Home Blog Page 1018

ឡូរីន សង្សារ វណ្ណដា ថាសង្គមសព្វថ្ងៃចូលចិត្តការសម្តែងជាងការពិតនិងមានការប្រៀបធៀប

0

ស្រីស្អាត ឡូរីន ដែលមានឈ្មោះពិតថា កញ្ចនា និងជាសង្សារតារារ៉េបល្បីលំដាប់ ប្រទេសបានលើកឡើងថា សង្គមសព្វថ្ងៃចូលចិត្តការសម្តែងជាងការពិត អ្នកខ្លះប្រឌិតរឿងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងឌឺដងផ្លែផ្កាគ្នា។ ថ្មីៗនេះ ឡូរីន ក៏បានព្រលែងខ្លួនមួយទំហឹងជាមួយឈុតប៊ីគីនី បញ្ចេញដើមទ្រូងទ្រលុកទ្រលន់ក្បែរមាត់សមុទ្រ ខណៈរូបភាពនោះទទួលបានទាំងការសរសើរនិងការរិះគន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM1ysu6PDpOLJBPw5r0-z6JC0RcGaQBAbNuYB_HhWCLayWEWAgeRITuCq7Qt8cwdkDXD_sRpMNUWD1Im_mf2bjXcvbFt9yKjYjIh57r3EQdsqJHRdkqgnAjRvlqzxWtR6yIYgLeGUy5jwzIpf8iCER1MPxzA931XvabSNiwEIY5M4dq8q-nj_TwVYcQ68/s1551/025e4e19-7866-4853-b678-355be25003d7.jpg

នាថ្ងៃទី១៨ មិថុនា ឡូរីន បានទទួលសំណួរមួយពីអ្នកគាំទ្រថានាងគិតយ៉ាងណាដែរចំពោះសង្គមសព្វថ្ងៃនេះ។ ឡូរីន បានឆ្លើយតបថា សង្គមសព្វថ្ងៃគឺ ចែករំលែកការស្អប់គ្នា…..ប្រើពាក្យមិនសមរម្យ ហើយអ្នកខ្លះក៏គ្មានឱកាសធ្វើជាខ្លួនឯង….. វាយតម្លៃតាមប្រើចក្ខុ ការប្រឌិតរឿងឯកជនគេ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន…..។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7QlrUc18TLfi7JxacOF0CDU2t1BIQQKK7G_3PbXLvGKEvUYr7ypRrjfPEE6BbuOLrTmSzse67Sx-3tq2fS1rNMXO8ITHIsJeKYcjn8KxjKp2lnz4Pnx57jurqq2o92CTPWti9llYhuRYc7oB-kKSi46cN5Kdhj2wI38-iyuq-IlF9hPyiRO03G5q7UCo/s2048/image_2024-06-13_14-18-34.png

សង្សារ វណ្ណដា បានលើកឡើងទៀតថា «អ្នកអានអ្នកស្តាប់គិតផ្សេង អ្នកដែលជាប្រធានបទដែលគេប្រឌិតគឺផ្សេង ពេលខ្លះវា ប៉ះពាល់ខ្លាំង រូបរាងពណ៌សម្បុរ ការប្រៀបធៀប…. មនុស្សចូលចិត្តការសម្តែងជាងការពិត ឌឺដងផ្លែផ្កាឱ្យចាក់រុក…..តែជឿចុះមនុស្សល្អដូច មាសទឹក១០ មិនខ្លាចពាក្យគេអុជ… ទោះ សម្បកក្រៅគេមើលទៅយ៉ាងណា ក៏មិនស្មើនឹងមានមនុស្សដែលយល់ជម្រៅចិត្តខាងក្នុងយើងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZQMrEflUAPk94tXFNr71aG-NwJJSqRuvWQb_MmJ4d8zjWXPulw1N255uoBYAwaLzT7rcG_JKAH34scrCW6a3gQgnfPBQ6jW7gp_PyXyZT3d4ybI_4fT9o_H_f_9nYg4FfQaL5xY1Ll9aDIKBuhKaEOOS4vmmDHHTfPCgMhE4BXgKBelzhZdxN0gb863Y/s1799/65bb2ea0-e627-4258-84fb-f2b0c1fa25ba.jpg

ជាមួយការឆ្លើយឆ្លងសំណួរចម្លើយជាច្រើនពីអ្នកគាំទ្រ ឡូរីន ក៏ទទួលបានការសរសើរ ថានាងមានចំណេះដឹង ចេះគិត ទាំងមើលទៅនាងក្មេងនិងជាមនុស្សហាយសូរ។

បច្ចុប្បន្ន ឡូរីន មានអាយុ២១ឆ្នាំ និងបានបង្កើតប្រ៊េនផ្ទាល់ខ្លួនលក់ផលិតផលតាមអនឡាញផងដែរ។ ភាពស្រស់ស្អាតដោយគ្មានការកែកុនរួមទាំងជាគូស្នេហ៍របស់ វណ្ណដា នាងក៏ត្រូវបានម្ចាស់ផលិតផលទាក់ទងផ្សព្វផ្សាយដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU96P7m1LrdPuWjdfaZ1k1R6FlIclubmnC95q6PRcAfkCW_slUo50cEC4lkTnRpn04f041HaMDQz0UUrXndp8G9xLaX2u59VCKca133X69RrQYPeuoCWTelerMGnsnIiGIYxTelSZj5NgQh41y7nqhdMWo4ruaTMbVRZEN2LkeV1Kl5JkCcWmYxDTOfaA/s2048/f958646e-2c34-4524-98a9-2cff85b22914.jpg

ដោយសារតែមានគូស្នេហ៍ជាអ្នកសិល្បៈ ឡូរីន ត្រូវបានសាធារណជនតាមដានគ្រប់សកម្មភាពដូច្នេះទើបធ្វើឱ្យនាងទទួលបានទាំងការសរសើរនិងការរិះគន់។ ជាក់ស្តែង ថ្មីៗកន្លងមកនេះ ឡូរីន បានបញ្ចេញរាងដ៏ស្រស់ស្អាតជាមួយដើមទ្រូងទ្រលុកទ្រលន់ក្នុងឈុតប៊ីគីនី នៅឯមាត់សមុទ្រជាហេតុធ្វើឱ្យអ្នកខ្លះក៏សរសើរ អ្នកខ្លះទៀតបញ្ចេញមតិរិះគន់កប់ៗមាត់តែម្តង៕

រ៉េត ស៊ូហ្សាណា ហាក់ស្ងប់ស្ងាត់ពីទីផ្សារតន្រ្តី

0

តារាចម្រៀងវ័យក្មេងស្រស់សោភាក្នុងទ្រនំរស្មីហង្សមាស រ៉េត ស៊ូហ្សាណា ហាក់បាត់មុខពីកម្មវិធីប្រគំតន្រ្តីនានា និងខកខានចេញបទចម្រៀងថ្មីអស់រយៈពេលជាច្រើនខែមកហើយ ខណៈបទចុងក្រោយបង្អស់បកស្រាយរួមជាមួយ ថុល សុភិទិ។

ជឿជាក់ថាប្រិយមិត្តមួយចំនួនធំស្គាល់តារាចម្រៀង រ៉េត ស៊ូហ្សាណា មកហើយមិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ចំណេះដឹងក៏មានការរស់នៅក្នុងគ្រួសារប្រកបដោយសេចក្តីថ្លៃថ្នូរមានឪពុកម្តាយតាមមើលថែមិនឱ្យដាច់ពីកន្ទុយភ្នែក។ ទោះយ៉ាងណា អស់រយៈពេលជាច្រើនខែមកហើយអ្នកគាំទ្រពុំបានឃើញវត្តមានតារាចម្រៀងរូបនេះលេចមុខតាមកម្មវិធីប្រគំតន្រ្តីនានានោះទេ ពោលគឺនាងហាក់ស្ងប់ស្ងាត់ពីទីផ្សារសិល្បៈតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG7TNILVvvjB8Le0HmvNtf1j4Yw5FkMmOHmgOJZINGqXHAelAEL8Ce3DBamrBaalG8ctlM0YOq7BWI5JBNsaN3aSk2qt3Vk9TbDMZHOON_jDVzFdOpkFUTrA9h0hMfctoFxbgOJTgBB88w2Q3VfUZFzUjqeSr-Rsd_fjG1BmkdFmBKA7M5jakzsoDINfA/s2048/image_2024-06-19_14-12-29.png

ក្រឡេកទៅលើលើបណ្តាញសង្គមរបស់ រ៉េត ស៊ូហ្សាណា អ្នកគាំទ្របានឃើញតារាចម្រៀងរូបនេះចែករំលែកពីដំណើរកម្សាន្តទស្សនាការប្រគំតន្រ្តីក្រៅស្រុក និងដំណើរកម្សាន្តក្នុងស្រុកជាដើម។ តារាចម្រៀងរូបនេះក៏បានចែករំលែកវីដេអូ Vlog ពីការហាត់ប្រាណ Unboxing ខណៈលេចមុខលើឆាកតន្រ្តីចុងក្រោយគឺនៅកូរ៉េខាងត្បូងកាលពីខែមេសា។ ទោះយ៉ាងណាសកម្មភាពមួយចំនួន ហ្សាណា ក៏បានលេចមុខដែរក្នុងកម្មវិធី «អ្នកស្នងមរតក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbGENYmXttqEFSfPQxDOgOkeVGFIIRAbmdaMu159lO2-Gh8DDJ1Zkhhp9hOv3vX-PJRTTn9RUBs3aABSInYhRRk7DPCtfSwjzslAbjMHLshaglQw-ekcU9T5J6jkZ9W6RUzVUFZbX4K343hbfComfPYpmuCagAa81Vc9j3Doya0Kr9R1aylW7jnj2FU6A/s2048/image_2024-06-19_14-12-22.png

មិនបាត់មុខពីហ្វេនក្តី ប៉ុន្តែបើក្រឡេកទៅកាន់ទីផ្សារចម្រៀងវិញ រ៉េត ស៊ូហ្សាណា ខានចេញបទចម្រៀងថ្មីក្នុងផលិតកម្មអស់រយៈពេលជាច្រើនខែមក ខណៈបទទម្លាក់លើទីផ្សារចុងក្រោយបង្អស់គឺបទ «ថ្ងៃពិសេសសម្រាប់យើង« នាចុងខែកញ្ញា ឆ្នាំ២០២៣ ច្រៀងរួមជាមួយ ថុល សុភិទិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglahtbGtAeyS6IZOyD3CU_Q378tCKQacRXnTXOvo3qNAJ0qgEG8GvntZLHWY9Nh3RTyRFENukcJHoBsPVOgOW-G2hImR0QQ0gVxFNbKMdabIGiLIXa8DCF7cO9pPTPReT_aFwDnJsLE4EOQBnq3CKTqhsQX7EVn35M4sg9grS0MYTHc7sDOYBp7zL4xRw/s2048/image_2024-06-19_14-12-27.png

បទល្បីៗរបស់ រ៉េត ស៊ូហ្សាណា ទទួលបានការគាំទ្រពីទស្សនិកជនមានដូចជា «ឈប់» «សង្ស័យ » «ត្រូវការកម្លាំងចិត្ត» «ក្តីសុខបងពេលគ្មានអូន» «សុំខុសមួយយប់» រួមជាមួយនឹងបទចម្រៀងជាច្រើនទៀត ។ ហ្សាណា ជាតារាចម្រៀងស្រីម្នាក់ដែលមានឱកាសចាប់ដៃ ជាមួយតារាចម្រៀងជាច្រើនរូបក្នុងនោះក៏មានអ្នកនាង ឱក សុគន្ធកញ្ញា ដែលជាអតីតគ្រូបង្វឹក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE0NUwjuHA9rLPow36edUlplYutjZ_WZVhsmuDORcKQ6QdaAY2HgCci4i6uzw-Da7mfp7LB_g-pLYwuTAa2ma8nKcf4pXni2qXHzWjIp_UXIrpvYbSqVSUmt2Q02JZlQm1yrn1tB-M_5Hf9dIedokWlFiwiiEbgMab8m0Vynj_IdJFSVPgM-vUe5hcQp4/s2048/image_2024-06-19_14-12-18.png

ចាប់តាំងពីប្រឡូកក្នុងអាជីពសិល្បៈ ហ្សាណា ពើបប្រទះការរិះគន់អំឡុងពេលប្រកួតកម្មវិធី The Voice Cambodia ព្រោះតែបកស្រាយបទចម្រៀងបរទេសច្រើនជាងភាសាជាតិ។ ទោះមិនបានក្លាយជាម្ចាស់ជ័យលាភី តែនាងអាចជាសមាជិកក្នុងគ្រួសារហង្សមាស និងបានសាងប្រជាប្រិយភាពចាប់តាំងចេញបទចម្រៀងផ្ទាល់ខ្លួនដំបូង។ ងាកមកជីវិតឯកជនវិញ រ៉េត ស៊ូហ្សាណា មានពាក្យចចាមអារ៉ាមស្នេហាជាមួយ សុវត្ថិ មុន្នីនាគ តែម្នាក់គត់ដែលជាកូនទី២ របស់ឧកញ៉ា ព្រាប សុវត្ថិ។ ទំនាក់ទំនងអ្នកទាំងពីរបានរក្សាគម្លាតវិញបន្ទាប់ពីម្តាយខាងប្រុសចេញមកបដិសេធពាក្យចចាមអារ៉ាមស្នេហា៕

ប្រសិនបើអ្នកមានប្រជ្រុយចំកន្លែងទាំងនេះបង្ហាញថាអ្នកគឺជាមនុស្សមហាសំណាង

0

គេតែងនិយាយតៗគ្នាថាប្រជ្រុយនៅលើកន្លែងណាមួយនៃដងខ្លួន ឬមុខអាចប្រាប់ពីសំណាង ទ្រព្យសម្បត្តិ និងភាពសម្បូរសប្បាយជាដើម។ ជាការពិតណាស់ សំណាងមិនមែនចេះតែកើតមានគ្រប់មនុស្សទេ ដោយអ្នកខ្លះមានវាសនាល្អ និងខ្លះទៀតមានវាសនាមិនល្អទៅតាមទេវតាចារមក។ យោងតាមក្បួនតម្រារបស់ចាស់បុរាណ ដែលចារមើលអំពីលក្ខណៈមនុស្សបានប្រាប់ថា ប្រុសស្រីណាដែលមានប្រជ្រុយ ៥ កន្លែងនេះគឺជាអ្នកមានសំណាងល្អ ជោគវាសនាខ្ពស់ដូចមេឃ និងមិនខ្វះទេអ្នកចាំជួយជ្រោមជ្រែងជីវិតឱ្យបានជោគជ័យ ភ្លឺថ្លាដូចគ្រាប់ពេជ្រ។ ដូច្នេះខាងក្រោមនេះគឺជាប្រជ្រុយសំណាងទាំង ៥ កន្លែងរួមមាន៖

១.ប្រជ្រុយនៅខាងក្រោយត្រចៀក៖ មនុស្សដែលមានប្រជ្រុយនៅពីក្រោយត្រចៀក ច្រើនតែមានសំណាងល្អ ជារឿយៗទទួលបានជំនួយពីមនុស្សល្អក្នុងជីវិត ឬការងារ មិនថាលំបាកយ៉ាងណានោះទ អ្នកតែងតែរួចផុតពីទុក្ខ ព្រោះមានមនុស្សល្អដែលតែងតែត្រៀមខ្លួនគាំទ្រ និងជួយអ្នកជានិច្ច។ មនុស្សដែលមានប្រជ្រុយនៅកន្លែងនេះត្រូវបានគេជឿថាជាមនុស្សមានទេពកោសល្យ ឆ្លាតវៃ និងមានសមត្ថភាពខ្លាំងអស្ចារ្យ ហើយបើធ្វើការ ឬរកស៊ីច្រើនរីកចម្រើនលឿន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5UBH0Iwdcswul4VGRCkBaLT-Byhok6Gu84tzU58idDgmlNUzA9mA5-Ir4E22LZaI2tbRwSU3H5jm0taUZ8Nw9NFVsW6ThkCw5o-NWfe9L7x1YIrDWqmjkJhoNtW6o0ZLZbng5s-lMGzu2xJ2Wb3KZFRjWBSDBbnM8VbM_u_3zBQhiWl0vSwsMTMnjN7o/s512/4-43.jpg

២.ប្រជ្រុយនៅលើត្របកភ្នែក៖ មនុស្សដែលមានប្រជ្រុយនៅលើត្របកភ្នែក ពួកគេច្រើនតែជាមនុស្សទាក់ទាញ មានទំនាក់ទំនងល្អចំពោះមនុស្សជុំវិញខ្លួន និងជាមនុស្សដែលមានឥទ្ធិពល។ ប្រជ្រុយនេះក៏ជាប្រជ្រុយសំណាងដែលទៅណាមកណាតែងតែជួបមនុស្សល្អជានិច្ច និងឆាប់ជោគជ័យក្នុងការងារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmgEBnD75E54tbkteibrZk7_RD8zc_mqWzINch_MtUPB9StDiplaxbXbosh5URzJseW_gHymDCJDBn5u7BZemVqD4p5id58I4hml0C1xqCfWB0Qg0Us0AWYvCIwBvjFDtut76TD8kBfoKcU2Xr5NHCuaqvx3uJiWjxyZQKAFlzyYcfgt2errLpSsEzQOc/s1000/d9fee630c4424c1aa9098bb5fde37df9.jpg

៣.ប្រជ្រុយច្រមុះ៖ ប្រជ្រុយច្រមុះមិនថា លើ ក្រោម ចុងច្រមុះ ឬស្លាបច្រមុះនោះទេភាគច្រើនគឺជាមនុស្សដែលមានសំណាងល្អ ប្រកបការងារផ្សេងៗឆាប់ទទួបានលជោគជ័យ បើប៉ងប្រាថ្នាអ្វីក្លាយជាការពិត និងជាមនុស្សដែលមានទ្រពសម្បត្តិច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYht8f6QLDFIMTdaOuphBBBVmcfYDTUz8I_YthDjxj6CPK44ACycfW4CCirzv8w4z0VkJwUVZTdTErmeRkxXo8mUd1Ma9ZRk_wAF0rwkIKl7XN86hfSVBUI5jQ8T1Kkfe8zoZ-XzXoF4s84fJsSV3CZ_ai8b0Ti8ptZNEZEnpAhs1KIgIk1BblzzZZeQ4/s800/5-8.jpg

៤.ប្រជ្រុយនៅលើភ្លៅ៖ អ្នកដែលមានប្រជ្រុយនៅលើភ្លៅ មិនថាភ្លៅឆ្វេង ឬស្តាំ ក្នុងមួយជីវិតនេះមិនដែលត្រូវព្រួយបារម្ភសោះឡើយពីចំណីអាហារ ការស្លៀកពាក់ និងផ្ទះសម្បែង ហើយសម្រាប់ជីវិតការងារក៏រលូនទៅមុខល្អផងដែរ លើសពីនេះក៏មានអ្នកចាំជួយជ្រោមជ្រែងជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAFQmI1s6JfSRxsfmsmUBIMuHb2HFA6gMpx5TkP2NiC7oJJV3rWZKDTxigvcWKsxpuvQZ_u6tWmS77qr4QaybkdsZP45UnUHimnpb3jK1KF6SlrDUtWigmbumut0RJHBhdDzQGqkItQTpO6mG__UbwuCSu0nabZ98ii_zfXkOyIeNAinspd-BeAbX6rhs/s350/2-6.jpeg

៥.ប្រជ្រុយក្នុងចិញ្ចើម៖ អ្នកដែលមានប្រជ្រុយនៅក្នុងចិញ្ចើមត្រង់ចន្លោះភ្នែកទាំងពីរតែងតែរស់នៅយ៉ាងស្ដុកស្តម្ភ ជាមនុស្សដែលមានភាពវៃឆ្លាត ព្រមទាំងមានទេពកោសល្យពេញខ្លួន គួបផ្សំនឹងសំណាងដែលមានមកពីកំណើតផងនោះ អ្នកនឹងមិនដែលត្រូវខ្វល់ព្រួយពីរឿងលុយកាក់ឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_HBrkOl_yKRz1Zkzzye-JC5L-hTc7JHIFOLZHI_OPQUZGrqMaS0xoDc-Lwz6xqbrOYrjya6GimwB2BpVGvWfkLsIbuiIbccpqQCuM_lJdFDJ1aXG_gjsKYVIk4nG3ETDU_2KAkxwJLxWzuj8YOShzXKVXxYtqsO2ORKYut5rg0gDQMbT2VM0Go-TwQk8/s1280/f8c702aaa8c658413a4efb3a614d7707-2.png

កាន់តែកក្រើក! ភាពយន្តខ្មែររឿង«ម៉ែក្រឡាភ្លើងវគ្គ២»បង្ហាញខ្លួនប្រាសាទអង្គរវត្ត រងចាំមើលថាតើផ្ទះលេខ២ប្រតិក.ម្មយ៉ាងណា?

0

ភាពយន្តខ្មែរខ្នាតធំរឿង«ម៉ែក្រឡាភ្លើងវគ្គ១» កាលពីពេលកន្លងទៅនេះគឺឃើញថាទទួលបាននូវការគាំទ្រយ៉ាងច្រើនផុសផុលនៅក្នុងចំណោមទាំងជនជាតិខ្មែរ និងប្រទេសជិតខាងមួយចំនួនដូចជាឡាវនិងឥណ្ឌូណេស៊ី។ ទោះជាយ៉ាងណា ថ្មីៗនេះ ការបញ្ចេញ Trailer «ម៉ែក្រឡាភ្លើងវគ្គ២» កំពុងតែទទួលបានចំណាប់អារម្មណ៍ខ្លាំងម្តងទៀតពីទស្សនិកជន ខណៈដែលឈុតឆាកនៃរឿងនេះក៏បានលេងផ្សារភ្ជាប់ជាមួយនឹងសំណង់អច្ឆរិយៈខ្មែរ គឺប្រាសាទអង្គរវត្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ5wBvnHJgzHqQu-kNLsYq98S-bJMkqLwjJ89sflmC4-Q8tOiwzemnkDm2rD-VAEVHEetu6SClPGuD3DE7aTbRUaOWaXgJnI6vVkC2vagIxEZ5Jz324ZHEBhXd1ZJfY3e8Q0muAQrwVG1zJOfbnxTCFrDtZBP60KJbmXvZ-kVterX8efch1zaIeRPYnG8/s1387/Screenshot%202024-06-20%20140232.png

ខ្សែភាពយន្តខ្មែររឿង«ម៉ែក្រឡាភ្លើង» ដឹកនាំសម្តែងដោយផលិតកម្ម Sastra Film ដែលសាច់រឿងបង្ហាញពីទិដ្ឋភាពពិតជាក់ស្តែងនៃទឹកចិត្តស្រលាញ់របស់ម្តាយចំពោះកូន ខណៈវាជារឿងបែបរន្ធត់ព្រឺព្រួច កម្សត់ លាយឡំនឹងភាពកំប្លែកសប្បាយផង។ ជាមួយនឹង Feedback សម្រាប់អ្នកដែលបានទស្សនារឿងនេះហើយគឺពោលសរសើរថាល្អមើលមិនដាច់ពីមាត់គ្រប់ៗគ្នា ព្រោះតែសាច់រឿងបានបញ្ចូលមនោសញ្ចេតនាបានល្អ ព្រមជាមួយនឹងបទចម្រៀងដ៏ព្រឺក្បាល ដែលទាំងនេះគឺជាភាពខ្លាំងមួយនៃកុនខ្មែរឆ្ពោះទៅរកភាពរីកចម្រើនកាន់តែខ្លាំងឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMuefJDuTnnAiSUF9Zrp_QeBYKGEf_DeU6ylnxDXHBQqWZwFd6Qy-vA8CAZ2u26246ybGARGl8OnKrX89tHb7ynUVQKk9FbjguupzghQ04oCx3qyFwJSPgWJ0f1ZGSFs3ahhAMMukHmwIhcSEVp2TYQkV6m3YZ6PEFlzxfAfm_yR-3M0lPnGjgGIOupc8/s1433/Screenshot%202024-06-20%20140248.png

ដោយសង្កេតឃើញថា រឿង«ម៉ែក្រឡាភ្លើងវគ្គ១»ហាក់ទទួលបានការគាំទ្រខ្លាំង, «ម៉ែក្រឡាភ្លើងវគ្គ២»ក៏បានផុសឡើងក្រោមផលិតកម្មសាស្រ្តាហ្វៀមដដែល។ ខណៈកាលពីថ្ងៃទី១៩ ខែមិថុនានេះ ការបញ្ចេញ Trailer នៃរឿង«ម៉ែក្រឡាភ្លើងវគ្គ២» កំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងម្តងទៀត ក្នុងចំណោមទស្សនិកទាំងខ្មែរនិងបរទេសដែលធ្លាប់បានទស្សនារឿងនេះ វគ្គ១ កាលពីពេលកន្លងទៅ។ ម៉ែក្រឡាភ្លើងវគ្គ២ ដែលភ្ជាប់មកជាមួយនឹងឈុតឆាកគួរឲ្យចាប់អារម្មណ៍ជាច្រើន ជាពិសេសគឺបានថតនិងសម្តែងនូវម្តុំបរិវេណប្រាសាទអង្គរវត្តខ្មែរទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4c_sK4L29E4NBYgV8GomqsQXR3ZpjvFhU4jeskMUbwPWUXKcklVX222Qman0eeTbiXwBvVgDKfB0_unJxQpEacGLhbrQ4WN6tlTCgO1oWIl8l_s_ttQyWG9REn2ug6drh42cee3RTXnk8RWvmVhoMp0FI_5gQ8DjR0KoM-pEf86xnTawMYCe3zZgepX8/s1422/Screenshot%202024-06-20%20140302.png

ជាមួយនឹងការបញ្ចេញ Trailer រឿងវគ្គ២នេះ មហាជនជាច្រើនក៏ចូលទៅបញ្ចេញមតិគាំទ្រព្រោងព្រាតដោយអ្នកខ្លះគឺបានលើកឡើងថា «វគ្គនេះកាន់តែល្អមើល បានបង្ហាញប្រាសាទអង្គរវត្ត ម្ដងនេះថៃមិនហ៊ានផ្សាយបន្ដទេ»។ អ្នកខ្លះថា«វគ្គ១ ១០/១០, ឥឡូវចង់មើលវគ្គ២ទៀត»។ អ្នកខ្លះថា«បច្ចេកទេសថតល្អម៉្លេះរឿងបែបបុរាណដែលថតជាប់ប្រាសាទអង្គរវត្តខ្មែរផ្ទាល់ពិតៗដែលខ្ញុំប្រាថ្នាចង់ឃើញ រំភើបណាស់ចង់មើលដល់ហើយ can’t wait»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipoQBhu45bP9j5hezejAQUTvGm8WgXQV0_-AxKM25RnQGHRMoSgXJSAdcLZB77zlGqzgONv0MvxBzLJcCUReu_FUvN1LDoIgfuSyaNs91Vuqjw_DdgmTsJt3f3GkeW49ukC59vCYUQmb3UOyogUsq5K4vYmUBxxPQrYxGMkprLcGRU3LKoKrGFpthrW7c/s1421/Screenshot%202024-06-20%20140326.png

អ្នកខ្លះទៀតថា«ហ្វេនៗរង់ចាំយូរហើយ អត់រង់ចាំតែអារឿងផ្ទះលេខពីទេ»។ អ្នកខ្លះថា«គាំទ្រភាពយន្តខ្មែរ1000%»។ ខណៈអ្នកខ្លះទៀតថា«ទោះបីយ៉ាងណា ខ្ញុំនៅតែមានមោទនភាពដែលខ្មែរយើងផលិតភាពយន្តកាន់តែល្អឡើងៗ, គាំទ្រជានិច្ច៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTy6Uch8IhZvQ1cr_fnL6XDeoz6TP60k_fRfzGnvAJ4KLiqNcQLG0HGXVUVBTabKmSBrlqoItGcUepfJm-cP23cUXKcaEKbZRY3RYz-XOgWyr1M3n2ZqT0YYhM1ciWg6yMj4fFem_8whbcToo4w4nBTycJH9Z3oD-eIbedy4aPvFfi0Z9xZfPUhQsCR3s/s1398/Screenshot%202024-06-20%20140356.png

ទីក្រុងមួយរបស់អាមេរិកសម្រេចបញ្ចូលភាសាវៀតណាមជាភាសាផ្លូវការ

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា គណៈកម្មការគ្រប់គ្រងប្រចាំទីក្រុងសេនហ្វ្រេនស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបោះឆ្នោតជាឯកច្ឆ័ន្ទប្រកាសប្រើប្រាស់ភាសាវៀតណាមជាភាសាផ្លូវការនៅទីក្រុងសេនហ្វ្រេនស៊ីស្កូ និងមានសេវាកម្មបកប្រែភាសាផងដែរ ។ ការប្រកាសនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋវៀតណាមរស់នៅក្នុងទីក្រុង ស្មើជាង៦.០០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd0YKeK9uqGUzW7yRWDvsB8Oh9lAncLbRI1pDToyMAWC29RGRD_AQD9XS8ct0zeg6jinUSu5IvT_LTf88y2Y6b0_07zLU4YLueQDy-WYBovXMMXYXT8CpsreVuD6FkzOJTteLOz009oL169J5mKwVrr11Zfg2DXQQR49LTe358_Z5bNCVVoaBdBF-8a0Q/s730/language-1718265514.png

កាសែតអាមេរិកឈ្មោះ The San Francisco Chronicle រាយការណ៍ថា ការសម្រេចចិត្តដាក់បញ្ចូលភាសាវៀតណាមជាភាសាផ្លូវការនេះ គឺដើម្បីឱ្យសហគមន៍ជនអន្តោប្រវេសន៍អាចទទួលយកសេវាកម្មផ្សេងៗរបស់រដ្ឋាភិបាលអាមេរិក ។ ក្រៅពីនេះ អាជ្ញាធរទីក្រុងសេនហ្វ្រេនស៊ីស្កូ នឹងត្រូវបកប្រែសេចក្តីប្រកាសរបស់រដ្ឋាភិបាលទៅជាភាសាវៀតណាមផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSg2lI4lrK0vXIxo2Phyphenhyphene2J68_0vPOSQJivhsKyvgyiq-UatS2inE7vNXTcFyfmoUz9hATI5nwbs_bWL1V-4YNouRrzPk_FWSXY3hAgj0cWowfb5SYfg1KBuu_f0Mx4hiAUM0fn78n1uItO9xdFgr_rycPEbXZVyQJ5ITURvn9BHHDzHII73vCfKD-eew/s1280/photo_2024-06-20_12-55-18.jpg

ការបកប្រែសេចក្តីប្រកាសជាភាសាវៀតណាមនេះ គឺសម្រាប់ផ្តល់ភាពងាយស្រួលដល់សហគមន៍ជនជាតិវៀតណាមរស់នៅទីនេះ ដូចគ្នានឹងភាសាចិន, អេស្ប៉ាញ និងហ្វីលីពីន ហើយមនុស្សគ្រប់គ្នាអាចទទួលយកសេវាកម្មផ្សេងៗ តាមរយៈការអានភាសារបស់ខ្លួន ។

យោងតាមទិន្នន័យផ្នែកភាសារបស់ទីក្រុងសេនហ្វ្រេនស៊ីស្កូបង្ហាញថា មានអ្នករស់នៅទីក្រុងសេនហ្វ្រេនស៊ីស្កូ ប្រមាណ៦.៨០០នាក់ និយាយភាសាវៀតណាមជាភាសាទី១ ទើបធ្វើឱ្យសេវាកម្មផ្សេងៗក្នុងទីក្រុងនេះត្រូវបកប្រែពីភាសាអង់គ្លេសទៅជាភាសាវៀតណាម ដូចជា ៖ ការបកប្រែខ្លឹមសារក្នុងគេហទំព័រ និងការជូនដំណឹងផ្សេងៗរបស់រដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd0YKeK9uqGUzW7yRWDvsB8Oh9lAncLbRI1pDToyMAWC29RGRD_AQD9XS8ct0zeg6jinUSu5IvT_LTf88y2Y6b0_07zLU4YLueQDy-WYBovXMMXYXT8CpsreVuD6FkzOJTteLOz009oL169J5mKwVrr11Zfg2DXQQR49LTe358_Z5bNCVVoaBdBF-8a0Q/s730/language-1718265514.png

កាលពីឆ្នាំ២០២៣ លោក Shamann Walton ជាមន្ត្រីគណៈកម្មការគ្រប់គ្រងប្រចាំទីក្រុងសេនហ្វ្រេនស៊ីស្កូ ធ្លាប់បានស្នើឱ្យដាក់បញ្ចូលភាសាវៀតណាមជាភាសាផ្លូវការក្នុងតំបន់ចំនួន១០ ដោយសារលោកយល់ឃើញថា ទីក្រុងនេះត្រូវបន្ថែមភាសាផ្សេងទៀតក្រៅពីភាសាអង់គ្លេស ដើម្បីឱ្យសហគមន៍ជនអន្តោប្រវេសន៍អាចចូលរួមក្នុងសកម្មភាពផ្សេងៗរបស់រដ្ឋាភិបាល ។

គួរបញ្ជាក់ថា ទីក្រុងសេនហ្វ្រេនស៊ីស្កូសម្បូរទៅដោយសហគមន៍ជនអន្តោប្រវេសន៍ចម្រុះជាតិសាសន៍រស់នៅ ។ ហេតុនេះ ទើបសេវាកម្មផ្សេងៗក្នុងទីក្រុងនេះបានបកប្រែពីភាសាអង់គ្លេសទៅជាភាសារបស់ជនអន្តោប្រវេសន៍ ៕https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcT9BpfinwGC_pgNEAeElgLdAYthQAW2IVvJgQ&s

បុរសវៀតណាមទុកក្រចកវែង៣៣ឆ្នាំ ប្រកាសលក់ក្នុងតម្លៃជាង២៧ម៉ឺនដុល្លារអាមេរិក

0

ប្រទេសវៀតណាម ៖ បុរសចំណាស់ម្នាក់រស់នៅប្រទេសវៀតណាមរៀបរាប់ថា លោកបានទុកក្រចកអស់រយៈពេល៣៣ឆ្នាំ ហើយលោកស្រឡាញ់ និងថែទាំវាខ្លាំងណាស់ ពុំហ៊ានឱ្យបាក់ទេ ។ ជារៀងរាល់ថ្ងៃ ភរិយារៀបចំខ្លួនឱ្យលោកទាំងអស់ ដូចជា ៖ ស្លៀកពាក់ និងងូតទឹក ជាដើម ហើយលោកនឹងលក់វាទៅឱ្យអ្នកចាប់អារម្មណ៍ ក្នុងតម្លៃជាង២៧ម៉ឺនដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWsAULcH7sSPRt2qW_MinxLSE4ujfmJMvBNUBsdOTO1qQgEYxDPfxbCQOMkrYmmxNg6Sb0U9q_i77XWgqBqkjHhHrSGmOy0wEwl3QX4rjTXnAIoCHpnzMR-o8EI2MB_OE6Zpe7OdNWrkGxoIJ6AyxdpwQNCrKJZ2GwcySCp_Xvw32f9hg_T5ovOcM1D5s/s1280/photo_2024-06-20_11-30-46.jpg

កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានវៀតណាមរាយការណ៍ថា លោក Luu Cong Huyen អាយុ៦៦ឆ្នាំ ជាវិចិត្រករ រស់នៅខេត្តណាំឌិញ គឺជាបុរសដែលមានក្រចកវែងបំផុត ដោយសារលោកបានទុកវាអស់រយៈពេល៣៣ឆ្នាំ ។ លោក Luu ស្រឡាញ់ក្រចកខ្លាំងណាស់ បើទោះជាពេលខ្លះ លោកធ្លាក់ពីទីខ្ពស់មកក្រោមបាក់ឆ្អឹងឆ្អែង ក៏លោកនៅតែបារម្ភពីក្រចកដែរ ។

រយៈពេលជាច្រើនឆ្នាំមកនេះ លោក Luu ពុំធ្លាប់លាងដៃរបស់ខ្លួនទេ ពីព្រោះខ្លាចបាក់ក្រចក ទើបគេឃើញក្រចករបស់លោកពោរពេញទៅដោយពណ៌ និងកំទេចដីក្នុងនោះ ។ បើទោះជាបច្ចុប្បន្ន ក្រចករបស់លោកវែងខ្លាំងក្តី ក៏លោកបានធ្វើការយ៉ាងមានជំនាញពុំចាញ់អ្នកមានក្រចកខ្លីទេ គឺលោកបានគូរគំនូរចំណាយពេលត្រឹមតែ១នាទីប៉ុណ្ណោះ ហើយលោកក៏បានបង្កើតស្នាដៃសិល្បៈជាច្រើនទៀតក្នុងសហគមន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd60nDPRoKfpTueYr08PC-v1Xtg56jz3y1_rdRc2cz5FNmN4SKPtwyXzhsj6mvKY3IZnEZ66cxXIBCDkzz8g3X0jQeNBKADgZi5wsWVX539pVVyJ2R7VRBKLT42qo3PC3EIkC-CpBRG3czODbm2_4spnFbToKlUZtJ7gVBANXcwjz0eE5LotLYbzUmiX0/s1280/photo_2024-06-20_11-30-49.jpg

នៅពីក្រោយភាពជោគជ័យរបស់លោក គឺលោកបានអរគុណភរិយាយ៉ាងខ្លាំងដែលបានជួយថែទាំលោកយ៉ាងល្អ ។ ជារៀងរាល់ថ្ងៃ ភរិយាបានចេញទៅធ្វើការខាងក្រៅជាមួយលោក ហើយពេលត្រឡប់មកផ្ទះវិញ ភរិយាក៏បានចម្អិនអាហារ និងធ្វើការងារផ្ទះសព្វគ្រប់ ខណៈលោកវិញអង្គុយស្ងៀមៗ ។ លោកប្រាប់ថា បើពេលយប់ លោក និងភរិយាពុំបានសម្រាកក្នុងបន្ទប់ជាមួយគ្នាទេ ព្រោះខ្លាចបាក់ក្រចក ។

លោកបន្តថា ភរិយាបានជួយងូតទឹករៀបចំខ្លួនឱ្យលោក ហើយការរៀបចំខ្លួនម្តងៗបានចំណាយពេលចាប់ពី១០នាទី ទៅ១៥នាទី ជាពិសេស ត្រូវប្រយ័ត្នក្នុងពេលពាក់អាវ ។ បើថ្ងៃណា លោកប្រញាប់ទៅធ្វើការពីព្រលឹម គឺលោកត្រូវងើបរៀបចំខ្លួនតាំងពីយប់ ដោយសារវាលំបាក ។ ពេលខ្លះ លោកបានស្រែកដាក់ភរិយា ហើយភរិយាក៏ស្រែកដាក់វិញ ហើយប្រាប់ឱ្យលោកកាត់ក្រចក ដើម្បីកុំឱ្យកើតបញ្ហា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZZmnmaK9V-A_Enhvf8r8xKZdfxMWfVpACp1BouwPscPshxo5mBoeP6UKFRBqwFYgLqeLmal4glIFy0BKYVt5y4Hr_MW4LEPV_CuMoRRFae_uRwj1yVz63kq61uPeTVhOuLvCUbNvvjY8TA2qOYmu2B9EnzFI09Jlh8p2tOY-h6g5BaxVlPLKALllxunM/s1280/photo_2024-06-20_11-30-53.jpg

ភរិយារបស់លោក Luu និយាយទាំងទឹកមុខញញឹមថា ៖ «គាត់ជាស្វាមីរបស់ខ្ញុំ ទើបខ្ញុំត្រូវជួយថែទាំគាត់យ៉ាងហត់នឿយបន្តទៀត ។ អ្នកផ្សេងបបួលខ្ញុំទៅដើរលេងសម្រាកលំហែរកាយ តែខ្ញុំទៅអត់បាន ព្រោះត្រូវនៅផ្ទះមើលគាត់ ។ ខ្ញុំស្រឡាញ់គាត់ ព្រោះគាត់ជាមនុស្សឧស្សាហ៍ធ្វើការ មិនផឹកស្រា មិនជក់បារី មិនរអ៊ូរទាំ ហើយហូបអ្វីងាយៗ ។ គាត់ប្រឹងប្រែងរកប្រាក់ចិញ្ចឹមគ្រួសារ និងបញ្ជូនកូន៤នាក់ទៅសាលារៀន» ។

ភរិយាបន្តថា ស្វាមីស្រឡាញ់ក្រចកខ្លាំងណាស់ ដោយសារបានទុកវាយូរឆ្នាំ ទើបស្វាមីពុំចង់កាត់វាចេញ ។ កន្លងមក ស្វាមីធ្លាប់ធ្វើឱ្យក្រចកបាក់ ស្រាប់តែគាត់មិនសប្បាយចិត្ត និងឈឺអស់ជាច្រើនថ្ងៃ គ្មានកម្លាំងកំហែងធ្វើការបន្ត ។ ថ្ងៃមួយ គាត់កំពុងតែធ្វើការសុខៗ ស្រាប់តែធ្លាក់ពីទីខ្ពស់ប្រមាណ៦ម៉ែត្រ ពេលនោះ គាត់ក៏ប្រញាប់លើកដៃឡើងលើកុំឱ្យបាក់ក្រចក ប៉ុន្តែគាត់ពុំបារម្ភពីឆ្អឹងបាក់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvFEX8TrtOEB07vZsDbaIa_3Xacjvm8hoS64IA803c-JOcQZkUG3CcDW-pNKHzZdAuUxH_SPiBH2aaYjYrKwxrTxaXzsFQAkFWLAN8eNmfKnNwYWVvLDxnCnZC19s2R49uHcJKaEqxBrogDW5yXXmvKXp0mYNjkC_dVzto9vKwDhNyBcngATQYE7pokv8/s1280/photo_2024-06-20_11-30-58.jpg

បច្ចុប្បន្ន កូនៗបានសំណូមពរឱ្យឪពុកកាត់ក្រចកដៃចេញ ប៉ុន្តែលោកនៅតែស្រឡាញ់ក្រចកវែងបែបនេះ ។ លោក Luu និយាយថា បើមានអ្នកចាប់អារម្មណ៍ចង់ទិញក្រចកវែង លោកនឹងលក់ក្នុងតម្លៃ៧ពាន់លានដុង (ឬស្មើជាង២៧ម៉ឺនដុល្លារអាមេរិក) ។

លោកនិយាយថា ៖ «ពេលនេះ ខ្ញុំមានទម្លាប់នឹងក្រចកវែងហើយ គួរឱ្យសោកស្តាយបើកាត់វាចោល ព្រោះទម្រាំបានក្រចកវែងបែបនេះ ខ្ញុំបានចំណាយពេលមិនតិចឆ្នាំទេ ។ ការពិត ខ្ញុំបារម្ភ និងចង់កាត់វាចោលដែរ ដោយសារស្រឡាញ់ភរិយា តែពេលដឹងថា ភរិយាថែទាំខ្ញុំបានល្អគ្រប់សព្វ ទើបខ្ញុំឈប់គិតបែបនេះ» ៕

អាជ្ញាធរថៃចាត់វិធានការក្តៅលើពលករបរទេសធ្វើការខុសច្បាប់

0

ប្រទេសថៃ ៖ បើតាមការផ្សព្វផ្សាយក្នុងបណ្តាញសង្គម TikTok កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឱ្យដឹងថា នាយកដ្ឋានប៉ូលិសអន្តោប្រវេសន៍ថៃបានបញ្ជាឱ្យមន្ត្រីនៅក្រោមបង្គាប់ចាត់វិធានការក្តៅលើពលករបរទេស ដែលលួចចូលមករស់នៅប្រទេសថៃខុសច្បាប់ និងដណ្តើមការងាររបស់ពលរដ្ឋថៃ ។ ការចាត់វិធានការនេះ គឺតាមរយៈការចុះត្រួតពិនិត្យនៅតាមកន្លែងប្រកបអាជីវកម្មតូច-ធំ ជាពិសេស កន្លែងលក់ចំណីអាហារតាមផ្លូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVRDpvEiVgQdQVJY3wXJ1CmNj2UdXr4euFiIiGE9bVHCT0Gwo4TbeBK9yW6eiA_MdLikIqKV49CEhZwFvLnFXZaUwX5itfCHWzLPquLMKKRlKk3AmN5IOOpQtd62qxf_mj6kRKQIW8LcKwWEU-osnT6TRJIpDe5E_LEiDPsAzaRdfeVqwte9yeSsv8z8k/s768/2018_10_21_56772_1540139025._large.jpg

លោក ណាផាត់ផុង ខូស៊ីតសុរិយៈម៉ានី នាយកការិយាល័យប៉ូលិសអន្តោប្រវេសន៍ខេត្តឈុនបុរី បានបញ្ជាឱ្យប៉ូលិសផ្នែកស៊ើបអង្កេតខេត្តឈុនបុរី ចុះត្រួតពិនិត្យអាផាតមិន គ្មានឈ្មោះមួយកន្លែង ដែលមានទីតាំងស្ថិតនៅឃុំណងព្រឺ ស្រុកបានឡាមុំ ខេត្តឈុនបុរី ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា មានពលករបរទេសយ៉ាងច្រើនមកស្នាក់នៅក្នុងអាផាតមិន នេះ ។

បើតាមសេចក្តីរាយការណ៍ឱ្យដឹងថា មានពលករបរទេសលួចចូលមកប្រទេសថៃដោយខុសច្បាប់ ហើយពួកគេតែងតែអុកឡុករំខានដល់ពលរដ្ឋថៃរស់នៅក្នុងបរិវេណនេះ ។ ក្រោយការចុះត្រួតពិនិត្យអាផាតមិន សមត្ថកិច្ចឱ្យដឹងថា អាផាតមិន នេះមានកម្ពស់៣ជាន់ និងមានជនជាតិមីយ៉ាន់ម៉ាចំនួន៥៥នាក់ និងឥណ្ឌា២នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjas_Ct1SwP1MUTm-Rl47lqE_lBEAvRFijs1g2be2YzreWNwO9Y0fryzXYbnL8Io3T-vFTX0tQeImRIlQbvZVRGTnvtqauBFbrRC4JJDp08PzUfBPz6PkXwW7EeQ0Dm5cFgDCV6cZQXosbUe0pEs62mMU2bRW3QmfjwnpAgLY4Vp9buOsAJo5EvSYbZgrU/s1280/photo_2024-06-20_10-22-50.jpg

តាមរយៈការត្រួតពិនិត្យឯកសារ គឺជនបរទេសទាំងនេះមានឯកសារត្រឹមត្រូវតាមច្បាប់ចំនួន៣២នាក់ រីឯជនជាតិមីយ៉ាន់ម៉ា២៥នាក់ គ្មានឯកសារជាប់ខ្លួនទេ ។ ហេតុនេះ សមត្ថកិច្ចក៏បានចាប់ខ្លួនជនជាតិមីយ៉ាន់ម៉ាទាំង២៥នាក់ និងចោទប្រកាន់ពីបទលួចលូចប្រទេសថៃដោយខុសច្បាប់ ព្រមទាំងចាប់ខ្លួនលោក វិជីត មីសេតធី អាយុ៤៨ឆ្នាំ ជាម្ចាស់អាផាតមិន ពីបទពុំបានជូនដំណឹងទៅការិយាល័យប៉ូលិសអន្តោប្រវេសន៍ អំពីការស្នាក់នៅរបស់ជនបរទេសក្នុងរយៈពេល២៤ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYCcG6NWknm-zEkZEHW6ykAQvk26Ljs-KHiUSwkHkWgtmxBVv4RWjB4NqkrxNCPgj40M9FGFILE_zTil4keI0XJtzurUS36ZSnBSO-1vEVgNctFUH_fwBL89d3YQB0HMUqON-aQooekmN_UxgllMLVTpFnuyV3e4cp0TVnWh9G7pwM5x9tAds3l1b5lrc/s1280/photo_2024-06-20_10-22-59.jpg

គួរបញ្ជាក់ថា បច្ចុប្បន្ន អាជ្ញាធរថៃបានរឹតបន្តឹង និងចាប់ខ្លួនពលករបរទេសធ្វើការខុសច្បាប់ ឬគ្មានឯកសារត្រឹមត្រូវគ្រប់ទីកន្លែង ជាពិសេស ចុះចាប់នៅតាមកន្លែងលក់ដូរតាមចិញ្ចើមផ្លូវ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។

អាជ្ញាធរបានសំណូមពរឱ្យពលរដ្ឋទាំងអស់រាយការណ៍មកសមត្ថកិច្ចជាបន្ទាន់ បើពួកគេឃើញពលករបរទេសធ្វើការខុសច្បាប់នៅកន្លែងណាមួយ ។ រីឯម្ចាស់អាជីវកម្មជនជាតិថៃ ដែលទទួលយកពលករបរទេសមកធ្វើការខុសច្បាប់ ក៏ត្រូវប្រឈមនឹងការដាក់ទោសដូចគ្នាដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNvl4KVzSa7E2SKipQM7sDa9NmbsfTelJh3io1HT5oo0KhIpM7NqUV4E3h7sy2ZOVpaUCGeTdQmPqMZTfdfwx9K5k8DADPlQ0QPva-hgUK17yBgz-MXX_Qhr2BGkOzfDNWlt-A46iTN_uHyHaTfnGRcp2MzkqMcFjQGFPlIEfxt9YsxDhp78Q9gIcBQgc/s1600/Thailand-Myanmar-Migrant-Labor-July-7-2017-e1556779541529.webp

អីយ៉ាសស្ងាត់ៗ! Messi បានបង្កើតភេសជ្ជៈថ្មីដំបូងរបស់ខ្លួន

0

បរទេស៖ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នេះកីឡាកររបស់ពិភពលោក Messi បានសម្ពោធភេសជ្ជៈថ្មីរបស់ខ្លួនជាលើកដំបូងដែលជាភេសជ្ជៈផ្តល់ជាតិទឹកជំនាន់ក្រោយមានឈ្មោះថា Más+ ។ ភេសជ្ជៈនេះរួមបញ្ចូលគ្នានៃសារធាតុអេឡិចត្រូលីត វីតាមីន និងសារធាតុរ៉ែ ដែលមានតុល្យភាពជាមួយនឹងរសជាតិធម្មជាតិ គ្មានជាតិផ្អែម គ្មានជាតិគីមី និងគ្មានជាតិកាហ្វេអ៊ីនឡើយ។ Más+ គឺជាភេសជ្ជៈដែលបង្កើតឡើងដោយ Messi និង The Más+ Next Generation Beverage Co. រួមជាមួយនឹងអ្នកច្នៃប្រឌិតរសជាតិពី The Mark Anthony Group ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVf7xRT_gorNnloggNGvgeKhZyausAvrKsLiNEm5B4ipb85pTkwh7abso7nTsOVS5chXiaJ_FMShIVWafl1SMjgFlgizRQ-DavYFwSXOtBm7AgH9yoFOhRG9XtUQPt9ytzqqRnEJJm6vfltWlDNWvSbB4h1QOMMLyRxxfEW2t5LSOJx9mXACAvbrwMt10/s1280/photo_2024-06-20_10-11-21.jpg

Messi បានជ្រើសរើសឈ្មោះ Más+ ដោយសារឈ្មោះនេះមានភាពស៊ីសង្វាក់គ្នាជាមួយនឹងអាជីពរបស់លោក និងរបៀបរស់នៅរបស់លោក។ ភេសជ្ជៈ Más+ មានបួនរសជាតិគឺទីមួយ Más+ Orange d’Or រសជាតិក្រូចស្រស់ត្រូវបានបំផុសគំនិតដោយ Messi ឈ្នះពាន Ballon d’Or ៨ ដង និងទីពីរ Más+ Berry Copa Crush ត្រូវបានបំផុសគំនិតដោយពានរង្វាន់ Copa del Rey ចំនួនប្រាំពីររបស់ Messi ជាមួយក្រុម Barcelona និងការឈ្នះពានរង្វាន់ Copa America របស់លោកជាមួយប្រទេសអាហ្សង់ទីន។ Berry Copa Crush មានការលាយបញ្ចូលគ្នាដ៏ស្រស់ស្រាយនៃរសជាតិផ្លែប៊ឺរី និងផ្លែ cherry ដ៏ផ្អែមល្ហែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4F-V6z026BrjmCGxAV2goS-34oNYFKZb5Qa2q9GYmuXuDiGy1FTpyUWnhX0okQBFqh7nJCbG0cdHq2bhCKGXSr3mMiq9wfRwFDJmTHlJ99rz3uBwelbI7cTxV00N5JXyfiF9Ri4smUt4kZkSvxl4PoHpYviFX3U2AOPPoezmGSPBK6R1l6dyPkgjCkXg/s1232/photo_2024-06-20_10-11-32.jpg

សម្រាប់ទីបីវិញនោះគឺ Más+ Limón Lime League ដែលមានរសជាតិផ្លែឈើស្រស់ និងរសជាតិក្រូចឆ្មារ។ វាត្រូវបានបំផុសគំនិតនៅពេលដែល Messi បានចំណាយពេលលេងនៅ UEFA Champions League ជាពេលដែលគាត់ឈ្នះបីដង។ រីឯទីបួនវិញគឺភេសជ្ជៈ Más+ Miami Punch ត្រូវបានបំផុសគំនិតដោយទីក្រុង Miami ដែលជាទីក្រុងរបស់កីឡាករនិងក្រុមគ្រួសាររបស់លោករស់នៅបច្ចុប្បន្ន។ Más+ Miami Punch មានរសជាតិផ្លែប៊ឺរី ជាមួយនឹងផ្លែម្នាស់ដ៏ស្រទន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYUXtvUcBiDv9pnmlmKhPzuCa51QlNpU31ptS8TQ9sZcxUWNZm54KPRbATgD1OTIz5g_V455rQ9a4cBvxOdUQWGOmqde2pIOMI5QKYt71ZvVKO75UjOxOy2VUIuW-PNApQkIdkqI9H6MdDrUa22uA7Q_6ZR051yLPAl_hYluCvRatAiKCdstBwuUXnGLQ/s1100/photo_2024-06-20_10-11-44.jpg

ខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំដែលជាស្ថាបនិកភេសជ្ជៈ Más+ បាននិយាយថា ភេសជ្ជៈនេះគឺមានជាតិទឹកច្រើនដែលជាតិទឹកគឺចាំបាច់បំផុតសម្រាប់សុខុមាលភាពទូទៅ។ ដូច្នេះមនុស្សគ្រប់គ្នាសមនឹងទទួលបានភេសជ្ជៈដែលមានគ្រឿងផ្សំល្អ គុណភាពខ្ពស់ និងរសជាតិដ៏ស្រស់ស្រាយទាំងនេះ។ គួរបញ្ជាក់ដែរថា បច្ចុប្បន្នភេសជ្ជៈថ្មីរបស់ Messi គឺមានលក់គ្រប់ទីកន្លែងនៃទីផ្សារសហរដ្ឋអាមេរិក ទោះជាយ៉ាងណាភេសជ្ជៈនេះគឺមិនទាន់មានលក់នៅក្នុងទីផ្សារអាស៊ីយើងទេ៕

ទ្រាំមិនបាន! ជនបរទេសម្នាក់ទម្លា.យប្រវត្តិសាស្រ្តដែលអ្នកជិតខាងតែងលើកឡើងថា ស្រ្តីជំនាន់ដើមនេះជាជាតិសាសន៍ខ្លួន

0

ភាពចម្រូងចម្រាស់ទាក់ទងនឹងវប្បធម៌ប្រពៃណីរវាងជនជាតិខ្មែរនិងថៃនូវតែជាប្រធានបទក្តៅនៅលើបណ្តាញសង្គម ខណៈកាលពីពេលថ្មីៗនេះជនបរទេសមួយរូប បានធ្វើការស្រាយចម្ងល់ដោយផ្អែកលើសៀវភៅកំណត់ត្រាបារាំង ទៅលើរូបថតស្រ្តីជំនាន់ដើមម្នាក់ ដែលតែងតែមានការយល់ច្រឡំកន្លងមក ថាជាជាតិសាសន៍ខ្មែរឬក៏ថៃ។

យោងតាមការបង្ហោះនៅលើបណ្តាញសង្គម Tik Tok ដោយបុរសជនបរទេសម្នាក់ មានឈ្មោះថា Jeremine KC មានអ្នកតាមដាន ២.៨ លាននាក់ បានលើកឡើងអំពីរូបស្រ្តីជំនាន់ដើមម្នាក់ដែលបាននឹងកំពុងទទួលបាននូវ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCZzNVZrouzTJQ3unAFYkosMT8Lzs1e-l5MmIczPQjxEUOpjaaOUEJ0TIqkTaK4T8r9XlmzdVlJ5gc_OAXL-jSGReGDXKUd09qnretS_GXaottZ1jBjVlwB-REntDAETTIAryuAp512yJWrjevAQ0RcnL2R1ZO5_JSQdiSuzhPqhUfMVom_01ACjrs49Q/s564/448375488_495798049463460_2604925165670465314_n.jpg

ភាពល្បីល្បាញយ៉ាងខ្លាំងទាំងនៅក្នុងប្រទេសថៃនិងកម្ពុជា។ ខណៈស្រ្តីរូបនេះក៏ត្រូវបាន Website ថៃជាច្រើនចុះផ្សាយថា នាងគឺជាស្រ្តីសៀមជំនាន់ដើម ព្រោះបើមើលទៅលើការស្លៀកពាក់ និងស្តាយ៍ម៉ូតសក់ ហើយថែមទាំងថា នាងគឺជាអ្នកនិពន្ធដ៏ល្បីល្បាញរបស់សៀមក្នុងអំឡុងឆ្នាំ១៨២៥ទៀតផង។ ទោះជាយ៉ាងណា ភាគីខាងខ្មែរក៏បានអះអាងផងដែរថា ស្រ្តីក្នុងរូបនេះគឺជាជាតិសាសន៍ខ្មែរទៅវិញនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj137opg9V2Fw5IKEtpWSyYcq_xtve69ScylCLh_WfZmrfEx1dWqZaNdINmy__f6WEAJ5WIxVB2auMyUOQbdaJNA7b84BICKvbKPRXQD4ZGrCCudFh_eJzzXTzECHbc8sm6D85EsO3lcjx09xiCKAXmLX3SGjRX9ZxF06cnwDEMlOF79816g__wDYpU_jk/s1999/448644011_495798172796781_1080961748772935320_n.jpg

យោងតាមសម្តីរបស់លោក Jeremine ដែលបានសិក្សាទៅលើសៀវភៅបារាំង Le CAMBODGE និពន្ធដោយលោក Le Fauchueur ជនជាតិបារាំង ក្នុងឆ្នាំ១៨៧២ បានឲ្យដឹងថាលោក Le Fauchueur ដែលអ្នកនិពន្ធសៀភៅមួយនេះផ្ទាល់គឺធ្លាប់បានមករស់នៅប្រទេសកម្ពុជារយៈពេល៩ឆ្នាំកាលគ្រានោះ ហើយមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងខ្សែស្រឡាយព្រះមហាក្សត្រខ្មែរ គឺព្រះបាទនរោត្តមទី១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio12VugTe5f7Y7FwBMtVVdAhS3MiLUPpOZ0jOguzns6Hf6C-ZePfidtWin24cXyP3RoZhQQClNyXB6CYutWrLKprUEhtPKn0cPQZjxwwvD35yYmhCa8SFTP-NOvr5iNbMpDTxvpdf8c-WKnZx057KF_ZO7jo73rS9kstfhBs71ciRCfBt2ixIAICpd820/s1999/448663199_495798112796787_5784160116164565307_n.jpg

ជនបរទេសរូបនេះបានបន្តទៀតថា នៅក្នុងខ្លឹមសាររបស់សៀវភៅនេះ គឺបានសរសេររៀបរាប់អំពីទំនៀមទម្លាប់គ្រួសារស្តេចនិងប្រជាជនខ្មែរ ក៏ដូចជាមានប្រៀបធៀបរវាងជាតិសាសន៍ខ្មែរនិងសៀម។ សៀវភៅនេះបានកត់ត្រាទៀតថា កាលជំនាន់នោះ ខ្មែរមានចរិតអង់អាច ក្លាហាន ចូលចិត្តប្រើអាវុធ និងបរបាញ់សត្វក្នុងព្រៃ ខុសពីសៀមដែលជាមនុស្សខ្ជិល និងមានរូបរាងដូចជាស្គមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzLxt2YjEkU4o0Dfotg0bqJOKOSNjnj3ItHnOH9Jg8KO0USJIreIzfrrfJlVg79HUN1pEnx_qiFNH_vtGdhdG8FtTVS7Bf2uFEKwoGbS4v2ZzPlVCNuqU6EYxjyRVvhi9wxjTWgc4QLeOEB8hSiBt11ACQ3Ojn8U1jjhWRTKhakKpo8nNxP84Nm9DL6w8/s1730/448664699_495798226130109_4009476481783306533_n.jpg

នៅក្នុងសៀវភៅកំណត់ត្រាបារាំងនោះទៀតសោតគឺមានរូបរបស់មនុស្សស្រីម្នាក់ ដែលបានបញ្ជាក់យ៉ាងច្បាស់ៗថានាងជា«ស្រ្តីខ្មែរ ឈ្មោះថាមីសុខ» ហើយអ្នកដែលថតរូបនេះគឺលោក Emile Gsell ថតនៅព្រះបរមរាជវាំងនៅភ្នំពេញ អំឡុងឆ្នាំ១៨៦០៕

មានតែមនុស្សជិតស្លា.ប់ ប៉ុណ្ណោះទើបអាចស្នាក់នៅក្នុងសណ្ឋាគារនេះបាន

0

ប្រទេសឥណ្ឌា ៖ ការត្រៀមខ្លួនរង់ចាំសេចក្តីស្លា.ប់ គឺជារឿងសំខាន់បំផុតសម្រាប់ពលរដ្ឋឥណ្ឌា ហើយសណ្ឋាគារមួយនេះសាងសង់ឡើងសម្រាប់ទទួលអ្នកត្រៀមខ្លួនស្លា.ប់តែប៉ុណ្ណោះ គឺមិនមែនសម្រាប់ឱ្យមនុស្សទូទៅស្នាក់នៅទេ ។ សណ្ឋាគារនេះមានទីតាំងនៅមិនឆ្ងាយប៉ុន្មានពីកំពង់ផែ «Manikarnika Ghat» ស្ថិតក្នុងទីក្រុង Varanasi ដែលមានការរៀបចំពិធីដឹងគុណព្រះ និងបូជាសាកស.ព នៅក្បែរនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMqedw5Jv0DiCJWLm45N5kBCGh5F2rLSHQGFWfTJpIn-Rm3xr-aRwdSK2feR7KbAMktuxbKOotlp2cS03UHCiBau0vMS8kh5vskB4kpjuPvswYhgnq5wua2KZHhJS4r_c_LbGl5TQn1VpuP4EPy9eXURL68xdE3VdvpRTEINbYefEJEXL2cygTrCa-xzw/s853/145.jpg

នៅពេលមានសមាជិកគ្រួសារឈឺធ្ងន់ដល់ដំណាក់កាលចុងក្រោយ បងប្អូនសាច់ញាតិនឹងដឹកអ្នកជំងឺធ្ងន់មកកាន់សណ្ឋាគារខាងលើ ដើម្បីឱ្យអ្នកដែលស្លាប់បានទៅកាន់សុគតិភព និងទៅកាន់ឋានដ៏ខ្ពង់ខ្ពស់ ។ ពួកគេមានជំនឿថា អ្នកមករង់ចាំសេចក្តីស្លាប់នៅទីនេះ នឹងបានទៅឋានសួគ៌ឆាប់រហ័សជាងអ្នកដែលពុំបានមករង់ចាំសេចក្តីស្លាប់ ។

សណ្ឋាគារនេះឈ្មោះ «The Death Hotels of Varanasi» បានទទួលអ្នកមករង់ចាំសេចក្តីស្លាប់ ជាពិសេស អ្នកកាន់សាសនាហិណ្ឌូ ដែលមានចិត្តលះបង់ចំពោះព្រះ ។ ពួកគេយល់ឃើញថា សេចក្តីស្លាប់ គឺគ្រាន់តែជាការដើរមួយជំហានប៉ុណ្ណោះ និងពុំគួរឱ្យភ័យខ្លាចឡើយ បើទោះជាមនុស្សមួយចំនួនបានធ្វើដំណើរពីកន្លែងឆ្ងាយៗ ប៉ុន្តែពួកគេមានគោលដៅមួយ គឺត្រូវធ្វើដំណើរទៅដល់ទីក្រុង Varanasi មុនពេលផុតដង្ហើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiclzQBQYvcVrq7E-UUbzAaf03L2Ipscxvk3buJHH2VwHbOWewEw5V_CIUafwJfMB2003yHvtundUhZccYzb8GygoevAiZdfQUcPJfkVAevYKfjxim5UgodlF__C6HfBLKQmghHVKw4u3jsdWh7AYkf7emEAD8NR2zXaKUd-kL3rEHdnHYAbK3IUni0yBg/s640/cover-2.webp

ពាក្យថា «សណ្ឋាគារ» អាចជាពាក្យដែលមនុស្សទូទៅនឹកឃើញដល់ការស្នាក់នៅបន្ទប់ប្រណីតៗ ឬមានសេវាកម្មចម្រុះ ប៉ុន្តែសម្រាប់អ្នកកាន់សាសនាហិណ្ឌូវិញ បែរជាហៅទីនេះថា «Bhawan» មានន័យថា «ផ្ទះ» ហើយផ្ទះនេះឈ្មោះថា «Kashi Labh Mukti Bhawan» ។ សណ្ឋាគារមានទីតាំងស្ថិតនៅទីក្រុង Varanasi រដ្ឋ Uttra Pradesh ។

បើធ្វើដំណើរពីកំពង់ផែ Manikarnika Ghat ទៅសណ្ឋាគារដោយថ្មើរជើង គឺត្រូវចំណាយពេលប្រមាណ១៤នាទី ប៉ុន្តែបើជិះរថយន្តវិញ គឺចំណាយពេលត្រឹមតែ៧នាទីប៉ុណ្ណោះ ។ សណ្ឋាគារនេះផ្តល់កន្លែងស្នាក់នៅដល់ពលរដ្ឋឥណ្ឌាដែលមករង់ចាំសេចក្តីស្លាប់ត្រឹមតែ២០នាក់ក្នុង១ខែ ខណៈផ្លូវចូលសណ្ឋាគារវិញតូចចង្អៀត ហើយមានការធ្វើចរាចរទៅមកទាំងមនុស្ស និងសត្វគោ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9hXn7jfAAVjIDJxDcopcAGh7c_0LKcSJBDmo77WMk3FkfC91x_q5QWDd9Z6rY13b-I5Lor_VYDkc2SPWdvVyMGDvuVPJNphyB2sK3z9V5tojubtlx-2XzNCJZoDErEEqhm8vrt0xKczp5kom6OHNJuIq3gk1FFSR0XiAdfY7ifCLLAuaT9eHu4ktwYWs/s1280/Manikarnika_Cremation_Ghat,_Varanasi.jpg

នៅក្បែរសណ្ឋាគារនេះមានការរៀបចំពិធីរំលឹកគុណព្រះ ដែលមានពួកព្រាហ្មណ៍ ឬបុគ្គលមានចំណេះដឹងផ្នែកសាសនាជាអ្នកចាត់ចែងពិធីទាំងមូល ។ រីឯអ្នកចូលរួមក្នុងពិធីរំលឹកគុណព្រះ ពួកគេនឹងងូតទឹកជម្រះបាប, សូត្រធម៌ថ្វាយបង្គំព្រះ និងទូងស្គរផ្តល់សញ្ញាទៅព្រះ ជាដើម ។

Bhairav Nath Shukla ជាអ្នកគ្រប់គ្រងសណ្ឋាគារនេះអស់ជាង៤០ឆ្នាំ និយាយថា សណ្ឋាគារនេះមានកម្ពស់២ជាន់ ស្មើ១០បន្ទប់ ហើយការស្នាក់នៅសណ្ឋាគារគ្មានការចំណាយប្រាក់អ្វីទេសម្រាប់ពលរដ្ឋក្រីក្រ គឺពួកគេអាចស្នាក់នៅមិនលើស១៥ថ្ងៃ ។ សណ្ឋាគារត្រូវបានសាងសង់នៅឆ្នាំ១៩០៨ និងផ្តល់សេវាកម្មនៅឆ្នាំ១៩៥០ ដែលមានម្ចាស់ដើមឈ្មោះ Hari Ram Goenka និងក្រោយមក លក់ទៅឱ្យឈ្មោះ Jai Dayal Dalmia ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsuaIt1bmkGEiWPO04NfSNFrhk79xoQPm3uHm9uKulS1AGoAQJKPAlwh2FuGPpbCFv7P0srgbr5rToDeXaC7iSjsQbm_mU-SlKDER_lEoqS4UkWcbxpZNUI5ywuTRJ3pT7PsS79IggFwL8LlizDZDNQlGiV7jPmxawn0nXt7_v47Iu1FoTvzMYF31MVEI/s1024/manikarnika-ghat-varanasi.webp

អ្នកមកស្នាក់នៅក្នុងសណ្ឋាគារមួយចំនួនមានអាការៈធ្ងន់ធ្ងរជិតស្លាប់ ប៉ុន្តែពេលសាច់ញាតិនាំមកដល់ទីក្រុង Varanasi ហើយឃើញទន្លេគង្គា ពួកគេក៏ជាសះស្បើយ មានសុខភាពរឹងមាំ និងត្រឡប់ទៅផ្ទះវិញ ។ គ្រួសារខ្លះទៀតដឹកអ្នកជំងឺចុះឡើងជាច្រើនលើក ហើយចុងក្រោយ ពួកគេក៏រង់ចាំឱ្យអ្នកជំងឺស្លាប់នៅផ្ទះ និងបូជា ទើបនាំឆ្អឹងមកបណ្តែតក្នុងទន្លេគង្គា ។

អ្នកគ្រប់គ្រងសណ្ឋាគារបន្តថា វាជាជំនឿពាក់ព័ន្ធនឹងការធ្វើដំណើរទៅកាន់លោកខាងមុខបន្ទាប់ពីសេចក្តីស្លាប់ ហើយសាកសពទាំងអស់នឹងដឹកចេញពីសណ្ឋាគារទៅកន្លែងរៀបចំពិធីបូជារួមគ្នា យ៉ាងហោចណាស់ ចំនួន១៥.០០០សព ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9QsQdeyN7zdIMYFYGSdptb3pAHLSYU4cbzg3S5t0pWwnsulsxU3aLrFErDi8J88Pd-qj2vR97ZYVsBAEy5xYifBK1FKzHk67bU2MrJwuGnClWnTdwnEgaxk9y4CW8ynLVlX2yIrQ1HFSF6-TnmisKE4FgPAu8pyiQjufWfgobI6AW-AQgqYgrjSZ6Fp4/s1920/Manikarnika-Ghat-Varanasi-8901.jpg