តារាចម្រៀងរ៉េបដ៏ល្បីល្បាញបំផុតក្នុងឧស្សាហកម្ម K-pop គឺ LISA BLACKPINK បានសម្រេចជ្រើសយកអាគារដែលគេល្បីថាមានខ្មោចលងសាហាវខ្លាំងបំផុតក្នុងប្រទេសថៃ គឺអាគារ “New World Department Store” មកថត MV បទថ្មីរបស់នាង។
កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ យោងតាមគេហទំព័រ LLOUD ដែលជាផលិតកម្មគ្រប់គ្រងដោយ LISA ផ្ទាល់បានចេញ Teaser សម្រាប់បទចម្រៀងថ្មីរបស់នាង ដែលមានចំណងជើងថា “ROCKSTAR” ដែលនេះគឺជាការវិលត្រឡប់ជាលើកដំបូងរបស់នាងចាប់តាំងពីភាពជោគជ័យដ៏ធំនៃបទ “LALISA” ក្នុងឆ្នាំ ២០២១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-9QC-c9vI36h0_xQECRtF3t8DCuvzFphtuh8AgFxAZvXLoCfKxe7iwFucY4guiEwFu2KaLKM_F0ikqx_BdEXMi-dzpI_IE7SrLN2R68x5YgjJoOObY_BeOudyMjkxG4S7aV-z840FVFWW6II8dvXUsHURIJpPzsS2M2lP68hoZRNcSq5rmokfYEHl2gs/s1280/photo_2024-06-26_14-13-33.jpg

នៅក្នុង Teaser ខ្លីៗរយៈពេល ១០ វិនាទីនោះគឺ LISA បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំងចំពោះការសម្តែងដ៏អស្ចារ្យរបស់នាង ដែលបង្ហាញពីរាងកាយដ៏ល្អឥតខ្ចោះ និងការស្លៀកពាក់ដ៏ឡូយ អមដោយពន្លឺភ្លើងភ្លឺចែងចាំងនៅពីក្រោយ ដោយបង្កើតនៅរូបភាពខុសប្លែកពីតារាចម្រៀងផ្សេងទៀត។ នៅក្នុងឈុតខ្លី LISA បាននិយាយពាក្យដ៏មានអនុភាពថា “Baby I’m a Rockstar” ដោយសង្កត់ធ្ងន់លើឋានៈរបស់នាងជាតារារ៉ុក។ ដូច្នេះការវិលត្រឡប់មកវិញនៅអាល់ប៊ុមទោលរបស់ LISA លើកនេះគឺពិតជាមិនធម្មតាឡើយ ធ្វើឱ្យអ្នកគាំទ្រជុំវិញពិភពលោកមិនអាចទន្ទឹងរង់ចាំបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkdm0FNuGktPtITt2erBLHIg38zlg8vmMj7LqpCC2a2ywbkGZYLaV17kfPSOnbUlCzFN0Kx19C7MiL7lRja_4tFmho0G97JbSZdjJ8ajs0bSBkM9bZ7x1-WGL7tU14vKwffYb0yfOlosVGn8xMHLzey4MhdPK7DQ9NGRK3LOmCLL9RPmWMaSNjDFLxIp4/s1280/photo_2024-06-26_14-13-34%20(2).jpg
បើយោងតាមប្រភពមួយបានឱ្យដឹងថា LISA គឺបានសម្រេចយកអាគារដែលគេល្បីថាមានខ្មោចលងសាហាវខ្លាំងបំផុតក្នុងប្រទេសថៃ គឺអាគារ “New World Department Store” មកថត MV បទថ្មីរបស់នាង ដែលត្រៀមនឹងចេញនៅថ្ងៃទី២៨ មិថុនាខាងមុខនេះ។ អាគារផ្សារទំនើបដែលគេបោះបង់ចោលដ៏ធំនៅប្រទេសថៃនោះ (New World Department Store) ត្រូវបានគេនិយាយតៗគ្នាថាមានពពួកខ្មោចជាច្រើនផ្តុំគ្នា ហើយនៅទីនោះគឺល្បីថាមានខ្មោចលងសាហាវខ្លាំងណាស់ អ្នកណាៗក៏មិនហ៊ានទៅទីនោះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPJN9sLBCWcAlxmrgsNbEQnFUiScqt588nukP21saqONAnUuWoXo3ouZ26TPjSznsN8bOFjysMGFMKaUbKgFAw4l6WnZfvqISwLwibMUj31fxh9olBEEmNJRn2LVkicZfpPdvyVZvYlmd5OebY9Tk7JExm73mdypRk6nucyp6L3CnYhxWJyppIowL_B7g/s1280/photo_2024-06-26_14-13-35%20(2).jpg

ទោះជាយ៉ាងណានេះគ្រាន់តែពាក្យចចាមអារ៉ាមប៉ុណ្ណោះ ដោយសារអាគារនោះត្រូវបានគេបោះបង់ចោលជាង ២០ ឆ្នាំហើយ នៅក្នុងទីធ្លានោះគឺធំទូលាយ ងងឹត និងស្ងប់ស្ងាត់ទើបមិនសូវមាននរណាបានមកដល់។ មូលហេតុដែលគេបោះបង់អាគារនោះចោលគឺដោយសារច្បាប់សាងសង់ជាន់ច្រើនពេក ដូច្នេះរដ្ឋាភិបាលក៏បញ្ជាឱ្យរុះរើ ហើយផ្សារទំនើបនេះក៏ទទួលរងការវាយប្រហារដោយភ្លើងឆេះបំផ្លាញដំបូលរចនាសម្ព័ន្ធ ធ្វើឱ្យខាតបងហិរញ្ញវត្ថុច្រើនទើបគេសម្រេចបោះបង់វាចោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpMnxz-_VPo87dhjgsaAcr9HSoq8YOTw_QIFmLE2xxub2p5GXSYkJGcBX0Gm3KBU57cEYxns-r6sZ3QYPk2CIYsnS36vnpJR0-gsYh4z74zpizPs3cJpjjD-RS7j7omcJ4NfaiBw0BY9gKCE6X7Dm4Ia8GCnpOr9PmdbtRPtO81Iu9JGiDd_aSNHfSDO4/s1110/photo_2024-06-26_14-13-35.jpg

ទោះជាយ៉ាងណា បច្ចុប្បន្នកន្លែងនេះគឺបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នករុករកទីក្រុង និងអ្នកចូលចិត្តផ្សងព្រេង ឬក្រុមមនុស្សដែលចូលចិត្តស្រាវជ្រាវ។ អាគារដ៏គួរឱ្យខ្លាចនេះក៏ត្រូវាបានគេជ្រើសរើសយកមកថតជាភាពយន្តបែបភ័យរន្ធត់ៗផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitohgIlpGVziFKHA4KVOVXRTG_sRgAYub13jiN0_Jqfk6L9R_yGy6uz4zqRuh9rHTrPqpfmk9Ek7pELDk5VWeVWBsuC8UprD04HGR8vsLUXkDfvbuDBu74qEUI2wXs2PG22gRi7LgoqJ6vX96Wvi6efHf-do0T4cp60DXFmQYX7I2UVlTjg1NR6dfmGA8/s1280/photo_2024-06-26_14-13-34.jpg