តារាចម្រៀងរ៉េបដ៏មានប្រជាប្រិយភាព ម៉ាន់ វណ្ណដា បានក្លាយជាសិល្បករកម្ពុជាតែម្នាក់គត់ស្ថិតក្នុងបញ្ជីតារារ៉េបទាំង៥០នៅអាស៊ីក្នុងចំណោម១៤ប្រទេសផ្សេងៗគ្នាជាមួយនឹងតារារ៉េបល្បីៗជាច្រើនទៀត។ នេះជាឆ្នាំទី២ហើយដែល វណ្ណដា បានជាប់ក្នុងបញ្ជី The LiFTED 50 ។ Awich ធ្លាប់មកប្រទេសកម្ពុជានិងចេញបទចម្រៀងជាមួយ វណ្ណដា ស្ថិតនៅលំដាប់លេខរៀងទី១ ចំណែកឯ វណ្ណដា ស្ថិតនៅលេខរៀងទី១១នៃបញ្ជីនេះ ។ វណ្ណដា បានពោលថាមានការស្រលាញ់ ការគាំទ្រពីសំណាកទស្សនិកជនទើបសមិទ្ធិផលនេះអាចកើតឡើងបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgL4yUZiAU3K_b9Y9RPncd2tR0PwPWydXKPVd8u7Zlpw02Rl5hSFB7kcZ9pZxTQkH_w3op0aeh6vQ1WKJKI8fbJ50iQHG_B1roHwHp_wX7zyhyphenhyphenxH78z5G-UfZFMeM51nmQefONGDvTs_ayWtY1FvMEzb2I6PlaRC4EwN6RXxSvyaU91OlzY3ldddSEGpo/s1620/image_2024-06-21_09-28-25%20(2).png

គេហទំព័រ LiFTED Asia បានចេញផ្សាយពីតារាចម្រៀងរ៉េបទាំង៥០មកពីតំបន់ Pan-Asian ជាមួយនឹងតារាចម្រៀងរ៉េបមកពី ១៤ ប្រទេសក្រោមការយកចិត្តទុកដាក់បំផុតទៅលើប្រជាប្រិយភាពឥទ្ធិពលនៅក្នុងស្រុកនិងទូទាំងពិភពលោក។ បញ្ជីតារារ៉េបទាំង៥០ របស់ The LiFTED ប្រទេសជប៉ុនស្ថិតក្នុងលំដាប់កំពូលជាមួយនឹងតារារ៉េបចំនួន ១០ នាក់ ខណៈប្រទេសចិន និងកូរ៉េស្ថិតនៅលេខរៀងបន្ទាប់។ ប្រទេសបន្តទៀតគឺកម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ ម៉ុងហ្គោលី ហុងកុង តៃវ៉ាន់ សហរដ្ឋអាម៉េរិក សិង្ហបុរី និងម៉ាឡេស៊ី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_0S43iyZt_csbMqUt2yNlRh3MDMP_nUDIlsaeTCYD6RjVCv5DKkkSRgViJPW5itysc4nZDHQHrZAhFhFiz7rEEjafkrhDltlgRFbg7peVi825QnAAVo4kv6eNk3c1_2df4XkEIq30e7K21j4vcg09DOcR34m3s9lo5OvCx3oUQat7k9EWSDEKPgNCs1I/s1680/image_2024-06-21_08-49-36.png

វណ្ណដា ស្ថិតក្នុងបញ្ជីខាងកម្ពុជាហើយឆ្នាំនេះមានតែលោកម្នាក់គត់ ដែលបានជាប់ក្នុងបញ្ជីតារារ៉េបដែលមានឥទ្ធិពលក្នុងចំណោមតារារ៉េបល្បីៗផ្សេងៗទៀត។ នៅក្នុងការចុះផ្សាយ LiFTED បានរៀបរាប់ពី វណ្ណដា ថា តារារ៉េបរូបនេះទទួលបានអ្នកតាមដានមួយលាននាក់នៅលើ Instagram បានក្លាយជាតន្ត្រីករដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ តន្ត្រីរបស់ វណ្ណដា បានទាក់ទាញមនុស្សជាច្រើននៅក្នុងតំបន់។ VannDa ក៏ជាចៅក្រមក្នុងកម្មវិធី The Rapper Cambodia ហើយ Awich បានចេញបទដំបូងរបស់ពួកគេដែលមានចំណងជើងថា «6 Years in the Game» ក៏ដូចជាបទ «Solo»ជាមួយម្ចាស់ក្សត្រីនៃ Hip Hop វៀតណាម Suboi តាមរយៈការបង្ហាញវប្បធម៌ខ្មែរទៅកាន់ពិភពលោក វណ្ណដា កំពុងក្លាយជាវីរបុរសរបស់ប្រជាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-OW-jV0GGTCM9dEsEMbjl9S5mn5AYCgDiZs5LyqPVsHViEd30forP-O_5Pi7GUzS4aDB6LFepVjkXI9yQmLaFIoU-lmhm0R3hhU8JVcYQA7gzeO7GHtqMWNgauRiM942NGf2wBN-FNNmoaDq-YH3PFPhI_a8H65vnvrNGJrpnuCvFFLr0mBap_qoUK1w/s3000/image_2024-06-21_08-49-36%20(2).png

ក្នុងការអត្ថាធិប្បាយរបស់គេហទំព័រនេះ បានរំលេចបទថ្មីរបស់ វណ្ណដា ជាមួយ វណ្ណថាន «មិនអាចវិលវិញ»ជាប្រភេទ មនោសញ្ចេតនាបែបខ្មែរបុរាណមានរចនាបថដូចជារង្គសាលរបាំខ្មែរឆ្នាំ១៩៦០ ដែលមានអ្នកចូលមើលយូធូបចំនួន១៥លានដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgBSf1nQX6O_wQmvRjAPsR9bdTak8h22o8CRdWIg822A9O2D1oSMZn5qIYaqAdooVNA7t21JqtoWPEWorYrPgIWF2ESxAG9pLGy9ovCJNSryYZVqWyTy-uZy6JXBcZZ7rfp4vjrh1IVNAbRJHoaVvi73Z8BsiyRD6DBClL9JmOp-Zjqkcr_EzvbOEViS0/s2048/image_2024-06-21_09-28-28.png

គួរបញ្ជាក់ថា នេះជាឆ្នាំទី២ហើយសម្រាប់ វណ្ណដា ជាប់ក្នុងបញ្ជីតារារ៉េបទាំង៥០របស់គេហទំព័រនេះដែលសម្រិតសម្រាំងជ្រើសរើសតារារ៉េបល្បីនានាមកពីតំបន់អាស៊ី៕