Home Blog Page 1019

ល្បីដែរតែល្បីខុ.សរឿង! ខ្សែភាពយន្តខ្មែរមួយកំពុងប្រឈ.មមុខនឹងការរិះ.គ.ន់យ៉ាងចាស់ដៃពីទស្សនិកជន

0

បច្ចុប្បន្ននេះ ដោយសង្កេតឃើញថាខ្សែភាពយន្តខ្មែរជាច្រើនកំពុងតែមានភាពររីកចម្រើនជាបន្តបន្ទាប់ ស្របពេលដែលមានមតិកោតសរសើរនិងរិះ.គន់ក្នុងន័យស្ថាបនា។ យ៉ាងណាមិញភាពយន្តខ្មែរមួយ គឺរឿង«បុព្វេនិម្មិត»របស់ទូរទស្សន៍ PPN នូវតែជាប្រធានបទក្តៅ.នៅលើបណ្តាញសង្គម ដែលបណ្តាលឲ្យមហាជនជជែកវែក.ញែកព្រោងព្រាតទៅលើការដឹកនាំសម្តែង បច្ចេកទេសថតនិងកាត់ត រួមទាំងតួអង្គសម្តែងទៀតសោតនៃរឿងនេះ ហាក់នូវមានកម្រិតនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsr6DylL_NiWidm-LTSOHGPOGZRimCnko9kAzpMI9DSxOIMnqylMxkaWihaIvL5S2SSlY5lt3jNhk4jGAhzv29sn2C_ZZ3krpONmUV4ahZXkaNMVGJmKh_wAgSrqfC0I8KXGKj04gWYe38iSuyUttRfJ8azpGd4OI3cjwhDICKWQEM9kWMr1oGMAr15TE/s1280/photo_2024-06-21_11-06-55.jpg

ខ្សែភាពយន្តខ្មែរ រឿង«បុព្វេនិម្មិត»ដែលកំពុងចាក់នៅលើកញ្ចក់ទូរទស្សន៍ PPN កាលពីពេលកន្លងទៅនេះ ដែលឈុតឆាកមួយនៃសាច់រឿងបានបង្ហាញវត្តមាននាគរាជ ក៏ទទួលរងនូវការរិះគន់យ៉ាងចាស់ដៃម្តងរួចទៅហើយ ដោយមតិខ្លះគឺបានលើកឡើងថា បច្ចេកទេស Disignនាគរាជនៅស្ទើរ, ហើយសណ្ឋាននាគរាជមានរូបរាងដូចនាគផ្ទះលេខ២ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzJ_Ro0oJ4mtu-DA_Jch0tWlt0J7FlG2apKq-6ADBHogVe8qQQZkdouz36KU8EOvfSsZvP3FXkVTHBa0qH0F4TlczaNyn14ARO0oZKiyuRhVjpap6PX7LVU-ZEIJtJSj9UpHr6nMAYwJsJQ1L6yQheIwhfVYVcVzw-8SE0D5vJ-pPtZBZp7aoOUT4Ba4c/s1280/photo_2024-06-21_11-13-10.jpg

មិនត្រឹមតែប៉ុណ្ណេះ ឈុតឆាកនៃសាច់រឿងដែលបានបញ្ចេញជាបន្តបន្ទាប់ក៏បានរងនូវមតិរិះគន់ជាហូរហែរទៀត ទៅលើការ Disign Poster និងកាត់តផ្សេងៗហាក់ធ្វើបែបខ្ជះខ្ជាយ បើតាមមតិមួយពីមហាជនបានលើកឡើងថា«Artwork រឿងមួយទាំងមូលធ្វើដូចក្មេងកាត់តលេង ចង់នរណាថាអីថាចុះបើខ្ញុំមើលឃើញអញ្ចឹងមែន ។ ចង់ឱ្យមានការគាំទ្រភាពយន្តខ្មែរទាល់តែពង្រឹងគុណភាពល្អជាងនេះ ខ្ញុំមើលឃើញថានៅខ្សោយខ្លាំងមែនទែន»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYzyP3b8HOgEfbGojKHwcUJCgTcSSjlQkwFExxIa_HpUqZ7tWBwBsYEOu743fhop-XMlagjitMxghwfwQPcVtNkNZaMU_svGg_lwdF15vE58DaS0U3e3YLFjpYu2duXo9ZwdQFpEizbzk1zSZXSbcNLRbnUSzMNL1whiMfDGGo8Xf4_96HWGY_l-X_lOU/s1280/photo_2024-06-21_11-12-51.jpg

ខណៈដែលអ្នកខ្លះទៀតក៏បានរិះគន់ទៅលើការប្រើប្រាស់សម្ភារៈនិងទីតាំងសម្តែង ហាក់មិនសមទំនងនឹងរឿងបុរាណ។ ខណៈដែលឈុតឆាកនៃសាច់រឿងបុរាណ បែរជាថតជាប់បង្គោលភ្លើងទៅវិញ ក៏ដូចជាមានការប្រើប្រាស់ក្រដាសជូតមាត់ដើម្បីជូតតុ និងការប្រើប្រាស់សម្លៀកបំពាក់មិនសមនឹងសម័យកាល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0zeATNY6lVdz9yP5VekNwKbBv4sjwvF9qW9tuNWuw0qn1lujpyuZC-rJUoK5lnWP_tKYqQYgzTLVwMCwrEm0ToO-0eyFtJeD5-o09Y5JfkJaGPWn46AcZ00EkUGEcdGp86Z9Te87y7XanaOFG-yX7vI7mPtb5_eQN1jHMrd4RQJm1qW68JRfESbe-OGg/s1280/photo_2024-06-21_11-07-39.jpg

ម៉្យាងវិញទៀត មហាជនក៏ធ្វើបានវិភាគទៅលើតួអង្គសម្តែងផងដែរ ដោយអ្នកខ្លះថា«និយាយតាមត្រង់២០២៤ហើយសម្តែងមិនបាន៣០% នៃភាពយន្តទស្សវត្តន៍៦០ផង សាកទៅមើល លោកយាយ ឌី សាវ៉េត លោកយាយ សាក់ស៊ី ស្បោង និង តារាល្បីៗផ្សេងទៀត សំដែងកាលសម័យមុនមើល។ ជីវភាពរស់នៅជាក់ស្តែង និយាយយ៉ាងម៉េច សកម្មភាពបែបណា គឺពួកគាត់សំដែងបែបនោះ មិនមែនចេញមក រឹងៗ ប្រឹងៗដូចនេះទេ វាបាត់ធម្មជាតិអស់ ហើយ ! ទៅមើល ក្រុមពូណុយលេងមើល រឹងៗចឹងអត់ ក្រុមក្មេងៗក៎សម្ដែងសមជាងដែរ?រឿងបុរាណតែកុំមើល ប្លង់ថត មិនដឹងអី ជាអី! គុណភាពមិនដឹងនៅណា ធ្វើអោយតែបាន យកមកផ្សាយ ដល់គេមិនគាំទ្រ តាំងស្រែក ខ្មែរមិនគាំទ្រខ្មែរ!»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY177whHiOlKelWy1O3XfO8Kg9xGuC2zm2H-_z_qGCRnrhzXRcY6TIhnzp0u3FnTz2bJHgQLU0E4UIvqv8IRbnKpG9GTqpBnSoM0YF5C7yEIUXSS8waMLFsAXYK6mtMKc9i8Q_y9iEKeiXBwfWXVvN9gaXATEE46XL6nSIUl_CCjTRZUCEeiSb8PgBaQo/s1280/photo_2024-06-21_11-07-43.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdod3o290r5Y2kJgemSyJpVbRqOSaZsF_vOjZ5Xkqi4hxMlZSbAyiVipMhwaridz_onwEzSCfUARu2FteQeJmMkV7L_x5RqutxB1FJg2u8AReVzAYj4nCT5akBe_AYrCGjNDb7-JDbbIn-0iuws9v-ma8Wpi7mVwwUjqag64KBQ6_mSwPbuPB2nuLQvzY/s1280/photo_2024-06-21_11-08-11.jpg

បាតុភូតចម្លែក! នៅប្រទេសឥណ្ឌាមានបក្សីរាប់រយក្បាលបានធ្លាក់ពីលើមេឃ

0

ប្រទេសឥណ្ឌា៖ យោងតាមសារព័ត៌មានបរទេសថ្មីៗនេះបានឱ្យដឹងថា មានបក្សីរាប់រយក្បាលបានធ្លាក់ពីលើមេឃនៅក្នុងប្រទេសឥណ្ឌាដោយសារឥទ្ធិពលកម្តៅ។ នេះបើតាមរបាយការណ៍ បច្ចុប្បន្នសីតុណ្ហភាពនៅភាគខាងជើងប្រទេសឥណ្ឌាបានកើនឡើងដល់ជិត ៥០ អង្សាសេ ដែលបង្កើតបានជារលកកម្តៅដ៏វែងបំផុតមួយក្នុងកំណត់ត្រា។ ដូច្នេះមូលហេតុដែលបក្សីរាប់រយក្បាលធ្លាក់ពីលើមេឃគឺដោយសារកំដៅខ្លាំងពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipgrdOK9Zwcmc69e83XQFDvOCUmFGNwSHUI1RFOoCFJZ55clb1ClWzqyz2_98mzeL8HwJg1WgAoE0BpgUHg36LkI6rpOfymG1Bs1Dhw7Z_uTRK_Rh6fBpPKTqy59mgDvKy-3PxKiUNB_IS78wYln4MHDSo5z0Cn0ROYOuJmxYI7FRnnjCarHIHN__EcVo/s960/photo_2024-06-21_13-00-15.jpg

លើសពីនេះប្រទេសឥណ្ឌាក៏បានកត់ត្រាករណីសង្ស័យជាង ៤០.០០០ ករណីនៃជំងឺដាច់សរសៃឈាមខួរក្បាលក្នុងរដូវក្តៅផងដែរ ខណៈរលកកម្ដៅបានអូសបន្លាយរយៈពេលយ៉ាងយូរដោយបានសម្លាប់មនុស្សជាង ១០០ នាក់គិតចាប់ពីថ្ងៃទី ១ ខែមីនាដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៤។ ប្រឈមមុខនឹងស្ថានភាពបែបនេះ ក្រសួងសុខាភិបាលឥណ្ឌាបានស្នើឱ្យភ្នាក់ងារពាក់ព័ន្ធ “យកចិត្តទុកដាក់ជាបន្ទាន់” ចំពោះអ្នកជំងឺ។ ទន្ទឹមនឹងនេះ មន្ទីរពេទ្យក្នុងរដ្ឋធានីញូវដែលីដែលកំពុងប្រឈមនឹងការខ្វះខាតទឹក ក៏បានទទួលការណែនាំបន្ថែមគ្រែមន្ទីរពេទ្យដើម្បីផ្ទុកអ្នកជំងឺបន្ថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH_YfsWx6WLit6FzyBsdhqpZgxpCwsZ4pvTcLtxCpkAIQUOzoue6W57Dr0Vtuk6aYrwD6bf5P1vOkv4zemcs0rpfWymgbCDCLzH4U237mhs1zaBWbjvKqVahOqD4ISr-AghhCLZygDrk3D_TQaS-HJJeHjZlMxSmk7CZ4f9pByqT6tQPGwxchBR5cAU4I/s740/photo_2024-06-21_13-01-46.jpg

ក្នុងអំឡុងពេលនៃរលកកំដៅដែលកំពុងបន្ត សត្វបក្សីជាច្រើនក្បាលក៏បានធ្លាក់ពីលើមេឃជាបន្តបន្ទាប់ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាគ្រោះធម្មជាតិ។ លោក Kartick Satyanarayan មន្ត្រីក្រសួងសុខាភិបាលបាននិយាយថា ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ លោកបានទទួលការហៅសង្គ្រោះបន្ទាន់ច្រើនជាង ៣៥-៤០ ដងជារៀងរាល់ថ្ងៃនៅក្នុង និងជុំវិញរដ្ឋធានីជាតិនៃតំបន់ Delhi ។ ការហៅទូរស័ព្ទភាគច្រើនក៏មានការស្នើសុំជួយសង្គ្រោះសត្វស្លាបផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnYaLf2sGOID029J2-jjGaWD-7wy7fwC_2Fm-Gf9HXI1YTRaw0LXvzZxkgdsvaTiOt63ZfbKcHx0D2kELTpeSXxHUc3dy3Wwmitr3x2py30MfnUu9M52eq9eqvJrtB_-HrG3wZfx0LHVyfmnIZY5LrAl112D9DlfdSNEXTK1x5mIKZf57yd5EuoT6OE_0/s1200/photo_2024-06-21_13-11-59.jpg

ទោះជាយ៉ាងណាក៏ដោយ ផ្ទុយពីកំដៅខ្លាំង តំបន់ខ្លះទៀតនៃភាគឦសានប្រទេសឥណ្ឌា ក៏កំពុងជួបបញ្ហាគ្រោះទឹកជំនន់ ដោយសារភ្លៀងធ្លាក់ខ្លាំងផងដែរ។ មន្ត្រីបាននិយាយថា ទឹកជំនន់ និងការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ឈរ បានកើតឡើងនៅភាគឦសាននៃរដ្ឋ Assam ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ នាក់កាលពីយប់ថ្ងៃទី ១៨ ខែមិថុនា។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ប្រជាជនរាប់ពាន់លាននាក់នៅទូទាំងអាស៊ីកំពុងជួបបញ្ហាជាមួយនឹងកំដៅខ្លាំង។ អ្នកវិទ្យាសាស្ត្របាននិយាយថា អាកាសធាតុកាន់តែអាក្រក់ទៅៗ ដោយសារការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqp7aMSr33rSjKxIUgEPRjkUJPDsuFLmMV_hYYD8JlwRcq_yqoaxWS9H6tYm1wowVauPkqhaiNxxJM9pgXavYrDYEEOBKnIcg4RXP8iUZw6K78OoRQfvGitdzwdcYzTcbef19ZlCPfmbXd6To6do0S3pLFBvA0I8Ji36XNH7mWB31XEch6XSNAmkXwX8Y/s850/photo_2024-06-21_13-12-06.jpg

ពីរឈុតបញ្ចេញសម្រស់នៅទីក្រុងកានពេលនេះ មាន សូនីតា យកមកបញ្ចេញសម្រស់នៅកំពូលប្រាសាទព្រះវិហារ

0

តារាសម្តែង មាន សូនីតា ឬរាជិនីក្រមាបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ម្តងទៀតបន្ទាប់ពីបង្ហាញរូបភាពយ៉ាងត្រជាក់ភ្នែកនៅសំលៀកបំពាក់ចំនួនពីរឈុតដែលនាងបង្ហាញខ្លួននៅកម្រាលព្រំក្រហមទីក្រុងកាន ពេលនេះបានបញ្ចេញសម្រស់នៅលើកំពូលភ្នំប្រាសាទព្រះវិហារម្តង។ មហាជន អ្នកក្នុងចង្កោមសិល្បៈពិតជាកោតសរសើរនៅការបង្ហាញរូបភាពនេះយ៉ាងខ្លាំងខណៈប្រាសាទមួយនេះដែលស្ថិតនៅជាប់ព្រំដែនថៃខ្សត់ភ្ញៀវទេសចរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc_Bl9K_meeFX87fsJE7D5IxHzpvg10inr1KHIH6kH8i6XTLJbPNlNCB35Ckr8QcQlkloDsFSVodAOID6VDO02I56FnWNhwfEp3SoRgHwcgV0cojJlZjF7tL1mteZZOjg19piHo710waga85A9V0mAIRB84tQP0kLO-DxiNgP8tMQBfoa9FoEbQ91IgN4/s2048/image_2024-06-20_14-40-24.png

គេចាំបានថា កាលពីខែឧសភា តារាសម្តែង មាន សូនីតា បានដើរលើកម្រាលព្រំក្រហមភាពយន្តកានលើកដំបូងជាមួយនឹង ម៉ានិត ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ តារាស្រីរូបនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីទស្សនិកជនជាតិនិងអន្តរជាតិនាថ្ងៃទី១នៃការបង្ហាញខ្លួនតែម្តងជាមួយឈុត ក្រមាខ្មែរអមព័ន្ធដោយអក្សរយ័ន្ត។ នៅថ្ងៃទី២ នៃការដើរលើកម្រាលព្រំមហោស្រពភាពយន្តកានលើកទី៧៧ មាន សូនីតា បង្ហាញខ្លួនក្នុងឈុត «ផ្កាចន្ទន៍អង្គរ នារីកម្ពុជា»។ ពីរឈុតនេះទទួលបានការចាប់អារម្មណ៍ខ្លាំង ខណៈឈុតទី១របស់ មាន សូនីតា លេចនៅលើសារព័ត៌មានរ៉យទ័រនៅលេខរៀងទី១២ ក្នុងចំណោម១០៣ ជាមួយសិល្បករ សិល្បការិនីដទៃទៀតដែលចូលរួមព្រឹត្តិការណ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8GFYgh6UMRSfupsKDPfvxNH-4w6-jmZsZTCtpH88wf2QvF0TTOWyorGykzBTyGrL0W3XJThW6JKX6iAGQ9oF0H1CXueX9_kcp-nMkcxuAsPbwzDXZTyQ8BwIDBMOkZLL__Ll5RNGc2W4uQt2UQr3IJf2BO1nDVvapPo35599HogGmIKdvHxcSJJ1yyXE/s2048/image_2024-06-20_14-40-27.png

បន្ទាប់ពីផ្ទុះកក្រើកនៅលើឆាកអន្តរជាតិហើយនាពេលថ្មីៗនេះ មាន សូនីតា បានយកឈុតទាំងពីរនេះបញ្ចេញសម្រស់នៅលើទឹកដីព្រះវិហារធ្វើឱ្យហ្វេនៗផ្ទុះការសរសើរយ៉ាងខ្លាំងទៅកាន់តារាសម្តែងរូបនេះ។ ឈុតទី១លើទឹកដីដ៏ពិសិដ្ឋនេះ មាន សូនីតា បានភ្ជាប់មកជាមួយចំណងជើងថា «ដួងព្រលឹងជាតិខ្មែរ រះខ្ពស់ត្រដែតលើជួរភ្នំដងរែក រាជនីក្រមាយ័ន្តខ្មែរ ជានារីកម្ពុជា មានចេតនាជះ សម្រស់នៅលើកំរាលស្មៅយ៉ាងមានមោទនភាពនិងស្ញប់ស្ញែងបំផុត នៅលើកំពូលភ្នំប្រាសាទព្រះវិហារ ដែលដំណែលដ៏មហស្ចារ្យ នឹងសិល្បៈសម័យខ្មែរដ៏សម្បូរបែប។ ប្រាសាទព្រះវិហារ ម្ចាស់នៃកំពូលភ្នំ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdYyCWCMH7NbHGK0Enpg-Syltp3xQ4mC6MNHneovlUtuYnZzxpLetQNed6vyugApze70aVGaPREpTbitQWz6HOwbjP1JqtZxzLn7F-i_f72xlG0ZrfUVaNNZymAVp4HXGwTa5OMyq1h3OALNxpvYlwKrAn7XlBeTFfbwtlg8Q8QWi2UTsuXQklmFYX3JQ/s2048/image_2024-06-20_14-40-35.png

ចំណែកឯឈុតទី២ វិញ មាន សូនីតា បានភ្ជាប់មកជាមួយចំណងជើងដែរថា ប្រាសាទព្រះវិហារ ម្ចាស់នៃកំពូលភ្នំ ឈុតដ៏ល្អឯកមួយទៀត កំពុងតែរះខ្ពស់ត្រដែតលើជួរភ្នំដងរែក នៅលើប្រាសាទព្រះវិហារដែលជាដួងព្រលឹងជាតិខ្មែរ សំរាប់ប្រជាជាតិខ្មែរទាំងអស់។ នារីកម្ពុជាម្នាក់នេះ មានចេតនាបង្អួត សម្រស់យ៉ាងលេចធ្លោជាមួយឈុតផ្កាចន្ទន៍ នៅលើកំពូលភ្នំប្រាសាទព្រះវិហារ ដែលជាកេរដំណែលដ៏មហស្ចារ្យ ដែលនាងខ្ញុំឈរខ្ពស់យ៉ាងមានមោទនភាពនឹងស្ញប់ស្ញែងជាទីបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiUCUe1rOjPghjFYqdY3QFS-MYYWrTFla_wzjYMtxRhEKXiwYMYo0n2DfjfdbqF5Vc-gAUVfVbNz6TMGVwil8dKeq4srSAQ3thwRRdaGGB9KMnDKwcINnIEQ2S-eu8PVr0NoBj0aKpZ24IRUHFWXyDdQQnbxyvSiwy6zFnT96BEHdjyfS331UPnod8NKc/s2048/image_2024-06-20_14-40-37.png

ទោះបីជាមានសភាពហត់ អស់កម្លាំង ចំណាយច្រើនធ្វើដំណើរផ្លូវឆ្ងាយ តារាសម្តែង មាន សូនីតា បានបង្ហាញថានាងធ្វើអ្វីដែលខ្លួនស្រលាញ់ហើយបានបំពេញភារកិច្ចក្នុងនាមជាជនជាតិខ្មែរដែលស្រលាញ់វប្បធម៌ ចង់ថែរក្សា ព្រោះមិនចង់បាត់បង់ ចូលរួមទាំងអស់គ្នាដើម្បី អភិវឌ្ឍដើម្បីអភិរក្ស បុរាណមិនយឺតសម័យមិនបរទេស៕

អ្នកគាំទ្រដែលព្យាយាមថើប Jin ថ្ងៃមុនអាចប្រឈមនឹងការចោ.ទប្រកាន់ពីបទបៀ.តបៀ.នផ្លូវភេ.ទ

0

អ្នកគាំទ្រពីរនាក់អាចប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ដែលគេរាយការណ៍ថាបានព្យាយាមថើប Jin សមាជិកក្រុម BTS ដោយគ្មានការយល់ព្រមពីតារាចម្រៀងរូបនេះក្នុងអំឡុងពេលព្រឹត្តិការណ៍ឱបបន្ទាប់ពីរូបគេបានបំពេញកាតព្វកិច្ចយោធារួចរាល់ហើយជួបជុំអ្នកគាំទ្រក្នុងទីក្រុងស៊េអូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZt_asnJ1WzSQ0EpzADvGYN1R36xrIn_J8tZwmPBWLJlfSWdihs1NjFt6eY2A0RSQvj790cwJoZvbQB09eB1g5YC2a4g91hVxld4dcJdmYGDGlCWbhOL7H7_XUbEewS-AAvbF_1qo39KjNEwWRlspo3ryImi6vBQmqUeLOHehJ2uy069ut34DNqYN_AIY/s1200/image_2024-06-14_11-34-37.png

យោងតាមរបាយការណ៍ពី Soompi និង KoreaBoo បានឱ្យដឹងថា ស្ថានីយ៍ប៉ូលិស Seoul Songpa បានទទួលពាក្យបណ្តឹងកាលពីថ្ងៃទី១៤ ខែមិថុនា អំពីអ្នកគាំទ្រដែលត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងថើប Jin ។ អាជ្ញាធរបាននិយាយថា «យើងបានទទួលពាក្យបណ្តឹងតាមរយៈប្រព័ន្ធញត្តិជាតិ ប៉ុន្តែយើងមិនទាន់បានទទួលពាក្យបណ្តឹងផ្លូវការទេ។ យើងមិនទាន់បានឃាត់ជនសង្ស័យនៅឡើយទេ ដោយបន្ថែមថាពួកគេកំពុងពិចារណាថាតើត្រូវបើកការស៊ើបអង្កេតឱ្យបានហ្មត់ចត់លើឧប្បត្តិហេតុនេះឬយ៉ាងណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnhfHOMdG5S6qe4LYNSxngnbwrGJOqzDfUlPALeMS8L7WhXz4c6tHaGjQIq5GQIerId0xQzPOA9EimU2fkLo1AyV_ijAUvfhkg2Vo5v8biaPhev2r3pV5L_89w7E2Wz7EXpuuYAdOz95qVZf9izBsq5LXgpzdUDfRlcHqJn-EPqoHv06gsB_BRyf8Az7I/s1323/GP7_j_LWgAEA-ix.webp

ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងព្រឹត្តិការណ៍ប្រារព្ធខួបលើកទី១១ របស់ BTS ដែល Jin វ័យ ៣១ ឆ្នាំបានផ្តល់ការឱបដល់អ្នកគាំទ្រចំនួន ១០០០នាក់ ជានិមិត្តសញ្ញានៃការកោតសរសើរចំពោះការគាំទ្ររបស់ពួកគេក្នុងអំឡុងពេលបំពេញកាតព្វកិច្ចយោធារបស់លោក។ក្នុងវីដេអូដែលបានបង្ហោះលើបណ្តាញសង្គម Jin ហាក់មានការមិនស្រណុកចិត្តយ៉ាងខ្លាំង ហើយបានងាកចេញភ្លាមៗបន្ទាប់ពីមានអ្នកគាំទ្រចង់ថើបគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYJwV56Sluj0ghT_RQVOQCZUNM-dRddcy9OeFrhYLI10NS-PtRjjBg2QSuFqC_q-YZrQpDetBQzDkNNBuL7ljXPtFglcNPSthR3kZVsXuXcEi4mcP-HueulCYd13I8c9n2O3hELDLsibhp6Mpem2fEmnOQg7rxtiOpBHWWvuUuPV-YOmR_BjglmjbY6Bo/s960/image_2024-06-14_11-42-42.png

បន្ទាប់ពីរូបភាពនិងវីដេអូនេះបានសាយភាយនៅលើអ៊ិនធឺណិតអ្នកគាំទ្រមួយចំនួនបានសម្តែងការខឹងសម្បារតាមប្រព័ន្ធអនឡាញ ដោយអំពាវនាវឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ក្រោមច្បាប់បៀតបៀនផ្លូវភេទដែលពាក់ព័ន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6WCu3anpID55XW41FJ3GL-56hrWyOYUJWixzB3MNJ1rDTcVy1Qp9u1z0BkkpLYSIq3B_tvWJigGOoYQjx5EXolbcHuM-SQlQ3lp7lNuFY7xbx6EwqR1L13FH2gdRDia4719TCZzD312IeLHR0Mrpa1V2JBVFEzHWAGWHq8wrhhQdIGCkadyI2Grh30G4/s700/image_2024-06-14_13-26-15.png

នៅថ្ងៃទី១២ ខែមិថុនា Jin សមាជិក BTS ត្រូវបានចេញពីមជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់កងពលធំថ្មើរជើងទី៥ នៅខេត្ត Gyeonggi ជាកន្លែងដែលតារាចម្រៀងរូបនេះបានបម្រើការជាគ្រូជំនួយអស់រយៈពេល ១៨ ខែ។ ការត្រលប់មកវិញរបស់ Jin គឺជាសមាជិកក្រុម BTS ដំបូងគេដែលបំពេញកាតព្វកិច្ចយោធារួចរាល់។ នៅថ្ងៃទី១៣ ខែមិថុនា Jin បានចូលរួមព្រឹត្តិការណ៍មួយក្នុងទីក្រុងសេអ៊ូល ជាកន្លែងដែលលោកបានជួបជុំជាមួយ ARMYs ដើម្បីអបអរសាទរការត្រឡប់មកវិញរបស់លោកក៏ដូចជាអបអរខួបលើកទី ១១ របស់ BTS ៕

ចំណងអាពាហ៍ពិពាហ៍៨ឆ្នាំតារាចិន Chen Xiao និង Michelle ឈានដល់ការលែងលះ

0

ចាប់តាំងពីដើមសប្តាហ៍រហូតមកដល់ពេលនេះ អាពាហ៍ពិពាហ៍របស់តារាចិន Chen Xiao និងភរិយាតារាសម្តែងតៃវ៉ាន់ Michelle តួអង្គ យ៉ាងគួរនិងសៀវឡុងនី២០១៤ បានបន្តស្ថិតនៅលើកំពូលប្រធានបទដែលពេញនិយមបំផុតនៅលើ Weibo ។ paparazzi មួយចំនួនបាននិយាយថា Chen Xiao ចង់បែកគ្នាពីប្រពន្ធតាំងពីចុង ឆ្នាំ២០២៣ ដោយយល់ព្រមចាកចេញពីទ្រព្យសម្បត្តិរបស់ខ្លួនទៅឱ្យ Michelle ។ តាមប្រភពព័ត៌មានបានឱ្យដឹងថាគូស្នេហ៍មួយគូនេះបានបែកគ្នា ហើយកូនប្រុសត្រូវម្តាយមើលថែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQYp8WSf3Ppszwb4XK4Ddo_yXGmf5YKVCCxEcGv8UyxdUiQwscSXjOL3i9Ec5CembmgV6zQGMDM9i4V2qzpmCCuYnH_wMwyYwmq7dmNKuThBym1brDXXpCLUDYwGViq8ZQvGrk7WtBJvjdtiD9kOyOVxUpP6GxhPqqinobv1cYK0FopBYq24QcGxryEDU/s900/image_2024-06-20_13-39-18%20(2).png

នៅថ្ងៃខួបកំណើតរបស់ Michelle ឆ្នាំនេះ (៣១ ឧសភា) តារាសម្តែង Chen Xiao ជាស្វាមីមិនបានអបអរសាទរភរិយារបស់លោកជាសាធារណៈដូចឆ្នាំមុនៗទេ។ ចំណែក Michelle វិញក៏មិនបានមកស្ទូឌីយ៉ូដើម្បីមកមើល Chen Xiao ជាងមួយឆ្នាំមកហើយ។
យោងតាមប្រភពភាគីរបស់លោក Chen Xiao បានបដិសេធមិននិយាយអំពីស្ថានភាពអាពាហ៍ពិពាហ៍ ខណៈដែល Michelle ក៏មិនឆ្លើយតបចំពោះឧបទ្ទវហេតុនេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsCTUQZXeleuo8VEYU0ZzAzuTpXG9flCiUhUFnNwgnuGCrXFhUPHMf8VN0j0Zapjkhj6yvCuAfeK3upAzyNYuzpHpd2A1RoBgW-ShewPKI8qEE6XcKl53x5BmzGs51xE0TKbHIg_6lrr3hJGMrrW9CJ8gfRKdIqKCXUnNpQi4rA8JJtpZ_CRViEy762R0/s1024/image_2024-06-20_13-39-18%20(3).png

តារាសម្តែងទាំងពីរបានរៀបការជាមួយគ្នានៅឆ្នាំ ២០១៦។ ចាប់តាំងពីពេលនោះមក Michelle បានកំណត់ការងាររបស់នាងក្នុងការថែរក្សាកូន និងចិញ្ចឹមគ្រួសារ ខណៈដែល Chen Xiao បានធ្វើការជាបន្តបន្ទាប់នៅក្នុងក្រុមផលិតភាពយន្ត។ នៅក្នុងមួយឆ្នាំ ២០២២តារាប្រុសរូបនេះធ្លាប់បាននិយាយថា ភរិយារបស់ខ្លួនគឺឆ្លាត ចេះដឹង និងមានធនធាន។ លោកបានសម្តែងការដឹងគុណភរិយាដែលបានមើលថែគ្រួសារ និងចិញ្ចឹមកូន ដើម្បីឱ្យខ្លួនលោកផ្តោតទៅលើការតស៊ូក្នុងអាជីពរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh348KcYwd-bWfpGb8qnkRFPDLW9NeLD72LFD24EA1xALnEL-oQ38x6iOfZ57i1JJ1xI4DlycNggWEjxzh_AjXCAaF1XOtLPvmE1411usI9FBa9MsfcYCLvaeIj4Ja0PCiDO7SfLleYgz8YhdeLjIU6t8pvVC20O3xO0arOtgKnH4GI5kInrIzmWyTntog/s1020/image_2024-06-20_13-42-55.png
បច្ចុប្បន្ន Chen Xiao មានអាយុ៣៧ឆ្នាំ និង Michelle អាយុ៤១ឆ្នាំ ។ អ្នកទាំងពីរបានស្រលាញ់គ្នានៅពេលដែលពួកគេដើរតួជាយ៉ាងគួរនិងសៀវឡុងនីក្នុងឆ្នាំ២០១៤និងបានរៀបការនៅខែកក្កដា ឆ្នាំ ២០១៦ ហើយនៅក្នុងខែធ្នូ ឆ្នាំដដែលនោះគូស្នេហ៍នេះបានស្វាគមន៍កូនប្រុសជាមួយគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqn2erXeMRQl8kgdK5RvigupDEDiGsRz3gYq1zy9wxQvO_jevmxFJ9rlEROJBhkKy_epUzWvbQfH6uxQAU5s4n844Gu11vI8B7TVF1lNSw6XblkGq8-kxbH9AbAMTdkT3cMbPoymGIYIekX866TkYpDw2RT_hdx06Yr0vfq6D8RomlvnMukjpDAnDDhXU/s825/image_2024-06-20_14-18-38.png

តារារ៉េបវ័យក្មេង Sprite ត្រូវអតីតក្រុមហ៊ុនប្តឹងទារសំណងជាង៣៨ម៉ឺនដុល្លារ

0

តារារ៉េប Sprite ដែលមានឈ្មោះកំណើត Sukkonlawat ជាតារារ៉េបថៃដ៏ល្បីអាយុ ១៨ឆ្នាំដែលមានបទចម្រៀងបានជាប់ចំណាត់ថ្នាក់នៅលើតារាង Billboard Global Charts ជាមួយនឹងបទ «Ton» ត្រូវបានប្តឹងដោយអតីតក្រុមហ៊ុនរបស់គេ ពីបទរំលោ.ភកិច្ចសន្យា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY7Q2z84MutZ9BNCXzDg2Bdj5lNXZ1itdDw9xzrc5QHy3692MYyGCDgD5uo3hKHe2KiXhSWgumQItnVbKQ44L97MeGAitWLL_rANJvN-AHVjls_EcwHlMnd8hvqaET02kJHbvMo0izCJZRLajSg1F_0Qw3lXyuJk-AGoM3ocDdLS2DxoadKHtvJyKY4Ks/s600/img-20210816-142811-25b277b5899ff4bfcd882abc3691af9e-a763b7fc0e3a61f7c0b936223c2c4bf3_600x400.jpg

ទោះបីជាភាពជាក់លាក់នៃជម្លោះមិនត្រូវបានបង្ហាញឱ្យដឹងក៏ដោយ HYPE TRAIN ENTERTAINMENT អះអាងថា Sprite នឹងទទួលបាន ២០,០០០ បាត ប្រមាណ៥៤៥ដុល្លារសម្រាប់រាល់ការមើល ១,០០០,០០០ ដងដែលទទួលបាននៅលើ YouTube ដោយក្រុមហ៊ុនរក្សាបាន ៧០ ភាគរយនៃចំនួននោះ។

មេធាវីរបស់ Sprite មានឈ្មោះថាលោក James LK បានបង្ហាញនៅលើបណ្តាញសង្គម Facebook ថាក្នុងករណីនេះ Sprite នឹងត្រូវការការចូលមើលជាង ២ពាន់លានដង ដើម្បីទូទាត់សងការខូចខាតផ្នែកហិរញ្ញវត្ថុចំនួន ១៤លានបាត ដែលប្រមាណនឹងជាង៣៨ម៉ឺនដុល្លារអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJtGQq27DcUGzxCewIFzLhDowL9h8GEhEonLF1NjgOKP8VcsJZGhO1tPKhDQWrPXcV85K1zf2sGG0CVXW9YwygNlQVNHLCQDdxvVVR7KvXMTupVGOvJGnvAzn30a3edJ_qNepBbQxjY0v0F8Y0XjgcPkBTZzKnMpkjCLU3KOfJEzpPL8n4RhWTC6o0n3o/s2048/image_2024-06-20_10-40-58%20(3).png

ទោះជាយ៉ាងណាក៏ដោយ ឆាណែលដែលបានបង្ហោះវីដេអូចម្រៀងរបស់តារារ៉េបវ័យក្មេងរូបនេះបច្ចុប្បន្នមានអ្នកចូលមើលជាង ៤២១ លានដង មិនមែនជារបស់អ្នករ៉េបវ័យក្មេងរូបនេះទេ ឬយ៉ាងហោចណាស់ក៏មិនមែនជាវេទិកាដែល Sprite ទទួលបានប្រាក់ចំណូលដែរដែលនេះជាចម្ងល់ថា តើលុយ១៤លានបាតបានមកពីណា?

មេធាវីខាងលើបានបង្ហាញការអាណិតអាសូរទៅកាន់ Nong Sprite ដោយបានរៀបរាប់ថារូបគេគជាកូនល្អ ចេះដឹងគុណ និងពូកែនិពន្ធ និងច្រៀង។ តារារ៉េបវ័យក្មេងរូបនេះត្រូវបោះបង់ការសិក្សាព្រោះឪពុកម្តាយរបស់ខ្លួនមានប្រាក់ចំណូលទាប។ មេធាវី James LK ក៏បានកោតសរសើរឪពុកម្តាយរបស់ Rapper វ័យក្មេងរូបនេះដែលបានតស៊ូអត់ធ្មត់ និងគាំទ្រកូនអស់ពីលទ្ធភាពដោយបង្ហាញខ្លួនទាំងគ្រួសារជុំវិញបញ្ហាប្រឈមផ្លូវច្បាប់នេះ។ តាមដីកាចោទ មកកាន់តារារ៉េបវ័យក្មេងរូបនេះរំលោភកិច្ចសន្យាទោះបីជាភាគីឪពុករបស់ Sprite បានស្នើសុំលុបចោលកិច្ចសន្យាមុននឹងកូនប្រុសរបស់ខ្លួនល្បីលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwUjOWOBfaNox5KewzMELZVM7-sXq4UUOk1ZnDEx9gzmJWrwf6krmFJEEPhVLQyCY1fgiAmJg2pbIXaDWIeuFOjFPhDVuFy1yojM1MGXauElC08CBq3OfWmXw4ubvmuIVHvoFgTSbMKvU-D82PBEQF_ojdRTjiuZ7JFLRNylR-1QBnLPloJoSTas2rdbs/s728/image_2024-06-20_10-40-58.png

ការរំលោភលើសិទ្ធិអ្នកនិពន្ធនៅតែជាបញ្ហាដ៏ចម្រូងចម្រាសនៅក្នុងឧស្សាហកម្មតន្ត្រី ជាពិសេសនៅក្នុងប្រទេសថៃ ដែលសិល្បករតែងតែប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់លើកម្មសិទ្ធិ និងសិទ្ធិក្នុងការបង្កើតរបស់ពួកគេ។ ជាក់ស្តែង ក្នុងឧប្បត្តិហេតុមួយដែលទាក់ទងគ្នានេះ កាលពីកក្កដា ឆ្នាំ២០២៣ តារាចម្រៀងថៃម្នាក់ក៏ត្រូវបានក្រុមហ៊ុន RS ប្តឹងទារប្រាក់ ១២ លានបាតដូចគ្នាពីបទរំលោភសិទ្ធិអ្នកនិពន្ធ បើទោះជានិពន្ធបទចម្រៀងដោយខ្លួនលោក។

Sprite ដែលបច្ចុប្បន្នចុះហត្ថលេខាជាមួយ Hype Train Records មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈលើបណ្ដឹងនេះទេ។ លោកត្រូវបានគេឃើញចុងក្រោយនៅសហរដ្ឋអាម៉េរិកជាមួយនឹងក្រុមហ៊ុនគ្រប់គ្រងរបស់ខ្លួនដែលសម្តែងនៅ Sabaidee Fest ក្នុងរដ្ឋកាលីហ្វ័រញ៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglsxZnVgWUs3MbLMtYy-FZAtG0k8luvxLp1TfPSm8_Au1e9eyuYDRZspcsjQ9jCCJpFYIvNSASCftYwhcepJl73IsfAY1pl_7jOmjDqzwjuyzs6BHRSFO_iUEwgZAIzaBTCUKy88K51yTRToMvnJbdXcQMP_IZmVKK4g2-duKuEH9PokXJg2NNVX5gv4M/s1800/image_2024-06-20_10-40-59%20(2).png

Sprite គឺជាតារារ៉េបវ័យក្មេងបំផុតនៅក្នុងប្រទេសថៃ ហើយក៏ជាតារារ៉េបម្នាក់ស្រលាញ់ពេញចិត្ត វណ្ណដា ដូចគ្នា ខណៈអ្នកទាំងពីររួមជាមួយ Rapper ប្រចាំប្រទេសថៃផ្សេងទៀតធ្លាប់សហការចេញបទចម្រៀង «Run The Town »កាលពីខែមេសា ឆ្នាំ២០២២៕

ទិសដៅអនាគតរបស់ BLACKPINK ពិបាកនឹងបង្ហាញសកម្មភាពជាក្រុម

0

BLACKPINK បានបង្ហាញខ្លួនដំបូងក្នុងខែសីហា ឆ្នាំ២០១៦ជាមួយបទចម្រៀងពីរបទ ខណៈមកទល់ពេលនេះសមាជិកទាំងអស់បន្តសកម្មភាពនិងយុទ្ធសាស្រ្តចំនួនពីរគឺសកម្មភាពក្រុមជាមួយ YG Entertainment និងសកម្មភាពបុគ្គលជាមួយភ្នាក់ងាររៀងៗខ្លួន។ ក្នុងនាមជាក្រុមចម្រៀងនារី K-pop ឈានមុខគេដែលមានវត្តមានទូទាំងពិភពលោកដ៏រឹងមាំ តុល្យភាពរវាងសកម្មភាពបុគ្គល ការបង្ហាញខ្លួនទាំងក្រុមនឹងក្លាយជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់ BLACKPINK ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMHbIETS8ITnYqTx2syR2ko9FgPywspRiud2KxiCNvOsKGdt5b-003FN-A5OYgRPn4QM3YxrF_TJYMUxD5auk8PbMsd-QR_BoTuVgk5xKvpFQSy7QNEtkwHpR-zsMblgVf5LeC82fZg6Ta7hePYlzNWY4Ef8wcQZOfD8-E681OCNGb25E7oaU2hV3zOoQ/s862/28d4b709295b9ce008b8e7a76aff2556.jpg

នៅថ្ងៃទី ១៨ ខែមិថុនា Rosé សមាជិកក្រុម BLACKPINK បានប្រកាសពីកិច្ចសន្យាគ្រប់គ្រងរបស់នាងជាមួយក្រុម THE BLACK LABEL ។ Rosé នឹងចាប់ផ្តើមដំណើរថ្មីជាមួយទីភ្នាក់ងារនេះ ដែលបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយ Teddy ដែលជាអតីតសមាជិកក្រុម 1TYM របស់ YG Entertainment ។ ពីមុនសមាជិក Jennie, Lisa និង Jisoo បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់សកម្មភាពបុគ្គល។

នៅខែធ្នូ ឆ្នាំ២០២៣ Jennie បានបង្កើតក្រុមហ៊ុនឯករាជ្យរបស់នាងមានឈ្មោះថា ODD ATELIER (ហៅកាត់ OA)។ Jennie បានចូលរួមយ៉ាងសកម្មជាមួយសាធារណជនតាមរយៈតន្ត្រីថ្មីៗ កម្មវិធីទូរទស្សន៍ និងកម្មវិធីប្លែកៗតាមអ៊ីនធឺណិត។ នាងបានបង្ហាញខ្លួនក្នុងបទចម្រៀងរបស់ Zico មានចំណងជើងថា «SPOT»ដែលដណ្ដើមយកបេះដូងអ្នកគាំទ្រទូទាំងពិភពលោក។ Jennie កំពុងកំណត់ម៉ាកយីហោ និងស្ទីលប្លែកៗរបស់នាងយ៉ាងឆាប់រហ័ស តាមរយៈសកម្មភាពទោលរបស់នាងទាំងការដើរម៉ូត ខណៈថ្មីៗនេះទើបតែបង្ហាញខ្លួនជាពិធីការិនីទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkK4ZF4jU2amre4LQYIS-H1yZ3kpMsB8kDpfhnoj_OT8-KzHw_5Vjw3VaWVVrYum2E4PWI4dbJOiZ91YeZ_V7ptvt9fBOMnKmwIfyD4_W0_ciJ3XXv0xN52cwIf9i30e560ohpbm_GctjiS3bXNQYhnGtJKlJfqpcnQzlUCY1uwcQt9vV1iUETSKPe6TM/s1098/28e0c0a9-e7c1-4cb3-a820-f10e5ab8673f_06ae4229.jpg

Lisa បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនឈ្មោះ LLOUD នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ហើយបានប្រកាសពីភាពជាដៃគូជាមួយ RCA Records ក្រោម Sony Music ក្នុងខែមេសា ឆ្នាំ ២០២៤។ ក្រៅពីតន្ត្រី Lisa គ្រោងនឹងដាក់បញ្ចាំងជាលើកដំបូងនៅក្នុងរឿងភាគដើមរបស់ HBO «The White Lotus» season 3 ។ នាង នឹងឡើងឆាកយ៉ាងរហ័ស ដើម្បីបង្ហាញពីភាពទាក់ទាញរបស់នាង ដែលមិនអាចទៅរួចជាមួយក្រុម។ នៅខែកុម្ភៈ ឆ្នាំ ២០២៤ Jisoo បានប្រកាសក្រុមហ៊ុនរបស់នាងមានឈ្មោះថា BLISSOO ហើយកំពុងផ្តោតលើអាជីពសម្តែងរបស់នាង។ Jisoo បានបញ្ជាក់ពីតួនាទីរបស់នាងនៅក្នុងរឿង «Omniscient Reader’s Viewpoint» និងរឿង «Influenza»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcb32qQ-MdnqbHZ8hSS3ykshnI6AS8dO6EkAK1WPtG08CVc9blhsajgVcYfloDXDRRCZeVgf8_pJRFT7muFg6i8-vNWiccD_2in3a75cZoBL_4y6Y3HW6BDaLcpwwwxwxkXGX3RYEPz-HtzTCJa6-Igjq1dEzmWHt_Bp5cmRgFmAlbygYTmfNE0cdL1qk/s1193/340951850_773868977657603_1823828124537137580_n.jpg

កាលពីខែធ្នូ ឆ្នាំ២០២៣ BLACKPINK បានបន្តកុងត្រាថ្មីជាមួយផលិតកម្ម YG Entertainment សម្រាប់សកម្មភាពក្រុម។ ទោះបីជាពាក្យចចាមអារ៉ាមអំពីការបែកគ្នាបានផ្សព្វផ្សាយដោយសារតែការចរចាកិច្ចសន្យាយូរក៏ដោយ សមាជិកបានចុះហត្ថលេខាឡើងវិញដើម្បីបន្តសកម្មភាពបុគ្គលដាច់ដោយឡែកខណៈពេលដែលរក្សាសកម្មភាពក្រុមជាមួយគ្នា។ បន្ទាប់ពីរឿងនេះ Jennie, Lisa និង Jisoo បានបង្កើតក្រុមហ៊ុនឯករាជ្យរបស់ពួកគេ ហើយកិច្ចសន្យារបស់ Rosé ជាមួយ The Black Label បានបញ្ជាក់ផ្លូវថ្មីរបស់សមាជិករូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAxnPFFT1-c60uV_UMx3OynIZcSjzYPKNnQ5Hdb3n2lzt-ifO-cvlR5JpmSMCBK6FQL9UeDeM2qSycEOekrxbJPUMYd6KPFI8c_FgrIQt6LfyPL4aiVt0X0Nbl5ywIg04FGab4kGdVj_MidSKoFh9uvbqgoK2a27HSNY3XvHwOKt5-SJqHuteypixoC-g/s828/341696793_639905947937138_3814190870000962667_n.jpg

កិច្ចការសំខាន់នៅពេលនេះ គឺការសម្របសម្រួលសកម្មភាពបុគ្គល និងក្រុម។ ដោយសារសមាជិកត្រូវបានគេរំពឹងថានឹងមានភាពសកម្មក្នុងវិស័យផ្សេងៗ របៀបដែលពួកគេអាចមកជួបជុំគ្នាដោយជាក្រុមនឹងកំណត់ពេលយូរអង្វែងរបស់ BLACKPINK ។

ក្នុងអំឡុងពេលសកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេ សមាជិកទំនងជានឹងស្វែងរកផ្លូវថ្មី និងបង្ហាញរចនាប័ទ្មផ្ទាល់ខ្លួនដាច់ដោយឡែកដែលមិនអាចធ្វើទៅបាននៅក្នុងក្រុម។ អ្នកគាំទ្រនឹងឃើញសមាជិកចូលរួមក្នុងសកម្មភាពជាច្រើន ដោយបង្កើនតម្លៃម៉ាកយីហោនីមួយៗរបស់ពួកគេ។នៅពេលដែលវាដល់ពេលសម្រាប់សកម្មភាពក្រុម សមាជិកនឹងត្រូវកំណត់ការប្រឹងប្រែងទោលរបស់ពួកគេជាបណ្តោះអាសន្ន ហើយជួបជុំគ្នាវិញ។ ការសម្របសម្រួលកាលវិភាគនៅទូទាំងភ្នាក់ងារផ្សេងៗគ្នានឹងមានសារៈសំខាន់ក្នុងការធានាពេលវេលាគ្រប់គ្រាន់សម្រាប់សកម្មភាពក្រុម។ ពួកគេនឹងត្រូវមើលទៅក្នុងទិសដៅដូចគ្នាដើម្បីធានាបាននូវការសហការគ្នាដោយរលូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4w0_1sBtYgfNPgNzKi4QazXk8t5Ew5RiLyc4eHSlqF5ODpfQkGvwbCcBxsWTHzMwqqG97l7SSR9xYFmf8Fv_VjIEj8qw3ZXFm7pqukoxAEfNj6JXCxKaSbDlEEbzv9EtNZK37bn7DrMrzZEf9E9v-7ZMpWpaiFcZ3aqNe5vKsvqjG1KBN3MPWFaaQbdE/s1033/341863014_682599860199411_1492228801230451386_n.jpg

ទោះបីជាសមាជិកនៅតែមានភាពស្និទ្ធស្នាលជាមិត្តភាពខ្លាំងក៏ដោយ ប៉ុន្តែការធ្វើឱ្យមានតុល្យភាពសកម្មភាព «រួមគ្នា ប៉ុន្តែដាច់ដោយឡែក» ប្រហែលជាមិនងាយស្រួលទេ នៅពេលពួកគេចាប់ផ្តើមការខិតខំប្រឹងប្រែងបុគ្គលពេញលេញ។

ការរក្សាឋានៈរបស់ពួកគេជាក្រុមចម្រៀងនារីលំដាប់កំពូលរបស់ពិភពលោកនឹងតម្រូវឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងភ្នាក់ងារនីមួយៗ និង YG Entertainment ។ ការរក្សាគោលការណ៍ «ក្រុមតែមួយ» នៅក្នុងចិត្តគឺជាកិច្ចការមូលដ្ឋាននៅក្នុងយុគសម័យ «BLACKPINK 2.0» ថ្មីនៃសកម្មភាពដាច់ដោយឡែក និងសកម្មភាពរួមគ្នា៕

សោកស្តាយ! ស្ពានឬស្សីកោះប៉ែន ត្រូវបានផ្អាកជាបណ្តោះអាសន្ន

0

ស្ពានឬស្សីកោះប៉ែន ត្រូវបានកសាងឡើង ដើម្បីចម្លងអ្នកដំណើររវាងក្រុងកំពង់ចាម និងកោះប៉ែន សម្រាប់ខែទឹកស្រក ជំនួសដោយការឆ្លងទូកដរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGENLOfHSwtZv0uaBW_7pAV8vulCXnzH2cwpTBpyH_GIZROJEZKGZzhPIVcGDvt3PCteKZTn0P5efyrQY2GNeJ81D8WaOrh5LMbzMecSxrNVtHu4S-kJkngt5o0omvnx3XR9VBlJazqizY9ytxoE3C65ti7pezX6hGo1sy98UZ6OhQBJxZ1iD_mXpv9k8/s1717/448794789_1225413682229737_8727271731034922903_n.jpg

បច្ចុប្បន្ន ស្ពានស្ពាននេះ គឺជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ តែដោយមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះបណ្តាលឱ្យអជ្ញាធរ ប្រកាសផ្អាកជាបណ្តោះអាសន្ន ដោយហេតុថាទឹកឡើងខ្ពស់ធ្វើឱ្យជន់លិច និងអាចបង្កហានិភ័យសម្រាប់បងប្អូនដែលចង់ដើរឆ្លងកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje-17gzaOjGK2hhuF5ND_PKKRS86zA4SxUyVlN3dSL47kHwoenzo_eRydoa8Wcc3RXJgZA4EoTTpH5L8iU7v5yT-55ExDGucArr2WKy2j2OOwUwtJodFkvXLc50Dp7n1eKNvOY_x363-oAfHOPZDxPBkiJf-ZnE24RDJ4O3wYZtqa7wZxs2Bx6dUFFZW0/s676/Screenshot%202024-06-21%20112912.png

ហេតុដូច្នេះ សម្រាប់បងប្អូនដែលចង់ទៅលេងកោះប៉ែន ក៏អាចទៅកម្សាន្តបានដដែល ដោយត្រូវធ្វើដំណើរតាមស្ពានថ្មកោះមិត្តជំនួសវិញ។

គួរបញ្ជាក់ផងដែរថា ស្ពានឬស្សីកោះប៉ែន មានប្រវែងជា១គីឡូម៉ែត្រ សាងសង់ឡើង សម្រាប់ឆ្លងកាត់ទន្លេមេគង្គ ពីក្រុងកំពង់ចាម ទៅកាន់ទឹកដីកោះមួយចំនួនរួមមានកោះប៉ែន កោះមិត្ត កោះព្រលូង កោះសូទិន ជាដើម៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9oX_8Wc22pzofpI_qqM4L95FGBm4uWg7rEZcoYP7XgJ3jO9euL8P2sgAL6OTSpcWOdABvYDa5eryjoyYw21tt5UT3uhrQxAWPYUQf2AflzI1OiUTFh1YOdwRp4FAcZDtl_6JhBTKSppeVStDH_EM_FR7EOfKyGOt_mo-w8maQcoXmAwLbsDYYaoNxUEo/s1720/62262960_2363853823859988_7475810489050595328_n.jpg
 

កម្ពុជា ស្នើមិនឱ្យថៃយកកម្រៃសេវាយានយន្ត លើសា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណង​អៀង)

0

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបើជំនួបជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ស៊ុរិយៈ ជឹងរ៊ុងរឿងគីត (Suriya Jungrungreangkit) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃព្រះរាជាណាចក្រថៃ លើការគ្រប់គ្រង ថែទាំ និងប្រើប្រាស់សា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណងអៀង)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb2YChfLWplpEzs_vhFI9OIzloMZpnsCpUqK_vvK9B77Fp-uKLDpmt8ulY4vMji6kfybaJctRoi-4ibVt_0u5mLkNnPox13UJlQQm-rYS5xUtDZ1JJagwxMFHtJx9QgohBGZaxLyHDbxoxaJmWc2J52mH-suDyJdJSPM6P-a_WHgMx6mBhhkSs3Sq2Va4/s1024/image-43-1024x682.png

ជាលទ្ធផល ភាគីថៃបានបញ្ជាក់ជូនភាគីកម្ពុជាថា ខណៈពេលនេះភាគីថៃនឹងរក្សាគោលការណ៍មិនយកកម្រៃសេវាចំពោះយានយន្តដែលឆ្លងកាត់ស្ពានមិត្តភាពនេះស្របតាមការស្នើសុំរបស់ភាគីកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXmdIZ_GWt3FNUGOj7nZi0eKVz6UwbAgks5SLVuy2zj8ucFuNcgI7nKSzvKO5PvsIGH3y999t2JUAQF6UzVJGvW0jf6Ylw7FmdQCYOlAPd7FYPg1DgbDTirYPBE5ZTsv592K6nO4qGLHCTH8X3fZu26r5yzDUymEB_gTU02nM_BWgvZLMOi0U6-G1PBSg/s1080/194bc7a7d6ffb1dbbff0b07d3ff8132c.jpg

មិនតែប៉ុណ្ណោះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការពិនិត្យមើលពេលវេលាសមស្របមួយ រៀបចំកិច្ចប្រជុំក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការដឹកជញ្ជូនទ្វេភាគី និងកម្មវិធីចុះទៅពិនិត្យទីតាំងជាក់ស្ដែងនៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន នាពេលខាងមុខ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_KwQjBIhDzVGgVBX8m-caYX-EPJTuGmncqA3o3ABdb0g6MV15Ue7bRb4XL2aV_-wip2Pn9sJbmXhTqLDfpmudBgNTyxc6LEvKW92N1sIF1ILtGZ-Gxq5xxbBj3wWdh8idCbau-AXO-y-L5Uz4z9MXWResGhZrz3pfkHim9m_tlKJIghio9VSZAI8kpHc/s1080/0daa3471fbd797561f2714af39776f22.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuFQ-Csr-oddfWsPkRDYXVvx9Thr7Xwy2yAS1ZlOY5nfymnSB6-vkI68WLi4XC0QMny2nWpMY3VdwDS3_tZ2SxKzJW9ini-sJ0iCKT8icmALEtXkK2fC7SohY8W_SK45X4MCQUnyk0APsLiCvQJHwPY0Hc9dqfYfsPYcaLz6xIZ1wHyZeAEhdT_byuG8U/s900/2-2.jpg

 

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

0

១៧ មិថុនា ២០២៤- ក្រុមអ្នកបើកបរកង់បី និងរថយន្តកំពុងតែប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករនៅខាងមុខក្រុមហ៊ុន ផាសអ៊ែប (PassApp Techonologies Co., Ltd) ដែលមានអាសយដ្ឋាននៅផ្ទះលេខ ៥៩ ផ្លូវលេខ ៦០៨ ភូមិ ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរទាំងឡាយដែលឆ្លងកាត់ទីនោះ។ តើហេតុអ្វីបានជាក្រុមអ្នកបើកបរទាំងនោះប្រមូលផ្ដុំគ្នាយ៉ាងកុះករនៅខាងមុខក្រុមហ៊ុន PassApp បែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZmJYyPGLaexkXPK-3BcUunDkJr0MJkrwvrz-ZbsMDB2dYt3PGAnHqFMVbKKyJd54VcZY6PQVyRj1c56OrqlFzMzbscbaBBWBWJugJKCWk2l4vrwf2nDJMJjIjRo1jievirZt1nKnMu4OFUU9tW2buV6MiQjALglhOfU94_Ncs2Arfu-oEaYuYHMYAzSs/s4032/IMG_2264.JPG

តាមពិត វាជាយុទ្ធនាការដ៏មានសារៈសំខាន់មួយរបស់ក្រុមហ៊ុន PassApp នោះគឺយុទ្ធនាការចែកស្ទីកគ័រអប់រំពីចរាចរណ៍ ក្នុងគោលបំណងដាស់តឿនអ្នកបើកបរទាំងឡាយនៅលើដងផ្លូវឱ្យគោរពច្បាប់ចរាចរណ៍ និងបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiThD4MWy9x7CXO8j9tFe26jZ8nJsh2Hiemxg6M2xpXOIg9PH9XqbJc2eEpK2sSVnziGgBEN5zkk0EwBXZJaYhFGMnSyOALwIkFdsW2q9BmBQ5MlhBTRY82sTySLET-rS31FCwVmOijozEtc8Lb7I-e1W6mpyk7LmNIm3w9DCVFsuH0GfPP0sUKHmZYLrs/s1280/IMG_20240620_163719_985.jpg

ទន្ទឹមនឹង នេះដែរ សារដ៏សាមញ្ញមួយរបស់រដ្ឋាភិបាលនោះគឺ៖ “បើស្រវឹង សូមកុំបើកបរ” ត្រូវបានក្រុមហ៊ុនPassApp យកមកផ្សព្វផ្សាយក្នុងគោលបំណងអប់រំនិងចូលរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍។

សម្រាប់អ្នកធ្វើដំណើរត្រលប់ទៅផ្ទះវិញ បន្ទាប់ពីចូលរួមកម្មវិធីផ្សេងៗមិនថាថ្ងៃឬយប់ កម្មវិធីកក់មធ្យោបាយធ្វើដំណើរតាមអនឡាញដូចជា PassApp ផ្តល់នូវជម្រើសធ្វើដំណើរដ៏ល្អបំផុត និងសុវត្ថិភាពខ្ពស់។ PassApp មិនត្រឹមតែផ្តល់នូវសេវាកម្មហៅធ្យោបាយធ្វើដំណើរបានងាយស្រួល និងតម្លៃសមរម្យនោះទេ ប៉ុន្តែវាក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរនៅក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយរួមចំណែកកាត់បន្ថយចំនួនអ្នកបើកបរក្នុងស្ថានភាពស្រវឹងលើដងផ្លូវនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQOADHinLFejqlzPGex9q9JlZa2acj956XZUEYzhk1tcC9CZJvoHxjF0Mei4NiwNIx6czDPkktwEv7scsaeNrNDybUrsHK7DTIe_z_1_D5SsbzXo3U1RySEpibzfgAeZIXC3RC_GAZWEsJSqjsCEZWjvd4R3g6U7ZMXg9qFoI8jizENUTn6DAJLLK4ZXI/s4624/IMG20240619102141.jpg

តាមរយៈការជ្រើសរើសមធ្យោបាយធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ បុគ្គលម្នាក់ៗអាចរួមចំណែកធ្វើឱ្យផ្លូវថ្នល់នានានៅកម្ពុជា កាន់តែមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា។ កុំភ្លេចណ៎ា! បើស្រវឹង សូមកុំបើកបរ! ហើយយកល្អហៅ PassApp ជិះតែម្ដងទៅ ធានានាំអ្នកទៅដល់ផ្ទះដោយសុវត្ថិភាពជាមួយនឹងតម្លៃសមរម្យ។ PassApp កម្មវិធីកក់មធ្យោបាយធ្វើដំណើរតាមអនឡាញ ដែលមានអ្នកប្រើប្រាស់ច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា និងជាប់ចំណាត់ថ្នាក់លេខ១ ទាំងក្នុង App Store និង Play Store៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMOshANojKZ4DtrTvdeA6ROnCswEQoRGGKsaQImHUjt3iIL-Q89Xyf6FRSz6y8eQWygUydsV49SkGNQ8ynF1dTGLnwiHWr8hox9Gk-FwDmeAgtXC2rngagDWrlXpPkv8yyZAdNdfHmG5iHj4ULLUXyldyWrUgZzBDQZNth8HDKz7IR8DAUg_mhzwAtZqs/s4624/IMG20240620083947.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizoRK6WJz12zlT1cvqvubQyP3Vr9BhzPPWmnQ2NbSTmHan1KkwQj5Qb47Wu4WWe9QScl9pbXRfsi_ZO-aPL7HTdw8XUW8Ja797sMoM1m_p9Pd7Yv3FY4XKMYVpgvl5UoEINGHM9SPztsDQuRrIFXqcdTIdBVlqjqQgvwYmZmYnyIzEGyYtL5S6TxxpYNg/s4624/IMG20240620084518.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd70vljGCLyEObDnYYHVcvPhxXHlBzu3FvHLzPLOpaOjJo9W52CViQOhyphenhyphen9YkFTncmXVD_FCL0Zm0Ak_5Wg8ZRVFXW_DYKFTBufpdkiOHCkUE2QyL-hu2bp0OBQov4vUDFIRoF4nj3dreoDBYJAEQjQ9ODDCYOixnu63AEo9S3oBe0sGru9KaXHatPM6WY/s4042/Top%20app%20ranking.jpg