Home ព័ត៌មានជាតិ ដែនជម្រកសត្វព្រៃកែវសីមា ជាទីសុខក្សេមក្សាន្តនៃធម្មជាតិ សត្វព្រៃ និងជីវចម្រុះ ដែលសាកសមបំផុតសម្រាប់ដំណើរកម្សាន្តបែបផ្សងព្រេង!

ដែនជម្រកសត្វព្រៃកែវសីមា ជាទីសុខក្សេមក្សាន្តនៃធម្មជាតិ សត្វព្រៃ និងជីវចម្រុះ ដែលសាកសមបំផុតសម្រាប់ដំណើរកម្សាន្តបែបផ្សងព្រេង!

83
0

យោងតាមវីដេអូ ដែលបានដាក់បង្ហោះដោយ USAID Cambodia គឺបានបង្ហាញពីទិដ្ឋភាពដ៏ស្រស់ត្រកាលនៃធម្មជាតិព្រៃព្រឹក្សា និងជីវចម្រុះ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលជាទីសុខក្សេមក្សាន្ត។

ដែនជម្រកសត្វព្រៃកែវសីមា ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ហ៊ុនព័ទ្ធជុំវិញទៅដោយព្រៃដ៏ក្រាស់ក្រាល ដែលមានទំហំប្រមាណ ២៩២,៦៩០ហិកតា។ នៅទីនោះ គេបានចាត់ទុកវាជាតំបន់ការពារធម្មជាតិ ដែលប្រមូលផ្តុំទៅដោយជីវចម្រុះដ៏សម្បូរបែប និងទ្រព្យធម្មជាតិដ៏មហាសាល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0C-pQxjQZUDZw-6KcEQjs3ckwO5bAzBgLLL3e_OJJdqyfj_OACX8ABfkRvOSDuyhsPjDrjXeWzkobd9v91rN7ik3h4flMzJRPhQGlT_v9ZgBVicsWx6piUdg0iWNTnrtvXU4id7qwYi-oLzpHFyVp4lu-w_XGqjoC7iw5uJqgdNfKUIrodgnMwXuvEeU/s900/photo_2020-10-06_09-01-52.jpg

ដែនជម្រកនេះ គឺពិតជាសាកសមណាស់សម្រាប់អ្នកដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង ទទួលបានបទពិសោធន៍នៃការដើរព្រៃដ៏អស្ចារ្យ ដែលមានទំនាក់ទំនងយ៉ាងស្និតជាមួយនឹងធម្មជាតិនិងសត្វព្រៃ។ ខណៈដែលភាពត្រជាក់ពីអ័ព្ទផ្សែង អមជាមួយនឹងទស្សនីយភាពដ៏ស្រស់ស្អាតនៅទីនោះនឹងបង្កើតជាអនុស្សាវរីយដែលមិនអាចបំភ្លេចបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcUmUiMh95jWo0kUgubW0vKJYmd5D9lZc80LEAAeMPo6TEkEqDfd4spr97WksRbvv8qgxz4fSoN16Ya9Y4L_FDi5TE5edch0yNdR1yQncALhaU6jljKoerBqU6eJFj6MMR0jy-Dcn3wpIjF7PyWRlWgcR76eOVlcMj4k3LTx6f_AHn-7hVJdIjgQ9n9co/s1024/photo_2024-05-08_15-57-10-3-1024x682.jpg

ដែនជម្រកសត្វព្រៃកែវសីមានេះទៀតសោត គេក៏ប្រទះឃើញថាមានសត្វ រុក្ខជាតិនិងបុចផសិត (fungi species) ចំនួន ៩៥៩ ប្រភេទ ព្រមជាមួយនឹងមានវត្តមានសត្វព្រៃកម្រមួយចំនួន ដូចជាសត្វដំរីពូជអាស៊ី សត្វពានរ រួមមានទោចថ្ពាល់លឿង ស្វាកន្ទុយស ប្រភេទមាំសាសី និងសត្វស្លាបជាច្រើនប្រភេទ និងរុក្ខជាតិ ៧៥ មុខផ្សេងទៀត ដែលប្រឈមមុខនឹងការជិតផុតពូជ បាននឹងកំពុងស្ថិតនៅក្នុងដែនជម្រកនេះផងដែរ។ នេះបើយោងតាមរបាយការណ៍ពីអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា WCS។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbHP-LixSlAf6JgIZNLGUQLg-KEmbkjjEz4XOjxHGMkUgn0qUnza5U42GpV44Dtne3HZRbbCwYgnMUCsRzqbloVz4EtsAQQIjFV9kdDU5kZDqyVf2sYa6_tUHO8w8rgRY0I-fB9Gk3KbLmixfJid1Wpssc3bcVvuIsmWTGOwi5WxSGh39cY6mCFFEDsnM/s750/%E1%9E%95%E1%9E%B6%E1%9E%8F%E1%9F%8B%E1%9F%A1-edited.jpg

យោងតាមការបញ្ជាក់ពីក្រសួងព័ត៌មានបានឲ្យដឹងថា «ដែនជម្រកសត្វព្រៃកែវសីមាមិនត្រឹមតែជាដែនជម្រកសត្វព្រៃដែលមានព្រៃស្រោងនិងអាចលក់ឥណទានកាបូននោះទេ តែជាតំបន់ការពារធម្មជាតិដែលមានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វព្រៃនិងជីវៈចម្រុះជាច្រើនទៀត»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhju0nuoB9IfgpwoO7PLcNdKHjaaVDkCfn4mQ5w9LFEAspABmVWr0f9vAI0LotltbFbSrMbqDLWuDQ3QGWw4EqwBTBbowBlSK0SDjCFivCL19d9OsRAqxiWQD0cbx7pEvIYX0t3t1EnzEeNwTvcvUJbzYozI93ner4Eq7PNvczwRdC6FLqAqflnGGouvsM/s900/photo_2020-10-06_09-01-50-2.jpg.jpg

លើសពីនេះទៅទៀត គម្រោងរេដបូកនៅកែវសីមានេះក៏បានជួយការពារព្រៃឈើនិងសត្វព្រៃជាច្រើនអនេក ព្រមទាំងជួយដល់ការរស់នៅរបស់សហគមន៍មូលដ្ឋានជាពិសេសជនជាតិដើមភាគតិចពូនង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHrT2xuYnUcZtbS6Ym0oGLRjZn3l7nJPKhUkrN65eEbGIZ5gku1mvNUu2-S9EGiGMY-tK8jzvJN3uhHfTOl6p6R_VnCp3kmu-H9UpL1OwHrdwM31JDY_uLUN55ZN8Np-gyrZKNzo8IpUzHa0X23fpMivTYgeHVVB9f7tEzst-y5T8FVuGaS5M3fQpQF4E/s855/3.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQpDLlYQZLIeOHIntpnvh5QjUcv6t2CnfpJ8SWsfA_vLo3bp9Wr4IV2DzhzIY5IKXc8gH4AWnOApzVRMeJyMwqiVQJq2pf8dFOCgFTs9x6zfrwfrOBPdbuQKpdX33BJs-0LeqXG_2auBZyFF_6RYJVrD8FTy3Q66DYplmzX6aurW2ds87gLzj0h5RiGoE/s855/2.jpg