Home ព័ត៌មានជាតិ ឆ្ងល់អត់? ហេតុអ្វីភ្នំតាម៉ៅមិនសូវមានភ្ញៀវទេសចរមកទស្សនា?

ឆ្ងល់អត់? ហេតុអ្វីភ្នំតាម៉ៅមិនសូវមានភ្ញៀវទេសចរមកទស្សនា?

145
0

ភ្នំតាម៉ៅ គឺជារមណីយដ្ឋានចម្រុះមានព្រៃភ្នំធម្មជាតិដ៏សម្បូរបែប និងជាសួនសត្វដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ តំបន់នេះមានផ្ទៃដីសរុប ២០២៥ ហិចតាដែលគេឱ្យឈ្មោះថាជាតំបន់ផ្ទៃដីការពារព្រៃឈើ។ ភ្នំតាម៉ៅ មានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលមានចម្ងាយ ៤០ គ.ម តាមផ្លូវជាតិលេខ ២ ពីរាជធានីភ្នំពេញ បត់ស្តាំ ៥ គ.ម តាមផ្លូវលំ ដោយប្រើរយៈពេលធ្វើដំណើរតាមរថយន្តអស់ ៤៥ នាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWAcMySpkb5nRYMCzdtmjhgU9L6bCcw7eOzwFJkcHt8L61cfdy2Vo2jUlx9XQgewXq4TvtrpWUy7iR-FqsxcqRFtK_lU8rMrZEJKM4tXFDI4L3UIYK9nW2YlLVZSv2oS6tWjuWao2j3oTRLNvLKtFDpv_VOo8CjD9Jni8ZZZPWEqurRZwfo3mtmjMbR8s/s1280/photo_2024-06-22_09-48-57.jpg

តំបន់សួនសត្វភ្នំតាម៉ៅជាជម្រករបស់សត្វជាង ១,២០០ ក្បាលដែលមានសត្វគ្រប់ប្រភេទ ហើយសុទ្ធតែជាសត្វកម្រទៀតផង។ សត្វទាំងនេះភាគច្រើនត្រូវបានប្រមូលទិញដោយក្រសួងកសិកម្ម និងចាប់បានពីជនល្មើសដែលរកស៊ីសត្វព្រៃខុសច្បាប់ទូទាំងប្រទេស។ ដូច្នេះភ្ញៀវទេសចរអាចមកលំហែកម្សាន្តទស្សនាបាននូវទិដ្ឋភាពធម្មជាតិ ព្រៃភ្នំ យ៉ាងស្រស់បំព្រងរួមទាំងប្រាសាទបុរាណផងដែរ មានដូចជា ប្រាសាទតាម៉ៅ ដែលជាប្រាសាទបុរាណមួយត្រូវបានកសាងឡើងនៅក្នុងសតវត្សរ៍ទី ១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ័ន្មទី ១ និងឧទយាទិត្យាវ័រ្មនទី ២ សម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsmX78YqRA74UlrcnOrFfeWJegNQqg4NGpNufj9wjsKldMwdRQlY_E2eRmRrlelPpuBc3_tEEH8oVEXr2E-VRLMuA6xWILPpSLSW6IxT_t7J7m3qFPX5hH96BBXjG6p4Ev6C-Yfcf93PhbDvGVyk4snVzCi4mHzFZZ3t2HBu-RMtmZ1UQ6RLcfSB6I56c/s1500/social_media.jpg

នៅក្នុងតំបន់នេះមានភ្នំចំនួន ៥ គឺភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្តៅពន្ធ ភ្នំឆយ និងភ្នំបាំង។ ក្នុងចំណោមភ្នំទាំង ៥ នេះគឺមានភ្នំពីរដែលមានប្រាសាទបុរាណដូចជាប្រាសាទតាម៉ៅ (ភ្នំតាម៉ៅ) និងប្រាសាទថ្មដុះ (ភ្នំថ្មដុះ) ។ ទោះជាយ៉ាងណាថ្មីៗនេះភ្នំតាម៉ៅហាក់មិនសូវមានភ្ញៀវទេសចរមកទស្សនានោះទេដោយសារកត្តាមួយចំនួនដូចជាមិនសូវមានអ្នកចូលរួមផ្សព្វផ្សាយជាដើម។ ហេតុនេះហើយប្រសិនបើអ្នកបានមកដល់ខេត្តតាកែវ សូមកុំភ្លេចទៅទស្សនាតំបន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ឬហៅថា «ភ្នំតាម៉ៅ» ផង ដោយនៅទីនេះគឺជារមណីយដ្ឋានចម្រុះមានព្រៃភ្នំធម្មជាតិដ៏សម្បូរបែប និងជាសួនសត្វដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះដើម្បីទស្សនាឧទ្យានសួនសត្វដ៏ធំនេះ ភ្ញៀវទេសចរខ្មែរ ត្រូវបង់លុយម្នាក់ ៥ ពាន់រៀល និង ២ ម៉ឺនរៀលក្នុងម្នាក់សម្រាប់ភ្ញៀវបរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoAaUTH-F054G1wOZ7JideJc2DHEjNpt0u3x3zNRdrhk7C7-qx3k6JYnXFPcJ7HSnfKCQPpjN5xbl4xsDsEaf2gmT7yjx2RwSQmXXLsw0bCbSO9ynI9CaN-mR9cDy8F_imd4ClMF5XWC9x5FKNOTA9_UI2Devjkx_oOSLWHWQY-VnsYt3FM_E04EN9_1s/s1200/photo_2024-06-22_09-49-00.jpg

គូរបញ្ជាក់ដែរថា ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ឬហៅថា «ភ្នំតាម៉ៅ» នេះ ត្រូវបានបែងចែកជា ៣ តំបន់ដោយតំបន់ទី១ ជាតំបន់ព្រៃការពារសម្រាប់ស្ដារលទ្ធភាពសត្វព្រៃ ជាតំបន់សម្រាប់ធានាការធ្វើវិបុលកម្មសត្វព្រៃ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដែលមានផ្ទៃដីទំហំ ១០២១ ហិកតា។ ទី២ តំបន់សួនភូតគាមឈើប្រណិតភ្នំតាម៉ៅ ជាតំបន់សម្រាប់ធានាថែរក្សាកូនឈើ និងអភិវឌ្ឍជាសួន ភូតគាម មានពូជឈើប្រណិត និងសោភ័ណភាព ដែលមានផ្ទៃដីទំហំ ៥៣០ ហិកតា និងទី ៣ គឺជាតំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅជាតំបន់សម្រាប់ថែរក្សាសត្វព្រៃ ព្យាបាល សង្គ្រោះសត្វព្រៃ អប់រំផ្សព្វផ្សាយ និងបម្រើសេវាទេសចរណ៍ ដែលមានផ្ទៃដីទំហំ ៤៧៤ ហិកតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6rhtBbhcbrn5vv3wNrddzCGfE75Y58s2CUa_7eddwqIl_LKT9b8OW-z6_FYiIzpm_Xy9FI7JPZRox8dabtPooG7lQD-DNXMYpjwRaT5MOdEjVwXCO0L8rjqVvqFsP3fQjCJcFXdQul3tJkzCw93jum7rCJOaQKKxNMAEOS_emGZx6Z2d-UVLsqAzFK8E/s1440/297160296_582814376690424_8970244919482360143_n.jpg

ភ្នំតាម៉ៅត្រូវបានបង្កើតឡើងក្នុងគោលដំណងអភិវឌ្ឍន៍សួនភូតគាមសាស្រ្តដែលមានពូជឈើប្រណិត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់, អភិវឌ្ឍន៍ ទៅជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ដែលផ្ដល់ការថែរក្សាសង្គ្រោះសត្វព្រៃ ព្យាបាល និងស្តារលទ្ធភាពសត្វព្រៃ, ការធ្វើវិបុលកម្មសត្វព្រៃ ប្រភេទសត្វ និងរុក្ខជាតិកម្រ ជិតផុតពូជ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK772DXw3G933NwEpR9XoQKk6dbfg8ZfnTbrUInAdqzhUMQv9JdTVurZ3eOWehEtO4-pBLSEvv5yC9pEKMRwXbFNtyi_JX5ASrnmeeqkCOvidkE9FQheuGkDVGe6X3liD5q8kKVPK10zn_A4Nw7L38CeQ6YEtgdsc1sGGPTUv6HJ9R-hXXGdu03AhnyXU/s990/photo_2024-06-22_09-48-59.jpg