Home ព័ត៌មានជាតិ បន្តិចទៀត! ចំណុចរង្វង់មូលគួចកាណុង នឹងលែងឱ្យមានការកកស្ទះទៀតហើយ

បន្តិចទៀត! ចំណុចរង្វង់មូលគួចកាណុង នឹងលែងឱ្យមានការកកស្ទះទៀតហើយ

140
0

រដ្ឋបាលរាជធានភ្នំពេញ នឹងធ្វើការកែសម្រួលខ្លះៗ នៅចំណុចរង្វង់មូលគួចកាណុង ក្រោយសង្កេតឃើញពីស្ថានភាពចរាចរតែងមានការកកស្ទះជារៀងរាល់ថ្ងៃ ជាពិសសម៉ោងមមាញឹក ចន្លោះពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ៨:៣០នាទីព្រឹក និងពីម៉ោង ១៦:៣០នាទីរសៀល ដល់ម៉ោង ១៩:០០នាទីយប់ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងសណ្តាប់ធ្នាប់សាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWVEnFBRiNpTRulX6lTa1U4uk9mSok4K2Hj14D3aUaGFaNK4Cojy-JrJnvUAetflNdMYx4-Oy_jUXEH5-_d840rJkz7wJZylorPhni9_WrBCqII1-fujcA3woFPoofgLMv7BI-YfO_dv4z_wGVPcl5EWQVVbuBhE7-uakOeG8u-1MRITyTdA7QOIBfS90/s750/P-7-3.jpg

ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងរៀបចំកែសម្រួលប្រព័ន្ធចរាចរ ដូចខាងក្រោម៖
១. ដំឡើងភ្លើងសញ្ញាចរាចរនៅចំណុចប្រសព្វរវាងផ្លូវលេខ៧០ និងមហាវិថីព្រះមុនីវង្ស។
២. ដាក់ខឿនបែងចែកទ្រូងផ្លូវលើមហាវិថីព្រះមុនីវង្សចាប់ពីច្រមុះជ្រូករង្វង់មូលកួចកាណុង ដល់ផ្លូវលេខ៨០។
៣. រៀបចំផ្លូវឯកទិសលើផ្លូវលេខ៤៧ ទិសដៅឆ្ពោះទៅវត្តភ្នំ ចាប់ពីរង្វង់មូលគួចកាណុង ដល់ផ្លូវលេខ៨០។
៤. រៀបចំផ្លូវទ្វេទិស មានទិសដៅទៅមក ចាប់ពីផ្លូវលេខ៨០ ដល់រង្វង់មូលវត្តភ្នំ។ គម្រោងខាងលើ នឹងដាក់ឱ្យដំណើរការសាកល្បងចាប់ពីថ្ងៃសុក្រទី៧ ខែមិថុនា ឆ្នាំ២០២៤ តទៅ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYCJHTzRnqsLWMMqrpyaVoCzsGm8TsVRaCExGPUrMrX3wtIqQs9K8t8BPPFx52MH6eJ30ixmkujD_A1uu-Zf433dHL2h6cy1eRXV3MPl6ty_EENzXt2vBnmlaBxgtAMTnpmLi7WcrZSKgWHoCfdpbb5IM4eMW3kzFPwtuNzdGonQ-ah8X4uux063TiwhM/s750/sbm-lyynR1Zr156d7VMf2Koro.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQPQtq6DchqN_v2oQyGZWvehXdq5ncsHciP305DIVT25E16Zt35yGbC_ciPzGpK1blSpTyieeVa1gJy7nZ1_XZIoLEtHdFlOSwz-WDj6g25tpWAhfJ2Tk5thjbsU8Z59MnT9CmCS1J6749OrPKfYtJzRe0R-9Fo3YBsbc8Cpx6HDMnqum4yj1w7Phyphenhyphen3bU/s1280/a75102c6c9bd0a099a292f2be0ed0f4a.jpeg