Home ព័ត៌មានអន្តរជាតិ ចុមយក្ស! គ្រាន់តែចូលខំមិនរូបភាពរបស់ Mbappe សោះក៏ Ronaldo បំបែកកំណត់ត្រាពិភពលោកដែរ

ចុមយក្ស! គ្រាន់តែចូលខំមិនរូបភាពរបស់ Mbappe សោះក៏ Ronaldo បំបែកកំណត់ត្រាពិភពលោកដែរ

83
0

បរទេស៖ Cristiano Ronaldo បានបំបែកកំណត់ត្រាពិភពលោកជាមួយនឹងការចូលខំមិនរូបភាពរបស់ Kylian Mbappe ដោយការខំមិននេះមានអ្នកចូល Like ច្រើនជាងធម្មតា ពោលគឺរហូតដល់ជាង ៥ លាននាក់ឯណោះ ខណៈចំនួននេះគឺមិនធ្លាប់មានពីមុនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG9-zgmN8De3-ADxpNmSlKXd-DX1H5_vswz1qAQ45GN9ykcHq68IQ8Ve9JQ2TmOCBAVOfWYGiKHHyASW0-DZPa3Wj-xYcqaX385jyd-kHbP78p_gjyBkTpZXQO6Z8B5tq_g-TcNkILMB4jtsIJYl3V8QPysqzWLDB5Hl3eKB6HlIjly7THaSJgPyCYt30/s1280/photo_2024-06-07_11-03-52.jpg

យោងតាម Sportbible នៅពេលដែលកីឡាករ Kylian Mbappe បានផ្លាស់ប្តូរទៅកាន់ក្លឹបបាល់ទាត់ក្នុងក្តីស្រមៃរបស់លោកគឺ Real Madrid ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ លោកក៏បានបង្ហោះរូបភាពខ្លួនពាក់អាវ Real Madrid កាលពីនៅក្មេងជាមួយ Idol ខ្លួនគឺ Ronaldo នៅលើ Instagram របស់លោក អមដោយសំណេរយ៉ាងវែងថា “សុបិន្តក្លាយជាការពិត” រីករាយ និងមោទនៈភាពណាស់ដែលខ្ញុំបានក្លាយជាកីឡាកររបស់ Real Madrid វាជាផ្នែកមួយនៃក្តីស្រមៃរបស់ខ្ញុំ វាមិនអាចទៅរួចទេក្នុងការពន្យល់ពីអារម្មណ៍រីករាយ និងរំភើបនៅពេលនេះ។ ខ្ញុំមិនអាចរង់ចាំជួបអ្នក Madridistas ហើយសូមអរគុណចំពោះការគាំទ្រដ៏អស្ចារ្យរបស់អ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfBwYZQ8YdBpgNKaI6x2yjSCKXtqPwNA4Ykjc8_dfqHULtVBuBLGUxVImMRSyDejdHB83PBtliIgM64KrJKNrlw8HSPWpklG3cUJcKKBvzwwsx9IDlPas344s2Q5fr6xXyvbzJhP8r-1ApU-tKtib1aYyU1a_xA0npl3f3q1341sI1Howv25tqw-B8M-A/s828/photo_2024-06-07_11-04-41.jpg

ភ្លាមនោះ Ronaldo ដែលជាអតីតវិរបុរសរបស់ក្លឹបនេះក៏បានចូលខំមិនថា “រំភើបណាស់ដែលបានឃើញឈានជើងនៅ Bernabeu…hala Madrid”។ ជុំវិញការខំមិននេះ គឺបានធ្វើឱ្យ Cristiano Ronaldo បំបែកកំណត់ត្រាពិភពលោក ដោយការខំមិននេះមានអ្នកចូល Like ច្រើនជាងធម្មតា ពោលគឺរហូតដល់ជាង ៥ លាននាក់ឯណោះ ខណៈចំនួននេះគឺមិនធ្លាប់មានពីមុនឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_9F5sPGQ1Ckwu7REKiMS1sp0qj22JHSTGTc2d7vEVc9gEVnRx7_76sH_hyGkb-m0f6GQUy5TnIFupZvyri1ZMbgkthHNBUn589a64RSeBHyGYKEYhOqTHU6zcP4pDICiORaIRko5N9Y-Pn5SVnaWs3X2IOtBG72ILGYay4PWXX0X9rD6kKG4GMl4SkiA/s1280/photo_2024-06-07_11-05-07.jpg

គួរបញ្ជាក់ដែរថា Mbappe គឺជាអ្នកគាំទ្រដ៏កំពូលម្នាក់របស់ Ronaldo នៅពេលអ្នកទាំងពីរបង្ហាញភាពស្និតស្នាលគ្នានៅក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកគាំទ្រមានការរំភើបជាខ្លាំង។ កាលពីថ្ងៃទី៤ មិថុនា កន្លងទៅ ក្លឹប Real Madrid បានប្រកាសជាផ្លូវការអំពីការចុះកុងត្រាយកខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ដោយគ្មានតម្លៃខ្លួន ក្នុងកុងត្រារយៈពេល ៥ ឆ្នាំ ខណៈការមកដល់របស់កីឡាករសញ្ជាតិបារាំងរូបនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យក្រុមអធិរាជសក្លាយជាខ្លាដុះស្លាបតែម្តង៕