អ្នកគាំទ្រទទួលបានអារម្មណ៍ទាំងការសោកស្តាយនិងរំភើបចិត្តលាយឡំគ្នាព្រោះតែការចាកចេញរបស់តារាចម្រៀងស្រី កៅ សុភា ចេញពីទ្រនំបារមីចំថ្ងៃតែមួយជាមួយ វណ្ណដា និង វណ្ណថាន សម្តែងនៅអាម៉េរិកលើកដំបូងដោយនាងបន្តនឹងធ្វើជាសិល្បការិនីឯករាជ្យវិញ។ ការចាកចេញម្តងមួយៗរបស់សិល្បករបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIbRfAdLjtvkwR044RMyBVU6rBj5HJlTihU-FQDrN_jxrCO680q7PTCkfbovV53YwnThR4wAv-5KNnaav4iySf84CUYpTRtz2tjoh8hmwR3_tJwoQ-GjivaN8RnQN256MbKKZiePauSqK2RkfPz7K3s3qMXPDcZuqpwoRe5oZGm1E6iC4hczdtNaUVZME/s958/image_2024-06-12_09-33-46.png
នៅថ្ងៃទី១៥ មិថុនា គឺជាថ្ងៃដែល វណ្ណថាន និង វណ្ណដា តារាចម្រៀងក្នុងទ្រនំបារមីបានសម្តែងជាលើកដំបូងលើទឹកដីសហរដ្ឋអាម៉េរិកក្នុងកម្មវិធីមហោស្រពតន្រ្តី Sabaidee Fest ក្រោមការចូលរួមគាំទ្រយ៉ាងច្រើនកុះករពីសំណាកអ្ននគាំទ្រនៅទីនោះដែលធ្វើឱ្យហ្វេនៗនៅស្រុកខ្មែរក៏រំភើបចិត្តដូចគ្នាដែលឃើញសិល្បករកម្ពុជាទទួលបានឱកាសនិងការគាំទ្រក្រៅស្រុកបានខ្លាំងយ៉ាងនេះ។ មែនទែនទៅតាមការប្រកាសពីមុន កៅ សុភា ក៏ត្រូវចេញទៅសម្តែងដូចគ្នាប៉ុន្តែមុនមួយថ្ងៃនៃការសម្តែងពោលនៅថ្ងៃទី១៤ មិថុនា ផលិតកម្មបារមីបានចេញសេចក្តីប្រកាសថានាងមិនបានចូលរួមសម្តែងនោះទេដោយសារតែបញ្ហាផ្ទាល់ខ្លួន។null

យ៉ាងណាមិញទន្ទឹមនឹងភាពរីករាយអ្នកគាំទ្រក៏បង្ហាញការសោកស្តាយដូចគ្នានៅក្នុងថ្ងៃតែមួយនៃការសម្តែងរបស់អ្នកទាំងពីរដោយតារាចម្រៀងស្រី កៅ សុភា ប្រកាសបញ្ចប់កុងត្រាជាមួយផលិតកម្មបារមីបន្ទាប់ពីរួមដំណើរជាមួយគ្នារយៈពេល៤ឆ្នាំនឹងបន្តធ្វើជាសិល្បការិនីឯករាជ្យវិញ។ ក្នុងសេចក្តីប្រកាសជាផ្លូវការ កៅ សុភា បានឱ្យដឹងថានាងបានចូលបម្រើការងារជាសិល្បការនីនៅក្នុងអតីតផលិកម្មអស់រយៈពេល ៤ ឆ្នាំចុងក្រោយនេះ នាងបានធ្វើការចាកចេញ និង បញ្ចប់កុងត្រាជាមួយនិងអតីតផលិតកម្មចាប់ពីថ្ងៃជូនដំណឹងនេះតរៀងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAcnARuswJTw1zwtqUpwqToCdQN8mH4473LmGwT60e-eZTMg-DZUlmMqA2sWsumKrGGPWAsyEqpkj-dFb-pyZt6SF5-OXmGU24-BjUdKckLVHnOmiNQ_5S1Lisg29hE4gs6oucNE0A8gNnmNtZQt6xOlTqAsZ9HKqT-4YNXQkXOYNH6OS2Z5rvpoT6Bjw/s2048/image_2024-06-12_09-33-46%20(2).png

តារាចម្រៀងរូបនេះបានបង្ហាញការសោកស្តាយរវាងនាងនិងផលិតកម្មបារមីបានដើរដល់ទីបញ្ចប់តែមុននឹងចាកចេញនាងបានលះបង់អ្វីៗគ្រប់យ៉ាងដែលខ្លួនអាចធ្វើបាន ដោយការ ប្តេជ្ញា ចិត្តបំផុត។ ភាពជោគជ័យ ក្នុងអាជីពសិល្បៈរបស់នាង និងផលិតកម្មប៉ុន្មានឆ្នាំចុងក្រោយនេះ មិនមែនឯករាជ្យពីគ្នានោះទេគឺ យើងបានធ្វើចេញឡើងរួមគ្នាបង្កើតបានជាសមិទ្ធិផលដ៏អស្ចារ្យដែលគ្រប់គ្នាបានឃើញអំពីវត្តមានរបស់នាងក្នុងការជំរុញឱ្យតន្ត្រីប្រភេទ R&B Soul ឱ្យទៅកាន់ជួរមុខនិងបង្កើននូវការទទួលស្គាល់កាន់តែទូលំទូលាយទៅឆាកអន្តរជាតិ និងពីទស្សនិកជនអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipnr0GBEMGPjQlpKC9bAuWoo2K49OdR0VT-Cz1hK5f1YXr-uZnjyDps7rBdYq5KbxXdFqRWi_YWST7zSOreL4KER1zisa48V5Ag68nDUxtiVFX7tR367HHbBg58k1iey9Tuic39zmbgXSp7BWhN0co07ZBmHUXvD-yD1zCYz9MsvGeZjpsDbmKCihJEHk/s2048/image_2024-06-12_09-33-53.png

ចំពោះមូលហេតុនៃការចាកចេញ កៅ សុភា ថានាងនៅមិនអាចបញ្ចេញអារម្មណ៍ពិតពីក្នុងចិត្តទាំងស្រុងប្រាប់ទៅកាន់ អ្នកគាំទ្រ និងមហាជនទូទៅបាននោះទេ ដោយស្នើការយោគយល់និងនៅតែបន្តគាំទ្រមកលើនាងក្នុងនាមជាសិល្បការិនីឯករាជ្យដោយពុំមានស្ថិតនៅក្រោមស្ថាប័ន ឬផលិតកម្មណាមួយ។ ស្របពេលការចាកចេញនេះដែរ ផលិតកម្មបារមីបានចែករំលែកបន្តខ្លឹមសាររបស់ កៅ សុភា ដោយថ្លែងអំណរគុណទៅកាន់នាង ក្នុងការរួមដំណើរជាមួយគ្នាកន្លងមកនេះក្នុងការលើកស្ទួយវិស័យតន្ត្រីជាពិសេសចង្វាក់ R&B និងជូនពរដំណើរថ្មីរបស់នាងកាន់តែមានភាពជោគជ័យទៅមុខទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAcnARuswJTw1zwtqUpwqToCdQN8mH4473LmGwT60e-eZTMg-DZUlmMqA2sWsumKrGGPWAsyEqpkj-dFb-pyZt6SF5-OXmGU24-BjUdKckLVHnOmiNQ_5S1Lisg29hE4gs6oucNE0A8gNnmNtZQt6xOlTqAsZ9HKqT-4YNXQkXOYNH6OS2Z5rvpoT6Bjw/s2048/image_2024-06-12_09-33-46%20(2).png

ការចាកចេញម្តងមួយៗរបស់សិល្បករបារមីបន្ទាប់ពី ជូវី លីន គឺកៅ សុភា នេះបានធ្វើឱ្យមានមតិសាធារណជនលេចចេញជាច្រើននៅលើបណ្តាញសង្គមដោយមានការបញ្ចេញមតិថា «ពិបាកដែរ មួយផលិតកម្ម លើកតែម្នាក់ ល្បីតែម្នាក់ ច្រៀងតែម្នាក់.., ធម្មតាពេលមិនទាន់ល្បី ផលិតកម្មជាផ្ទះរបស់ខ្ញុំ មានអីហូបហូបរួមគ្នា ដល់ខ្លួនល្បីខ្លាំង ផ្ទះមួយនេះចង្អៀត រស់នៅមិនកើត ស្អុះស្អាប់ស្អីក៏គ្មាន ,មានបញ្ហាផ្ទាល់ខ្លួនមិនអាចចូលរួមសម្តែង sabaidee fest ក្រោយមកសាមីខ្លួនក្រកាសបញ្ចប់កុងត្រាជាមួយក្រុមហ៊ុន ទាំងក្រុមហ៊ុនមិនទាន់មានចេញសេក្តីប្រកាស? មានបញ្ហាអីនៅពីក្រោយ? ណុប ចាន់រតនៈ Juvie Sophia and next is who? , តាមសង្កេតឃើញ ក្រុមហ៊ុនផ្តល់ឱកាសអោយគាត់ច្រើនសឹងគ្រប់កម្មវិធីតន្ត្រី។ បទចំរៀងគាត់មិនhit ចឹងអាចខាងផលិតកម្ម ព្យាយាមតម្រង់ទិសបទចំរៀងគាត់ តែខ្វែងគំនិតគ្នា ទើបគាត់ចង់ក្លាយជាតារាឯករាជ។ just my idea. បារមីមួយរយៈនេះតារាចេញបន្តបន្ទាប់ហេតុអ្វី»៕