ប្រទេសថៃ ៖ នៅខែមិថុនា ឆ្នាំ២០២៤ ពលរដ្ឋថៃជាច្រើនបានបង្ហោះក្នុងបណ្តាញសង្គម TikTok ថា ពួកគេខកចិត្តយ៉ាងខ្លាំងនឹងការដឹកនាំប្រទេសឈានទៅរកសេដ្ឋកិច្ចធ្លាក់ចុះរបស់លោក Srettha Thavisin នាយករដ្ឋមន្ត្រីថ្មី ហើយពួកគេនឹករលឹកអតីតនាយករដ្ឋមន្ត្រី គឺលោក ប្រាយុទ្ធ ចាន់អូចា ។ បច្ចុប្បន្ន ការលក់ដូរទំនិញ និងចំណីអាហារនៅតាមកន្លែងផ្សេងៗពុំដូចពីមុនទេ ហើយពលរដ្ឋបានត្អូញត្អែរពីជីវភាពខ្វះខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg9Q3TigD_FSP2RVni9OT1koAxsKC6dbcILZ8895OuNUq-4ezV-bCg9uULNJxcKQ9lcEgHTKqLaTfiLSnba2H4gLp2W7GxQ-ZLAvJxU0P_YBtrgE84a3CD81aw7s0LdQbSlWWVWqBEmfKxml7v73bsN7kt7eBkNbdfCmGEHUaYS599Y2Hl6QKmW1gSYAc/s1280/photo_2024-06-17_10-27-33.jpg

តាំងពីថៃមាននាយករដ្ឋមន្ត្រីថ្មីមក ធ្វើឱ្យរោងចក្រនៅថៃបិទទ្វាររហូតដល់១.៧០០កន្លែង និងពលរដ្ឋជាង៤ម៉ឺននាក់បាត់បង់ការងារធ្វើ ។ នេះបើគិតចាប់ពីដើមឆ្នាំ២០២៣ រហូតដល់ត្រីមាសទី១ ឆ្នាំ២០២៤ ។ លើសពីនេះ សេដ្ឋកិច្ចថៃនាពេលបច្ចុប្បន្នបានធ្លាក់ចុះខ្លាំង និងតាមពុំទាន់ប្រទេសជិតខាង ។ ក្រសួងការងារថៃសន្និដ្ឋានថា ចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៤ ពលរដ្ឋថៃរាប់ពាន់នាក់ទៀតនឹងបាត់បង់ការងារធ្វើ ។

សារព័ត៌មានថៃរាយការណ៍ថា តាំងពីប្រទេសថៃផ្លាស់ប្តូររដ្ឋាភិបាលថ្មីមក បែរជាសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង ក្នុងនោះពងមាន់ឡើងថ្លៃលើសសម័យរដ្ឋាភិបាលចាស់ ខណៈតម្លៃសាច់មាន់ ក៏ឡើងថ្លៃដែរ ។ សារព័ត៌មាន Thai PBS រាយការណ៍ថា រោងចក្រនៅថៃបានបិទទ្វារចំនួន១.៧០០កន្លែង ហើយសេដ្ឋកិច្ចថៃមិនងើបឡើងវិញទេ ធ្វើឱ្យពលរដ្ឋបាត់បង់ការងារធ្វើ ចំនួន៤ម៉ឺន២ពាន់នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT5hUZtALi3G5znPtU-DLPBEV5ADkWBOPRGmiyd1wuMvMQQsgfDyc0ENPLMWlb3NmycHw9vC-LpRh15P5ST9xuxc2st83UYoQqEdSmNr5DmsLO9n_F1zwoVu00RF447LmXAxFb2s4pyayJ_y5F2UEHMoCh77uh-FOby9wKug3udRC-swqpT53tnmL4tRk/s1280/photo_2024-06-17_10-27-37.jpg

ចំណែកវិស័យឯកជនតាមពុំទាន់ស្ថានការណ៍ ដោយសារទំនិញចិនហូរចូលមកថៃច្រើន ហើយក្រុមហ៊ុនថៃជាច្រើនទៀតនឹងបិទទ្វារបន្ថែមនាថ្ងៃអនាគត ។ បើតាមលទ្ធផលការវិភាគផ្នែកឧស្សាហកម្ម និងមូលហេតុការបិទរោងចក្រ គឺដោយសារការចំណាយដើមទុនខ្ពស់, ការប្រកួតប្រជែងកាន់តែខ្លាំង និងការផលិតទំនិញធ្លាក់ចុះជាង១ឆ្នាំ ។

ស្ថានការណ៍សេដ្ឋកិច្ចថៃនាថ្ងៃអនាគតនឹងកាន់តែអាក្រក់ខ្លាំងឡើង ដោយសារឧស្សាហកម្មប្រឈមនឹងការផ្លាស់ប្តូរបច្ចេកវិទ្យារបស់ទំនិញមួយចំនួន និងការប្រជែងជាមួយទំនិញចិន ។ កន្លងមក ការផ្លាស់ប្តូរស្ថានការណ៍ពុំសូវល្អរបស់សេដ្ឋកិច្ចថៃ គឺការផលិតផ្នែកឧស្សាហកម្ម ហើយបញ្ហាគួរឱ្យបារម្ភខ្លាំង គឺរោងចក្រនៅថៃចាប់ផ្តើមបិទទ្វារជាបន្តបន្ទាប់ តាំងពីពាក់កណ្តាលឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizJA3pD50vYU350Gt4TCgRrnnNYtmRl_36uj2yqUxYi7BnDgOBYYkglIhptMOwq7TmKI3wv8rQRiHbXazwa8fZ91fhLLoW07s08Fl5zI2JuQJFzd2XRuSxuaae2-EuQbv82GPuB4ZAjIH_92ffb5_yxcAfTbdz5gYuhIvy91kvjsezD25IsYSvS2BVSCY/s2560/00-LEAD-SAV-GettyImages-1299965617-scaled.webp

តួលេខការបើករោងចក្រថ្មីនៅថៃបានធ្លាក់ចុះជាងពេលកន្លងមក គឺកាលពីមុន ការបើករោងចក្រថ្មីជាមធ្យមស្មើនឹង១៥០កន្លែងក្នុង១ខែ បានធ្លាក់ចុះមកត្រឹមតែ៥០កន្លែងប៉ុណ្ណោះក្នុង១ខែ ។ ឧស្សាហកម្មគួរឱ្យបារម្ភនាពេលបច្ចុប្បន្ន គឺការផលិតស្បែក, ជ័រ, សម្ភារៈកសិកម្ម, បន្ទះឈើ និងគ្រឿងម៉ាស៊ីន ហើយរោងចក្រដែលបានបិទទ្វា គឺភាគច្រើនសុទ្ធតែរោងចក្រធំៗ ខណៈរោងចក្របើកថ្មីមានទំហំតូច ។

សភាឧស្សាហកម្មថៃទទួលស្គាល់ថា ការផលិតទំនិញនៅថៃពុំអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបានទេ ។ លោក គ្រៀងក្រៃ យ៉ារ៉ានុគូន ប្រធានសភាឧស្សាហកម្មនិយាយថា រយៈពេល៤ខែដំបូងនៃឆ្នាំ២០២៤ ការនាំចេញទំនិញថៃចាញ់ប្រទេសជិតខាង ហើយការវិនិយោគដោយផ្ទាល់ពីក្រៅប្រទេស (FDI) ក៏តិចផងដែរ បើធៀបនឹងឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និងវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjbPOFKR7YFwP4WOhPuJy8hC_aAxD3KMtJRc42tpGepkJXsrmQAPXQf3fnmpjg1WeGygf13pfabRitzYIsJ57FBThLQv5HbTfLI2m60D8tKr3ecZhxy6HSx5sK3Rod03UQ_WyMdZvD9XUISm2M2JiL0gJeOO538vuB4ljywzD2l57bPBM77pE6O7KrP2I/s700/7360.webp

ពលរដ្ឋជាច្រើនបានរិះគន់ការដឹកនាំប្រទេសរបស់លោក Srettha Thavisin មកពីគណបក្សភឿថៃ និងផ្ញើសារ ឬច្រៀងចម្រៀងបង្ហាញការនឹករលឹកអតីតនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា ។ ពួកគេចង់ឱ្យលោក ប្រាយុទ្ធ មកដឹកនាំប្រទេសវិញ ដោយសារលោក ប្រាយុទ្ធ បានផ្តល់ប្រាក់ឧបត្ថម្ភពលរដ្ឋម្នាក់ៗចំនួន១ម៉ឺន៥ពាន់បាត ក្នុងអំឡុងពេលជំងឺកូវីដឆ្លងរាតត្បាត ធ្វើឱ្យពួកគេអាចដោះស្រាយជីវភាពបាននាពេលនោះ ។

ពលរដ្ឋជាច្រើនបានបង្ហោះក្នុង TikTok ថា រដ្ឋាភិបាលថ្មីសន្យាថា នឹងផ្តល់ប្រាក់ឱ្យពលរដ្ឋម្នាក់ចំនួន១ម៉ឺនបាត ប៉ុន្តែមានលក្ខខណ្ឌកំណត់ច្រើនពេកធ្វើឱ្យពួកគេពិបាកទទួល និងមិនដូចសម័យលោក ប្រាយុទ្ធ ទេ ។ ពលរដ្ឋខ្លះទៀតនិយាយថា រដ្ឋាភិបាលពុំទាន់បានដំឡើងប្រាក់ឈ្នួលចំនួន៤០០បាតក្នុង១ថ្ងៃផង ប៉ុន្តែរោងចក្របិទទ្វារជាង១ពាន់កន្លែង ។

ពលរដ្ឋខ្លះបានរិះគន់លោកស្រី Paetongtarn Shinawatra ជាប្រធានគណបក្សភឿថៃ ដែលនិយាយថា ពលរដ្ឋបច្ចុប្បន្ន មានប្រាក់ចាយវាយ, មានអាហារបរិភោគគ្រប់គ្រាន់ និងមានកិត្តិយស ។ ប៉ុន្តែវាពុំដូចការលើកឡើងទេ ព្រោះពលរដ្ឋអត់ការងារធ្វើ, ខ្វះខាតអាហារ ខណៈការលក់ដូរទំនិញ ឬចំណីអាហារនៅតាមផ្សារស្ងាត់ជ្រាប គ្មានអ្នកទិញ ។ ដូច្នេះ ទើបពួកគេនឹកលោក ប្រាយុទ្ធ និងសោកស្តាយដែលបណ្តេញលោក ប្រាយុទ្ធ ឱ្យចុះចេញពីតំណែង ៕https://assets.bwbx.io/images/users/iqjWHBFdfxIU/icwZyDdu4DRo/v0/-1x-1.jpg