Home Blog Page 1038

Jisoo បង្ហាញអារម្មណ៍បែបនេះនៅពេលឈានចូលវ័យ ៣០ ឆ្នាំ

0

អំឡុងពេលសម្ភាសន៍មួយ Jisoo សមាជិកក្រុម BLACKPINK បានបើកចំហអំពីអារម្មណ៍របស់នាងក្នុងការចូលវ័យ៣០ឆ្នាំ ខណៈកាលពីខែមករា Jisoo បានប្រារព្ធខួបកំណើតអាយុ ២៩ របស់នាង។ នេះមានន័យថា មិនយូរប៉ុន្មានទេតារាស្រីរូបនេះនឹងលាពីអាយុ២០ឆ្នាំចូលដល់អាយុដែលមានក្បាលលេខ៣ហើយ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល Jisoo មិនខ្លាចតួលេខអាយុរបស់នាងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisM_xoZtEFML7oIqQ5shqbUyYkKJvCS13SxpbqcADcXJlkR58nrW2YKOk7oQDufYFvdM-Ltbgrc3ZWDQutCnA_2aChDNZ0zYvAd9i7QIFEiu8PaQdmv9c6OYydPfi_SsBdPjuZOlY_PiJcaYJ3HWEnQt8FTD8rq4HjZB2dL660cQxLtwh8TsvZpu4sG-I/s1009/image_2024-06-08_16-11-14%20(2).png

មនុស្សភាគច្រើនមានអារម្មណ៍ថាធ្ងន់ និងអត្ថិភាព នៅពេលពួកគេនឹងឈានចូលដល់វ័យ៣០ឆ្នាំ ប្តូរក្បាលលេខ២មកជាលេខ៣វិញប៉ុន្តែសម្រាប់ Jisoo នាងមានទំនុកចិត្តលើការរីកចម្រើនរបស់នាងតាំងពីបានបង្ហាញខ្លួនដំបូងនៅអាយុ ២១ ឆ្នាំក្នុងនាមជាសមាជិកក្រុម BLACKPINK ក្រោមផលិតកម្ម YG Entertainment ជាមួយសមាជិក៣រូបទៀត ដែលបានរីកចម្រើនតាមរយៈការងារជាក្រុមខ្លាំង និងការគាំទ្រគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaSiyEzD1aB8J4WpuSqgn08W9rq4KClj1jHvPIVdXy7K6mekpgvIx3x8cHdITl8uraO_PQV26HiwRrL0aGzjy3tSaelMEv0xlXytaMQvYHc2lJbBYHZLCr5PALgbuO6mbC-f4dTc929p8IqFyP9kLTvgtyEy9wGtXNkqbI0zkSHj0VJGjkUEP2gzw4-Q4/s994/image_2024-06-08_16-11-14.png

នៅពេលត្រូវបានគេសួរថាតើនាងអាចផ្តល់ដំបូន្មានអ្វីដល់ខ្លួនដែលក្មេងជាងនាងបាននោះ Jisoo បានបញ្ជាក់ថានាងមិនមានអ្វីទេ។ នាងបានបញ្ជាក់ថា នាងជឿជាក់លើខ្លួនឯងនាងនឹងប្រកាន់ខ្ជាប់នឹងការសម្រេចចិត្តរបស់នាងដោយមោទនភាព។ Jisoo បានបញ្ជាក់ថា «មិនថាខ្ញុំអាចផ្តល់ដំបូន្មានណាក៏ដោយ ខ្ញុំមានទំនុកចិត្តថា នាងនឹងជឿជាក់លើខ្លួនឯង ហើយធ្វើការជ្រើសរើសដោយភាពជឿជាក់ ដូចដែលនាងតែងតែមាន»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirAvCE7ZoRwyPItJqhTzagldIjl9HZwxN8b9R7gUqzqiMDEb3v-GZEXFuXk5dAlsKcawnR8B00D96X0M513tCWpHbtcpAap0rbfjEp3eOOomVp9pOTZMV7hJ7s6kfC4BAsUAv0f2lMKmg5g4nMBF-xvXgkUQdGHwd18SNGNLeeLg_2zmM_r3oYBJ3qUcM/s1612/image_2024-06-08_16-11-15.png

ក្នុងនាមជាតារាចម្រៀង Jisoo បានចាប់យកភាពជាទូតសុឆន្ទៈជាមួយម៉ាកយីហ៊ោធំៗដូចជា Dior និង Cartier បានចាប់ផ្តើមអាជីពទោលនៅឆ្នាំ២០២៣ ជាមួយនឹងអាល់ប៊ុមខ្នាតតូចដំបូងរបស់នាងដែលមានចំណងជើងថា «Me» ហើយជាពិសេសនោះគឺនាងបានបង្កើតភ្នាក់ងារផ្ទាល់ខ្លួនមានឈ្មោះថា Blissoo ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCzerdzuzfEVuBAN4EH0iec0z5tl82fZquF4KongzitN-iK-H9eiRGSVO7vTYDw_rMmLwtH29mJnqn8nNQRTrAkb3lCDWEUg4DbPrJ-xbo3avYtBdlS_RJPRFIjayVD_F7Mx0cJy3keJKYhFirf7UynQpIARFsrLX26T8nxtbn7wz4iZWDsJTfS3ISf80/s1169/image_2024-06-08_16-11-16%20(2).png

ការផ្លាស់ប្តូរនេះបង្ហាញពីអនាគតនៃអាជីពថ្មី ភាពច្នៃប្រឌិតផ្ទាល់ Jisoo ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងរបស់នាងជាមួយនឹងការសម្តែងតាមខ្សែភាពយន្តរបស់ webtoon កូរ៉េ «Omniscient Reader’s Viewpoint» ។ នាងក៏នឹងត្រលប់មកវិញជាមួយ K-drama ក្នុងនាមជាតួឯកស្រីក្នុងរឿង «Influenza » ដោយគេមិនដឹងថា Jisoo នឹងត្រលប់មកឆាកតន្ត្រីវិញនៅពេលណានោះទេ៕

រឿន ណាត និង លាវ វេងហួរ មានអារម្មណ៍ល្អជាមួយគ្នាតាំងពីជួបលើកដំបូង

0

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាបវរកញ្ញា រឿន ណាត និងបុរសសង្ហា លាវ វេងហួរ បង្ហាញពីទំនាក់ទំនងស្នេហាកាលពីកន្លងមកនេះមានការចូលរួមអបអរសាទរយ៉ាងច្រើនពីអ្នកគាំទ្រ។ ថ្មីៗនេះអ្នកទាំងពីរបានបង្ហាញវត្តមានជាគូក្នុងកម្មវិធីមួយដោយបញ្ជាក់ចេញពីមាត់ថាពួកគេពិតជាទាក់ទងគ្នាជាសង្សារពិតប្រាកដមែន ខណៈបានបង្ហើបថាអ្នកទាំងពីរមានអារម្មណ៍ចំពោះគ្នាទៅវិញទៅមកតាំងពីថ្ងៃជួបដំបូង និងបានណាត់ជួបគ្នានៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC5rxbHk7jSK7yHzZKxrwGaJ-tzRxqMAXjqvLbHyRr4aWAGHni29vvnvISrXDG5ijpX7PEK_e61xX05m9s9OM7AwreQZzMV-Jb8GFuxsIIl6m5tKi49Yk17tfPAm8k3V4I2w2jgtLvV56yfFTd3SwWaFhaYI4nX8ZtceRED-BtXGWeg7fveFP5D4f4bDc/s2048/image_2024-06-08_13-26-50.png

ក្នុងកម្មវិធី 3fun ដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃទី៧ មិថុនា កញ្ញា រឿន ណាត បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ និងបុរសឯក លាវ វេងហួរ Mister Friendship International 2023 បានចូលរួមផ្តល់បទសម្ភាសជាមួយគ្នាលើកដំបូងបន្ទាប់ពីមានទំនាក់ទំនងស្នេហា។ អ្នកទាំងពីរបានប្រាប់ទស្សនិកជនអំពីការចាប់ផ្តើមរបស់ពួកគេដែលធ្វើឱ្យអ្នកគាំទ្រញញឹមបិទមាត់មិនជិត។

រឿន ណាត និង លាវ វេងហួរ បានទម្លាយថាអ្នកទាំងពីរបានជួបគ្នាដំបូង ពេលមានឱកាសថតរឿងជាមួយគ្នា ដោយពេលនោះ រឿន ណាត បានសួរទៅកាន់អ្នកដឹកនាំថានាងត្រូវសម្តែងជាមួយតួប្រុសរូបណា ពេលបានឃើញរូបតួប្រុសថាជា វេងហួរ ហើយក៏យល់ព្រម ខណៈនាងខកខានថតរឿង៤ ទៅ៥ឆ្នាំហើយនិងចង់សាកសម្តែងរឿងមានរសជាតិថ្មីដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh8D66XZNxKubF9aKgCY7Lye7UTvcDmha4eZyHNZGUB2sv7Q5-z2hXIVV8kI_0jc6B0rR1F-knrg3TPTcjzGg8QQuWTS9CqJMeQobsBlwkMb80RdmotzcJVp3UFIvFHPOPza2PLqzpFYq_ixUKPiN4u6gcx7oqkC1pV9C262teWAc0fmJ7KhZ8MNdos2Q/s2048/image_2024-06-08_13-26-52.png

ក្នុងថ្ងៃជួបគ្នាដើម្បីសមការសម្តែងដំបូង រឿន ណាត បានជម្រាបសួរ វេង ហួរ ហើយបុរសឯករូបនេះមានភាពរុសរាយយ៉ាងខ្លាំងដែលធ្វើឱ្យនាងចូលចិត្តតែម្តងជាមួយនឹងស្នាមញញឹមរបស់ វេង ហួរ ។ ក្រោយមកអ្នកទាំងពីរបានណាត់ជួបគ្នាក្នុងហាងកាហ្វេដើម្បីពិភាក្សាគ្នាពីតួអង្គការសម្តែងរបស់ខ្លួន ដែលត្រូវសម្តែងជាប្តីប្រពន្ធគ្នានៅក្នុងសាច់រឿង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwaFpVhmiIuVY160zMIUCQbPGlfCIR6f0SrMcA_Nuox6GwW7r8gxVEzr58rTsXCHxWrlJsBnPCfWtZ9iGn_KBjqTkUt4qKuvmMpE6aHZ3AJL2QOxT7XiMWz1bpcJYY4pOeYCMuadXc4_QxuEFmGzYU1kfZL4cBVfJ0wZ5yorxbCY_OIMvpmYIotwZnEXA/s1920/image_2024-06-08_13-26-54.png

មែនទែនទៅអ្នកទាំងពីរបានបង្ហើបប្រាប់ថាមានអារម្មណ៍ល្អជាមួយគ្នាតាំងពីថ្ងៃជួបដំបូង ខណៈនៅថ្ងៃមួយ រឿន ណាត ផុសStory នៅហ្វេកប៊ុកថាស្គាល់រសជាតិជួបភ្លាមស្រលាញ់ភ្លាមហើយដែលធ្វើឱ្យ វេងហួរ ចាប់អារម្មណ៍ប៉ុន្តែមិនច្បាស់នោះទេគ្មានតែលួចសង្ស័យក្នុងចិត្តថាជាលោក ខណៈដែល វេងហួរ បានចុច react រូបបេះដូងទៅកាន់ រឿន ណាត និងបានអួតប្រាប់រឿងនេះទៅកាន់បងប្អូនថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWWIBEp1n21rpMGCGNgdjF2EyC2E-qZ0gwOnwrU3rHLCw_xsjMTIWPhwk4lzkFkcbjDrxdN3CVOfkXhOaJd6YXmJasvS8CvsBW-t-8DDHXSzS3AmHErpEVJKgNQ2cpHCGFtMMwjVJDiUg1AcwLEPpysPV4iCWpsA0H0VCgmcO9bV8J_EOVRIGSMHiPBgg/s2048/image_2024-06-08_13-26-53.png

ចំណុចដែលធ្វើឱ្យមហាជនច្បាស់ពីទំនាក់ទំនងរបស់ពួកគេគឺនៅពេលមានវីដេអូក្នុងstory ណែនាំ រឿន ណាត ទៅកាន់បុរសឯកវៀតណាមថានាងជាមិត្តស្រី ខណៈអ្នកទាំងពីរទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកគាំទ្រ។ ស្របពេលជាមួយគ្នា ទាំងរឿន ណាត និង វេងហួរ សារភាពចំៗចេញពីមាត់នៅក្នុងកម្មវិធីតែម្តងថាអ្នកទាំងពីរជាគូស្នេហ៍ពិតប្រាកដមែន។

បន្ថែមពីលើនេះ Mister Friendship International 2023 បាននិយាយទៀតថា ចំណុចទាក់ទាញដែលធ្វើឱ្យកាន់តែមានចិត្តស្រលាញ់ រឿន ណាត នោះគឺអត្តចរិតយកម្ហូបមកពីផ្ទះចែកក្រុមការងារ ថែមទាំងប្រមូលចានយកទៅលាងទៀត សូម្បីក្រុមការងារក៏សរសើរចំណុចនេះដែលតួសម្តែងស្រីស្អាតមួយរូបឈរលាងចាន។ ចំណែកឯ រឿន ណាត វិញក៏បានបង្ហើបដែរថា ភាពគួរឱ្យស្រលាញ់របស់មិត្តប្រុសនាងគឺ អង្គុយចាំនាងធ្វើខ្លួនដោយគ្មានការរអ៊ូ៕

ក្រុមហ៊ុន Netflix ត្រូវបានស្រ្តីម្នាក់ប្តឹ.ងទាមទារសំណងចំនួន ១៧០លានដុល្លារអាម៉េរិក

0

ស្រ្តីម្នាក់ឈ្មោះថា Fiona Harvey ដែលត្រូវបានគេនិយាយថាជាគំរូដើមរបស់តួអង្គ Martha នៅក្នុងភាពយន្តថ្មីមានចំណងជើង «Baby Reindeer» បានប្តឹងក្រុមហ៊ុន Netflix ពីបទបង្កគ្រោះថ្នាក់ផ្លូវចិត្តរបស់នាងដោយចេតនាទាមទារសំណងសរុបចំនួន១៧០លានដុល្លារអាម៉េរិក។

នៅថ្ងៃទី៦ ខែមិថុនា បណ្តាញផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា Fiona Harvey ដែលជាស្រ្តីជនជាតិស្កុតឡេនដែលអះអាងថាជាអ្នកបំផុសគំនិតសម្រាប់ខ្សែភាពយន្តល្បីឈ្មោះ Baby Reindeer បានស្នើសុំឱ្យវេទិកាចាក់ផ្សាយឱ្យបង់ប្រាក់ជាង ៥០លានដុល្លារសម្រាប់របួសរាងកាយនិង ៥០ លានដុល្លារសម្រាប់ការខូចខាតផ្លូវចិត្ត ៥០ លានដុល្លារ នៅក្នុងប្រាក់ចំណេញពីស៊េរី និង ២០ លានដុល្លារជាសំណង ដោយមិនរាប់បញ្ចូលថ្លៃសេវាផ្លូវច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDrmgROW6TqBZO4FzCoiMXvAfdZlP4-Y1a4BbzMIs1AKwuwRv2XB9TqHJC9CRGc31W180aqR05kvCpdfJPLIzGMN9bZaFCqHWoxgXj7Cn55pq1v139_ddd-tQSv0dSqjKOWpLQhlZMjImzAX7s0WYbDBcD3skWq8Xt5lmUEXWL0gr0X2CEPOoPnl64me0/s1020/image_2024-06-08_09-27-21%20(3).png

នៅក្នុងពាក្យបណ្ដឹងដែលដាក់នៅតុលាការស្រុកអាម៉េរិក (Central District of California) នាងបានចោទប្រកាន់ក្រុមហ៊ុន Netflix ពីបទបរិហារកេរ្តិ៍ ចេតនាបង្កបញ្ហាផ្លូវចិត្ត និងរំលោភសិទ្ធិប្រើប្រាស់រូបភាពផ្ទាល់ខ្លួនសម្រាប់គោលបំណងពាណិជ្ជកម្ម។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកតំណាងក្រុមហ៊ុន Netflix បាននិយាយថា «យើងនឹងការពារ និងគាំទ្រសិទ្ធិរបស់លោក Richard Gadd ក្នុងការប្រាប់រឿង»។

នៅក្នុងបទសម្ភាសន៍ជាច្រើន Richard Gadd បាននិយាយថាការងារនេះត្រូវបានបំផុសគំនិតដោយជីវិតរបស់លោកដោយផ្លាស់ប្តូរព័ត៌មានលម្អិតមួយចំនួនអំពីតួអង្គជីវិតពិត Martha ដែលសម្តែងដោយ Jessica Gunning ។ បន្ទាប់ពីនោះ មនុស្សជាច្រើនបានរកឃើញគណនីបណ្តាញសង្គមរបស់ Fiona យ៉ាងឆាប់រហ័ស។ ស្រ្តីរូបនេះបានទាក់ទងជាញឹកញាប់ជាមួយ Richard កំឡុងពេលថតរឿងភាគ ហើយថែមទាំងបានចែករំលែកបន្ទាត់របស់ Martha នៅក្នុងស្គ្រីបទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhopYEHt0BfCWVKqaj1B1CUE5xftMYXiaPQDBZxg2XjSbIHZ0E9xEjbYCmkMd-cK3klRL3uOXrm21Ekb2ABwvyFl278X-zAVnDQ0KA6Bcm59cm0IjnuAr3fmu5Y5oEB5zVOPSaDjGekF_teiB2zx0eGOjlVMVGckYKdiVOHMeu_7oeE85PPuqGxvPM8sBc/s1110/image_2024-06-08_09-45-18.png

សម្រាប់ Fiona ភ្លាមៗបន្ទាប់ពីរឿងភាគនេះបានបង្ហាញខ្លួន នាងបានបង្ហាញខ្លួននៅក្នុងកម្មវិធីជជែកមួយ ហើយបាននិយាយថានាងកំពុងពិចារណាប្តឹង Richard និង Netflix ។ នាងបានបដិសេធការផ្ញើអ៊ីមែលដោយអះអាងថាគម្រោងនេះគឺជា «ការងារបំផ្លើស»។

រឿង Baby Reindeer ដែលត្រូវបានបង្កើត និងសម្តែងដោយ Richard Gadd បានបង្ហាញខ្លួនជាសកលកាលពីខែមេសា ហើយបានក្លាយជារឿងភាគដ៏ក្តៅគគុកទទួលបានការគាំទ្រយ៉ាងឆាប់រហ័សនៅលើ Netflix ។ Richard ដើរតួជា Donny Dunn វិលជុំវិញដំណើរការនៃការក្លាយជាតារាកំប្លែង។ ថ្ងៃមួយ រូបគេបានជួបដោយចៃដន្យហើយបានចាប់ផ្តើមការសន្ទនាជាមួយ Martha ដែលនាងបានផ្ញើ emails ផ្ញើសារសំឡេង ឆាតបណ្តាញសង្គម ជាច្រើនរួមមធ្យោបាយជាច្រើនទៀតទៅកាន់ខ្លួន។ Donny មានការភ័យខ្លាច ប៉ុន្តែក៏រីករាយនឹងអារម្មណ៍នៃដែលមានអ្នកដទៃឃ្លាំមើលជីវិតគេ។https://cdn.tgdd.vn/Files/2023/10/03/1550181/image71-031023-142108-800-resize.jpg

យោងតាមពាក្យបណ្តឹង Fiona បានលើកឡើងពីប្រវត្តិការសិក្សារបស់នាងដូចប៉ះបិទទៅនឹងតួអង្គ Martha ដែរ នាងជាជនជាតិស្កុតលែន មានសក់ពណ៌ត្នោត មានមាឌធំ និងត្រូវបានកាត់ទោសពីបទដើរតាមអ្នកដទៃ។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុន Netflix ត្រូវបានគេប្តឹងកន្លងមកមានអ្នកដាក់ពាក្យបណ្តឹងជាច្រើនមកកាន់ក្រុមហ៊ុនមួយនេះ៕

ត្រូវមានលក្ខខណ្ឌចាំបាច់ទាំង៨នេះ ទើបអាចប្រឡងចូលអាវុធហត្ថលើផ្ទៃប្រទេស

0

កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងជ្រើសរើសពលទាហានថ្មី ចំនួន ១,០០០នាក់ ដើម្បីចូលមកបំពេញក្របខណ្ឌ ដោយនឹងប្រកាសចែកពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ និងទទួលពាក្យ ចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ដោយការយកពាក្យមិនគិតថ្លៃនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGdCkhdede5qckBfhcNKo06_L-lQ8qQ0w2VKfBBflVQWPjKl9GR0UjFptGk-oi6SC6zfZyUmy-8E-f54vTDcNA-vXDFJxh6JPujHGH3Vy2MSYyQoYlx2sIuhzE09UCr2BqxhhI6Ryxdocr3HpFCOuDj6M0pSO9L8E8_WfOkt-9octqc1irKvH8KAForSI/s1280/photo_2023-11-17_11-51-28.jpg

ហេតុចូច្នេះ ចំពោះអ្នកដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ត្រូវប្រកបដោយមនសិការ និងឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិ និងទាមទារលក្ខខណ្ឌចាំបាច់មួយចំនួនទៀតដូចជា៖

១- មានសញ្ជាតិខ្មែរ ភេទប្រុស (នៅលីវ)
២- មានអាយុពី១៨ (ដប់ប្រាំបី)ឆ្នាំ ដល់២៥(ម្ភៃប្រាំ)ឆ្នាំ -គិតត្រឹមថ្ងៃដាក់ពាក្យ
៣- មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ
៤- មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ
៥- មាន សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬសមមូលសញ្ញាបត្រ
៦- មានកម្ពស់ចាប់ពី១,៧០ម(មួយម៉ែត្រចិតសិប) ឡើងទៅ
៧- បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាព
៨- បេក្ខជនត្រូវមានសុខភាព និងកាយសម្បទាល្អ(ឆ្លងកាត់ការត្រួតពិនិត្យឈាម, កាយសម្បទា និងទឹកមូត្រ)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF-H1RCxKL-kqEqdCyAPjjSFDY1izjCOA3HH3wbH__JusVG3N1w9KMFh9iTIQBKOB23njcCxh9Y6xi530PsRsj9VSwPdpq8Zb1P8GKTOeKOpsweBCgG9RC5Sc1spu6G7WbO0V41btaYnS8vUtge0hUWBN4Pp_kw1cdHhjsLzg_Rrcz7J3Zn6ZGeUs01eU/s1280/447213163_955153346408730_7908504164491443435_n.jpg

កូនខ្មែរតិចអត់ដឹង! តើខេត្តណាដែលមានវ័យចំណាស់ជាងគេបំផុតក្នុងប្រទេសកម្ពុជា?

0

នៅក្នុងប្រទេសកម្ពុជារបស់យើងនាពេលបច្ចុប្បន្ននេះគឺមានខេត្តសរុបចំនួន ២៥ ខេត្ត។ ខេត្តនីមួយៗគ្រប់គ្រងដោយអភិបាលមួយរូប ដែលត្រូវបានតែងតាំងដោយក្រសួងមហាផ្ទៃ និងត្រូវមានការយល់ព្រមពីនាយករដ្ឋមន្ត្រី។ ខេត្តដែលធំជាងគេនៅក្នុងប្រទេសនេះគឺខត្តមណ្ឌលគិរី ហើយតូចជាងគេគឺខេត្តកែប។ ទោះជាយ៉ាងណាប្រិយមិត្តមួយចំនួនប្រាកដជាមិនទាន់ដឹងច្បាស់ទេថា តើខេត្តណាដែលមានវ័យចំណាស់ជាងបំផុតក្នុងប្រទេសកម្ពុជាយើង? ដូច្នេះអត្ថបទនេះយើងនឹងណែនាំប្រិយមិត្តមកស្គាល់ខេត្តខ្មែរដែលមានវ័យចំណាស់ជាងគេបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWFU4msjc39gTQWL1USGVDY1Zg924UsUkUAVyA6z1A76QrPOHT3Vl-Ir68hrYjGoWMf0STlMDdx8ge8Ey1tjqspUf_gfTiVk5eDt_Y1sle8lXPDQIqFKosUBy1SKLXlW4-0gFPVo5Y4EqSFSJUX5aUz3LdSAIgXOVTRI_7bpaaoprDVjJ52cMwKY1FdGU/s700/Cambodia,_administrative_divisions_-_km_-_colored.svg.png

ខេត្តដែលមានវ័យចំណាស់ជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាយើងគឺខេត្តតាកែវ។ ខេត្តនេះត្រូវបានគេចាត់ទុកថាជា «ដើមកំណើតនៃអរិយធ៌មខ្មែរ»ដោយសារតែធ្លាប់ជាតំបន់កណ្តាលនៃនគរចេនឡាបន្ទាប់ពីការធ្លាក់ចុះនៃនគរភ្នំ។ ខេត្តតាកែវ ស្ថិតនៅភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា ដោយខេត្តនេះមានក្រុងមួយ និងស្រុកចំនួនប្រាំបួន ដែលមានផ្ទៃដីសរុប ៣,៦៨០.១៥ គីឡូម៉ែត្កការ៉េ ក៏ដូចជាមានប្រជាជនរស់នៅប្រមាណ ៩០០,០០០ នាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjceOGZ8Tix715WKvp48k05dY8s98NvVdnbBT4nLgiDR0BEet1zszVi-x7PxIXz4tFqHbUNmCOgVL1kofH8aMy5mYGMfzajzGlSwUCoSjjBBsuLSuEbE02Y-8cToejJA6Cd_kae6HOv4SG_OyH0r87bzZWq4z0_5PttqbgGmSTCgqBHBZW4LDnMINCLqAw/s1100/photo_2024-06-08_13-33-38.jpg

ខេត្តចំណាស់ជាងគេនេះមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពត ភាគពាយ័ព្យជាប់នឹងខេត្តកំពង់ស្ពឺ ខាងជើងនិងខាងកើតជាប់ខេត្តកណ្ដាល និងភាគខាងត្បូងជាប់ជាមួយព្រំដែនអន្ដរជាតិប្រទេសវៀតណាម។ តាកែវគឺជាខេត្តដែលមានប្រវត្តិសាស្រ្តជាច្រើនទាក់ទងនឹងសម័យអាណាចក្រភ្នំ និងសម័យចេនឡា ដោយមានប្រាសាទបុរាណជាច្រើនរហូតដល់ ៣៤ ប្រាសាទដែលបានកសាងឡើងមុនសម័យអង្គររវាងសតវត្សទី ៥ ដល់ទី ៨ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRG9YzvDYJoxXyc9wiNmtWMqABYo4DQMtVEmbVFNvBiMXFYFPZelp-4d42D_8K-k1xlO45Nei13_dq-KNJyF0c7azKEgcGX6AVdaQXIh9J7P1zQpJnHK7QfQp3XFg0eqfmxC9gBbhSUh9D9rHgfIBUU_xrO2XnhYUrGZrdS4df4NJ8_C3CGgHtfwbZoco/s1280/photo_2024-06-08_13-33-40.jpg

យោងតាមពាណិជ្ជករនៃប្រទេសចិនបានរៀបរាប់ថា រាជាណាចក្រខ្មែរកាលពីដើមមានទីតាំងស្ថិតនៅតាកែវ ដែលមានឈ្មោះថា «ហ្វ៊ូណន» ហើយពួកគេបាននិយាយទៀតថា នេះជាព្រះរាជាណាចក្រដែលមានកំពែងព័ទ្ធជុំវិញ។ ភស្ដុតាងនៃវត្ថុបុរាណនៅអង្គរបុរី បានបញ្ជាក់ថាទីនេះជាកន្លែងមូលដ្ឋាននៃព្រះរាជាណាចក្រខ្មែរយ៉ាងសំខាន់ចាប់តាំងពីដើមឆ្នាំ ៤០០ មុនគ្រិស្តសករាជ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcdfdJFkmXSW726zZaJPfAa-J-BeBkkKHhF_WGa52zc6lZagQFc0hGbDvdcDDe6d9a3BJSxtH7tPNe-X5V_FJBfrfzerH8KNaaBYsluHiPvx6WsfF7Cvf4x9kNnsdDsYs0Q1ME_TTEKRB34WVHh0OLWkac9inh64RE0ya_2BYu3g4P72Rdi0uZ5AXyGsE/s880/photo_2024-06-08_13-33-41.jpg

ខេត្តតាកែវមានប្រាសាទបុរាណចំនួន ៣៤ ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុក ហើយក៏ជាដួងព្រលឹងនៃប្រជាជនខ្មែរកាលជំនាន់នោះនិងប្រទេសកម្ពុជាយើងផងដែរ។ ហើយប្រាសាទល្បីៗដែលទាក់ទងនឹងប្រវត្តិសាស្ត្ររួមមាន៖ ប្រាសាទភ្នំដា, ប្រាសាទបាយ៉ង់កោរ, ប្រាសាទនាងខ្មៅ, ប្រាសាទភ្នំជីសូរ, ប្រាសាទភ្នំតាម៉ៅ, ប្រាសាទបាទី, ប្រាសាទថ្មដុះ, ប្រាសាទតាព្រហ្មទន្លេបាទី, ប្រាសាទយាយពៅ, និងប្រាសាទជប់ពល។ ខេត្តនេះក៏ជាកេរ្តិ៍ដំណែលវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏សម្បូរបែប វាត្រូវបានគេស្គាល់ថាជាលំយោលនៃអរិយធម៌ខ្មែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilwts6TVn_U8DxIU0NN4X7ba8rlyJaVmyNKapFAkyz3qW608OhyhusgsTACFEYFjFqluz5V0IiuHRD2LsmeHcUYFqTopNn8be1KFmnW094peykbQH_4Io_AoHR9cB2ApYjgE7nvfNNJWQr53cl1dNxMTTaTlbYfwTVsqNrHGxamgKTijpRAWUlJyHaXH0/s736/photo_2024-06-08_13-33-43.jpg

ពលរដ្ឋចិនបារម្ភពីថ្ងៃអវសា.ន ពិភពលោកជិតមកដល់ ខណៈទឹកទន្លេប្រែជាពណ៌ក្រហម

0

ប្រទេសចិន ៖ ទឹកទន្លេមីនជៀនក្នុងតំបន់ស៊ុងប៉ាន់ ខេត្តស៊ីឈួន ប្រទេសចិន បានប្រែក្លាយជាពណ៌ក្រហមមិនដឹងមូលហេតុ ហើយពលរដ្ឋចិនឆ្ងល់ថា តើមានអ្វីកើតឡើង? មនុស្សមួយចំនួននិយាយថា អាចមានសារធាតុគីមីលាយឡំក្នុងទន្លេ ទើបទឹកទន្លេប្រែពណ៌បែបនេះ ។ រីឯអ្នកខ្លះទៀតជឿថា នេះបង្ហាញពីថ្ងៃអវសា.ន ពិភពលោក ជិតមកដល់ហើយ ។

ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ។ ពលរដ្ឋរស់នៅក្បែរទន្លេមីនជៀន ព្រមទាំងភ្ញៀវទេសចរបានភ្ញាក់ផ្អើលគ្រប់គ្នា នៅពេលពួកគេឃើញទន្លេនេះប្រែពីពណ៌ត្នោតជាពណ៌ក្រហម គឺស្រដៀងគ្នានឹងពណ៌ស្រាក្រហម ដោយគ្មានអ្នកណាម្នាក់ដឹងមូលហេតុ ។ បើទោះជាទឹកទន្លេបានហូរជាបន្តបន្ទាប់ក្តី ប៉ុន្តែពុំបានធ្វើឱ្យវាបាត់ពណ៌ក្រហមទេ ហើយហេតុការណ៍នេះធ្វើឱ្យពលរដ្ឋកាន់តែបារម្ភខ្លាំងឡើង ។ មនុស្សខ្លះសន្និដ្ឋានថា ពណ៌ក្រហមនេះហូរចេញពីរោងចក្រចូលក្នុងទន្លេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuX9Y9v5EVMmbPic4jApgHqpbWgoQNidnLQlKi18sxZ-2ng7_p3aOtS32k0dGD4eHfQMvG7TujjJamjSiAg9IMkZb5FKRI3dTF2S1WoNoG04C9KGQKY3jDejzbdYljvOnp0XfWSxy9IGOhl3NjFCGEMWwXLfFkGYQMZXfymkoygha6FMsCtiCdDkKaoZg/s634/4DE05D3500000578-5913591-image-m-66_1530629764735.jpg

ក្រោយមក អាជ្ញាធរមូលដ្ឋានបានចុះមកត្រួតពិនិត្យទន្លេនេះដើម្បីរកមូលហេតុពិតប្រាកដ ។ ក្រោយពេលអាជ្ញាធរត្រួតពិនិត្យជាមួយភ្នាក់ងារបរិស្ថាន ព្រមទាំងបញ្ជូនទឹកទន្លេមានពណ៌ខុសធម្មតាទៅពិសោធន៍ បង្ហាញថា ទឹកទន្លេដែលបានប្រែជាពណ៌ក្រហមលាយស្វាយ ស្មើប្រមាណ២គីឡូម៉ែត្រ គឺមានជាតិលោហៈហួសស្តង់ដារទេ ។ រីឯការពិនិត្យគុណភាពទឹកបង្ហាញថា វាគ្មានជាតិពុល ឬសារធាតុគីមីអ្វីទាំងអស់ ។

ក្រៅពីនេះ អាជ្ញាធរក៏បានត្រួតពិនិត្យបន្ថែមទៀតនៅបរិវេណដែលពលរដ្ឋយកទឹកទន្លេទៅប្រើប្រាស់ថា តើមានផលប៉ះពាល់ដោយសារទឹកពណ៌ក្រហមដែរឬទេ ហើយក្រោយការត្រួតពិនិត្យឃើញថា នៅតំបន់ផ្សេងទៀតមិនប៉ះពាល់ទេ ។ ទោះយ៉ាងណា អាជ្ញាធរគ្រោងបញ្ជូនអ្នកជំនាញពាក់ព័ន្ធចុះមកពិនិត្យទន្លេនេះផងដែរ ដើម្បីរកមូលហេតុធ្វើឱ្យវាប្រែពណ៌ខុសប្លែក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP-wPgnA-RXRH4KedX-vXuyXcUHWXKYkfp_IOYs74UwcS_8sAkFvbkpnWmiIC3DTWp0D1VvEPZreHWqD2gyAHeiWbUYLUdv7TqwWrcRL0H5h9aS_9Cq_hyKVkkotHeJ-wzzOJ6fTv1qb1eP35mPOTelTSCI8so5zcIwKfQsodaY8VqMvtH65isfR_WPsA/s1477/china039s-river-blood.jpg
គួរបញ្ជាក់ថា ហេតុការណ៍ទឹកទន្លេនៅចិនប្រែជាពណ៌ក្រហម មិនមែនទើបតែកើតឡើងលើកដំបូងទេ ព្រោះកាលពីឆ្នាំ២០១២ ទឹកទន្លេយ៉េងស៊ីនៅតំបន់ឆុងឈីង ស្ថិតនៅភាគនិរតី បានប្រែក្លាយជាពណ៌ក្រហមដូចឈាមក្នុងរយៈពេលមិនប៉ុន្មានម៉ោងដោយពុំដឹងមូលហេតុ ។ ពេលនោះ មន្ទីរបរិស្ថាននៅតំបន់ឆុងឈីងសន្និដ្ឋានថា វាកើតឡើងដោយសារ ទឹកជំនន់ហូរឆ្លងកាត់កំណកដីនៅបរិវេណប្រភពទឹក ។

ដោយឡែក នៅខែធ្នូ ឆ្នាំ២០១១ ចិនក៏ធ្លាប់កើតហេតុការណ៍ដូចគ្នានេះដែរនៅទន្លេជៀន ក្នុងទីក្រុងលួយ៉ាង ស្ថិតនៅភាគខាងជើងខេត្តហឺណាន ។ ប៉ុន្តែពេលនោះ ទឹកទន្លេប្រែពណ៌ ដោយសារវាលាយឡំថ្នាំពណ៌យ៉ាងច្រើន ដែលហូរពីរោងចក្រផលិតថ្នាំពណ៌២កន្លែងក្នុងទីក្រុង បន្ទាប់មក អាជ្ញាធរក៏បញ្ជាឱ្យបិទរោងចក្រទាំងពីរនេះ ។

មនុស្សមួយចំនួនជឿថា ទឹកទន្លេប្រែពណ៌បែបនេះអាចជាសញ្ញាបញ្ជាក់ថា ថ្ងៃអវសានពិភពលោកនឹងមកដល់នាពេលឆាប់ៗនេះ ពីព្រោះក្នុងគម្ពីរបស់សាសនាគ្រឹស្តបញ្ជាក់ថា ទេវតានឹងដាក់ទោសទាំងអស់ចូលក្នុងទន្លេ ហើយធ្វើឱ្យទឹកទន្លេប្រែជាពណ៌ក្រហម ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjqpod_nJCiDyLjbLfn3PlrCg6FQFLzR2Z0Ri2Pg5qzeSrb42UYjDu332DuCTXsSki2Za2ss2y84ZU_mj5FGnT3dw47RUBnxflRrjQwu-4vfBDzWcRpmq8j7cxetMYe_PqgXhPDbhWPYKlfNtWwQh8Ng6K-n9PLexj02R6Hv7YEj7PaSN0IMkPWL7K1RY/s310/images.jpg

ត្រូវប្រយ័ត្នកុំប៉ះពាល់ “សត្វព្រាប” ឱ្យសោះប្រសិនបើប៉ះពាល់វានឹងបង្កឱ្យឆ្លងជំងឺគ្រោះថ្នាក់ទាំងនេះ

0

“ព្រាប” គឺជាសត្វស្លាបដែលតែងបង្ហាញខ្លួននៅផ្លូវសារធារណៈ ព្រោះវាជាសត្វមិនខ្លាចមនុស្ស ហើយវាចូលចិត្តហោះហើរឬប្រមូលផ្តុំគ្នានៅក្នុងទីក្រុងជាជាងរស់នៅក្នុងធម្មជាតិ។ ព្រាបតែងជាសត្វដ៏គួរឱ្យស្រឡាញ់ ទោះជាយ៉ាងណាអ្នកមិនគួរទៅប៉ះពាល់ឬចាប់សត្វនេះបានឡើយ ព្រោះសត្វប្រភេទនេះផ្ទុកមេរោគច្រើនជាងអ្វីដែលអ្នកគិតទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj28JR3dUk0RFerLJ4Jq_XMWFlBcjEwoxhlBn8CCDD4Xh0AeSBGoZxujYBtALT5_7l3v1JmVNfZiDXTV5sH_49eaqUiLOht1E9vIS6BGmny1z6xldntkwhYZ3eT2BYva_v2snwKtqeFMbMOuh5LXwNOsOO_83yNcWgfIfcaBGjuGwtPip984aGoJf-mq5s/s754/photo_2024-06-07_16-22-11.jpg

សត្វព្រាបដែលចុះមកប្រជ្រៀតគ្នាក្នុងសហគមន៍តែងតែបញ្ចេញចោល បង្កភាពកខ្វក់ពាសពេញតំបន់ ហើយវានឹងធ្វើឱ្យតំណក់មេរោគសាយភាយទៅគ្រប់ទីកន្លែង ដូច្នេះសត្វព្រាបគឺជាការគំរាមកំហែងដោយស្ងៀមស្ងាត់ដែលអាចធ្វើឱ្យយើងធ្លាក់ខ្លួនឈឺ និងស្លាប់ដោយមិនដឹងខ្លួន។ យោងតាមអ្នកស្រាវជ្រាវគេបានរកឃើញថា សត្វព្រាបគឺជាអ្នកផ្ទុកជំងឺជាច្រើន ហើយមេរោគដែលមកពីសត្វនេះ អាចបង្កជាជំងឺគ្រោះថ្នាក់ដល់មនុស្សដូចជា៖

១.រលាកស្រោមខួរ៖ វាគឺជាជំងឺដែលបណ្តាលមកពីការឆ្លង ដែលអាចជាមេរោគ បាក់តេរី ឬផ្សិតនៅក្នុងភ្នាស ដែលព័ទ្ធជុំវិញខួរក្បាល និងខួរឆ្អឹងខ្នងធ្វើឱ្យតំបន់នោះរលាក។ ការឆ្លងអាចកើតឡើងពីបរិយាកាសដែលមិនល្អ ឬវាអាចបណ្តាលមកពីការទទួលប៉ារ៉ាស៊ីតដែលមកពីអាហារមិនស្អាត រួមទាំងពីការប៉ះដំណក់ទឹកព្រាប។ ដំណក់ទឹកព្រាបជាកត្តាមួយដែលអាចបង្កឱ្យមានជំងឺរលាកស្រោមខួរទាំងកុមារ និងមនុស្សពេញវ័យរហូតដល់ទៅ ៩.៩% ដែលអាចបណ្តាលឱ្យស្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR0FjHYEeazXQ9mPV8oWnWPguc10Oa9vu_w2qEgTWzNJbitRRzydaWk6uZQJk8zgD-ftbPL6Av3_8UKmhkZJ2ng_62U_Z0XZNmSH7aZOfs6uVgE-QXHa6AoAqEmR6ZO31hjE-TLIbynr9ISp6PW9Mr3Wzs5ml7k187g8XJ1i0yHLGDteuMmfE5K6E4iXI/s1280/photo_2024-06-07_16-22-30.jpg

២.ជំងឺគ្រុនផ្តាសាយបក្សី៖ ជំងឺគ្រុនផ្តាសាយបក្សីគឺបណ្តាលមកពីវីរុសគ្រុនផ្តាសាយមួយប្រភេទ ដែលបង្កឡើងដោយមេរោគគ្រុនផ្តាសាយធំ អាចចែកចេញជា ៣ ប្រភេទគឺ ប្រភេទ A, B និង C ។ ជំងឺគ្រុនផ្តាសាយបក្សីស្ថិតក្នុងប្រភេទ A មានរោគសញ្ញា និងភាពធ្ងន់ធ្ងរជាងគេ ជំងឺនេះអាស្រ័យទៅលើប្រភេទមេរោគ និងប្រភេទសត្វបក្សីដែលឆ្លង។ ជម្ងឺគ្រុនផ្តាសាយបក្សីជាធម្មតាជាជម្ងឺឆ្លងរវាងសត្វបក្សី ហើយមិនឆ្លងដល់មនុស្សទេ ទោះយ៉ាងណាក៏ដោយ ប្រភេទខ្លះក៏អាចឆ្លងដល់មនុស្សដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4HSBhrPb0Ua2vA_3yjp5St85XjkeOTiT3Jek80MYAkYlzXwlrSrQeM4UCyVmvUlbuF5YtDwhyphenhyphendUuipXwYzBmRZr-K81Uaq5U9pUmfymBc53lYpkFzk2xZ4UYEV4fwuuXI8C5gl33m_CUrwNYyjfdEMrhoPtBM8zh4MpWDyT9V7rqEB52mkE6U9o533mU/s960/photo_2024-06-07_16-22-41.jpg

នៅពេលមនុស្សប៉ះបក្សីឈឺ ដូចជាដំណក់ទឹក ទឹករំអិល ទឹកមាត់ ឬពីការប៉ះពាល់នឹងបរិស្ថានដែលមានមេរោគពីបក្សីឈឺ។ ជារឿយៗអ្នកជំងឺនឹងមានរោគសញ្ញាជាចម្បងទាក់ទងនឹងប្រព័ន្ធផ្លូវដង្ហើម នេះស្រដៀងទៅនឹងរោគសញ្ញានៃជំងឺផ្តាសាយដែរគឺ គ្រុនក្តៅលើសពី ៣៨ អង្សាសេ ញាក់ ឈឺក្បាល ឈឺសាច់ដុំ អស់កម្លាំង ឈឺពោះ រាគ ក្អួត ស្លេស្ម ឈឺបំពង់ក ក្អក និងហត់នឿយពីជំងឺរលាកសួត។ ប្រសិនបើមានផលវិបាក រោគសញ្ញាអាចធ្ងន់ធ្ងរដូចជាជំងឺរលាកសួត និងជំងឺផ្លូវដង្ហើម ជាពិសេសចំពោះកុមារ និងមនុស្សចាស់សូមទៅមន្ទីពេទ្យភ្លាមៗពេលមានរោគសញ្ញាទាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8aQK6OlBDTp43KOD9Mx-owZC8rGu0GDGJNoyxlORNB2wk4kRZmH628ApZ59SMe7a-ZdOaIFQQHyGGgbylQ8IKenhUzgsJD4yk5vQgvJ0V8GPqKJpAAcpuGWiRsDRbuYcLmjC5IYGRstpjF7r-S9_s5oiElgg9mOMYN128aL4X3AOOX5y1dR2_G_8Oxg4/s1280/photo_2024-06-07_16-22-59.jpg

៣.រលាកសួត៖ ជំងឺរលាកសួតកើតឡើងដោយសារការឆ្លងមេរោគ មិនថាវាជាមេរោគអ្វីទេ។ ការឆ្លងមេរោគកើតឡើងនៅពេលដែលយើងដកដង្ហើម និងស្រូបមេរោគទាំងនេះចូលទៅក្នុងសួត។ វាអាចបណ្តាលឱ្យរលាកសួត ជាពិសេសផ្សិត Cryptococcus Neoformans ពីការចាប់សត្វព្រាប។ វាចាប់ផ្ដើមដោយការឆ្លងមេរោគក្នុងសួត ហើយបន្ទាប់មកអាចនឹងរាលដាលបន្តិចម្ដងៗទៅផ្នែកផ្សេងទៀតនៃរាងកាយ ដែលជំងឺរលាកសួតប្រភេទនេះគឺមានគ្រោះថ្នាក់ខ្លាំងណាស់។ ប្រសិនបើមានការឆ្លងមេរោគនៅក្នុងចរន្តឈាម អ្នកជំងឺអាចស្លាប់ លើសពីនេះសត្វព្រាបក៏មានបាក់តេរីមួយប្រភេទដែលហៅថា Chlamydia pneumoniae ដែលអាចបណ្តាលឱ្យមានជំងឺរលាកសួតធ្ងន់ធ្ងរផងដែរ៕

សណ្ឋាគារនេះស្អាតប្លែកលើសសណ្ឋាគារនានាលើពិភពលោក

0

ប្រទេសចិន ៖ មនុស្សភាគច្រើនធ្លាប់បានឃើញសណ្ឋាគារស្អាត និងប្លែកៗនៅលើពិភពលោក ប៉ុន្តែបើឃើញសណ្ឋាគារមួយកន្លែងនៅប្រទេសចិនវិញ ពួកគេនឹងភ្ញាក់ផ្អើលខ្លាំងជាមិនខាន ។ សណ្ឋាគារនេះបានសាងសង់ឡើងក្នុងទីក្រុងមួយដែលមានធម្មជាតិពណ៌បៃតង ខណៈភ្ញៀវមកស្នាក់នៅក្នុងសណ្ឋាគារជក់ចិត្តដិតអារម្មណ៍ចង់មកម្តងហើយម្តងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDMItdqSGOE412mEVYN6EPpn6xpkWFMJTDvj9t0XKXwJxO8TCQ6dCNMlyHtzwN7X9lNCL2OOXWopaDcxf1tk-c1m_hTZKqrnPEADoT3_2Niyv71QXWLHO7d6ptzVgGFdnreEvgJjhxbtrHCRTw8IM3I_dJWXu-BdRMAkhFmIL2KproQbcOvabYi9PArmo/s1000/photo_2024-06-07_15-14-57.jpg

សណ្ឋាគារនេះឈ្មោះ «Grand Tree» នៅទីក្រុង Sanya ប្រទេសចិន និងស្ថិតក្នុងចំណោមសណ្ឋាគារស្អាតគួរឱ្យចាប់អារម្មណ៍ និងប្លែកបំផុតនៅប្រទេសចិន ។ វាជាសណ្ឋាគារលំដាប់ផ្កាយ៧ ហើយគេបានស្គាល់ឈ្មោះសណ្ឋាគារនេះជាផ្លូវការថា «Beauty Crown Hotel Complex» ។

សណ្ឋាគារនេះមានឈ្មោះល្បីល្បាញនៅប្រទេសចិន និងពិភពលោក ដោយសារវាមានរូបរាងដូចដើមឈើ ថែមទាំងមើលឃើញដើម និងមែកឈើយ៉ាងច្បាស់ទៀតផង ។ សណ្ឋាគារមានអគារសរុបចំនួន៩ ដែលបានសាងសង់នៅក្បែរៗគ្នា និងសុទ្ធតែមានរូបរាងដូចដើមឈើទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf7TcHWizA2pPdzkO2AucsuLZ075vyFqlmtwb7xJ1FgFxdxE1SJU1KW-r9KMaPXr_sDS0jdDnGzJA93p6eu-TfOS_Wq5Hs8Q1IHaw4Z7gmDrwQ32fBZhi0e_D8cfq70ArA-iRDCSXQTQPiqi-xseAUpZUiRKbh7stf0XnY6P0aKv2yf0k4GI5sP9FxmEU/s948/photo_2024-06-07_16-18-24%20(2).jpg

ភ្ញៀវទេសចរដែលបានធ្វើដំណើរមកដល់សណ្ឋាគារនេះហើយនិយាយថា សណ្ឋាគារនេះបានកើតឡើងដោយសារការរចនាម៉ូដ និងការព្យាយាមខ្លាំងបំផុតរបស់ប្រទេសចិន ។ រីឯភ្ញៀវទេសចរខ្លះទៀតមិនឯកភាពទេ ហើយសួរថា តើសណ្ឋាគារនេះមានមន្តស្នេហ៍ទាក់ទាញភ្ញៀវទេសចរត្រង់ណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWWCytm9_mMD8KYBgV3XG5at6ZAVj4bKhA1CBljSkDVqiveZVoC3WPNokNl-MkX4NGP1oLPOH2UA5q0pYi3lm2SxjzTOYt6zSYBbH-FTzerC_lHmbuTzlJP2MF4PRKYbgw1bFeMxobI0JdnqdyTyhiS3ufzo0Chq4XPUIe4hzHgkBVd9fTfqgm6BQDaoA/s758/photo_2024-06-07_16-18-24%20(3).jpg

បើទោះជាភ្ញៀវទេសចរមានមតិខុសៗគ្នាពាក់ព័ន្ធនឹងសណ្ឋាគារ Grand Tree ក្តី ប៉ុន្តែសណ្ឋាគារនេះបានទទួលជោគជ័យយ៉ាងខ្លាំង និងក្លាយជាសណ្ឋាគារទទួលបានការពេញនិយមច្រើនបំផុតនៅប្រទេសចិន ។ ជារៀងរាល់ឆ្នាំ មានភ្ញៀវរាប់ពាន់នាក់មកសម្រាកនៅទីនេះ ដើម្បីទទួលយកភាពស្រស់ស្រាយសប្បាយអារម្មណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyHeWPgZmta-Vv6Z0A34c7Msqt0_mrmwpI53J-srtVjYM1Fvhu0UG3XklO-_GuPOsS2lhgEcWf3tT5vHsbQv7nPULh-41bI6gD3ukOsCsh2b1KIN2wVQ95z9EQUF8SnOjzBKcq0vpaelQhQ7nsvdt6Ss8QWXVmJwbZy93jRIPfVAQ-7FsEHKKGejmhRaE/s948/photo_2024-06-07_16-18-24.jpg

លើសពីនេះ សណ្ឋាគារ Grand Tree ក៏បានបំបែកកំណត់ត្រាផងដែរ ដោយសារវាមានបន្ទប់សរុបជិត៧.០០០បន្ទប់ ។ រីឯបរិវេណនៅផ្នែកខាងក្រោមសណ្ឋាគារវិញ គឺពោរពេញទៅដោយហាងលក់ទំនិញ, រោងភាពយន្ត, ហាងកាហ្វេ និងភោជនីយដ្ឋានជាច្រើនកន្លែងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5q7NyEFzTkjxGfaiGGjSbvlWaWetOrN-OoksuBLHuLrYvAV5WdSoun9yYAUwKibjyjY0YTKl1vU6pV65q7EwGcTdlNTXeDusZBxWS_pW89pZALaxkkqcw87i2Vh_nruG3hV0xEoCVcVsfdFUj9-1zq_cH9UGg-aBrfU2BpYlQWIHlZZe43O4hil8reQg/s948/photo_2024-06-07_16-18-25.jpg

តាំងពីឆ្នាំ២០១២ ដែលជាអំឡុងពេលសណ្ឋាគារនេះចាប់ផ្តើមបើកដំណើរការទទួលភ្ញៀវលើកដំបូង គឺសណ្ឋាគារបានទទួលពានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ និងទទួលបានការកោតសរសើរពីសំណាក់មហាជនក្នុងពេលប្រកួតកម្រិតជាតិ និងអន្តរជាតិ ៕

សណ្ឋាគារនេះស្អាតប្លែកលើសសណ្ឋាគារនានាលើពិភពលោក

0

ប្រទេសចិន ៖ មនុស្សភាគច្រើនធ្លាប់បានឃើញសណ្ឋាគារស្អាត និងប្លែកៗនៅលើពិភពលោក ប៉ុន្តែបើឃើញសណ្ឋាគារមួយកន្លែងនៅប្រទេសចិនវិញ ពួកគេនឹងភ្ញាក់ផ្អើលខ្លាំងជាមិនខាន ។ សណ្ឋាគារនេះបានសាងសង់ឡើងក្នុងទីក្រុងមួយដែលមានធម្មជាតិពណ៌បៃតង ខណៈភ្ញៀវមកស្នាក់នៅក្នុងសណ្ឋាគារជក់ចិត្តដិតអារម្មណ៍ចង់មកម្តងហើយម្តងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDMItdqSGOE412mEVYN6EPpn6xpkWFMJTDvj9t0XKXwJxO8TCQ6dCNMlyHtzwN7X9lNCL2OOXWopaDcxf1tk-c1m_hTZKqrnPEADoT3_2Niyv71QXWLHO7d6ptzVgGFdnreEvgJjhxbtrHCRTw8IM3I_dJWXu-BdRMAkhFmIL2KproQbcOvabYi9PArmo/s1000/photo_2024-06-07_15-14-57.jpg

សណ្ឋាគារនេះឈ្មោះ «Grand Tree» នៅទីក្រុង Sanya ប្រទេសចិន និងស្ថិតក្នុងចំណោមសណ្ឋាគារស្អាតគួរឱ្យចាប់អារម្មណ៍ និងប្លែកបំផុតនៅប្រទេសចិន ។ វាជាសណ្ឋាគារលំដាប់ផ្កាយ៧ ហើយគេបានស្គាល់ឈ្មោះសណ្ឋាគារនេះជាផ្លូវការថា «Beauty Crown Hotel Complex» ។

សណ្ឋាគារនេះមានឈ្មោះល្បីល្បាញនៅប្រទេសចិន និងពិភពលោក ដោយសារវាមានរូបរាងដូចដើមឈើ ថែមទាំងមើលឃើញដើម និងមែកឈើយ៉ាងច្បាស់ទៀតផង ។ សណ្ឋាគារមានអគារសរុបចំនួន៩ ដែលបានសាងសង់នៅក្បែរៗគ្នា និងសុទ្ធតែមានរូបរាងដូចដើមឈើទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf7TcHWizA2pPdzkO2AucsuLZ075vyFqlmtwb7xJ1FgFxdxE1SJU1KW-r9KMaPXr_sDS0jdDnGzJA93p6eu-TfOS_Wq5Hs8Q1IHaw4Z7gmDrwQ32fBZhi0e_D8cfq70ArA-iRDCSXQTQPiqi-xseAUpZUiRKbh7stf0XnY6P0aKv2yf0k4GI5sP9FxmEU/s948/photo_2024-06-07_16-18-24%20(2).jpg

ភ្ញៀវទេសចរដែលបានធ្វើដំណើរមកដល់សណ្ឋាគារនេះហើយនិយាយថា សណ្ឋាគារនេះបានកើតឡើងដោយសារការរចនាម៉ូដ និងការព្យាយាមខ្លាំងបំផុតរបស់ប្រទេសចិន ។ រីឯភ្ញៀវទេសចរខ្លះទៀតមិនឯកភាពទេ ហើយសួរថា តើសណ្ឋាគារនេះមានមន្តស្នេហ៍ទាក់ទាញភ្ញៀវទេសចរត្រង់ណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWWCytm9_mMD8KYBgV3XG5at6ZAVj4bKhA1CBljSkDVqiveZVoC3WPNokNl-MkX4NGP1oLPOH2UA5q0pYi3lm2SxjzTOYt6zSYBbH-FTzerC_lHmbuTzlJP2MF4PRKYbgw1bFeMxobI0JdnqdyTyhiS3ufzo0Chq4XPUIe4hzHgkBVd9fTfqgm6BQDaoA/s758/photo_2024-06-07_16-18-24%20(3).jpg

បើទោះជាភ្ញៀវទេសចរមានមតិខុសៗគ្នាពាក់ព័ន្ធនឹងសណ្ឋាគារ Grand Tree ក្តី ប៉ុន្តែសណ្ឋាគារនេះបានទទួលជោគជ័យយ៉ាងខ្លាំង និងក្លាយជាសណ្ឋាគារទទួលបានការពេញនិយមច្រើនបំផុតនៅប្រទេសចិន ។ ជារៀងរាល់ឆ្នាំ មានភ្ញៀវរាប់ពាន់នាក់មកសម្រាកនៅទីនេះ ដើម្បីទទួលយកភាពស្រស់ស្រាយសប្បាយអារម្មណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyHeWPgZmta-Vv6Z0A34c7Msqt0_mrmwpI53J-srtVjYM1Fvhu0UG3XklO-_GuPOsS2lhgEcWf3tT5vHsbQv7nPULh-41bI6gD3ukOsCsh2b1KIN2wVQ95z9EQUF8SnOjzBKcq0vpaelQhQ7nsvdt6Ss8QWXVmJwbZy93jRIPfVAQ-7FsEHKKGejmhRaE/s948/photo_2024-06-07_16-18-24.jpg

លើសពីនេះ សណ្ឋាគារ Grand Tree ក៏បានបំបែកកំណត់ត្រាផងដែរ ដោយសារវាមានបន្ទប់សរុបជិត៧.០០០បន្ទប់ ។ រីឯបរិវេណនៅផ្នែកខាងក្រោមសណ្ឋាគារវិញ គឺពោរពេញទៅដោយហាងលក់ទំនិញ, រោងភាពយន្ត, ហាងកាហ្វេ និងភោជនីយដ្ឋានជាច្រើនកន្លែងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5q7NyEFzTkjxGfaiGGjSbvlWaWetOrN-OoksuBLHuLrYvAV5WdSoun9yYAUwKibjyjY0YTKl1vU6pV65q7EwGcTdlNTXeDusZBxWS_pW89pZALaxkkqcw87i2Vh_nruG3hV0xEoCVcVsfdFUj9-1zq_cH9UGg-aBrfU2BpYlQWIHlZZe43O4hil8reQg/s948/photo_2024-06-07_16-18-25.jpg

តាំងពីឆ្នាំ២០១២ ដែលជាអំឡុងពេលសណ្ឋាគារនេះចាប់ផ្តើមបើកដំណើរការទទួលភ្ញៀវលើកដំបូង គឺសណ្ឋាគារបានទទួលពានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ និងទទួលបានការកោតសរសើរពីសំណាក់មហាជនក្នុងពេលប្រកួតកម្រិតជាតិ និងអន្តរជាតិ ៕

ភ្នំថ្មដុះធម្មជាតិអាយុកាលរាប់លានឆ្នាំមួយកន្លែង កំពុងលាក់ខ្លួននៅលើទឹកដីនៃខេត្តសៀមរាប!

0

ភ្នំពើងតានាន់ ជាតំបន់ព្រៃភ្នំនិងទេសចរណ៍ធម្មជាតិ ដែលមានពើងថ្មជាច្រើនដុះបន្តុបលើគ្នាយ៉ាងគួរឲ្យទាក់ទាញ អមជាមួយនឹងទេសភាពព្រៃព្រឹក្សាដ៏ខៀវស្រងាត់ព័ទ្ធជុំវិញ ខណៈកំពុងតែលាក់ខ្លួននៅលើទឹកដីនៃខេត្តសៀមរាប។

ក្រៅពីប្រាសាទបុរាណនៅតំបន់អង្គរវត្តជាទីតាំងប្រវត្តិសាស្រ្តខ្មែរដ៏ល្បីល្បាញ, ទឹកដីខេត្តសៀមរាប ក៏នូវមានទេសភាពធម្មជាតិរាប់មិនអស់ ដែលជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ ភ្នំពើងតានន់ ឬ ភ្នំពើងតានាន់ មានទីតាំងស្ថិតនៅភូមិគោកភ្នៅ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប និងមានចម្ងាយប្រមាណ ៧២ គីឡូម៉ែត្រ ពីរង្វង់មូលនាគព័ន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheFrCzcpOhwqaLwUFVVyMc48584aajn3TvZwNb4dDFkz0a16UcV7KN0eGRwQaywkp7Ihz1Rsc8vbfEgckjB_2qxvY7zpVDCRe8b5DwxG9b0t1FoaDmdydMZInu38wSQoa92Fn2mQi7hyphenhyphen4iAEXafJL0hfsZwa6F1UOhzPo1GOgmVISdMdsj38zAn4wY5do/s1000/4a50d1aee48347c7b2e3a0c71fedbeb8.jpg

ផ្ទាំងថ្មដុះមូលធំៗដេញពន្លឺភ្លឺផ្លេកៗត្រួតលើគ្នារប៉ាត់រប៉ាយរាប់ពាន់ដុំនៅលើខ្នងភ្នំ អមជាមួយនឹងទឹកអូរហូររិញៗកាត់ថ្ម ដើមឈើបៃតងស្រស់អមជាមួយវាលចម្ការនៅតាមជើងភ្នំ ផ្កាព្រៃភ្នំពណ៌ស ក្រហម រួមទាំងពន្លកផ្កាចាហួយចេញត្រួយខ្ចីដ៏ស្រស់បំព្រង។ នៅរដូវវស្សា ភ្ញៀវទេសចរគឺអាចមើលឃើញទិដ្ឋភាពដ៏ខៀវស្រងាត់ព័ទ្ធជុំវិញ បង្កើតបានជាអារម្មណ៍ស្រស់ស្រាយ។ នៅពេលឡើងទៅលើផ្ទាំងថ្ម អ្នកនឹងសំឡឹងឃើញទិដ្ឋភាព ក៏ដូចជាចម្ការដំណាំនានារបស់ប្រជាពលរដ្ឋតំបន់នោះរហូតដល់ទៅ១៨០ដឺក្រេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP9tlBHGNtWS-5DogxFuHL-JnP4IgHpwwL6ZlsBtzMlEe7X-fG4K4oASe1VeF9RmJTfiCknuGI4O4ZwMpBrCoI7iPB1LrJ7JGu4-51eM7KCAZ2XcV4OKxra0ezf2VIHfRILBFRXUAx0U0pdmaByJ7X_wp1LuwNXqBjqwG7kzUYhMV6CSxpnpxHeene7yU/s1000/77b7dad5f58b434ca6981a2b7290b519.jpg

ចំណុចពិសេសនៃភ្នំពើងតានាន់នេះគឺស្ថិតនៅក្នុងប្រភេទព្រៃភ្នំ និងទេសចរណ៍ធម្មជាតិ។ សកម្មភាពជាច្រើនដែលអ្នកអាចរីករាយជាមួយដំណើរកម្សាន្តលើភ្នំនេះគឺមានដូចជា៖ ទស្សនាទេសភាពព្រៃភ្នំ, ពិកនិច, គយគន់ថ្ងៃលិច, គយគន់ថ្ងៃរះ, បទពិសោធន៍ឡើងភ្នំ, ដើរលេងថ្មើរជើង និងបោះតង់សម្រាកជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE_T-VDgT_berpvFg6FFUbIl4YQzr1ubCV3Z7a8wvgHs9SfGG-WuOMs0aR2iaXgGKzjpyFGBOR2HfGa3TcHUC9yKY4OFdVVAgaKQUv9DGW6wjGZUQopA-cC9kZeOM89A0zpOhEQ1XIYIKfOW2UV8YR7D5_-n8dMW-kdv1vPIHx6GV875UF84mspoDL6vE/s2048/22791954_1494799860569785_7520466554858625738_o.jpg

បើយោងតាមវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមបានឲ្យបញ្ជាក់ថា ថ្មដុះធម្មជាតិនៅលើភ្នំពើងតានាន់នេះ គឺមានអាយុកាលចន្លោះពី ៦៥ ទៅ ១៩០លានឆ្នាំមុន ដែលជាស្លាកស្នាមបង្ហាញថា ទីតាំងនេះធ្លាប់លិចទឹក ខណៈក៏បានរកឃើញស្លាកស្នាមផូស៊ីលលាយសមុទ្រខ្លះៗជាប់នឹងថ្មផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjz-R3BMOegF3hifuyWIGyfxbAUWb2WRSfUcHVSuECKrR_KsE-hhsx3lB8VPmQJNQd92fWkQpYoDutHpdPHzHh907AEWrkaqgkDNySvB1AOJXpQN1QL72wwzgVBLDESyUNchzjC_gI-bZn19lkkeKCNbte2xQHtUtybjkDBHPP5XHGUTLQ4Rlz7g92Yj4/s2048/22861844_1494799953903109_6713700402982057236_o.jpg