សហរដ្ឋអាមេរិក៖ តារាចម្រៀងអាមេរិកដ៏ល្បីល្បាញ Jennifer Lopez បានប្រកាសលុបចោលការប្រគំតន្ត្រីរបស់នាងភ្លាមៗ ដោយសារគ្មានអ្នកទិញសបុត្រចូលមើល មូលហេតុគឺតម្លៃសំបុត្រខ្ពស់ និងដំណើរនៃការកក់ស្មុគស្មាញពេក នេះបើយោងតាមការចុះផ្សាយរបស់ Variety កាលពីពេលថ្មីៗនេះ។
Jennifer Lopez បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលនាងបានប្រកាសលុបចោលការប្រគំតន្ត្រីរបស់នាង This Is Me… Now ដែលគ្រោងនឹងធ្វើឡើងពីខែមិថុនាដល់ខែសីហា ដោយតារារូបនេះបាននិយាយថា នាងចង់ចំណាយពេលជាមួយកូនៗ និងគ្រួសាររបស់នាងច្រើនជាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNOntVShZfPV6oFt6HAR8RWkZb5jIrW4po4s7t0WBBQT3_k7HDhNA0VFRAvN7lEvIauPvPQBubXn55bOn6o0Egbf5cV5z18JEYN7X3zixDN2s_I56E1RsNYVF2JNAit-f_wEEYOsKmMaHljaT_juBLThhdZEC2fE5OxTtvmB_0IU03F-IxnfKOJwJS4Po/s1020/photo_2024-06-17_10-38-21.jpg

ទោះជាយ៉ាងណាបើយោងតាម Variety ការលុបចោលការប្រគុំតន្ត្រីរបស់តារាចម្រៀង On The Floor ក៏ទាក់ទងទៅនឹងការលក់សំបុត្រតិច និងកៅអីទំនេរជាច្រើនផងដែរ បើទោះបីជាកាលបរិច្ឆេទនៃការប្រគុំតន្ត្រីខិតជិតមកដល់ក៏ដោយ។ ក្នុងខែកុម្ភៈ Jennifer Lopez បានចេញអាល់ប៊ុមចម្រៀងថ្មីគឺ This Is Me…Now ដោយបានលក់សំបុត្រសម្រាប់ការប្រគុំតន្ត្រីដែលមានឈ្មោះដូចគ្នា ដើម្បីផ្សព្វផ្សាយកំណត់ត្រាថ្មី និងគម្រោងភាពយន្តតន្ត្រីពីរ This Is Me… Now And A Love Story និងភាពយន្តឯកសារផ្សេងទៀត។ ទោះជាយ៉ាងណាដោយសារចំនួនអ្នកទិញសំបុត្រតិចជាងធម្មតា តារាចម្រៀងរូបនេះក៏សម្រេចលុបចោលកម្មវិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn_J-lwkQ8NkKMFRGMAihUwmQZwJ3hp3xP2SioFTUhGuLItHjqteuiApNcrYIux684HRqPwqCfCFPz1qFemDLF8M_E3vDYPeUgsJ4OBpAsjKKQD32ZLuScULX9OCkWoNSV3mDnxo3BsLoPmG4g1n3BwoLrQB2vrTuYiNMw_jpEUomCCMcUDs_BekmCrdI/s1204/photo_2024-06-17_10-38-57.jpg

គួរបញ្ជាក់ដែរថា Jennifer Lopez មិនមែនជាសិល្បករតែម្នាក់គត់ដែលប្រឈមនឹងបញ្ហា “កង្វះទស្សនិកជនទេ” ។ យោងតាម Business Insider ក្រុមតន្រ្តីរ៉ុក The Black Keys ក៏បានលុបចោលការប្រគំតន្ត្រីនៅអាមេរិកខាងជើងរបស់ពួកគេដែរ ដោយសារគ្មានអ្នកទិញសំបុត្រ ហើយពួកគេក៏បានប្រកាសពីការផ្លាស់ប្តូរទំហំស្ថាប័ន និងគ្រោងជ្រើសរើសកន្លែងតូចជាងនេះ។ នៅលើបណ្តាញសង្គមមនុស្សជាច្រើនបានដឹងថាការប្រគុំតន្ត្រីរបស់ Troy Sivan, Charli XCX និងក្រុម Wallows ក៏លក់សំបុត្រមិនដាច់ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQVIzlmaMKwCqySiyLBO5mP2RB1oCgyguK4fCzeAIqJRNseBkReMPJ8ZKt51OklhAdcSwMogJDzJ0z9QjdyW48LQj4lRwEXWlHGV6sZbuDpn54Xu6TOhpReok6YtJ6B7hOTPzqXt3PMh52ZbwBl6XFASjYXFpJaM-l9ezDERfwWH_l7daQ3NOrgDEvRlI/s1000/photo_2024-06-17_10-38-36.jpg

នៅក្នុងខែមីនា Bad Bunny ក៏បានដកកម្មវិធីពីរថ្ងៃមុនព្រឹត្តិការណ៍នេះ ដោយសារតែការលក់សំបុត្រទាបពេក។ Billboard បាននិយាយថា មហោស្រពតន្ត្រី Coachella ឆ្នាំនេះគឺមិនបានទាក់ទាញអ្នកចូលរួមច្រើននោះទេ ដោយមានតែ ៨០% នៃសំបុត្រ ២៥០,០០០ ប៉ុណ្ណោះត្រូវបានទិញ ធ្លាក់ចុះ ១៤-១៧% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣។ យោងតាម Business Insider មានកត្តាជាច្រើនដែលជះឥទ្ធិពលដល់ភាពមិនជោគជ័យនៃការប្រគុំតន្ត្រី ដែលមួយក្នុងចំនោមនោះគឺថាមានដំណើរកម្សាន្តច្រើនពេកដែលត្រូវបានធ្វើឡើងក្នុងថ្ងៃតែមួយ ដូច្នេះទស្សនិកជនគឺមានជម្រើសច្រើនក្នុងការសម្រេចចិត្ត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPFA44q6h5XJwBrY4o7D45EenoJEoM8_vYkGGStZD_IuNF4yDSZxmHFE9s2nrigkMNFUNPDcWFFQn-oD-kGMQkv34EmImTYi5jfj3W5qFO7TP6Ec88I7l4sA3vS1Z5XRWREpYO8VGPIJto8j9GzPRmEY6DNqPBQvI3_SPBS-pJwYTC4KJ1Dq4Bsw8wkPo/s878/photo_2024-06-17_10-38-13.jpg