Home ព័ត៌មានជាតិ ក្រសួងស្នើឱ្យអាជីវករបញ្ជាក់ពីប្រភពទុរេនឱ្យច្បាស់ បើថាកំពតឱ្យចំកំពត

ក្រសួងស្នើឱ្យអាជីវករបញ្ជាក់ពីប្រភពទុរេនឱ្យច្បាស់ បើថាកំពតឱ្យចំកំពត

57
0

ថ្មីៗនេះមាន សារព័ត៌មានមួយចំនួន បានចុះផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គម អំពីករណី មានការនាំចូលផ្លែទុរេនពី ប្រទេសជិតខាង ដាក់លក់លើទីផ្សារកម្ពុជា ដោយប្រកាសថាជាផលិតផលដែលដាំដុះក្នុងប្រទេស។

ក្រោយទទួលព័ត៌មានខាងលើ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” ចុះស៊ើបអង្កេតនិងស្រាវជ្រាវជាបន្ទាន់នៅលើទីផ្សារ និង តាមបណ្តាច្រកព្រំដែនមួយចំនួននៃប្រទេសកម្ពុជា។

យោងតាមលទ្ធផលស្រាវជ្រាវបឋម អាជីវករលក់ផ្លែទុរេនបានអះអាងថា ផ្លែទុរេនដែលពួក គាត់ដាក់តាំងលក់គឺជាផលិតផលខ្មែរ ដែលមានប្រភពមកពីខេត្តកំពត ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំជាដើម ប៉ុន្តែតាមការស្រាវជ្រាវបានបង្ហាញអំពីវត្តមាននៃការនាំចូលផ្លែទុរេនពីប្រទេសជិតខាង ក្រោមរូបភាពតូចៗ នៅតាមបណ្តាច្រកទ្វារព្រំដែនមួយចំនួននៃប្រទេស។

ជាមួយគ្នានោះ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានសង្កេតឃើញថា ផ្លែទុរេនដែល នាំចូលមួយចំនួន ត្រូវបានជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណនិង ផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ។ អគ្គនាយកដ្ឋាន ក.ប.ប. និងបន្តធ្វើការស្រាវជ្រាវដើម្បី កំណត់អត្តសញ្ញាណនៃសារធាតុនោះ ដោយសហការជាមួយក្រសួង និងស្ថាប័នជំនាញពាក់ព័ន្ធ។

លើសពីនេះទៅទៀត ក្រសួងសូមអំពាវនាវដល់អាជីវករដែលប្រកបអាជីវកម្ម លក់ផ្លែទុរេនទាំងអស់ សូមកុំប្រើប្រាស់សារធាតុដែលមិនមានអត្តសញ្ញាណច្បាស់លាស់ និងសូមប្រកបអាជីវកម្មដោយស្មោះត្រង់ កុំបន្លំប្រភពនៃការដាំដុះ៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinF8pNmm1rIuNK3yyRpkoqQ2u7nV7ireo-HkobuywVFHxDkSq-_LrrR4CgLju2na-nmmMluenaIVE7I8l0g3qBovo9zwly-QcJB4nUOjgnCMQpRVDYfp9I5o406IJVc9YXfG36SlXTkdjuy2MkTz5M8C5WTsln9_nV7bt6iNwM66RH535o-PlsY12eH4A/s1280/photo_2024-06-21_13-06-36.jpg