Home ព័ត៌មានជាតិ ក្រសួង​ បើកការស្រាជ្រាវ និងកោះហៅក្រុមរាំនៅក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍មួយ

ក្រសួង​ បើកការស្រាជ្រាវ និងកោះហៅក្រុមរាំនៅក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍មួយ

151
0

ថ្មីៗនេះ គេបានសង្កេតឃើញនៅលើបណ្តាញសង្គម មានសកម្មភាពអសីលធម៌របស់ក្រុមសិល្បៈសម្តែងក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍មួយចំនួន បានធ្វើឱ្យអាប់ឱនដល់ប្រពៃណីដ៏ផូរផង់របស់ជាតិ និងបង្ហាញពីកាយវិការជ្រុលហួសហេតុ ខ្វះចំណេះដឹង និងការអប់រំ ដែលជាសកម្មភាពបែបអាត្មានិយម និងប៉ះពាល់ដល់ប្រយោជន៍សង្គមទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKi6c3u4YdBX47wldjZM1KnXqL3QS78Tt00R8LXUFf0YiEgW3XvlMOAopjBSWJJIYa6N4ZNhOkmO6FdQgGHUUkxW5KFr9_eh_x9vOQOvxVwzlDkvChQxMlyOe21TG1BeOxqOb-fOqPATI0hMZg6BgYDTRWoB6RO5i5cVSDxH9X5kh0-ZKYNx2CIrrR3sA/s551/Screenshot%202024-06-07%20134937.pngក្នុងន័យនេះ ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ បានធ្វើការអំពាវនាវ និងកំណត់វិធានការអនុវត្ត ដូចខាងក្រោម៖

  • សូមក្រុមសិល្បៈនានាដែលចូលរួមសម្តែងក្នុងពិធីមង្គលការខ្មែរ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាព អសីលធម៌ ហើយខិតខំស្វែងយល់ប្រឹងប្រែងរៀបចំឱ្យបានត្រឹមត្រូវទៅតាមប្រពៃណីទំនៀមទម្លាប់ដ៏ ថ្លៃថ្លារបស់ជាតិដែលជាកេរដំណែលពីដូនតាមក។
  • ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវ និងកោះហៅ ក្រុមសិល្បៈទាំងនោះ មកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ ក្នុងករណី នៅតែបន្ត ប្រព្រឹត្តសកម្មភាពអសីលធម៌ទាំងនេះ វិធានការច្បាប់មួយ នឹងត្រូវប្រកាន់យកតាមគោលការណ៍ដែល មានជាធរមាន។
  • ពិធីអាពាហ៍ពិពាហ៍ គឺជាពិធីផ្តល់សិរីមង្គលដល់កូនៗដែលជាគូស្រករថ្មី។ ក្នុងន័យនេះ សូម អាណាព្យាបាលទាំងឡាយ គួរពិនិត្យ និងពិចារណាឱ្យបានជិតដល់ក្នុងការស្វែងរកក្រុមសិល្បៈនីមួយៗ ដែលមកចូលរួមក្នុងពិធីមង្គលដ៏សំខាន់បំផុតក្នុងជីវិតរបស់កូនចៅខ្លួន។
  • សូមប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន កុំចូលរួមចែករំលែកឃ្លីបវីដេអូ ឬរូបភាពអវិជ្ជមានណាមួយដែលជា សកម្មភាពអាស និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃសង្គមជាតិ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUayVjkPiN7uQJNxmLfyy-G4MiUr7vHhyphenhyphenXmEAfSn8QO_dUFYT-NinO1yEUgBqsqyiIp2JGycHlFu-sEEdaEf84o3-22OWJYfWdLJ604hevrDfI828xdwei24xZg-BeJzkxJaPjkhvIZZ1J19ljIiNzkCy78yzmPoxXA8Tl4lmhAIe-PAY15kWcAEethvk/s557/Screenshot%202024-06-07%20151939.png

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv-sgwdTgTGAB3IlCmc9RyK-5xBAWaiFbYxYb2ZO-Y9XZUQ7M6mb7qkQHnQ2dKfil_FeayP2I9Npr8rNRQymT2PaZg5trTkV-SdlxuZtp_MtbnVlfYvHJwE7k_XRxoy310OKatCjc_-1vaX9jO5wbodZdV5bv_g4UzUiTxHIqqBV3XfKvRb9YoljtgjQo/s553/Screenshot%202024-06-07%20152005.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAONgWNbnfVqB-L07oxIEtpBH6rKx5QM_ndg6g5m-7NLDoY7R63KMd1Y-TabkRZsOo91frLUU_UJ06HGM-GrbcC9YhM5z6Kuy4dH-imriUkaNm-r_O22E9IpRmBru6nqtMHVVmuhS0cd3gE6qpS4PhX1FZUdi_S8FzaqXQzmUnj7M3HfguLeLGiY-m7VY/s1280/447269036_875317887965882_1948638320983580159_n.jpg