Home Blog Page 1026

វៀតណាមគ្រោងដំឡើងពន្ធគ្រឿងស្រវឹ.ង១០០% ដើម្បីកាត់បន្ថយចំនួនអ្នកផឹកស៊ី

0

ប្រទេសវៀតណាម ៖ វាជាព័ត៌មានមួយគួរឱ្យរីករាយយ៉ាងខ្លាំងសម្រាប់ពលរដ្ឋវៀតណាម ក្រោយពីរដ្ឋាភិបាលប្រកាសថា នឹងដំឡើងពន្ធគ្រឿងស្រវឹ.ង គ្រប់ប្រភេទ ស្មើនឹងអត្រា១០០% ។ ពលរដ្ឋនិយាយថា គ្រឿងស្រវឹង គឺជាឃាត.ករ លាក់មុខ ដែលបានសម្លា.ប់ ពលរដ្ឋយូរមកហើយ ហើយពួកគេគាំទ្រយ៉ាងខ្លាំងចំពោះការចាត់វិធានការលើគ្រឿងស្រវឹងរបស់រដ្ឋាភិបាល ។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រសួងហិរញ្ញវត្ថុវៀតណាមបានប្រកាសថា នឹងដំឡើងពន្ធគ្រឿងស្រវឹងគ្រប់ប្រភេទ មកស្មើនឹង១០០% នៅឆ្នាំ២០៣០ ដើម្បីកាត់បន្ថយចំនួនអ្នកផឹកស្រានៅប្រទេសវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3V91M_hjNYrybA7Xen-USIKD7FxJTgv8Ij5UGdnEGu5P8OwkRAjmJsFdjNCFq4AWwkOxIhH6edPVHZHiKIu3f3LIot-GvnaEr_TsZ3z9KRvIWVm4sFnqIR9na-5pGAuPODbtaI2HaRp5DVPfZDzcvFv91O4CTD4Y32j81og4gf4NmwjyOjTpPIvkjbm0/s1000/56668778_6118411767066_8488072974354612224_n.jpg

សេចក្តីព្រាងសំណើនេះ ស្ថិតក្នុងដំណាក់កាលរង់ចាំការអនុម័តពីសមាជិកសភា ក្នុងនោះការដំឡើងពន្ធពិសេសសម្រាប់គ្រឿងស្រវឹងគ្រប់ប្រភេទនឹងកើនឡើង៧០% និង៨០% នៅឆ្នាំ២០២៦ ។ បន្ទាប់មក អត្រាពន្ធនឹងកើនឡើងជាបន្តបន្ទាប់ រហូតដល់៩០% និង១០០% នៅឆ្នាំ២០៣០ បើធៀបនឹងអត្រាពន្ធបច្ចុប្បន្ន គឺស្មើត្រឹមតែ៦៥% ។

ហេតុនេះ នៅពេលប្រទេសវៀតណាមដំឡើងពន្ធខ្ពស់ វានឹងធ្វើឱ្យតម្លៃគ្រឿងស្រវឹងកើនឡើង២០% បន្ថែមទៀត នៅឆ្នាំ២០២៦ ។ ក្រសួងហិរញ្ញវត្ថុបញ្ជាក់ថា អត្រាពន្ធស្រានឹងកើនឡើងជាបន្តបន្ទាប់ ចាប់ពី២% ទៅ៣% និងអាស្រ័យលើអត្រាអតិផរណាផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqdArv27n5jibwNj2ktjDiYFFc0qa1wzuQ5DulPOVHFani2mHa9caRzGlbAlbIsYY6bg2UtMbTVHOF1T4b419GbrDrK49SkHiqTe07t6DbYt0OGrMDMHk3RdoFp2DrXryILRL5UyFvrqimi7zbr8z2QRsixQBPtgcUvTN6KFxZJ7RITFSt_cayS4o_pPE/s680/ALocalresidentstoastwithbeeras-2605-5320-1706602787.jpg

ចំណែកគោលបំណងដែលវៀតណាមដំឡើងពន្ធខ្ពស់លើគ្រឿងស្រវឹងនេះ គឺដើម្បីកាត់បន្ថយចំនួនអ្នកផឹកស្រាគ្រប់ប្រភេទនៅវៀតណាម ។ កន្លងមក រដ្ឋាភិបាលវៀតណាមបានអនុម័តច្បាប់យ៉ាងតឹងរ៉ឹងពាក់ព័ន្ធនឹងគ្រឿងស្រវឹង ដូចជា ៖ ការដាក់ទោសពលរដ្ឋស្រវឹងក្នុងពេលបើកបរ តាំងពីឆ្នាំ២០១៩ ។

ក្រោយពីរដ្ឋាភិបាលវៀតណាមប្រកាសថា នឹងដំឡើងពន្ធគ្រឿងស្រវឹងរហូតដល់១០០% បានធ្វើឱ្យពលរដ្ឋជាច្រើនគាំទ្រនឹងវិធានការខាងលើ ដោយសារពួកគេយល់ឃើញថា គ្រឿងស្រវឹង គឺជាមូលហេតុចម្បងដែលបណ្តាលឱ្យពលរដ្ឋស្លាប់យ៉ាងច្រើន ។ ទោះយ៉ាងណា ការដំឡើងពន្ធរបស់រដ្ឋាភិបាលនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មផលិតគ្រឿងស្រវឹងនៅវៀតណាម ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheqd-Ebh2TH-GnjQD9IVSgXf9sZiIOdr1_Z7gXR3xPIauQeHPvabacODA8kJtybegTH486meWhVpsRTT38_pGQU_X5sbObODqAStzX2HwCmUNijsTHOi2lAFTjKlfBbwXrL3sPy_6zniPVBo3t-CkBWRna4nphQ0bdyRyhUFDwn-749ZiQ4wRyXiRA-5Q/s800/niOjKhBb.jpg

សមាគមស្រាបៀរ និងភេសជ្ជៈមានជាតិអាល់កុលរបស់វៀតណាមបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ប្រាក់ចំណូលផ្នែកឧស្សាហកម្មផលិតស្រាបៀរបានធ្លាក់ចុះ១១% ហើយប្រាក់ចំណេញធ្លាក់ចុះ២៣% ។ ក្រៅពីនេះ ក្រសួងហិរញ្ញវត្ថុ ក៏បានស្នើឱ្យរដ្ឋាភិបាលដំឡើងពន្ធបារី និងភេសជ្ជៈមានជាតិហ្គាសផងដែរ ៕

Kim Ji-won ក្លាយជាតារាស្រីកូរ៉េល្បីនៅចិនប្រកៀកជាមួយ Song Hye kyo

0

ថ្មីៗនេះ ឈ្មោះរបស់តារាសម្ដែង Kim Ji-won ទទួលបានការចូលមើលលើសពី ១ពាន់លានដងនៅលើវេទិកា SNS Xiaohongshu ដែលគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសចិន ហើយជារឿយៗត្រូវបានគេចាត់ទុកថាដូចជា Instagram របស់ចិន។ ជាការកត់សម្គាល់ Kim Ji-won ជាតារាសម្ដែងកូរ៉េទី២ក្នុងប្រវត្តិសាស្ត្រដែលសម្រេចបានស្នាដៃបែបនេះបន្ទាប់ពី Song Hye-kyo។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh0XmPgGbrAPFXZu3-xQoXhbmGoMmPQ7xeuV93-B-nyKcPuRD-TrOnFL9ysG8hl24rMJAK0lkrgqQSM-itcVO1epdTaeAy_QatIWzzcxRCtzp4m4lAhTChMCYZfOBf5WsfefJS85VF5LYTHruhBn3Szf4rQXDwzFnYve6eRKvZXW4vW2Lf7T4tFtznB7A/s1798/image_2024-06-14_15-53-31.png

ប្រជាប្រិយភាពរបស់ Kim Ji-won នៅក្នុងប្រទេសចិនបានឡើងសន្ទុះបែបនេះដោយសារតែ ប្រជាប្រិយភាពនៃគម្រោងថ្មីបំផុតរបស់នាងគ្រងតំណែងជាតួឯកស្រីក្នុងរឿង «Queen of Tears» ជាមួយតួឯកប្រុសស៊ីថ្លៃបំផុតនៅកូរ៉េ Kim Soo Hyun ។ លើសពីនេះ hashtag សម្រាប់តួអង្គ Kim Ji-won ក្នុងរឿងដែលមានឈ្មោះថា #HongHaeIn មានការចូលមើលលើសពី ១ ពាន់លានដងនៅលើវេទិកាវីដេអូ TikTok ដែលបង្ហាញពីប្រជាប្រិយភាពយ៉ាងខ្លាំងរបស់តារាស្រីរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE4tY2b5Bv7Sdipl2M-C2goRWN8zQEs4YUbPWVR7aVyf4GfNwIcaSOVuIdmvi6bp3rSAPTN62P4qiNBbVUA_oyS6hyphenhyphenAiGfgJPoCYgbDSaha464nXMfnD3FMmxhwx0ruDNx-ZzGA_iROPBhySF9_Qu7EobbDA3qr39J1q7aZ6-H6r8QqBrOvkYqj2-UpGo/s825/image_2024-06-14_16-00-06%20(2).png

ម៉្យាងវិញទៀត Kim Ji-won និង Song Hye-kyo ត្រូវបានគេដឹងថាធ្លាប់បានសម្តែងរួមគ្នាក្នុងរឿង K-drama ដ៏ល្បីល្បាញមានចំណងជាភាសាខ្មែរថា «ម្ចាស់ព្រះអាទិត្យ»ឬចំណងជើងជាភាសាអង់គ្លេស «Descendants of the Sun»។ អ្នកនិយមលេងអ៊ីនធឺណិតបានធ្វើឱ្យមានការទាក់ទាញចំពោះទំនាក់ទំនងនេះនៅពេលនិយាយអំពីប្រជាប្រិយភាពដ៏ធំរបស់អ្នកទាំងពីរនៅក្នុងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_Wzuji9MUl73YH0Zxmlzdh2w1d3wvx5IGrj6oZdRncIoW0Ev3rDe4WGSjGSSCUo0C-xt49VDupUJyiOsZibXU8Dk0H_UR5bHGONL1gcyz5WlkPSqUnyUe3exyOXujLa6E9en4N7CdSTfdU6sROA8M0BHfZbpHqau9ijjIYNdSH3tDTaaJQLwzm_Tlrm8/s688/image_2024-06-14_16-00-06%20(3).png

គួរបញ្ជាក់ថា Kim Ji Won មានអាយុ ៣២ ឆ្នាំបានចូលប្រឡូកក្នុងវិស័យកម្សាន្តក្នុងឆ្នាំ ២០១៨ ហើយបានឡើងល្បីល្បាញយ៉ាងឆាប់រហ័សតាមរយៈការសម្តែងរបស់នាងនៅក្នុងរឿងភាគទូរទស្សន៍មួយចំនួនជាពិសេសចុងក្រោយនេះបានគ្រងតំណែងជាតួឯក។ តារាស្រីរូបនេះត្រូវបានសាទរចំពោះកេរ្តិ៍ឈ្មោះគំរូរបស់នាង ការលះបង់ និងកំណត់ត្រាដែលមិនចេះរីងស្ងួត និងគ្មានភាពចម្រូងចម្រាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEQbaGbNLkGn-zlQa4UEaBFPYPou67O_cIeu03avHnou0kB7GyQYuO6STlcWrEDIgO-Ou6__3Xz3iq6wDE1iI1hDjVNGt_MPDbjjzLgnXkXbUIyYfs305S-T-ATsWMZYOEnPkTZF6eiM4BMlbyOB9PWtBAP6ozuXk1rOow5izleFYkjfJI7AAgTXP7mRY/s825/image_2024-06-14_16-00-06.png

តារាសម្តែង Song Hye-kyo មានអាយុ ៤៣ ឆ្នាំ ដោយរក្សាបាននូវភាពទាក់ទាញរបស់នាងទាំងក្នុងឧស្សាហកម្មភាពយន្ត និងឧស្សាហកម្មម៉ូត។ កាលពីឆ្នាំ២០២៣ នាងបានឈ្នះពានតារាសម្ដែងល្អបំផុតជាមួយតួនាទីក្នុងរឿង «The Glory»។ ភាពស្រស់ស្អាតរបស់តារាស្រីរូបនេះបានក្តោបឱកាសជាទូតសុឆន្ទៈនៃម៉ាកយីហោអន្តរជាតិជាច្រើន៕

កៅ សុភា ប្រកាសចេញពីបារមីចំថ្ងៃ វណ្ណដា និង វណ្ណថាន សម្តែងនៅសហរដ្ឋអាម៉េរិក

0

អ្នកគាំទ្រទទួលបានអារម្មណ៍ទាំងការសោកស្តាយនិងរំភើបចិត្តលាយឡំគ្នាព្រោះតែការចាកចេញរបស់តារាចម្រៀងស្រី កៅ សុភា ចេញពីទ្រនំបារមីចំថ្ងៃតែមួយជាមួយ វណ្ណដា និង វណ្ណថាន សម្តែងនៅអាម៉េរិកលើកដំបូងដោយនាងបន្តនឹងធ្វើជាសិល្បការិនីឯករាជ្យវិញ។ ការចាកចេញម្តងមួយៗរបស់សិល្បករបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIbRfAdLjtvkwR044RMyBVU6rBj5HJlTihU-FQDrN_jxrCO680q7PTCkfbovV53YwnThR4wAv-5KNnaav4iySf84CUYpTRtz2tjoh8hmwR3_tJwoQ-GjivaN8RnQN256MbKKZiePauSqK2RkfPz7K3s3qMXPDcZuqpwoRe5oZGm1E6iC4hczdtNaUVZME/s958/image_2024-06-12_09-33-46.png
នៅថ្ងៃទី១៥ មិថុនា គឺជាថ្ងៃដែល វណ្ណថាន និង វណ្ណដា តារាចម្រៀងក្នុងទ្រនំបារមីបានសម្តែងជាលើកដំបូងលើទឹកដីសហរដ្ឋអាម៉េរិកក្នុងកម្មវិធីមហោស្រពតន្រ្តី Sabaidee Fest ក្រោមការចូលរួមគាំទ្រយ៉ាងច្រើនកុះករពីសំណាកអ្ននគាំទ្រនៅទីនោះដែលធ្វើឱ្យហ្វេនៗនៅស្រុកខ្មែរក៏រំភើបចិត្តដូចគ្នាដែលឃើញសិល្បករកម្ពុជាទទួលបានឱកាសនិងការគាំទ្រក្រៅស្រុកបានខ្លាំងយ៉ាងនេះ។ មែនទែនទៅតាមការប្រកាសពីមុន កៅ សុភា ក៏ត្រូវចេញទៅសម្តែងដូចគ្នាប៉ុន្តែមុនមួយថ្ងៃនៃការសម្តែងពោលនៅថ្ងៃទី១៤ មិថុនា ផលិតកម្មបារមីបានចេញសេចក្តីប្រកាសថានាងមិនបានចូលរួមសម្តែងនោះទេដោយសារតែបញ្ហាផ្ទាល់ខ្លួន។null

យ៉ាងណាមិញទន្ទឹមនឹងភាពរីករាយអ្នកគាំទ្រក៏បង្ហាញការសោកស្តាយដូចគ្នានៅក្នុងថ្ងៃតែមួយនៃការសម្តែងរបស់អ្នកទាំងពីរដោយតារាចម្រៀងស្រី កៅ សុភា ប្រកាសបញ្ចប់កុងត្រាជាមួយផលិតកម្មបារមីបន្ទាប់ពីរួមដំណើរជាមួយគ្នារយៈពេល៤ឆ្នាំនឹងបន្តធ្វើជាសិល្បការិនីឯករាជ្យវិញ។ ក្នុងសេចក្តីប្រកាសជាផ្លូវការ កៅ សុភា បានឱ្យដឹងថានាងបានចូលបម្រើការងារជាសិល្បការនីនៅក្នុងអតីតផលិកម្មអស់រយៈពេល ៤ ឆ្នាំចុងក្រោយនេះ នាងបានធ្វើការចាកចេញ និង បញ្ចប់កុងត្រាជាមួយនិងអតីតផលិតកម្មចាប់ពីថ្ងៃជូនដំណឹងនេះតរៀងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAcnARuswJTw1zwtqUpwqToCdQN8mH4473LmGwT60e-eZTMg-DZUlmMqA2sWsumKrGGPWAsyEqpkj-dFb-pyZt6SF5-OXmGU24-BjUdKckLVHnOmiNQ_5S1Lisg29hE4gs6oucNE0A8gNnmNtZQt6xOlTqAsZ9HKqT-4YNXQkXOYNH6OS2Z5rvpoT6Bjw/s2048/image_2024-06-12_09-33-46%20(2).png

តារាចម្រៀងរូបនេះបានបង្ហាញការសោកស្តាយរវាងនាងនិងផលិតកម្មបារមីបានដើរដល់ទីបញ្ចប់តែមុននឹងចាកចេញនាងបានលះបង់អ្វីៗគ្រប់យ៉ាងដែលខ្លួនអាចធ្វើបាន ដោយការ ប្តេជ្ញា ចិត្តបំផុត។ ភាពជោគជ័យ ក្នុងអាជីពសិល្បៈរបស់នាង និងផលិតកម្មប៉ុន្មានឆ្នាំចុងក្រោយនេះ មិនមែនឯករាជ្យពីគ្នានោះទេគឺ យើងបានធ្វើចេញឡើងរួមគ្នាបង្កើតបានជាសមិទ្ធិផលដ៏អស្ចារ្យដែលគ្រប់គ្នាបានឃើញអំពីវត្តមានរបស់នាងក្នុងការជំរុញឱ្យតន្ត្រីប្រភេទ R&B Soul ឱ្យទៅកាន់ជួរមុខនិងបង្កើននូវការទទួលស្គាល់កាន់តែទូលំទូលាយទៅឆាកអន្តរជាតិ និងពីទស្សនិកជនអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipnr0GBEMGPjQlpKC9bAuWoo2K49OdR0VT-Cz1hK5f1YXr-uZnjyDps7rBdYq5KbxXdFqRWi_YWST7zSOreL4KER1zisa48V5Ag68nDUxtiVFX7tR367HHbBg58k1iey9Tuic39zmbgXSp7BWhN0co07ZBmHUXvD-yD1zCYz9MsvGeZjpsDbmKCihJEHk/s2048/image_2024-06-12_09-33-53.png

ចំពោះមូលហេតុនៃការចាកចេញ កៅ សុភា ថានាងនៅមិនអាចបញ្ចេញអារម្មណ៍ពិតពីក្នុងចិត្តទាំងស្រុងប្រាប់ទៅកាន់ អ្នកគាំទ្រ និងមហាជនទូទៅបាននោះទេ ដោយស្នើការយោគយល់និងនៅតែបន្តគាំទ្រមកលើនាងក្នុងនាមជាសិល្បការិនីឯករាជ្យដោយពុំមានស្ថិតនៅក្រោមស្ថាប័ន ឬផលិតកម្មណាមួយ។ ស្របពេលការចាកចេញនេះដែរ ផលិតកម្មបារមីបានចែករំលែកបន្តខ្លឹមសាររបស់ កៅ សុភា ដោយថ្លែងអំណរគុណទៅកាន់នាង ក្នុងការរួមដំណើរជាមួយគ្នាកន្លងមកនេះក្នុងការលើកស្ទួយវិស័យតន្ត្រីជាពិសេសចង្វាក់ R&B និងជូនពរដំណើរថ្មីរបស់នាងកាន់តែមានភាពជោគជ័យទៅមុខទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAcnARuswJTw1zwtqUpwqToCdQN8mH4473LmGwT60e-eZTMg-DZUlmMqA2sWsumKrGGPWAsyEqpkj-dFb-pyZt6SF5-OXmGU24-BjUdKckLVHnOmiNQ_5S1Lisg29hE4gs6oucNE0A8gNnmNtZQt6xOlTqAsZ9HKqT-4YNXQkXOYNH6OS2Z5rvpoT6Bjw/s2048/image_2024-06-12_09-33-46%20(2).png

ការចាកចេញម្តងមួយៗរបស់សិល្បករបារមីបន្ទាប់ពី ជូវី លីន គឺកៅ សុភា នេះបានធ្វើឱ្យមានមតិសាធារណជនលេចចេញជាច្រើននៅលើបណ្តាញសង្គមដោយមានការបញ្ចេញមតិថា «ពិបាកដែរ មួយផលិតកម្ម លើកតែម្នាក់ ល្បីតែម្នាក់ ច្រៀងតែម្នាក់.., ធម្មតាពេលមិនទាន់ល្បី ផលិតកម្មជាផ្ទះរបស់ខ្ញុំ មានអីហូបហូបរួមគ្នា ដល់ខ្លួនល្បីខ្លាំង ផ្ទះមួយនេះចង្អៀត រស់នៅមិនកើត ស្អុះស្អាប់ស្អីក៏គ្មាន ,មានបញ្ហាផ្ទាល់ខ្លួនមិនអាចចូលរួមសម្តែង sabaidee fest ក្រោយមកសាមីខ្លួនក្រកាសបញ្ចប់កុងត្រាជាមួយក្រុមហ៊ុន ទាំងក្រុមហ៊ុនមិនទាន់មានចេញសេក្តីប្រកាស? មានបញ្ហាអីនៅពីក្រោយ? ណុប ចាន់រតនៈ Juvie Sophia and next is who? , តាមសង្កេតឃើញ ក្រុមហ៊ុនផ្តល់ឱកាសអោយគាត់ច្រើនសឹងគ្រប់កម្មវិធីតន្ត្រី។ បទចំរៀងគាត់មិនhit ចឹងអាចខាងផលិតកម្ម ព្យាយាមតម្រង់ទិសបទចំរៀងគាត់ តែខ្វែងគំនិតគ្នា ទើបគាត់ចង់ក្លាយជាតារាឯករាជ។ just my idea. បារមីមួយរយៈនេះតារាចេញបន្តបន្ទាប់ហេតុអ្វី»៕

ចិនបង្កើតច្បាប់ថ្មីអនុញ្ញាតឱ្យឆ្មាំសមុទ្រចាប់ខ្លួ.ន ជនបរទេសនៅសមុទ្រចិនខាងត្បូង

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលចិនបានបង្កើតច្បាប់ថ្មី គឺអនុញ្ញាតឱ្យឆ្មាំសមុទ្រអាចចាប់ខ្លួ.ន ជនបរទេសនៅតំបន់ជម្លោះសមុទ្រចិនខាងត្បូង ចំនួន៦០ថ្ងៃ ដោយពុំចាំបាច់សួរចម្លើយពីបទល្មើសណាមួយ ។

អាជ្ញាធរក្រុងប៉េកាំងបានអះអាងភាពជាម្ចាស់កម្មសិទ្ធិលើដែនទឹកសមុទ្រចិនខាងត្បូងស្ទើរទាំងស្រុង និងពុំអើពើនឹងការអះអាងរបស់ប្រទេសជិតខាងជាច្រើន រួមទាំងហ្វីលីពីនផងដែរ ខណៈហ្វីលីពីនធ្លាប់ប្តឹងទៅតុលាការអន្តរជាតិ រហូតដល់តុលាការចេញសាលក្រមថា ក្រុងប៉េកាំងគ្មានភស្តុតាងផ្លូវច្បាប់ទេ ។ លើសពីនេះ នាវាឆ្មាំសមុទ្រចិន និងហ្វីលីពីនធ្លាប់មានជម្លោះជាមួយគ្នាជាច្រើនលើកនៅតំបន់ជម្លោះ Second Thomas Shoal ហើយភាគីចិនអះអាងថា ហ្វីលីពីនបានយកនាវាចម្បាំងមកចតនៅតំបន់ជម្លោះដោយខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKsYSwphCedtfokQQQUFMlFzJG_CkZ9NVanM7oEJ5YHLFzk03ooWCkpicXH3AiJ0qqJ6UiZESN1tviGMf5T1vmwKDbL10Nn_lXkqfSKmsDMIc_1yX0UKwpJa8cnIBn11qae1ra3EICc2k9cJ7Dur9PQHz-008zneaGycDxH3n03EtSucXgXzw0eGmLehw/s980/7ceede62e4af7bfc88da5ac9e848b1de34afebad.jpg

បើតាមច្បាប់ថ្មីដែលរដ្ឋាភិបាលចិនផ្សព្វផ្សាយតាមបណ្តាញសង្គមបញ្ជាក់ថា ឆ្មាំសមុទ្រចិនអាចឃុំខ្លួនជនបរទេសដែលពួកគេសង្ស័យថារំលោភព្រំដែន ហើយច្បាប់ថ្មីនេះបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ។ រីឯការចាប់ខ្លួនជនបរទេស គឺមានរយៈពេល៦០ឆ្នាំ ករណីជនបរទេសគ្មានឯកសារបញ្ជាក់ច្បាស់លាស់ ។

ច្បាប់ថ្មីនេះចែងទៀតថា ៖ «នាវាឈ្លានពានចូលដែនទឹកនៅតំបន់ Territorial Waters និងតំបន់ Adjacent Waters នៅសមុទ្រចិនដោយខុសច្បាប់ នឹងត្រូវបានចាប់ខ្លួនតាមការបញ្ជារបស់មេបញ្ជាការឆ្មាំសមុទ្រ ឬការិយាល័យឆ្មាំសមុទ្រស្រុក» ។ ការអះអាងភាពជាម្ចាស់កម្មសិទ្ធិនៅសមុទ្រចិនខាងត្បូង បានធ្វើឱ្យអាជ្ញាធរក្រុងប៉េកាំងបញ្ជូននាវាជាច្រើនគ្រឿងមកឆ្នេរសមុទ្រដើម្បីយាមល្បាតក្នុងតំបន់ជម្លោះ និងផ្លាស់ប្តូរតំបន់ផ្កាថ្មជាច្រើនកន្លែងឱ្យក្លាយជាកោះសិប្បនិម្មិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvpI-qR_uqytlhFUhJms6RMR5FTW1y_K4jl3aXlpgAH_eHB8M7vT114xOmUClcfO2BZTUvTJ2a05cwiNHiI1HJALhlPR1s2sgFxJLoLp-2gcwk6jKLYGxJLWQ7ZQvFte4n-yTE14aC_pOH3PuOtyvMv1gBujjQe1KFK0N5XaN-fu8jzNLx5A7IvqFKV94/s852/photo_2024-06-17_11-06-09.jpg

ចំណែករដ្ឋាភិបាលហ្វីលីពីនចោទប្រកាន់ឆ្មាំសមុទ្រចិនថា ប្រើប្រាស់វិធានការខុសច្បាប់ និងអមនុស្សធម៌ចំពោះនាវាហ្វីលីពីន ។ នៅខែមិថុនា ឆ្នាំ២០២៤ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសថា វាជាទង្វើខុសច្បាប់, គំរាមកំហែង និងការបញ្ឆោតរបស់ចិន ។ នាវាឆ្មាំសមុទ្រចិនបានបាញ់ទឹកបណ្តេញនាវាហ្វីលីពីននៅដែនទឹកជម្លោះជាច្រើនលើក និងមានហេតុការណ៍នាវាបុកគ្នា រហូតធ្វើឱ្យទាហានហ្វីលីពីនរងរបួសជាច្រើននាក់ ។

លោក Wang Wenbin មន្ត្រីនាំពាក្យក្រសួងការបរទេសចិនបានថ្លែង កាលពីខែឧសភា ឆ្នាំ២០២៤ ថា ច្បាប់ថ្មីរបស់ចិនមានគោលបំណងដើម្បីឱ្យឆ្មាំសមុទ្រអនុវត្តតាម និងរក្សាវិន័យនៅតំបន់សមុទ្រ ។ លោកបញ្ជាក់ថា បុគ្គល ឬស្ថាប័នផ្សេងៗពុំចាំបាច់ព្រួយបារម្ភពីបញ្ហានេះទេ បើពួកគេពុំបានធ្វើអ្វីខុសច្បាប់ ៕

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqvPlMIjFEyM_da4vJMJBwdqxXQCtTueXA_ki-v6SUomFh596FjFOf603rWVJRxh7f0JBO4EU5wEYZr4VwIA_3hee6nkxwp5DBIGKrOFgTb1huboDLYC67gVTMK71FzpnCCcHStiFj6vRJd6ROzzNSG7yDj_0u8WWRelODw8SV1gSS49SXzOPzbcpI0EQ/s1280/photo_2024-06-17_11-06-15.jpg

កន្លែងទេសចរណ៍ល្បីៗនៅប្រទេសក្រិចប្រកាសឈប់ទទួលភ្ញៀវហើយ

0

បរទេស៖ Acropolis ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញបំផុតនៅក្នុងរដ្ឋធានី Athens ប្រទេសក្រិកបានប្រកាសកាលពីពេលថ្មីៗនេះថា កន្លែងដ៏កំពូលនេះនឹងបិទជាបណ្តោះអាសន្នចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់ដល់ម៉ោង ៥:០០ ល្ងាចជារៀងរាល់ថ្ងៃ ដោយមិនទទួលភ្ញៀវទេសចរឡើយ ដោយសារឥទ្ធិពលកំដៅខ្លាំងពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm3TzgkJI_cSEh_piwjY9NqW-I7RM8myUIzxZO03mz_Y8YvE4g6vn8kDR0S4wMRWNZdE5sJiCFVJdurIGkowg1UsxvIz2125bb3omtuxHAnQq3aEll56O2PRy54-nzhzx09MNB7md8cT5ZxrqC_d-5OZYCwsxRCTrbD-OgHUEq9EloEvtKkPK1J1SLmXs/s730/athens3-tSa-730X490.jpg

យោងតាម CNN Acropolis គឺជាកន្លែងទាក់ទាញទេសចរណ៍ដែលមានអ្នកទស្សនាច្រើនបំផុតនៅក្នុងប្រទេសក្រិក ទោះជាយ៉ាងណាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ កន្លែងនេះគឺត្រូវបញ្ឈប់ការទទួលភ្ញៀវជាបណ្តោះអាសន្ន ដោយសារអាកាសធាតុធ្ងន់ធ្ងរពេក។ អ្នកតំណាងនៃអង្គការដែលទទួលខុសត្រូវចំពោះវិមានវប្បធម៌ និងប្រវត្តិសាស្ត្រ Ephorate of Antiquities នៅទីក្រុង Athens បាននិយាយថា ចាប់ពីខែមិថុនាមកសីតុណ្ហភាពនៅទីនេះគឺលើសពី ៤០ អង្សាសេ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសក្រិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg33n3waRnwSpGNnFBTgz5lDG1ulZPKfXy7ArT2PvPkW4Egi8jLyX9-CVEKphuAgv70jk9UZuL-o1iLeLG9fJlmzUZYKtD7aPx9naeZ8_32Pvz-pDW3NldpNjNEXFZh4BxWw4pcwjHmyWW2y2GDafqC3lhM2Rc35BzLi-OMX2Q2Q6e2zltSh63d5bICUvk/s1280/photo_2024-06-17_10-42-30.jpg

Acropolis ស្ថិតនៅលើជម្រាលភ្នំខ្ពស់ និងមិនមានម្លប់ច្រើននោះទេ ដូច្នេះហើយនេះជាមូលហេតុដែលធ្វើឱ្យប្រាសាទបុរាណនេះកាន់តែក្តៅ។ ភ្ញៀវទេសចរជាញឹកញាប់ត្រូវតម្រង់ជួរក្រោមពន្លឺថ្ងៃក្តៅចាប់តាំងពីពេលពួកគេមកដល់និងចេញដំណើរ។ នៅរដូវក្តៅឆ្នាំ ២០២៣ សីតុណ្ហភាពនៅទីនេះក៏កើនឡើងយ៉ាងខ្លាំងផងដែរ ដែលបណ្តាលឱ្យកន្លែងទាក់ទាញទេសចរណ៍ជាច្រើនកន្លែងត្រូវបិទនៅពេលថ្ងៃត្រង់ដើម្បីការពារភ្ញៀវ និងបុគ្គលិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheH4BZO2bk9Zo-51vTc5GA278-fJ1JvIBB3_45GJ8XjFxqSvTlEbla1PaZkk_oTN32nZuhWDIHWwRycwFmIeja2JpGLXEKvqeFHe5SVu1goMooEDX29EFWi6Yhaj_DMQ-PMADrTDRUEDXB1ioXK1QCCxoIuiV9dv_WFImj5LsC89aIkhSW-Zn9mKtVjwI/s1280/photo_2024-06-17_10-43-39.jpg

ការកើនឡើងសីតុណ្ហភាពបានបង្កើនការព្រួយបារម្ភអំពីរដូវក្តៅបំផុតនៅក្នុងតំបន់ជាច្រើននៃទ្វីបអឺរ៉ុប អមដោយហានិភ័យនៃភ្លើងឆេះព្រៃ និងផលប៉ះពាល់ដល់សុខភាពមនុស្ស។ នៅរដូវក្តៅឆ្នាំ ២០២២ អឺរ៉ុបគឺមានអ្នកស្លាប់ដោយសារកំដៅប្រហែល ៦១,០០០ នាក់។ មូលហេតុត្រូវបានគេជឿថាជាការរួមបញ្ចូលគ្នានៃការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស និងបាតុភូតធម្មជាតិ El Nino។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលឥទ្ធិពលនៃ El Nin ថយចុះ អ្នកវិទ្យាសាស្ត្រជឿថា ផលវិបាករយៈពេលវែងនៃការឡើងកំដៅផែនដីនឹងធ្វើឱ្យរលកកំដៅកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcSaUJqcSFabvBE_2Y_4aNVxEeygTYYI3ewxsgvHpqKSi713l3vuDZNtTln-wzRO9E9Sv3k&usqp=CAU

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះអឺរ៉ុបជាទ្វីបដែលកត់ត្រាសីតុណ្ហភាពកើនឡើងលឿនបំផុតនៅទូទាំងពិភពលោក។ នៅខែកក្កដា ឆ្នាំ ២០២៣ អាជ្ញាធរក្នុងតំបន់បានព្រមានប្រជាជន និងអ្នកទេសចរទៅកាន់តំបន់មេឌីទែរ៉ាណេ ឱ្យកំណត់ការចេញទៅក្រៅ ដោយសារកំដៅខ្លាំងបានវាយប្រហារកន្លែងជាច្រើននៅអឺរ៉ុបខាងត្បូង ហើយអេស្ប៉ាញ អ៊ីតាលី និងស្វីស ក៏ប្រឈមនឹងភ្លើងឆេះព្រៃ និងបានចេញការព្រមានដើម្បីការពារភ្ញៀវទេសចរផងដែរ៕

យ៉ាងម៉េចអ៊ីចេះ! ប្រគំតន្ត្រីរបស់តារាល្បីទាំងមូលស្រាប់តែគ្មានអ្នកទិញសំបុត្រចូលមើល

0

សហរដ្ឋអាមេរិក៖ តារាចម្រៀងអាមេរិកដ៏ល្បីល្បាញ Jennifer Lopez បានប្រកាសលុបចោលការប្រគំតន្ត្រីរបស់នាងភ្លាមៗ ដោយសារគ្មានអ្នកទិញសបុត្រចូលមើល មូលហេតុគឺតម្លៃសំបុត្រខ្ពស់ និងដំណើរនៃការកក់ស្មុគស្មាញពេក នេះបើយោងតាមការចុះផ្សាយរបស់ Variety កាលពីពេលថ្មីៗនេះ។
Jennifer Lopez បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលនាងបានប្រកាសលុបចោលការប្រគំតន្ត្រីរបស់នាង This Is Me… Now ដែលគ្រោងនឹងធ្វើឡើងពីខែមិថុនាដល់ខែសីហា ដោយតារារូបនេះបាននិយាយថា នាងចង់ចំណាយពេលជាមួយកូនៗ និងគ្រួសាររបស់នាងច្រើនជាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNOntVShZfPV6oFt6HAR8RWkZb5jIrW4po4s7t0WBBQT3_k7HDhNA0VFRAvN7lEvIauPvPQBubXn55bOn6o0Egbf5cV5z18JEYN7X3zixDN2s_I56E1RsNYVF2JNAit-f_wEEYOsKmMaHljaT_juBLThhdZEC2fE5OxTtvmB_0IU03F-IxnfKOJwJS4Po/s1020/photo_2024-06-17_10-38-21.jpg

ទោះជាយ៉ាងណាបើយោងតាម Variety ការលុបចោលការប្រគុំតន្ត្រីរបស់តារាចម្រៀង On The Floor ក៏ទាក់ទងទៅនឹងការលក់សំបុត្រតិច និងកៅអីទំនេរជាច្រើនផងដែរ បើទោះបីជាកាលបរិច្ឆេទនៃការប្រគុំតន្ត្រីខិតជិតមកដល់ក៏ដោយ។ ក្នុងខែកុម្ភៈ Jennifer Lopez បានចេញអាល់ប៊ុមចម្រៀងថ្មីគឺ This Is Me…Now ដោយបានលក់សំបុត្រសម្រាប់ការប្រគុំតន្ត្រីដែលមានឈ្មោះដូចគ្នា ដើម្បីផ្សព្វផ្សាយកំណត់ត្រាថ្មី និងគម្រោងភាពយន្តតន្ត្រីពីរ This Is Me… Now And A Love Story និងភាពយន្តឯកសារផ្សេងទៀត។ ទោះជាយ៉ាងណាដោយសារចំនួនអ្នកទិញសំបុត្រតិចជាងធម្មតា តារាចម្រៀងរូបនេះក៏សម្រេចលុបចោលកម្មវិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn_J-lwkQ8NkKMFRGMAihUwmQZwJ3hp3xP2SioFTUhGuLItHjqteuiApNcrYIux684HRqPwqCfCFPz1qFemDLF8M_E3vDYPeUgsJ4OBpAsjKKQD32ZLuScULX9OCkWoNSV3mDnxo3BsLoPmG4g1n3BwoLrQB2vrTuYiNMw_jpEUomCCMcUDs_BekmCrdI/s1204/photo_2024-06-17_10-38-57.jpg

គួរបញ្ជាក់ដែរថា Jennifer Lopez មិនមែនជាសិល្បករតែម្នាក់គត់ដែលប្រឈមនឹងបញ្ហា “កង្វះទស្សនិកជនទេ” ។ យោងតាម Business Insider ក្រុមតន្រ្តីរ៉ុក The Black Keys ក៏បានលុបចោលការប្រគំតន្ត្រីនៅអាមេរិកខាងជើងរបស់ពួកគេដែរ ដោយសារគ្មានអ្នកទិញសំបុត្រ ហើយពួកគេក៏បានប្រកាសពីការផ្លាស់ប្តូរទំហំស្ថាប័ន និងគ្រោងជ្រើសរើសកន្លែងតូចជាងនេះ។ នៅលើបណ្តាញសង្គមមនុស្សជាច្រើនបានដឹងថាការប្រគុំតន្ត្រីរបស់ Troy Sivan, Charli XCX និងក្រុម Wallows ក៏លក់សំបុត្រមិនដាច់ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQVIzlmaMKwCqySiyLBO5mP2RB1oCgyguK4fCzeAIqJRNseBkReMPJ8ZKt51OklhAdcSwMogJDzJ0z9QjdyW48LQj4lRwEXWlHGV6sZbuDpn54Xu6TOhpReok6YtJ6B7hOTPzqXt3PMh52ZbwBl6XFASjYXFpJaM-l9ezDERfwWH_l7daQ3NOrgDEvRlI/s1000/photo_2024-06-17_10-38-36.jpg

នៅក្នុងខែមីនា Bad Bunny ក៏បានដកកម្មវិធីពីរថ្ងៃមុនព្រឹត្តិការណ៍នេះ ដោយសារតែការលក់សំបុត្រទាបពេក។ Billboard បាននិយាយថា មហោស្រពតន្ត្រី Coachella ឆ្នាំនេះគឺមិនបានទាក់ទាញអ្នកចូលរួមច្រើននោះទេ ដោយមានតែ ៨០% នៃសំបុត្រ ២៥០,០០០ ប៉ុណ្ណោះត្រូវបានទិញ ធ្លាក់ចុះ ១៤-១៧% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣។ យោងតាម Business Insider មានកត្តាជាច្រើនដែលជះឥទ្ធិពលដល់ភាពមិនជោគជ័យនៃការប្រគុំតន្ត្រី ដែលមួយក្នុងចំនោមនោះគឺថាមានដំណើរកម្សាន្តច្រើនពេកដែលត្រូវបានធ្វើឡើងក្នុងថ្ងៃតែមួយ ដូច្នេះទស្សនិកជនគឺមានជម្រើសច្រើនក្នុងការសម្រេចចិត្ត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPFA44q6h5XJwBrY4o7D45EenoJEoM8_vYkGGStZD_IuNF4yDSZxmHFE9s2nrigkMNFUNPDcWFFQn-oD-kGMQkv34EmImTYi5jfj3W5qFO7TP6Ec88I7l4sA3vS1Z5XRWREpYO8VGPIJto8j9GzPRmEY6DNqPBQvI3_SPBS-pJwYTC4KJ1Dq4Bsw8wkPo/s878/photo_2024-06-17_10-38-13.jpg

តើអនាគតសេដ្ឋកិច្ចថៃនឹងក្លាយជាយ៉ាងណា ខណៈពលរដ្ឋខកចិត្តខ្លាំងនឹងការដឹកនាំប្រទេសរបស់នាយករដ្ឋមន្ត្រីថ្មី

0

ប្រទេសថៃ ៖ នៅខែមិថុនា ឆ្នាំ២០២៤ ពលរដ្ឋថៃជាច្រើនបានបង្ហោះក្នុងបណ្តាញសង្គម TikTok ថា ពួកគេខកចិត្តយ៉ាងខ្លាំងនឹងការដឹកនាំប្រទេសឈានទៅរកសេដ្ឋកិច្ចធ្លាក់ចុះរបស់លោក Srettha Thavisin នាយករដ្ឋមន្ត្រីថ្មី ហើយពួកគេនឹករលឹកអតីតនាយករដ្ឋមន្ត្រី គឺលោក ប្រាយុទ្ធ ចាន់អូចា ។ បច្ចុប្បន្ន ការលក់ដូរទំនិញ និងចំណីអាហារនៅតាមកន្លែងផ្សេងៗពុំដូចពីមុនទេ ហើយពលរដ្ឋបានត្អូញត្អែរពីជីវភាពខ្វះខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg9Q3TigD_FSP2RVni9OT1koAxsKC6dbcILZ8895OuNUq-4ezV-bCg9uULNJxcKQ9lcEgHTKqLaTfiLSnba2H4gLp2W7GxQ-ZLAvJxU0P_YBtrgE84a3CD81aw7s0LdQbSlWWVWqBEmfKxml7v73bsN7kt7eBkNbdfCmGEHUaYS599Y2Hl6QKmW1gSYAc/s1280/photo_2024-06-17_10-27-33.jpg

តាំងពីថៃមាននាយករដ្ឋមន្ត្រីថ្មីមក ធ្វើឱ្យរោងចក្រនៅថៃបិទទ្វាររហូតដល់១.៧០០កន្លែង និងពលរដ្ឋជាង៤ម៉ឺននាក់បាត់បង់ការងារធ្វើ ។ នេះបើគិតចាប់ពីដើមឆ្នាំ២០២៣ រហូតដល់ត្រីមាសទី១ ឆ្នាំ២០២៤ ។ លើសពីនេះ សេដ្ឋកិច្ចថៃនាពេលបច្ចុប្បន្នបានធ្លាក់ចុះខ្លាំង និងតាមពុំទាន់ប្រទេសជិតខាង ។ ក្រសួងការងារថៃសន្និដ្ឋានថា ចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៤ ពលរដ្ឋថៃរាប់ពាន់នាក់ទៀតនឹងបាត់បង់ការងារធ្វើ ។

សារព័ត៌មានថៃរាយការណ៍ថា តាំងពីប្រទេសថៃផ្លាស់ប្តូររដ្ឋាភិបាលថ្មីមក បែរជាសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង ក្នុងនោះពងមាន់ឡើងថ្លៃលើសសម័យរដ្ឋាភិបាលចាស់ ខណៈតម្លៃសាច់មាន់ ក៏ឡើងថ្លៃដែរ ។ សារព័ត៌មាន Thai PBS រាយការណ៍ថា រោងចក្រនៅថៃបានបិទទ្វារចំនួន១.៧០០កន្លែង ហើយសេដ្ឋកិច្ចថៃមិនងើបឡើងវិញទេ ធ្វើឱ្យពលរដ្ឋបាត់បង់ការងារធ្វើ ចំនួន៤ម៉ឺន២ពាន់នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT5hUZtALi3G5znPtU-DLPBEV5ADkWBOPRGmiyd1wuMvMQQsgfDyc0ENPLMWlb3NmycHw9vC-LpRh15P5ST9xuxc2st83UYoQqEdSmNr5DmsLO9n_F1zwoVu00RF447LmXAxFb2s4pyayJ_y5F2UEHMoCh77uh-FOby9wKug3udRC-swqpT53tnmL4tRk/s1280/photo_2024-06-17_10-27-37.jpg

ចំណែកវិស័យឯកជនតាមពុំទាន់ស្ថានការណ៍ ដោយសារទំនិញចិនហូរចូលមកថៃច្រើន ហើយក្រុមហ៊ុនថៃជាច្រើនទៀតនឹងបិទទ្វារបន្ថែមនាថ្ងៃអនាគត ។ បើតាមលទ្ធផលការវិភាគផ្នែកឧស្សាហកម្ម និងមូលហេតុការបិទរោងចក្រ គឺដោយសារការចំណាយដើមទុនខ្ពស់, ការប្រកួតប្រជែងកាន់តែខ្លាំង និងការផលិតទំនិញធ្លាក់ចុះជាង១ឆ្នាំ ។

ស្ថានការណ៍សេដ្ឋកិច្ចថៃនាថ្ងៃអនាគតនឹងកាន់តែអាក្រក់ខ្លាំងឡើង ដោយសារឧស្សាហកម្មប្រឈមនឹងការផ្លាស់ប្តូរបច្ចេកវិទ្យារបស់ទំនិញមួយចំនួន និងការប្រជែងជាមួយទំនិញចិន ។ កន្លងមក ការផ្លាស់ប្តូរស្ថានការណ៍ពុំសូវល្អរបស់សេដ្ឋកិច្ចថៃ គឺការផលិតផ្នែកឧស្សាហកម្ម ហើយបញ្ហាគួរឱ្យបារម្ភខ្លាំង គឺរោងចក្រនៅថៃចាប់ផ្តើមបិទទ្វារជាបន្តបន្ទាប់ តាំងពីពាក់កណ្តាលឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizJA3pD50vYU350Gt4TCgRrnnNYtmRl_36uj2yqUxYi7BnDgOBYYkglIhptMOwq7TmKI3wv8rQRiHbXazwa8fZ91fhLLoW07s08Fl5zI2JuQJFzd2XRuSxuaae2-EuQbv82GPuB4ZAjIH_92ffb5_yxcAfTbdz5gYuhIvy91kvjsezD25IsYSvS2BVSCY/s2560/00-LEAD-SAV-GettyImages-1299965617-scaled.webp

តួលេខការបើករោងចក្រថ្មីនៅថៃបានធ្លាក់ចុះជាងពេលកន្លងមក គឺកាលពីមុន ការបើករោងចក្រថ្មីជាមធ្យមស្មើនឹង១៥០កន្លែងក្នុង១ខែ បានធ្លាក់ចុះមកត្រឹមតែ៥០កន្លែងប៉ុណ្ណោះក្នុង១ខែ ។ ឧស្សាហកម្មគួរឱ្យបារម្ភនាពេលបច្ចុប្បន្ន គឺការផលិតស្បែក, ជ័រ, សម្ភារៈកសិកម្ម, បន្ទះឈើ និងគ្រឿងម៉ាស៊ីន ហើយរោងចក្រដែលបានបិទទ្វា គឺភាគច្រើនសុទ្ធតែរោងចក្រធំៗ ខណៈរោងចក្របើកថ្មីមានទំហំតូច ។

សភាឧស្សាហកម្មថៃទទួលស្គាល់ថា ការផលិតទំនិញនៅថៃពុំអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបានទេ ។ លោក គ្រៀងក្រៃ យ៉ារ៉ានុគូន ប្រធានសភាឧស្សាហកម្មនិយាយថា រយៈពេល៤ខែដំបូងនៃឆ្នាំ២០២៤ ការនាំចេញទំនិញថៃចាញ់ប្រទេសជិតខាង ហើយការវិនិយោគដោយផ្ទាល់ពីក្រៅប្រទេស (FDI) ក៏តិចផងដែរ បើធៀបនឹងឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និងវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjbPOFKR7YFwP4WOhPuJy8hC_aAxD3KMtJRc42tpGepkJXsrmQAPXQf3fnmpjg1WeGygf13pfabRitzYIsJ57FBThLQv5HbTfLI2m60D8tKr3ecZhxy6HSx5sK3Rod03UQ_WyMdZvD9XUISm2M2JiL0gJeOO538vuB4ljywzD2l57bPBM77pE6O7KrP2I/s700/7360.webp

ពលរដ្ឋជាច្រើនបានរិះគន់ការដឹកនាំប្រទេសរបស់លោក Srettha Thavisin មកពីគណបក្សភឿថៃ និងផ្ញើសារ ឬច្រៀងចម្រៀងបង្ហាញការនឹករលឹកអតីតនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា ។ ពួកគេចង់ឱ្យលោក ប្រាយុទ្ធ មកដឹកនាំប្រទេសវិញ ដោយសារលោក ប្រាយុទ្ធ បានផ្តល់ប្រាក់ឧបត្ថម្ភពលរដ្ឋម្នាក់ៗចំនួន១ម៉ឺន៥ពាន់បាត ក្នុងអំឡុងពេលជំងឺកូវីដឆ្លងរាតត្បាត ធ្វើឱ្យពួកគេអាចដោះស្រាយជីវភាពបាននាពេលនោះ ។

ពលរដ្ឋជាច្រើនបានបង្ហោះក្នុង TikTok ថា រដ្ឋាភិបាលថ្មីសន្យាថា នឹងផ្តល់ប្រាក់ឱ្យពលរដ្ឋម្នាក់ចំនួន១ម៉ឺនបាត ប៉ុន្តែមានលក្ខខណ្ឌកំណត់ច្រើនពេកធ្វើឱ្យពួកគេពិបាកទទួល និងមិនដូចសម័យលោក ប្រាយុទ្ធ ទេ ។ ពលរដ្ឋខ្លះទៀតនិយាយថា រដ្ឋាភិបាលពុំទាន់បានដំឡើងប្រាក់ឈ្នួលចំនួន៤០០បាតក្នុង១ថ្ងៃផង ប៉ុន្តែរោងចក្របិទទ្វារជាង១ពាន់កន្លែង ។

ពលរដ្ឋខ្លះបានរិះគន់លោកស្រី Paetongtarn Shinawatra ជាប្រធានគណបក្សភឿថៃ ដែលនិយាយថា ពលរដ្ឋបច្ចុប្បន្ន មានប្រាក់ចាយវាយ, មានអាហារបរិភោគគ្រប់គ្រាន់ និងមានកិត្តិយស ។ ប៉ុន្តែវាពុំដូចការលើកឡើងទេ ព្រោះពលរដ្ឋអត់ការងារធ្វើ, ខ្វះខាតអាហារ ខណៈការលក់ដូរទំនិញ ឬចំណីអាហារនៅតាមផ្សារស្ងាត់ជ្រាប គ្មានអ្នកទិញ ។ ដូច្នេះ ទើបពួកគេនឹកលោក ប្រាយុទ្ធ និងសោកស្តាយដែលបណ្តេញលោក ប្រាយុទ្ធ ឱ្យចុះចេញពីតំណែង ៕https://assets.bwbx.io/images/users/iqjWHBFdfxIU/icwZyDdu4DRo/v0/-1x-1.jpg

ឧទ្យានជាតិទី១៣ អាចនឹងលេចរូបរាងនៅក្រុងភ្នំពេញ

0

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនា ស្ពានអាកាសភ្លោះ តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនិងផ្លូវជាតិលេខ ២ ស្ថិតនៅព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ សិក្សាក្នុងការរៀបចំឱ្យបាននូវឧទ្យានជាតិសាធារណ: នៅរាជធានីភ្នំពេញ ដើម្បីធ្វើជាកន្លែងសម្រាប់ការជួបជុំ លំហែកម្សាន្ត ក៏ដូចជាការរៀបចំនូវការប្រគំតន្ត្រីជាដើម។

ជាមួយគ្នានោះ សម្ដេចក៏បានណែនាំឲ្យរដ្ឋបាលតាមបណ្ដាខេត្ត ត្រៀមដីទុកសម្រាប់ការរៀបចំ នូវឧទ្យានដូចគ្នាផងដែរ ដើម្បីបម្រើនូវសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ក្នុងការសម្រាកលំហែរ នាថ្ងៃឈប់សម្រាក។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកម្ពុជា មានឧទ្យានជាតិ១២កន្លែង ដែលឧទ្យានទាំងនោះស្ថិតនៅតាមខេត្តទាំងអស់ មិនមានមួយណាដែលស្ថិតនៅរាជធានីភ្នំពេញនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ3Y37w4QJRPyyLzPU7rrxE3mh428XNQ_mB1EuiJQul_iVNgiPRt77JT3pf5R5N8m2GGdSNhDwJ6fIKaCh7WrtIgEGgE0cVDfGc92GSRlKNAnJiWYQHt7WGq34JgJAXOc1NUhKTSsRDQ4OYXH748xY2MFYhf8ZfeRc7xsNo4WN-BKCt9wSpFLdYHY6CDo/s1024/104965938-1392237427631004-2478206031739681769-o-1024x68320210111140112.8894950.jpg

 

ម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសគួរមកកម្សាន្តបំផុតនៅអាស៊ី

0

ប្រទេសម៉ាឡេស៊ី ៖ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ម៉ាឡេស៊ីបានក្លាយជាប្រទេសលេចធ្លោ និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតក្នុងតំបន់អាស៊ីសម្រាប់ភ្ញៀវទេសចរបរទេស ដោយសារប្រទេសនេះមានកត្តាទាក់ទាញជាច្រើន ទើបធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍មកកម្សាន្តច្រើនជាងប្រទេសផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFBqnrz8vHi_eQHAwnw5SWYD2E4GJtjCMsneyJ6WFVoCUJg8-gjXBWY57ES7Vcv4AtzscVMOB0ZpaoPaPJF6wESwYHIN6n9-ijtwN4bOqU8mZ_gShC66-MRo2JkileYULRadGf-cpNirs1C6y8i2gNU3NOvrJMCP9Gpp7W9FzizVLQ1hvG1hNgh-Cfnk0/s865/1455120793_tui_india.jpg

យោងតាមការចាត់ចំណាត់ថ្នាក់របស់ Insider Monkey គឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកបង្ហាញថា ម៉ាឡេស៊ីបានជាប់ចំណាត់ថ្នាក់ទី១ គឺជាប្រទេសគួរមកកម្សាន្តបំផុតនៅតំបន់អាស៊ី ក្នុងចំណោមការចាត់ចំណាត់ថ្នាក់សរុបចំនួន២០ប្រទេស ។ រីឯតៃវ៉ាន់ជាប់ចំណាត់ថ្នាក់ទី២, សិង្ហបុរី ទី៣, ជប៉ុន ទី៤, សហព័ន្ធអារ៉ាប់រួម ទី៥ និងថៃជាប់ចំណាត់ថ្នាក់ទី១១ ។

ចំណែកកត្តាចម្បងដែលគេហទំព័រ Insider Monkey បានយកមកវាយតម្លៃក្នុងការចាត់ចំណាត់ថ្នាក់លើកនេះ រួមមាន ៖ ការគោរព, មិត្តភាព, ភាពចម្រុះនៃវប្បធម៌, គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងចំនួនភ្ញៀវទេសចរបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6RV74HHSvDIookzijRRk3gCzmJfi970G6Er-1MTBPADScS0Ceqb4en0MCTut77rEHLnxKkmMQIUjqCOTrpnVXCPXUcjQK6_StR79mb6KlYNW9hAXXpOHGUhLTsXZJMICV3fDpAWAzK2_JS2_xxOkda948ARtE2uloW26RxLM_pnb8i6MCuHF54wxmTO8/s700/Artboard-1-copy-13.png

គេហទំព័រ Insider Monkey បញ្ជាក់ថា ប្រទេសម៉ាឡេស៊ី គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរបរទេស ដែលត្រូវការឈ្វេងយល់ពីវប្បធម៌ និងប្រពៃណីចម្រុះ ហើយម៉ាឡេស៊ីជាម្ចាស់ផ្ទះដ៏ល្អ និងមានពលរដ្ឋរួសរាយរាក់ទាក់ផងដែរ ។ ដូច្នេះ ចំណុចទាំងអស់នេះជាកត្តាទាក់ទាញភ្ញៀវទេសចរបរទេស ដែលធ្វើឱ្យការធ្វើដំណើរមកម៉ាឡេស៊ីក្លាយជាបទពិសោធន៍ដ៏ល្អមួយគួរឱ្យចងចាំសម្រាប់អ្នកមកកម្សាន្ត ។

កាលពីឆ្នាំ២០២៣ ប្រទេសម៉ាឡេស៊ីបានទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសស្មើជិត២៩លាននាក់ ទើបធ្វើឱ្យម៉ាឡេស៊ីក្លាយជាប្រទេសគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅតំបន់អាស៊ី ។ កាលពីពេលថ្មីៗនេះ ប្រទេសម៉ាឡេស៊ីបានបន្ធូរបន្ថយវិធានការទិដ្ឋាការឱ្យភ្ញៀវទេសចរមកពីប្រទេសសេដ្ឋកិច្ចធំៗ ដូចជា ៖ ចិន និងឥណ្ឌា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6jpmUXHrdPZgOBPeTbzVDFvNXYKcmVvToJY3qKgChR7f65PeVTbzcsOnQzjrku7ZlMcTUwmXSpYq2sl-ju6Y2VSjnAEqN1tgsGmXP6fh3xBszEpgVr3EgHBxWsOrrq1EaMmEOpRRkvEqdcKgnBhlzYNII-3lkjCeynMOZLI5CP3vC4SrQVk0gFeJqoGw/s1024/image_processing20220715-4-a761zp.jpg

ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់ប្រទេសចំនួន២០ ដែលគួរមកកម្សាន្តបំផុតនៅតំបន់អាស៊ី រួមមាន ៖
១-ម៉ាឡេស៊ី
២-តៃវ៉ាន់
៣-សិង្ហបុរី
៤-ជប៉ុន
៥-សហព័ន្ធអារ៉ាប់រួម
៦-កូរ៉េខាងត្បូង
៧-ហ្វីលីពីន
៨-អ៊ីស្រាអែល
៩-តួកគី
១០-អារ៉ាប៊ីសាអូឌីត
១១-ថៃ
១២-ឥណ្ឌូណេស៊ី
១៣-វៀតណាម
១៤-នេប៉ាល់
១៥-ហ្ស៊កដានី
១៦-ប៉ារ៉ែន
១៧-ស្រីលង្កា
១៨-ហុងកុង
១៩-ឥណ្ឌា និង
១០-អូម៉ង់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgTQ2wGQB02ma6Eng433hXnAm5ilWi1PWOmPO5XD-cQAqqJ4DStM3CcCQL5Te3oF7Gp94XynabksxlEf4lszF7NXwApFgC7ka9IqZgStEskMausOE7-C27kzc0-No6vHdMtw3xRZtv30_su2ph7FDE6lop95ptUvrxLu1lPDbmC3l3sMFy-JOnmMcQYjA/s1183/iStock-1316908757.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6BCZeM4w_h6RK9tzFnswyiLFY79Meci-qy-wxbkDYxcdPCS_y58rvm76R0Bc_3DDd8eWEfTGHNwyn-cTdLt-aDjQdqgKlOFd0jM57KRtXbqWNnYMzLd6jYvEHZkled-PKlRF9g5d4c-MGdAx4z5ww3VvqR541KxJxrMtLcs9Ge3hBY9ot_utGi4k-wwM/s1200/malaysia.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkTliBlZZg_Vi3iRSo36CepNeB3pitTHq2vha1W34Yd-J-xD0HIfKS_ayKCNs1omQtMA4XEJxjnXdnMqpxjhytgO14nuyzIBEBwPRBVt7JSYC0Ei8ECQF9qWowGgVqKIdfS4dlQ-0WuDutZZbITCsAybu3Yo6EI-BZYCFz3MMCnuBeBebD93X7aWeudd4/s1920/perhentian-islands.webp

ផ្អាកការងារនាយរង​ប៉ុស្តិ៍​ម្នាក់ ក្រោយប្រើហិង្សាលើពលរដ្ឋម្នាក់

0

នាយរងប៉ុស្តិ៍នគរបាលខ្នារសណ្តាយនៃអធិការដ្ឋាននគរបាល ស្រុកបន្ទាយស្រី លោកអនុសេនីយទោ រឿន សារ៉ាវុធ ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ក្រោយបានប្រើហិង្សាលើពលរដ្ឋ ដែលកំពុងធ្វើដំណើររតាមផ្លូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgnZwfOxrbr_BhiWkAbcfXH8vtzP2BHpxtHTi-coSH1wIcLQp_COEozwkCMPbtuccqXvRikQVpaPeAiUKNWP0Z6J5y9XOVTr_FaOA1fEY8_eE5LLdKeEf4_9ysGNTdUNU0VMRZVU93gDEV5knPAnsTKy-125FXuzk2hSE-htHTtQbZw0HIfynNjoAczTg/s1280/448475718_880966157401055_3454825105989249034_n.jpg

ការសម្រេចផ្អាកការងារបណ្តោះអាសន្នសិន ចំពោះនាយរងប៉ុស្តិ៍នគរបាលខ្នារសណ្តាយរូបនេះធ្វើឡើងបន្ទាប់ពីវីដេអូសកម្មភាពហិង្សាមួយត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម ដោយតាមរយៈវីដេអូនោះគេឃើញ នាយរងប៉ុស្តិ៍ បានកាក់បុរសអ្នកដំណើរដែលបើកម៉ូតូម្នាក់សួរនាំ ហើយសម្លុត និងបានទះមួយកំផ្លៀងយ៉ាងពេញទំហឹង ទើបឱ្យបុរសជនរងគ្រោះខាងលើធ្វើដំណើរចេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizFuBdbLObhlvM4p8e5kBWGTLxtWPD4cI3ZSVyRBiQCI4VZ-UWyGPozqIM4hMUXDTD7T9y04SxJAqofzz_eY-TZ6I7ArMz7n9BR9qkbzavsQEcpTInm5VtGa14wuMcgBGRReYBl-EdvFiaoyupD_YXbco63I8Y47kJhsuhOmzzKKnSHOzBnIBMbAMx2JE/s1280/448536521_880966180734386_7816303714721309734_n.jpg

ក្រោយបែកធ្លាយវីដេអូនេះ ស្នងការនគរបាលខេត្តសៀមរាប បានចេញលិខិតបង្គាប់ឱ្យផ្អាកការងារបណ្តោះអាសន្នពីឋានៈនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នារសណ្តាយនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ហើយតម្រូវឱ្យមកបង្ហាញមុខនៅការិយាល័យ បុគ្គលិករៀងរាល់ម៉ោងធ្វើការ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1MtNRcgzOrKpb7HdxKqMebMBIjq8envmNElsPuHXP2ROUm4-3GUFHGe_cAnlOuCvBjv-pogP64AtXQ6oq0Xp1r6EUzFfRfIPg7nOMj6mwdIm02mQgXkpSZ2z5oAbFEQgC9JhCBYi7EdJS7QDmiIMQ2x1wuZcrGmT_xPnokeyqfwK36y8aj68tT9f6VlE/s1280/c4756432c728d4afa0188f8e408a674a.jpg