ប្រទេសចិន ៖ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលចិនបានបង្កើតច្បាប់ថ្មី គឺអនុញ្ញាតឱ្យឆ្មាំសមុទ្រអាចចាប់ខ្លួ.ន ជនបរទេសនៅតំបន់ជម្លោះសមុទ្រចិនខាងត្បូង ចំនួន៦០ថ្ងៃ ដោយពុំចាំបាច់សួរចម្លើយពីបទល្មើសណាមួយ ។

អាជ្ញាធរក្រុងប៉េកាំងបានអះអាងភាពជាម្ចាស់កម្មសិទ្ធិលើដែនទឹកសមុទ្រចិនខាងត្បូងស្ទើរទាំងស្រុង និងពុំអើពើនឹងការអះអាងរបស់ប្រទេសជិតខាងជាច្រើន រួមទាំងហ្វីលីពីនផងដែរ ខណៈហ្វីលីពីនធ្លាប់ប្តឹងទៅតុលាការអន្តរជាតិ រហូតដល់តុលាការចេញសាលក្រមថា ក្រុងប៉េកាំងគ្មានភស្តុតាងផ្លូវច្បាប់ទេ ។ លើសពីនេះ នាវាឆ្មាំសមុទ្រចិន និងហ្វីលីពីនធ្លាប់មានជម្លោះជាមួយគ្នាជាច្រើនលើកនៅតំបន់ជម្លោះ Second Thomas Shoal ហើយភាគីចិនអះអាងថា ហ្វីលីពីនបានយកនាវាចម្បាំងមកចតនៅតំបន់ជម្លោះដោយខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKsYSwphCedtfokQQQUFMlFzJG_CkZ9NVanM7oEJ5YHLFzk03ooWCkpicXH3AiJ0qqJ6UiZESN1tviGMf5T1vmwKDbL10Nn_lXkqfSKmsDMIc_1yX0UKwpJa8cnIBn11qae1ra3EICc2k9cJ7Dur9PQHz-008zneaGycDxH3n03EtSucXgXzw0eGmLehw/s980/7ceede62e4af7bfc88da5ac9e848b1de34afebad.jpg

បើតាមច្បាប់ថ្មីដែលរដ្ឋាភិបាលចិនផ្សព្វផ្សាយតាមបណ្តាញសង្គមបញ្ជាក់ថា ឆ្មាំសមុទ្រចិនអាចឃុំខ្លួនជនបរទេសដែលពួកគេសង្ស័យថារំលោភព្រំដែន ហើយច្បាប់ថ្មីនេះបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ។ រីឯការចាប់ខ្លួនជនបរទេស គឺមានរយៈពេល៦០ឆ្នាំ ករណីជនបរទេសគ្មានឯកសារបញ្ជាក់ច្បាស់លាស់ ។

ច្បាប់ថ្មីនេះចែងទៀតថា ៖ «នាវាឈ្លានពានចូលដែនទឹកនៅតំបន់ Territorial Waters និងតំបន់ Adjacent Waters នៅសមុទ្រចិនដោយខុសច្បាប់ នឹងត្រូវបានចាប់ខ្លួនតាមការបញ្ជារបស់មេបញ្ជាការឆ្មាំសមុទ្រ ឬការិយាល័យឆ្មាំសមុទ្រស្រុក» ។ ការអះអាងភាពជាម្ចាស់កម្មសិទ្ធិនៅសមុទ្រចិនខាងត្បូង បានធ្វើឱ្យអាជ្ញាធរក្រុងប៉េកាំងបញ្ជូននាវាជាច្រើនគ្រឿងមកឆ្នេរសមុទ្រដើម្បីយាមល្បាតក្នុងតំបន់ជម្លោះ និងផ្លាស់ប្តូរតំបន់ផ្កាថ្មជាច្រើនកន្លែងឱ្យក្លាយជាកោះសិប្បនិម្មិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvpI-qR_uqytlhFUhJms6RMR5FTW1y_K4jl3aXlpgAH_eHB8M7vT114xOmUClcfO2BZTUvTJ2a05cwiNHiI1HJALhlPR1s2sgFxJLoLp-2gcwk6jKLYGxJLWQ7ZQvFte4n-yTE14aC_pOH3PuOtyvMv1gBujjQe1KFK0N5XaN-fu8jzNLx5A7IvqFKV94/s852/photo_2024-06-17_11-06-09.jpg

ចំណែករដ្ឋាភិបាលហ្វីលីពីនចោទប្រកាន់ឆ្មាំសមុទ្រចិនថា ប្រើប្រាស់វិធានការខុសច្បាប់ និងអមនុស្សធម៌ចំពោះនាវាហ្វីលីពីន ។ នៅខែមិថុនា ឆ្នាំ២០២៤ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសថា វាជាទង្វើខុសច្បាប់, គំរាមកំហែង និងការបញ្ឆោតរបស់ចិន ។ នាវាឆ្មាំសមុទ្រចិនបានបាញ់ទឹកបណ្តេញនាវាហ្វីលីពីននៅដែនទឹកជម្លោះជាច្រើនលើក និងមានហេតុការណ៍នាវាបុកគ្នា រហូតធ្វើឱ្យទាហានហ្វីលីពីនរងរបួសជាច្រើននាក់ ។

លោក Wang Wenbin មន្ត្រីនាំពាក្យក្រសួងការបរទេសចិនបានថ្លែង កាលពីខែឧសភា ឆ្នាំ២០២៤ ថា ច្បាប់ថ្មីរបស់ចិនមានគោលបំណងដើម្បីឱ្យឆ្មាំសមុទ្រអនុវត្តតាម និងរក្សាវិន័យនៅតំបន់សមុទ្រ ។ លោកបញ្ជាក់ថា បុគ្គល ឬស្ថាប័នផ្សេងៗពុំចាំបាច់ព្រួយបារម្ភពីបញ្ហានេះទេ បើពួកគេពុំបានធ្វើអ្វីខុសច្បាប់ ៕

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqvPlMIjFEyM_da4vJMJBwdqxXQCtTueXA_ki-v6SUomFh596FjFOf603rWVJRxh7f0JBO4EU5wEYZr4VwIA_3hee6nkxwp5DBIGKrOFgTb1huboDLYC67gVTMK71FzpnCCcHStiFj6vRJd6ROzzNSG7yDj_0u8WWRelODw8SV1gSS49SXzOPzbcpI0EQ/s1280/photo_2024-06-17_11-06-15.jpg