Home Blog Page 1027

ស្ពានអាកាសភ្លោះ តម្លៃ១៦លានដុល្លារ នឹងលេចរូបរាងលើបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន

0

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនា ស្ពានអាកាសភ្លោះ តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនិងផ្លូវជាតិលេខ ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq1c3gVb8kCH3ZsyKhZUpDLF3T-sVrIFAOt5mET1LoOl9uINeMdcNEKXtca9Y7KjFUm5qwZPBhY8gpW6WZ_bR5WeiyauyvLPYRzwv58Kxq-7ZeLR8KTngxFFSnmgtOPA3qakBfAPpcwOxsLqa-Ze-nsYp6KsVv9BmuRhdx_mS_THGIWQKiOLh5wlwNuug/s5551/7dd793e2785223a3fbbcf3922b72ff02.jpeg

ស្ពាននេះ ត្រូវទទួលការអនុវត្តគម្រោង ពីក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយ គ្រោងប្រើរយៈពេលសាងសង់ចំនួន ១២ ខែ និងត្រូវចំណាយថវិកាចំនួន ១៦.២០០.៥០០ដុល្លារជាកញ្ចប់ថវិកាបានមកពីការបង្វែរកញ្ចប់ថវិកាពីគម្រោងសាងសង់ស្ពានអាកាស គង់ សំអុល និងមូលនិធិអភិវឌ្ឍកោះនរា ហើយស្ពាននេះ នឹងក្លាយជាស្ពានអាកាសទី៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4JpGeoQ1se0QwLRgGqAB2LJRDriTb_Y3IxjcQwZus-DjNSZf2ckKlWLSxGcrqqC2PUJkaBJIazgAP6O59F-uNlcYVtjHVFQ__wx6cQ_ettFL8m8SpOHobDXZyBQFKaA3hMmhMWFY7724DlG9SElIRgAhU7MtJdhJ1McHxnYpRzuzX6WG5-zYy1K1tF5k/s4961/6bcc7f1d82ba4276db08c6d076c03783.jpeg

ស្ពានអាកាសភ្លោះនេះ ជាផ្លូវឯកទិស ដោយស្ពានទី១ មានទិសដៅ តាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋាន អន្តរជាតិថ្មី និងស្ពានទី២ មានទិសដៅពីអាកាសយានដ្ឋានអន្តរជាតិថ្មី ឆ្លងកាត់ផ្លូវជាតិលេខ ២ ឆ្ពោះមកតាមបណ្តោយ មហាវិថី សម្តេចតេជោ ហ៊ុន សែន វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYnCfLcgyCU6W5jiSkANZgyRiWJS0b0sUKh8BU-r0H9tH06-0q6io_WR09lHqpTUXp7edHcF1hKLU91u4fBgvhWpzA2tIJL8YliQ2NUt4VNvksTKF4w9F1AGx0xGl81eOvLoCzgxfdBqOjjCSHTA6V9v1kWSx-Y8U23n0XnMEH4LryAwqQDDQi0g0mQwA/s4961/cecc485c98fbdaec4fc5920020d8d504.jpeg

ក្នុងនោះ ស្ពាននីមួយៗ មានទទឹងតួស្ពានទំហំ ៩,៥ ម៉ែត្រ បណ្តោយតូ ស្ពានប្រវែង ២៨១ ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងប្រវែង ១៨០ ម៉ែត្រ និងផ្នែកខាងត្បូង ប្រវែង ១៦១ ម៉ែត្រ សរុបបណ្តោយស្ពានមានប្រវែង ៦២២ ម៉ែត្រ ហើយគន្លងផ្លូវរត់របស់តួស្ពាននីមួយៗ មាន ចំនួន ៣ គន្លង (ទំហំ ៣,២៥ ម៉ែត្រ + ៣,២៥ ម៉ែត្រ + ២ ម៉ែត្រ) សម្រាប់ចរាចរឯកទិស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHWWgg-omN99YP7gYWzu3NtBJDPoSUiMq7vpZkpnWGGZms7BKnkrqiR_oUXmDQJgj6mOdoNghm2PnFvX3xCgorQDcpiz4ZTLuon7yCMOWZm8xNgsPr76yXvc-lj-DS57lJP7718g1aCdf2JqY6fZEPnhOnQjr4TnbcKQr8KIUuYuxnJ_9Vib7QaR-n52Q/s5551/8d1ed008432d134d77fc6855fe667ecf.jpeg

តោះមកដឹងពីរូបមន្តសម្រកទម្ងន់របស់តារាកូរ៉េល្បីៗ ៦ រូបចង់បានរាងស្អាតកុំភ្លេចអនុវត្តតាម

0

តារាស្រីកូរ៉េដ៏ល្បីល្បាញចំនួន ៦ រូបនេះតែងតែមានរូបរាងស្រឡូនដែលមកជាមួយនូវតួលេខដ៏ល្អឥតខ្ចោះ។ ក្នុងន័យនេះក្រុមអ្នកគាំទ្របានដឹងយ៉ាងច្បាស់ថា តារាកូរ៉េទាំងនេះគឺមានវិធីថែរក្សារាង និងថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសគឺការសម្រកទម្ងន់តែម្តង។ ជាការពិតណាស់អ្នកណាក៏ចង់បានរូបរាងស្គមស្រឡូនដែរ ប៉ុន្តែមិនដឹងធ្វើយ៉ាងមិច ហេតុនេះដើម្បីសម្រកទម្ងន់ឱ្យបានត្រឹមត្រូវតាមស្តង់ដារ អ្នកអាចអនុវត្តតាមការណែនាំរបស់តារាស្រីដ៏ស្រស់ស្អាតទាំងនេះបាន។

១.Park Shin Hye៖ តួឯកស្រី Park Shin Hye គឺតារាម្នាក់ស្ទើរតែមិនដែលឃើញនាងធាត់ទាល់តែសោះ ដូច្នេះហើយទើបធ្វើឱ្យគ្រប់គ្នាចង់ដឹងពីរូបមន្តសម្រកទម្ងន់របស់នាង។ តារាស្រីរូបនេះបានចែករំលែកថា ទោះរវល់ប៉ុណ្ណាក៏ដោយ ក៏នាងតែងតែឆ្លៀតពេលហាត់ប្រាណជានិច្ច ការហាត់ប្រាណត្រូវធ្វើយ៉ាងតិច ៤ ដងក្នុងមួយសប្តាហ៍។ ហើយនៅពេលដែលអ្នកមានអារម្មណ៍ឃ្លាន អ្នកត្រូវតែញ៉ាំបន្លែ ឬផ្លែឈើជំនួសវិញ ហើយត្រូវច្បាស់ថាមិនត្រូវបរិភោគបន្ទាប់ពីម៉ោង ៦:០០ ល្ងាចឡើយ។https://facts.net/wp-content/uploads/2023/10/21-unbelievable-facts-about-park-shin-hye-1697695667.jpg

២.Park Min Young៖ តារាស្រីដ៏ស្រស់ស្អាតម្នាក់របស់កូរ៉េគឺ Park Min Young តែងតែមានរូបសម្បត្តិល្អឥតខ្ចោះជានិច្ច។ រូបមន្តសម្រកទម្ងន់របស់នាងត្រូវបានគេទម្លាយឱ្យដឹងថា នាងភាគច្រើនគឺតែងតែញ៉ាំផ្លែប៉ោម និងផឹកទឹកប៉ុណ្ណោះ ដោយមិនញ៉ាំអាហារអ្វីផ្សេងទៀតឡើយ នេះត្រូវបានគេចាត់ទុកថាជាការតមអាហារដ៏គ្រោះថ្នាក់មួយ។ https://6.soompi.io/wp-content/uploads/image/af0b8665447348189c0411483f5a8e98/dummy.jpeg?s=900x600&e=t

៣. Joy Red Velvet៖ Joy សមាជិកក្រុម Red Velvet គឺជាតារាស្រីលេចធ្លោរម្នាក់ដែលមានសំឡេងល្អ និងពូកែរាំក្នុងក្រុម Girl Group ដ៏ល្បី។ ទោះជាយ៉ាងណានាងក៏តែងមានបញ្ហាក្នុងការឡើងទម្ងន់ផងដែរ។ ដូច្នេះរូបមន្តសម្រកទម្ងន់ផ្ទាល់ខ្លួនរបស់នាងគឺ ការញ៉ាំផ្លែប៉ោមជាមួយម្សៅម្ទេសកូរ៉េ ឬ paprika សម្រាប់អាហារពេលព្រឹក ហើយសម្រាប់អាហារថ្ងៃត្រង់ ជាសាឡាត់រួមជាមួយទ្រូងមាន់ នៅពេលល្ងាចនឹងមានការពិនិត្យប្រូតេអ៊ីន បន្ទាប់មកនឹងមានការធ្វើលំហាត់ប្រាណ ដើម្បីរឹតបន្តឹងផ្នែកផ្សេងៗផងដែរ។ ប៉ុន្តែវានឹងចំណាយពេលត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះក្នុងការទទួលទានរូបមន្តនេះនៅពេលដែលទម្ងន់បានថយចុះនោះ របៀបនៃការញ៉ាំក៏ត្រូវកែសម្រួលម្តងទៀតផងដែរ។https://unnielooks.com/cdn/shop/articles/red-velvet-joy.jpg?v=1656147481

៤.Lisa BLACKPINK៖ Lisa គឺជាតារាម្នាក់ដែលមានរូបរាងស្អាតឥតខ្ចោះ! អ្នកណាៗក៏ចង់បានរាងស្អាតស៊ីចស៊ីដូចនាងដែរ។ Lisa គឺជាមនុស្សម្នាក់ដែលពូកែញ៉ាំ ប៉ុន្តែនាងនៅតែមានរូបរាងឋិតឋេរ ដោយតារារូបនេះមានរូបមន្តសម្រាប់ធ្វើឱ្យការរំលាយអាហាររបស់នាងកាន់តែមានប្រសិទ្ធភាពគឺការហាត់រាំ។ ទន្ទឹមនឹងនេះការហាត់ប្រាណក្នុងទម្រង់ផ្សេងៗ ក្នុងអំឡុងពេលហាត់រៀន នាងចំណាយពេលជាង ១២-១៥ ម៉ោងដើម្បីហាត់រាំ។ ដូច្នេះហើយទើបធ្វើឱ្យរាងកាយរបស់នាងមានប្រព័ន្ធមេតាបូលីសល្អ។https://image-cdn.hypb.st/https%3A%2F%2Fhypebeast.com%2Fimage%2F2021%2F04%2Fblackpink-lisa-summer-solo-debut-rumor-info-0.jpg?w=960&cbr=1&q=90&fit=max

៥.Rose BLACKPINK៖ តារាចម្រៀងសម្លេងស្រទន់ Rosé តែងតែមានរូបរាងស្គមជានិច្ច ដោយតារាស្រីរូបនេះបាននិយាយថា អាថ៌កំបាំងក្នុងការរក្សារាងស្អាតគឺបន្ទាប់ពីញ៉ាំអាហារឆ្ងាញ់ៗរួចអ្នកត្រូវសម្រាកប្រហែលមួយម៉ោង បន្ទាប់មកត្រូវហាត់ប្រាណ ដោយនាងជាទូទៅតែងផ្តោតលើលំហាត់ប្រាណ Pilates ជាចម្បង។https://www.billboard.com/wp-content/uploads/2023/02/rose-blackpink-lacma-2022-billboard-1548.jpg

៦.Bae Suzy៖ តារាស្រីកូរ៉េដ៏ស្រស់ស្អាតនិងល្បីឈ្មោះ Bae Suzy តែងមានវិធីសម្រកទម្ងន់ប្រកបដោយគុណភាពក្នុងរយៈពេល ៥ ខែ និងទទួលបានតួលេខដ៏ល្អឥតខ្ចោះ ពោលគឺត្រូវគណនាកាឡូរីនៃការញ៉ាំក្នុងមួយថ្ងៃមិនឱ្យលើស ១,០០០ កាឡូរី ហើយផ្តោតលើការទទួលទានអាហារដែលមានជាតិប្រូតេអ៊ីន។ ហាមញ៉ាំអាហារដែលមានជាតិម្សៅ និងហាមញ៉ាំអាហារអ្វីទាំងអស់នៅម៉ោង ៩ យប់៕https://koreajoongangdaily.joins.com/data/photo/2023/07/27/186e7de4-d840-4930-bd81-921a74a480ee.jpg

រូបមន្តសម្រកទម្ងន់របស់តារាស្រីកូរ៉េ ៦ រូបនេះសុទ្ធតែមានរូបមន្តខុសៗគ្នា។ ដូច្នេះអ្នកអាចជ្រើសរើសរូបមន្តណាមួយដែលអ្នកគិតថាត្រឹមត្រូវ ហើយអ្នកអាចធ្វើបាន។ ប៉ុន្តែនៅដើមដំបូង អ្នកមិនគួរធ្វើអ្វីលើសនេះទេ ព្រោះវាអាចធ្វើឱ្យខូចសុខភាពរបស់អ្នក លើសពីនេះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងអាហារូបត្ថម្ភបន្ថែម ដើម្បីធ្វើឱ្យរបបអាហាររបស់អ្នកឱ្យបានត្រឹមត្រូវ ដែលសក្តិសមបំផុតសម្រាប់ការសម្រកទម្ងន់៕

មហាសេដ្ឋីម្នាក់នេះគឺជាអ្នកនៅពីក្រោយភាពជោគជ័យរបស់តារាសម្តែង Liu Yifei

0

មហាសេដ្ឋីហិរញ្ញវត្ថុ Chen Jinfei បានដើរតួយ៉ាងសំខាន់ក្នុងការនាំយកតារាសម្តែង Liu Yifei ពីសហរដ្ឋអាម៉េរិកទៅកាន់ប្រទេសចិន និងជួយនាងឱ្យសម្រេចក្តីសុបិនចង់ក្លាយជាតារាសម្តែង។

យោងតាម East Money ទំនាក់ទំនងរវាង Chen Jinfei និង Liu Yifei ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន នៅពេលដែលលោកជាអ្នកផលិតរឿង The Tale of Rose ដែលជាខ្សែភាពយន្តដែលសម្តែងដោយ Yifei ដែលបានចេញផ្សាយកាលពីថ្ងៃទី៨ ខែមិថុនា បង្កឱ្យមានភាពចម្រូងចម្រាសដល់ទស្សនិកជនពីទំនាក់ទំនងអ្នកទាំងពីរ។ លោក Chen Jinfei មានអាយុ ៦២ឆ្នាំ បច្ចុប្បន្នជានាយកប្រតិបត្តិនៃក្រុមហ៊ុនកម្សាន្ត Hongxingwu ដែលមានភាគហ៊ុន ៩០% ហើយតារាស្រីរូបនេះគឺជាសិល្បករតែមួយគត់ដែលគ្រប់គ្រងដោយក្រុមហ៊ុននេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_HCkOkCZHlecVcnwDvmsIQgQP0e4OWD7LJYZUyNAqspa9-q_pGzz6aYo0NP0ln9Wi17HAtlUVsDeVRip-TG0_PFkA-7sAZamGl7Y6Jc_zxgauG-xIztdEl9K_IGWKHXIsRzv6je80nx7a4c8WF0Ri8Obg-BwCXWNDYGl93L20iLCuzOmWjvFgVtXGxTk/s938/image_2024-06-14_08-37-56%20(3).png

លើសពីនេះ លោកគឺជានាយកប្រតិបត្តិនៃសាជីវកម្មដែលមានឯកទេសផ្នែកព័ត៌មានវិទ្យា វិស្វកម្មមេកានិច និងឧបករណ៍អេឡិចត្រូនិក ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង។ អ្នកជំនួញម្នាក់នេះមានអាថ៌កំបាំងពីជីវិតផ្ទាល់ខ្លួន ហើយកម្រផ្តល់បទសម្ភាសន៍ណាស់។ ក្នុងឆ្នាំ២០០២ យោងតាមស្ថិតិរបស់ Forbes លោកស្ថិតក្នុងបញ្ជីអ្នកមានបំផុតទាំង ១០០ នៅប្រទេសចិនជាមួយនឹងទ្រព្យសម្បត្តិច្រើនជាង ២១០ លានដុល្លារអាម៉េរិក ជាសហគ្រិនម្នាក់ក្នុងចំណោមសហគ្រិនដែលមានបំផុតរបស់ប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl0jiGlBnlKWLBzqO5jvc0QFXIxa9X5QQeoVrh3_Rnrn_aDyYcuCyxcrnl9hymS7ZoV-KZsxFEyCCCMDpEL-h79cSitqR6VD0yiRyR_FipMKElhDsmfFCk1wqAtGKYMGTZDwLgT6cn9r4UFnQRf5dsYkaZY9Sk-y8FuQ_PjIbibzi5T_GX33TxAML96iI/s878/image_2024-06-14_10-32-47.png

មហាសេដ្ឋីរូបនេះបានស្គាល់ Liu Yifei តាំងពីនាងនៅក្មេងមកម្ល៉េះ ដោយសារលោកជាមិត្តនឹងម្តាយរបស់នាងខណៈលោកធ្លាប់បង្ហើបថា Yifei បានហៅលោកថា «ប៉ា» តាំងពីនាងអាយុ៥ឆ្នាំមកម្ល៉េះ ដែលអាចហៅបានម្យ៉ាងថាជាឪពុកធម៌។
បន្ទាប់ពីឪពុកម្តាយរបស់ Liu Yifei បានលែងលះគ្នា នាងបានទៅរស់នៅអាម៉េរិកជាមួយម្តាយរបស់នាង។ នៅអាយុ ១៣ ឆ្នាំ ក្មេងស្រីរូបនេះបានប្រាប់ Chen Jinfei អំពីក្តីសុបិនរបស់នាងក្នុងការសម្ដែង។ បន្ទាប់មកលោកបានចាប់ផ្តើមរៀបចំផែនការដើម្បីគាំទ្រមហិច្ឆតារបស់នាងដោយបាននាំនាងត្រឡប់មកប្រទេសចិនវិញ ហើយបានសម្របសម្រួលផ្ទាល់ឱ្យនាងចូលក្នុងឧស្សាហកម្មកម្សាន្ត។ ការខិតខំប្រឹងប្រែងរបស់លោកបានជួយ Yifei ទទួលបានតួនាទីលេចធ្លោនៅក្នុងគម្រោងធំៗ រួមជាមួយនឹងអ្នកដឹកនាំរឿង និងតារាសម្ដែងល្បីៗរបស់ចិន ដែលរួមចំណែកធ្វើឱ្យនាងមានភាពល្បីល្បាញយ៉ាងឆាប់រហ័សជាពិសេសជាតួអង្គសៀវឡុងនី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYkeJqDrF_XgScSIqomwX2MEooGI_WztAVYuaW2uIKcFE08FFu8-G_9h2_ec5myvu0JUkpkvDW-TKqxSqnAWig2FrpBmh87ghvJcaNI9QrDKXOFmNhi2EUpmQ6n0PqRAVkJoqvWaC7ZQnGqs63OhIthcl1le2dT50O0g7ou5V3Z2OHwX9E18jUaJ8C5bM/s1813/image_2024-06-14_08-37-54.png

អាជីពរបស់តារាសម្តែងវ័យ៣៧ឆ្នាំរូបនេះបានបន្តកើនឡើង ខណៈដែលនាងបានក្លាយជាតារាសម្តែងដើមកំណើតចិនដំបូងគេដែលដើរតួជា «ព្រះនាង» របស់ Disney ដែលជាការតែងតាំងសម្រាប់តួអង្គស្រីឈានមុខគេនៅក្នុងរឿងផ្តាច់មុខរបស់ Disney ជាមួយនឹងតួនាទីរបស់នាងនៅក្នុងខ្សែភាពយន្ត «Mulan» ឆ្នាំ២០១៧ ។

មិនត្រឹមតែជួយ Liu Yifei ឱ្យរក្សាតំណែងជាកំពូលតារាសម្ដែងរបស់ចិន បន្ទាប់ពីប្រឡូកក្នុងអាជីពអស់រយៈពេល២២ ឆ្នាំ ក្នុងនាមជាអ្នកគ្រប់គ្រង លោក Jinfei បាននាំយកកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយម៉ាកល្បីៗលំដាប់អន្តរជាតិដូចជា LV, Bulgari ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsLJnDApck1oCD7gmToI9-Mx2Xxt7Jk7lETALf8QPqPIohkpYvDkIQg7a8yhTVnK4KTZfDsh3ytfe6txWdW7DlPwOBVzqf2vgnKCOisXkFydD218UW4CPbbx01zugKa5uc4EOJx6Pib5vBT7IAksHc_NZQS9_XieAOuh41Gw1WyJCwwszVvuQHoNqsf6E/s1205/image_2024-06-14_11-22-57.png

ក្រៅពី Liu Yifei មហាសេដ្ឋីរូបនេះបានគាំទ្រការងារ Yang Caiyu ក្នុងវិស័យសិល្បៈដែលមានមុខមាត់ស្រដៀង Yifei ប៉ុន្តែលោកមិនបានចុះកិច្ចសន្យាធ្វើជាអ្នកគ្រប់គ្រងរបស់នាងទេ។ ក្នុងឆ្នាំ២០១៧ អ្នកទាំងពីរបានបញ្ជាក់ថាពួកគេកំពុងទាក់ទងគ្នា។ តារាសម្តែងរូបនេះ ធ្លាប់បានបង្ហោះរូបថតមួយសន្លឹកជាមួយលោក Jinfei ហើយបានសរសេរថា «គ្មានអ្វីអាចបញ្ឈប់ស្នេហាបានឡើយ»។ ក្នុងឆ្នាំ ២០១៩ ប្រភពជាច្រើនបាននិយាយថាអ្នកទាំងពីរ បានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា ប៉ុន្តែលោក Jinfei បាននិយាយថា លោក មិនចាំបាច់ឆ្លើយតបនឹងព័ត៌មាននេះទេនេះគឺជាបញ្ហាឯកជននៅក្នុងជីវិតរបស់យើង៕

វៀតណាមរឹតបន្តឹងការលក់ដូរ និងការបរិភោគសាច់ឆ្កែ និងឆ្មា

0

្រទេសវៀតណាម ៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ការលក់ដូរសាច់ឆ្កែ និងឆ្មានៅប្រទេសវៀតណាម គឺជាប្រធានបទក្តៅគគុកមួយដែលគេបានជជែកយូរណាស់មកហើយ ក្នុងនោះមានអង្គការការពារសត្វក្នុង និងក្រៅប្រទេស បានអំពាវនាវឱ្យបញ្ឈប់ការលក់ដូរសត្វទាំងនេះ ។ ពួកគេបានអះអាងពីបញ្ហាសីលធម៌ក្នុងសង្គម, សុវត្ថិភាព និងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguZrbsIKYU6i0shRrBi1ZqaTZjw1iGDF37OL6yjrr7jl5NiE7KHrLjBkom0RlQWYoTzPgjIo7wWUBLtjv4Hq28s8M6ikLtzMCIXgbLBAfxJY4w4hf8zd7LANhaDU_ilxArMDC_z7SHPFVWKlCikMKu4IYhXdRPRG6d3oax8194ivzBux0D0TeNBJQQIP8/s900/photo_2024-06-14_13-44-50%20(2).jpg

បើទោះជាការលក់ដូរ និងការបរិភោគសាច់ឆ្កែ និងឆ្មា ស្របច្បាប់នៅវៀតណាមនាពេលកន្លងមក ប៉ុន្តែរដ្ឋាភិបាលធ្លាប់បានចេញបម្រាមកុំឱ្យពលរដ្ឋបរិភោគសាច់ប្រភេទនេះ កាលពីឆ្នាំ១៩៩៨ និងលុបចោលបម្រាមវិញនៅឆ្នាំ២០២០ ។ ក្រោយមក នៅខែកក្កដា ឆ្នាំ២០២៣ រដ្ឋសភាវៀតណាមក៏បានពិភាក្សាពីការបញ្ឈប់ការលក់ដូរសាច់ឆ្កែ និងឆ្មា នៅទីក្រុងហាណូយ ម្តងទៀត ។

សារព័ត៌មានបរទេសរាយការណ៍ថា នៅខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរក្រុងហាណូយបានចេញបញ្ជាយ៉ាងតឹងរ៉ឹង ដើម្បីគ្រប់គ្រងការលក់ដូរសាច់ឆ្កែ និងឆ្មា ព្រមទាំងដាក់ទោសយ៉ាងធ្ងន់ធ្ងរដល់អ្នកលក់សាច់ទាំងនេះខុសច្បាប់ផងដែរ ។ ការចេញបញ្ជានេះ គឺស្របពេលជំងឺឆ្កែឆ្កួតឆ្លងរាតត្បាតនៅប្រទេសវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKTCpcP2gpghewjX90k8DRgGgALxRMZwhpEuf5QOPPfTp7chlje4VDAE_lUxyrLoqTVg2wpVCamJcWneu0gksDOWs6fuiACKSERIlLEEeCkWtCX4JNxzRTQOjd9wOmopYKz0fsh1uImGJNw4-0nDqkFYqRAP_LFc-mP9my1VFsZvr8fZvn_sKYbX82Vqw/s1280/photo_2024-06-14_13-44-50%20(3).jpg

បើតាមការស្ទង់មតិពលរដ្ឋវៀតណាមធ្វើឡើងដោយ Four Paws ជាអង្គការសុខុមាលភាពសត្វពិភពលោក ដែលបានផ្សព្វផ្សាយកាលពីឆ្នាំ២០២១ បង្ហាញថា អ្នកឆ្លើយតបសំណួរ ៩១% នៅវៀតណាម បានគាំទ្រឱ្យរដ្ឋាភិបាលហាមឃាត់ការលក់ដូរសាច់ឆ្កែ និងឆ្មា ។ ពលរដ្ឋវៀតណាម៩៥% បានបញ្ចេញមតិថា ការបរិភោគសាច់ឆ្កែ និងឆ្មា ពុំមែនជាវប្បធម៌វៀតណាមទេ ហើយពួកគេចង់ឱ្យអាជ្ញាធរបញ្ឈប់ការលក់ដូរសាច់ទាំងនេះ ។

ការស្ទង់មតិខាងលើបង្ហាញទៀតថា ក្នុង១ឆ្នាំៗ មានឆ្កែ និងឆ្មារាប់លានក្បាលត្រូវបានគេចាប់, ដឹកជញ្ជូន និងយកទៅសម្លាប់ដើម្បីកាប់យកសាច់នៅវៀតណាម ។ ឆ្កែ និងឆ្មា ភាគច្រើនត្រូវគេចាប់នៅតាមទីប្រជុំជន ឬតាមផ្លូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc0HAaPUVsbpcEgdGy0MqTO9DkSbSJBPake040a1NPstkF7_OOC-RKA_A9kMC-GLSRfmy5Lh6sucCpcp-3Xzo0Uro8boa0sqbHZF7Rrna8zdM0v1VnuHsctSHIjuubZvDWJHfz0nL1RWYkc57AgreqkFV0GuPjQ4ZyO7aVoXyZIKlPHCIM0doxLhNKMHw/s1200/photo_2024-06-14_13-44-50.jpg

Soi Dog គឺជាមូលនិធិជួយសង្គ្រោះឆ្កែ និងឆ្មាគ្មានម្ចាស់ លើកឡើងថា រដ្ឋាភិបាលវៀតណាមបានធ្វើតេស្តសុខភាពសត្វឆ្កែរាប់រយក្បាលនៅទីសត្តឃាត និងទទួលបានលទ្ធផលធ្វើតេស្តពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិកបង្ហាញថា ឆ្កែនៅទីសត្តឃាតជាង៣% មានជំងឺឆ្កែឆ្កួត ។ ហេតុនេះ រដ្ឋាភិបាលបារម្ភថា អ្នកលក់ និងអ្នកបរិភោគសាច់ឆ្កែ នឹងឆ្លងជំងឺឆ្កែឆ្កួត ។

អ្នកបរិភោគសាច់ឆ្កែ និងឆ្មា នឹងមានហានិភ័យខ្ពស់ក្នុងការឆ្លងបាក់តេរី និងប៉ារ៉ាស៊ីត ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ដូចជា ៖ កើតជំងឺអាសន្នរោគ និងឆ្លងជំងឺឆ្កែឆ្កួតដោយផ្ទាល់ពីឆ្កែមកមនុស្ស ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRxsxe_G-YkjY5oD4TN068qfWRtmwCDhKHkC7OwlQHsSmX1lnX1vJ5F1Her9q82E4s9uFuOoBllG1pVTSsirwELPtQbK1FeUvSxsVcKHoUGl9rVriDvG6amy8JXVf9vnRLSV1_KTNy9aMYBdd1HKXqCAaqYI3m67a_bNEvodOsOoqcXBDyEkO_QqLoQDA/s1280/photo_2024-06-14_13-44-51.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRxsxe_G-YkjY5oD4TN068qfWRtmwCDhKHkC7OwlQHsSmX1lnX1vJ5F1Her9q82E4s9uFuOoBllG1pVTSsirwELPtQbK1FeUvSxsVcKHoUGl9rVriDvG6amy8JXVf9vnRLSV1_KTNy9aMYBdd1HKXqCAaqYI3m67a_bNEvodOsOoqcXBDyEkO_QqLoQDA/s1280/photo_2024-06-14_13-44-51.jpg

តារាសម្តែងហុងកុងល្បីឈ្មោះ Louis Koo ត្រូវអ្នកជំនួញម្នាក់ប្តឹងមិនបានសងប្រាក់កម្ចីជាង១ លានដុល្លារ

0

តារាសម្តែងហុងកុងដ៏ល្បីល្បាញលោក Louis Koo ត្រូវបានប្តឹងដោយអ្នកជំនួញ Alex Dong ជុំវិញការចោទប្រកាន់ថាមិនសងប្រាក់កម្ចីចំនួន ៨.៣ លានដុល្លារហុងកុង ប្រមាណ១.១លានដុល្លារអាម៉េរិក។យោងតាមកាសែត South China Morning Post បានឱ្យដឹងថា ពាក្យបណ្តឹងនេះទាក់ទងនឹងការវិនិយោគដែលក្រុមហ៊ុនទាំងពីរបានធ្វើនៅក្នុងឆ្នាំ២០១៣ក្នុងការបណ្តាក់ទុនម៉ូតមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFIk89UaXn5rXiCfqoKsRemtTqfuBwAmfKGLsoLcaFkgTzDrDx00z68VZcwFKFrbyY4PYcawafDXZceFzEjL0ncdg6fLVXnWGnUwzMZJlrUgs90Kj8bWeOpsHj7b4IO7DcUd26aQD97ApAZM0N_WCWEgHcm7qQN-mX9lgbotgyXi0pZEzWVssv4yvzetM/s2048/image_2024-06-13_16-12-18.png

ឯកសាររបស់តុលាការដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី១២ មិថុនា បានបង្ហាញថា ដំបូងអ្នកទាំងពីរបានវិនិយោគ ២៤.៩ លានដុល្លារហុងកុងរួមគ្នាដើម្បីទិញភាគហ៊ុន ៤៩% នៅក្នុង Eyeteam Limited ដែលជាអ្នកចែកចាយផលិតផលពីម៉ាកល្បីៗមួយចំនួន ។ ការវិនិយោគនេះត្រូវបានបញ្ជូនតាមរយៈ Product Power ដែលជាក្រុមហ៊ុនគ្រប់គ្រងទាំងស្រុងដោយតារាសម្តែង Louis Koo ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKxCqI2yyj3Nl8ixjpKDOc4SmJDmlUV2JDGzR71aBAOzcgyYea397GPXIbfE9iJ67ZQI0e1A-_o6VEPHj2YeTzDMywCGECls7vGBWmX-QCElbTxb9S9HQDZA6uwI3XxVfyHQ1lq9053hAShyPisazGHQ3K8Jn3g-ZiNOeXSPbTimGoyS1aC4rSAG8Igp0/s938/image_2024-06-13_16-12-20.png

ឯកសារបញ្ជាក់បន្ថែមថា នៅពេលនោះតារាសម្តែងរូបនេះមិនមានថវិកាគ្រប់គ្រាន់ទេ ដូច្នេះហើយបានស្នើសុំឱ្យ Alex Dong ផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ដល់លោកចំនួន ៨.៣លានដុល្លារហុងកុង ដែលត្រូវសងវិញក្នុងរយៈពេល ៥ ឆ្នាំ ហើយមកដល់ពេលនេះ ប្រាក់កម្ចីនេះមិនត្រូវបានសងវិញទេ។

ភាពជាដៃគូនេះបានបន្តរហូតដល់ឆ្នាំ ២០១៤ នៅពេលដែលពួកគេបានសម្រេចចិត្តវិនិយោគនៅក្នុងក្រុមហ៊ុនមួយដែលដំណើរការភោជនីយដ្ឋាន Ming Kitchen នៅ Causeway Bay ។ ពួកគេគ្រោងនឹងទិញភាគហ៊ុន ៧០% តាមរយៈក្រុមហ៊ុន Cool Label របស់តារាសម្តែងរូបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnSx-GLmcs8iYIZrcAA2lyBYixJFozSsBVDmaAs7RnxBeEvULJU2FWLygzU6v56_5f1HU36QJ7Ty9yWUZxCcvJ14VoblDt9Ueqd58ViSn22qebde4QzJd0mnPfuvVyX0pfe4H9OzHb1V-YYhVAHBixKr3sjANOPo4yfOu9E_LtXhGqSrqlfZazS7E_v8Y/s1800/image_2024-06-13_16-13-41.png

ដូចនេះ ក្រុមអ្នកច្បាប់របស់អ្នកជំនួញរូបនេះមិនត្រឹមតែស្វែងរកការសងវិញនូវទឹកប្រាក់ចំនួនជាង១លានដុល្លារអាម៉េរិកប៉ុណ្ណោះទេ ថែមទាំងទាមទារឱ្យតារាប្រុសវ័យ៥៤ឆ្នាំរូបនេះសងបំណុលក្នុងទម្រង់នៃការផ្ទេរភាគហ៊ុនដូចដែលលោកបានសន្យាជាមួយអ្នកជំនួញ Alex Dong។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiikhExYaWYPJkOBIUKPaAGFclcOln6ST1mV4LlhC9Z7p-dHYzrH_9D8niI40zCuVj_ZCVZaNpWY2xuFCcDmsXVb7wulTvBcZQ0130V3WomMlyVjVI94Qmb9YKqYIt23AF_VUPiGeOf8VgXOu3FKJz5tDTAH9LkmZuh6SZEZpJwcslu4QiI0bu70FGjV74/s1600/image_2024-06-13_16-13-43.png

Louis Koo បានសកម្មក្នុងការកម្សាន្តអស់រយៈពេល៣០ ឆ្នាំមកហើយ ដែលលោកសាងភាពល្បីល្បាញសម្រាប់ខ្សែភាពយន្ត TVB ជាច្រើន៕

អ្នកជិតខាងឆេះឆួលពេលដឹងថា DJ Soda ប្រម៉ូតឈុតប្រពៃណីបំផុសគំនិតចេញពីឈុតស្បៃធំហ្លូងយាយ

0

បន្ទាប់ពីDJ Soda បង្ហាញខ្លួនឈុតប្រពៃណីខ្មែរក្នុងបទថ្មីសហការជាមួយតារាចម្រៀងជួរមុខ ជី ដេវីត ធ្វើឱ្យសាធារណជនចាប់អារម្មណ៍ភ្លូកទឹកដីភ្លូកដី ជាពិសេសឈុតប្រពៃណីដែល DJ ដ៏ល្បីល្បាញរូបនេះស្លៀកនេះគឺបានបំផុសគំនិតចេញពីព្រះពស្ត្រាសម្តេចព្រះមហាក្សត្រី កាលពីទសវត្សរ៍ទី៦០។ ប្រការនេះបានធ្វើឱ្យអ្នកជិតខាងឆេះឆួលយ៉ាងខ្លាំងកើតទុក្ខមិនសុខចិត្តដល់ថ្នាក់ថានេះជាសំលៀកបំពាក់របស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh4qI6ZiRisrzVMWAS1xSW3lSwZqzDVebJwhLM7dDwfLY2SoS2tgnGyEBlq2AwYtX8X2NQKNFkZAw0IlUk_ODoH2pi8aMXShUNp3oCfhKYYQZlDMiWDPMQuKZdPceHDiUBjRdo_Cm0zu5Xbrmtgup59yrMSOIOSHs4_a6PyC6cxZe9Ts3YNFOJXfJ6nJg/s1248/image_2024-06-14_09-02-31.pngដូចមហាជនជ្រាបមកហើយថា កាលពីថ្ងៃទី៨ មិថុនា ជី ដេវីត បានទម្លាក់ Teaser ថ្មីសហការជាមួយ DJ Soda ចេញបទមួយមានចំណងជើងថា « WE MADE IT»។ នៅក្នុងវីដេអូខ្លីនេះគេបានឃើញ DJ Soda បានរំលេចខ្លួនជាមួយឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតនៅក្នុង MV ដែលនេះជាកត្តាមួយជំរុញការផ្សព្វផ្សាយពីវប្បធម៌ខ្មែរទៅកាន់ពិភពលោកតាមរយៈស្នាដៃមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះវីដេអូខ្លីនេះគេបានឮDJ ដ៏ស្រស់សោភារូបនេះច្រៀងភាសាខ្មែរថា «ជម្រាបសួរចាស ខ្ញុំ Soda ហេ ជី ដេវីត WE MADE IT »។ នេះជាជំហានថ្មីមួយសម្រាប់តារាចម្រៀងទាំងពីររូបបំរើអារម្មណ៍ទស្សនិកជន ខណៈ ជី ដេវីត ជាតារាចម្រៀងខ្មែរដំបូងជំរុញចិត្តឱ្យដៃគូសហការស្លៀកឈុតប្រពៃណីខ្មែរថត MV បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq1OpBZ3KUj9FpKQOrWRz-AFIzT1hmJpYuN1RHKvkIXn4dM3h26iDlhLbcScYJIJS6xuYa7KajsdsB9nSdB61tR3WRWEEW9YThc6C61uITW0zrbnW3pFs3tKJghyphenhyphen6sSfn-EUBjtM1CqVkfgBgE6cB4Tt6v63s6NBs-bt912NrPWAAkJj2N-r2MyyD32Yo/s1800/image_2024-06-14_09-01-18%20(2).png

អ្វីដែលកាន់តែចាប់អារម្មណ៍នោះឈុតប្រពៃណីដែល DJ Soda ស្លៀកនេះបានបំផុសគំនិតចេញពីឈុតស្បៃធំហ្លូងយាយកាលពីទសវត្សរ៍ទី៦០។ នេះបើតាមការបញ្ជាក់ពីម្ចាស់សំអាង រ័ត្នមង្គល ដែលជាអ្នករៀបចំឈុតប្រពៃណីនេះជូន DJ Soda។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5uuz1KQhdD8QdgKMp9wqIBFmaF438cBFoU9uC-bKrIguWIeyVgVgPeAhTRnrBYsIfnIlNCkGS8J_EvadHkg6akYRSnzkApCKvAGym5ITPSy-g36jKIkUhyphenhyphen3iJC2bro3CTYkCYWoFfnJUIg8uW1mXb_FgHIpdUxvmdWh8x80l8yN1Da8VOz2vVV0rVGKk/s1800/image_2024-06-14_09-01-18%20(3).png

នៅពេលដែល DJ Soda មកពីកូរ៉េខាងត្បូង ជាDJ ដ៏ស្រស់សោភា មានអ្នកតាមដានរាប់លាននាក់ជុំវិញពិភពលោក ស្លៀកឈុតប្រពៃណីខ្មែរ ថតMV ដែលជំរុញការផ្សព្វផ្សាយពីវប្បធម៌ខ្មែរនេះបានធ្វើឱ្យអ្នកជិតខាងកើតទុក្ខមិនសុខចិត្តឆេះឆួលក្នុងឱរ៉ាយ៉ាងខ្លាំងដោយបានយករូបថតហ្លូងយាយ និងរូបថត DJ Soda បង្ហោះចូលក្នុងក្រុមមួយដោយដាក់ថាជាសំលៀកបំពាក់របស់ថៃ។ នៅក្នុងអត្ថន័យនោះជនជាតិសៀមថា Sabai THAI SIAM គឺជាសម្លៀកបំពាក់ និងសម្លៀកបំពាក់របស់ប្រទេសថៃ ឬនគរសៀម។ វាជាសម្លៀកបំពាក់ដែលគេប្រើក្នុងរាជវង្សសៀម ដោយសៀមធ្លាប់គ្រប់គ្រងប្រទេសកម្ពុជា ហើយរាជវង្សខ្មែរត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់សៀម។ ដូច្នេះ រាជវង្សខ្មែរបានយករចនាបថសៀម ហើយប្រើតែក្នុងបច្ចុប្បន្ន និងបានថាប្រជាជនកម្ពុជាមិនមានចំណេះដឹងរំលោភកម្មសិទ្ធិរបស់គេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgioUQxjZN9CVCDo3kNKQC5p3LtYHw0eESWkjGp5ZeYzyW8gaZ4u1eyysRmkTxevrqttfg3NE5-zjKrST4BUXp70VMecBsdfmvUM2RwmHwSuVDrvc7IuYA1ZlwkKcOVukO3Ym_TKip3TX7sV46GelYyRbwzKeXabrr-k5RBS7wARNKm3v6Dzf_3lnGhxks/s960/image_2024-06-14_09-01-18.png

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេដែល DJ Soda ជូនផ្សព្វផ្សាយពីវប្បធម៌ខ្មែរកាលពីមុននាងក៏បានទៅប្រាសាទអង្គរវត្ត បង្ហោះនៅលើបណ្តាញសង្គមដូចគ្នា ខណៈកាលពីថ្ងៃសម្ពោធ MV ទេវរាជ DJ Soda បានគ្រងឈុតអប្សរាក៏បានចូលរួមផ្សព្វផ្សាយផងដែរ។ លើសពីការងារក្នុងប្រទេសកម្ពុជា DJ រូបនេះក៏បានចែករំលែកក្តីស្រលាញ់ក្នុងកិច្ចការសប្បុរសធម៌ឧបត្ថម្ភ៦០០០ដុល្លារដល់អង្គការអាហ្វេស៊ីបកម្ពុជា។ ដូច្នេះហើយបានជាអ្នកជិតខាងឈឺចិត្តស្អិតទ្រូងបែបនេះ៕

លោក ហេង ប៊ុនលាភ ទម្លាយមូលហេតុផ្អាកពីវិស័យសិល្បៈនិងមានរូបរាងស្គមស្គាំងដោយសារជំងឺនេះ

0

លោក ហេង ប៊ុនលាភ គឺជាតារាចម្រៀង និងជាតួឯកតាមរយៈខ្សែភាពយន្តជាច្រើនប៉ុន្តែលោកបានបាត់មុខពីវិស័យសិល្បៈយ៉ាងយូរ ទើបតែមួយរយៈចុងក្រោយនេះលោកបានលេចមុខមកវិថីនេះជាថ្មី។ តាមរយៈបទសម្ភាសតារាប្រុសរូបនេះថាការផ្អាកពីវិស័យនេះដោយសារតែពេលលោករៀបការរួចជួយការងារភរិយានៅខេត្តពោធិ៍សាត់មិនមែនមានការហាមឃាត់ពីភរិយាឡើយ។ ជាមួយគ្នានេះដែរ លោកបានបង្ហើបថារូបរាងស្គមស្គាំងរបស់ខ្លួនមិនមែនលោកកើតជំងឺអេដស៍ទេ ប៉ុន្តែជាជំងឺថ្លើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPONpVlVEVipIh2Bk1U1v0I3DNIw2ZdU6p0B5NpAdZywBhDpTKU_Q-0R0WAoQvmbWVn84T11D63g6rYcRVC1GD9C8SHJbwdUfK2xmcZsySGG4BgjOTuv_w-ruug7PDkzVQMwh_I4QTyRbNCPiyTSfm6wdFw3OVApqKXcw92Nv-oSoHX5YYuI4SRXJf8t8/s1024/335610456_936461041128130_5915023323455014494_n-830x1024.jpg

នៅក្នុងបទសម្ភាសក្នុងកម្មវិធី V talk ដែលបានចាក់ផ្សាយកាលពីរាត្រីថ្ងៃទី១២ មិថុនា លោក ហេង ប៊ុនលាភ ជាសិល្បករដែលមានឈ្មោះបោះសំឡេងនិងមានរូបរាងសង្ហាបានចូលរួមនិងបានទម្លាយរឿងរ៉ាវក្នុងចិត្តជាច្រើនក្នុងកម្មវិធី។ កាលពីកន្លងមកនេះលោក ហេង ប៊ុនលាភ បានចែករំលែករបស់ខ្លួនក្នុងសភាពដែលមានរូបរាងស្គមស្គាំង ខ្មៅ រហូតថែមទាំងមានអ្នកចោទថាលោកកើតអេដស៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWLLfjtlceNydHXBjcnRpbOan3U-162f9FDmOltjCpsPIA9XGqlWL97OHh2kFHr0ob2ZwtuXVsFuB-mlqmIArruVGAIVruRRANy3lGJHESlGOghW2YZEn51oHyauIjs1vGeLVArmpj_czvkicxgnVFNxgcGkypn0Z0wG_W_JTiNYLcqu8O-Ra1JPB3FXE/s2036/image_2024-06-13_15-51-58.png

តារាប្រុសដែលនៅតែស្រស់សង្ហារូបនេះបានឱ្យដឹងថា កាលពីមួយរយៈមុនដែលឃើញលោកស្គមហើយខ្មៅគឺលោកមានបញ្ហាសុខភាពមិនមែនកើតអេដស៍នោះទេតែមានបញ្ហា ថ្លើម ដោយពេទ្យតម្រូវឱ្យផឹកថ្នាំមួយថ្ងៃមួយគ្រាប់ដោយជំនាន់នោះមិនទាន់ទំនើបអាចលេប៥ឆ្នាំ១០ឆ្នាំឬមួយជីវិត ជម្រើសទី២គឺចាក់ដោយចំណាយពេល១ឆ្នាំទើបលោកសម្រេចចិត្តយកជម្រើសទី២ ប៉ុន្តែការចាក់នោះធ្វើទុក្ខខ្លាំងណាស់ជួនកាលក៏ចាក់ត្រង់ភ្លៅ ឬក្បាលពោះ ជាពិសេសគឺក្បាលពោះចាក់ខ្លួនឯងមួយម្ជុលរាល់មួយអាទិត្យម្តងធ្វើទុក្ខក្នុងខ្លួនស្គម ខ្មៅ និងជ្រុះសក់។
កំពុងទទួលបានភាពល្បីល្បាញទាំងសិល្បៈចម្រៀង និងសម្តែង ស្រាប់តែបាត់លោកពីសិល្បៈនោះ លោកហេង ប៊ុនលាភ បានឱ្យដឹងថាកាលនោះលោករៀបការហើយក៏ផ្អាកពីសុល្បៈមួយរយៈដោយសារគ្រួសារមានរបរឡូនេសាទហើយក៏ទៅជួយនៅខេត្តពោធិ៍សាត់ដោយពិបាកឡើងចុះខ្លាចបំពេញការងារមិនបានល្អទើបលោកសម្រេចចិត្តផ្អាកតែម្តង។មន្ទិលសង្ស័យដែលថាមានការប្រចែប្រច័ណ្ឌពីភរិយាទើបផ្អាកពីសិល្បៈនោះមិនមែននោះទេដោយសារតែរយៈពេលចុងក្រោយដែលលោកត្រឡប់មកវិញមិនមានបញ្ហាអ្វីនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQrqESnQDsRBtSC7kGX93_c9ueU8H_McUa_FGpRJgULppQyn4WB2Xadd4IKDoDn86PPPj_7ZJU-xLSqEtsUI-304hCkzVxQU-6cNygz7qUbPKPc7GvqNCrOfztn66EKhqIsJXfe7UaPZOPRrVjfZl3HWJ5LCMGKj0-s39SRBBbI02ebLoPrLmTdL2qLnU/s2048/image_2024-06-13_15-52-01.png

យ៉ាងណាការវិលចូលសិល្បៈជាថ្មីនេះលោក ហេង ប៊ុនលាភ ថាមានភាពខុសគ្នាពីមុនឆ្ងាយកាលពីជំនាន់មុន។ គ្រាមុនលោករកចំណូលបានច្រើនទាំងកេរ្តិ៍ឈ្មោះនិងចំណូល តែបច្ចុប្បន្នវ័យក៏ជ្រេ កេរ្តិ៍ឈ្មោះក៏បាត់បង់ខ្លះ ចំណូលសិល្បៈក៏បាត់បង់ទៅតាមនោះ។ កាលពីមុនចំណូលតិចតែលុយថ្លៃ ប៉ុន្តែឥឡូវបានលុយច្រើនតែត្រូវការចំណាយច្រើនដូចគ្នាថែមទាំងមានអ្នកជំពាក់កម្រៃខ្លួនលោកថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdlodxc3h5ORNuNLCiPK2bN6w7Y9bD8RcnoEqunGoGUJ1v0nkjRV8OOPzA2fRw08fp7gfVcDYqmb-QjEosbDwwKRi6C3PPVMIwB8t4lc3D0P57X00J8pW-OzIHUsywZszNHwjaCGhh2aldkoG_Fer7VsDVC3MkYFpD5gFtjpgLmGXzeOzRTA50KSHO6Vs/s1355/image_2024-06-13_15-56-28.png

ការវិលចូលសិល្បៈវិញនេះដែរ លោក ហេង ប៊ុនលាភ ថាលោកមិនប្រកាន់ខ្លួនដើរតួជាអ្វីនោះទេលោកលេងបានទាំងអស់មិនថាជាតួអ្នកបម្រើ អ្នកបើកឡានក្តី ឱ្យតែតម្លៃខ្លួនអាចទទួលយកបានលោកសម្តែងបានទាំងអស់៕

 

ពិតជាអស្ចារ្យមែន! ភូមិមានលំនៅឋានជាច្រើនខ្នងនេះសាងសង់លើដំបូលផ្សារទំនើប

0

ប្រទេសឥណ្ឌូណេស៊ី ៖ លំនៅឋានជាច្រើនខ្នង និងច្រើនជាន់ក្នុងភូមិមួយដែលលោកអ្នកបានឃើញនេះ មិនមែនជាភូមិធម្មតាៗនោះទេ ពីព្រោះភូមិនេះមានទីតាំងស្ថិតនៅលើដំបូលផ្សារទំនើបមួយកន្លែងក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2yVWPvXX2lMKjqvxKnjwIjcDvEpmjJ1t2CHLB53Mw1HAE-4QLbQDGts6E4dfvYexn5vF0hJDBYlp1VZ3xOXd_xZq1f4RJQvTsJ8O_RIanXlY1YBnb08o4BNnaARu5JPCyYEDkKS1F_oWFWxNXgEEeOg9zZY7vgPP8pd2xtlQApjSnXq-HT3K71f0UU40/s1000/cosmo-park-jakarta-8.jpg

នេះបង្ហាញថា ផ្សារទំនើបនៅផ្នែកខាងក្រោមពិតជាមានសភាពរឹងមាំខ្លាំងហើយ ទើបអាចទ្រភូមិដ៏ធំមួយបាន ហើយអ្នករស់នៅភូមិនេះថែមទាំងអាចបើករថយន្តពីខាងក្រោមឡើងទៅលើ និងចតរថយន្តមុខផ្ទះពួកគេផងដែរ ។

ហេតុអ្វីទើបគេបង្កើតភូមិនៅលើដំបូលផ្សារទំនើបបែបនេះ ឬក៏ខ្វះដីសាងសង់? ភូមិនេះបង្កើតឡើងក្រោមគម្រោងអភិវឌ្ឍន៍លំនៅឋានឈ្មោះ «Cosmo Park» ដែលមានលំនៅឋាន២ជាន់ សរុបចំនួន៧៨ខ្នង ។ លើសពីនេះ ក្នុងភូមិនៅមានទីកន្លែងផ្តល់សេវាកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត ដូចជា ៖ កន្លែងហាត់ប្រាណ, អាងហែលទឹក, ទីលានវាយកូនបាល់ និងមានផ្លូវខ្វាត់ខ្វែងសម្រាប់អ្នកភូមិបើកបររថយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXT_ggyuQLDBALzYn5AHWs8UdRH1JhCv5GFgmgD74VQyMhlYOthap78kZpsSX1Ue-3_rd9NFzxxaDw-7enaBYMsMA-dKGZP8wt3Cne0fdDyP_QB1ivjPamyq-Yh-pTWH2cVbjFjReXRkPf7PN7MKt1HAkyY2DMqxfHt9ahDhKKDblYnPMlvY1mCaJKEkU/s1280/photo_2024-06-14_11-58-24.jpg

ភ្នាក់ងារអភិវឌ្ឍផ្នែកអចលនទ្រព្យនៅទីក្រុងហ្សាកាតា មានគំនិតបង្កើតគម្រោងលំនៅឋានលើដំបូលផ្សារទំនើបនេះ គឺដើម្បីបង្កើនកន្លែងស្នាក់នៅដល់ពលរដ្ឋក្នុងក្រុងហ្សាកាតា ខណៈវាជាទីក្រុងធំ និងមានមនុស្សរស់នៅច្រើនបំផុតនៅឥណ្ឌូណេស៊ី ។ ម្យ៉ាងទៀត គម្រោងបង្កើតភូមិលើដំបូលផ្សារទំនើប គឺអាចបណ្តាលមកពីដីធ្លីនៅក្រុងហ្សាកាតា មានតម្លៃខ្ពស់ជាងទីក្រុងផ្សេងៗ ប្រមាណពី១០% ទៅ២០% ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMjkWMtDH7RZ5XnqIjYFFsCunBa6KPoEIJDOsR0585FJwxQkj9ovtc40aHe1kr8QFIcmqM7fNgy_RbmMLObd-Z_U0Txbc3Zltal9o8L3O8s_NgzppBflYQDKpOGbCOIfxzlQrjjOXcOKDrwI_Ut8K3bzUgpaI8LgqjlBJU_hD1Zg3cCz4vER2TSayoE0s/s1080/photo_2024-06-14_11-58-25%20(2).jpg

បើតាមការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្មក្រៅប្រទេស ដែលមានទីតាំងនៅក្រុងហ្សាកាតា និងស្ថិតក្រោមក្រសួងពាណិជ្ជកម្ម បានបង្ហាញរបាយការណ៍មួយរបស់ Cushman & Wakefield ជាក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក បញ្ជាក់ថា តម្លៃលំនៅឋាននៅតំបន់ពាណិជ្ជកម្មក្នុងក្រុងហ្សាកាតា កាលពីចុងឆ្នាំ២០១៤ គឺតម្លៃជាមធ្យម ស្មើនឹង៣.៤៧៩ដុល្លារអាមេរិកក្នុង១ម៉ែត្រការ៉េ និងកើនឡើង៣៨,៩% បើធៀបនឹងឆ្នាំ២០១៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiHq74Vsio49_JmSc4L1_J-Z0vd4IxtpLaVABe6C-a8_hTT1E09m-YlIU2T4Ya56RA_QzVti4oxveAfOHFxry0oWWMkEf1GLoANxuB6-kVd_T8tvley7zgWGYrT7IykxAKuIPTQq_4tqS06s8kmvZCkMsI8qPIhZo0kp46f815MMKBkX0YGta0a8Log6g/s1240/photo_2024-06-14_11-58-25.jpg

ភូមិស្ថិតក្រោមគម្រោងអភិវឌ្ឍន៍លំនៅឋានឈ្មោះ «Cosmo Park» បានបង្កើតឡើងនៅលើដំបូលផ្សារទំនើបមួយឈ្មោះ «Thamrin City» ដែលមានលំនៅឋានសរុបចំនួន៧៨ខ្នង ហើយលំនៅឋាននីមួយៗមានចំនួន២ជាន់ ។ អ្នករស់នៅទីនេះពុំចាំបាច់បារម្ភពីគ្រោះថ្នាក់ទេ ពីព្រោះភ្នាក់ងារជំនាញបានរៀបចំប្រព័ន្ធសុវត្ថិភាពសម្រាប់អ្នកភូមិ គឺសាងសង់របងបាំងកុំឱ្យមនុស្សធ្លាក់ចុះក្រោម ៕

កុំភ្លេចគាំទ្រផង! Elon Musk នឹងបង្កើតស្មាតហ្វូនដំបូងបង្អស់របស់ខ្លួនក្នុងពេលឆាប់ៗនេះ

0

សហរដ្ឋអាមេរិក៖ ថ្មីៗនេះមហាសេដ្ឋីរបស់ពិភពលោក Elon Musk បាននិយាយថា ខ្លួននឹងសហការជាមួយ Samsung ដើម្បីផលិតទូរស័ព្ទដំបូងបង្អស់របស់ខ្លួនដែលមានឈ្មោះថា X” ក្នុងពេលឆាប់ៗនេះ។
យោងតាម Business Insider ការគ្រោងបង្កើតស្មាតហ្វូនដំបូងរបស់ខ្លួនភា្លមៗបែបនេះ គឺបានកើតឡើងនៅពេល Musk បានរិះគន់ Apple ចំពោះការនាំយកគំរូ AI របស់ OpenAI ទៅកាន់ iPhones, iPads, និង Macs… ដោយមហាសេដ្ឋីរូបនេះបាននិយាយថា Apple នឹង “មិនដឹងថាមានអ្វីកើតឡើងនៅពេលដែលប្រគល់ទិន្នន័យឱ្យទៅ OpenAI” កាន់កាប់នោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgsN_3TxfhFSFhWW82pr-HKMQ8BiNXU2YtRhdCB_7OZxvMqpvu55wOJWK-3n5tL5LCKNgB3sUBbkXDmX7-uEUmeS51JrSXGI2lw0IBTxq5F0GdxZJjlxvlJthY3cSR6pZ_7VgZfT3Jgyk61mO9dV6gMVqbcxpifLaPaaMvd9QkmqgDtDTveUNfFaIbD_c/s690/elon-musk-file-photo-180106445-16x9.webp

Musk បាននិយាយថា “ប្រសិនបើ OpenAI ត្រូវបានរួមបញ្ចូលនៅកម្រិតប្រព័ន្ធប្រតិបត្តិការរបស់ឧបករណ៍ Apple នោះផលិតទាំងអស់របស់ក្រុមហ៊ុននេះនឹងត្រូវបានហាមឃាត់នៅក្នុងក្រុមហ៊ុនរបស់លោក ដោយសារវាគឺជាការរំលោភលើសុវត្ថិភាពរបស់ក្រុមហ៊ុនលោកដែលមិនអាចទទួលយកបាន។ នេះមិនមែនជាលើកទីមួយទេដែល Musk បានលើកឡើងអំពីការបង្កើតទូរស័ព្ទថ្មីនេះ។ នៅឆ្នាំ ២០២២ នៅពេលដែល Apple គំរាមដកកម្មវិធី Twitter ចេញពី App Store លោកក៏បាននិយាយផងដែរថា លោកនឹងបង្កើតគំរូស្មាតហ្វូនដើម្បីប្រកួតប្រជែងជាមួយ iPhone ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHwaBDX8YIa_5rSeHaOU2tU9d4HccpzP5VXIxD8xJDl4FnmIC2fIZE9c7Fyrq4kqLKym13RJvRgTYOZLPUDxFLLRnq_OutZplyTbRyE5KE4RDbQWEp6DhiwXIIY53O1odLjeDOZrcHIQF10N3q4Tuoed5i0VySOPEuhmsNPrZLjxJJTjSNiP67AHZHkAY/s1280/photo_2024-06-14_13-02-35.jpg

យោងតាម Business Insider ប្រសិនបើ Musk ផលិតស្មាតហ្វូនថ្មីរបស់ខ្លួនដោយដាក់ឈ្មោះឧបករណ៍ថា X គឺមិនគួរឱ្យភ្ញាក់ផ្អើល និងមិនគួរឱ្យចាប់អារម្មណ៍ឡើយ។ ទោះជាយ៉ាងណាមហាសេដ្ឋីរូបនេះគឺមានចំណង់ចំណូលចិត្តយ៉ាងខ្លាំងចំពោះអក្សរ X។ នៅឆ្នាំ ១៩៩៩ លោកបានបង្កើតក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុនិងការទូទាត់ X.com ហើយបន្ទាប់មកនៅឆ្នាំ ២០០២ លោកក៏បានបន្តបើកក្រុមហ៊ុនអវកាស SpaceX ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUF1juowYY40pKd95Lk2-fbUU-SGDuiCay5xzbxpOgLtVOg0XYNRjYXOWyQubaNnzziq5Ko-CmvdB65P3zH_JkOqzzL0ZBRFBp8iK_iS2qRmT4g1wRb4bMK4St0F-wSJ8D3X7JcmI9Dvd6lxgEzQ75AdOQP1VzxYOiKer9Mt02kDlRnDZxbqMx_Kip8wk/s1004/photo_2024-06-14_13-01-25.jpg

នៅចុងឆ្នាំ ២០២២ បន្ទាប់ពីបានកាន់កាប់ Twitter នៅពេលនោះលោកក៏បានបើកដំណើរការ X Corp ហើយបន្ទាប់មកបានប្តូរឈ្មោះបណ្តាញសង្គម Twitter ទៅជា X។ ហើយនៅដើមខែកក្កដា ឆ្នាំ ២០២៣ Musk ក៏បានប្រកាសក្រុមហ៊ុន xAI ជាមួយនឹងមហិច្ឆតាក្នុងការអភិវឌ្ឍន៍ជម្រើសជំនួស ChatGPT ទៀតផង៕

រដ្ឋាភិបាលវៀតណាមគ្រោងប្រមូលពន្ធពីអ្នកលក់ផលិតផលអនឡាញ

0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានបញ្ជាទៅកាន់ក្រសួងហិរញ្ញវត្ថុឱ្យធ្វើការរឹតបន្តឹង និងតាមដានអ្នកមានឥទ្ធិពលទាំងអស់នៅក្នុងប្រទេស ។

ក្រៅពីនេះ ក្រសួងហិរញ្ញវត្ថុ ក៏ត្រូវតាមដាន និងប្រមូលពន្ធពីអ្នកលក់ផលិតផលអនឡាញតាមបណ្តាញសង្គមផ្សេងៗផងដែរ ជាពិសេស ផ្តោតលើអ្នកមានប្រាក់ចំណូលស្មើនឹង១០០លានដុងក្នុង១ឆ្នាំ (ឬស្មើជិត៤ពាន់ដុល្លារអាមេរិក) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPZ53yjbM31FNic8cwoNjs_ebtqwuDP8aMlazG-XMSdfA2Xh3JEizgVNQ5jmLPB5Bo5qHn-ZetH8_p79FhqnzcnY2v1F72bj5KP6hLST3l7QKPDepRXv5N7vJgWUGcYkjzMPZFXXVHPnnNFfNehYjun4brYaX4pn_JQjWnpUBrFiv6sGhA4Fw3CcAWzmI/s1000/photo_2024-06-14_11-07-56.jpg

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបញ្ជាក់ថា អ្នកលក់ផលិតផលអនឡាញទាំងអស់ ដែលរកប្រាក់ចំណូលបានជិត៤ពាន់ដុល្លារអាមេរិកក្នុង១ឆ្នាំ ពួកគេនឹងត្រូវបង់ពន្ធឱ្យរដ្ឋ ស្របតាមច្បាប់ប្រាក់ចំណូលផ្ទាល់ខ្លួនរបស់ប្រទេសវៀតណាម ។

លើសពីនេះ ក្រៅពីតម្រូវឱ្យអ្នកលក់ផលិតផលអនឡាញទាំងអស់បង់ពន្ធឱ្យរដ្ឋហើយ អ្នកផលិតមាតិកាយ៉ាងច្រើននៅប្រទេសវៀតណាម ក៏ត្រូវបានរដ្ឋាភិបាលស្នើឱ្យពួកគេបង់ពន្ធឱ្យរដ្ឋដូចគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG51zAheRVFTllW1_P1Ee0ZKYhfGIcmkVbg7OV82wm50OVNAK9gxJ-GtthgQ-5hX-Oz1Il4U9VrSt50yBuHNAvPRBsuwfeWJebL6FbBtj4XoUNInjqda9k6wciZiqbFnkg6IQqSvwEu4bsH74C8e_YZmYltLrQWVZ56zOHHDZL3l0DBYGTaC_q9T1UAjM/s1200/photo_2024-06-14_11-07-59.jpg

នាយករដ្ឋមន្ត្រីវៀតណាមថ្លែងថា រដ្ឋាភិបាលនឹងប្រមូលពន្ធពីអ្នកបង្កើតមាតិការទាំងអស់នៅប្រទេសវៀតណាម (គឺរួមទាំងការប្រមូលពន្ធក្នុងរយៈពេលកន្លងមក) ដោយសារពួកគេពុំបានជូនដំណឹងអំពីប្រាក់ចំណូលផ្ទាល់ខ្លួនទៅមន្ត្រីរដ្ឋាភិបាល ។

ការប្រកាសប្រមូលពន្ធពីអ្នកលក់ផលិតផលអនឡាញនេះ គឺក្រោយពីរដ្ឋាភិបាលវៀតណាមរកឃើញថា បច្ចុប្បន្ន ការលក់ផលិតផលតាមអនឡាញនៅវៀតណាមបានកើនឡើងរហូតដល់២៥% ក្នុង១ឆ្នាំ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរឌីជីថល ។ ប៉ុន្តែការបង់ពន្ធឱ្យរដ្ឋាភិបាលផ្នែកពាណិជ្ជកម្មអេឡិចត្រូនិក បែរជាពុំកើនឡើងតាមភាគរយនេះទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBHpMrZMYuwDGt-MDWqLlmHo8E3mhTuqdhdO1Zhx3DHs1DSgVB3W4MW02WaPGjO9JEJn1rhzQ_hnaDRQ_wuj5MrlR6d1cnhFGplaMgjId-gFUTmdT7KHSuUAdWopyms66Md5VvlbN17De902nfsBAYwQvtnS9oyEVspdBpGhLF0uL3Wo8lT8nf1-PLrhY/s620/203119_viettel%20post.jpg