Home ព័ត៌មានជាតិ រដូវវស្សាឆ្នាំនេះ កសិករគួរសប្បាយអរឬដេកភ័យ? ខណៈដង្កូវហ្វូងឡើងពេញស្រែ កំពុងរកដំណោះស្រាយ

រដូវវស្សាឆ្នាំនេះ កសិករគួរសប្បាយអរឬដេកភ័យ? ខណៈដង្កូវហ្វូងឡើងពេញស្រែ កំពុងរកដំណោះស្រាយ

107
0

រដូវវស្សាដែលជារដូវធ្វើស្រែចំការ និងជាការទន្ទឹងរងចាំរបស់កសិករគ្រប់ៗរូបបានឈានចូលមកដល់ហើយ។ យ៉ាងណាមិញ ថ្មីៗនេះគឺបានលេចឡើងនូវករណីផ្ទុះដង្កូវហ្វូង ដែលភាគច្រើនគឺទៅលើដំណាំស្រូវ និងដំឡូងមី ខណៈវានឹងផ្តល់នូវផលប៉ះពាល់១-២%នៃដំណាំកំពុងដាំដុះ ហើយបើយោងតាមទិន្នន័យចុងក្រោយនេះ វាបានរីករាលដល់១២ខេត្តនៅក្នុងប្រទេសកម្ពុជាហើយ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមួយរូបក៏បានធ្វើការពន្យល់អំពីមូលហេតុ និងវិធីសាស្រ្តក្នុងការទប់ស្កាត់ទៅលើករណីនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlHdiuk_yuxks6na0XEqOrEs8HsmFuvfuvvBg_qjSxfebVWyGQbynlWZnCAxksvqR1ODuSsyvgMphzz6IscQ5rk_XUimfbsl3aV0__VxmK_4pifIPpIiN8mJlda_6SuYttvIwzH8IV272tpjKNiB90DSprjSLLA7wWcbSqDUkrvyO8BPlz-bHQUdRPH88/s1280/448768858_444173381723785_1987631990882179013_n.jpg

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ យោងតាមការលើកឡើងរបស់ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទបានឲ្យដឹងថា អាកាសធាតុក្តៅខ្លាំងក្នុងឆ្នាំនេះ និងអូសបន្លាយពេលយូរ បានធ្វើឱ្យវដ្តជីវិតរបស់ដង្កូវហ្វូងកាន់តែខ្លី ពងឆាប់ញាស់ ស៊ីច្រើន ឆាប់ធំ និងបង្កកំណើតក្នុងល្បឿនលឿន។ បូកផ្សំនឹងការបាត់លំនឹងជីវចម្រុះដោយសារកត្តាអាកាសធាតុ ដែលបានធ្វើឱ្យបាត់បង់នូវប្រភេទសត្វមានប្រយោជន៍មួយចំនួនដែលតែងដើរតួនាទីបំផ្លាញពពួកដង្កូវទាំងនេះ ចំនួនដង្កូវហ្វូងក៏ចាប់ផ្តើមផ្ទុះឡើងក្នុងបរិមាណច្រើនមួយរំពេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2OtCj6xK2njrm2T0mJ3FtMqUJXjfjcWtSdG4uBjMsqKxGZLm8rum-_46QRSs3ejrRdGVNQK2yRNs9rQTBYT8JeWazNYYAFpIccEssnaTxM3rmy-MDvGdkbW84Uqouu0ZGUmmBA7g3IcJhFlTjwmxL05PmEjjBiAtp4S_ATjHaTGeCO4RzkBL6wBkTOXI/s1080/448769833_444173348390455_1443286154643266666_n.jpg

រហូតមកដល់ពេលនេះ មានខេត្តជាច្រើនរួចមកហើយបានរាយការណ៍ពីបញ្ហានេះ ព្រមទាំងបានប៉ះពាល់ជាអវិជ្ជមានទៅលើដំណាំច្រើនប្រភេទផងដែរ។ មន្ត្រីជំនាញនៃក្រសួងកសិកម្មក៏កំពុងប្រញាប់ប្រញាល់ចុះតាមដានការរីករាលដាល ផ្សព្វផ្សាយពីវិធានការឆ្លើយតប និងអន្តរាគមន៍ផ្ទាល់ក្នុងករណីចាំបាច់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLdY3bimPjgv2fobRRtwc6DHFWNB9dd209gQADXw5VOk4csGkT9MNLnaKv4PyNNX7YlGC_jK_vPcwSKqD4wfBkZsJWhCdiA_CI_8zNBI4ZT_hhP8APfQGDaccenw9rWs4AKt2ftuzV6Drtm9vigWD2WYTQ1v7gVG7MlgJrL8L5xUVyRBUfzp-TQgD6W-E/s1080/448790614_444173418390448_4970702353127831770_n.jpg

លោកបន្តថា ហេតុការណ៍ស្រដៀងគ្នានេះធ្លាប់បានកើតឡើងរួចមកហើយនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៦ ដែលនៅក្នុងពេលនោះ វាបានស៊ីបំផ្លាញដំណាំរបស់បងប្អូនប្រជាកសិករអស់ជាច្រើននៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ចាម។ ហេតុដូច្នេះ សូមបងប្អូនប្រជាកសិករបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានត្រួតពិនិត្យមើលដំណាំស្រែចម្ការរបស់ខ្លួនជាប្រចាំនិងឱ្យបានទៀងទាត់ និងចាត់វិធានការឱ្យបានទាន់ពេលវេលា ជៀសវាងនូវការខាតបង់ធ្ងន់ធ្ងរមកលើផលដំណាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGh7-hLU68n4f-U3mDPR0Muh1NWP0heTPMYa3kYQRJgtvFwOu9ib0y-NdYWmxPaRq8gIVrY7ey-_D3E6Cd-21JBg2OjrRLAqNoZlcL6ODoXsazCqD89rycGaqzNS8gx5ucDiNmusHFdR_9rYCzsRL01lgMdWJy2LYD8OMEXGvyyc-tkjpGYLdRYkNiIok/s1080/448833853_444173365057120_2520899214320403212_n.jpg

អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ប្រាប់យ៉ាងច្បាស់ៗទៀតថា ក្នុងករណីរកឃើញថាមានផ្ទុះដង្កូវហ្វូងនៅក្នុងចម្ការស្រែរបស់ខ្លួន បងប្អូនកសិករអាចមានជម្រើសដំណោះស្រាយមួយចំនួនដូចជា៖

១ វិធានការការពារ
• ត្រូវធ្វើការសម្អាតស្មៅនៅតាមភ្លឺស្រែ ឬគម្ពោធព្រៃនៅជុំវិញស្រែដែលជាជម្រករបស់ដង្កូវហ្វូង ឬសមាសភាពចង្រៃផ្សេងៗ
• ជីកចង្អូរមាត់លើដែលមានមុខកាត់ ៣០សម និងជម្រៅ ២០សម រួចរោយផេះ ឬកន្ទក់នៅបាតរណ្តៅដើម្បីបង្អាក់ការធ្វើដំណើររបស់ដង្កូវហ្វូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBNYv6i5m_69nA3hyriG9c-9mFdPoNkK4AI7TWjV9vsmD4izlvdbuE6T30P8CDky6qq83rgnXnFvxFynBmT2UmQJBZZTkQz8YKlzw0D7Ce-j7pWeR74FJYQFMKHTd3iWeL6kR-15d1WfyereoWhr7tVGx-uVr3imAxQy5emEvPuxSQe3LTuYVbND_e4kE/s1280/448821725_1018654789626384_1256354972697585113_n.jpg

២ វិធានការកម្ចាត់
• ព្រលែងសត្វទាចូលទៅក្នុងស្រែដើម្បីឱ្យហ្វូងទាទាំងនោះស៊ីដង្កូវដែលនៅក្នុងស្រែ
• បើមានប្រភពទឹក គួរបង្ហូរទឹកចូលទៅក្នុងស្រែឱ្យលិចសន្ទូង ឬសំណាបរួចបង្ហូរទឹកចេញវិញហើយយកស្បៃមុង ឬថ្នងដងត្រីត្រង យកដង្កូវហ្វូងកំទេចចោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1AnrF3msDxcoCdOJDUX0tRksW5VuDxnKKIzg97MpxYKMlrrM_tfhMTkaqxuu7LwHaL8FWgSK24zvnec4ePMzSM8ISACJVjqz3KDFjFA0Dd4kTdBkj_xhvi9bot2Tg0ER1ODjV2PVO1BTLmzT1nJmgcsxwmoZX6HIJTzUfZLIVsAmYsLfmsqqMZ-alOEU/s1280/448896977_1018654332959763_2329959794772439988_n.jpg

៣ វិធានការគីមី
• សម្រាប់ការប្រើប្រាស់ឱ្យមានប្រសិទិ្ធភាព និងសុវតិ្ថភាព សូមអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំនៅក្នុងស្លាកសញ្ញា និងប្រើប្រាស់តែថ្នាំកសិកម្មណាដែលបានចុះបញ្ជីកានៅក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕