Ha Long និង Bai Tu Long គឺជាឈូងសមុទ្រធំៗចំនួន២ ស្ថិតនៅក្នុងខេត្ត Quang Ninh ប្រទេសវៀតណាម នៅទីនោះគឺមានផ្ទាំងទស្សនីយភាពនៃធម្មជាតិគួរជាទីគន់គន់ ដែលត្រូវជាបេតិកភណ្ឌធម្មជាតិពិភពលោក។ ខណៈនៅលើឈូងសមុទ្រ Ha Long គឺរួមមានភូមិបណ្តែតទឹកដ៏លេចធ្លោចំនួន៥កន្លែង ទាក់ទាញភ្ញៀវទេសចរមិនដែលដាច់នោះឡើយ។
ដោយសារប្រជាជនខេត្ត Quang Ninh រស់នៅតាមមាត់សមុទ្រជាច្រើនជំនាន់ ភូមិនេសាទឬក៏ភូមិបណ្តែតទឹកនៅលើឈូងសមុទ្រ Ha Long នេះក៏បានលេចឡើងជាបន្តបន្ទាប់ និងបានប្រែក្លាយជាកន្លែងទេសចរណ៍ដ៏អស្ចារ្យបំផុតសម្រាប់ភ្ញៀវទេសចរគ្រប់ៗរូបដែលបានមកទស្សនាឈូងសមុទ្រ Ha Long និង Bai Tu Long ។
ថ្វីត្បិតតែអ្នកនេសាទមួយចំនួនត្រូវបានផ្លាស់ឲ្យទៅរស់នៅលើច្រាំងទៅហើយក្តី ប៉ុន្តែក៏នៅតែប្រជាជនវៀតណាមជាច្រើនទៀត ដែលកំពុងបន្តរស់នៅលើឈូងសមុទ្រតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន ហើយក៏បានក្លាយជាតំបន់ទេសទេសចរណ៍ប្លែកៗនិងទាក់ទាញបំផុត។ ជាពិសេសនាពេលថ្មីៗនេះ ការអភិរក្ស និងកែសម្រួលនៃភូមិនេសាទបុរាណនៅលើឈូងសមុទ្រហាឡុងនេះរួមមាន៖ ការអភិរក្សផ្ទះក្បូនរបស់អ្នកនេសាទ សាលារៀន បណ្ណាល័យ ផ្សារទំនិញ អាជីវកម្ម កសិដ្ឋានគុជខ្យងជាដើម។
ឈូងសមុទ្រ Ha Long មិនត្រឹមតែជាទេសភាពដ៏ប្លែកមួយប៉ុណ្ណោះទេ ប៉ុន្តែវាគឺបានឆ្លុះបញ្ចាំងពីវប្បធម៌ប្រពៃណីរបស់ជនជាតិវៀតណាម។ នៅពេលទៅទស្សនាភូមិនេសាទ ភ្ញៀវទេសចរនឹងអាចយល់ដឹងពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋទីនោះ ទាំងទំនៀមទម្លាប់ និងរបរចិញ្ចឹមជីវិតជាអ្នកនេសាទ។ អ្នកគឺអាចមើលឃើញពីទិដ្ឋភាពដ៏ស្រស់ត្រកាលនៃធម្មជាតិទីនោះ ស្វែងយល់អំពីរឿងរ៉ាវប្រវត្តិសាស្ត្រ វប្បធម៌ និងធ្វើការសិក្សាស្រាវជ្រាវនានាពីប្រព័ន្ធជីវចម្រុះ។
គួរបញ្ជាក់ថា ភូមិបណ្តែតទឹកចំនួន៥ដែលស្ថិតនៅលើឈូងសមុទ្រហាឡុងនេះរួមមាន ភូមិបណ្តែតទឹក Cua Van ,ភូមិបណ្តែតទឹក Vung Vieng ,ភូមិបណ្តែតទឹក Ba Hang, ភូមិបណ្តែតទឹកCong Dam ,ភូមិបណ្តែតទឹក Viet Hai៕










