានឆ្លងទៅដល់សហគមន៍អេកូទេសចរណ៍មួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCi2gwAbimJgMJF5_V-xGsHE6QnyCgL7AmDuCqWLvbJh4BWyAfpmGNGH7vP1zuNOnNQhrB_XWIMa7p1Aqn_OR4wZuAwfqT61LlY_h4AbzLRPg2sYukTqpeACtCEwpiKPaTVeiNHDwHiOm3-utTMvXSGUW9QWrI7oWEt6yUQCBSdLshBnQJVNWoVP4aX5pw/s900/photo_2026-01-24_12-24-40%20(2).jpg
សូមជម្រាបថា ក្នុងសហគមន៍នៃតំបន់អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយនេះ ក៏មានតំបន់អភិរក្សសត្វផ្សោត និងមានសត្វផ្សោតដែលជាប្រភេទសត្វកម្រផងដែរ ព្រោះទីតាំងសហគមន៍ស្ថិតនៅជាប់នឹងរមណីយដ្ឋានអន្លង់ផ្សោតតែម្ដង ដូច្នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចមកទស្សនាសត្វផ្សោត និងដើរលេងក្នុងតំបន់រមណីយដ្ឋានអេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយនេះដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFvnut0F79JvDk1DNrSszUx-d8_7l6qPs6ZN8gM3i542hmsSdJLUQA5jA-At-vODhPj2JTYlcdF3OPofe-JnyCTjRZnP7l7JxZYXiyniRryh0aF-CU7loEGcoRKVvQ2IusHtf7aVxU8ccigLe_s4_J2QfE1KpmYA9a0RDyUNyg68G9I0Nu1YYUrs2tRFZI/s1280/photo_2026-01-24_12-24-40.jpg

ទីនីន លែងនិយាយច្រើនតទៅទៀតនៅលើបណ្តាញសង្គមត្រៀមចាត់វិធានការតាមផ្លូវច្បាប់តែម្តង

0

ថ្មីៗនេះសហគមន៍អនឡាញបានប្រទះឃើញការបង្ហោះជាច្រើនទាំងសំណេររួមទាំងវីដេអូរបស់ ទីនីន ជុំវិញរឿងរកាំរកូសកំពុងមានវិវាទជាមួយបវរកញ្ញាម្នាក់។ មានការបង្ហោះខ្លឹមសារជាច្រើន ទីនីន បានចេញវីដេអូមួយដោយបញ្ជាក់ថានាងមិនចង់ក្លាយជាមនុស្សបំពុលសង្គមនោះទេប៉ុន្តែរឿងនេះនាងនឹងបន្តដំណើរតាមផ្លូវច្បាប់វិញម្តងដោយប្រកាសថាការប្តឹងនេះមិនយកលុយនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4JcAHpRpDw0ukInOzPYylj3yBHvqfjkNYZiD4MO7nZtd95tq3lXbxdhcliMty9i6pmMLOlheB-FGaVR4onYarhAmzakzS4xx1yfG9FCiNdw79PX5DOqTWqoOpqrs7ReXqyM8CCHHsI7-8Te1YGYYgyLtYnRTQFnfC0Lnrz0FPJs0kbkITkpYp1HnkpD_w/s1446/image_2026-01-23_14-02-12.png
តាមរយៈវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកនៅថ្ងៃទី២៣ ខែមករា ទីនីន បាននិយាយថា សម្រាប់វិវាទនៅលើបណ្តាញសង្គមនាងសុំផ្អាកតែត្រឹមនេះពីព្រោះនាងមិនចង់ក្លាយជាបុគ្គលបំពុលសង្គម។ ទោះជាយ៉ាងណា ទីនីន បានបញ្ជាក់ដោយច្បាស់លាស់ថាបញ្ហានេះមិនបញ្ចប់នោះទេដោយនាងនឹងដោះស្រាយគ្នាតាមផ្លូវច្បាប់មួយទៀត។ ជាមួយគ្នានេះ ទីនីន បានស្នើសុំការចូលរួមជាមតិយោបល់ពីមេធាវីអំពីទោសនៃការថតសំឡេងរូបភាពគេដោយមិនឱ្យម្ចាស់ខ្លួនដឹង និងលួចថតវីដេអូរបស់គេក្នុងពេលវេលាផ្ទាល់ខ្លួន តើស្ថានភាពទោសនោះដល់កម្រិតណា ហើយដំណើរការក្តីយ៉ាងដូចម្តេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn3KtIhMKF1j6GELgETPDCN-KBXBozhS-Ii2pb9joAqC7QZz_-3N7iWXJuhaj3HHduML9xEwS1TmJRUAc_tE6WeOHqOJS_3S3CoUw2ky3AXgBRLolVYsq7M_oCTYzsr7z5ff3O7LTqqYs6XdcWOjums9wry-7IXMDFX9GZlaSkH9d5Cyjb2tsEyboKL38T/s2048/image_2026-01-23_14-02-11.png

អ្នកលក់អនឡាញមានប្រជាប្រិយភាពរូបនេះក៏បានសម្តែងការដឹងគុណទៅកាន់អ្នកគាំទ្រខ្លួនដែលនៅខាងនាង ជឿជាក់លើនាង ហើយនេះក៏ជាចរិតពិតរបស់នាងផងដែរ។ ទីនីន ថានាងនឹងបន្តរឿងនេះទៅតាមផ្លូវច្បាប់ដោយសារតែម្តាយរបស់នាងមិនអាចទទួលយកនូវពាក្យសម្តីទាំងប៉ុន្មានដែលបុគ្គលនោះនិយាយដាក់នាង។ ការដំណើរការតាមផ្លូវច្បាប់នេះ ទីនីន បានបញ្ជាក់ថានាងមិនប្តឹងយកលុយនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg6lpIjWYE4CQSO8ZsQZKAsbwngOk1DRVZ98KswVY9l8JfxObnFhOnRvWMBUOXMSZgN2JzfbJ84uBfXCpYhMhDKRo9zgW-wTH45zE6CEAci9ZizV-LWQk4wKjEEN6L3-4p9ttzUagawL8A1lsEzItWYSUi0EeEMeylLPjC6lfQW6RxHK8PxsJJl3q9-rDg/s1471/image_2026-01-23_14-02-10.png
ក្នុងភាពចម្រូងចម្រាសនេះ ទីនីន បានបង្ហើបថាបុគ្គលដែលនាងកំពុងមានវិវាទក្តៅគគុកជាមួយគ្នានេះគឺជា Queen ដែលចូលចិត្តបង្ហោះបែបជាភាពវិជ្ជមាន ហើយនាងខំទុកចិត្តគិតថា Queen កែខ្លួនទើបចែករំលែករឿងដែលមិនបង្ហាញទៅកាន់មហាជនឱ្យដឹងបើជាក្បត់ទំនុកចិត្ត និងចោទប្រកាន់ថានាងផិតក្បត់ តោងកូនគេអ្នកមាន ទាំងនាងមានសមត្ថភាពអាចទិញឡានតម្លៃរាប់ម៉ឺនដុល្លារបានដោយខ្លួនឯង។ មិនត្រឹមតែចែកចាយរឿងនាងប៉ុណ្ណោះទេ ទីនីន បាននិយាយថា Queen នោះថែមទាំងនិយាយបំផ្លើសនាងទៀតផង៕

មេរោគ Nipah ដ៏គ្រោះថ្នា.ក់បំផុតមានប្រភពពីសត្វប្រជៀវកំពុងឆ្លងរាតត្បាតនៅឥណ្ឌា

0

មេរោគឈ្មោះ Nipah ដ៏គ្រោះថ្នា.ក់ បំផុតមានប្រភពមកពីសត្វប្រជៀវ កំពុងឆ្លងរាលដាលយ៉ាងខ្លាំងគ្មានថ្នាំព្យាបាលនៅប្រទេសឥណ្ឌា ។ នេះបើយោងតាមអង្គការសុខភាពពិភពលោក (WHO) បានព្រមានអំពីគ្រោះថ្នា.ក់នៃមេរោគនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl2Mnqg8oCNAS4hHLyB__Ij5V-QOl3ILDFLIGusSvf1Yb4ml2EHvfn_wxIbYBdD2oPJbmg_89Yzj8UMeRLXcLh6ApQDJlQuOhQ81zntobXx_d2ozbUF8__LMT1dkHYE8pHKVfIiKmS7rMNljNBdqCM5QznYx3CInxx8RHFEuZAwAvfoKLd6fB_WuV-hc-r/s1280/photo_2026-01-23_16-38-30.jpg

សារព័ត៌មានបរទេសរាយការណ៍នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ថា ឥណ្ឌាកំពុងពន្លឿនការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគដ៏គ្រោះថ្នា.ក់ឈ្មោះ Nipah បន្ទាប់ពីគ្រូពេទ្យឥណ្ឌានៅរដ្ឋ West Bengal យ៉ាងហោចណាស់៥នាក់បានឆ្លងមេរោគនេះ ។ ក្រៅពីនេះ ក៏បានបញ្ជូនពលរដ្ឋជិត១០០នាក់ឱ្យនៅដាច់ដោយឡែក ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ពីព្រោះបារម្ភពីការឆ្លងរាលដាលកាន់តែខ្លាំង ។

យោងតាមរបាយការណ៍ មានគ្រូពេទ្យឥណ្ឌាចំនួន២នាក់ និងមន្ត្រីសុខាភិបាលម្នាក់បានឆ្លងមេរោគ Nipah កាលពីថ្ងៃទី១៩ ខែមករា ដោយសារអ្នកទាំង៣ បានធ្វើការក្នុងមន្ទីរពេទ្យឯកជនមួយកន្លែងនៅទីក្រុង Barasat ក្បែរទីក្រុង Kolkata ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAO3A3dESjereqe84OMOrjC01Vu7_FdavNfbUEg4cRPZ-RjR8DeOfVswSWK6A3qmN-VzgKUIDdZgdA2ooYlXabyEwXV0-jHbhLuRfjsW6BgFeGqQ20Cqjvhrr78fBNRK8ItxIG3jGKaiHeUOMQUT77FyLYkO8LQy_b8C3k_bpY4qWVUmR84Riu-XdJzibA/s1280/photo_2026-01-23_17-05-17%20(2).jpg

មុននេះ ក៏មានរបាយការណ៍ថា គ្រូពេទ្យឥណ្ឌាចំនួន២នាក់បានឆ្លងមេរោគនេះដែរ (គឺគ្រូពេទ្យប្រុសម្នាក់ និងស្រីម្នាក់) ដែលអ្នកទាំងពីរធ្វើការក្នុងមន្ទីរពេទ្យជាមួយគ្នា ។ វាជាហេតុធ្វើឱ្យរដ្ឋាភិបាលឥណ្ឌាស្នើឱ្យស្រាវជ្រាវជាបន្ទាន់ពីប្រភពមេរោគ និងតាមដានអ្នកប៉ះពាល់ ឬស្និទ្ធស្នាលជាមួយអ្នកជំងឺ ។

មន្ត្រីក្រសួងសុខាភិបាលឥណ្ឌាឱ្យដឹងថា អ្នកឆ្លងជំងឺនេះចុងក្រោយគេត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់ Beleghata នៅទីក្រុង Kolkata ខណៈអ្នកជំងឺ២នាក់ទៀតត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន ។ ទោះជាអ្នកជំងឺម្នាក់មានអាការៈធូរស្រាល ប៉ុន្តែអ្នកជំងឺម្នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ រីឯពលរដ្ឋជិត១០០នាក់ ត្រូវបានកំណត់ឱ្យនៅដាច់ដោយឡែក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYGIi-FDAFmi37yKcfZDToSLY01oKrodd3Mf4WMdNzMzryUZImd2kTAHb1WbiH4HGvkXFZQBL1Is_kElCc-BdXwoui5AP2knds3gBST9AV1kLTyQkkY2FBF3acj6dEEK6vWL9i2NVL9x6uvjner7WpA7LUDtPk4V5EWtS-3fjTwL4Yn7wxLBEEburZjuH1/s1200/photo_2026-01-23_17-05-17%20(3).jpg
អង្គការសុខភាពពិភពលោក(WHO) ចាត់ទុកមេរោគ Nipah មានគ្រោះថ្នាក់បំផុត ដោយសារវាអាចឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស ហើយមិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលនៅឡើយទេ ។ អ្នកជំនាញដាស់តឿនថា មេរោគនេះអាចឆ្លងពីសត្វមកមនុស្ស ដោយមានសត្វប្រជៀវជាប្រភពចម្លងមេរោគ ហើយការឆ្លងមេរោគរបស់មនុស្សកើតឡើងដោយសារការបរិភោគផ្លែឈើ ឬអាហារប្រឡាក់ទឹកមាត់សត្វប្រជៀវ ។ ក្រៅពីនេះ ការប៉ះពាល់ទឹកមាត់ ទឹកនោម និងឈាមរបស់អ្នកជំងឺ ក៏ឆ្លងមេរោគដែរ ។

គួរបញ្ជាក់ថា មេរោគ Nipah បានឆ្លងរាតត្បាតនៅឥណ្ឌាជាច្រើនលើក ជាពិសេស នៅរដ្ឋ Kerala មានពលរដ្ឋឆ្លងជំងឺនេះជាច្រើននាក់កាលពីឆ្នាំ២០១៨ ទើបធ្វើឱ្យអ្នកជំនាញបារម្ភ ប្រសិនបើមេរោគ Nipah បំលែងខ្លួន និងងាយចម្លងពីមនុស្សទៅមនុស្សនោះ វាអាចបណ្តាលឱ្យឆ្លងខ្លាំងនាថ្ងៃអនាគត ។ មេរោគនេះបានលាក់ខ្លួនសត្វប្រជៀវរាប់ពាន់ឆ្នាំមកហើយ និងជាការគំរាមកំហែងស្ងាត់ៗ ដែលពិភពលោកត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqufxOUlRxauG-JrWTOw1JpHkCR1AqkC2AxIeg5HbosbkRSNVGhUFvCYFmGt-DgM8Co-8zcNSbRX5sDtatAxkPBQXogmwixvpqRJiKqbMQwnqZni-q5x4ZGXXnP-q07cvLTxruSq8XyBhIEcfhQjSA837rXXZkJm6rHNi1DHbthfwaTz0b55XIaKtiieXs/s1200/photo_2026-01-23_17-05-17.jpg

តារាចម្រៀង វ៉ាន់ នីឡា បង្ហើបថាស្អប់មុខ Lisa តាំងពីមិនទាន់ខឹងថានាងជាជនជាតិថៃ

0

តារាចម្រៀងនិងជាពិធីការិនី វ៉ាន់ នីឡា បានចែករំលែកការបង្ហោះមួយដោយបានបង្ហើបថានាងស្អប់មុខតារាចម្រៀង Lisa សមាជិកក្រុម BLACKPINK តាំងពីមិនទាន់ខឹងនាងជាជនជាតិថៃមកម្ល៉េះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjELJ0OmNI3qfCiq0upk2zOpF_6g4-TZ6IXfFQO_jF449-dXGNuo8eZfpkHBl4ybMlPZ7iiM5L5DWLlLBBTp4opZj9KIDfnqamfurr5FuqYNJxwu31ja4BWMrXSyrn6CQwE6EVJza15EIMo1PXxGMSU9lj-UOArGX0jvSFgH5Oeh4pMqLuuKIlMaVKPCwi1/s2048/image_2026-01-22_11-51-22%20(2).png
Lisa ដែលជាតារាចម្រៀង K-Pop ដ៏ល្បីល្បាញទូទាំងពិភពលោកមានដើមកំណើតមកពីថៃបានក្លាយជាប្រធានបទជជែកជាច្រើននៅលើបណ្តាញសង្គមកម្ពុជាតាំងពីមុននិងក្រោយ ប្រទេសទាំងពីរមានជម្លោះជាមួយគ្នាមកម្ល៉េះ។ ជាពិសេសនៅពេលតារាចម្រៀងរូបនេះស្លៀកពាក់ស៊ិចស៊ីអ្នកលេងបណ្តាញសង្គមកាន់តែរិះគន់នាងខ្លាំងក្លាពេលដែលថៃឈ្លានពានមកខាងកម្ពុជា។ អ្វីដែលធ្វើឱ្យមានការជជែកវែកញែកសាជាថ្មីគឺនៅពេលអ្នកលេងបណ្តាញសង្គមថៃបានប្រៀបធៀបយុវតីកម្ពុជាម្នាក់ស្លៀករ៉ូបពណ៌ស ហើយរូបភាពមួយទៀត Lisa ស្លៀកពាក់រ៉ូបពណ៌សត្រូវបានជនជាតិថៃមួយចំនួនដែលចូលចិត្តបង្កបញ្ហាលើបណ្តាញសង្គមបង្ហោះថា «ខ្មែរ Copy Style Lisa»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsigplFphL7nPBlrLvmkj_o1gO4HVGyGN-qUAI3cRyLX-RAkiEZ0R-heWlYKhbOFRzWbMcP1iKlsyoO3JuAMLM3dMDRCi8t48Qum-PgSEfD345f0rYWqROPuenqahs2peLp0FHZ5Y0ae_zaMgGy8xjXBNGJUv5uiO-OSmETmQOcYPomMBHY9E_Ysov28OD/s2048/image_2026-01-22_11-51-26.png
គណនីមួយមានការបង្ហោះថា «Lisaហ្នឹងណាគេ? អាសូរតែជាស្តេចស្រីថៃមិនថាទេ ត្រឹមជាអ្នកចំរៀងK-popសោះ។ រួចឱ្យតែស្លៀករ៉ូបសចម្លងពីLisaមែន? តើរ៉ូបសមួយហ្នឹង មានចុះក្នុងបញ្ជីបេតិកភណ្ឌរបស់ថៃហើយឬនៅ?»។ ខ្លឹមសារនេះត្រូវបានតារាចម្រៀង វ៉ាន់ នីឡា បានចែករំលែកបន្តដោយភ្ជាប់មកជាមួយនឹងសម្តីថា «ស្អប់មុខ Lisa ហ្នឹងតាំងពីមិនទាន់ខឹងថាវាជាសៀម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiejlyYJB36jPIWxD8LwGjShlgbWI_ogwur5QGiA1NnuF4dRC6nuYtWM_FRo0Fk0FF9qg5ujg6z43IYAUzexAM_Xht9px0dmUfhcb5qaTo4ZLukU7v9ywQQhOUBS735jNmW0isFFoWkQRKJY_HXWHHNfhKGrQyAlwd5MkRduzt3mQRFZI-7N_gXHmDD-Mup/s1600/image_2026-01-22_11-51-19.png

នៅតាមបណ្តាផេកធំៗគាំទ្រសកម្មភាព BLACKPINK នៅកម្ពុជាបានសម្រេចចិត្តបញ្ឈប់ការផ្សព្វផ្សាយសកម្មភាពទោល Lisa ចាប់តាំងពីប្រទេសកម្ពុជានិងថៃមានជម្លោះតានតឹងនៅតាមបណ្តាព្រំដែន។ ទោះយ៉ាងណា ពួកគេធ្លាប់ទទូចឱ្យសាធារណជនកុំតាមបញ្ចេញមតិអវិជ្ជមានលើការបង្ហោះរបស់ Lisa នូវពាក្យសម្តីមិនល្អពីព្រោះនាងមានអ្នកគាំទ្រច្រើនដែលធ្វើឱ្យជនជាតិដទៃមើលមកអត្តចរិតខ្មែរមិនល្អ៕

Trump លុបចោលការអញ្ជើញកាណាដាចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាពបន្ទាប់ពីប៉ះសម្តីគ្នាខ្លាំងៗ

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសលុបចោលការអញ្ជើញកាណាដាចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព (Board of Peace) គឺជាអង្គការអន្តរជាតិថ្មីបង្កើតឡើងដោយខ្លួនលោកដើម្បីជំនួសតួនាទីអង្គការសហប្រជាជាតិ (UN) ។ ការលុបចោលការអញ្ជើញនេះ បន្ទាប់ពីមេដឹកនាំប្រទេសទាំងពីររូបប៉ះពាក្យសម្តីគ្នាខ្លាំងៗអំពីសណ្តាប់ធ្នាប់ពិភពលោក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLXwAf7wGA5BF0h_DJCa7Ff2q1ViLRi2YEzhCJbN6BnD82YNTiYxirh4OUHnMm957CgcprBosH-MdPFig89Nm7suhzWEFj3nU1Yk4BI9PsZMNaAdTheVBNlxo7GZubtL0NO_p_6KUM-bwErg2y3rlyEoP5Ymh8ZKnQl0PlJrHm8OiBu5CUPFHyJ7_kPn_u/s1280/photo_2026-01-23_16-49-51.jpg
ការប៉ះពាក្យសម្តីគ្នានេះដោយសារនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយក្នុងកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ប្រទេសស្វីស ដោយសង្កត់ធ្ងន់ពីការដួលរលំនៃសណ្តាប់ធ្នាប់ពិភពលោកក្រោមការដឹកនាំរបស់អាមេរិក និងអំពាវនាវឱ្យមហាអំណាចកណ្តាលរួបរួមគ្នាប្រឆាំងនឹងការដាក់សម្ពាធសេដ្ឋកិច្ចពីមហាអំណាចធំជាងគេ ។ បើទោះជានាយករដ្ឋមន្ត្រីកាណាដាមិនបាននិយាយចំៗថា មហាអំណាចធំជាងនោះគឺជាអាមេរិក ប៉ុន្តែធ្វើឱ្យលោកប្រធានាធិបតី Trump មិនពេញចិត្តយ៉ាងខ្លាំង ។

លោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ទៅកាន់នាយករដ្ឋមន្ត្រីកាណាដា ថា ៖ «ក្រុមប្រឹក្សាសន្តិភាពសូមលុបចោលការអញ្ជើញកាណាដាឱ្យចូលរួមជាសមាជិក» ។ លោកធ្លាប់ចោទប្រកាន់កាណាដាកន្លងមកថា ៖ «កាណាដាទទួលបានរបស់មិនគិតថ្លៃច្រើនពេកពីអាមេរិក គួរតែដឹងគុណអាមេរិក កាណាដាអាចរស់បានដោយសារអាមេរិក ចូរចាំទុកផង Mark Carney» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRKEktRRluw0yGUtGzSt9GTfka3_-y1rpA-Ahj1hnmBsQ55YYj1KZ-9CODsAx9OHUjth4txhjO3X5FKfTORIe3Ir4h8tapjvBmsZVajtgVHCRLpAfTLPz5brY5cHxUeEhHnAy3u1UDFSNxYrPVgjm2Uw_WDyujIK7EUWYa1mcPmRk6mb64dr0F-moUpSxA/s1280/photo_2026-01-23_16-49-51%20(2).jpg

ក្រៅពីហេតុផលប៉ះសម្តីគ្នា ឧបសគ្គសំខាន់ដែលលោកប្រធានាធិបតី Trump ផ្លាស់ប្តូរចិត្តមិនអញ្ជើញកាណាដាឱ្យចូលរួមក្រុមប្រឹក្សាសន្តិភាព គឺដោយសារលោកកំណត់ឱ្យសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិភាពត្រូវបង់ប្រាក់ចំនួន១ពាន់លានដុល្លារ ហើយកាណាដាប្រកាសថា រីករាយនឹងចូលរួមក្នុងក្រុមប្រឹក្សានេះ ប៉ុន្តែកាណាដានឹងមិនបង់ប្រាក់ឡើយ ។

នាយករដ្ឋមន្ត្រីកាណាដា លោក Carney បានឆ្លើយតបទៅលោកប្រធានាធិបតី Trump វិញ ក្នុងពេលធ្វើដំណើរមកទីក្រុង Quebec ថា ៖ «កាណាដាមិនបានរស់ដោយសារអាមេរិកទេ កាណាដារីកចម្រើនដោយសារពលរដ្ឋកាណាដាខ្លួនឯង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDuElHFaVXpaBngKOJ-UnPJRKLEi7ZJIwVPoBNswhyrpVcB_r4Qz31l2Df075kfoEelPGmePKwNvmIPi96jI1QCf1a7FkI53Gw0o0D7unvTXHJmMyuFN7ns8m4F1HhvUQmoOS7nhxa48w5SA520x42Yid7Y-HJos1S0TgypUgs0UTK5r13l1AG0PMUPEJC/s1041/photo_2026-01-23_16-49-50.jpg

ទោះជារដ្ឋាភិបាលអាមេរិកអះអាងពីក្រុមប្រឹក្សាសន្តិភាពមានគោលដៅបញ្ឈប់សង្គ្រាមនៅតំបន់កាហ្សា និងស្តារសន្តិភាពឡើងវិញ ប៉ុន្តែក្នុងសេចក្តីព្រាងរដ្ឋធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាពមិនបានលើកឡើងពីប៉ាឡេស្ទីនទេ បែរជាផ្តល់អំណាចឱ្យលោកប្រធានាធិបតី Trump មានសិទ្ធិសម្រេចចិត្តក្នុងឋានៈជាប្រធាន ហើយក្រុមប្រឹក្សានេះនឹងជំនួសតួនាទីអង្គការសហប្រជាជាតិ ។

គួរបញ្ជាក់ថា ពេលនេះ មានប្រទេសជាង៦០ ទទួលបានលិខិតអញ្ជើញពីអាមេរិកឱ្យចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព ហើយមានប្រទេសចំនួន៣៥ យល់ព្រមចូលរួមជាសមាជិក ។ រីឯសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូចជា ៖ ចិន បារាំង រុស្ស៊ី និងអង់គ្លេស បដិសេធការចូលរួម ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_Bh5-b_PGbiuT4yCNwgXDk5zM62ipsu7G4oTE6t74LwNyil_Evv90nfI1vugD95YMCHPlFJKYNtzff8HV2Dft844sFawYRKftmmmaC09hn_yQF3JXmsIuWK8Eh3XN4fHac_63u7u0PDQiD_UY7JPgQDkeTDzh-3t5Tik4lb7jZ8yXRM-hYZyirfMAF_FZ/s1280/photo_2026-01-23_16-49-51%20(3).jpg

«កូកាខ្មែរហេរ៉ូ» ចុះជួយ និងផ្តល់ក្តីសង្ឃឹមដល់បងប្អូនភៀសសឹកដែលមិនទាន់អាចត្រលប់វិញ តាមរយៈជំនួយដែលផ្តល់ «សុវត្ថិភាពស្បៀង» និងបញ្ជាក់ពីមោទនភាព៣៣ឆ្នាំ ផលិតនៅខ្មែរ ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ

0

ភ្នំពេញ ថ្ងៃទី21 ខែមករា ឆ្នាំ2026 – ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានកំពុងបន្តផ្តល់ជំនួយហើយក៏បានបង្កើតយុទ្ធនាការ «កូកាខ្មែរហេរ៉ូ» ដើម្បីនាំយកនូវដំណោះស្រាយយូរអង្វែង ក្នុងការបំប្លែងជំរំភៀសសឹកឱ្យទៅជាសហគមន៍ម្ចាស់ការលើស្បៀងអាហារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXJsT3PXHAMrO-ykmq_CaMQfc9FHwuMnETbOonXR5Q_H_qx56CUwrMRaS6vhId1A7v6rH9CDDpkKx4S81SL_m3AiKQnMWvDeKlX3V74BQhf8QBmLhwAVLKalOXykDCARc_0MNKpvnto738CAsy93NoBJBrecYc9zkZLNyGDNQ7GWtJTJ-61Pnsm6IXu94I/s4608/1DSC00461.jpg

ក្នុងកិច្ចសហការជាមួយអង្គការទស្សនៈពិភពលោក គាំទ្រដោយក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ អាជ្ញាធរមូលដ្ឋានខេត្ត និងកូកាខ្មែរហេរ៉ូបាននាំយកនូវដំណោះស្រាយយូរអង្វែង ដើម្បីបំប្លែងជំរំភៀសសឹកចំនួន 9 ឱ្យទៅជាសហគមន៍ដែលអាចផ្គត់ផ្គង់ស្បៀងអាហារដោយខ្លួនឯងបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvTmj_eZeeAiO-qwTWeJDGLnwxKg3BeVWwzhkAh0HgsGhMJ7H7wgE9FOU2vXlWaY_fJhyphenhyphenfa5dMiuYSnrWoOoTEAyJ79OCvWapBe55ju0aUVC6gWf0NUQxkBExrilfExnMtPVBzCsogSigLRVV5HITzCULCwD_plfxdF5E0CTkf7Ofr03P-HvhYK4G66KQj/s6000/4SM302622.jpg

កូកាខ្មែរហេរ៉ូចុះជួយ៖ លើសពីជំនួយ គឺការជួយផ្តល់ជីវភាពថ្មី
ជំនួយលើកទី៧ នេះ មិនមែនត្រឹមតែជាការផ្តល់អំណោយមួយពេលនោះទេ ប៉ុន្តែជាជំនួយដែល «កូកាខ្មែរហេរ៉ូ» ចុះជួយដោយផ្ទាល់ដើម្បីជួយបង្កើតចីរភាព៖
• រៀបចំកសិដ្ឋានចិញ្ចឹមទាយកស៊ុត៖ ការបង្កើតប្រភពប្រូតេអ៊ីននៅនឹងកន្លែង ដើម្បីធានាថាបងប្អូនភៀសសឹកមានពងទាជាអាហារ រៀងរាល់ថ្ងៃ។
• រៀបចំសួនបន្លែដែលផ្តល់ផលលឿន៖ ជំនួយនេះជាការផ្តល់ធនធានរៀបចំសួនបន្លែជូនបងប្អូនក្នុងជំរំ ឱ្យក្លាយជាម្ចាស់ការលើការរស់នៅដោយមានបន្លែញ៉ាំ និងមានក្តីសង្ឃឹមជាប់ជានិច្ច។ បងប្អូននៅជំរំនឹងទទួលបានបន្លែឆាប់បានផល ក្នុងពេល២សប្តាហ៍ ដូចជាត្រកួន ស្ពៃ និងត្រប់ជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFpO5teJ-w-o9zaE4EggNRci6pPuKqv2yzzFPec_UGhQe1Cd5XA8pvxwSfEzEZkPNZyoTdzVswBtgdCLY7d83oi7cDUcYZyFF-iKuTzJ23J__6ShsZSxgqQrvJMCWAj8laxxG66G6YCAGa3ShdOpw_cq9ulTVdSfi1-RrFMghs-oS1fIoLX7tI-oJZng2c/s6000/SM303141.jpg
• កម្លាំងស្ម័គ្រចិត្តរបស់«កូកាខ្មែរហេរ៉ូ»៖ បុគ្គលិកក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានចុះជួយដោយបេះដូងនិងទឹកចិត្ត ដល់ទីតាំងភៀសសឹកផ្ទាល់ ដោយចាប់ដៃគ្នាជាមួយបងប្អូនក្នុងជំរំ សាងសង់រោងកសិដ្ឋានចិញ្ចឹមទាយកពង ជួយដាំដុះបន្លែផ្ទាល់ដៃ និងបានសួរសុខទុក្ខបងប្អូនភៀសសឹកដើម្បីសម្រាលអារម្មណ៍តាងតឹង ផ្តល់ភាពកក់ក្តៅ និងបង្ហាញសាមគ្គីភាព។
• សម្រាលអារម្មណ៍ស្រ្តេស ៖ ការធ្វើកសិកម្មបែបនេះក៏នឹងជួយសម្រាលអារម្មណ៍ស្ត្រេសក្នុងពេលដែលបងប្អូនភៀសសឹកកំពុងរងចាំការត្រឡប់ទៅភូមិឋានវិញ ហើយក៏ជួយបង្កើតមិត្តភាពក្នុងជំរំ។
• និងបង្កើនចំណេះជំនាញ៖ បងប្អូនភៀសសឹកដែលធ្វើកសិកម្មផ្ទាល់ នឹងទទួលបានជំនាញបច្ចេកទេសពីមន្ត្រីកសិកម្មដែលនឹងជួយណែនាំ ដែលវានឹងបន្ថែមជំនាញដល់បងប្អូនភៀសសឹកនាពេលក្រោយ ពេលត្រឡប់ទៅភូមិឋានវិញ។ ពេលនោះជំនាញកសិកម្មពួកគាត់នឹងមានភាពល្អប្រសើរជាងកាលមិនទាន់មានជំនាញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBeAQ8rbbANAmFhlMll8l3cR3cIlaJEiswO1l0tEhHOhs2pExwJhtbwsh4oHcxMwrrXLgTcP8epKCElp0H3vjNEEyk9moDEygIw6X-hgNFgHjjV4gqRrqNRcVideDIYGk0feGnCpJpkBOVWdb2E4QnJD4tvSRskkfOa-cMIrqd5YOdmyAx6sJT-yWRnane/s6000/SM303348.jpg

មោទនភាពផលិតនៅប្រទេសកម្ពុជា កូកាខ្មែរហេរ៉ូ ដែលជាបុគ្គលិកក្រុមហ៊ុន ខណៈពេលដែលកំពុងតែសង់រោងចិញ្ចឹមទានៅទីតាំងនោះ បានបញ្ជាក់ប្រាប់ខាងសារព័ត៌មាន យ៉ាងច្បាស់ថា៖ ភេសជ្ជៈកូកា-កូឡា ដែលបងប្អូនទទួលទាន គឺផលិត 100% នៅក្នុងប្រទេសកម្ពុជា ផលិតនៅរោងចក្ររបស់ក្រុមហ៊ុនក្នុងខណ្ឌកំបូល ក្រុងភ្នំពេញ និងផលិតដោយកូនខ្មែរពិត ជាង33ឆ្នាំមកហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTS9-hz6e4wJCOJizIJUsUCtuotHL7bbRbdVbyetjk-yx-APckTjn_fmNPu4FyV1IM-FS8biUtUl1iEk_-PpIfEqryIxEI9UZ_rfwIqlSF1rxRiHRDQ8bShPAF-ekcbNFVN2wgxX6ZJkAx56jfp4tzM9Ev1PhGgiJWZnVklfAnl10TgYkNqzKtX6qsoxWk/s5507/3IMG_6558-1.jpg

លោក ប៉ាវឡូ ហ្គាសស្ប៉ា អឌ្រីហ្គេស (Paulo Gaspar Rodrigues) អគ្គនាយកក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានមានប្រសាសន៍ថា៖
«តំណាងឱ្យកូកាខ្មែរហេរ៉ូ ដែលបានបម្រើប្រជាជនខ្មែរអស់ 33ឆ្នាំមកហើយ ក្រុមហ៊ុនយើងខ្ញុំសូមរួមសុខរួមទុក្ខ និងប្តេជ្ញាជួយគ្នាក្នុងគ្រាលំបាកនេះ។ ហើយខ្ញុំសូមបញ្ជាក់សារជាថ្មីម្តងទៀតថា រាល់ផលិតផលដែលផលិតចេញពីរោងចក្រយើងខ្ញុំនៅភ្នំពេញ គឺជាមោទនភាពផលិតផលខ្មែរ។ ការដែលបងប្អូនជ្រើសរើស កូកា-កូឡា គឺស្មើនឹងការចូលរួមជាមួយយើងក្នុងការជួយដល់បងប្អូនភៀសសឹក និងការរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ។» https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw33gzi7sUw-49l01-AOH0JdSjG5X0MNDc0TvrkbQ9SiKTfADjvRwxYGcJJ43p-wvK_y3dIUj8IB8w88JQoV_ji8ik3Lc7k5SUHqXwDAZSwhI5Ogj9yRhfhc9d9YlWqqTBBlBYpYifrq8VoMxuHINjeZpKopH3v_O1ZY-AnkwYopChJ5ffV1xm9bKFUWot/s4995/IMG_6578-1.jpg

មកទល់បច្ចុប្បន្ន ក្រុមហ៊ុនកូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានជ្រោមជ្រែងជួយគ្រួសារភៀសសឹកសរុបជាង 50,000 គ្រួសារតាមរយៈជំនួយភេសជ្ជៈ ក៏ដូចជាការឧបត្ថម្ភកញ្ចប់ជំនួយសម្រាប់គ្រួសារជាង 300 កញ្ចប់ រួមមាន៖ អង្ករអាហារប្រូតេអ៊ីន ថ្នាំសង្កូវ ភួយក្រាស់ៗ មុង និងសម្ភារៈអនាម័យសម្រាប់ស្ត្រី និងឥលូវនេះជាជំនួយធនធានលើការចិញ្ចឹមទាយកស៊ុតរួចរាល់កំពុងទទួលផល ចំនួន9 ទីតាំង និងសួនបន្លែឆាប់ទទួលផលរួចរាល់ចំនួន3 ទីតាំង និងគ្រោងបន្ថែមចំនួន 3 ទីតាំងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR_0WpPSly1gxjLZwrM7Ll4l4AmL3Ydp0-MNmgV8gK1astWJK1oRvmRmT03J_4CoeMp1Ie3qemGYUIP_IcwUIqJjML1v3LB6JQJOTlXqpO89uEz6UqAl2t7H5ZUXQbdIW4nt-Pzxpaf047kjB34IDG-TOm3UF-706cR_xc4C2e83OhYLVfPNBa4w0Oo52x/s6000/SM302427.jpg

-ចប់-
អំពីក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី
ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ជាក្រុមហ៊ុនផលិត និងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេមួយនៅកម្ពុជា។ អស់រយៈពេល 33 ឆ្នាំមកហើយ ដែលបាន និងកំពុងផលិតភេសជ្ជៈនៅក្នុងប្រទេសកម្ពុជា ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ តាំងពី1993។ រោងចក្របច្ចុប្បន្នដ៏ទំនើបរបស់យើងបានសម្ពោធដាក់ដំណើរការក្នុងឆ្នាំ2016 មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌកំបូល រាជធានីភ្នំពេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcAp7dvUN6YXP1TVWAOHueWL_WXsVNssGyYG1P-AmA68f0rSWhvuSC4DHI9mY23bokw4Ce7-XEZBqkj4KyJUk8BBK3yFC2vI0CSb7DuWgexIvAzG1Tgjwby_rwj7mZ62Lplj4waW_932yCdnYlH6HRU-OafeXOsOHztv2hcBRCKqb2LorwTLGpbBAmS17S/s1281/IMG_4575.PNG
ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ស្វាយអឺកូកា-កូឡា លីមីធីត ដែលជាក្រុមហ៊ុនដៃគូផលិតចែកចាយរបស់ក្រុមហ៊ុនកូកា-កូឡា ហើយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុនកូកា-កូឡា នៅប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNoZTQJjHaejp1vjEIYQ6vr4oukUghZjslfCtOnFkx6mdao0aK5K26O-r5MIzB2WpQmWaBJjyGVi4mtDP4-Ikh_-_770XfUWND1UPzCHJBAM4v7opzNdMd5KmID1KmbjpmJjBDXjUISeVwGgzx_2RwNRlgoymrlLxxd8fSI5FGcIg2BNI8nNeKSycHUu0U/s1284/IMG_4573.PNG

ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ផលិតភេសជ្ជៈចំនួន 14 មុខ មាន 8 ម៉ាកផលិតផល (8 Brands)៖ កូកា-កូឡា ដាសានី ស្រ្ពៃ ហ្វាន់តា ស្វេប ហ្វ្យូសធី អាឃ្វ័ររៀស និងសាំម៉ូរ៉ៃ (Coca-Cola, Dasani, Sprite, Fanta, Schweppes, Fuze Tea, Aquarius, and Samurai) ចែកចេញជា 5ប្រភេទ រួមមាន ភេសជ្ជៈមានជាតិហ្គាស (Sparkling) ទឹក(Water) តែ (Tea) ភេសជ្ជៈបង្កើនថាមពល (Energy Drinks) និងភេសជ្ជៈបំពេញជាតិទឹក (Isotonic)។ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បាននឹងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ និងជួយជំរុញអាជីវកម្មតូចធំជាង ៥០,០០០ កន្លែងទូទាំងប្រទេសឱ្យរីកចម្រើនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFCndmIsXiAz6NGzZqsWv5n2-fdM1jweUCyNWG910Ic4IldvtbU6dRtma1YW7UAmL4mkqWm-tucGYsOmowEY4YhnfKwLL3KiuSgslSY4ujwaCzAWuXWTXmoG8fKWeI3JV1I_evj6Ck0GIICcPywfiiWDe0sS-opbEkcWIej5nbW6eIYHmdRu7FVxVYccJc/s2560/6305091748530687468.jpg

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រផ្លូវការរបស់យើង៖
• Facebook: https://www.facebook.com/CambodiaBeverageCompany/
• LinkedIn: https://www.linkedin.com/company/cambodia-beverage-company-ltd/
• Telegram: https://t.me/cocacolacambodia
សម្រាប់អ្នកសារព័ត៌មាន សូមទាក់ទង៖
កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ និងចីរភាព
smunyvorleak@coca-cola.com.kh
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc78TKqHjEfWARuBV3qtVxGmaHatr3X0lMPJfQ8FUmWFInK6-2goUrTIDhZ7EQq2CqbawjIiwUaf4cjG0G-gDlydg0YQw8u_U95qwwCro_V0VKvAWpih1XsCcg8mfgXWkbjnbe5Ufr8aUf1PIZ6dj5k48KegaLQcMkPzLS1oceMhRsQp8DjHbrunqQLkE_/s2048/613568565_3460930577379403_6992084429995166008_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTS9-hz6e4wJCOJizIJUsUCtuotHL7bbRbdVbyetjk-yx-APckTjn_fmNPu4FyV1IM-FS8biUtUl1iEk_-PpIfEqryIxEI9UZ_rfwIqlSF1rxRiHRDQ8bShPAF-ekcbNFVN2wgxX6ZJkAx56jfp4tzM9Ev1PhGgiJWZnVklfAnl10TgYkNqzKtX6qsoxWk/s5507/3IMG_6558-1.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSsqGtWaZZDyiTc4-pqh-432cjgU7Q0eSOVhyoczy7bQWCAnqN_g4xXCNMfOXeAIKxuyEuXMHY22lInizSgTibygqv5E0pKhEG-kGMUU9yYumLKrXaC4NTHY85tWGQzcr5BfUTVvH5VYRtdyiG4UTUPaMyzGu_Nv0xPsl2_FmSKD8wf4yzXk9Yh0fc3ovK/s4463/IMG_6554-1.jpg

Ziyu ដណ្តើមយកតំណែងរបស់ខ្លួនមកវិញមានប្រជាប្រិយភាពមិនចាញ់តារាធំៗ

0

ប្រសិនបើត្រូវជ្រើសរើសសិល្បករវ័យក្មេងដែលមានការរីកចម្រើនលឿនបំផុតម្នាក់នៅក្នុងឧស្សាហកម្មកម្សាន្តចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Ziyu នឹងក្លាយជាឈ្មោះដែលមិនអាចរំលងបាន។ មុនពេលចាក់បញ្ចាំងរឿង «Revenged Love» Ziyu ស្ទើរតែគ្មាននរណាស្គាល់លោកទេ។ ប៉ុន្តែបន្ទាប់ពីខ្សែភាពយន្តនេះត្រូវបានចេញផ្សាយតាមអ៊ីនធឺណិត Ziyu និងតារាសម្តែងរួមរបស់ខ្លួនគឺ Tian Xuning បានក្លាយជាបាតុភូតមួយភ្លាមៗ ដែលត្រូវបានស្វែងរកដោយអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjisY0mi03HudPMj3S_kvpBUNrTm3qFAqo8azEUjrpuB1yQX2lWZ-U6ipceYxlpO9jR1rFZi6PJHESazU7KuqjmI9KEd79xzFzHOS9xVmeJypUk8HYu2_C80TIveAuTNmPd11aIipin848-RhslvB89oPHDBIfqbup6mddmhDbJHf-r42txZ3yDrfdAWyDg/s2048/image_2026-01-23_11-27-34.png

ការផ្ទុះឡើងនៃរឿង «Revenged Love» បានជំរុញឱ្យ Ziyu ក្លាយជាតារាល្បី ប៉ុន្តែវាក៏បាននាំមកនូវឧបសគ្គជាច្រើនដល់លោកផងដែរ ពីព្រោះតួនាទីនៅក្នុងរឿងភាគ BL ត្រូវបានដាក់កម្រិតនៅក្នុងរោងកុនចិន។ អាជីពរបស់ Ziyu ស្ទើរតែជាប់គាំង ដោយគម្រោងថ្មីៗត្រូវបានពន្យារពេលនិងរងនូវរឿងអាស្រូវជីវិតឯកជនទាក់ទងនឹងអតីតមិត្តស្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuA0Oe82ZRz9cx_9uDzg-9rnEtx2zmoOCn3Z1V5Wfaz4zCeUcyGMfYMD_aNFA_cLTw_SzMN2ay0_QF3Ef3GsiG5wcSKP6KTFbRE6Sx5_xiXSwBm2iA7009JyeW-a0nCzTGrVc2wfzC-rBwDnhsaTfghwzglSRrUS5eDvh4SwDD1qabpZwaXp2RxHK4-Cbe/s1440/image_2026-01-23_11-27-35.png

នៅក្នុងបរិបទនេះរឿង «The Prosperous World» ត្រូវបានចាត់ទុកថាជាការជំរុញដ៏សំខាន់មួយដែលបានជួយ Ziyu រក្សាប្រជាប្រិយភាពរបស់លោក។ ដោយបង្ហាញខ្លួនក្នុងសំលៀកបំពាក់បុរាណជាលោកសង្ឃ តារាសម្តែងរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ដោយសារតែអាកប្បកិរិយាស្ងប់ស្ងាត់ ភ្នែកមុតស្រួច និងស្ទីលចាស់ទុំ ដែលខុសពីរូបភាពយុវវ័យ។ តួអង្គរបស់ Ziyu គឺ Bian Ji បានក្លាយជាប្រធានបទពិភាក្សាយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដោយជំរុញពាក្យគន្លឹះទាក់ទងនឹងរូបរាងថ្មីរបស់លោកឱ្យឡើងដល់កំពូលនៃចំណាត់ថ្នាក់ស្វែងរករបស់ Weibo។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWXLnGJ763wnXlK8DSsv0nBCp7-COcpcBbavmZ3iKE3m8MP8Z27rAU3FedDKmrDNyBVVQcwJHQRTHk6ptJDFMx_7ytR7uOuN-iDJ7y2IwkLM-kSUVVZDRTt3qegAmsj_DBrQhCLrqzT228fHTK2ifqJRxMHEAWcU0rr4SnFEbMvakxZawV8_ysov9nzfGB/s2032/image_2026-01-23_11-27-32%20(2).png
ក្រៅពីអាជីពសម្ដែង ភាពទាក់ទាញពិតប្រាកដរបស់ Ziyu គឺជាក់ស្តែងនៅក្នុងការលក់សំបុត្រប្រគំតន្ត្រីរបស់លោក។ នៅទីក្រុងណានជីង ការប្រគំតន្ត្រីពីរយប់ជាប់ៗគ្នា ដែលយប់នីមួយៗអាចផ្ទុកអ្នកចូលរួមបាន ១៨,០០០នាក់ ត្រូវបានលក់អស់ទាំងស្រុង។ ប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណបីស្រទាប់បានធ្វើឱ្យវាមិនអាចបំប៉ោងចំនួនបានទេ ព្រោះអ្នកចូលរួមទាំងអស់ត្រូវតែពិនិត្យព័ត៌មានរបស់ពួកគេដោយផ្ទាល់នៅច្រកចូល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKWzbo79Gw44K-KOwVsbKhwTYPY3ZhE8wd4fzM7icgIg4dnd3a3VVJvYbuqS6qFXM6pXxVi3Vo-ZM4FHC022PNDCkLS83UW1tu4BrLcJhR4QwUEuIH5aZJY72bp6FvUgftAEPgg2AMZMLXmIVpxmLR8eFV6D3T-pRkYkuL8ddTzakDQnHt7Gi8kt8Fr01d/s2048/image_2026-01-23_11-27-32.png
យោងតាមទិន្នន័យពីវេទិកាលក់សំបុត្រ សំបុត្រចំនួន ៣៦,០០០ សន្លឹកសម្រាប់ការសម្តែងរយៈពេលពីរយប់ត្រូវបានលក់អស់ក្នុងរយៈពេលត្រឹមតែមួយវិនាទីប៉ុណ្ណោះ ដោយមានអ្នកចូលទិញជាង ៨១៣,០០០ នាក់ក្នុងពេលដំណាលគ្នា។ ចំនួននៃការស្នើសុំ «ចង់ទស្សនា» នៅលើ Damai លើសពី ១.០៧លាន ខណៈដែលចំនួនសរុបនៃការកក់សំបុត្រនៅទូទាំងទីក្រុងទាំងបួនក្នុងដំណើរទេសចរណ៍របស់ Ziyu បានឈានដល់ជាង ១.៦៥លាន ដែលជាចំនួនដ៏កម្រសម្រាប់សិល្បករប្រុសដែលកើតក្រោយឆ្នាំ ២០០០។ ជាមួយនឹងការលក់សំបុត្របច្ចុប្បន្ន និងកម្រិតនៃការពិភាក្សារបស់ Ziyu ត្រូវបានគេចាត់ទុកថាមានឋានៈអាចប្រៀបធៀបទៅនឹងតារាប្រុសកំពូលៗដូចជា Dylan Wang ឬ Zhang Linghe។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwQUMT28oMVY25l1-Jykmw4go0iod2LdHmOBrUAJyUdaoNchMLMD2YhDX_bWssfU09xl4RA7unab5dL2KtCLr2JpPcirj39xIf3k04__Nu-epdhyphenhyphenNbYoQO3OUB12T_B7dDnnx7DnHfv5U9Hweiz4tBf4cGNmyVLD7fBfdEhUTiNej2FO5ZOmIBO7fP_rH0/s1440/image_2026-01-23_11-27-33.png

ចាប់ពីរឿងភាគ BL ដ៏ល្បីល្បាញមួយបានលេចចេញជាបន្តបន្ទាប់ Ziyu កំពុងបង្ហាញពីភាពទាក់ទាញពិតរបស់លោកជាបន្តបន្ទាប់ មិនត្រឹមតែផ្អែកលើប្រជាប្រិយភាពមួយភ្លែតប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសមត្ថភាពរបស់ខ្លួនក្នុងការរក្សាការចាប់អារម្មណ៍លើទីផ្សារ៕

V រងការគំរា.មកំហែ.ងមុនដំណើរទេសចរណ៍ពិភពលោក

0

អ្នកគាំទ្រមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ V សមាជិក BTS ក្នុងអំឡុងពេលដំណើរទេសចរណ៍ពិភពលោករបស់ក្រុមបន្ទាប់ពីមានរបាយការណ៍គួរឱ្យចាប់អារម្មណ៍អំពីការគំរាមកំហែងដែលអាចកើតមានប្រឆាំងនឹងតារារូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEireiNCc1f9baT4Gn-xxqGGJwuUr3kkgy-evKyOw4HKSbfsn3-jBzAO6nyJKv5yDbM244s1TVN577MvBBa3LV6kEIEH4xwZPdQShslkebNy3Tez0VvMBhNBrhd-W5jquJ5sUySK9Dbv8-G6qVRpmKudwOhnPmOpwnVLQyiXRyjqgj867kwyUxLj4kvTS5BT/s1200/image_2026-01-23_11-12-00.png

BTS ត្រូវបានគ្រោងនឹងចាប់ផ្តើមដំណើរទេសចរណ៍សកលរបស់ពួកគេនៅក្នុងខែមេសា ឆ្នាំ២០២៦ ដោយចាប់ផ្តើមនៅប្រទេសកូរ៉េខាងត្បូង ហើយបន្ទាប់មកធ្វើដំណើរឆ្លងកាត់ប្រទេសផ្សេងៗ ដើម្បីសម្តែងសម្រាប់អ្នកគាំទ្រអន្តរជាតិរបស់ពួកគេ។ទោះជាយ៉ាងណាក៏ដោយ ការបង្ហោះថ្មីៗដែលចរាចរលើបណ្តាញសង្គមបានធ្វើឱ្យមានការព្រួយបារម្ភ ដោយមានពាក្យចចាមអារ៉ាមថាអ្នកគាំទ្រម្នាក់កំពុងធ្វើសកម្មភាពគំរាមកំហែង និងហាក់ដូចជាមានបំណងធ្វើបាប V។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVxTBfg1kz1APMseDgFukFgn7KIoxcnmvrKosr9J2uAfbZJyDKl98vh_YO5iIwOJUrgOeOQqOmBR8vY2qvqaT5RW2fWZzgbAH-nW0TJ_hvbMqi3F7JbIZzbY8SkVgMV4K6n_Hy3M8m4ah2vKiI7CahW6-OSvBkA7rRrz8a6B8OkO6oN3K8TZh1cnPSxS6l/s1009/image_2026-01-23_11-12-00%20(2).png

    អ្នកគាំទ្រដែលទស្សនាការផ្សាយផ្ទាល់នេះបាននិយាយថា ពួកគេបានចែករំលែកមតិយោបល់ដ៏គួរឱ្យព្រួយបារម្ភទាំងនេះ ដើម្បីព្រមានសហគមន៍ ហើយ ARMY ជាច្រើនបានទាមទារឱ្យ HYBE ចាត់វិធានការដើម្បីដោះស្រាយការគំរាមកំហែងនេះ។ នៅក្នុងការបង្ហោះទាំងនោះ អ្នកគាំទ្របានចែករំលែកព័ត៌មានដែលពួកគេបានប្រមូលបាន ក៏ដូចជាតំណភ្ជាប់ដើម្បីរាយការណ៍ដោយផ្ទាល់ទៅ HYBE ដើម្បីធានាថាក្រុមហ៊ុនបានដឹងអំពីភាពធ្ងន់ធ្ងរនៃបញ្ហានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj887MP3S-sOKH-eM9yl-78ECpWIHLA9mRcv46irdiw2Rlvm40TR2039mLAFJ3GuGcy2btDAZbUKBm5sUvH6goo3S4KAJRB3FrwQ_joAvT9-RMGQxlP32BTMYA7V0KM33mM55cgbVsgDLBldBEf_L4T9Z61pPIy-NmKdOl_cAR7KSpi9XfRd5EQpBM9Uk4_/s680/image_2026-01-23_10-55-33%20(2).png
    នេះមិនមែនជាលើកទីមួយទេដែលតារា Kpop ម្នាក់ប្រឈមមុខនឹងការគំរាមកំហែងសម្លាប់។ ពីមុន Jennie សមាជិក Blackpink, Winter សមាជិក aespa, Baekhyun សមាជិក EXO , Taeyeon សមាជិក SNSD និងសិល្បករជាច្រើនទៀតបានទទួលសំបុត្រគំរាមកំហែង រួមទាំងការគំរាមកំហែងសម្លាប់ជាសាធារណៈ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។Jungkook សមាជិកក្មេងជាងគេរបស់ក្រុម BTS គឺជាតារាម្នាក់ក្នុងចំណោមតារាល្បីៗជាច្រើន ដែលតែងតែប្រឈមមុខនឹងការគំរាមកំហែងដល់សុវត្ថិភាពរបស់ខ្លួន និងការប៉ុនប៉ងពីសំណាក់អ្នកគាំទ្រដ៏ងប់ងល់ ដើម្បីចូលទៅក្នុងផ្ទះរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrqjeOYlK-kzDU1RE7IyM-jG5iDwT-u5XHAcG0JnADeix0c2ZwInjMXLPfjnNwxkIntFRmcsBQq2PRidMK9SScMP8yXr7hR3M5-KCxrH7ou2hyG3dfc9pS2oO6cbMYo7bpF1-1m_mOKTVnW8bfi3EEpRFVNoQQlhMAkXn26SAOljRLFADjfTPVXRxmfVoP/s679/image_2026-01-23_10-55-33.png

    BTS នឹងវិលត្រឡប់មកវិញជាផ្លូវការជាមួយសមាជិកទាំង ៧ នាក់នៅថ្ងៃទី ២០ ខែមីនា តាមរយៈអាល់ប៊ុមស្ទូឌីយោរបស់ពួកគេដែលមានចំណងជើងថា «Arirang»។ ដំណើរទេសចរណ៍ជាបន្តបន្ទាប់របស់ BTS នឹងគ្របដណ្តប់លើប្រទេស និងដែនដីចំនួន ២៣ជាមួយនឹងការប្រគំតន្ត្រីសរុបចំនួន ៧៩ ដែលធ្វើឱ្យវាក្លាយជាដំណើរទេសចរណ៍ដ៏ធំបំផុតរបស់សិល្បករ K-pop ៕

ព្រះនាង សារិនថន ប្អូនស្រីបង្កើតស្ដេចថៃធ្វើពិធីអាគមធំមួយដើម្បីរំដោះគ្រោះ ខណៈព្រះរាជសុខភាពកាន់តែដុនដាប

0

យោងតាមការចែករំលែកនៅលើបណ្ដាញសង្គមពីប្រទេសថៃ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ «ម្ចាស់ក្សត្រី មហាចក្រី សារិន្ទថន» ព្រះអនុជ នៃព្រះមហាក្សត្រថៃបច្ចុប្បន្ន បានរៀបចំពិធីមន្តអាគមធំមួយដើម្បីរំដោះគ្រោះច.ង្រៃ និងសុំសេចក្ដីសុខ ជាមួយព្រះភ័ក្រ្តស្លេកស្លាំង និងព្រះរាជសុខភាពកាន់តែដុនដាប ខណៈឈានដល់វ័យគត់ព្រះវស្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhadf106NDkhRMeioK7_K9H9oDonHjFhoL6FZVMRyfl6WDuTfN2yTUl2VIQ8zd0YAhsHlZAD5QnapSibF1rMKl_VUUC-H5GxWR-R9I8Ou38qlIEO63HwVtdOZ0M0uSPcxOEDe5Vu_XM8QfKQY3XF0zKCvU3Nj5nrJSKi5kyHlASFVyVIKvRXKYGqgRwnOaX/s1236/photo_2026-01-23_11-08-12.jpg

ពិធីចម្រើនព្រះបរិត្ត ពុទ្ធមន្តជ័យមង្គល ឬដែលគេស្គាល់ថាជាពិធីរំដោះគ្រោះនិងលើករាសី ត្រូវបានធ្វើឡើងនៅវត្តចេតិយហ្លួងវរវិហាន ខេត្តឈាងម៉ៃ ដើម្បីបណ្តេញឧបទ្រពចង្រៃ ជំនួសមកវិញនូវសិរីសួស្តី ពរជ័យ និងសេចក្តីសុខ សម្រាប់លើកដួងកែវជោគជតារបស់ព្រះនាង សារិន្ទថន ដែលគិតមកត្រឹមឆ្នាំនេះព្រះនាងមានវ័យ ៧០ ព្រះវស្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM3naZolUj_Pt_TD94bu6zW5mO1Dkw03W8rJ1K0SSRpszzJx7UueQxawhYqHiU6xMlCtgqbsLqfE66DQFBi76bcd_gnGjVOt6jxDiIpz8iUewm-NgIHmjhkbBUzvCrOF0klRexIoGV89PhZJnweIViGhjGSF-l1k9fc0Lsf9GWUQClx3P-XcpxVYswWYQv/s1280/photo_2026-01-23_11-08-11%20(2).jpg

តាមការសង្កេត នៅក្នុងពិធីខាងលើព្រះនាង សារិន្ទថន ធ្វើចលនាយឺតៗហាក់ដូចគ្មានកម្លាំងពលំ ព្រះនេត្រស្លេកស្លក់ និងមានទឹកព្រះភ័ក្រ្តមិនស្រស់បស់ទាល់តែសោះ។ ការណ៍នេះបានជំរុញឲ្យមនុស្សជាច្រើនមើលឃើញថា សែរាជវង្សនៃត្រកូលចក្រីអង្គនេះមានភាពជរាកាន់តែខ្លាំងឡើងៗទៅហើយ បន្ទាប់ពីប្រឈួនអស់ពេលមួយរយៈធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii5u8kykOk0wqH9Iex8N7ytsrI2z0Bbcq2drZP7ZqKVNya1p2yWw1QaflZIWxNqnp6306EMBoV4u9sFjAjgPYRoVoKKWKuQICLvBxi2zk0sQKKb3KGhnxYtFf0h2vnw-qP9Sg-r6w1Qm-AnW1a0r05YZoX03eX-jJL_BNKF4m8j1ZueQXOQwOMQ6vHjs9s/s1280/photo_2026-01-23_11-08-11%20(3).jpg

គួរជម្រាបថា ព្រះនាង សារិន្ទថន គឺជាអ្នកប្រាជ្ញមួយរូប ដែលចេះអានទាំងសិលាចារិក និងអក្សរខ្មែរយ៉ាងផ្ទាត់ជំនាញ ជាពិសេស ធ្លាប់រៀនទាំងសិល្បៈ និងមន្តអាគមបុរាណខ្មែរថែមទៀតផង ។ តាមឯកសាររបស់អ្នកជំនាញខាងប្រវត្តិសាស្រ្តបានបង្ហាញថា កាលសម័យកម្ពុជាមានសង្គ្រាមស៊ីវិលផ្ទៃក្នុង ព្រះនាងធ្លាប់បានទាក់ទងគ្រូរបាំ និងសិល្បៈបុរាណខ្មែរច្រើនទម្រង់ឲ្យទៅបង្រៀនសិស្សថៃ ជាថ្នូរនឹងទឹកប្រាក់យ៉ាងច្រើន ហើយក្រោយៗមកយើងឃើញថាប្រទេសថៃ មានទម្រង់សិល្បៈនិងវប្បធម៌ស្រដៀង ឬដូចនឹងកម្ពុជាដែរ ប៉ុន្តែពួកគេអះអាងថាទាំងនោះគឺជាកេរតំណែលរបស់ដូនតាគេសុទ្ធសាធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmevkwbcXwGexyfkN2Kvdqz9zv6erp9rA3yb6NC2821b1fgIOS2nflzZVSLH-57k1VLpOsJcWkDcvuOGHiR4O4tSr9EDDssK_teILnWraDqmJSnpQONeLlf1tX4Zsq2rSV39d1KSEHQrb9R2QIcj7TKfTOyUE8c9SJYe6i5sYwTNIRYF77MQlhSTFR_T13/s1280/photo_2026-01-23_11-08-11.jpg

មិនតែប៉ុណ្ណោះ នៅគ្រាដែលប្រទេសកម្ពុជាមានសង្គ្រាមស៊ីវិលជាបន្តបន្ទាប់ សារិនថន បានអោយបក្ខពួកធ្វើកលដូចជាមកជួយខ្មែរ តែតាមការពិតគឺមកឆ្លៀតឱកាស ជីក រុករក វត្ថុបុរាណ វត្ថុសាកសិទ្ធ ពីទីតាំងប្រាសាទបុរាណមួយចំនួនដូចជានៅខេត្តកំពង់ធំ និងសៀមរាប លួ.ចយកព្រះខ័នរាជ្យព្រះបាទជ័យវរ្ម័នទី ៧ និងអោយគ្រូអាគមន៍ថៃមកចងបារមីដូនតាខ្មែរគ្រប់ទីកន្លែងមិនអោយងើបរួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjyBgN1P93CLJunlM2N_jvg9wijA-SKUjbU-iJ8U693SI3FurNs0jWzCerkXrn2sahobvrkMmm5R-n5LIC7g-7rqimMWDU-EPfDKZ-iHbEzS3iX1VQHynhKiri3nSGRgnls98mNIBPo5qM1-EspP-byAnXfMrpDi-Uv2kmC8dr3AgxJtYnuu107JGm5raO/s1280/photo_2026-01-23_11-08-13.jpg

ក្រៅពីនេះនៅមានរឿងអាក្រ.ក់ជាច្រើនផ្សេងទៀត តួយ៉ាងពាក់ព័ន្ធនឹងសង្រ្គាមខ្មែរ-ថៃនៅពេលថ្មីៗនេះ មនុស្សជាច្រើនបានកត់សម្គាល់ឃើញថា សែរាជវង្សថៃដែលមានជាពិសេសស្ដេចរាមាទី១០សព្វថ្ងៃ និងព្រះនាងជរាអង្គនេះ គឺជាមេខ្លោងធំដែលនៅពីក្រោយការឈ្លានពានរបស់កងទ័ពថៃ ដើម្បីសម្រេចមហិច្ចតាបុព្វបុរសខ្លួនដែលបរាជ័យក្នុងការដណ្ដើមយកទឹកដីខ្មែរកាលពីជំនាន់មុនៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD77581OgxJ2aVt8_5m2MtM4Z3wMl__CZTrWFE4VWBqMnEQXLbxDXyOmdpxqBKK7qpDxwzGP3jZGihLdDqm8sTiHuGwDGNGatQXIPYL-nDyzlz7J4qTzpobwXK7t7WNV-A_Zxbo2qc5ciEh21i6GlOxB5cd_JxGXWN4rrZacJsM9dT1ioQ7k1qsmUMekM8/s1280/photo_2026-01-23_11-08-12%20(2).jpg

ទាំងអស់នេះហើយ ទើបបានជាប្រទេសថៃសព្វថ្ងៃជួបបញ្ហាមិនចេះចប់ មានទាំងការរង្គោះរង្គើរផ្ទៃក្នុង បញ្ហាអន្តិសុខ និងជាពិសេសគឺរឿងឧបទ្រពចង្រៃតែងកើតមានលើសមាជិកសែរាជវង្សត្រកូលចក្រីបន្តបន្ទាប់។ បើគិតតាមផ្លូវក្នុង វាទំនងជាបណ្ដាសាររបស់ដូនតា និងប្រជាជនខ្មែរ ដែលរងការឈឺចាប់ក្រោយការធ្វើបាបរបស់ថៃ ហើយបើគិតតាមផ្លូវលោកវិញ កត្តាទាំងនេះគឺជាវេនកម្មដែលវិលមកតបស្នងម្ចាស់ដូចពាក្យចាស់ពោលថា «សាងអ្វីគឺបានហ្នឹង»៕

Trump ត្រៀមប្រជុំត្រីភាគីជាមួយមេដឹកនាំអ៊ុយក្រែន និងរុស្ស៊ី នៅអេមីរ៉ាតអារ៉ាប់រួមដើម្បីរកវិធីបញ្ចប់សង្គ្រា.ម

0

ប្រធានាធិបតីអាមេរិក លោក Donald Trump បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក្នុងពេលចូលរួមកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ដោយលើកឡើងពីសង្គ្រា.មនៅអ៊ុយក្រែនដែលបន្លាយពេលជិត៤ឆ្នាំ ។ ប្រធានាធិបតីអាមេរិក និងអ៊ុយក្រែន ក៏បានពិភាក្សាពីការត្រៀមចូលរួមកិច្ចប្រជុំត្រីភាគីជាមួយរុស្ស៊ីផងដែរ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមករា នៅទីក្រុងអាបូដាប៊ី អេមីរ៉ាតអារ៉ាប់រួម (UAE) ដើម្បីរកវិធីបញ្ច.ប់សង្គ្រា.ម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx0tcYPKFfZsGCinaD9reGlDXK06OqwNNHxzQtchmFAigkhFpy1c-5QJrE9Xbbx-Y4dIixXdkGn9MXHhafCuhwyU8yIiVioVXJ8BVsSW8PDPf_YDHD7AEAhIXnrFz4rxv264A7HEiar6pmeyvsusyc0ppVHhoWd-FUyGhyphenhyphenaBBUtOIlZnEH1F6dPj4B0MOa/s1280/photo_2026-01-23_10-46-27.jpg
ក្រោយជំនួបជាមួយប្រធានាធិបតីអាមេរិកនៅទីក្រុង Davos ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy និយាយនៅថ្ងៃទី២២ ខែមករា ថា មន្ត្រីអ៊ុយក្រែនបានធ្វើការជាមួយមន្ត្រីអាមេរិកស្ទើរតែរាល់ថ្ងៃដើម្បីជំរុញការបញ្ចប់សង្គ្រាម រីឯឯកសារកំណត់គោលដៅដោះស្រាយជម្លោះរវាងអ៊ុយក្រែនជាមួយរុស្ស៊ីជិតបញ្ចប់ហើយ ។ កិច្ចប្រជុំត្រីភាគីរវាងអាមេរិក អ៊ុយក្រែន និងរុស្ស៊ី នៅអេមីរ៉ាតអារ៉ាប់រួម (UAE) នឹងចាប់ផ្តើមចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមករា ដែលនេះជាការពិភាក្សាត្រីភាគីលើកដំបូងតាំងពីចាប់ផ្តើមសង្គ្រាមកាលពីឆ្នាំ២០២២ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhU0Fk6Nd0tHauyu-N1X0rDXpZqGYZjf3O0K-0hbCsR7GOxCxMcl6ZnwJQJmrX6FP-isR30JewzdmSKyjII7bIKQYnryly5a4929G7OjO1MWPuoVvXXrBNVXXp7dMDPtXl5MK5JbnEOisP_INGRmj0M9Of3vU-pMBVNSK8mGJGK23IKSMB2bFcoaBi5cB0/s1280/photo_2026-01-23_10-45-52.jpg
ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បាននិយាយនៅលើវេទិកាកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ដោយលោកបង្ហាញការមិនពេញចិត្តរបស់គោលជំហររបស់សហគមន៍អឺរ៉ុបដែលអសកម្ម និងគ្មានវិធានការម៉ឺងម៉ាត់ក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ។ លោកថា មេដឹកនាំបណ្តាប្រទេសអឺរ៉ុបជ្រាបពីបញ្ហាជម្លោះនានា ប៉ុន្តែរង់ចាំការសម្រេចចិត្តពីអាមេរិក ។

ប្រធានាធិបតីអ៊ុយក្រែនចង់ឱ្យសហគមន៍អឺរ៉ុបបំពេញតួនាទីសកម្មជាងនេះ ជាពិសេស ការកសាងសមត្ថភាពការពារខ្លួន ប៉ុន្តែប្រសិនបើសហគមន៍នៅតែពឹងផ្អែកលើអាមេរិកតែម្យ៉ាងនោះ គឺសហគមន៍អឺរ៉ុបប្រហែលជាមិនអាចរក្សាតួនាទីរបស់ខ្លួននៅលើឆាកនយោបាយពិភពលោករយៈពេលវែងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiagd01e9dFI7t3JJafhvuASxVm5Wvoy6XEWju5kTJDUJug8sGKaYvu5HqwZnRjpGCxVzeCL-UkwdQnb-NkDQzDnolgTDJTdGdgnMpzmsQBZVDKuXACBKADOtGU3ioBDZ7UPSKCvOveWTZlY_4GmMwvLLZkoExsxQcR-2sH-KjTLGKPL3waBfiwwmkkP1Dz/s1200/photo_2026-01-23_10-45-53.jpg

បើតាមប្រភពព័ត៌មានពីមន្ត្រីអឺរ៉ុប កិច្ចប្រជុំត្រីភាគីដើម្បីរកវិធីបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែនជាមួយរុស្ស៊ីនាពេលនេះ គឺមិនទាន់ទទួលបានលទ្ធផលទេ ដូចជា ៖ រុស្ស៊ីកាន់កាប់ទឹកដីរបស់អ៊ុយក្រែន ដែលជាបញ្ហាសំខាន់ក្នុងការធ្វើកិច្ចព្រមព្រៀងសន្តិភាពនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAWnJCDyI2-Xzb3QWzLrHF-8i9Bb3reqYnQpiuJEK2z9qOkXg6NJPnm8UaR15mGv_D041gorh_5Eq3kkSI-4g0zZ-M3j8ahwvYRuWt36DJPui7DsZfNtixC7LfdiyHxE1HdFzzGpp8GJje1_HB7gNhsly2YKNuocoxrgt3JvhgGz-077wnpb1Qqq9JGO4-/s1280/photo_2026-01-23_10-45-51.jpg

ជំនួបរវាងប្រធានាធិបតីអាមេរិក និងអ៊ុយក្រែន នៅទីក្រុង Davos ព្រមទាំងការត្រៀមខ្លួនចូលរួមកិច្ចប្រជុំត្រីភាគីរវាងអាមេរិក អ៊ុយក្រែន និងរុស្ស៊ី ត្រូវបានចាត់ទុកថា គឺជាការចាប់ផ្តើមចរចាការទូតជាផ្លូវការ បើគិតតាំងពីសង្គ្រាមនៅអ៊ុយក្រែនចាប់ផ្តើម ។ ទោះយ៉ាងណា នៅមិនទាន់ច្បាស់លាស់ពីការចរចាត្រីភាគីនេះនឹងអាចបញ្ចប់សង្គ្រាម ឬឈានទៅធ្វើកិច្ចព្រមព្រៀងសន្តិភាពនាពេលឆាប់ៗ ឬយ៉ាងណាទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs6WHh6ZSbXGE8AmJEemiCkU1LWkoG3cl7GM57G9g1E_7jEaLhFMovBwrBsQTiPshV5e-780Wi7iBcjezl01Yf7CE29_smzsoi0u0rZ5S5ZBrIZ51D0Vt1UQrC3sLsrjU3xqeMyP0vmYUMCvHeOxXB6PCqDw80PE15QltEON6OJxTtcrBzqAJLE9mvtMGk/s1280/photo_2026-01-23_10-45-52%20(2).jpg
ម្យ៉ាងទៀត មិនទាន់មានព័ត៌មានច្បាស់លាស់ តើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងយល់ព្រមចូលរួមកិច្ចប្រជុំត្រីភាគីជាមួយអាមេរិក និងអ៊ុយក្រែន នៅអេមីរ៉ាតអារ៉ាប់រួមដែរឬទេ ដោយសារគ្មានការបញ្ជាក់ជាផ្លូវការពីប្រទេសរុស្ស៊ី ៕