Home ព័ត៌មានអន្តរជាតិ ប្រទេសកាណាដានឹងប្រកាសដំឡើងពន្ធលើរថយន្តអគ្គិសនីរបស់ចិន

ប្រទេសកាណាដានឹងប្រកាសដំឡើងពន្ធលើរថយន្តអគ្គិសនីរបស់ចិន

41
0

ប្រទេសកាណាដា ៖ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសកាណាដាគ្រោងដំឡើងពន្ធរថយន្តអគ្គិសនីចិន បន្ទាប់ពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានប្រកាសដំឡើងពន្ធនាពេលមុននេះ ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដាថ្លែងថា បច្ចុប្បន្ន ឧស្សាហកម្មក្នុងស្រុកកំពុងប្រឈមនឹងបញ្ហាការផ្គត់ផ្គង់រថយន្តលើសលប់ (Over Supply) របស់ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQrQPG6KIvDRG-yz5SL7QM3YhyphenhyphenmCwaEJrvStDfT4pATZXDo6oOlAZZuuqfr4ety7lZA_DjsIWsSviOacTeq0ojlM-UJVFJBj6hpAZfkpHMp7VOFpIZwslBMiYO5a5XFbNX6jSOdyYoxzs41WrRI4Pvgv8DQsXU2TAjkEFSAx_EvCdXkPVP24caTybIbps/s960/photo_2024-06-26_10-23-22.jpg

សារព័ត៌មានរ៉យទ័ររាយការណ៍ថា កាណាដា គឺជាប្រទេសចុងក្រោយគេ ដែលគ្រោងដំឡើងពន្ធរថយន្តអគ្គិសនីនាំចូលពីចិន ក្រោយពីប្រទេសជាមិត្ត គឺសហរដ្ឋអាមេរិកបានដំឡើងពន្ធរថយន្តអគ្គិសនីចិនរហូតដល់១០០% ។ បន្ទាប់មក សហភាពអឺរ៉ុប (European Union) បានប្រកាសដំឡើងពន្ធរថយន្តអគ្គិសនីចិនបន្ថែមទៀត ស្មើនឹង៣៨% នៅខែមិថុនា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjidTto_Uwekn1mGdd_pGEGrptj9EcIpp3bePgCoDgkjXvn07sPKHpf7oABc_yMA1rmIJPLKFus5GSAGefZ-eatnBwmPVQD-DBkfrqcDGNkuaIR5wS6QaaDU8nIzp4tvbn8eNc2l1FIzU1pzia3i6YGaetwjjkCv3jtsZwpu5_W2P8C9piUUvuSHgU5bzE/s1280/photo_2024-06-26_10-23-28.jpg

លោកស្រី Chrystia Freeland រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដា ថ្លែងថា ប្រទេសកាណាដាកំពុងតែពិចារណាថា តើគួរតែដំឡើងពន្ធរថយន្តអគ្គិសនីនាំចូលពីចិនឬយ៉ាងណា? ក្រោយពីផ្នែកឧស្សាហកម្មក្នុងស្រុកជូនដំណឹងមកថា ពួកគេប្រឈមនឹងការប្រកួតប្រជែងមិនយុត្តិធម៌ ដោយសារការអនុវត្តគោលនយោបាយផលិតរថយន្តលើសលប់ក្នុងទីផ្សាររបស់រដ្ឋាភិបាលចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0f6c0M8w6gsN7cIT2-uoDi_TUeYefK_iWw07grHStShn-KdljoO3ZTYQFuZkTdGC9hQnzRSHw6VtyoEvpqqcfOdJgPH__YAnvRyafRc562bjSKlIs7XKzy4CgpHm99CtihDlBlBHIS-uY5YCj8f0BNmwCkdhZOhuvGfJtErxFWeHamsho73UvhY6e5H4/s960/photo_2024-06-26_10-23-31.jpg

លោកស្រី Chrystia Freeland បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងទីក្រុងវ៉ន រដ្ឋអនថារីអូ ថា ៖ «ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនៅចិនតាំងចិត្តផលិតរថយន្ត ដើម្បីផ្គត់ផ្គង់ទីផ្សារពិភពលោកឱ្យសម្បូរហូរហៀ និងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទូទាំងពិភពលោក រួមទាំងកាណាដាផងដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRMvEADupD4yG_v9gDRPR1Fj48or0BeqB9qqdfaQUNLzUgTAzN9GdP0ybmvcB081L8k-6DjH1TkDZHae14TYaHBAq9c046dywkfSHjMzBhEMi_jBjr8CAsB8QPiAqVdXQmCg7KTJjK_hFtj3Du-JL4WChvmhbXIATQXYRVvXMvMe2hoeD5DwO7Krvqt_A/s1020/byd-atto-3-electric-car-1-6379730-1683028706699.jpg

ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដាបែបនេះ គឺចង់បង្ហាញពីក្តីបារម្ភស្រដៀងគ្នានឹងបញ្ហាដែលកើតឡើងនៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ។ លោកស្រីបញ្ជាក់ថា រដ្ឋាភិបាលកាណាដានឹងបើកការពិភាក្សាជាសាធារណៈរយៈពេល៣០ថ្ងៃ គឺចាប់ពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ តទៅ ដើម្បីស្តាប់មតិយោបល់របស់ភាគីផ្សេងៗថា តើកាណាដានឹងស៊ើបអង្កេតក្រុមហ៊ុនរថយន្តអគ្គិសនីចិន ដើម្បីឈានដល់ការដំឡើងពន្ធរថយន្តនាំចូលពីចិនឬយ៉ាងណា ៕