ប្រទេសវៀតណាម ៖ វាជាព័ត៌មានមួយគួរឱ្យរីករាយយ៉ាងខ្លាំងសម្រាប់ពលរដ្ឋវៀតណាម ក្រោយពីរដ្ឋាភិបាលប្រកាសថា នឹងដំឡើងពន្ធគ្រឿងស្រវឹ.ង គ្រប់ប្រភេទ ស្មើនឹងអត្រា១០០% ។ ពលរដ្ឋនិយាយថា គ្រឿងស្រវឹង គឺជាឃាត.ករ លាក់មុខ ដែលបានសម្លា.ប់ ពលរដ្ឋយូរមកហើយ ហើយពួកគេគាំទ្រយ៉ាងខ្លាំងចំពោះការចាត់វិធានការលើគ្រឿងស្រវឹងរបស់រដ្ឋាភិបាល ។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រសួងហិរញ្ញវត្ថុវៀតណាមបានប្រកាសថា នឹងដំឡើងពន្ធគ្រឿងស្រវឹងគ្រប់ប្រភេទ មកស្មើនឹង១០០% នៅឆ្នាំ២០៣០ ដើម្បីកាត់បន្ថយចំនួនអ្នកផឹកស្រានៅប្រទេសវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3V91M_hjNYrybA7Xen-USIKD7FxJTgv8Ij5UGdnEGu5P8OwkRAjmJsFdjNCFq4AWwkOxIhH6edPVHZHiKIu3f3LIot-GvnaEr_TsZ3z9KRvIWVm4sFnqIR9na-5pGAuPODbtaI2HaRp5DVPfZDzcvFv91O4CTD4Y32j81og4gf4NmwjyOjTpPIvkjbm0/s1000/56668778_6118411767066_8488072974354612224_n.jpg

សេចក្តីព្រាងសំណើនេះ ស្ថិតក្នុងដំណាក់កាលរង់ចាំការអនុម័តពីសមាជិកសភា ក្នុងនោះការដំឡើងពន្ធពិសេសសម្រាប់គ្រឿងស្រវឹងគ្រប់ប្រភេទនឹងកើនឡើង៧០% និង៨០% នៅឆ្នាំ២០២៦ ។ បន្ទាប់មក អត្រាពន្ធនឹងកើនឡើងជាបន្តបន្ទាប់ រហូតដល់៩០% និង១០០% នៅឆ្នាំ២០៣០ បើធៀបនឹងអត្រាពន្ធបច្ចុប្បន្ន គឺស្មើត្រឹមតែ៦៥% ។

ហេតុនេះ នៅពេលប្រទេសវៀតណាមដំឡើងពន្ធខ្ពស់ វានឹងធ្វើឱ្យតម្លៃគ្រឿងស្រវឹងកើនឡើង២០% បន្ថែមទៀត នៅឆ្នាំ២០២៦ ។ ក្រសួងហិរញ្ញវត្ថុបញ្ជាក់ថា អត្រាពន្ធស្រានឹងកើនឡើងជាបន្តបន្ទាប់ ចាប់ពី២% ទៅ៣% និងអាស្រ័យលើអត្រាអតិផរណាផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqdArv27n5jibwNj2ktjDiYFFc0qa1wzuQ5DulPOVHFani2mHa9caRzGlbAlbIsYY6bg2UtMbTVHOF1T4b419GbrDrK49SkHiqTe07t6DbYt0OGrMDMHk3RdoFp2DrXryILRL5UyFvrqimi7zbr8z2QRsixQBPtgcUvTN6KFxZJ7RITFSt_cayS4o_pPE/s680/ALocalresidentstoastwithbeeras-2605-5320-1706602787.jpg

ចំណែកគោលបំណងដែលវៀតណាមដំឡើងពន្ធខ្ពស់លើគ្រឿងស្រវឹងនេះ គឺដើម្បីកាត់បន្ថយចំនួនអ្នកផឹកស្រាគ្រប់ប្រភេទនៅវៀតណាម ។ កន្លងមក រដ្ឋាភិបាលវៀតណាមបានអនុម័តច្បាប់យ៉ាងតឹងរ៉ឹងពាក់ព័ន្ធនឹងគ្រឿងស្រវឹង ដូចជា ៖ ការដាក់ទោសពលរដ្ឋស្រវឹងក្នុងពេលបើកបរ តាំងពីឆ្នាំ២០១៩ ។

ក្រោយពីរដ្ឋាភិបាលវៀតណាមប្រកាសថា នឹងដំឡើងពន្ធគ្រឿងស្រវឹងរហូតដល់១០០% បានធ្វើឱ្យពលរដ្ឋជាច្រើនគាំទ្រនឹងវិធានការខាងលើ ដោយសារពួកគេយល់ឃើញថា គ្រឿងស្រវឹង គឺជាមូលហេតុចម្បងដែលបណ្តាលឱ្យពលរដ្ឋស្លាប់យ៉ាងច្រើន ។ ទោះយ៉ាងណា ការដំឡើងពន្ធរបស់រដ្ឋាភិបាលនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មផលិតគ្រឿងស្រវឹងនៅវៀតណាម ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheqd-Ebh2TH-GnjQD9IVSgXf9sZiIOdr1_Z7gXR3xPIauQeHPvabacODA8kJtybegTH486meWhVpsRTT38_pGQU_X5sbObODqAStzX2HwCmUNijsTHOi2lAFTjKlfBbwXrL3sPy_6zniPVBo3t-CkBWRna4nphQ0bdyRyhUFDwn-749ZiQ4wRyXiRA-5Q/s800/niOjKhBb.jpg

សមាគមស្រាបៀរ និងភេសជ្ជៈមានជាតិអាល់កុលរបស់វៀតណាមបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ប្រាក់ចំណូលផ្នែកឧស្សាហកម្មផលិតស្រាបៀរបានធ្លាក់ចុះ១១% ហើយប្រាក់ចំណេញធ្លាក់ចុះ២៣% ។ ក្រៅពីនេះ ក្រសួងហិរញ្ញវត្ថុ ក៏បានស្នើឱ្យរដ្ឋាភិបាលដំឡើងពន្ធបារី និងភេសជ្ជៈមានជាតិហ្គាសផងដែរ ៕