Home Blog Page 1018

ឆ្ងល់អត់? ហេតុអ្វីភ្នំតាម៉ៅមិនសូវមានភ្ញៀវទេសចរមកទស្សនា?

0

ភ្នំតាម៉ៅ គឺជារមណីយដ្ឋានចម្រុះមានព្រៃភ្នំធម្មជាតិដ៏សម្បូរបែប និងជាសួនសត្វដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ តំបន់នេះមានផ្ទៃដីសរុប ២០២៥ ហិចតាដែលគេឱ្យឈ្មោះថាជាតំបន់ផ្ទៃដីការពារព្រៃឈើ។ ភ្នំតាម៉ៅ មានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលមានចម្ងាយ ៤០ គ.ម តាមផ្លូវជាតិលេខ ២ ពីរាជធានីភ្នំពេញ បត់ស្តាំ ៥ គ.ម តាមផ្លូវលំ ដោយប្រើរយៈពេលធ្វើដំណើរតាមរថយន្តអស់ ៤៥ នាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWAcMySpkb5nRYMCzdtmjhgU9L6bCcw7eOzwFJkcHt8L61cfdy2Vo2jUlx9XQgewXq4TvtrpWUy7iR-FqsxcqRFtK_lU8rMrZEJKM4tXFDI4L3UIYK9nW2YlLVZSv2oS6tWjuWao2j3oTRLNvLKtFDpv_VOo8CjD9Jni8ZZZPWEqurRZwfo3mtmjMbR8s/s1280/photo_2024-06-22_09-48-57.jpg

តំបន់សួនសត្វភ្នំតាម៉ៅជាជម្រករបស់សត្វជាង ១,២០០ ក្បាលដែលមានសត្វគ្រប់ប្រភេទ ហើយសុទ្ធតែជាសត្វកម្រទៀតផង។ សត្វទាំងនេះភាគច្រើនត្រូវបានប្រមូលទិញដោយក្រសួងកសិកម្ម និងចាប់បានពីជនល្មើសដែលរកស៊ីសត្វព្រៃខុសច្បាប់ទូទាំងប្រទេស។ ដូច្នេះភ្ញៀវទេសចរអាចមកលំហែកម្សាន្តទស្សនាបាននូវទិដ្ឋភាពធម្មជាតិ ព្រៃភ្នំ យ៉ាងស្រស់បំព្រងរួមទាំងប្រាសាទបុរាណផងដែរ មានដូចជា ប្រាសាទតាម៉ៅ ដែលជាប្រាសាទបុរាណមួយត្រូវបានកសាងឡើងនៅក្នុងសតវត្សរ៍ទី ១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ័ន្មទី ១ និងឧទយាទិត្យាវ័រ្មនទី ២ សម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsmX78YqRA74UlrcnOrFfeWJegNQqg4NGpNufj9wjsKldMwdRQlY_E2eRmRrlelPpuBc3_tEEH8oVEXr2E-VRLMuA6xWILPpSLSW6IxT_t7J7m3qFPX5hH96BBXjG6p4Ev6C-Yfcf93PhbDvGVyk4snVzCi4mHzFZZ3t2HBu-RMtmZ1UQ6RLcfSB6I56c/s1500/social_media.jpg

នៅក្នុងតំបន់នេះមានភ្នំចំនួន ៥ គឺភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្តៅពន្ធ ភ្នំឆយ និងភ្នំបាំង។ ក្នុងចំណោមភ្នំទាំង ៥ នេះគឺមានភ្នំពីរដែលមានប្រាសាទបុរាណដូចជាប្រាសាទតាម៉ៅ (ភ្នំតាម៉ៅ) និងប្រាសាទថ្មដុះ (ភ្នំថ្មដុះ) ។ ទោះជាយ៉ាងណាថ្មីៗនេះភ្នំតាម៉ៅហាក់មិនសូវមានភ្ញៀវទេសចរមកទស្សនានោះទេដោយសារកត្តាមួយចំនួនដូចជាមិនសូវមានអ្នកចូលរួមផ្សព្វផ្សាយជាដើម។ ហេតុនេះហើយប្រសិនបើអ្នកបានមកដល់ខេត្តតាកែវ សូមកុំភ្លេចទៅទស្សនាតំបន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ឬហៅថា «ភ្នំតាម៉ៅ» ផង ដោយនៅទីនេះគឺជារមណីយដ្ឋានចម្រុះមានព្រៃភ្នំធម្មជាតិដ៏សម្បូរបែប និងជាសួនសត្វដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះដើម្បីទស្សនាឧទ្យានសួនសត្វដ៏ធំនេះ ភ្ញៀវទេសចរខ្មែរ ត្រូវបង់លុយម្នាក់ ៥ ពាន់រៀល និង ២ ម៉ឺនរៀលក្នុងម្នាក់សម្រាប់ភ្ញៀវបរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoAaUTH-F054G1wOZ7JideJc2DHEjNpt0u3x3zNRdrhk7C7-qx3k6JYnXFPcJ7HSnfKCQPpjN5xbl4xsDsEaf2gmT7yjx2RwSQmXXLsw0bCbSO9ynI9CaN-mR9cDy8F_imd4ClMF5XWC9x5FKNOTA9_UI2Devjkx_oOSLWHWQY-VnsYt3FM_E04EN9_1s/s1200/photo_2024-06-22_09-49-00.jpg

គូរបញ្ជាក់ដែរថា ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ឬហៅថា «ភ្នំតាម៉ៅ» នេះ ត្រូវបានបែងចែកជា ៣ តំបន់ដោយតំបន់ទី១ ជាតំបន់ព្រៃការពារសម្រាប់ស្ដារលទ្ធភាពសត្វព្រៃ ជាតំបន់សម្រាប់ធានាការធ្វើវិបុលកម្មសត្វព្រៃ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដែលមានផ្ទៃដីទំហំ ១០២១ ហិកតា។ ទី២ តំបន់សួនភូតគាមឈើប្រណិតភ្នំតាម៉ៅ ជាតំបន់សម្រាប់ធានាថែរក្សាកូនឈើ និងអភិវឌ្ឍជាសួន ភូតគាម មានពូជឈើប្រណិត និងសោភ័ណភាព ដែលមានផ្ទៃដីទំហំ ៥៣០ ហិកតា និងទី ៣ គឺជាតំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅជាតំបន់សម្រាប់ថែរក្សាសត្វព្រៃ ព្យាបាល សង្គ្រោះសត្វព្រៃ អប់រំផ្សព្វផ្សាយ និងបម្រើសេវាទេសចរណ៍ ដែលមានផ្ទៃដីទំហំ ៤៧៤ ហិកតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6rhtBbhcbrn5vv3wNrddzCGfE75Y58s2CUa_7eddwqIl_LKT9b8OW-z6_FYiIzpm_Xy9FI7JPZRox8dabtPooG7lQD-DNXMYpjwRaT5MOdEjVwXCO0L8rjqVvqFsP3fQjCJcFXdQul3tJkzCw93jum7rCJOaQKKxNMAEOS_emGZx6Z2d-UVLsqAzFK8E/s1440/297160296_582814376690424_8970244919482360143_n.jpg

ភ្នំតាម៉ៅត្រូវបានបង្កើតឡើងក្នុងគោលដំណងអភិវឌ្ឍន៍សួនភូតគាមសាស្រ្តដែលមានពូជឈើប្រណិត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់, អភិវឌ្ឍន៍ ទៅជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ដែលផ្ដល់ការថែរក្សាសង្គ្រោះសត្វព្រៃ ព្យាបាល និងស្តារលទ្ធភាពសត្វព្រៃ, ការធ្វើវិបុលកម្មសត្វព្រៃ ប្រភេទសត្វ និងរុក្ខជាតិកម្រ ជិតផុតពូជ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK772DXw3G933NwEpR9XoQKk6dbfg8ZfnTbrUInAdqzhUMQv9JdTVurZ3eOWehEtO4-pBLSEvv5yC9pEKMRwXbFNtyi_JX5ASrnmeeqkCOvidkE9FQheuGkDVGe6X3liD5q8kKVPK10zn_A4Nw7L38CeQ6YEtgdsc1sGGPTUv6HJ9R-hXXGdu03AhnyXU/s990/photo_2024-06-22_09-48-59.jpg

ក្រសួងស្នើឱ្យអាជីវករបញ្ជាក់ពីប្រភពទុរេនឱ្យច្បាស់ បើថាកំពតឱ្យចំកំពត

0

ថ្មីៗនេះមាន សារព័ត៌មានមួយចំនួន បានចុះផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គម អំពីករណី មានការនាំចូលផ្លែទុរេនពី ប្រទេសជិតខាង ដាក់លក់លើទីផ្សារកម្ពុជា ដោយប្រកាសថាជាផលិតផលដែលដាំដុះក្នុងប្រទេស។

ក្រោយទទួលព័ត៌មានខាងលើ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” ចុះស៊ើបអង្កេតនិងស្រាវជ្រាវជាបន្ទាន់នៅលើទីផ្សារ និង តាមបណ្តាច្រកព្រំដែនមួយចំនួននៃប្រទេសកម្ពុជា។

យោងតាមលទ្ធផលស្រាវជ្រាវបឋម អាជីវករលក់ផ្លែទុរេនបានអះអាងថា ផ្លែទុរេនដែលពួក គាត់ដាក់តាំងលក់គឺជាផលិតផលខ្មែរ ដែលមានប្រភពមកពីខេត្តកំពត ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំជាដើម ប៉ុន្តែតាមការស្រាវជ្រាវបានបង្ហាញអំពីវត្តមាននៃការនាំចូលផ្លែទុរេនពីប្រទេសជិតខាង ក្រោមរូបភាពតូចៗ នៅតាមបណ្តាច្រកទ្វារព្រំដែនមួយចំនួននៃប្រទេស។

ជាមួយគ្នានោះ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានសង្កេតឃើញថា ផ្លែទុរេនដែល នាំចូលមួយចំនួន ត្រូវបានជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណនិង ផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ។ អគ្គនាយកដ្ឋាន ក.ប.ប. និងបន្តធ្វើការស្រាវជ្រាវដើម្បី កំណត់អត្តសញ្ញាណនៃសារធាតុនោះ ដោយសហការជាមួយក្រសួង និងស្ថាប័នជំនាញពាក់ព័ន្ធ។

លើសពីនេះទៅទៀត ក្រសួងសូមអំពាវនាវដល់អាជីវករដែលប្រកបអាជីវកម្ម លក់ផ្លែទុរេនទាំងអស់ សូមកុំប្រើប្រាស់សារធាតុដែលមិនមានអត្តសញ្ញាណច្បាស់លាស់ និងសូមប្រកបអាជីវកម្មដោយស្មោះត្រង់ កុំបន្លំប្រភពនៃការដាំដុះ៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinF8pNmm1rIuNK3yyRpkoqQ2u7nV7ireo-HkobuywVFHxDkSq-_LrrR4CgLju2na-nmmMluenaIVE7I8l0g3qBovo9zwly-QcJB4nUOjgnCMQpRVDYfp9I5o406IJVc9YXfG36SlXTkdjuy2MkTz5M8C5WTsln9_nV7bt6iNwM66RH535o-PlsY12eH4A/s1280/photo_2024-06-21_13-06-36.jpg

J-Hope ត្រូវគេរាយការណ៍ថាបានទិញ Penthouse ជាសាច់ប្រាក់ជាង៨លានដុល្លារ

0

យោងតាមរបាយការណ៍ផ្តាច់មុខដោយ Ten Asia កាលពីថ្ងៃទី២០ ខែមិថុនា J-Hope សមាជិក BTS បានទិញ Penthouse ដែលមានទីតាំងនៅ Yongsan-gu, ទីក្រុងស៊េអូលជាសាច់ប្រាក់ទាំងស្រុង។ Penthouse មានផ្ទៃដីផ្តាច់មុខ ២៧៣.៨៦ម៉ែត្រការ៉េ ទាំងជាន់ខាងលើ និងជាន់ក្រោម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4i-eGJ0eqf3EGEL4WBaww7gU2Ylm1DdAw5blpnB8rQNWG5ySI52-p7-quw69yg0eH0sC91E5MDN7oCaRnN79Bqi9Jd3i3Sm7FMFGGwX6ImanFUr6sqEt5Pfdbesrk9o6CHG32StZf9TXf0RwAXEjhK10K6A8ImmmYXHd8Wy6M8bw-InRIIj5wwzD8ba8/s2048/image_2024-06-21_14-21-57%20(2).png

J-Hope ត្រូវបានបែងចែកអាគារនេះក្នុងឆ្នាំ ២០២០ ហើយលោកបានបញ្ចប់ការផ្ទេរកម្មសិទ្ធិនៅថ្ងៃទី១០ ខែមិថុនា។ យោងតាមឧស្សាហកម្មអចលនទ្រព្យ តម្លៃលក់របស់ក្រុមហ៊ុន Afer Hangang penthouse គឺប្រហែល ១២ ពាន់លានវ៉ុន ប្រមាណ ៨.៦លានដុល្លារអាម៉េរិក។

ក្រុមហ៊ុនខាងលើនេះ មានបំណងក្លាយជាអគារលំនៅដ្ឋានលំដាប់កំពូល មាន ២៦ យូនីត ដែលមានទំហំចាប់ពី ២០៥.៨៤ ដល់ ២៧៣.៩៤ ម៉ែត្រការ៉េ នៅក្នុងតំបន់ផ្តាច់មុខ ដែលលាតសន្ធឹងពីជាន់ក្រោមទី ៥ ដល់ជាន់ទី ១០ ពីលើដី។ ការរចនាស្ថាបត្យកម្មនេះធ្វើឡើងដោយស្ថាបត្យករដ៏ល្បីល្បាញគឺសាស្រ្តាចារ្យ Yoo Hyun Joon នៃសាកលវិទ្យាល័យ Hongik ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7AcXlYEl365omUlNYDa_4n7NlfWYc4ki6FUEmX0ukSnlZ98NqFMS77InDWr9ljdyQnu_WaGmZozJfljHCyqMb_PBJWnZfbQjVWsvNZ-k8B1P7_sh4u2FUX2QyjwqOajgTdX0zThceuxEjmydMcio4TVb1zH_-9D33ZFynSN21jyftoGg2flyrkwIY7-k/s1200/image_2024-06-21_14-21-58%20(3).png

លំនៅដ្ឋាននេះមានទីតាំងនៅជាប់នឹងសួននិងការរស់នៅដ៏សម្បូរបែបដែលផ្តល់ជូននូវសេវាកម្មឯកជន និងមុខងារសហគមន៍លំដាប់ខ្ពស់។
កន្លងមក មានការបង្ហើបថា J-Hope បានទិញផ្ទះល្វែងប្រណីតចំនួនពីរនៅទីក្រុងសេអ៊ូលដូចគ្នា។ ក្នុងឆ្នាំ ២០១៦ តារាចម្រៀងរូបនេះបានទិញលំនៅដ្ឋានក្នុងតម្លៃរាប់លានដុល្លារទាំងអស់ជាសាច់ប្រាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiclBFp0mqQLlTvGjTBES-rKFjqSajv1XEQQC_n6Fdg_eQWqwEY2VOzlMv4Vl1tOsxIqZqdq4JvDiNlVFkVmU0g0dQ8-gtFcaJmDrQNEWMI-VmNT-51S9ej9LZKe4ohtJrcMMfDQJkogIul_tpfz2sAydp3l2IwkG8OIqyH7Vbve-cAfjCUZX3UUejzT08/s2048/image_2024-06-21_14-21-58.png

J-Hope បានចុះឈ្មោះក្នុងជួរកងទ័ពកាលពីខែមេសា ឆ្នាំ២០២៣ ហើយបច្ចុប្បន្នកំពុងបម្រើការជាជំនួយការគ្រូបង្ហាត់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជ្រើសរើសបុគ្គលិកនៃកងពលធំថ្មើរជើងទី ៣៦ ។ លោកគ្រោងនឹងចេញនៅថ្ងៃទី១៧ ខែតុលា។ ថ្មីៗនេះ គេឃើញ J-Hope មកស្វាគមន៍ Jin ដែលទើបតែត្រូវបានចេញពីជួរយោធា រួមជាមួយនឹងសមាជិក BTS ផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcYSVFdEAahfyiswj1yAWp_4hoRYs5dvP5HGH-HJcNej_iNl18Rsxmq6cZXSozkX-xdfJ3siiiL6XDZ6kgA9cuZgpP41k26cA_gsHjdi7P5tdBhdUh6wWAJYZz_BpahfHBz17gMw3bOLEbTpMcvJmrpNgnyAI34vsiO-jfL-mGDY66poWQxkKR-mb325Q/s925/image_2024-06-21_14-21-56.png

ទោះបីជាស្ថិតក្នុងជួរយោធាក៏ដោយ ក៏អាល់ប៊ុមថ្មីរបស់ J-Hope បានឈរនៅលើតារាង Billboard របស់សហរដ្ឋអាម៉េរិក។ អាល់ប៊ុមពិសេស «HOPE ON THE STREET VOL.1» ដែលចេញនៅថ្ងៃទី២៩ ខែមីនា បានចូលក្នុងតារាងអាល់ប៊ុមសំខាន់ «Billboard 200»។ ព្រឹត្តិការណ៍លេចឡើងបន្ទាប់ពីការចេញផ្សាយអាល់ប៊ុមគឺមានប្រជាប្រិយភាព យ៉ាងឆាប់រហ័ស៕

បើទៅលេងខេត្តកំពង់ចាម កុំរំលងតំបន់ទេសចរណ៍ធម្មជាតិទាំងនេះឱ្យសោះ

0

ខេត្តកំពង់ចាមគឺមានចម្ងាយត្រឹមតែ ១២៤ គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ៦A និងផ្លូវជាតិលេខ ៧។ ខេត្តនេះសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិល្បីៗជាច្រើន មិនថាភ្ញៀវចង់ទៅលេងទឹក ឡើងភ្នំ ឬទស្សនាតាមប្រាសាទបុរាណនានានោះទេ គឺភ្ញៀវអាចទៅបាន ២-៣ កន្លែងឯណោះក្នុងរយៈពេលមួយថ្ងៃ ដោយសារនៅទីកន្លែងកម្សាន្តទាំងនោះ គឺនៅជិតៗគ្នា ហើយខ្លះទៀតក៏ស្ថិតនៅតាមដងផ្លូវជាមួយគ្នាទៀតផង ដែលធ្វើឱ្យចំណេញពេលវេលា។ ដូច្នេះហើយប្រសិនបើអ្នកទៅដល់ទីរួមខេត្តកំពង់ចាម សូមកុំរំលងតំបន់ទេសចរណ៍ធម្មជាតិទាំងនេះឱ្យសោះ៖

១.កសិទេសចរណ៍ថ្មដាទឹកឆា៖ កន្លែងនេះស្ថិតនៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានចម្ងាយប្រមាណ ៤២ គ.ម ពីទីរួមខេត្ត និងចម្ងាយ ៨០០ ម៉ែត្រពីរមណីយដ្ឋានទឹកឆា។ កសិទេសចរណ៍ថ្មដាទឹកឆា បង្កើតឡើងនៅក្នុងឆ្នាំ ២០០៧ ដំបូងឡើយគ្រាន់តែជាទីតាំងចិញ្ចឹមត្រីតែប៉ុណ្ណោះ ក្រោយមកម្ចាស់កសិដ្ឋានក៏បានរៀបចំកន្លែងចិញ្ចឹមសត្វនិងត្រីសម្រាប់បម្រើជូនភ្ញៀវទេសចរ ដែលមានដូចជាជ្រូកព្រៃ ក្ងោកប៉ៃលិន ក្រពើ អូទ្រីស ទោច ខ្លាឃ្មុំ និងមាន់ព្រៃជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9rLbON1tlzoVHnoOhpFFzpS184tyPz1ySpqVlPkldmbCLSmH8A1NFq5jiT57sBf6F4IYzsNqSyvO15a8G31p32iAe4EwmMK33SlxF2pknBhjEYhSPsj9Fe6AaQ1DNPpLVOVAkSOh2KZj1nYf8bgPULl4nuBE_1wOyMpt8zJonTW98yMEQlaXil2kKTg0/s1280/photo_2024-06-21_15-06-07.jpg

២.ភ្នំប្រុសភ្នំស្រី៖ ភ្នំប្រុស-ភ្នំស្រី ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ មានទីតាំងស្ថិតនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខាងលិចក្រុងកំពង់ចាមចម្ងាយ ៧ គ.ម ខាងជើងផ្លូវជាតិលេខ ៧។ រមណីយដ្ឋាននេះមានរឿងរ៉ាវជាប់ទាក់ទងទៅនឹងរឿងព្រេងបុរាណខ្មែរជាច្រើនជាពិសេសគឺរឿងភ្នំប្រុសភ្នំស្រីតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5jX_V1qyy5ExdO9grNaFtA3GUq6OhRdmXi0JxavJ9H1DlHwWu_wwOt72tn91Hc6KemHmxLA5jMgOJM3ngSSP94_AuCz1ZZ2QYemA-D7exMMA-o7sI93mPc-L54bldcGgg77WONKip8XBSiNed_XvGIAdCpHipsAWhP_bRKcqEHLRFIXWQIXyfFOoLVOs/s1280/25124cbfa934d7a04174439d6d17e7c569fe7a2a.jpg

៣.ប្រាសាទភ្នំជើងព្រៃ៖ ប្រាសាទភ្នំជើងព្រៃ គឺជារមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិ ស្ថិតនៅភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលមានចម្ងាយ ៥៥ គ.ម ពីក្រុងកំពង់ចាម នៅខាងកើតផ្សារផ្អាវ ប្រមាណ ៣គ.ម ខាងជើងផ្លូវជាតិលេខ៦។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPrXJX2ntHyBATzp51HqXsXS6HxdxqlCCBcpbaOhmH8hhLyu9url2_WDoyDEhY-2wxTvPPZip8Pdq4HftUMSHEdRYcfCysuVTHRykHLc92emRVaSzscjuO9SRAZ4ShURZNBnV5p95832Cy-7c4yqCpAlK6kjeOmFMsDB9F-p2dRkDJBhnd4CCJN5A5B74/s850/photo_2024-06-21_15-07-31.jpg

៤.ប្រាសាទនគរបាជ័យ៖ ប្រាសាទនគរបាជ័យគឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ដែលស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ចម្ងាយ ២ គ.ម ពីទីរួមខេត្តកំពង់ចាម។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី ១២ និងដើមសតវត្សទី ១៣ ដោយព្រះបាទជ័យវរ្ម័នទី ៧ នៅក្នុងរចនាបថបាយ័ន ហើយឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwrKpx4KhUdmyr4V1dHJhbwmhRB-EnA5hKh99Ej1OOPQ5SqfOPrRx-R0BZlQwb5fCys3c8-bkivMTjly6by-e5ZnRVuntL3Du5CLs440uPERq1_paVXVnYn3nQnkWwv6MmZODjgafTKDjLkq6QzZXMo4d7cMqQwdgANXU3RNRjZ3J7wz9AAGyl43h3xIk/s1280/photo_2024-06-21_15-08-21.jpg

៥.ភ្នំហាន់ជ័យ៖ ភ្នំហាន់ជ័យ ជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្ត មានទីតាំងស្ថិតនៅក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ដែលមានចម្ងាយប្រមាណជា ២០ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។ ភ្នំហាន់ជ័យ មានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាមានប្រាសាទបុរាណ និងមើលដំណាំតាមដងទន្លេមេគង្គ។ នៅទីនេះ ភ្ញៀវទេសចរក៏អាចទស្សនាប្រាសាទបុរាណដែលកសាងនៅដើមសតវត្សទី ០៦ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQie_mvrHVpu5_2eYEX9VrvpBkFSBoOFAPFa58e4KI3JHAEzfGseW8JTwlveLydTGJcN7V0BV1V_3E_0cLuGdXqypb0kUGA5bRky8VaR6tc-zQxQA3_zwJaS50My3v2yGwr25Bv_rzYN3u2-lUXx9nFiLS0_InuWw_Q4SrIs4TjKUisj623ePRdMHz4Fs/s750/photo_2024-06-21_15-09-07.jpg

៦.រមណីយដ្ឋានទឹកឆា៖ ប្រិយមិត្តភាគច្រើនប្រាកដជាបានស្គាល់ហើយ រមណីយដ្ឋានទឹកឆា ស្ថិតនៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ មានចម្ងាយប្រហែល ៤២គ.ម ពីទីរួមខេត្តកំពង់ចាម។ តំបន់នេះមានសក្តានុពលទាក់ទាញរួមមានប្រាសាទបុរាណ និងធារាសាស្ត្រសម្រាប់ស្រោចស្រពដីស្រែកសិកម្ម។ ភាគច្រើនភ្ញៀវទេសចរទៅលេងនិយមទៅមុជទឹកដ៏ស្រស់ថ្លា ដែលហូរផុសចេញពីប្រភពទឹកនៅក្នុងដីពិតៗតែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfg-J8Wy76E_q7sJ88NaEJWSp7KbhEcEsv5c7dlnw248Ij-Q2LCg9nSwa4xgpI_8SPqZFx4kiuMrZJxMr2IgMIqID4av-JBM4XbXUh7QxyAxGLfmGjL5qkceGenhbFWL3Noan-9nv39ItvKtQHL5I7fbdrL1UQQLkCo-ZpDEBe42uFBrO8KmnYK5GvmeM/s960/photo_2024-06-21_15-09-49.jpg

កៅ សុភា រំជួលចិត្តក្រោយហ្វេនៗចាក់បញ្ចាំងវីដេអូខ្លួននៅលើផ្ទាំង LED ធំៗ ដើម្បីអបអរលើរឿងនេះ

0

តារាចម្រៀង កៅ សុភា អតីតតារាចម្រៀងក្នុងទ្រនំបារមី បានបង្ហាញអារម្មណ៍របស់ខ្លួនដោយក្តីរំភើបចិត្តជាខ្លាំងបន្ទាប់ពីក្រុមអ្នកគាំទ្ររបស់នាង ចាក់បញ្ចាំងវីដេអូនាងនៅលើផ្ទាំង LED ធំៗចំនួន២កន្លែងរយៈពេល៣ថ្ងៃ។ ការចាក់បញ្ចាំងនៅលើផ្ទាំង LED នេះដើម្បីអមអរសាទរមកកាន់ កៅ សុភា ដែលបានក្លាយជាសិល្បការិនីឯករាជ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOSSf3F_82PBtXshQG9pw2evve3VIDqGIPcHEUihKgauMtry8RPrlnSsKrQv9KMm-JPd-0eaY312LDuRqRw2mifO0Bjvc4G4tzEh2Bhe6E8AeNv_0Pw1hYiHJ0Hxsf4vZn9fT2nXGmXp8f0pIfAfKr8deZRvFT0lDx6HVzhDkZMBhDts63U-NJKU_xiqM/s2048/image_2024-06-12_09-33-50.png

ផេកអ្នកគាំទ្រមានឈ្មោះថា «Sophia.K world » បានបង្ហោះរូបពីរសន្លឹកអមដមចំណងជើងថា «ដើម្បីចូលរួមអបអរសាទរដែល បង Sophia Kao បានក្លាយជាសិល្បការនីឯករាជ្យ ពួកយើងក៏បានធ្វើការចាក់បញ្ចាំង Video នូវ LED 2 កន្លែងធំៗ ចំនួន 3 ថ្ងៃ៖
– 21-22/06/2024: ចាប់ពីម៉ោង 7 ព្រឹក ដល់ម៉ោង 10 យប់ ទីតាំងនៅជិត វិមានឯករាជ្យ
– 23/06/2024: ចាប់ពីម៉ោង 4:30 ល្ងាច ដល់ម៉ោង 7:30 យប់ ទីតាំងនៅអគារ The Bridge»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJChcp2oeQrMeldLY_bDUWCM-i0NxfDYiKo52tZFF7IURgDo4zjCucFATlOC5aHnH19x2aIRWeoVojZ6x5-KVp9JKzx7Y0ZfjirZxCwU9zNv7hL3f1X7Uf1L5NlUULgCEiZHwEyr3pZ-bgjgDKLBJIZ7qspylJMf8weTyCeD7JjhyphenhyphenRgFfuaPb0FwcMLaY/s2048/image_2024-06-12_09-33-52.png

ទទួលបានក្តីស្រលាញ់ពីអ្នកគាំទ្រយ៉ាងលើសលប់បែបនេះជំរុញឱ្យ កៅ សុភា បានបញ្ចេញអារម្មណ៍របស់ខ្លួនដែរថា «ខ្ញុំមិននឹកស្មានថា ទោះខ្ញុំជាសិល្បការនីឯករាជ្យឬយ៉ាងណា ក៏ខ្ញុំនៅតែទទួលបាននូវក្ដីស្រឡាញ់យ៉ាងកក់ក្ដៅបែបនេះសោះ។ អរគុណខ្លាំងមែនទែនសម្រាប់កាដូ និងសេចក្ដីស្រឡាញ់ដ៏ធំមួយនេះ»។ ម្ចាស់បទ « Sunshine» បន្ថែមថា «
នេះក៏ជាផ្នែកមួយដែលធ្វើឱ្យខ្ញុំកាន់តែរឹងមាំ និងមិនចុះចាញ់ ទោះមានរឿងមិនល្អ ឬត្រូវបាត់បង់អ្វីក៏ដោយ ព្រោះខ្ញុំមិនអាចបាត់បង់អ្នកដែលចាំគាំទ្រ ស្រឡាញ់ខ្ញុំបែបនេះដែរ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD_a2VAud9cojQCDQUjwpQBKu51QesJFeZIQIE4UIUDSSJAwQepoVPhiD7dE7jqysluqc_Eoa6kFE7Gn9sXOZUN9m5NaSHuogxh2euCSb66aT9BmHD1AP01DYmul0r78ugAjj0MBGTFRgQAdcBtG-U7t5I-7A7scQx7scURRLKAl8pl0nczj6jGwd3w-8/s2048/image_2024-06-21_11-46-44.png

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ មិថុនា កៅ សុភា បានប្រកាសនៅលើបណ្តាញសង្គមផ្ទាល់ខ្លួននាងនិងផលិតកម្មបារមីបានដើរឈានដល់ផ្លូវបញ្ចប់បន្ទាប់ពីរួមដំណើរជាមួយគ្នារយៈពេល៤ឆ្នាំដោយនាងនឹងបន្តធ្វើជាសិល្បការិនីឯករាជ្យវិញ។ ការប្រកាសនេះបានធ្វើឱ្យអ្នកគាំទ្របង្ហាញការសោកស្តាយយ៉ាងខ្លាំងនិងបានផ្តល់កម្លាំងចិត្តទៅកាន់តារាចម្រៀងរូបនេះ។ ការចាកចេញរបស់ កៅ សុភា មិនបានបញ្ជាក់មូលហេតុច្បាស់លាស់ឱ្យទស្សនិកជនដឹងទោះទេ ដោយនាងបាននិយាយត្រឹមថានាងនៅមិនអាចបញ្ចេញអារម្មណ៍ពិតពីក្នុងចិត្តទាំងស្រុងប្រាប់ទៅកាន់ អ្នកគាំទ្រ និងមហាជនទូទៅបាននោះទេ ដោយស្នើការយោគយល់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjg6EQDEBeTtnCHo7KekzaIB93KNG5Ka5jhfnADEx7SMj-O6FST1mvBP90iX7apjfPz3AnILfegJnSUA4IElNEFHv_7VCObLEwZ9p2kNh-GvEMzRhj1A7ZAS5sis_z45yZ9sYLc2vi_v3L51SEWVk1vQx2wy4LuUeitoY1pn_gcnq2096l536WmHN6xSU/s1284/image_2024-06-21_11-46-45.png

វណ្ណដា សិល្បករកម្ពុជាតែម្នាក់គត់ជាប់ក្នុងបញ្ជីតារារ៉េបទាំង៥០នៅអាស៊ីក្នុងចំណោម១៤ប្រទេស

0

តារាចម្រៀងរ៉េបដ៏មានប្រជាប្រិយភាព ម៉ាន់ វណ្ណដា បានក្លាយជាសិល្បករកម្ពុជាតែម្នាក់គត់ស្ថិតក្នុងបញ្ជីតារារ៉េបទាំង៥០នៅអាស៊ីក្នុងចំណោម១៤ប្រទេសផ្សេងៗគ្នាជាមួយនឹងតារារ៉េបល្បីៗជាច្រើនទៀត។ នេះជាឆ្នាំទី២ហើយដែល វណ្ណដា បានជាប់ក្នុងបញ្ជី The LiFTED 50 ។ Awich ធ្លាប់មកប្រទេសកម្ពុជានិងចេញបទចម្រៀងជាមួយ វណ្ណដា ស្ថិតនៅលំដាប់លេខរៀងទី១ ចំណែកឯ វណ្ណដា ស្ថិតនៅលេខរៀងទី១១នៃបញ្ជីនេះ ។ វណ្ណដា បានពោលថាមានការស្រលាញ់ ការគាំទ្រពីសំណាកទស្សនិកជនទើបសមិទ្ធិផលនេះអាចកើតឡើងបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgL4yUZiAU3K_b9Y9RPncd2tR0PwPWydXKPVd8u7Zlpw02Rl5hSFB7kcZ9pZxTQkH_w3op0aeh6vQ1WKJKI8fbJ50iQHG_B1roHwHp_wX7zyhyphenhyphenxH78z5G-UfZFMeM51nmQefONGDvTs_ayWtY1FvMEzb2I6PlaRC4EwN6RXxSvyaU91OlzY3ldddSEGpo/s1620/image_2024-06-21_09-28-25%20(2).png

គេហទំព័រ LiFTED Asia បានចេញផ្សាយពីតារាចម្រៀងរ៉េបទាំង៥០មកពីតំបន់ Pan-Asian ជាមួយនឹងតារាចម្រៀងរ៉េបមកពី ១៤ ប្រទេសក្រោមការយកចិត្តទុកដាក់បំផុតទៅលើប្រជាប្រិយភាពឥទ្ធិពលនៅក្នុងស្រុកនិងទូទាំងពិភពលោក។ បញ្ជីតារារ៉េបទាំង៥០ របស់ The LiFTED ប្រទេសជប៉ុនស្ថិតក្នុងលំដាប់កំពូលជាមួយនឹងតារារ៉េបចំនួន ១០ នាក់ ខណៈប្រទេសចិន និងកូរ៉េស្ថិតនៅលេខរៀងបន្ទាប់។ ប្រទេសបន្តទៀតគឺកម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ ម៉ុងហ្គោលី ហុងកុង តៃវ៉ាន់ សហរដ្ឋអាម៉េរិក សិង្ហបុរី និងម៉ាឡេស៊ី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_0S43iyZt_csbMqUt2yNlRh3MDMP_nUDIlsaeTCYD6RjVCv5DKkkSRgViJPW5itysc4nZDHQHrZAhFhFiz7rEEjafkrhDltlgRFbg7peVi825QnAAVo4kv6eNk3c1_2df4XkEIq30e7K21j4vcg09DOcR34m3s9lo5OvCx3oUQat7k9EWSDEKPgNCs1I/s1680/image_2024-06-21_08-49-36.png

វណ្ណដា ស្ថិតក្នុងបញ្ជីខាងកម្ពុជាហើយឆ្នាំនេះមានតែលោកម្នាក់គត់ ដែលបានជាប់ក្នុងបញ្ជីតារារ៉េបដែលមានឥទ្ធិពលក្នុងចំណោមតារារ៉េបល្បីៗផ្សេងៗទៀត។ នៅក្នុងការចុះផ្សាយ LiFTED បានរៀបរាប់ពី វណ្ណដា ថា តារារ៉េបរូបនេះទទួលបានអ្នកតាមដានមួយលាននាក់នៅលើ Instagram បានក្លាយជាតន្ត្រីករដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ តន្ត្រីរបស់ វណ្ណដា បានទាក់ទាញមនុស្សជាច្រើននៅក្នុងតំបន់។ VannDa ក៏ជាចៅក្រមក្នុងកម្មវិធី The Rapper Cambodia ហើយ Awich បានចេញបទដំបូងរបស់ពួកគេដែលមានចំណងជើងថា «6 Years in the Game» ក៏ដូចជាបទ «Solo»ជាមួយម្ចាស់ក្សត្រីនៃ Hip Hop វៀតណាម Suboi តាមរយៈការបង្ហាញវប្បធម៌ខ្មែរទៅកាន់ពិភពលោក វណ្ណដា កំពុងក្លាយជាវីរបុរសរបស់ប្រជាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-OW-jV0GGTCM9dEsEMbjl9S5mn5AYCgDiZs5LyqPVsHViEd30forP-O_5Pi7GUzS4aDB6LFepVjkXI9yQmLaFIoU-lmhm0R3hhU8JVcYQA7gzeO7GHtqMWNgauRiM942NGf2wBN-FNNmoaDq-YH3PFPhI_a8H65vnvrNGJrpnuCvFFLr0mBap_qoUK1w/s3000/image_2024-06-21_08-49-36%20(2).png

ក្នុងការអត្ថាធិប្បាយរបស់គេហទំព័រនេះ បានរំលេចបទថ្មីរបស់ វណ្ណដា ជាមួយ វណ្ណថាន «មិនអាចវិលវិញ»ជាប្រភេទ មនោសញ្ចេតនាបែបខ្មែរបុរាណមានរចនាបថដូចជារង្គសាលរបាំខ្មែរឆ្នាំ១៩៦០ ដែលមានអ្នកចូលមើលយូធូបចំនួន១៥លានដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgBSf1nQX6O_wQmvRjAPsR9bdTak8h22o8CRdWIg822A9O2D1oSMZn5qIYaqAdooVNA7t21JqtoWPEWorYrPgIWF2ESxAG9pLGy9ovCJNSryYZVqWyTy-uZy6JXBcZZ7rfp4vjrh1IVNAbRJHoaVvi73Z8BsiyRD6DBClL9JmOp-Zjqkcr_EzvbOEViS0/s2048/image_2024-06-21_09-28-28.png

គួរបញ្ជាក់ថា នេះជាឆ្នាំទី២ហើយសម្រាប់ វណ្ណដា ជាប់ក្នុងបញ្ជីតារារ៉េបទាំង៥០របស់គេហទំព័រនេះដែលសម្រិតសម្រាំងជ្រើសរើសតារារ៉េបល្បីនានាមកពីតំបន់អាស៊ី៕

ប្រូម៉ូសិនពិសេសជាមួយនិងការបន្ថែមល្បឿនលឿននិងធំអស្ចារ្យជាងមុនតែតម្លៃនៅដដែលសាកសមបំផុតសម្រាប់ការប្រើប្រាស់លក្ខណៈគ្រួសារ!

0

មិត្តហ្វូន Wi-Fi បានធ្វើការតម្លើងល្បឿនធំអស្ចារ្យជាងមុនតែតម្លៃនៅដដែលគឺរហូតដល់ 50Mbps ជាមួយតម្លៃ15 ដុល្លារប៉ុណ្ណោះក្នុងមួយខែដែលសាកសមបំផុតសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ។

ភ្នំពេញ៖​ ក្រុមហ៊ុនមិត្តហ្វូនផ្នែកសេវាកម្មInternet WiFi នៅតែបន្តកម្មវិធីពិសេសផ្តល់ជូនអ៊ីនធឺណិតលឿនធំអស្ចារ្យជាងមុនតែរក្សាតម្លៃនៅដដែលដើម្បើរសម្រូលការប្រើប្រាសរបស់អតិថិជនអោយកាន់តែប្រសើរជាងមុនជាមួយល្បឿនរហូតដល់ 50Mbps តម្លៃត្រឹមតែ15ដុល្លារក្នុងមួយខែប៉ុណ្ណោះដែលសាកសមបំផុតសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រូសារ មើលវីដេអូ ឡាយលក់ផលិតផល សម្រាប់កូនៗសិក្សាឬធ្វើការតាមប្រព័ន្ធអនឡាញនិងលេង Game បានយ៉ាងរលួននិងដោយសេរី។ មិនតែប៉ុណ្ណោះសម្រាប់អតិថិជនដែលបានចុះឈ្មោះថ្មីនឹងទទួលបានការផ្តល់ជូននូវ​ម៉ូដឹម​WiFi Free ផ្តល់ជូនការតំឡើងដោយឥតគិតថ្លៃ​ បន្ថែមការប្រើប្រាស់ជាច្រើនខែដូចជា៖

*** បង់មុន3ខែប្រើបាន3ខែកន្លះ

*** បង់មុន6ខែប្រើបាន8ខែ

*** បង់មុន12ខែប្រើបាន16ខែhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs2uiAnu0srSZICCQxdCxUEICmIynevQhMdYiB23IbwI93jwr2-KZwZyN_JhiOfIc36N0dTW6uZwt_w5PVdhn0SFoJjUEUN_S7r3K8W-b4mb05oYC_nySI1SUKJsWrB4bKfoyjFYuZUFyyTJPKX16tMJdxyndVB_93KuG0MW9NbrbAKNXbroSO6l-DL1M/s1430/Picture1.png

មិនតែប៉ុណ្ណោះអតិថិជននឹងទទួលបានកាដូជាច្រើនសន្ធឹកសន្ធាប់ទៀតផងដែរដូចជា៖

*** ដបទឹករក្សាកំដៅ

*** នាឡិកាព្យួរជញ្ជាំង

*** មួកសុវត្ថិភាព

*** និងអាវយឺតផងដែរhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXagCpfBDGdBAq3HES6CdfyKsBeGNoudlIB8UqFnl_80_2FEdzaN2ZBJGaEvSwoU3pAm8xcFAGuwcSSwLtU6ras_l5Xst1JnVx2zROz7oQNX1MlsWRhObiS-Iz8soDX7RIJWuM2XqfllVRMokAHgLgI7Ns8P09TrYYZQJTZWogRaNJv5Ad0Da_RycMgIU/s1430/Picture2.png

បញ្ជាក់ការផ្តល់ជូនពិសេសនេះរហូតដល់អស់ពីស្តុក!

នឹកដល់អ៊ីនធឺណិត នឹកដល់មិត្តហ្វូន Wi-Fi ល្បឿនលឿនធំអស្ចារ្យជាងមុនតម្លៃសមរម្យបំផុតនិងទទួលបានកាដូយ៉ាងច្រើនសន្ទឹកសន្ទាប់។

ពត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរស័ព្ទ 097 6 097 097

តេលេក្រាមឆានែល https://t.me/Metfone_WiFi

ទីស្ដីការគណៈរដ្ឋមន្ត្រី ប្រកាសពីគំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍របស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

0

ឧបនាយករដ្ឋមន្រី រដ្ឋមន្ត្រី ទីស្តីការគណៈរដ្ឋមន្ត្រី លោក រង្សី វិស្សុត គោរពជូន លោកឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី លោក លោកស្រី រដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី , ករណីសូមគោរពជូននូវគំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ដោយយោងលិខិតលេខ៣២៨/២៤ រវ.សជណ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងព្រះបរមរាជវាំង។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមគោរពជម្រាបជូន លោក លោកស្រីមេត្តាជ្រាបថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវគំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ ដូចមានឧបសម្ព័ន្ធភ្ជាប់ជូន៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxhlgJF7Xwn9fsfVhxghvQQNAnZt59-Eh4q3W7evFIGGHJCBv9C4MTYH9tIj7XUMGgOCQdpk1jBZUZ10DItvZu_Wav2m6wsyjfNG5SHqf2s7SrkVxa1JR7Lh0kjZtWb0EqmWJep8SO4X3twt3p0Lt-Hc2qHv5YP2p-0oc4Ol35nF0RnkDkRV8_MZlPN5I/s1280/photo_2024-06-20_18-38-58.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfobr7zVF3hYEMQ-oabJ50lvCCMKIRG93pfFELwcwjH5W69jK9oLoItClVhsDWA70ozIYXauJvB5R6HlezWjrjuSkfKpJM-JL2RXD1i9PDxHyxhNQs5pecusg0O4ONRsfFa89t2ZSK4xVJwG13jvRmX1eBTmhueJRNqe2DGrjHA96h71R_0DVcadwphj4/s1280/photo_2024-06-20_18-38-58%20(2).jpg

រដូវវស្សាឆ្នាំនេះ កសិករគួរសប្បាយអរឬដេកភ័យ? ខណៈដង្កូវហ្វូងឡើងពេញស្រែ កំពុងរកដំណោះស្រាយ

0

រដូវវស្សាដែលជារដូវធ្វើស្រែចំការ និងជាការទន្ទឹងរងចាំរបស់កសិករគ្រប់ៗរូបបានឈានចូលមកដល់ហើយ។ យ៉ាងណាមិញ ថ្មីៗនេះគឺបានលេចឡើងនូវករណីផ្ទុះដង្កូវហ្វូង ដែលភាគច្រើនគឺទៅលើដំណាំស្រូវ និងដំឡូងមី ខណៈវានឹងផ្តល់នូវផលប៉ះពាល់១-២%នៃដំណាំកំពុងដាំដុះ ហើយបើយោងតាមទិន្នន័យចុងក្រោយនេះ វាបានរីករាលដល់១២ខេត្តនៅក្នុងប្រទេសកម្ពុជាហើយ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមួយរូបក៏បានធ្វើការពន្យល់អំពីមូលហេតុ និងវិធីសាស្រ្តក្នុងការទប់ស្កាត់ទៅលើករណីនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlHdiuk_yuxks6na0XEqOrEs8HsmFuvfuvvBg_qjSxfebVWyGQbynlWZnCAxksvqR1ODuSsyvgMphzz6IscQ5rk_XUimfbsl3aV0__VxmK_4pifIPpIiN8mJlda_6SuYttvIwzH8IV272tpjKNiB90DSprjSLLA7wWcbSqDUkrvyO8BPlz-bHQUdRPH88/s1280/448768858_444173381723785_1987631990882179013_n.jpg

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ យោងតាមការលើកឡើងរបស់ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទបានឲ្យដឹងថា អាកាសធាតុក្តៅខ្លាំងក្នុងឆ្នាំនេះ និងអូសបន្លាយពេលយូរ បានធ្វើឱ្យវដ្តជីវិតរបស់ដង្កូវហ្វូងកាន់តែខ្លី ពងឆាប់ញាស់ ស៊ីច្រើន ឆាប់ធំ និងបង្កកំណើតក្នុងល្បឿនលឿន។ បូកផ្សំនឹងការបាត់លំនឹងជីវចម្រុះដោយសារកត្តាអាកាសធាតុ ដែលបានធ្វើឱ្យបាត់បង់នូវប្រភេទសត្វមានប្រយោជន៍មួយចំនួនដែលតែងដើរតួនាទីបំផ្លាញពពួកដង្កូវទាំងនេះ ចំនួនដង្កូវហ្វូងក៏ចាប់ផ្តើមផ្ទុះឡើងក្នុងបរិមាណច្រើនមួយរំពេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2OtCj6xK2njrm2T0mJ3FtMqUJXjfjcWtSdG4uBjMsqKxGZLm8rum-_46QRSs3ejrRdGVNQK2yRNs9rQTBYT8JeWazNYYAFpIccEssnaTxM3rmy-MDvGdkbW84Uqouu0ZGUmmBA7g3IcJhFlTjwmxL05PmEjjBiAtp4S_ATjHaTGeCO4RzkBL6wBkTOXI/s1080/448769833_444173348390455_1443286154643266666_n.jpg

រហូតមកដល់ពេលនេះ មានខេត្តជាច្រើនរួចមកហើយបានរាយការណ៍ពីបញ្ហានេះ ព្រមទាំងបានប៉ះពាល់ជាអវិជ្ជមានទៅលើដំណាំច្រើនប្រភេទផងដែរ។ មន្ត្រីជំនាញនៃក្រសួងកសិកម្មក៏កំពុងប្រញាប់ប្រញាល់ចុះតាមដានការរីករាលដាល ផ្សព្វផ្សាយពីវិធានការឆ្លើយតប និងអន្តរាគមន៍ផ្ទាល់ក្នុងករណីចាំបាច់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLdY3bimPjgv2fobRRtwc6DHFWNB9dd209gQADXw5VOk4csGkT9MNLnaKv4PyNNX7YlGC_jK_vPcwSKqD4wfBkZsJWhCdiA_CI_8zNBI4ZT_hhP8APfQGDaccenw9rWs4AKt2ftuzV6Drtm9vigWD2WYTQ1v7gVG7MlgJrL8L5xUVyRBUfzp-TQgD6W-E/s1080/448790614_444173418390448_4970702353127831770_n.jpg

លោកបន្តថា ហេតុការណ៍ស្រដៀងគ្នានេះធ្លាប់បានកើតឡើងរួចមកហើយនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៦ ដែលនៅក្នុងពេលនោះ វាបានស៊ីបំផ្លាញដំណាំរបស់បងប្អូនប្រជាកសិករអស់ជាច្រើននៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ចាម។ ហេតុដូច្នេះ សូមបងប្អូនប្រជាកសិករបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានត្រួតពិនិត្យមើលដំណាំស្រែចម្ការរបស់ខ្លួនជាប្រចាំនិងឱ្យបានទៀងទាត់ និងចាត់វិធានការឱ្យបានទាន់ពេលវេលា ជៀសវាងនូវការខាតបង់ធ្ងន់ធ្ងរមកលើផលដំណាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGh7-hLU68n4f-U3mDPR0Muh1NWP0heTPMYa3kYQRJgtvFwOu9ib0y-NdYWmxPaRq8gIVrY7ey-_D3E6Cd-21JBg2OjrRLAqNoZlcL6ODoXsazCqD89rycGaqzNS8gx5ucDiNmusHFdR_9rYCzsRL01lgMdWJy2LYD8OMEXGvyyc-tkjpGYLdRYkNiIok/s1080/448833853_444173365057120_2520899214320403212_n.jpg

អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ប្រាប់យ៉ាងច្បាស់ៗទៀតថា ក្នុងករណីរកឃើញថាមានផ្ទុះដង្កូវហ្វូងនៅក្នុងចម្ការស្រែរបស់ខ្លួន បងប្អូនកសិករអាចមានជម្រើសដំណោះស្រាយមួយចំនួនដូចជា៖

១ វិធានការការពារ
• ត្រូវធ្វើការសម្អាតស្មៅនៅតាមភ្លឺស្រែ ឬគម្ពោធព្រៃនៅជុំវិញស្រែដែលជាជម្រករបស់ដង្កូវហ្វូង ឬសមាសភាពចង្រៃផ្សេងៗ
• ជីកចង្អូរមាត់លើដែលមានមុខកាត់ ៣០សម និងជម្រៅ ២០សម រួចរោយផេះ ឬកន្ទក់នៅបាតរណ្តៅដើម្បីបង្អាក់ការធ្វើដំណើររបស់ដង្កូវហ្វូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBNYv6i5m_69nA3hyriG9c-9mFdPoNkK4AI7TWjV9vsmD4izlvdbuE6T30P8CDky6qq83rgnXnFvxFynBmT2UmQJBZZTkQz8YKlzw0D7Ce-j7pWeR74FJYQFMKHTd3iWeL6kR-15d1WfyereoWhr7tVGx-uVr3imAxQy5emEvPuxSQe3LTuYVbND_e4kE/s1280/448821725_1018654789626384_1256354972697585113_n.jpg

២ វិធានការកម្ចាត់
• ព្រលែងសត្វទាចូលទៅក្នុងស្រែដើម្បីឱ្យហ្វូងទាទាំងនោះស៊ីដង្កូវដែលនៅក្នុងស្រែ
• បើមានប្រភពទឹក គួរបង្ហូរទឹកចូលទៅក្នុងស្រែឱ្យលិចសន្ទូង ឬសំណាបរួចបង្ហូរទឹកចេញវិញហើយយកស្បៃមុង ឬថ្នងដងត្រីត្រង យកដង្កូវហ្វូងកំទេចចោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1AnrF3msDxcoCdOJDUX0tRksW5VuDxnKKIzg97MpxYKMlrrM_tfhMTkaqxuu7LwHaL8FWgSK24zvnec4ePMzSM8ISACJVjqz3KDFjFA0Dd4kTdBkj_xhvi9bot2Tg0ER1ODjV2PVO1BTLmzT1nJmgcsxwmoZX6HIJTzUfZLIVsAmYsLfmsqqMZ-alOEU/s1280/448896977_1018654332959763_2329959794772439988_n.jpg

៣ វិធានការគីមី
• សម្រាប់ការប្រើប្រាស់ឱ្យមានប្រសិទិ្ធភាព និងសុវតិ្ថភាព សូមអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំនៅក្នុងស្លាកសញ្ញា និងប្រើប្រាស់តែថ្នាំកសិកម្មណាដែលបានចុះបញ្ជីកានៅក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

តោះមកស្គាល់កុលសម្ព័ន្ធមានតែមួយគត់លើលោកដែលរស់នៅក្នុងទឹក

0

កុលសម្ព័ន្ធគឺជាក្រុមមនុស្សបុរាណដែលតែងតែរស់នៅតាមរបៀបប្រពៃណីរបស់ពួកគេ ទោះបីជាបច្ចុប្បន្ននេះពិភពលោកមានការអភិវឌ្ឍនិងជឿនលឿនប៉ុណ្ណាក៏ដោយ ក៏កុលសម្ព័ន្ធជាច្រើនក្រុមនៅតែរស់នៅក្នុងជីវិតសាមញ្ញៗដូចជា ដាំដំណាំ ធ្វើស្រែចំការ ជឿលើអបិយជំនឿ ក៏ដូចជាមានទំនៀមទំលាប់រស់នៅបែបបុរាណ និងតែងតែរក្សានៅវប្បធម៌របស់ពួកគេជានិច្ច។ ជាការពិតណាស់ យើងគ្រប់គ្នាដឹងហើយកុលសម្ព័ន្ធភាគច្រើនគឺរស់នៅក្នុងព្រៃ ឬតំបន់ណាមួយដែលនៅឆ្ងាយដាច់ស្រយាលពីគេឯង ខណៈក្រុមកុលសម្ព័ន្ធខ្លះក៏អាចមានសមត្ថភាពរស់នៅក្នុងទឹកទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRvC8Cgjlo210fAj_jZ9xAGSsYnQER_GdcAYETNitrbWJEcYqV7l5kn4HgU5b6iqr-Sae0em2oRxq9mWem9rtKlXTD4QUEYu5LzDTDCq0zrk8ApS99H4Zbt_GgK2PfkL9u14_apRQ20h33YgpW9fGc9-arqkkePTCLlOVIjT_nmMl-Q2QEF9Q9J142vUE/s2000/3_BANGGAI%20BAJAU.jpg

ដូច្នេះអត្ថបទនេះនឹងនាំប្រិយមិត្តមកស្គាល់កុលសម្ព័ន្ធមានតែមួយគត់លើលោកដែលរស់នៅក្នុងទឹក។ ក្រុមកុលសម្ព័ន្ធដែលអាចមានសមត្ថភាពរស់នៅក្នុងទឹកបានគឺមានឈ្មោះថា Bajau ដែលត្រូវបានគេហៅថា Sea Gypsies ឬ Sea Nomads ដោយពួកគេរស់នៅលើទឹកនៃឆ្នេរសមុទ្រប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីនអស់ជាច្រើនសតវត្សមកហើយ។ ប្រជាជន Bajau ត្រូវបានកត់សម្គាល់ថាជាក្រុមកុលសម្ព័ន្ធដែលមានសមត្ថភាពអស្ចារ្យបំផុតមិនធ្លាប់មាន ដោយសារពួកគេអាចស្ថិតក្រោមទឹករហូតដល់ ១០ ទៅ ២០ នាទីឯណោះនៅជម្រៅ ២០០ ហ្វីតដោយមិនពាក់ឧបករណ៍ជំនួយឡើង ខណៈអ្នកមុជទឹកផ្សេងៗទៀតសុទ្ធតែប្រើប្រាស់ឧបករណ៍ជំនួយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrRuJKC75voit-cgWtiBGbtqj8VsjVthw9chjzP-WE-0Z08C6IfdnitGgHTZB5lk_ZFLqS2rzcdTfqYbMv0Z7930eVb06G8TWUAF32AwSQ4_YqjgDzJ8yTbbak7nLFkTJqyA4XjErONGK_HR5cJnmDfAtlG-awNOyFLLkDVvRSFqotcsPPx-OAytdimGI/s700/1133067_879616_111111111111_updates.jpg

របបអាហារប្រចាំថ្ងៃរបស់ពួកគេរួមមានពពួកសត្វសមុទ្រជាច្រើនប្រភេទ ដែលសុទ្ធតែជាប្រភពប្រូតេអ៊ីនដ៏មានតម្លៃត្រូវបានប្រើសម្រាប់គោលបំណងវេជ្ជសាស្រ្តផ្សេងៗ។ ជាទូទៅកុលសម្ព័ន្ធនេះគឺពួកគេពិតជាចូលចិត្តការជ្រមុជក្នុងទឹកជ្រៅណាស់ ហើយពួកគេតែងតែជ្រមុជទឹកជ្រៅជារៀងរាល់ថ្ងៃ មិនថាកុមារឬមនុស្សពេញវ័យនោះទេគឺពួកគេសុទ្ធតែមានជំនាញពិសេសក្នុងការមុជទឹកជ្រៅ។ ទោះជាយ៉ាងណានៅដើមសតវត្សទី ១៥ ជីវិតរបស់ក្រុមកុលសម្ព័ន្ធ Bajau កាន់តែស្មុគស្មាញ នៅពេលដែលម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូនេស៊ី បានបង្កើតព្រំដែនសមុទ្រនៅក្នុងតំបន់ Sulu បណ្តាលឱ្យកុលសម្ព័ន្ធនេះធ្វើចំណាកស្រុកនៅឆ្ងាយពីគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWt4NO64JTiZjzIpfBVCjDdL9WkCcx42lo4x-a-BYmYMgW5uvpojANApP83BWWNVT9QWy7O32mpGag0_53xPjzqZyWvB3LgUVRAkMAZwbN9OIYWhCozc8EJrsaDPSmQpaiBqSo1Tx0lGGf10W1OkvaqImS3ajDLqgEPWoM2fkb-b2da4UmHxXGLKk1_VY/s666/bajau_sea_nomads-ru.nl_.jpg

ហេតុនេះគិតត្រឹមឆ្នាំ ២០២៣ មានតែ Bajau ប្រហែល ១០០ ទៅ ២០០ នាក់ប៉ុណ្ណោះដែលនៅតែរស់នៅក្នុងទូកប្រពៃណីរបស់ពួកគេ ហើយតែងតែរក្សាវប្បធម៌ក្នុងការមុជទឹកជ្រៅ បរបាញ់សត្វក្នុងសមុទ្រ ដោយនៅតែពឹងផ្អែកលើបច្ចេកទេសបុរាណទាំងនេះសម្រាប់ការចិញ្ចឹមជីវិតរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ភាពខ្វះខាតថវិកាសម្រាប់ការជួសជុល គួបផ្សំនឹងការរឹតបន្តឹងរបស់ឧទ្យានជាតិក្នុងតំបន់លើការកាប់ដើមឈើ កំពុងបង្ខំឱ្យអ្នកដែលនៅសេសសល់ពិចារណាផ្លាស់ប្តូរទៅកាន់ដីគោកកាន់តែច្រើនឡើង ដែលធ្វើឱ្យក្រុមកុលសម្ព័ន្ធនេះបាត់បង់វប្បធម៌ប្រពៃណីរបស់ពួកគេបន្តិចម្តងៗ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ1vm8GlCX_kYzsYqQLta3HF_OkneAx4wEStrHhP4WfkZvnq_bNDajb_WI5Xi21EJhwptSnsw2PrH3z3WYtMAUgpk2H5p376CdEocmoPi3JyYTZcayApdIA4epRqx0tZC8QmUtNjdE3dU5dN5YKZGBOy3SVRh_mTIexD91Lm7x1eGQcKNI28bSBKRUJ9A/s1363/life-of-bajau-tribe-at-the-sea.jpg