Home Blog Page 1019

អាកាសធាតុក្តៅរហូតដល់ ៥១.៨ អង្សារសេពិធីសាសនាដ៏ធំមួយនៅតែបន្តក៏ជួបរឿងបែបនេះ

0

បរទេស៖ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មានព្រឹត្តិការណ៍សាសនាដ៏ធំបំផុតមួយគឺធម្មយាត្រា Hajj បានទាក់ទាញអ្នកកាន់សាសនាឥស្លាមរាប់លាននាក់ពីទូទាំងពិភពលោកមកទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីត ដោយពិធីនេះតម្រូវឱ្យមនុស្សនៅខាងក្រៅវិហារអស់រយៈពេលជាច្រើនម៉ោងក្រោមពន្លឺព្រះអាទិត្យដ៏ក្ដៅគគុក។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា កម្តៅនៅទីក្រុង Mecca ដែលជាកន្លែងសក្ការៈរបស់សាសនាឥស្លាមក្នុងប្រទេសអារ៉ាប៊ីសាអូឌីតបានឡើងដល់កម្រិត ៥១,៨ អង្សារសេ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងអ្នកធ្វើធម្មយាត្រាមកទីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyvS-HnzZL-hh44w4q7oaas2taRsSF_UqcNyHUddlDUf9y1efnWZE-KW63hWK6nEZWI5CVZ-fwkF21brBY6K2mke9eYf1Qu_Q40ekTgA9Bp5dMtM8h9EISaU2TR_mysBI4oxwwsq-koFe7ikdlPk8zrXtFj1PhscDS-JrqSx1PdRrLKwGqzvpEalmryKc/s1280/photo_2024-06-20_09-29-50.jpg

ជាការពិតណាស់កំដៅយូរបានបណ្តាលឱ្យអ្នកធម្មយាត្រាជាង ៥៥០ នាក់ស្លា.ប់ក្នុងនោះមាន ៣២៣ នាក់សុទ្ធតែមកពីប្រទេសអេហ្ស៊ីប។ អ្នកការទូតអារ៉ាប់ពីរនាក់ ក៏បានជូនដំណឹងដែរថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មានតែមនុស្សម្នាក់ប៉ុណ្ណោះដែលបានស្លាប់ដោយសារការកកកុញនៅក្នុងហ្វូងមនុស្ស។ តាមការប៉ាន់ស្មានថា គិតត្រឹមថ្ងៃទី ១៦ ខែមិថុនា មនុស្សជាង ២ ពាន់នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលជំងឺទាក់ទងនឹងកម្ដៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEintRDd578CoektzCPyvXPWUbg1PVh02oJOe6Q9flUshatJVXKhZzngPT6GsDMkHp8hWe7k0iGRz_edRAFyxw5gqqdOGYWg0tVYvdc3aqt_7Z0OxKLMqqp472dc8KSMkaOde-jemYpW53FxN6sLsRxE8Oy_2MsAJZxEm511u2FVqgrEHfklTB35zSBUjWA/s1200/photo_2024-06-20_09-30-00.jpg

យោងតាមស្ថិតិរបស់ AFP ដោយផ្អែកលើរបាយការណ៍ពីប្រទេសដែលមានពលរដ្ឋស្លាប់ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥៧៧ នាក់ហើយ។ អ្នកការទូតម្នាក់បាននិយាយថា កន្លែងបញ្ចុះសពដ៏ធំបំផុតរបស់ Mecca បច្ចុប្បន្នបានទទួលសាកសពចំនួន ៥៥០ នាក់។ ដូច្នេះដើម្បីទប់ទល់នឹងអាកាសធាតុក្តៅ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីគាំទ្រអ្នកធ្វើធម្មយាត្រាដូចជា ការផ្តល់ទឹកដោយឥតគិតថ្លៃ និងការរៀបចំការ៉េម រួមទាំងមានកន្លែងចែកចាយទឹកត្រជាក់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD3myY5ArpBuNaj5gwNiM0L_mDkQq38Iy22UvoQjSZxXNQeoehxi0IoA9gtBc6_QaoDsfzPK5z2ggXbyAKAuOhE-NJGj8UIVbK_o8H2RX6iEMO_urOwbWdSj1UHwGq-QXT-JuKHR3bHCqHEg2xwxs4HCMEALeY-5sJtUmMvqCMCGsnEv0MttXkGIVeTxo/s1200/photo_2024-06-20_09-30-07.jpg
មន្ត្រីក៏បានលើកទឹកចិត្តឱ្យអ្នកធ្វើធម្មយាត្រានាំយកឆ័ត្រ និងមួក ផឹកទឹកឱ្យបានគ្រប់គ្រាន់ និងកំណត់ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យដោយផ្ទាល់ក្នុងរយៈពេលយូរ។
គួរបញ្ជាក់ដែរថា នៅឆ្នាំនេះមានមនុស្សប្រមាណ ១.៨ លាននាក់បានចូលរួមក្នុងធម្មយាត្រា Hajj រួមទាំង ១.៦ លាននាក់មកពីបរទេស។ ដូចដែលបានកត់សម្គាល់ដោយ AFP អ្នកធម្មយាត្រាជាច្រើនបានជ្រើសរើសទៅទីក្រុង Mecca ដោយសារកន្លែងនេះជាកន្លែងសក្ការៈរបស់សាសនាឥស្លាមដ៏ធំបំផុតមួយក្នុងប្រទេសអារ៉ាប៊ីសាអូឌីត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKO4hn2hSKb3W-OINz_f3dFiVXwslRx02c-8YXiKf-oPy9PFHCVZnH7l6QOviz9NEzbbLTcUNQNFY3B1f2AlRVI8s21z7cZgGjETA1wtQVBLdC_Xo4G-JmVwsspQCsBj_1-Q3zKgDVCo3tJWXAWrW5oh8ZPWhg4y3xN2SBVHKeURdafSvRTuse3Rajlsk/s1280/photo_2024-06-20_09-30-50.jpg

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មី

0

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មី” ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានប្រមាណជាង ២០០ នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLbRAX5Thkhq1Rw4VP-JhkQFhB7uZdw3RLNkoAiL3_aYETssXG44OhU3kU6Vwr4D1zlFwGMvBxgqTQnxnWuyX98XUsU08kf5r83fLu7ek16SqfYBKvDdCIp6C-0RRTNi-Qmcnb7fPqo61W6nQIHSjxTX8IRloH6JM5EcFWHSvn4vW3X5qH5D7oa_U7k80/s1581/Picture1.jpg

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)  បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន អ​ អិម អេ ខេមបូឌា ក៏មានផ្តល់ជូននូវសេវាកម្មពិសេសមួយសម្រាប់ភាពងាយស្រួលដល់អតិថិជន​ដែលមាន​ចំណាប់​អារម្មណ៍ក្នុងការជ្រើសរើសរថយន្តថ្មី នោះគឺសេវាកម្មទទួលយករថយន្តចាស់ផ្លាស់ប្តូរយក​រថយន្ត​​​​ថ្មី ដែលអតិថិជនអាច​យក​រថយន្ត​ប្រភេទ​ណាក៏បានដែរ ហើយអាចផ្លាស់ប្តូរយករថយន្តថ្មីណា​មួយ​ដែល​ខ្លួនស្រលាញ់ពេញចិត្ត ក្នុង​លក្ខខណ្ឌ​​យ៉ាងងាយស្រួលបំផុត ដែលសេវាកម្មនេះ គឺមាន​នៅ​ក្នុ​ងអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ​ ​សាខា​ភ្នំពេញថ្មី នេះជាពិសេស​តែម្តង។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeykIrorNML9Bsg37u_hAz30osIRE6yul8n2Zc0V-lh3ZhicSm-qoqjoo3ecUWnDeN8tNMs55YJLzC-35m6cJZa-YKTsju_1yyQbWFb71tNUyjgYz7VKDKb4pBZouHP3bZCyjeVnrcZ7MM4lkxVp8EwbdUQ-Zkgby3dGZ3lnsSLP-qrR9SpEGDW1x5Tds/s1581/Picture2.jpg

លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ​ ​សាខា​ភ្នំពេញថ្មីនេះ គឺជាអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ​ លំដាប់ខ្ពស់ដែលមានផ្នែកលក់ ផ្នែកសេវាកម្ម និងគ្រឿងបន្លាស់​គ្រប់​ប្រភេទ ដោយផ្តល់ជូននូវទំនុកចិត្តដល់អតិថិជនក្នុងការជ្រើសរើសរថយន្ត ហ្វដ របស់​យើង។ មិនត្រឹម​តែ​ប៉ុណ្ណោះ ការបង្កើត អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខា​ភ្នំពេញថ្មី​នេះ គឺ​ដើម្បីបង្ខិតសេវាកម្មជូនដល់អតិថិជនដែលរស់នៅក្នុងតំបន់នេះ នឹងផ្តល់ជូននូវបទពិសោធន៍សេវាកម្ម​យ៉ាង​កកក្តៅដល់ម្ចាស់រថយន្ត ហ្វដ ។”​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5haso8lb6GbqPRxPpuxxPPcpZ8GYmV3dD1f5KkJgzZQI62RJj1PuUzjXSg1u1ZB8-zc27aZiTrC-GCqjodMlD6Non4Ue8PkF6-OegiC_eBoIw8i1P5kgls07aBOyD2PkrE3Yt632zdM17SqbYivInkWojHGYKW1IRk0TQukHV4pm3wdYwhJbUDnF4Q6U/s1581/Picture3.jpg

គួរបញ្ជាក់ផងដែរថា អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មីនេះ គឺមានសេវាកម្មទទួលយករថយន្តចាស់ផ្លាស់ប្តូរយករថយន្ត​ថ្មី ដែលអតិថិជនអាចមានជម្រើសថ្មីក្នុងការផ្លាស់​មករករថយន្ត ហ្វដ ស៊េរីថ្មីដែលអតិថិជនពេញចិត្ត ដោយមានលក្ខខណ្ឌយ៉ាងស្រួល និងលឿន​បំផុត។ អគារតាំង​បង្ហាញ​ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មីនេះ គឺមានអាស័យដ្ឋានស្ថិតនៅតាមបណ្តោយមហាវិថីហាណូយ ផ្លូវលេខ 1019, ភូមិ ពោងពាយ, សង្កាត់ ភ្នំពេញថ្មី, ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។​​ សម្រាប់ព័ត៌មានផ្នែកលក់ សូមទំនាក់ទំនងតាមលេខទួរស័ព្ទ 077 722 999 និងសម្រាប់ផ្នែកសេវាកម្ម សូមទំនាក់ទំនង 078 992 992។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiloOeuMNVFIF8XurrEitJbhq3-JUELGNsG8tPHZgw_CPxYuJThB8U7Wka6V6_0Uow9jg43Rh6dTEKOGx8I6CjA-m2BQbpnBqUJoTAA_Ft58drIFCngR3YfcXfyQc9oNrMGH_nfnPH_yYiLt_vnOjKRxjOSX4TnTh4X9MQyuVPod1ejPrBSkvtLesxYo-4/s1581/Picture4.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVlXES5n0mEGRGOqqVdoaAJASGWfLyqYP9EK9VpFnPk2JpyHJU4nKgkLc07X0V5iiJVfQ2nnvcF8IbSyQ25QIrN6y8LnbIctBFDllxN6yxU1ESAiYKXwyAPwykDgROXm19d6rauHdK4CVb2TTav-sl4l7mr4O76-aY_5bGe9aWwnqMnhiPP2dGj0rgLD0/s1280/picture5.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEYp43_nte6D-jKl9rd_d38_6nL-U8xJGFWfbLvNJ0lcFXy1JzMle2JPtQ87IGfC8fTNJKWAyG5VaoXR6THPZjGo6pQG3aOTDAReEfnCUqUdcSQAaphu0enSy6ZGkPMcJfUeKxlLhEar7XWaaM-FEjBTHKdaR5u8BJEpHSyxcxEFue7oeL3V_4f8wzMr0/s1280/picture6.jpg

តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តយោធាថ្មី លេចរូបរាងនៅខេត្តត្បូងឃ្មុំ

0

តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ដែលជាកន្លែងតស៊ូរបស់សម្តេចតេជោ ក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបបប៉ុតពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ស្ថិតនៅទីតាំង កោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងត្រូវប្រែក្លាយជារមណីយដ្ឋានទេសចរណ៍ដ៏មានសក្តានុពល និងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQxN3bnyE8s5B585Djqtv2xGE-O4U5-OwYzQNOhLO0YpajdV0dBAzstl4C7fVb0F3l8dRoUj8z49tazQPqMGvnV3WH2hfel2Y06teHiJKarP4kWYKHxMIQfrplwI0s6MuHRWZE2Og6DSR6UXCyIqJdmVBuIlxO-hsvajNcqghbgwDoa59NTgNMfi1QpaU/s960/448629369_1010895183731971_7097994190009121626_n.jpg

តំបន់ប្រវត្តិសាស្ត្រយោធានេះ ដោយទទួលបានការគាំទ្រឧបត្ថម្ភពីក្រសួងការពារជាតិ ប្រទេសវៀតណាម និងថវិកាពីសប្បុរសជននានា ដោយមិនប្រើប្រាស់ថវិការដ្ឋឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNRIgu-NksExO30L3-SZ3k-i0AmnSIN9nR208r1_Rv7HwLrAiPXhyphenhyphenp-xB6raU5t8F5Qu6-PGTTrSTaMBjXYqcbFVBa0KsqZIuZh57e5kg2csOkK9uFW4ASLg-w4q0iT9LEsYBgV0Ub4iPxR2fWC9ZajfuGmaIR0WAWgVjUHiFk45geN3cQeyAJO9Heqeg/s960/448627813_1010895223731967_1879678468215538692_n.jpg

សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16រួមមាន៖

  • សាង់សងអគារវេទិកាអចិន្ត្រៃយ៍ ទំហំ ៦,១មx៤៧ម ចំនួន ១ខ្នង
  • សាងសង់ទីលានបាល់ទាត់ លើដីទំហំ ៦៨មx១០៥ម
  • ជីកស្រះមួយ មានទំហំ ៧០មx៧០ម ជម្រៅជាង ១០ម៉ែត្រ ដោយមានចម្លាក់រូបនាគពីថ្មភក់ព័ទ្ធជុំវិញ
  • សាងសង់ប្រាង្គ និងចម្លាក់ព្រះអង្គគោកធ្លក
  • សាងសង់សាលាដំណាក់ ទំហំ ៦,១មx១៩,៦ម ចំនួន ១ខ្នង កម្ពស់ ១ជាន់
  • សាងសង់អគារមិត្តភាព ១ខ្នង កម្ពស់ ១ជាន់ ដោយមានបំពាក់គ្រឿងសង្ហារឹម និងសម្ភារបច្ចេកទេសLED
  • កុំព្យូទ័រ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ក្រោមជំនួយឥតសំណងរបស់ក្រសួងការពារជាតិប្រទេសវៀតណាម
    ដាក់បង្គោល និងតបណ្តាញអគ្គិសនី
  • រៀបចំប្រព័ន្ធលូរំដោះទឹក
  • ចាក់បេតុងធ្វើផ្លូវ ក្រាលថ្មម៉ិច ដាំកូនឈើ ដាំស្មៅលម្អ និងធ្វើទីលានចតឧទ្ធម្ភាគចក្រ៥ទីតាំង។
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0V1eXHqdoXbx0jZlm4AXunUzSt4YSOwYmTPna7DNEl8GiEUyKnFJC4eydwEo-OEjDzNrjN-MGUgbKFbB1j89-fZ7pLlfr3Dk9tO0oibRM3Yk854v5cyK_l674onrRHY8dmRa0lr5fuH42lYUZWjgFvj25uoN5DMuNy0fmvKrKAKOvRhoFKYgRLbHsMMs/s960/448486797_1010895640398592_8304088295669410942_n.jpg

គួរបញ្ជាក់ផងដែរថា តំបន់កោះថ្ម X16 ត្រូវបានសាងសង់នូវសមិទ្ធផលជាច្រើនក្នុងអត្ថន័យ និងវត្ថុបំណង ចារទុកប្រវត្តិសាស្ត្រសម្រាប់មនុស្សគ្រប់ជំនាន់ ពិសេសអប់រំយុវជន និងមនុស្សជំនាន់ ក្រោយឲ្យបានដឹង និងចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាបាន ឆ្លងកាត់នូវសោកនាដកម្មដ៏ព្រៃផ្សៃ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbujg-DpSZK4S9T8rMwon83MCDVQaL1tq9HPaxIDk-MNZ5W9KGBobOvlyA6MTlWCI9jze6_WpMpS0oCl5ZWrmjaVcpaejdpIzk73ZTsWo1DHz9L5J15NoOs3vKPXQlip-sQFceN9ZgQ5-H-AghI2ddqMs3uD5k39egATvINSEvWqHqfRjNU2EWx1mU91c/s960/448381858_841650661329510_2775131424512038873_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTo56xdctpJtU3lkzKVWHQWJSQ-fmPlu1npD3lFlgVbpVccBujPMxYZ0OHnIUWLz8gkONf4-M5z_MYtQ6zY4Nq8xwdybESOcz-EHQOI8MCvUzHxqDyu0GvQU3wIKUyorfBuvI3JmwHhBnKGiU9dXHTNSso8hf3Q-EwDCHxKn549pC-977urPFp1-3Gsvo/s960/448484301_841650741329502_1912214989520117860_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz4OuX289GDmWbz2oVfoPg4WFAK-ujNNxcn61w9T_rhD1DQKmBsrmFLQ-QHmOzzTvAg5kACaap1pU362i6WrssxW4mY1DVzU23Kc4vDMHkdZSyzFEwmvk4wV849AIfNbzrM7VatR-3wkR4t3M56QfSqQTJYEwAUh5yIjoLKKwrZNtrzqNwtPOvNHw-l_8/s960/448538156_841650827996160_3022576237225852215_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLeorsBHXD_BPK3UAOL4XkdrHZVp4TgdgdGADQ2tBVuxJMyxXndUelnhx8IT3NSgvjeBUonj3tZb1uw15cEdeMuBYdGYLaBEWkwUI3JzSezEhnm6MPtikS_LNvi38MlnnCxIvYiNcJ7-sdAyZjxZ1f8hCTu29DeC4r3DD0pm2ZhVlmXxWW-PqwGf9r4eU/s960/448550304_841650854662824_2989669666459886476_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBoD1vVy9GSATnYXe0vD8fEtwIG-VZyHlLyfjkfiRy8Iv5dUFunTMwy4I60c4WxzbUQHCG11Lk0Wx8-qpmp-gqLnhdmj7t1C7c8Joyy9YwnemdC0w-ZhyphenhyphenUldj3Ie4f1wDkhxd1A-ES2wIvu2P1JQp-OpfWV-6hKtSMWwuihE-fsYbrWYlgEydinsTykrk/s960/448627427_841650801329496_2208927776720819776_n.jpg

 

Faye Malisorn តារាសម្តែងកំពុងល្បីរឿង GL សរសើរបទរបស់ វណ្ណដា ពេញៗមាត់

0

តារាសម្តែងថៃ Faye Malisorn ដែលកំពុងសាងប្រជាប្រិយភាពក្នុងស្រុកនិងក្រៅស្រុកតាមរយៈការសម្តែងក្នុងប្រភេទរឿងស្រីស្រលាញ់ស្រី(GL) ក៏ជាអ្នកស្តាប់បទចម្រៀងរបស់ វណ្ណដា មានចំណងជើងថា Time To Rise ដូចគ្នា។ គ្រាន់តែចេញភ្លេងនិងសំឡេងរបស់លោកតា គង់ ណៃ ភ្លាម តារាស្រីរូបនេះដឹងថាជាបទចម្រៀងរបស់កម្ពុជាតែម្តងរួមជាការសរសើរផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitVI8hoCsHGc4z38zRHfwlIX5vJaxo_wJIWEt1HVjRVk47XsNp3CBf8QTbP4wQ-04bYL24GcvpJ11YH2s67gOrgFW1A0iSbwet_mYXqcEG6UF0TmHy2s24T4tR3WLDRfZfTB5Pc2zN6fE7QFiS2lN7DoB4xUu0OWnNaSwHEjLYfIjJrw5RUQXRcs8SFEw/s1800/image_2024-06-19_10-47-49.png

វីដេអូមួយពីតារាសម្តែង Faye Malisorn ដែលកំពុងស្តាប់បទចម្រៀងរបស់ វណ្ណដា ត្រូវបានចែករំលែកឡើងវិញនិងកំពុងទទួលបានការចាប់អារម្មណ៍ម្តងទៀត ខណៈវីដេអូមួយនេះត្រូវបានអ្នកមួយចំនួនថាមិនមែនជាវីដេអូទើបតែថ្មីៗនេះទេ។ តារាស្រីរូបនេះបានបើកស្តាប់បទរបស់ វណ្ណដារួមជាមួយលោកតា គង់ ណៃ មានចំណងជើងថា Time To Rise គ្រាន់តែចេញភ្លេងមក Faye ដឹងថាជាបទរបស់ខាងកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx05tzKcQ9ynersM8FNW75tHA_-OqstpKxrzc7il-ZD1c5gF2H5ROo7KCWRMxYnD__3MMUJ7rpBLkDYS4lwhbVRrn-MQSGp6WX12CpQjh7KoJhKKgLYpe84JQ7SpcD2PbOypMZQw0d6bSQrMaM10hXu-aKN-L8Ar5W-oXnqJaIxGhl_UWJ8nRGQQlkYoU/s1800/image_2024-06-19_10-47-50.png

តារាសម្តែងដែលកំពុងល្បីក្នុងរឿងប្រភេទ GL រូបនេះបានពោលសរសើរបទរបស់ វណ្ណដា ថាមួយបទនេះថាពិតជាអស្ចារ្យ ឡូយខ្លាំងណាស់ និងបាននិយាយទៀតថាបទនេះនិយាយពីវប្បធម៌របស់ប្រទេសកម្ពុជា ខណៈ Faye ស្តាប់បណ្តើរ Live ជជែកជាមួយហ្វេនបណ្តើតរួមទាំងការបណ្តែតអារម្មណ៍របស់នាងជាមួយនឹងចង្វាក់ភ្លេង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIIytRGn2tcAH_LKB4TAT2e5pExYMjqzY0E70cVJNeAWI0so4dW2pXWxaetEJd9igErBfV5LaNd3-g2U77vH_CUTMHVyN7d5e4WaAJKZyBRQCaffdBTv8cST6Un5Yzgh0JgMFX4LZ36KuKcEgMIGFTAekzWI0HXEFRBDBHk83EJrr8kFPki3wp8VFdq8Y/s2048/image_2024-06-19_10-47-53%20(2).png

Time To Rise ដែលមានស្នាដៃព្រឹទ្ធាចារ្យ គង់ ណៃ និង វណ្ណដា បានធ្វើកក្រើកយ៉ាងខ្លាំងជំរុញឱ្យមានការស្តាប់ជាង១២១លានដងហើយគិតមកទល់ពេលនេះហើយក៏ជាបទដែលមានជនជាតិសៀមស្តាប់និងសរសើរច្រើន។ ក្រៅពីនេះ Time To Rise ក៏ជំរុញឱ្យឥទ្ធិពលរបស់ វណ្ណដា កាន់តែល្បីរន្ធឺនិងលេចមុខនៅលើទស្សនាវដ្តី Forbes ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDOMWUspcMSOMlJkFptOw8tBsetHGHTAL9krAckWguSDBiHHY-53t9KjIpDhAJZ4umgXzA_3ewVJ6AOnTaW3fWTCEH7gXAm06Or7j8RqWmzgipeZ9dc0YABTnreh68YV2wxz5ytaDoCQxF8DE0gAvljHVschNJeYFopCh_TXWqmPQZI5m4pjf8KJj0zVc/s2048/image_2024-06-19_10-47-55.png

គួរបញ្ជាក់ថាតារាសម្តែង Faye Malisorn បច្ចុបន្បន្នមានវ័យ៣១ឆ្នាំកំពុងល្បីតាមរយៈរឿងGL មានចំណងជើងថា «Blank» ដែលមាន២រដូវកាលហើយតារាសម្តែងរូបនេះក៏ជា Miss Grand Thailand ឆ្នាំ២០១៦ ផងដែរ៕

រង្វង់មូលអាថ៌កំបាំងលើវាលខ្សាច់កើតឡើងតែ២កន្លែងប៉ុណ្ណោះលើពិភពលោក

0

ប្រទេសណាមីប៊ី ៖ បើគេធ្វើដំណើរទៅដល់វាលខ្សាច់ Namib ប្រទេសណាមីប៊ី (Namibia ស្ថិតនៅភាគខាងលិចទ្វីបអាហ្វ្រិក) គេនឹងបានឃើញស្នាមរង្វង់មូលជាច្រើននៅពាសពេញវាលខ្សាច់នេះ ។ ប៉ុន្តែគ្មានអ្នកណាម្នាក់ដឹងថា តើរង្វង់មូលទាំងនេះកើតឡើងដោយរបៀបណា ឬអ្នកណាជាអ្នកបង្កើតវាឡើង?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQyO_CUFw5ep2Z33Z8vJRoxfBOm-sbA4gWy6IqtfGNQElCeiiftMq6S6cXLp3no3RWIo7nSbVOgXITVSBqyzDJpXO3qOMt0HdPme6vh9bhXOtRFzmtxHgiet_X-U891g5BizZ_KBOedy-cNbyFBIRlFauR0S4V4FylmUfxYlC5dfvFC5XUqhsB4QP6c9M/s1200/0_SWNS_FAIRY_CIRCLES_01.webp

ចំណែកមូលហេតុធ្វើឱ្យវាលខ្សាច់នេះមានស្នាមរង្វង់មូល គឺមានមតិលើកឡើងខុសៗគ្នា ដូចជា ៖ វាជាស្នាដៃរបស់មនុស្សក្រៅភព, កើតឡើងដោយសារផ្កាយធ្លាក់ពីលើមេឃ, នាគភ្លើង ឬទេវតាចុះមករាំរបាំជារង្វង់មូល ជាដើម ខណៈអ្នកវិទ្យាសាស្ត្រព្យាយាមស្រាវជ្រាវរាប់សិបឆ្នាំ អំពីមូលហេតុបង្កើតរង្វង់មូលនេះ ប៉ុន្តែនៅតែរកពុំឃើញ ។ ម្យ៉ាងទៀត រង្វង់មូលដ៏អាថ៌កំបាំងនេះកើតឡើងតែ២កន្លែងប៉ុណ្ណោះលើពិភពលោក គឺនៅវាលខ្សាច់ប្រទេសណាមីប៊ី និងប្រទេសអូស្ត្រាលី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivmAB_Deprn1t_lEWgUWU9ZzB_z5ZAS0w2YFBrFdbGNkc1Pl6Yla2djRMrzVBFy-AKiZpKe7TPovtvxSwUdRk5O4RKgj0ynfAHLYfynxVpSUnzzYILjfA3A3NyTnpEd4QVoNGv6Az9UE5R8GuyqFBm6tHJER3AkLpTvfe-dxNMzxlORXKHjLJx-gunTFk/s1920/01tb-fairycircles-car-superJumbo.jpg

រង្វង់មូលខាងលើឈ្មោះថា «Fairy Circles» ឬ «ចិញ្ចៀនទេវតា» គឺជាបាតុភូតធម្មជាតិគួរឱ្យភ្ញាក់ផ្អើលមួយ ដែលបានកើតឡើងនៅលើវាលខ្សាច់ប្រទេសណាមីប៊ី យ៉ាងអាថ៌កំបាំង ។ រង្វង់មូលទាំងអស់សុទ្ធតែមានអង្កត់ផ្ចិតតូច-ធំស្ថិតនៅផ្នែកខាងក្នុង ដែលមានទំហំចាប់ពី២ម៉ែត្រ រហូតដល់១៥ម៉ែត្រ ។

បើគេពិនិត្យមើលក្បែរៗរង្វង់មូលនឹងឃើញថា វាមានស្មៅដុះព័ទ្ធជុំវិញ ខណៈសណ្ឋានដីផ្នែកខាងក្នុងរង្វង់មូលមានសភាពរាំងស្ងួត និងគ្មានស្មៅដុះក្នុងនោះទេ ។ គេសន្និដ្ឋានថា រង្វង់មូលអាថ៌កំបាំងទាំងនេះកើតឡើងនៅតំបន់រាំងស្ងួតតែប៉ុណ្ណោះ ដូចជា ៖ នៅលើវាលខ្សាច់ Namib ប្រទេសណាមីប៊ី ។ ប៉ុន្តែកាលពីឆ្នាំ២០១៤ មានសេចក្តីរាយការណ៍ថា បានប្រទះឃើញរង្វង់មូល Fairy Circles នៅក្រៅទ្វីបអាហ្វ្រិកជាលើកដំបូង គឺនៅជិតទីក្រុង Newman ប្រទេសអូស្ត្រាលី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoEvYhzyjWCH8BafI5P15s3tVASSSAj9XMLmRf67ZNMSA-ssduQgABJZc_HJY1kKJJkmwLt_tLPUX05ai_xJeCj9rbFtiVWTRIpcc4_TBxHmvx-zB_8DVkvmsaqi33mb357hJVgh-EjeS5PGJFw06HIRiaB0qZFOj2TElMjQeZY23obec7X4bmh0Le_TI/s1200/2400.webp

លោក Stefan Getsin អ្នកបរិស្ថានមកពីសាកលវិទ្យាល័យ Gottingen ប្រទេសអាល្លឺម៉ង់ បានស្រាវជ្រាវពីរង្វង់មូលកើតលើខ្សាច់នេះតាំងពីឆ្នាំ២០០០ និយាយថា ការលើកឡើងថា សត្វកណ្តៀរស៊ីឫសស្មៅនោះ មិនមែនជាការពិតទេ ព្រោះបើតាមការស្រាវជ្រាវពីឫសស្មៅ គឺគ្មានស្នាមកណ្តៀរស៊ីទេ ។ ប៉ុន្តែរង្វង់មូលកើតឡើងដោយសារនៅលើខ្សាច់គ្មានទឹកគ្រប់គ្រាន់សម្រាប់ឱ្យស្មៅដុះ ។

លោកបន្តថា ៖ «នាថ្ងៃអនាគត យើងនឹងប្រឈមជាមួយគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរ ហើយរុក្ខជាតិត្រូវតែសម្របខ្លួនជាមួយការខ្វះខាតទឹកធ្ងន់ធ្ងរ ។ ដូច្នេះ រង្វង់មូលនៅលើវាលខ្សាច់ គឺជាគំរូនៃការស្តុកទឹកសម្រាប់រុក្ខជាតិក្នុងតំបន់នេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE_W0GuW7HQbmKKzoza1yAABEDq5wpDryRIe13ncnby8eGCES0mxtCZl6vc121iDQyHvqM09grfZytT7FNjXarHI8KFiFnTjlbCQdYJGsLdX3qSq4HlGIa826vqpDkzBm8uOFdt88dQT2eEFs4qUbF9SFgZe8IJ9gO7bzTiIqKRzdZVc0IWmuSTUTzaFc/s736/photo_2024-06-19_16-20-56.jpg

សំណួរសួរថា តើរង្វង់មូល Fairy Circles កើតឡើងដោយរបៀបណានោះ គឺគ្មានអ្នកស្រាវជ្រាវណាម្នាក់អាចបកស្រាយបានទេ រហូតមកដល់បច្ចុប្បន្ន ។ ចំណុចគួរឱ្យចាប់អារម្មណ៍ខ្លាំង គឺហេតុអ្វីបានជារង្វង់មូលកើតឡើងតែ២កន្លែងប៉ុណ្ណោះនៅលើពិភពលោក? ហើយតើកន្លែងទាំងពីរនេះពាក់ព័ន្ធគ្នាដូចម្តេច? ហេតុនេះ អ្វីៗគ្រប់យ៉ាងនៅតែជាអាថ៌កំបាំង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrfGhlCSmz44L_pSM5twrOYKUuktZKz7wpIXGf4g-z7AassjvmT1NZ5CARjuX8tYZOgrbs6nb4gLwgm8CykHY261aFZ6NE8K-oRfwTRNAYc_MnDZxsGh9paMzLvoxP9EKOkgmhmED8aJ-JOgp6ZuPGrOAh7WT7h_RJKlXH3qggK6RdVl22ECpeZWZ7HS8/s736/photo_2024-06-19_16-29-50.jpg

មិនធម្មតា! ស្រាអេស្ប៉ាញមានអាយុកាល ២០០០ឆ្នាំហើយ នៅតែអាចផឹកបាន

0

បរទេស៖ ស្រារបស់ប្រទេសអេស្ប៉ាញត្រូវបានគេរក្សាទុកក្នុងកោដ្ឋមួយដោយកប់ក្នុងផ្នូររ៉ូម៉ាំងរយៈពេល ២,០០០ ឆ្នាំស្រាប់តែប្រែទៅជាពណ៌ក្រហម ទោះជាយ៉ាងណាសម្រាប់រសជាតិគឺប្រៃបន្តិចប៉ុន្តែនៅតែអាចផឹកបាន។
យោងតាម Smithsonian ដែលបានចុះផ្សាយកាលពីថ្ងៃទី១៨ មិថុនាថា អ្នកបុរាណវត្ថុវិទូបានរកឃើញកោដ្ឋកញ្ចក់មួយដែលមានទុកនៅ សារធាតុរាវពណ៌ក្រហមជិត ៥ លីត្រ ខណៈពេលកំពុងជីកផ្នូររ៉ូម៉ាំងនៅទីក្រុង Carmona ខេត្ត Seville ប្រទេសអេស្ប៉ាញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyOwz9dOhk0_UUQGcZSKwJyf7jHTm9m96wMf8IEHBnxYuRp7_VPrPUSWZjlPK8j3yFZCy_mN8jmpkKkMMyc2jXftObBDgIr5OYckcII2DdH4xUcANKTRAikCgoQ_dl9BVWKKXbEc5LM-7AEfn01ZU5NrEuj63AphtJf4h0eC3zI6Bcl7wWzKP0Kp7PQHI/s808/808x590_cmsv2_0b43a06e-a524-5b41-9eb6-9bb2709a957c-8513688.webp
បន្ទាប់ពីបានរកឃើញភ្លាម អ្នកបុរាណវត្ថុវិទូក៏បានយកទៅវិភាគក្នុងមន្ទីរពិសោធន៍ ក្រុមការងារបានសន្និដ្ឋានថា សារធាតុរាវពណ៌ក្រហមនេះគឺធ្លាប់ជាស្រា ប៉ុន្តែបានផ្លាស់ប្តូរពណ៌ដោយសារវាត្រូវបានគេរក្សាទុកជាង ២ ពាន់ឆ្នាំមកហើយ។ លោក Rafael Ruiz Arrebola ដែលជាសហអ្នកនិពន្ធនៃសកលវិទ្យាល័យ Cordoba បាននិយាយថា “នេះជាលើកទីមួយហើយដែលសារធាតុរាវដូចនេះត្រូវបានរកឃើញ”។ Rafael បានបន្តថា វាក៏ជាស្រាចំណាស់ជាងគេបំផុតមិនធ្លាប់មាននៅក្នុងប្រទេសអេស្ប៉ាញផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDsnKrk3z1M8_aUj4993JKJGZOkMF2KXvOSr1R_a2ji6lTCaJGGSkctZlFnPfPw2qrJ1a4gGYz0jqv1qyy9cabPWFD8fX-ksGSu2NcdqxTn_qcXSIvPvDJ3q8p1Hg3Wz3FWAnW2d1c9iu9mynzYXPn10_RXegDJznZfhyY5HqKe5N3GuaRVhyXQpFX8sA/s1000/photo_2024-06-19_15-55-31.jpg

នៅក្នុងមន្ទីរពិសោធន៍ ក្រុមការងារបានរកឃើញថា អង្គធាតុរាវមាន pH 7.5 ស្រដៀងនឹងទឹក ទោះជាយ៉ាងណាក៏ដោយសមាសធាតុគីមីរបស់វាគឺស្រដៀងទៅនឹងស្រាជាង។ Rafael បាននិយាយថា ស្រាប្រែទៅជាពណ៌ក្រហមដែលមានអាយុកាលជាង ២ ពាន់ឆ្នាំនេះនៅតែអាចផឹកបាន ដោយវាមិនមានជាតិពុលឡើយ គ្រាន់តែមានជាតិប្រៃបន្តិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgerZ_nqFuWuM2Mx6vx8LokRR9lFwH_ko4p4mg9hBG3EERLXYrxYu9nSp55bjYUBQyGz5y3gAxBhtDbXnAHU2eNO34QjPfufFQPG25TfYECMpampBkGGfJeDPDPQQ__l8QCbOXVXQ0LcWd0xfHoPWQ72w2q-r4fbcdUxG4n2BjwNoTwsMatKPAaOrn84cc/s1020/photo_2024-06-19_15-55-41.jpg

ស្រានេះត្រូវបានមនុស្សជំនាន់មុនផលិតពីទំពាំងបាយជូរពណ៌សកប់វាក្នុងផ្នូររ៉ូម៉ាំងជាមួយអ្នកស្លាប់ ដោយគេជឿថា នឹងអាចបំបាត់ការស្រេកទឹកពីមនុស្សដែលបានស្លាប់។ គួរបញ្ជាក់ដែរថា មុនពេលការរកឃើញថ្មីនេះ ស្រាដែលចំណាស់ជាងគេបំផុតក្នុងពិភពលោកនោះជាកម្មសិទ្ធិរបស់ “ពាងស្រាមួយ” នៅក្នុងផ្នូររ៉ូម៉ាំងមួយទៀតនៅជិត Speyer ប្រទេសអាឡឺម៉ង់ ដែលបានរកឃើញនៅឆ្នាំ ១៨៦៧ ដែលស្រាចំណាស់នោះត្រូវបានគេប៉ាន់ស្មានថាមានអាយុកាលប្រហែល ៨,០០០ ឆ្នាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi97SYc51q67h7WSNxOVEOC9QLJIXjV7UchyDNAj3kkNnZuAMWpTOr0FcO-hScNvaAMeqGuCqYbnhn690GIjJAl8hz6n21zU1IwZex2G0EFmDzs4jPh5SGqBIRydc-va56vZSMfLbib8QQblElrSVT3UmGmdPVMoo3OLq1vCFC7JjLwA7zHM-r46yXAvc/s1000/one_of_the_vessels_excavated_from_the_funerary_site_in_carmona_spain_juan_manuel_roman__city_of_carmona.webp

តារាសម្ដែងចិន Wang Xingyue ត្រូវបានគេចោទប្រកាន់ពីបទកុហកអាយុ

0

តារាសម្ដែងចិន Wang Xingyue មានអាយុ២២ឆ្នាំដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងសម្រាប់ការសម្ដែងក្នុងរឿងមនោសញ្ចេតនាបែបប្រវត្តិសាស្ត្ររឿង The Double។ ខណៈពេលដែលកំពុងទទួលបានការគាំទ្រស្រាប់តែតារាសម្តែងរូបនេះផ្ទុះភាពចម្រូងចម្រាស ត្រូវបានចោទប្រកាន់ពីបទកុហកអំពីអាយុដោយសារតែតារាសម្តែងរូបនេះចូលមហាវិទ្យាល័យនៅអាយុ ១៥ឆ្នាំ។

រឿងនេះបានចាប់ផ្តើមផ្ទុះឡើងបន្ទាប់ពីមានគេបានបង្ហាញថា Xingyue បានចាប់ផ្តើមមហាវិទ្យាល័យនៅអាយុ១៥ ឆ្នាំ ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមចូលទៅស្រាវជ្រាវពីប្រវត្តិរបស់តារាសម្តែងរូបនេះដើម្បីស្វែងរកថាតើ Xingyue ពិតជាកើតនៅឆ្នាំ ២០០២ ឬយ៉ាងណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpVG1m_FdgypBiIv8XzI5D1r5fnpgiR41onAL2trnviMym8CBYsQKjU0jh3I2QB-vf65MipCtyMPbUJr4nVUV1ITTW5fLvMP97Gq6TPn1z2PbhqQz2bZQ0HrcU2ojQSKpUKhfrpwyr8uJPuzjC5ffaGiA_Cs2_S_Be6SrdftVJzrh-pVcUtlhRA8poSKo/s960/image_2024-06-19_11-25-04%20(2).png

អ្នកនិយមលេងអ៊ីនធឺណិតបានរកឃើញភ្លាមៗថាឈ្មោះកំណើតរបស់ Xingyue គឺ Wang Tao ហើយលោកពិតជាកើតនៅឆ្នាំ ២០០២ ក្នុងទីក្រុង Yueyang ខេត្ត Hunan។ លោកបានប្រឡងចូលមហាវិទ្យាល័យសិល្បៈនៅអាយុ១៥ ឆ្នាំ ហើយក្រោយមកបានទទួលការចូលរៀននៅ Central Academy of Drama ក្នុងទីក្រុងប៉េកាំង។ នៅអាយុ ១៨ ឆ្នាំ Xingyue បានចុះកិច្ចសន្យាជាមួយផលិតកម្ម Huanyu Entertainment ហើយត្រូវបានគ្រប់គ្រងដោយទីភ្នាក់ងាររហូតដល់ថ្ងៃនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmGP46gQPhSOgahx__LW1aZ96GPzPc_upFWQqMTQ6k556LyoSBFw53Hf4xJz5ZVJ7jzEZPSbggsw-0XpPa44jBocQHUypZODJKGGcD6flZuWCLV5spg39rZHLzLZz5lLQbTMBVxIq6BQZ7NKHxkJPJvfO0s_AYXo_HF1A0oea-gyMt4d-ddV7viJJPQpc/s1280/image_2024-06-19_11-25-04.png

មានច្រើនដងណាស់នៅពេលដែលការសង្ស័យត្រូវបានទម្លាក់ទៅលើអាយុរបស់ Xingyue ។ ទោះជាយ៉ាងណា Xingyue មិនដែលលើកឡើងអំពីពាក្យចចាមអារ៉ាមនេះទេ។ ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានបង្ហោះរូបថតសំបុត្ររថភ្លើងរបស់តារាសម្តែងរូបនេះដែលបង្ហាញពីឆ្នាំកំណើតរបស់លោកថា ០២។ អ្នកគាំទ្រម្នាក់ទៀតក៏បានចែករំលែករូបថត នៃឯកសារទទួលយកសាកលវិទ្យាល័យរបស់ Xingyue ហើយវាភ្ជាប់មកជាមួយលេខ 43060220 ដែលសន្មតថាជាផ្នែកមួយនៃលេខសន្តិសុខសង្គមរបស់គេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGfI6wekiQx651GB2VcSlp1w2zzmBkrWqxD1U8LeTjruyQ6wAdM8h7Q2DKicqX_MtenC72k8a8s0DiHUxio7PkvTVfkHl8OS65Rqxk8MYtpeeXKMwrVzcucj1zT6xPzDsuG7ZPqFTj0GnUlT8131TG0QOaVwoDM3oksi6l1SkxToLtFQDWx6FxqLiY71U/s1344/image_2024-06-19_11-25-06%20(2).png

នៅក្នុងប្រទេសចិន ខ្ទង់ទីប្រាំ និងទីប្រាំមួយនៅក្នុងលេខសន្តិសុខសង្គមឆ្លុះបញ្ចាំងពីលេខកូដស្រុក ខណៈដែលខ្ទង់ទី ៧ ដល់លេខ ១០ បង្ហាញពីឆ្នាំកំណើត។ លេខទីប្រាំពីរនិងលេខប្រាំបីនៅក្នុងលេខសុវត្ថិភាពរបស់ Xingyue គឺ ’20’ ដែលមានន័យថាលោកពិតជាបានកើតនៅក្នុងទសវត្សរ៍ឆ្នាំ ២០០០។ គ្រូរបស់ Xingyue ដែលទទួលបន្ទុកសម្របសម្រួលការប្រឡងចូលមហាវិទ្យាល័យរបស់តារាសម្តែងរូបនេះក៏បានចេញមុខការពារគេផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigDxK0F5bRuG_oc-WQwUW1JZhxTYckECnHRvQM0Ty3JqKJAuI4ilTb6jnfvVtXglOFE7kIep18z6fxxMmK7DoUTqU8sAp14yb6uI_s6yZHGbKkApM3zGTZFE0lVx0WfUPU9kKRIh0aPhEusttAkCWJe1KRQspgmzxAnidZuYoGWvJxr0iBAOWVVL9txDg/s1619/image_2024-06-19_11-25-08%20(3).png

យោងតាមប្រភពបានឱ្យដឹងថា Xingyue បានចាប់ផ្តើមជំនាញផ្នែកសិល្បៈសម្តែងនៅអាយុ ១៣ ឆ្នាំ។ ថ្វីដ្បិតតែគេក្មេងជាងមិត្តភក្ដិដទៃទៀតក៏ដោយ តែរូបគេធ្វើបានយ៉ាងល្អនៅក្នុងសាលា ខណៈក៏មានការទម្លាយរូបថតរបស់ Xingyue នៅក្នុងថ្នាក់ជាភស្តុតាងផងដែរ។ នៅពេលដែលអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួននៅតែមិនជឿ ហើយសួរថា «តើវាពិតជាអាចទៅរួចក្នុងការប្រលងចូលមហាវិទ្យាល័យនៅអាយុ ១៥ ឆ្នាំមែនទេ? ប៉ុន្តែក៏មានការឆ្លើយតបយ៉ាងសាមញ្ញថា «ហេតុអ្វីមិនអាច?»៕

ដេត ម៉ាលីណា ស្នើទៅ ឌួង ឆាយ ប្រគល់កូនតាមការសម្រេចរបស់តុលាការដោយស្ម័គ្រចិត្តមិនដូច្នេះទេនឹងលេងធម៌ក្តៅ

0

បន្ទាប់ពីទម្លាយថាលោក ឌួង ឆាយ ប្រើអំពើហិង្សាមកលើខ្លួនដោយចេតនា និងបានដាក់ពាក្យបណ្តឹងរួចរាល់ពេលនេះអ្នកនាង ដេត ម៉ាលីណា ស្នើទៅកាន់អតីតស្វាមីប្រគល់កូនមកនាងតាមការសម្រេចរបស់តុលាការដោយស្ម័គ្រចិត្តមិនដូច្នេះទេនាង នឹងដាក់ពាក្យសុំទៅតុលាការដើម្បីអនុវត្តដោយបង្ខំ ដើម្បីយកកូនតាមការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញហើយនឹងមិនអនុញ្ញាតឱ្យជួបមុខកូនឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtS0JRnkyHbAUpzM6sPj4MfFRIwzjmh5d6VBMnU4fyfbaNF675j6WGcg6y2Yz6NTFfbgAu4wxnda9xoBY1eofo73dpswRW0MPmDErWMG-KuKHmSrvPJCvFYUB6Af3VWGWbmrBDyXK9CrfhHc27jg7G-PXhHyJeTQ4uURo2cz3cPPKTafJvzP-pM90C6kA/s1776/image_2024-06-08_14-34-42.png

នៅរសៀលថ្ងៃទី១៨ មិថុនា អ្នកនាង ដេត ម៉ាលីណា បានបង្ហោះលិខិតមួយនិងរូបថតជាមួយកូនស្រីអមដោយខ្លឹមសារថា «ធ្វើជាមនុស្សត្រូវមានការទទួលខុសត្រូវ និងមានគុណធម៌ចំពោះខ្លួនឯង និងអ្នកដទៃ។ ទង្វើ និងសកម្មភាពរបស់អ្នក ត្រូវបានបញ្ជាក់យ៉ាងច្បាស់ អំពីលទ្ធផលទៅថ្ងៃអនាគត។ នេះជាលិខិតដែលនាងខ្ញុំបានស្នើសុំទៅលោក ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ឱ្យលោកប្រគល់កូនមកនាងខ្ញុំតាមការសម្រេចរបស់តុលាការ ដោយស្ម័គ្រចិត្ត តែបើលោកមិនព្រមប្រគល់កូនមកឱ្យនាងខ្ញុំដោយស្ម័គ្រចិត្តទេ តទៅនាងខ្ញុំនឹងអនុវត្តសិទ្ធិដូចមានបញ្ជាក់ក្នុងខ្លឹមសារលិខិតនេះ»។ បែកកូនភឺលនិងកូនឌុបតាំងពីថ្ងៃ 09.06.2023ដល់ពេលនេះ 1ឆ្នាំជាងហើយតើកូនខ្ញុំភ្លេចមុខខ្ញុំជាម្ដាយហើយមើលទៅហើយខ្ញុំនិយាយទូរស័ព្ទបានតែម្ដង ខំញញឹមមុខកូនទាំងខ្លួនឈឺចាប់សង្ឃឹមផ្លូវច្បាប់និងជួយខ្ញុំនិងកូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKGAwCpB3iVTwJfaWpFwgY8SpapqHbLmVDtAddX8ZKWiS52a_pimvZVc0I23u4rVjO6shV2HgKir1Ka-1qzfzPEktGezlINtNwKGG32-4RPOa1FgAlO6Hpt6iU6r7TaxiUVZQUENzPUM-AXEVCcmc6iyawWT1HKX8gnLJQClw5WaGcxtpr8a1ClwajeRU/s2048/image_2024-06-18_16-24-12%20(2).png

ក្នុងលិខិតពាក្យស្នើសុំឱ្យប្រគល់កូនដោយស្ម័គ្រចិត្តបានស្នើឱ្យលោក ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ប្រគល់កូនមក ដេត ម៉ាលីណា តាមដីកាសម្រេចចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ របស់សាលាឧទ្ធរណ៍ភ្នំពេញ ដោយស្ម័គ្រចិត្ត ដោយដីកាសម្រេចប្រគល់កូនពីរនាក់មកឱ្យនាងជាអ្នកមានសិទ្ធិអំណាចមេបាលើកូន ឌួង ម៉ាណាវីត និង ឌួង រាជនីគុជ ហើយដីកាសម្រេចនោះក៏បាន បិទសិទ្ធិតវ៉ាផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_B-6XJSrgf9NvNTcuo8mIEDoL2csmjTjFv-Nw7NVsIbjxh95foHRwMruN5tSWyuWot34-BRVLDN1pwMt5F37UjkSP3Djh4-vFdYrMFQ0a7wwXP2zu_uavky9cJSqNqCCtfWX4dpkmIrbzgtv2hYLi459YfZHB2CWc5vgFcdqRcNZSfUXjU9Emh2V_sFQ/s2048/image_2024-06-08_14-34-42%20(3).png

លិខិតដដែល បានស្នើដល់ ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ប្រគល់កូនស្រីឈ្មោះ ឌួង រាជនីគុជ ដោយស្ម័គ្រចិត្តតាមការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ និងនាង ផ្ទាល់។ បើ នៅតែ មិនព្រមប្រគល់កូនមកជូននាង ដោយស្ម័គ្រចិត្តនោះទេ នាង នឹងដាក់ពាក្យសុំទៅតុលាការដើម្បីអនុវត្តដោយបង្ខំ ដើម្បីយកកូនតាមការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ។ បើនាង បានដាក់ពាក្យសុំអនុវត្តដោយបង្ខំហើយ នោះ នាង មិនអនុញ្ញាតឱ្យលោកបានជួបកូនៗ និងយកកូនទៅលេងតាមការស្នើសុំនោះឡើយ។ ព្រោះលោកបានធ្វើឱ្យនាង មានការលំបាកជាខ្លាំងបំផុតក្នុងការជួបកូនៗ ព្រោះនាង មិនបានជួបមុខកូន ១ ឆ្នាំជាង កន្លងមកហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyDPKqXFieVIqT3oNBzZE-0n1hmQ6XFTwOm7EM7Tx_IzZpsZg28HMBi226pkiuSmSsl5W1AH9WVYh5_NBAFYE62r9tCdUBg_28rzxJvMXEtnQbw7DQden4JneRM6BlOCC4Sq6I_-VNmQRwCtNER5RaU7gGZ7r4rFseQ5i1CgW-0vdcFhUawKgrIXqK5Do/s2048/image_2024-06-18_16-24-12.png

អាហារពេលព្រឹកថ្នាក់ដឹកនាំធុរកិច្ចសិង្ហបុរី-កម្ពុជា ពង្រឹងទំនាក់ទំនងខ្សែច្រវាក់ផ្គត់ផ្គង់

0

សិង្ហបុរី ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការក្រុមប្រឹ ក្សាវិនិយោគកម្ពុជា បានអញ្ជើញជាអធិបតីភាពជាមួយថ្នាក់ដឹកនាំធុរកិច្ចសិង្ហបុរី-កម្ពុជា និងទទួលទានអាហារពេលព្រឹកជាភ្ញៀវកិត្តិយសនៅព្រឹកថ្ងៃទី១៩ មិថុនា ២០២៤ ។ ពិធីនេះរៀបចំដោយអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group និងលោកបណ្ឌិត Robert Yap ប្រធានក្រុមប្រឹក្សាភិបាល YCH Group និងជាប្រធាន SCALA ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX8ofeTpNkaJls1AkloPyk_uFcDRhK6dy6G_oq7NEV7K9plwJaVuTBV1jtraNO8CKlnehKv_vO-4Hc0AWmyNu1uQMj_bzzlpaCi-jef2YtM2HcZ6nwEO17OGLqNEm93EyKaGJc7a0Q4h3N4N2GYPS6MDBPJ6wo-T294ECz6lBdUuOlyho1onxeJRIYLjI/s1920/IMG_5817.JPG

អាហារពេលព្រឹករបស់ថ្នាក់ដឹកនាំធុរកិច្ចសិង្ហបុរី-កម្ពុជា គឺជាវេទិកាមួយសម្រាប់អ្នកដឹកនាំធុរកិច្ចមកពីប្រទេសទាំងពីរ ដើម្បីពិភាក្សា និងស្វែងរកកិច្ចសហការ និងឱកាសរីកចម្រើនបន្ថែមទៀពិសេស វត្តមានចូលរួមពីសំណាក់អាជីវកម្មដែលទាក់ទងនឹងវិស័យភស្តុភារ។ ព្រឹត្តិការណ៍នេះ បានបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងសិង្ហបុរី និងកម្ពុជា និងសក្តានុពលសម្រាប់ផលប្រយោជន៍ទៅវិញទៅមកក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងវិស័យភស្តុភារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYdYYff2T1aitbcRwP0_8lObn4DVbDtsVFCvbAuYu18XQFvKisiQG4vz4atSrhDwtR7ofpaawujRhGpQO-BOwas5NrWeCetTm-LV47wt4lIlWR6sl7CpEa99ByI76P37MrmN2B7quFMWJ99bUD9wA1PN-87GlECiNveUtH5fnQuGK3f8a08O7gSPEwZHo/s1920/IMG_5843%20(2).JPG

បន្ទាប់ពីទទួលទានអាហារពេលព្រឹក ក្នុងការជំរុញច្រវាក់ផ្គត់ផ្គង់ និងវិស័យភស្តុភារក្នុងប្រទេសកម្ពុជា សាលាបណ្ដុះបណ្ដាលផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្ដភារ Supply Chain and Logistics Academy (SCALA) Singapore និង ក្រុមហ៊ុន PPLC Superport & Industrial Co., LTD. (កម្ពុជា) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីផ្តល់ការបណ្តុះបណ្តាលដ៏ទូលំទូលាយដល់សិក្ខាកាមកម្ពុជារហូតដល់ ៣០០ នាក់ នៅប្រទេសសិង្ហបុរី ដោយបំពាក់បំប៉នឱ្យពួកគេនូវជំនាញ និងចំណេះដឹង ដែលត្រូវការ ដើម្បីមានសមត្ថភាពបម្រើការងារនៅក្នុងវិស័យខ្សែច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មដឹកជញ្ជូន ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ វគ្គបណ្តុះបណ្តាលនេះនឹងគ្របដណ្តប់លើផ្នែកផ្សេងៗ រួមទាំងប្រតិបត្តិការអាជីវកម្ម ការអភិវឌ្ឍអាជីវកម្ម ការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ បច្ចេកវិទ្យា និងបរិបទខ្សែច្រវាក់ផ្គត់ផ្គង់សកល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWzY3yIWmqSjm83sTe3jZl1oouKmL_YDJ1Cwt2QG5MUu8B6q1qZ55rCu-LyIjdno137vakiJts37WuByozJL3Dzj8C6psUAUl3NTwENmHHve3If03AzcA-QYJ17fTNztTSqWDdx37X5lcObFonmeHqX2xzQukHEJYpGMxLz-5V_OimS7l7qiQ86eRWLXE/s1920/IMG_5966.JPG

MoU ត្រូវបានចុះហត្ថលេខាដោយលោក Allen Dodgson Tan តំណាងឱ្យក្រុមហ៊ុន PPLC និងលោក Ian Dyason នាយកប្រតិបត្តិនៃ SCALA នៅចំពោះមុខ លោកជំទាវ ចម និមល និងឯកឧត្តម ជា វុទ្ធី។ ក្រោយការចុះហត្ថលេខាឯកសារចុះអនុស្សរណៈយោគយល់គ្នានេះ ក៏ត្រូវបានតំណាងក្រុមហ៊ុនទាំងពីរប្រគល់ផ្លាស់ប្តូរទៅវិញទៅមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវេទិកាធុរកិច្ចសិង្ហបុរី-កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGwvT3Nyzy27sB72t_LVMhhUJ9wrBf-sv1jJA0xpNqjaAT9tMnWX7IhZYJR5RjGEW6D21czMcRxVPC6Iu7-68yVljAdLmJHuddqy2yoU44mHVMhT2WfnBhEdkZKOfvuwWDfbIkR8t6ZFaEgEyYM232tP3IdMMT0OIvruZ0TeVFcdXMEuPRzaVpDBbuA-k/s1280/photo_2024-06-19_13-39-37.jpg

លោក Ian Dyason នាយកប្រតិបត្តិក្រុមហ៊ុន SCALA មានប្រសាសន៍ថា “MOU នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់យើងក្នុងការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ និងវិស័យភ័ស្តុភាររបស់កម្ពុជា។ «តាមរយៈភាពជាដៃគូនេះ យើងនឹងផ្តល់ឱកាសដល់វិស័យភស្ដុភាររបស់កម្ពុជាក្នុងការបណ្តុះបណ្តាលកម្លាំងពលកម្មរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី ដោយផ្តល់ឱ្យពួកគេនូវជំនាញដែលត្រូវការដើម្បីរីកចម្រើននៅក្នុងឧស្សាហកម្មដ៏ស្វាហាប់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdN6CpZ2D1WmtLVVUVLWE6iWgDFUsccNVVbzxnDIJHDUn1qBvk3QiY3hCpfq14CASmz7iOWNJhYnQ6dWhMpelqVGRUrjRUFAsIeERtOH1JjPLWtX8PTErj3_MvncQLc-qV4vASpVxKWk0DPLKjFr0Ur9-XdsMIc2_feL7L7GjMQKvXpCAh0FxnU_Ej3UU/s1280/photo_2024-06-19_13-39-38.jpg

លោក Allen Dodgson Tan បានបន្ថែមថា “ភាពជាដៃគូនេះជាមួយ SCALA គឺជាសក្ខីភាពមួយ ចំពោះការយកចិត្តទុកដាក់របស់ក្រុមហ៊ុន PPLC ក្នុងការជំរុញកំណើន និងការអភិវឌ្ឍក្នុងឧស្សាហកម្មភស្តុភាររបស់កម្ពុជា។ យើងមានទំនុកចិត្តថា កិច្ចសហប្រតិបត្តិការនេះនឹងមានឥទ្ធិពលវិជ្ជមានយូរអង្វែងលើខ្សែសង្វាក់ផ្គត់ផ្គង់ និងសមត្ថភាពដឹកជញ្ជូនរបស់កម្ពុជា។”

ប្រជាជនខ្មែរអ.ន់ចិត្ត! កុនថៃរឿង«ចៅយាយ» កំពុងវ៉ាដាច់កុនខ្មែររឿង«ម៉ែក្មេកខ្ញុំខ្មោ.ច»

0

ភាពយន្តថៃរឿង«ចៅយាយ» ដែលបានចាក់បញ្ចាំងជាផ្លូវការក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៨ ខែមិថុនានេះ គឺឃើញថាសន្ទុះនៃការគាំទ្ររឿងនេះក្នុងចំណោមជនជាតិខ្មែរបានកើនឡើងយ៉ាងច្រើនផុសផុល ខណៈកុនស្នាដៃនិពន្ធរបស់ខ្មែរមួយគឺរឿង«ម៉ែក្មេកខ្ញុំខ្មោច» ដែលបានចាក់បញ្ចាំងកាលពីថ្ងៃទី១៣ ខែមិថុនានេះដែរ ប៉ុន្តែចំនួនអ្នកទស្សនារឿងនេះហាក់មានការធ្លាក់ចុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_Bx1s_1V0JTshE39nFqdtk2Ec1qJpGPWoEsZh_eY_Iyo4vYNofuUzT883_YEB1YSo-hFpKQxtzetKxmGM9Ci2dIDJSwC1X7AUeZ1DAe9P5ywWs398G0q_3V58gbYw5HyeBBkbTz9W7D0sbIsc4FS_W8o83zvXIt4_zUIOhzGNtKzwkwe27gkQAcHhX8M/s1600/b4426c72-grandma-emailpic-lifestyle-020624.webp

ខ្សែភាពយន្តថៃរឿង«ចៅយាយ» ទើបតែបានចាក់បញ្ចាំងថ្មីៗក្តៅៗនៅគ្រប់រោងកុនទាំងអស់នៃប្រទេសកម្ពុជា កាលពីថ្ងៃទី១៨ ខែមិថុនានេះ គឺឃើញថារឿងនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជននិងចូលរួមទស្សនារឿងនេះពេញៗ Hall តែម្តង។ រឿង«ចៅយាយ» ដែលសាច់រឿងឆ្លុះបញ្ចាំងពីដំណើរជីវិតតួអង្គចៅនិងយាយ បង្កប់ដោយមនសញ្ចេតនាខ្ពស់និងភាពកម្សត់លាយឡំជាមួយគ្នាផងនោះ គឺបានធ្វើឲ្យអ្នកទស្សនារឿងនេះកាន់ជក់ចិត្តឡើងប្រៀបដូចទៅនឹងជីវិតពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUzQoTpnz-VsZwD02vOb_Vgl0G8ucnOotpkzVcA0vzyShldavNQmdZB_la4MeoDA2iS3Qy7Sfxf8h1v-Y85QPVEeFcAbCBdRNJ3wfB9GgAgFsH5zPPMKdmk8Y4lsNf4tA2DeVROyDcBWivL6SRV6C9vnUHsZvMYH18lpNyNvbspZrC8saFjANvENsZTdE/s1280/photo_2024-06-19_14-45-42.jpg

យ៉ាងណាមិញ បន្ទាប់ពីការបញ្ចេញរឿងកុនថៃថ្មីហាក់មានសន្ទុះនៃការគាំទ្រច្រើនបែបនេះ ក៏បានបណ្តាលឲ្យមានមតិលើកឡើងព្រោងព្រាត ប្រៀបធៀបរវាងកុនខ្មែរដែលមិនសូវទទួលបានចំណាប់អារម្មណ៍។ ជាមួយគ្នានោះ គេក៏បានធ្វើការលើកឡើងពីរឿង «ម៉ែក្មេកខ្ញុំខ្មោច» ក្រោមស្នាដៃនិពន្ធរបស់ខ្មែរ ដែលទើបតែបានចាក់បញ្ចាំងជាផ្លូវការ កាលពីថ្ងៃទី១៣ ខែមិថុនានេះ។ «ម៉ែក្មេកខ្ញុំខ្មោច» ជាសាច់រឿងបែបរន្ធត់ព្រឺព្រួច បែបកំប្លែង រៀបរាប់ពីដំណើរនៃការរើសកូនប្រសារប្រុសរបស់ម៉ែក្មេកដែលត្រូវជាខ្មោច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-QR35mnz2br2hbn074sGaO5_7X7gjxG5ldchectuYrpICdSPvBdzsijWCl_cZOJmdgoHQigaZuzS_hDQrqLKTl-D_L8FwRTRTtvfY7rA5YBAMzylNzjzGdNWcBHtWMnYNvQOGG09ixixUY0yIiecMW48fKelkZm2iAFawUvpgNfyYIjLXqu_yn20x5Ik/s1280/photo_2024-06-19_14-48-17.jpg

យោងតាមសារបង្ហោះដោយគេហទំព័រអ្នកវិភាពឯករាជ្យបានលើកឡើងថា«ក្នុងអំឡុងពេលគ្រប់គ្នាកំពុងពពាក់ពពូនទៅគាំទ្រកុនលោកយាយ! ខណៈកុនខ្មែរមួយនេះកំពុងប្រឈមមុខនៃការគ្មានអ្នកមើល (ធ្លាក់ Show) ។ ខ្ញុំអត់បង្ខំថាអ្នកត្រូវតែហូបអាហារខុសរសជាតិដែលខ្លួនចង់ញ៉ាំឡើយ តែប្រសិនជាអាច! សូមជ្រើសយកមនសិកាជាតិជាធំ ព្រោះយើងសុទ្ធតែជាផ្នែកអាចជួយសិល្ប:ទី៧ របស់យើងបាន!»។ អ្នកខ្លះថា«ត្រឹមត្រូវបើខ្មែរមិនគាំទ្រកុនខ្មែរឲ្យបរទេសណាមកគាំទ្រកុនខ្មែរនោះ បើខ្មែរមិនគាំទ្រកុនខ្មែរនោះ កុនខ្មែរនិងមិនអាចរីកចម្រើនបានទេ»។ អ្នកខ្លះទៀតថា«ខ្ញុំអត់ទៅមើលរឿងថៃទេ ហើយរឿងខ្មែរមួយចំនួន ដែលមើលទៅមិនល្អមើល ក៏ខ្ញុំអត់មើលដែរ។ តែរឿងល្អៗ ដូចជារឿង ទឹកចិត្តម្តាយសម័យថ្មី រឿង ស្តេចកន រឿងស្បែកគង់ ….. សាច់រឿងល្អ គុណភាពកុន អ៊េម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyzHpe0UsFoLqChestcSlgvsRyssQPHHDi1NVQlxgZzsB1p8t_NpQ122T9mJMOhp5Tm7iv0EN9rXj_1DPkq6CgzzYB3MMmHblEXzRPzj_cQsRH6JU1lWQT9ORmWlUbOLvXNnvBYMviY_C3MNM3gSEgNjyl5d6M-Zyyo4EdP1whogZa0hcSAAbBRfl79Es/s1280/photo_2024-06-19_14-48-19.jpg

ខណៈអ្នកមួយចំនួនទៀតក៏បានលើកឡើងថា«តាមយោបល់ខ្ញុំ ខ្ញុំគិតថាគួរតែដូរតួរថ្មីៗ ពេលខ្លះពួកគាត់សម្តែងចាញ់អ្នកថតវីដេអូខ្លីៗផង អ្នកសរសេររឿងល្អ ដល់ពេលសម្តែងចប់ សំដីនិយាយមួយៗ កាយវិការអត់លះ រិះគន់ដើម្បីស្ថាបនា ប៉ុន្ដែស្ថាបនាមិនចេញទេ ហាហា»។ អ្នកខ្លះថា «រឿងខ្មែរមួយចំនួនចំណាយតិចតែចង់បានផលចំនេញច្រើន ជាហេតុធ្វើឲ្យគុណភាពមិនល្អ អ្នកដែលទៅមើលហើយ Feedback មិនល្អ តែយល់ល្អគួរពង្រឹងគុណភាពទៅលើការផលិតភាពយន្តល្អជាងបង្ខំឲ្យគេគាំទ្រ គេអាចនឹងគាំទ្រតែមួយភ្លែតរួចហើយក៏បាត់វិញ មិនមែនអ្នកគាំទ្រដូចភ្លើងចំបើងទេតែមកពីការផលិតរឿងនៅស្រុកខ្មែរនៅមានកម្រិត»៕