បរទេស៖ Acropolis ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញបំផុតនៅក្នុងរដ្ឋធានី Athens ប្រទេសក្រិកបានប្រកាសកាលពីពេលថ្មីៗនេះថា កន្លែងដ៏កំពូលនេះនឹងបិទជាបណ្តោះអាសន្នចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់ដល់ម៉ោង ៥:០០ ល្ងាចជារៀងរាល់ថ្ងៃ ដោយមិនទទួលភ្ញៀវទេសចរឡើយ ដោយសារឥទ្ធិពលកំដៅខ្លាំងពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm3TzgkJI_cSEh_piwjY9NqW-I7RM8myUIzxZO03mz_Y8YvE4g6vn8kDR0S4wMRWNZdE5sJiCFVJdurIGkowg1UsxvIz2125bb3omtuxHAnQq3aEll56O2PRy54-nzhzx09MNB7md8cT5ZxrqC_d-5OZYCwsxRCTrbD-OgHUEq9EloEvtKkPK1J1SLmXs/s730/athens3-tSa-730X490.jpg

យោងតាម CNN Acropolis គឺជាកន្លែងទាក់ទាញទេសចរណ៍ដែលមានអ្នកទស្សនាច្រើនបំផុតនៅក្នុងប្រទេសក្រិក ទោះជាយ៉ាងណាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ កន្លែងនេះគឺត្រូវបញ្ឈប់ការទទួលភ្ញៀវជាបណ្តោះអាសន្ន ដោយសារអាកាសធាតុធ្ងន់ធ្ងរពេក។ អ្នកតំណាងនៃអង្គការដែលទទួលខុសត្រូវចំពោះវិមានវប្បធម៌ និងប្រវត្តិសាស្ត្រ Ephorate of Antiquities នៅទីក្រុង Athens បាននិយាយថា ចាប់ពីខែមិថុនាមកសីតុណ្ហភាពនៅទីនេះគឺលើសពី ៤០ អង្សាសេ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសក្រិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg33n3waRnwSpGNnFBTgz5lDG1ulZPKfXy7ArT2PvPkW4Egi8jLyX9-CVEKphuAgv70jk9UZuL-o1iLeLG9fJlmzUZYKtD7aPx9naeZ8_32Pvz-pDW3NldpNjNEXFZh4BxWw4pcwjHmyWW2y2GDafqC3lhM2Rc35BzLi-OMX2Q2Q6e2zltSh63d5bICUvk/s1280/photo_2024-06-17_10-42-30.jpg

Acropolis ស្ថិតនៅលើជម្រាលភ្នំខ្ពស់ និងមិនមានម្លប់ច្រើននោះទេ ដូច្នេះហើយនេះជាមូលហេតុដែលធ្វើឱ្យប្រាសាទបុរាណនេះកាន់តែក្តៅ។ ភ្ញៀវទេសចរជាញឹកញាប់ត្រូវតម្រង់ជួរក្រោមពន្លឺថ្ងៃក្តៅចាប់តាំងពីពេលពួកគេមកដល់និងចេញដំណើរ។ នៅរដូវក្តៅឆ្នាំ ២០២៣ សីតុណ្ហភាពនៅទីនេះក៏កើនឡើងយ៉ាងខ្លាំងផងដែរ ដែលបណ្តាលឱ្យកន្លែងទាក់ទាញទេសចរណ៍ជាច្រើនកន្លែងត្រូវបិទនៅពេលថ្ងៃត្រង់ដើម្បីការពារភ្ញៀវ និងបុគ្គលិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheH4BZO2bk9Zo-51vTc5GA278-fJ1JvIBB3_45GJ8XjFxqSvTlEbla1PaZkk_oTN32nZuhWDIHWwRycwFmIeja2JpGLXEKvqeFHe5SVu1goMooEDX29EFWi6Yhaj_DMQ-PMADrTDRUEDXB1ioXK1QCCxoIuiV9dv_WFImj5LsC89aIkhSW-Zn9mKtVjwI/s1280/photo_2024-06-17_10-43-39.jpg

ការកើនឡើងសីតុណ្ហភាពបានបង្កើនការព្រួយបារម្ភអំពីរដូវក្តៅបំផុតនៅក្នុងតំបន់ជាច្រើននៃទ្វីបអឺរ៉ុប អមដោយហានិភ័យនៃភ្លើងឆេះព្រៃ និងផលប៉ះពាល់ដល់សុខភាពមនុស្ស។ នៅរដូវក្តៅឆ្នាំ ២០២២ អឺរ៉ុបគឺមានអ្នកស្លាប់ដោយសារកំដៅប្រហែល ៦១,០០០ នាក់។ មូលហេតុត្រូវបានគេជឿថាជាការរួមបញ្ចូលគ្នានៃការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស និងបាតុភូតធម្មជាតិ El Nino។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលឥទ្ធិពលនៃ El Nin ថយចុះ អ្នកវិទ្យាសាស្ត្រជឿថា ផលវិបាករយៈពេលវែងនៃការឡើងកំដៅផែនដីនឹងធ្វើឱ្យរលកកំដៅកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcSaUJqcSFabvBE_2Y_4aNVxEeygTYYI3ewxsgvHpqKSi713l3vuDZNtTln-wzRO9E9Sv3k&usqp=CAU

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះអឺរ៉ុបជាទ្វីបដែលកត់ត្រាសីតុណ្ហភាពកើនឡើងលឿនបំផុតនៅទូទាំងពិភពលោក។ នៅខែកក្កដា ឆ្នាំ ២០២៣ អាជ្ញាធរក្នុងតំបន់បានព្រមានប្រជាជន និងអ្នកទេសចរទៅកាន់តំបន់មេឌីទែរ៉ាណេ ឱ្យកំណត់ការចេញទៅក្រៅ ដោយសារកំដៅខ្លាំងបានវាយប្រហារកន្លែងជាច្រើននៅអឺរ៉ុបខាងត្បូង ហើយអេស្ប៉ាញ អ៊ីតាលី និងស្វីស ក៏ប្រឈមនឹងភ្លើងឆេះព្រៃ និងបានចេញការព្រមានដើម្បីការពារភ្ញៀវទេសចរផងដែរ៕