Home Blog Page 1008

គ្រាន់តែឃើញរូបភាពរបស់រូងភ្នំ Utroba ធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង

0

ប្រទេសប៊ុលហ្គារី ៖ បើអ្នកណាបានឃើញរូបភាពរូងភ្នំមួយនេះនឹងនិយាយថា ចុម! ដូចខ្លាំងម្ល៉េះ! ខណៈអ្នកខ្លះទៀតលួចញញឹម ដោយសារពួកគេគិតវែងឆ្ងាយលើសពីនេះ ។ អ្នកឃើញរូបភាពរូងភ្នំនិយាយដូចៗគ្នាថា គ្រាន់តែក្រឡេកមួយភ្លែត ធ្វើឱ្យពួកគេមានបាបកម្មទៅហើយ ។ ហេតុអ្វីបានជាវាមានរូបរាងបែបនេះ តើវាកើតឡើងដោយសារធម្មជាតិ ឬមនុស្សជាអ្នកបង្កើត?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdWgKfIsXwbr_DTNjDSjYX0N9Z0NNXue1N3ROgYLTVn28LBZtvgI3DFbhu4jcFoKS7sYvGICspgHcX80QjlkBlEvVY3mu-isBaL6GfWE_2TZYlVi0AI55ogO6PwmJfFEkRtMw1i9pkJm_6B_SSqCWYn1WVXW5v_-ey6FmR0Kr6Mn-s9cxE4dxKj1PcemM/s1000/photo_2024-06-26_12-40-46%20(2).jpg

រូងភ្នំដែលយើងបានឃើញនេះឈ្មោះថា «Utroba Cave» ឬឈ្មោះ «Womb Cave» ឬឈ្មោះ «រូងភ្នំមាត់ស្បូន» ដែលគេប្រទះឃើញដំបូងនៅឆ្នាំ២០០១ ក្នុងទីក្រុង Kardzhali ប្រទេសប៊ុលហ្គារី ។ នៅពេលយើងបានឃើញរូបភាពរបស់រូងភ្នំនេះ យើងនឹងបាត់ឆ្ងល់ថា ហេតុអ្វីទើបគេដាក់ឈ្មោះវាបែបនេះ ហើយវាមិនត្រឹមតែជាកន្លែងទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងស័ក្តិសិទ្ធិផងដែរ ។

វាជារូងភ្នំបុរាណមួយកើតឡើងតាមធម្មជាតិតាំងពីសម័យបុរេប្រវត្តិមកម៉្លេះ ប៉ុន្តែត្រូវបានមនុស្សសម័យមុនចោះថ្មបន្ថែមចូលទៅផ្នែកខាងក្នុង ដើម្បីឱ្យវាមានរូបរាងដូចយើងគ្រប់គ្នាបានឃើញ ។ កាលពីជាង៣.០០០ឆ្នាំមុន មនុស្សបានចោះថ្មចូលទៅខាងក្នុងជម្រៅប្រមាណ២២ម៉ែត្រ ដោយសារពួកគេតាំងចិត្តបង្កើតរូងភ្នំឱ្យក្លាយជារូបរាងបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAvTSfLkkkifbnMnOHZYCdFer4CTTf_2-iV4jP6pUrpPjNQR3wV1VNV7DoVmAhJWV5RpHS0FcIC1i17-75nfbsOaB0Cxelc8erN0Y2nE9h22cei7lPW5ZI9lagmsnAQ_nKpcvIJPFsImW3iN2nabd8mfC8bl9UUGBtDoaCvC5FuXsP0Rpe_C6qd3ZkSjQ/s701/photo_2024-06-26_12-40-46.jpg

អ្នកជំនាញនិយាយថា កាលពីដើមឡើយ ច្រូកចូលរូងភ្នំ Utroba មានស្នាមប្រេះខ្លះៗ ហើយក្រោយមក ច្រកចូលរូងភ្នំត្រូវបានមនុស្សចោះថ្មបន្ថែមឱ្យកាន់តែធំទូលាយជាងមុន ។ រីឯច្រករូងភ្នំមានកម្ពស់៣ម៉ែត្រ, ទទឹងស្មើ២ម៉ែត្រកន្លះ ហើយនៅផ្នែកខាងក្នុងនៃរូងថ្មមានអាសនៈកម្ពស់១.៣ម៉ែត្រ ។ គេជឿថា នៅទីនេះ គឺជាទីសក្ការៈបូជារបស់ជនជាតិថូរ៉ាស៊ីស ។

ជារៀងរាល់ថ្ងៃ ពន្លឺថ្ងៃនឹងចាំងចូលផ្នែកខាងលើនៃរូងភ្នំ ចាប់ពី២នាទី ទៅ៣នាទី ហើយវាក៏បង្កើតជារូបរាងលិង្គ ។ ប៉ុន្តែពន្លឺថ្ងៃនេះនឹងចាំងចូលដល់ទីអាសនៈតែ១ថ្ងៃប៉ុណ្ណោះក្នុង១ឆ្នាំ គឺក្នុងអំឡុងពេលចាប់ពីចុងខែកុម្ភៈ ដល់ដើមខែមីនា ។ គេចាត់ទុកថា ពន្លឺថ្ងៃដែលចាំងមកលើអាសនៈនេះ គឺជានិមិត្តរូបតំណាងឱ្យការមានផ្ទៃពោះរបស់ស្ត្រី និងជារដូវសាបព្រួសដំណាំប្រចាំឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG_Dn_W9rRJVAv2kt7nlRvsylnTZ3_dHEn02enB32NsDj2imbiumJVFaaVXPZMR4OXZSw2P96WU3yrZaTaBfi6yjCD9LQWr5ZCtlbJaLmTRcXxGSDwBe7rWrPjacKhFoXdk2BZcvFAaAPTTV2Ne0VH41CxKeGlt2Oi3B7C0b5g0f9LAmPhKWW-F8sE2mM/s1200/utroba-womb-cave-bulgaria-7.webp

បច្ចុប្បន្ន រូងភ្នំនេះបានក្លាយជាទីកន្លែងពេញនិយមសម្រាប់ភ្ញៀវទេសចរ ជាពិសេស គូស្វាមី-ភរិយាជាច្រើនគូបានធ្វើដំណើរមកសុំកូននៅទីនេះ ។ ទោះយ៉ាងណា មិនថាវាត្រូវបានបង្កើតឡើងដោយធម្មជាតិ ឬមនុស្ស ប៉ុន្តែគេពុំអាចបដិសេធបានថា រូបភាពរបស់រូងភ្នំអាចទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សទាំងអស់ និងចង់ដឹងពីប្រវត្តិរបស់វា ៕

គ្រូមន្ដអាគមន៍ ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម ត្រូវបាននគរបាលបញ្ជូនទៅតុលាការ

0

គ្រូផេះគ្រូអង្កាម ឬគ្រូមន្ដអាគមន៍ ណុប សក្កដា ត្រូវបាននគរបាលបញ្ជូនទៅតុលាការហើយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធខុសច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZkYWUWlYRdb8UFagFvcFEI2yygl6Yx2HGrWEBgMbypeWFm3j4X28mygAVVOVrLXRvr6v7NmcJVFIV1kPacY5D4KijUVzchqb78aB7JqhfMzzZH5EemtmX0Bas7K8lytpHKmoj7CnqIdPFlwk3dEXNZzpbx-oo1woA3CcfZV2VSyTkaU8kHOvTIYfude0/s1150/449119792_886724273491910_1264843876628621837_n.jpg

ជុំវិញករណីនេះ គ្រូមន្ដអាគមន៍បានសារភាពថា៖”ខ្លួនរើសបានកាបូបមួយ រួចហើយឃើញមានកាំភ្លើងខ្លីក្នុងនោះមួយដើម ទើបយកមកប្រើប្រាស់ជាគ្រូបាញ់មិនធ្លុះតែម្ដង។ លុះបាញ់រួចបានយកទៅបោះចោលនៅក្នុងទឹកជ្រោះមួយកន្លែងក្នុងខេត្តក្រចេះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjghjeDdzB5mMYoohRZp3iQneQCW5K88d86IC1Mm3vQBk0XZDlSiT0lb5A2_lguUwsOftUViyBZglPjARSTF867oX185YWnhArgno9RqFbt47JWJoaAarn6n8o_3IwxYk6GLo0Y6f_wJHt7_hRcHc9pNnEFi_lwskTD72R8uEUUGMvD3sRXU7NDD4Qu6_M/s512/unnamed.jpg

គួរបញ្ជាក់ថា ក្រោយវីដេអូត្រូវបានចែកចាយនៅតាមបណ្ដាញសង្គម គ្រូមន្តអាគមន៍ ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម អាយុ៥៥ឆ្នាំ រស់នៅភូមិត្រពាំងស្នោរ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ បានចេញលិខិតសុំទោសជាសាធារណៈផងដែរ ក៏ប៉ុន្តែស្នងការមិនធ្វើការអប់រំទៀតនោះទេ ដោយបញ្ជូនទៅតុលារកាត់ទោសតែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2E-TziGhD8lLOqCmiNcnrgaVos53uOHvJvddWyAAr54KHdfEtl4muOItViIYeFgUHExI5H24ftDVGGreE9crX3Og9EIjUPYymFI2kWTQQL-9QwJUAS1ZmzgDde-dEelvtbycmJgiQ4HkytayuZi2TZ39P1GF1ZJfvNKJqjyDXxAH17Hrc9h8OPY3f8js/s1280/maxresdefault.jpg

ញាក់សាច់! MV បទថ្មីរបស់ LISA គឺបានថតនៅអាគារដែលគេល្បីថាមានខ្មោចលងសាហាវខ្លាំង

0

តារាចម្រៀងរ៉េបដ៏ល្បីល្បាញបំផុតក្នុងឧស្សាហកម្ម K-pop គឺ LISA BLACKPINK បានសម្រេចជ្រើសយកអាគារដែលគេល្បីថាមានខ្មោចលងសាហាវខ្លាំងបំផុតក្នុងប្រទេសថៃ គឺអាគារ “New World Department Store” មកថត MV បទថ្មីរបស់នាង។
កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ យោងតាមគេហទំព័រ LLOUD ដែលជាផលិតកម្មគ្រប់គ្រងដោយ LISA ផ្ទាល់បានចេញ Teaser សម្រាប់បទចម្រៀងថ្មីរបស់នាង ដែលមានចំណងជើងថា “ROCKSTAR” ដែលនេះគឺជាការវិលត្រឡប់ជាលើកដំបូងរបស់នាងចាប់តាំងពីភាពជោគជ័យដ៏ធំនៃបទ “LALISA” ក្នុងឆ្នាំ ២០២១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-9QC-c9vI36h0_xQECRtF3t8DCuvzFphtuh8AgFxAZvXLoCfKxe7iwFucY4guiEwFu2KaLKM_F0ikqx_BdEXMi-dzpI_IE7SrLN2R68x5YgjJoOObY_BeOudyMjkxG4S7aV-z840FVFWW6II8dvXUsHURIJpPzsS2M2lP68hoZRNcSq5rmokfYEHl2gs/s1280/photo_2024-06-26_14-13-33.jpg

នៅក្នុង Teaser ខ្លីៗរយៈពេល ១០ វិនាទីនោះគឺ LISA បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំងចំពោះការសម្តែងដ៏អស្ចារ្យរបស់នាង ដែលបង្ហាញពីរាងកាយដ៏ល្អឥតខ្ចោះ និងការស្លៀកពាក់ដ៏ឡូយ អមដោយពន្លឺភ្លើងភ្លឺចែងចាំងនៅពីក្រោយ ដោយបង្កើតនៅរូបភាពខុសប្លែកពីតារាចម្រៀងផ្សេងទៀត។ នៅក្នុងឈុតខ្លី LISA បាននិយាយពាក្យដ៏មានអនុភាពថា “Baby I’m a Rockstar” ដោយសង្កត់ធ្ងន់លើឋានៈរបស់នាងជាតារារ៉ុក។ ដូច្នេះការវិលត្រឡប់មកវិញនៅអាល់ប៊ុមទោលរបស់ LISA លើកនេះគឺពិតជាមិនធម្មតាឡើយ ធ្វើឱ្យអ្នកគាំទ្រជុំវិញពិភពលោកមិនអាចទន្ទឹងរង់ចាំបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkdm0FNuGktPtITt2erBLHIg38zlg8vmMj7LqpCC2a2ywbkGZYLaV17kfPSOnbUlCzFN0Kx19C7MiL7lRja_4tFmho0G97JbSZdjJ8ajs0bSBkM9bZ7x1-WGL7tU14vKwffYb0yfOlosVGn8xMHLzey4MhdPK7DQ9NGRK3LOmCLL9RPmWMaSNjDFLxIp4/s1280/photo_2024-06-26_14-13-34%20(2).jpg
បើយោងតាមប្រភពមួយបានឱ្យដឹងថា LISA គឺបានសម្រេចយកអាគារដែលគេល្បីថាមានខ្មោចលងសាហាវខ្លាំងបំផុតក្នុងប្រទេសថៃ គឺអាគារ “New World Department Store” មកថត MV បទថ្មីរបស់នាង ដែលត្រៀមនឹងចេញនៅថ្ងៃទី២៨ មិថុនាខាងមុខនេះ។ អាគារផ្សារទំនើបដែលគេបោះបង់ចោលដ៏ធំនៅប្រទេសថៃនោះ (New World Department Store) ត្រូវបានគេនិយាយតៗគ្នាថាមានពពួកខ្មោចជាច្រើនផ្តុំគ្នា ហើយនៅទីនោះគឺល្បីថាមានខ្មោចលងសាហាវខ្លាំងណាស់ អ្នកណាៗក៏មិនហ៊ានទៅទីនោះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPJN9sLBCWcAlxmrgsNbEQnFUiScqt588nukP21saqONAnUuWoXo3ouZ26TPjSznsN8bOFjysMGFMKaUbKgFAw4l6WnZfvqISwLwibMUj31fxh9olBEEmNJRn2LVkicZfpPdvyVZvYlmd5OebY9Tk7JExm73mdypRk6nucyp6L3CnYhxWJyppIowL_B7g/s1280/photo_2024-06-26_14-13-35%20(2).jpg

ទោះជាយ៉ាងណានេះគ្រាន់តែពាក្យចចាមអារ៉ាមប៉ុណ្ណោះ ដោយសារអាគារនោះត្រូវបានគេបោះបង់ចោលជាង ២០ ឆ្នាំហើយ នៅក្នុងទីធ្លានោះគឺធំទូលាយ ងងឹត និងស្ងប់ស្ងាត់ទើបមិនសូវមាននរណាបានមកដល់។ មូលហេតុដែលគេបោះបង់អាគារនោះចោលគឺដោយសារច្បាប់សាងសង់ជាន់ច្រើនពេក ដូច្នេះរដ្ឋាភិបាលក៏បញ្ជាឱ្យរុះរើ ហើយផ្សារទំនើបនេះក៏ទទួលរងការវាយប្រហារដោយភ្លើងឆេះបំផ្លាញដំបូលរចនាសម្ព័ន្ធ ធ្វើឱ្យខាតបងហិរញ្ញវត្ថុច្រើនទើបគេសម្រេចបោះបង់វាចោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpMnxz-_VPo87dhjgsaAcr9HSoq8YOTw_QIFmLE2xxub2p5GXSYkJGcBX0Gm3KBU57cEYxns-r6sZ3QYPk2CIYsnS36vnpJR0-gsYh4z74zpizPs3cJpjjD-RS7j7omcJ4NfaiBw0BY9gKCE6X7Dm4Ia8GCnpOr9PmdbtRPtO81Iu9JGiDd_aSNHfSDO4/s1110/photo_2024-06-26_14-13-35.jpg

ទោះជាយ៉ាងណា បច្ចុប្បន្នកន្លែងនេះគឺបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នករុករកទីក្រុង និងអ្នកចូលចិត្តផ្សងព្រេង ឬក្រុមមនុស្សដែលចូលចិត្តស្រាវជ្រាវ។ អាគារដ៏គួរឱ្យខ្លាចនេះក៏ត្រូវាបានគេជ្រើសរើសយកមកថតជាភាពយន្តបែបភ័យរន្ធត់ៗផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitohgIlpGVziFKHA4KVOVXRTG_sRgAYub13jiN0_Jqfk6L9R_yGy6uz4zqRuh9rHTrPqpfmk9Ek7pELDk5VWeVWBsuC8UprD04HGR8vsLUXkDfvbuDBu74qEUI2wXs2PG22gRi7LgoqJ6vX96Wvi6efHf-do0T4cp60DXFmQYX7I2UVlTjg1NR6dfmGA8/s1280/photo_2024-06-26_14-13-34.jpg

មិនបាច់ទៅដល់បរទេស! ទិដ្ឋភាពនៅក្រោមបាតសមុទ្រ«កោះតាង»ខេត្តព្រះសីហនុ ពិតជាមិនធម្មតា

0

យោងតាមរូបភាពដែលបានដាក់បង្ហោះដោយគេហទំព័រ Khmer Dive Group គឺបានបង្ហាញសកម្មភាពរបស់ក្រុមការងារមុជទឹកស្ម័គ្រចិត្ត ដែលបានចុះទៅថតប្រព័ទ្ធជីវចម្រុះធម្មជាតិ នៅក្រោមបាតសមុទ្រ«កោះតាង» គឺឃើញថាស្រស់ស្អាតខ្លាំង មិនចាញ់នៅបរទេសនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6bwFycjfmwQ-kS4m2QRUNohtb9YlE8L1g0BWgZ2NabTKymlLOWwqf4WEY9gCieBKdYkW3A8IKLvcRxsw5ql88rCbTNyPt0jjgxWExCXtzEqtINx4ULL5N8bxYywmu0X5igJaOLQYZ1hOhyphenhyphen9dECnwN4GpcMUc_fuJ4V-YIiUv5lx86guSu4y0IZSd5-wM/s2048/336043486_553365566645063_7195145416076915298_n.jpg

កោះតាង ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងមានទំហំប្រមាណ ៥៥០ហិកតា។ កោះតាង ដែលបានជាប់ឈ្មោះជាកោះស្អាតបំផុតលំដាប់ថ្នាក់ទី៦ នៃប្រទេសកម្ពុជា ព្រោះតែទិដ្ឋភាពដ៏ស្រស់ត្រកាលគួរឱ្យចង់គយគន់ ខ្យល់អាកាសបរិសុទ្ធ អមជាមួយនឹងវាលខ្សាច់ពណ៌សក្បុស ទឹកសមុទ្រខៀវស្រងាត់ត្រជាក់ថ្លាឆ្វង់ ដែលពិតជាសាកសមណាស់សម្រាប់ដំណើរកម្សាន្តជាលក្ខណៈឯកជន ក្រុមគ្រួសារ ដៃគូរស្នេហា និងមិត្តភក្តិជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh7meKmXJqqj4cBG69n4yBbwbOHdy2qZcP-ilorlnAVUpbjIGj3-LQUbawHwaYUjXYQAuw-zG3hecgMuKYZKwEii4uNuZvwReGwe9LS67NyfO8QYLcS83XVkKcnOXZaVSrDTy7jqblKAzg5nkV_gRFEAH-PxdTvhPQIxa2R4E0VjQV6Zx1_GT0QJUingM/s2048/336369796_1623815554757094_6404292929696807176_n.jpg

បន្ថែមពីការគយគន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅលើកោះនេះហើយ ភ្ញៀវទេសចរក៏អាចមុជទឹក មើលទិដ្ឋភាពនៅក្រោមបាតសមុទ្របានផងដែរ ដែលប្រមូលផ្តុំទៅដោយជីវចម្រុះតូចធំគ្រប់ប្រភេទ ខណៈសម្រស់ផ្កាថ្មដ៏រស់រវើក ថ្មប៉ប្រះទឹក ហ្វូងមច្ឆា និងពពួកសត្វជាច្រើនទៀត នឹងទាញយកចំណាប់អារម្មណ៍អ្នកមិនចង់ឃ្លាតឆ្ងាយពីកោះនេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg79Sqdwft6uv_o7ECyDkZt9vCy6F1beZsGtUCLAUJpKQ7hheAG6Zt87Z71Y4GSJDlrLISYu3Xwly6NL1sSbL_IjtT-QeMwkGpqGFgA9asTVK6BCjgbMZ6wiAzxob46LmDmHdJRSkTCZNzPbFZ1ZxV2z026wHocmvbMDg-H5X8utn-b9Q67Howhf6x-Qlk/s2048/336377814_698436611966762_4102535841252919386_n.jpg

សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានកោះតាង ភ្ញៀវទេសចរមិនមានការធ្វើដំណើរថ្មើរជើងបន្ថែមនោះទេ តែត្រូវធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកនិងកាណូត។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរមិនទាន់អាចធ្វើការចតនៅរមណីយដ្ឋានផ្ទាល់បានទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMFjRo_aBN4up3X8tTFkfYSyvmNfhYIclzac1KJWidyx4VRI5Gla80uezv1AYQUG0WUV2wr1Laz4XFakRDxac1OWzCXJLxPSFGgKMFvYmzmdY8pSouPesFmXsrLUilxotuyhZ4TdTffZce9leP72d7BdkPHCUueYWnjj-ssMKQKGgzvo2hG-KRutJjCHM/s2048/336527882_598632562175620_1033780450628722515_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdW0dCyzzuHtvd-E-HDCKZQOg-o2Ulrl6oLu-p7FNBLwqwp3w2koXWnZl2J6vH6uuIMiwt3u0PX-Lk9vvXKd0NmU2kE8gbHpgt7qvauylI7D_mBwKzRf1Q1vwOFkoc1vkM8NK5ChL8OJlzmY3-SOUG21ki4mzcFnkJ60ie6_gDJyHHLq3YSSMCBtLkptg/s2048/336762802_766568644749804_7669789007191038418_n.jpg

រូបភាព៖ KHMER DIVE GROUP

កម្ពុជាជាប់ជាប្រទេសដែលប្រជាជនមានសុភមង្គលទា.បនិងវិប.ត្តិផ្លូវ.ចិត្តខ្ពស់!

0

យោងតាមរបាយការណ៍សុភមង្គលពិភពលោកឆ្នាំ ២០២៤ បានឲ្យដឹងថា ប្រទេសកម្ពុជាមានភាគរយខ្ពស់បំផុតនៃចំនួនប្រជាជនរបស់ខ្លួនដែលមានជំ.ងឺផ្លូវ.ចិត្តក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ ខណៈក៏បានចាត់ចំណាត់ថ្នាក់ក្នុងពេលដំណាលគ្នាថាជាប្រទេសដែលមានសុភមង្គលតិ.ចបំផុតនៅក្នុងតំបន់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT61kE-uWtHYEsjp58MORrWGPEanX2CqjvMBJJPKRw4FZ2bKy4iiv_cUz-0slTHuVmrQe8YEWUCgIlbCcGXt-Sr3_7NVYCwysTsPenEC0PHxL0DWWJGiMFW5-Y9TVOaZD5MtZjWIFtCYA3PRk8p49qMmJCSM3G2E64NQl-_ADdO7uEegLzuYiZLnTpfRQ/s1500/190821-cambodia-hair-van-mn-1620.webp

យោងតាមទិន្នន័យពី Sea Rising បានបង្ហាញថា៖ ប្រទេសកម្ពុជាមានប្រជាជនកើតជំងឺផ្លូវចិត្តខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីរហូតដល់ ១២ ភាគរយ ឬស្មើនឹងជិត ២លាននាក់។

ខណៈឡាវស្ថិតនៅលំដាប់លេខ២ បន្ទាប់ពីកម្ពុជា ប្រមាណ ១១.៥៩ ភាគរយ, ម៉ាឡេស៊ីមាន១១.៥៣ ភាគរយ, ហ្វីលីពីនមាន១១.៤៩ភាគរយ, ថៃមាន១១.៤៦ភាគរយ, ទីម័រខាងកើត១០.៩៣ភាគរយ ,មីយ៉ាន់ម៉ាមាន១០.៥៧ភាគរយ ,ឥណ្ឌូនេស៊ី១០.២៤ភាគរយ ,ប្រ៊ុយណេ 9.26 ភាគរយ ,ហើយវៀតណាមជាប្រទេសដែលមានប្រជាជនកើតជំងឺផ្លូវចិត្តទាបជាងគេ ត្រឹមតែ ៩.១១ ភាគរយប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWG4to072MN5XYhJlqqEBLAIbXluVdTVdZ24ZcMAUXG6vcDZZW55jIX5dtqZekbc0P1324V3U_gwPRzaOn0dZZfkj68kkw1eNlvVmEP7D4jQ0WXNcUjJ6rzH-x2-c9Sr9MO6Xm7YP42QifGJYLIyo4j637zBxQvVy2D90Nu9R5WjF7b86m12NmJWLr4Rw/s540/7802703_orig.jpg

ដោយឡែក របាយការណ៍មួយទៀតរបស់សកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសក៏ចុះផ្សាយថា កម្ពុជាឈរលើលេខទី៩ នៅតំបន់អាស៊ី និងលេខរៀងទី១១៩ លើពិភពលោក ជាប្រទេសដែលមានសុភមង្គលទាប។ ដោយជំនាញផ្នែកចិត្តវិទ្យាសង្កេតឃើញថា ពលរដ្ឋខ្មែរភាគច្រើនកំពុងរស់នៅជាមួយនឹងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ខណៈមានពលរដ្ឋខ្មែរខ្លះបានសម្រេចចិត្តបញ្ចប់ជិវីតខ្លួនឯងក្រោមហេតុផលផ្សេងៗ ជាពិសេសគឺទៅលើក្រុមមនុស្សចាស់ និងយុវវ័យ។https://usercontent.one/wp/klinkhamerphoto.com/wp-content/uploads/2020/10/cambodia-poverty-father-and-child-klinkhamer%C2%A9-1160x653.jpg?media=1704452932

លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានឲ្យដឹងថា បញ្ហាវិបត្តិផ្លូវចិត្តអាចបង្កឡើងដោយកត្តាច្រើនយ៉ាងដូចជាបញ្ហាសង្គម ភាពអយុត្តិធម៌ ការរំលោភបំពានសិទ្ធិ បញ្ហាបំណុល និងសេដ្ឋកិច្ចធ្លាក់ចុះជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUCttG717hRCqjIxB9GwFsDQ56uMz-gSkoErFdUcU2OW2TLlE5pgMPe0uJd8yesOMhblXrsEuz-5y53tPPt8vFLF-a8dBiEI-1xicooHpeJwwfjpxkx4TifHGp6_g2kR5S-QOWC329lS309MzFRfEZh0g9tiMHB0yOmEfWPwswhhFc3TwfDZACTBjY568/s1274/photo_2024-06-26_11-50-05.jpg

ដែនជម្រកសត្វព្រៃកែវសីមា ជាទីសុខក្សេមក្សាន្តនៃធម្មជាតិ សត្វព្រៃ និងជីវចម្រុះ ដែលសាកសមបំផុតសម្រាប់ដំណើរកម្សាន្តបែបផ្សងព្រេង!

0

យោងតាមវីដេអូ ដែលបានដាក់បង្ហោះដោយ USAID Cambodia គឺបានបង្ហាញពីទិដ្ឋភាពដ៏ស្រស់ត្រកាលនៃធម្មជាតិព្រៃព្រឹក្សា និងជីវចម្រុះ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលជាទីសុខក្សេមក្សាន្ត។

ដែនជម្រកសត្វព្រៃកែវសីមា ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ហ៊ុនព័ទ្ធជុំវិញទៅដោយព្រៃដ៏ក្រាស់ក្រាល ដែលមានទំហំប្រមាណ ២៩២,៦៩០ហិកតា។ នៅទីនោះ គេបានចាត់ទុកវាជាតំបន់ការពារធម្មជាតិ ដែលប្រមូលផ្តុំទៅដោយជីវចម្រុះដ៏សម្បូរបែប និងទ្រព្យធម្មជាតិដ៏មហាសាល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0C-pQxjQZUDZw-6KcEQjs3ckwO5bAzBgLLL3e_OJJdqyfj_OACX8ABfkRvOSDuyhsPjDrjXeWzkobd9v91rN7ik3h4flMzJRPhQGlT_v9ZgBVicsWx6piUdg0iWNTnrtvXU4id7qwYi-oLzpHFyVp4lu-w_XGqjoC7iw5uJqgdNfKUIrodgnMwXuvEeU/s900/photo_2020-10-06_09-01-52.jpg

ដែនជម្រកនេះ គឺពិតជាសាកសមណាស់សម្រាប់អ្នកដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង ទទួលបានបទពិសោធន៍នៃការដើរព្រៃដ៏អស្ចារ្យ ដែលមានទំនាក់ទំនងយ៉ាងស្និតជាមួយនឹងធម្មជាតិនិងសត្វព្រៃ។ ខណៈដែលភាពត្រជាក់ពីអ័ព្ទផ្សែង អមជាមួយនឹងទស្សនីយភាពដ៏ស្រស់ស្អាតនៅទីនោះនឹងបង្កើតជាអនុស្សាវរីយដែលមិនអាចបំភ្លេចបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcUmUiMh95jWo0kUgubW0vKJYmd5D9lZc80LEAAeMPo6TEkEqDfd4spr97WksRbvv8qgxz4fSoN16Ya9Y4L_FDi5TE5edch0yNdR1yQncALhaU6jljKoerBqU6eJFj6MMR0jy-Dcn3wpIjF7PyWRlWgcR76eOVlcMj4k3LTx6f_AHn-7hVJdIjgQ9n9co/s1024/photo_2024-05-08_15-57-10-3-1024x682.jpg

ដែនជម្រកសត្វព្រៃកែវសីមានេះទៀតសោត គេក៏ប្រទះឃើញថាមានសត្វ រុក្ខជាតិនិងបុចផសិត (fungi species) ចំនួន ៩៥៩ ប្រភេទ ព្រមជាមួយនឹងមានវត្តមានសត្វព្រៃកម្រមួយចំនួន ដូចជាសត្វដំរីពូជអាស៊ី សត្វពានរ រួមមានទោចថ្ពាល់លឿង ស្វាកន្ទុយស ប្រភេទមាំសាសី និងសត្វស្លាបជាច្រើនប្រភេទ និងរុក្ខជាតិ ៧៥ មុខផ្សេងទៀត ដែលប្រឈមមុខនឹងការជិតផុតពូជ បាននឹងកំពុងស្ថិតនៅក្នុងដែនជម្រកនេះផងដែរ។ នេះបើយោងតាមរបាយការណ៍ពីអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា WCS។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbHP-LixSlAf6JgIZNLGUQLg-KEmbkjjEz4XOjxHGMkUgn0qUnza5U42GpV44Dtne3HZRbbCwYgnMUCsRzqbloVz4EtsAQQIjFV9kdDU5kZDqyVf2sYa6_tUHO8w8rgRY0I-fB9Gk3KbLmixfJid1Wpssc3bcVvuIsmWTGOwi5WxSGh39cY6mCFFEDsnM/s750/%E1%9E%95%E1%9E%B6%E1%9E%8F%E1%9F%8B%E1%9F%A1-edited.jpg

យោងតាមការបញ្ជាក់ពីក្រសួងព័ត៌មានបានឲ្យដឹងថា «ដែនជម្រកសត្វព្រៃកែវសីមាមិនត្រឹមតែជាដែនជម្រកសត្វព្រៃដែលមានព្រៃស្រោងនិងអាចលក់ឥណទានកាបូននោះទេ តែជាតំបន់ការពារធម្មជាតិដែលមានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វព្រៃនិងជីវៈចម្រុះជាច្រើនទៀត»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhju0nuoB9IfgpwoO7PLcNdKHjaaVDkCfn4mQ5w9LFEAspABmVWr0f9vAI0LotltbFbSrMbqDLWuDQ3QGWw4EqwBTBbowBlSK0SDjCFivCL19d9OsRAqxiWQD0cbx7pEvIYX0t3t1EnzEeNwTvcvUJbzYozI93ner4Eq7PNvczwRdC6FLqAqflnGGouvsM/s900/photo_2020-10-06_09-01-50-2.jpg.jpg

លើសពីនេះទៅទៀត គម្រោងរេដបូកនៅកែវសីមានេះក៏បានជួយការពារព្រៃឈើនិងសត្វព្រៃជាច្រើនអនេក ព្រមទាំងជួយដល់ការរស់នៅរបស់សហគមន៍មូលដ្ឋានជាពិសេសជនជាតិដើមភាគតិចពូនង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHrT2xuYnUcZtbS6Ym0oGLRjZn3l7nJPKhUkrN65eEbGIZ5gku1mvNUu2-S9EGiGMY-tK8jzvJN3uhHfTOl6p6R_VnCp3kmu-H9UpL1OwHrdwM31JDY_uLUN55ZN8Np-gyrZKNzo8IpUzHa0X23fpMivTYgeHVVB9f7tEzst-y5T8FVuGaS5M3fQpQF4E/s855/3.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQpDLlYQZLIeOHIntpnvh5QjUcv6t2CnfpJ8SWsfA_vLo3bp9Wr4IV2DzhzIY5IKXc8gH4AWnOApzVRMeJyMwqiVQJq2pf8dFOCgFTs9x6zfrwfrOBPdbuQKpdX33BJs-0LeqXG_2auBZyFF_6RYJVrD8FTy3Q66DYplmzX6aurW2ds87gLzj0h5RiGoE/s855/2.jpg

ស្ត្រីនៅប្រទេសអ៊ូហ្គង់ដាកែច្នៃកាកសំណល់អាហារធ្វើជាធ្យូងអនាម័យ

0

ប្រទេសអ៊ូហ្គង់ដា ៖ រយៈពេល២០ឆ្នាំមកនេះ ប្រទេសអ៊ូហ្គង់ដា (ស្ថិតនៅអាហ្វ្រិកខាងកើត) បានបាត់បង់ធនធានធម្មជាតិព្រៃឈើរហូតដល់ជាង១លានហិកតា ។ ហេតុនេះ ដើម្បីបញ្ឈប់សកម្មភាពកាប់បំផ្លា.ញ ព្រៃឈើយ៉ាងខ្លាំងក្លា ស្ត្រីរស់នៅក្នុងតំបន់នាំគ្នាកែច្នៃកាកសំណល់អាហារធ្វើជាធ្យូងអនាម័យដើម្បីចម្អិនម្ហូបអាហារ និងលក់យកប្រាក់ចំណូល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLs7qLKy5SB_1Ust2K32zeVPs68T0wgr9sF3YGfCXe3eAJthtPUG4rfQCW8zL4PKK5TKsX3QeSRTs3ifmXrH_onu1MeLfVR0TkFlTZs8ypqsvshtOpdN-dhyYfdwLwgVsEygTBic5IzSfHRI2qLIkvjQnIDiC2QKxmyQpbZMZWh8ghy3DZEDW9szrc3-Y/s1024/photo_2024-06-26_11-17-43.jpg

ព្រៃឈើនៅប្រទេសអ៊ូហ្គង់ដាសម្បូរទៅដោយជីវចម្រុះ ហើយវាផ្តល់ផលប្រយោជន៍ដល់អ្នកស្រុករស់នៅក្នុងតំបន់ និងបរិស្ថាន ។ ប៉ុន្តែក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក អ៊ូហ្គង់ដាបានបាត់បង់ធនធានធម្មជាតិព្រៃឈើអស់យ៉ាងច្រើន ហើយមូលហេតុមួយនៃការបាត់បង់ព្រៃឈើ គឺការកាប់ដើមឈើយកមកធ្វើអុសដុតរបស់ពលរដ្ឋ ។

ការធ្វើធ្យូងអនាម័យពីកាកសំណល់អាហារទាំងនេះ បានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ស្ត្រីរស់នៅក្នុងតំបន់ ដូចជា ៖ ជាវត្ថុគ្មានជាតិពុល និងពុំប៉ះពាល់បរិស្ថាន ហើយការប្រើប្រាស់ធ្យូងអនាម័យ គឺមានគុណភាពល្អជាងធ្យូងធ្វើពីអុសធម្មតា និងមានតម្លៃថោកជាង ។ ក្រៅពីនេះ វាបានជួយកាត់បន្ថយពេលវេលាផងដែរ ពីព្រោះស្ត្រីក្នុងភូមិពុំចាំបាច់ទៅកាប់ឈើក្នុងព្រៃធ្វើអុសដុតទៀតទេ ប៉ុន្តែពួកគេបានទទួលប្រាក់ចំណូលពីការលក់ធ្យូងអនាម័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6MCvfBfAmXXEqxuZh9uC71CqmZD_Ym-nEuF-ySWfk1gMV5JZhcy1_cn3rqOn2zisNiMFJgV7mYrY6_Xam_koBO5BkFK7dmgtp0jwllPVfGYE3vlGZbOEm3C5TomxgXGsO-1GMkc5k-HEMYtzvO-AV9uyO05DO1HrefMfHGyJqwg9ET5Fyt_0CgYOcT2o/s1280/photo_2024-06-26_11-17-47.jpg

Godliver Businge ជាប្រធានគម្រោង Women’s Earth Alliance (WEA) នៅប្រទេសអ៊ូហ្គង់ដា និងជាអ្នកចូលរួមបង្កើតគម្រោង Uganda Women’s Water Initiative (UWWI) ដែលបើកឱកាសឱ្យស្ត្រីបានរៀនសូត្រពីរបៀបធ្វើធ្យូងអនាម័យពីកាកសំណល់អាហារ ដើម្បីប្រើប្រាស់ជំនួសអុសក្នុងព្រៃ និយាយថា ៖ «ប្រទេសអ៊ូងហ្គង់ដាគ្មានច្បាប់ការពារព្រៃឈើតឹងរ៉ឹងដូចប្រទេសជិតខាងទេ ដូចជា ៖ កេនយ៉ា និងតង់ហ្សានី ប៉ុន្តែអ៊ូហ្គង់ដាប្រៀបដូចជាទីផ្សារបើកចំហរមួយ ដែលយើងអាចធ្វើអ្វី ឬលក់អ្វីក៏បាន» ។

គម្រោង Uganda Women’s Water Initiative បានផ្តល់ចំណេះដឹងពីវិធីធ្វើធ្យូងអនាម័យពីកាកសំណល់សរីរាង្គ ដោយយកផ្ទះរបស់អ្នកភូមិធ្វើជាកន្លែងអប់រំ ។ Hajra Mukasa ជានាយករបស់ Women’s Earth Alliance ប្រចាំអាហ្វ្រិកខាងកើតនិយាយថា ៖ «យើងដឹងថា ស្ត្រីមានតួនាទីជាម្តាយផង និងជាភរិយាផង ហើយយើងតែងតែផ្តោតជានិច្ចថា នឹងជួយឱ្យស្ត្រីមានកម្លាំងអាចជួយខ្លួនឯង និងគ្រួសារ ហើយយើងពុំចង់ឱ្យគម្រោងនេះប៉ះពាល់វប្បធម៌នៅទីនេះទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4WWrLLnH6Gb0ejBFzXUMCsaSMi6BsqZp95d26M2Vc9m2en9Yzkl0HNg3I6R0w-i6v25ZDHYZw1WPIfNXkC9rNGWZ63zvb40i9MFJYIASmT5Po7ugRKSCPM5O7a7Qs0a-WxlkhiJ3W7NqzLPGjXWJM3koa2lG27onM5xz_sR3jiiYy5rXhgxDEYIrON5Y/s1280/photo_2024-06-26_11-17-51.jpg

ចំណែកវិធីធ្វើធ្យូងអនាម័យមានភាពងាយស្រួលសម្រាប់ពួកគេ គឺពួកគេចាប់ផ្តើមលាយធ្យូងពីកាកសំណល់សរីរាង្គ ដែលមានជាតិកាបូនផ្សំជាមួយសារធាតុស្អិតផលិតពីម្សៅ ឬដីឥដ្ឋ ។ បន្ទាប់មក ពួកគេក៏ផ្សំសារធាតុទាំងនេះដោយដៃរបស់ខ្លួន ឬអាចប្រើប្រាស់ម៉ាស៊ីនផលិតធ្យូងជារាងមូលក៏បាន រួចហើយ យកធ្យូងទាំងអស់ទៅសម្ងួតឱ្យស្ងួតសម្រាប់ទុកចម្អិនអាហារ ៕

ដឹងអត់? តើរថយន្តអគ្គិសនីមួយណាដែលមានល្បឿនលឿនជាងគេបំផុតក្នុងលោក?

0

វិស័យរថយន្តអគ្គិសនីនាពេលបច្ចុប្បន្ននេះគឺមានការពេញនិយមខ្លាំងណាស់នៅទូទាំងពិភពលោក ដោយសារគុណភាពល្អជាងរថយន្តសាំង ងាយស្រួលបញ្ឆេះ សំឡេងស្ងាត់ ក៏ដូចជាមានរូបរាងទាក់ទាញផងដែរ។ តាមពិតទៅរថយន្តអគ្គិសនីមិនមែនទើបតែមានវត្តមានថ្មីៗនោះទេ វាមានប្រវត្តិយូរណាស់មកហើយ ប៉ុន្តែដោយសារការអភិវឌ្ឍន៍ម៉ាស៊ីនចំហេះខាងក្នុងនៅដើមសតវត្សទី ២០ ក៏បាននាំឱ្យមានការធ្លាក់ចុះនៃរថយន្តអគ្គិសនី។ នៅអំឡុងឆ្នាំ ១៨៣០ រថយន្តប្រើសាំងមានកម្លាំងខ្លាំងជាង ហើយមានរយៈចម្ងាយឆ្ងាយជាង និងលឿនជាងរថយន្តអគ្គិសនី ទើបរថយន្តអគ្គិសនីមានប្រជាប្រិយភាពតិច ហើយនៅទីបំផុតត្រូវបានជំនួសដោយរថយន្តប្រើសាំងតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7g83FlwPkFjsV1PTh_LrQ3hwxF8g7yFi4VdJzTnIu6Ah8Fhk9WGOINKmT7T9GIv9Q1twO5YW98E6vOD3yV9Zulxp4nGL1p7vVm48-3VOJizFsJWkk8q7Nf3QBbFkIS3E26vuZY1UEiTbo65I0_LjEbep1id5NORBdJgrjzQhIfUyEjHavkwQRigqdcds/s1280/photo_2024-06-26_11-05-11.jpg

ទោះជាយ៉ាងណាសព្វថ្ងៃនេះក្រុមហ៊ុនធំៗជាច្រើនបានកំពុងចាប់ផ្តើមអភិវឌ្ឍរថយន្តអគ្គិសនីឡើងវិញ ហើយក៏ផ្ទុះការចាប់អារម្មណ៍ម្តងទៀតនៅជុំវិញពិភពលោក។ ដូច្នេះហើយតើអ្នកដឹងទេថា បច្ចុប្បន្ននេះរថយន្តអគ្គិសនីមួយណាដែលមានល្បឿនលឿនជាងគេបំផុតក្នុងលោក?
ចម្លើយនោះគឺ Aspark Owl SP600 ដែលបច្ចុប្បន្នទទួលបានតំណែងជារថយន្តអគ្គិសនីលឿនបំផុតក្នុងពិភពលោក បន្ទាប់ពីបានឈានដល់ល្បឿនអតិបរមា ៤៣៨.៧ គីឡូម៉ែត្រក្នុងមួយម៉ោងនៅឯផ្លូវសាកល្បង Papenburg ក្នុងប្រទេសអាល្លឺម៉ង់កាលពីដើមខែមិថុនា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbqGwgAheEkt1EgPg8JDcZ5pP7_xjkB5ownLqY-qhgzBwsoio_AyQ9IBt_b5AiKH3zPT7RFwlUde9Hz9Q2ZiiOBMneaBkFEvHyNKWcmyOYoOriWZ5GHM8rL7X66K05arZl8SHNFRT3CdHYL3gGt51OI1czle-HOFclX_A4oiwaz7YWJ40868mOWw1TzgM/s5607/Aspark%20OWL%20SP600%20hypercar%20.%20It%20set%20a%20new%20electric%20car%20speed%20world%20record%20reaching%20438.73%20kph.%20Papenburg,%20Germany.%208%20June2024.(Matteo%20Teti,%20Aspark)%206.jpg

Aspark Owl SP600 គឺជារថយន្តជប៉ុនដែលផលិតពីក្រុមហ៊ុន Aspark ក្រោមការដឹកនាំរបស់នាយកប្រតិបត្តិ Masanori Yoshida។ រយន្តនេះត្រូវបានផលិតឡើងដំបូងក្នុងឆ្នាំ ២០១៧ ដោយមានសមត្ថភាពមិនធម្មតា ដូចជាការបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមតែ ១.៨៩ វិនាទីប៉ុណ្ណោះ។ ល្បឿនដ៏លឿននេះក៏បានបំបែកកំណត់ត្រារបស់រថយន្តអគ្គិសនីផ្សេងៗ ដោយឈានដល់ល្បឿនកំពូលមិនគួរឱ្យជឿ ៤៣៨.៧ គីឡូម៉ែត្រក្នុងមួយម៉ោង លើសពីកំណត់ត្រាមុនរបស់រថយន្ត Rimac Nevera គឺ ២៦.៧ គីឡូម៉ែត្រក្នុងមួយម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg3KJRJTBO6x2aYjibuhqfCt7g8nsgaBZyRS94QC2KqAyudCmoy2kQdn74CFqmaHwcTq0ybJrJx8O28PVmvJxExpY8jGog9PrcrDA8CGHhfZzhlCTD_V55BRTGDYF47v8ypUtiXY8ulk1IFRFu95TSYWFiehhV4pzY280K1n7Z-w6wXMLwAPW34z7D1bU/s750/unnamed.jpg

ភាពជោគជ័យនេះគឺជាលទ្ធផលនៃចក្ខុវិស័យរបស់នាយកប្រតិបត្តិ Aspark លោក Masanori Yoshida រួមជាមួយនឹងការសហការបច្ចេកទេសជាមួយ Manifattura Automobili Torino និង Bridgestone។ Masanori Yoshida ចែករំលែកថា “ដំណើរដើម្បីអភិវឌ្ឍម៉ូដែល Owl hypercar គឺមានរយៈពេលប្រហែល ១០ ឆ្នាំ ហើយគោលដៅរបស់យើងគឺបង្កើតរថយន្តដែលមានល្បឿនលឿនបំផុតនៅលើពិភពលោក ហើយបច្ចុប្បន្នយើងសម្រេចបានកំណត់ត្រាពិភពលោកនៃល្បឿនអតិបរមា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilrAcoV2ZsumTcHxsMAXwfsp0SO5YzheWqzGuCLa6U0gFimwO34zr77jREqX_8E8X4kqOu8Dy2fsChJsXKAyPJv7Rt7-q88qlSDX42aCACF0tyxnR20pni7JtmN4LAUmep4raRGNIkbXxhv5Ed0PHy53MIhqnvLwsQYUWl5-Q2nfyqGmdySNqVWN1RKVY/s1024/Worlds-fastest-EV-Aspark-OWL-rear.webp

Aspark Owl SP600 គឺជាម៉ូដែលរថយន្តអគ្គិសនីដ៏គួរឱ្យចាប់អារម្មណ៍ជាមួយនឹងការរចនាតែមួយគត់ ដំណើរការដ៏មានឥទ្ធិពល និងបច្ចេកវិទ្យាទំនើបជាច្រើន។ ការដណ្តើមបានកំណត់ត្រារថយន្តអគ្គិសនីលឿនបំផុតរបស់ពិភពលោក បានបញ្ជាក់ពីជំហររបស់ Aspark Owl SP600 នៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនី និងបើកសករាជថ្មីសម្រាប់រថយន្តអគ្គិសនីដែលមានសមត្ថភាពខ្ពស់៕

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ “ឧកញ៉ា” ៤រូប

0

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ “ឧកញ៉ា” ៤រូប តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងនោះ ឧកញ៉ាទាំង៤នាក់នោះរួមមាន៖

១. ឧកញ៉ា ពូ សុធីរៈ
២. ឧកញ៉ា តាំង ទូនសុង
៣. ឧកញ៉ា សំ ប៊ុន
៤. ឧកញ៉ា ឌី បញ្ញាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_YmyUvqus_kiUkpDBQYSMZ90_E_ren_KEKFFZN9uic41jgl_M__WTvkgJ8Zpyc8hqB9ijByxMcWWIq6ELH8gk2A4VEgRehumY5jxaJmzAj_ZJrTiGUhFpjzR84rbchWNLKwTAl3Rr-QwC-CTfBlfC7iospHlufApYN6v9dQE8lTFerKzcpRTVqRXSG9s/s1243/449066610_887727116724959_6883430027175392368_n.jpg

 

ប្រទេសកាណាដានឹងប្រកាសដំឡើងពន្ធលើរថយន្តអគ្គិសនីរបស់ចិន

0

ប្រទេសកាណាដា ៖ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសកាណាដាគ្រោងដំឡើងពន្ធរថយន្តអគ្គិសនីចិន បន្ទាប់ពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានប្រកាសដំឡើងពន្ធនាពេលមុននេះ ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដាថ្លែងថា បច្ចុប្បន្ន ឧស្សាហកម្មក្នុងស្រុកកំពុងប្រឈមនឹងបញ្ហាការផ្គត់ផ្គង់រថយន្តលើសលប់ (Over Supply) របស់ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQrQPG6KIvDRG-yz5SL7QM3YhyphenhyphenmCwaEJrvStDfT4pATZXDo6oOlAZZuuqfr4ety7lZA_DjsIWsSviOacTeq0ojlM-UJVFJBj6hpAZfkpHMp7VOFpIZwslBMiYO5a5XFbNX6jSOdyYoxzs41WrRI4Pvgv8DQsXU2TAjkEFSAx_EvCdXkPVP24caTybIbps/s960/photo_2024-06-26_10-23-22.jpg

សារព័ត៌មានរ៉យទ័ររាយការណ៍ថា កាណាដា គឺជាប្រទេសចុងក្រោយគេ ដែលគ្រោងដំឡើងពន្ធរថយន្តអគ្គិសនីនាំចូលពីចិន ក្រោយពីប្រទេសជាមិត្ត គឺសហរដ្ឋអាមេរិកបានដំឡើងពន្ធរថយន្តអគ្គិសនីចិនរហូតដល់១០០% ។ បន្ទាប់មក សហភាពអឺរ៉ុប (European Union) បានប្រកាសដំឡើងពន្ធរថយន្តអគ្គិសនីចិនបន្ថែមទៀត ស្មើនឹង៣៨% នៅខែមិថុនា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjidTto_Uwekn1mGdd_pGEGrptj9EcIpp3bePgCoDgkjXvn07sPKHpf7oABc_yMA1rmIJPLKFus5GSAGefZ-eatnBwmPVQD-DBkfrqcDGNkuaIR5wS6QaaDU8nIzp4tvbn8eNc2l1FIzU1pzia3i6YGaetwjjkCv3jtsZwpu5_W2P8C9piUUvuSHgU5bzE/s1280/photo_2024-06-26_10-23-28.jpg

លោកស្រី Chrystia Freeland រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដា ថ្លែងថា ប្រទេសកាណាដាកំពុងតែពិចារណាថា តើគួរតែដំឡើងពន្ធរថយន្តអគ្គិសនីនាំចូលពីចិនឬយ៉ាងណា? ក្រោយពីផ្នែកឧស្សាហកម្មក្នុងស្រុកជូនដំណឹងមកថា ពួកគេប្រឈមនឹងការប្រកួតប្រជែងមិនយុត្តិធម៌ ដោយសារការអនុវត្តគោលនយោបាយផលិតរថយន្តលើសលប់ក្នុងទីផ្សាររបស់រដ្ឋាភិបាលចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0f6c0M8w6gsN7cIT2-uoDi_TUeYefK_iWw07grHStShn-KdljoO3ZTYQFuZkTdGC9hQnzRSHw6VtyoEvpqqcfOdJgPH__YAnvRyafRc562bjSKlIs7XKzy4CgpHm99CtihDlBlBHIS-uY5YCj8f0BNmwCkdhZOhuvGfJtErxFWeHamsho73UvhY6e5H4/s960/photo_2024-06-26_10-23-31.jpg

លោកស្រី Chrystia Freeland បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងទីក្រុងវ៉ន រដ្ឋអនថារីអូ ថា ៖ «ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនៅចិនតាំងចិត្តផលិតរថយន្ត ដើម្បីផ្គត់ផ្គង់ទីផ្សារពិភពលោកឱ្យសម្បូរហូរហៀ និងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទូទាំងពិភពលោក រួមទាំងកាណាដាផងដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRMvEADupD4yG_v9gDRPR1Fj48or0BeqB9qqdfaQUNLzUgTAzN9GdP0ybmvcB081L8k-6DjH1TkDZHae14TYaHBAq9c046dywkfSHjMzBhEMi_jBjr8CAsB8QPiAqVdXQmCg7KTJjK_hFtj3Du-JL4WChvmhbXIATQXYRVvXMvMe2hoeD5DwO7Krvqt_A/s1020/byd-atto-3-electric-car-1-6379730-1683028706699.jpg

ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដាបែបនេះ គឺចង់បង្ហាញពីក្តីបារម្ភស្រដៀងគ្នានឹងបញ្ហាដែលកើតឡើងនៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ។ លោកស្រីបញ្ជាក់ថា រដ្ឋាភិបាលកាណាដានឹងបើកការពិភាក្សាជាសាធារណៈរយៈពេល៣០ថ្ងៃ គឺចាប់ពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ តទៅ ដើម្បីស្តាប់មតិយោបល់របស់ភាគីផ្សេងៗថា តើកាណាដានឹងស៊ើបអង្កេតក្រុមហ៊ុនរថយន្តអគ្គិសនីចិន ដើម្បីឈានដល់ការដំឡើងពន្ធរថយន្តនាំចូលពីចិនឬយ៉ាងណា ៕