តារាចម្រៀង កៅ សុភា អតីតតារាចម្រៀងក្នុងទ្រនំបារមី បានបង្ហាញអារម្មណ៍របស់ខ្លួនដោយក្តីរំភើបចិត្តជាខ្លាំងបន្ទាប់ពីក្រុមអ្នកគាំទ្ររបស់នាង ចាក់បញ្ចាំងវីដេអូនាងនៅលើផ្ទាំង LED ធំៗចំនួន២កន្លែងរយៈពេល៣ថ្ងៃ។ ការចាក់បញ្ចាំងនៅលើផ្ទាំង LED នេះដើម្បីអមអរសាទរមកកាន់ កៅ សុភា ដែលបានក្លាយជាសិល្បការិនីឯករាជ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOSSf3F_82PBtXshQG9pw2evve3VIDqGIPcHEUihKgauMtry8RPrlnSsKrQv9KMm-JPd-0eaY312LDuRqRw2mifO0Bjvc4G4tzEh2Bhe6E8AeNv_0Pw1hYiHJ0Hxsf4vZn9fT2nXGmXp8f0pIfAfKr8deZRvFT0lDx6HVzhDkZMBhDts63U-NJKU_xiqM/s2048/image_2024-06-12_09-33-50.png

ផេកអ្នកគាំទ្រមានឈ្មោះថា «Sophia.K world » បានបង្ហោះរូបពីរសន្លឹកអមដមចំណងជើងថា «ដើម្បីចូលរួមអបអរសាទរដែល បង Sophia Kao បានក្លាយជាសិល្បការនីឯករាជ្យ ពួកយើងក៏បានធ្វើការចាក់បញ្ចាំង Video នូវ LED 2 កន្លែងធំៗ ចំនួន 3 ថ្ងៃ៖
– 21-22/06/2024: ចាប់ពីម៉ោង 7 ព្រឹក ដល់ម៉ោង 10 យប់ ទីតាំងនៅជិត វិមានឯករាជ្យ
– 23/06/2024: ចាប់ពីម៉ោង 4:30 ល្ងាច ដល់ម៉ោង 7:30 យប់ ទីតាំងនៅអគារ The Bridge»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJChcp2oeQrMeldLY_bDUWCM-i0NxfDYiKo52tZFF7IURgDo4zjCucFATlOC5aHnH19x2aIRWeoVojZ6x5-KVp9JKzx7Y0ZfjirZxCwU9zNv7hL3f1X7Uf1L5NlUULgCEiZHwEyr3pZ-bgjgDKLBJIZ7qspylJMf8weTyCeD7JjhyphenhyphenRgFfuaPb0FwcMLaY/s2048/image_2024-06-12_09-33-52.png

ទទួលបានក្តីស្រលាញ់ពីអ្នកគាំទ្រយ៉ាងលើសលប់បែបនេះជំរុញឱ្យ កៅ សុភា បានបញ្ចេញអារម្មណ៍របស់ខ្លួនដែរថា «ខ្ញុំមិននឹកស្មានថា ទោះខ្ញុំជាសិល្បការនីឯករាជ្យឬយ៉ាងណា ក៏ខ្ញុំនៅតែទទួលបាននូវក្ដីស្រឡាញ់យ៉ាងកក់ក្ដៅបែបនេះសោះ។ អរគុណខ្លាំងមែនទែនសម្រាប់កាដូ និងសេចក្ដីស្រឡាញ់ដ៏ធំមួយនេះ»។ ម្ចាស់បទ « Sunshine» បន្ថែមថា «
នេះក៏ជាផ្នែកមួយដែលធ្វើឱ្យខ្ញុំកាន់តែរឹងមាំ និងមិនចុះចាញ់ ទោះមានរឿងមិនល្អ ឬត្រូវបាត់បង់អ្វីក៏ដោយ ព្រោះខ្ញុំមិនអាចបាត់បង់អ្នកដែលចាំគាំទ្រ ស្រឡាញ់ខ្ញុំបែបនេះដែរ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD_a2VAud9cojQCDQUjwpQBKu51QesJFeZIQIE4UIUDSSJAwQepoVPhiD7dE7jqysluqc_Eoa6kFE7Gn9sXOZUN9m5NaSHuogxh2euCSb66aT9BmHD1AP01DYmul0r78ugAjj0MBGTFRgQAdcBtG-U7t5I-7A7scQx7scURRLKAl8pl0nczj6jGwd3w-8/s2048/image_2024-06-21_11-46-44.png

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ មិថុនា កៅ សុភា បានប្រកាសនៅលើបណ្តាញសង្គមផ្ទាល់ខ្លួននាងនិងផលិតកម្មបារមីបានដើរឈានដល់ផ្លូវបញ្ចប់បន្ទាប់ពីរួមដំណើរជាមួយគ្នារយៈពេល៤ឆ្នាំដោយនាងនឹងបន្តធ្វើជាសិល្បការិនីឯករាជ្យវិញ។ ការប្រកាសនេះបានធ្វើឱ្យអ្នកគាំទ្របង្ហាញការសោកស្តាយយ៉ាងខ្លាំងនិងបានផ្តល់កម្លាំងចិត្តទៅកាន់តារាចម្រៀងរូបនេះ។ ការចាកចេញរបស់ កៅ សុភា មិនបានបញ្ជាក់មូលហេតុច្បាស់លាស់ឱ្យទស្សនិកជនដឹងទោះទេ ដោយនាងបាននិយាយត្រឹមថានាងនៅមិនអាចបញ្ចេញអារម្មណ៍ពិតពីក្នុងចិត្តទាំងស្រុងប្រាប់ទៅកាន់ អ្នកគាំទ្រ និងមហាជនទូទៅបាននោះទេ ដោយស្នើការយោគយល់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjg6EQDEBeTtnCHo7KekzaIB93KNG5Ka5jhfnADEx7SMj-O6FST1mvBP90iX7apjfPz3AnILfegJnSUA4IElNEFHv_7VCObLEwZ9p2kNh-GvEMzRhj1A7ZAS5sis_z45yZ9sYLc2vi_v3L51SEWVk1vQx2wy4LuUeitoY1pn_gcnq2096l536WmHN6xSU/s1284/image_2024-06-21_11-46-45.png