Home ព័ត៌មានអន្តរជាតិ ភូមិរង្វង់មូលនៅដាណឺម៉ាកទាក់ទាញចំណាប់អារម្មណ៍មហាជន

ភូមិរង្វង់មូលនៅដាណឺម៉ាកទាក់ទាញចំណាប់អារម្មណ៍មហាជន

63
0

ប្រទេសដាណឺម៉ាក ៖ សារព័ត៌មាន KBN នឹងនាំអារម្មណ៍លោកអ្នកមកទស្សនាភាពស្រស់ស្អាតរបស់ភូមិមួយនៅប្រទេសដាណឺម៉ាក ដែលភូមិនេះបានរចនាម៉ូដឡើងដើម្បីបង្ហាញនូវអត្តសញ្ញាណ និងមានភាពខុសប្លែកពីភូមិផ្សេង ។ បើគេថតរូបភាពភូមិនេះពីផ្នែកខាងលើ វានឹងកាន់តែបង្ហាញទិដ្ឋភាពស្រស់ស្អាតខ្លាំងឡើង ហើយធ្វើឱ្យអ្នកបានឃើញភូមិនេះហើយចង់ទៅរស់នៅគ្រប់ៗគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwOx1SsfYsbtbGsBSXaIH5mj5XDt_tmLWODTWn-R4O5bvPnz0SQXPxSHJEWJhkyslArq2PMZZjhf3GOLVGPYMP5ZB0Tski8_VZfPORIDGDsZhrFqahgyKGorZqFjGAooILTgtTduUash1VWT3PiyE15r_hFhDZtbnrm26qDpwLG1nIkHpMv9SdQRmMitM/s1000/photo_2024-06-07_11-57-49%20(2).jpg

Brondby Haveby គឺជាឈ្មោះភូមិមួយមានរាងជារង្វង់មូលយ៉ាងស្រស់ស្អាត ប្លែកភ្នែក ឬស្រដៀងគ្នានឹងភីសាដ៏ធំ ដែលបែងចែងជាចំណិតៗមានលំនៅឋានក្នុងនោះ ។ ភូមិនេះមានទំហំមិនធំប៉ុន្មាន ស្ថិតនៅទីក្រុង Brondby ប្រទេសដាណឺម៉ាក និងមានពលរដ្ឋរស់នៅជាង៣៥.០០០នាក់ ។

ភូមិរង្វង់មូលនេះបានរចនាឡើងដោយលោក Erik Mygind ដោយសារលោកបានទទួលគំនិតពីកម្មវិធីមួយឈ្មោះ «Runde Haver» ជារបស់ Carl Theodor Sorensen ដែលជាស្ថាបនិកដ៏អស្ចារ្យនៅដាណឺម៉ាក ។ ការរចនាម៉ូដបែបនេះ គឺដើម្បីឱ្យអ្នករស់នៅភូមិនេះមានឱកាសទទួលបានភាពស្ងប់ស្ងាត់ មិនរញ៉េរញ៉ៃ និងរស់នៅតាមបែបធម្មជាតិប្រកបដោយបរិយាកាសបរិសុទ្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEK5hxYI-SnDZtRh9sgvlU6ejNEJjqd_kaqFcpn226MglyqyEfLCxzRz8fC1U2leIMjvJdRTO_WW8tPt7hF4AAHpkYvW5iG1TPUGdzc5-94hfJkZjnFWUvaCQDfT8HHf9AHgf_9_JJFDKUmDW96Y8HHhOL-DQdJnw4Ub0Cvvciv8bfDoPfCXfr3eEq2x0/s875/photo_2024-06-07_11-57-49.jpg

ភាពលេចធ្លោរបស់ភូមិ Brondby Haveby គឺវាមានរាងជារង្វង់មូលនៅជិតៗគ្នា និងមានផ្លូវតភ្ជាប់ពីរង្វង់មួយទៅរង្វង់មួយទៀត ។ ការរចនាម៉ូដបែបនេះធ្វើឱ្យពលរដ្ឋរស់នៅក្នុងលំនៅឋាននីមួយៗមានទីធ្លាធំទូលាយ និងស្រឡះល្អ ។ លើសពីនេះ ក្នុងភូមិក៏មានទីធ្លារួមសម្រាប់ឱ្យអ្នកភូមិជួបជុំជជែកគ្នា ឬធ្វើការងារអ្វីមួយរួមគ្នាផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSixVny5mA3w7C13X_6T2ZbnUMpl9rzUTLSaMPyd4iIxTOsYWwjraDhItkSrUJtQgGdEawmIN_OICXfQJpGqSSIiTZQqlhGgfDjnwyYUAblF7Vr43mqtaVNWzvcc6SjLxbv-hfhXA-NZALiQxyMy2wqdrDlrJk8n_-_rSFfIr1O6gLzRHkAKS_NhzwqUU/s1280/photo_2024-06-07_11-57-50%20(2).jpg

ក្រៅពីនេះ លំនៅឋានទាំងអស់សុទ្ធតែមានរបងដើមឈើពណ៌បៃតង និងមានសួនច្បារនៅខាងមុខសម្រាប់ធ្វើការងារផ្សេងៗ ។ ការរស់នៅក្នុងភូមិនេះងាយស្រួលយ៉ាងខ្លាំងសម្រាប់អ្នកស្រឡាញ់បរិស្ថាន ដោយសារគ្មានសំឡេងរំខាន ។ កាលពីឆ្នាំ១៩៦៤ អាជ្ញាធរទីក្រុង Brondby បានឯកភាពឱ្យបង្កើតទីក្រុងសួនច្បារ (Garden City) ហើយគម្រោង Brondby Garden City ក៏បានបង្ហាញរូបរាងឡើង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBak1fuUJuhc77ZsoEHVZw89YM77GrKjcp5Fq4a5i8ocpaLa_ZdeeGSdEdjwJrMhtv0HrTQAwOYyJKPwwoptSbkoIybrWcrFAwSFpXoG0XsClyZo9A20PuN3EZYNhwkQnM8aHOHCmcdeO8mGRuFdhz7kqW7gUGzNM4G692PZYgpxfD-_NtwGdXH9mFGtM/s700/photo_2024-06-07_11-57-50.jpg

ទោះយ៉ាងណា មានច្បាប់ហាមឃាត់មួយ គឺពលរដ្ឋមិនអាចរស់នៅទីនេះជាអចិន្ត្រៃយ៍ទេ ព្រោះភូមិនេះសម្រាប់ឱ្យពលរដ្ឋទីក្រុងមកធ្វើកសិកម្មនៅទិទាឃរដូវ និងរដូវក្តៅ ។ រីឯអ្នកជួលលំនៅឋានអាចចូលស្នាក់នៅ ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ ព្រមទាំងថ្ងៃឈប់សម្រាកចុងសប្តាហ៍ ៕