Home ព័ត៌មានជាតិ កម្ពុជាជាប់ជាប្រទេសដែលប្រជាជនមានសុភមង្គលទា.បនិងវិប.ត្តិផ្លូវ.ចិត្តខ្ពស់!

កម្ពុជាជាប់ជាប្រទេសដែលប្រជាជនមានសុភមង្គលទា.បនិងវិប.ត្តិផ្លូវ.ចិត្តខ្ពស់!

74
0

យោងតាមរបាយការណ៍សុភមង្គលពិភពលោកឆ្នាំ ២០២៤ បានឲ្យដឹងថា ប្រទេសកម្ពុជាមានភាគរយខ្ពស់បំផុតនៃចំនួនប្រជាជនរបស់ខ្លួនដែលមានជំ.ងឺផ្លូវ.ចិត្តក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ ខណៈក៏បានចាត់ចំណាត់ថ្នាក់ក្នុងពេលដំណាលគ្នាថាជាប្រទេសដែលមានសុភមង្គលតិ.ចបំផុតនៅក្នុងតំបន់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT61kE-uWtHYEsjp58MORrWGPEanX2CqjvMBJJPKRw4FZ2bKy4iiv_cUz-0slTHuVmrQe8YEWUCgIlbCcGXt-Sr3_7NVYCwysTsPenEC0PHxL0DWWJGiMFW5-Y9TVOaZD5MtZjWIFtCYA3PRk8p49qMmJCSM3G2E64NQl-_ADdO7uEegLzuYiZLnTpfRQ/s1500/190821-cambodia-hair-van-mn-1620.webp

យោងតាមទិន្នន័យពី Sea Rising បានបង្ហាញថា៖ ប្រទេសកម្ពុជាមានប្រជាជនកើតជំងឺផ្លូវចិត្តខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីរហូតដល់ ១២ ភាគរយ ឬស្មើនឹងជិត ២លាននាក់។

ខណៈឡាវស្ថិតនៅលំដាប់លេខ២ បន្ទាប់ពីកម្ពុជា ប្រមាណ ១១.៥៩ ភាគរយ, ម៉ាឡេស៊ីមាន១១.៥៣ ភាគរយ, ហ្វីលីពីនមាន១១.៤៩ភាគរយ, ថៃមាន១១.៤៦ភាគរយ, ទីម័រខាងកើត១០.៩៣ភាគរយ ,មីយ៉ាន់ម៉ាមាន១០.៥៧ភាគរយ ,ឥណ្ឌូនេស៊ី១០.២៤ភាគរយ ,ប្រ៊ុយណេ 9.26 ភាគរយ ,ហើយវៀតណាមជាប្រទេសដែលមានប្រជាជនកើតជំងឺផ្លូវចិត្តទាបជាងគេ ត្រឹមតែ ៩.១១ ភាគរយប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWG4to072MN5XYhJlqqEBLAIbXluVdTVdZ24ZcMAUXG6vcDZZW55jIX5dtqZekbc0P1324V3U_gwPRzaOn0dZZfkj68kkw1eNlvVmEP7D4jQ0WXNcUjJ6rzH-x2-c9Sr9MO6Xm7YP42QifGJYLIyo4j637zBxQvVy2D90Nu9R5WjF7b86m12NmJWLr4Rw/s540/7802703_orig.jpg

ដោយឡែក របាយការណ៍មួយទៀតរបស់សកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសក៏ចុះផ្សាយថា កម្ពុជាឈរលើលេខទី៩ នៅតំបន់អាស៊ី និងលេខរៀងទី១១៩ លើពិភពលោក ជាប្រទេសដែលមានសុភមង្គលទាប។ ដោយជំនាញផ្នែកចិត្តវិទ្យាសង្កេតឃើញថា ពលរដ្ឋខ្មែរភាគច្រើនកំពុងរស់នៅជាមួយនឹងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ខណៈមានពលរដ្ឋខ្មែរខ្លះបានសម្រេចចិត្តបញ្ចប់ជិវីតខ្លួនឯងក្រោមហេតុផលផ្សេងៗ ជាពិសេសគឺទៅលើក្រុមមនុស្សចាស់ និងយុវវ័យ។https://usercontent.one/wp/klinkhamerphoto.com/wp-content/uploads/2020/10/cambodia-poverty-father-and-child-klinkhamer%C2%A9-1160x653.jpg?media=1704452932

លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានឲ្យដឹងថា បញ្ហាវិបត្តិផ្លូវចិត្តអាចបង្កឡើងដោយកត្តាច្រើនយ៉ាងដូចជាបញ្ហាសង្គម ភាពអយុត្តិធម៌ ការរំលោភបំពានសិទ្ធិ បញ្ហាបំណុល និងសេដ្ឋកិច្ចធ្លាក់ចុះជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUCttG717hRCqjIxB9GwFsDQ56uMz-gSkoErFdUcU2OW2TLlE5pgMPe0uJd8yesOMhblXrsEuz-5y53tPPt8vFLF-a8dBiEI-1xicooHpeJwwfjpxkx4TifHGp6_g2kR5S-QOWC329lS309MzFRfEZh0g9tiMHB0yOmEfWPwswhhFc3TwfDZACTBjY568/s1274/photo_2024-06-26_11-50-05.jpg