Home Authors បញ្ចូលដោយ admin

admin

5062 POSTS 0 មតិយោបល់

ទឹកជ្រោះដ៏ស្រស់ស្អាតមួយមិនសូវមានអ្នកស្គាល់ កំពុងសម្ងំលាក់សម្រស់នៅតំបន់ស្ទឹងអារ៉ែង

ទឹកជ្រោះឆាយយោងជាទឹកជ្រោះធម្មជាតិដ៏ធំស្រស់ប្រណិតមួយដែលស្ថិតនៅក្នុងព្រៃនៃទឹកដីអារ៉ែងដែលមានចំងាយផ្លូវប្រមាណជិត២០គីឡូម៉ែតពីសហគមន៍អារ៉ែង។ អ្នកទេសចរណ៍ត្រូវធ្វើរដំណើរដោយថ្មើជើងដែលមានចំងាយផ្លូវដ៏វែងឆ្ងាយមានទាំងជិះទូក​​​​ឆ្លងស្ទឹង​លុយទឹកលុយភក់ លូនក្រាបក្រោមព្រៃឬស្សីនឹងដើមឈើរលំ​​​ថែមទាំងមុសជាច្រើនខាំ ជាពិសេសមានទាំងសត្វទាកជាច្រើនតាមទាមជើង។​​​​តែអ្វីដែលសំខាន់ដើម្បីបានឃើញទិដ្ឋភាពដ៏ស្រស់ត្រកាលទាំងអស់នេះ ភ្ញៀវទេសចរណ៍ត្រូវខំជំនះគ្រប់ឧបសគ្គប្រឹងដើរទៅមុខឥតឈប់។ ភ្ញៀវទេសចរណ៍ត្រូវចំណាយរយះពេល៨ម៉ោងក្នុងចំងាយ១៥គីឡូម៉ែត ក៏ប៉ុន្តែការនឿយហត់ទាំងអស់បាននឹងរលាយមួយរំពេចពេលដែលអ្នកទាំងអស់គ្នាឈានជើងមកដល់មាត់ជ្រោះមួយដែលមានទឹកធ្លាក់ដ៏ធំដែលមានកំពស់ប្រមាណជាង៣០ម៉ែតសំលេងទឹកជ្រោះលឺសូរងំៗលាយឡំជាមួយខ្យល់ត្រជាក់បក់មកត្រសៀកៗហាក់បីដូចជាឋានសួគ៏ក្រោមមេឃដែលមានទេសភាពស្រស់ត្រកាលគយគន់មិនជិនណាយ។ប្រភព: រដ្ឋបាលខេត្តកោះកុង

រុស្ស៊ីបាញ់កាំជ្រួចមកលើមហាវិទ្យារបស់អ៊ុយក្រែន

ប្រទេសអ៊ុយក្រែន ៖ មហាវិទ្យាល័យមួយកន្លែងនៅទីក្រុងខាគីវរបស់អ៊ុយក្រែន ត្រូវបានរុស្ស៊ីបាញ់ដោយកាំជ្រួចកាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ បណ្តាលឱ្យអគារនេះរងការខូចខាតយ៉ាងខ្លាំង ។ អភិបាលក្រុងខាគីវបង្ហើបថា រុស្ស៊ីបានបាញ់កាំជ្រួច២គ្រាប់ចំកណ្តាលក្រុងខាគីវ ដោយគ្រាប់ដំបូងបានបំផ្លាញអាផាតមិន និង១គ្រាប់ទៀតបំផ្លាញមហាវិទ្យាល័យធ្វើឱ្យមានអ្នករងរបួស៤នាក់ ។ នាយកមហាវិទ្យាល័យបង្ហាញថា ការបាញ់កាំជ្រួចនេះបណ្តាលឱ្យមហាវិទ្យាល័យរងការខូចខាតយ៉ាងខ្លាំង...

កោះមិនសូវសម្បូរមនុស្សរស់នៅ ក្លាយជាឋានសួគ៌សម្រាប់សត្វឆ្មា

កោះ Aoshima មានទីតាំងស្ថិតនៅក្នុងខេត្ត Ehime ប្រទេសជប៉ុន ត្រូវបានគេទទួលស្គាល់ថាជាឋានសួគ៌សម្រាប់សត្វឆ្មារស់នៅ​។ ជាមួយនឹងទំហំត្រឹម ៤០អា  កោះនេះ មានប្រជានជនប្រមាណជា៦០០នាក់តែប៉ុណ្ណោះ​ ខណៈសត្វឆ្មាមានប្រមាណជា៣០០ក្បាល នេះបើយោងតាមការជំរឿនចុងក្រោយនៅឆ្នាំ ២០១៨​។ ឆ្មាទាំងនោះ...

ចិនមិននឹកស្មានថាអាមេរិកធ្វើដល់ថ្នាក់ហ្នឹង គឺបាញ់បំផ្លាញបាឡុងរបស់ខ្លួន

ប្រទេសចិន ៖ ក្រសួងការបរទេសចិនបានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង និងតវ៉ាករណីអាមេរិកប្រើយន្តហោះចម្បាំងបាញ់ទម្លាក់បាឡុងរបស់ចិន ។ អាមេរិកនិយាយថា ជាបាឡុងចារកម្មឈ្លានពានដែនអាកាសអាមេរិក និងកាណាដា បើទោះជាចិនបញ្ជាក់ថា វាគ្រាន់តែជាបាឡុងរបស់ជនស៊ីវិលដើម្បីពិនិត្យមើលបរិយាកាសប៉ុណ្ណោះ និងសុំឱ្យអាមេរិកដោះស្រាយបញ្ហានេះឱ្យសមស្រប ស្ងប់ស្ងាត់ និងមានវិជ្ជាជីវៈ...

អ៊ុយក្រែននឹងពង្រីកពាណិជ្ជកម្មអនុគ្រោះពន្ធជាមួយ EU

ប្រទេសអ៊ុយក្រែន ៖ កាលពីថ្ងៃទី២ ខែកុម្ភៈ កន្លងមក អ្នកនយោបាយ និងសហគ្រិនអ៊ុយក្រែន លោក Denise Shmihal បានបង្ហាញផែនការពង្រីកពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប (EU) រហូតដល់ឆ្នាំ២០២៤...

អ៊ុយក្រែន ចាប់ផ្ដើមរុះរើតំណែងរដ្ឋមន្រ្ដីក្រសួងការពារជាតិ

រដ្ឋធាធានីកៀវ៖ រដ្ឋាភិបាលក្រុងកៀវ បានផ្លាស់ប្ដូរតំណែងរដ្ឋមន្រ្ដី ក្រសួងការពារជាតិ ទៅឲ្យកាន់តំណែងផ្សេង ខណៈអ៊ុយក្រែន កំពុងតែធ្វើសង្គ្រាម ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី និង ការបោសសម្អាត អំពើពុករលួយ នៅក្នុងប្រទេស។ សារព័ត៌មាន Channel...

នាយករដ្ឋមន្ត្រីថៃស្នើសុំឱ្យពលរដ្ឋសហការក្នុងការកាត់បន្ថយធូលីបរិយាកាស

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានស្នើសុំការសហការពីពលរដ្ឋដើម្បីដោះស្រាយបញ្ហាធូលីក្នុងបរិយាកាស PM 2.5 ដោយឈប់ដុតស្មៅក្នុងចម្ការដើម្បីដាំដុះដំណាំ ឬដុតព្រៃស្វែងរកអាហារជាដាច់ខាត ។ លើសពីនេះ...

សត្វមួយប្រភេទមានកំណើតមុនសត្វដាយណូស័រ តែមិនទាន់ផុតពូជកំពុងមានវត្តមាននៅកម្ពុជា

ក្តាម Horseshoe ឬកម្ពុជាហៅថា ប្រឡាំងកាស គឺជា សត្វមួយប្រភេទដែលបានរស់នៅជាង៤៤៥លានឆ្នាំមកហើយនៅលើផែនដី មុនពេលដែលដាយណូស័រមានវត្តមានទៅទៀត នេះបើយោងទៅតាមហ្វូសីលដែលគេទើបតែបានរកឃើញ។ បើទោះបីជាមានវត្តមានរាប់រយលានឆ្នាំនៅលើផែនដីក៏ដោយ ក៏ប៉ុន្តែសត្វនេះមិនមានការផ្លាស់ប្តូររូបរាងសូម្បីតែបន្តិច។ ជាមួយរូបរាងដ៏ចម្លែករបស់វា សត្វប្រឡាំងកាស មិនត្រូវបានគេចាត់ទុកចូលជាពពួកសត្វក្តាម ត្រី...

អាមេរិក កាន់តែតានតឹងជាមួយនឹងចិន ពាក់ព័ន្ធបាឡុងចារកម្ម

រដ្ឋធានីវ៉ាស៊ីនតោន៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក កំពុងតែស្វែងរកកម្ទេចកម្ទីបាឡុងចារកម្មរបស់ចិន ដែលបានធ្លាក់ចូលទៅក្នុងមហាសមុទ្រអាត្លង់ទិក ក្រោយការបាញ់ទម្លាក់ នៅឆ្នេរសមុទ្រ រដ្ឋសៅការ៉ូលីណា (South Carolina) កាលពីចុងសប្តាហ៍នេះ។ សារព័ត៌មាន Aljazeera បានចេញផ្សាយ កាលពីព្រឹក...

អ៊ុយក្រែន នៅតែមានកម្លាំងទ័ពនិងធនធាន ទប់ទល់នឹងរុស្ស៊ី

រដ្ឋធានីកៀវ៖ រដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន បានអះអាង ថា ក្រុងកៀវ មានកម្លាំងទ័ពដ៏ក្លាហាន និង ធនធានជាច្រើន សម្រាប់ទប់ទល់នឹងការវាយប្រហារទ្រង់ទ្រាយធំ ពីកម្លាំងទាហានរុស្ស៊ី នាពេលខាងមុខនេះ។ សារព័ត៌មាន Aljazeera បានចេញផ្សាយ...