រដ្ឋធានីវ៉ាស៊ីនតោន៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក កំពុងតែស្វែងរកកម្ទេចកម្ទីបាឡុងចារកម្មរបស់ចិន ដែលបានធ្លាក់ចូលទៅក្នុងមហាសមុទ្រអាត្លង់ទិក ក្រោយការបាញ់ទម្លាក់ នៅឆ្នេរសមុទ្រ រដ្ឋសៅការ៉ូលីណា (South Carolina) កាលពីចុងសប្តាហ៍នេះ។

សារព័ត៌មាន Aljazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ថា លោកឧត្ដមសេនីយ៍ ហ្គែន វ៉ាន់ហ៊ឺក (Glen VanHerck) មេបញ្ជាការ នៃទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង និង ជាមេបញ្ជាការ នៃទីបញ្ជាការភាគខាងជើងរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា បាឡុង ដែលហោះ នៅក្នុងរយៈកម្ពស់ខ្ពស់ នៅអាមេរិកខាងជើង ចាប់តាំងពីចុងខែមករាមកនោះ ត្រូវបានបាញ់ទម្លាក់ នៅក្នុងដែនអាកាសរបស់សហរដ្ឋអាមេរិក ហើយវាបានធ្លាក់ចូលទៅក្នុងដែនទឹករបស់សហរដ្ឋអាមេរិក។We're Getting Our Rear End Handed To Us' In Information Space, NORTHCOM  Head Warns - Breaking Defense

លោកមេបញ្ជាការ VanHerck បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ថា «កងទ័ពជើងទឹកអាមេរិករបស់យើង បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការស្តារឡើងវិញ ដោយមានឆ្មាំឆ្នេរសមុទ្រអាមេរិក ជួយធានាសន្ដិសុខដល់តំបន់នោះ និង រក្សាសុវត្ថិភាពសាធារណៈ»។

ដោយឡែក ក្រុងប៉េកាំង បានបញ្ជាក់ ថា «បាឡុងនោះ ត្រូវបានប្រើប្រាស់ សម្រាប់ការស្រាវជ្រាវផ្នែកឧតុនិយម ហើយវាត្រូវបានបង្ហោះរសាត់ទៅ ដោយសារតែអាកាសធាតុដ៏អាក្រក់ និង សមត្ថភាពចង្កូត មានដែនកំណត់របស់វា។

លោក តាន់ កេហ្វី (Tan Kefei) អ្នកនាំពាក្យ ក្រសួងការពារជាតិចិន បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា ការបាញ់ទម្លាក់បាឡុង ដែលកំពុងតែហោះហោះ ប្រហែលកម្ពស់ ១៨ ៣០០ម៉ែត្រនោះ គឺជាប្រតិកម្មដ៏ហួសហេតុ។ ចិននឹងរក្សាសិទ្ធិ នៅក្នុងការចាត់វិធានការដ៏ចាំបាច់ ដើម្បីដោះស្រាយស្ថានភាពស្រដៀងគ្នា។U.S. military shoots down suspected Chinese surveillance balloon

សូមជម្រាបថា បាឡុងនោះ បានចូលទៅកាន់ដែនកាសរបស់សហរដ្ឋអាមេរិក ជាលើកដំបូង នៅក្នុងរដ្ឋអាឡាស្កា (Alaska) កាលពីថ្ងៃទី២៨ ខែមករា មុនពេលវាបានធ្វើដំណើរ ចូលទៅក្នុងដែនអាកាសរបស់កាណាដា នាថ្ងៃទី៣០ ខែមករា។ បន្ទាប់មក បាឡុងនោះ បានវិលចូលមកដែនអាកាសរបស់សហរដ្ឋអាមេរិក ជាថ្មីវិញ នៅភាគខាងជើង អាយដាហូ (Idaho) នៅថ្ងៃទី៣១ ខែមករា។

សហរដ្ឋអាមេរិក បាននិយាយនៅមុននេះ ថា បាឡុងនោះ មានទំហំប៉ុនរថយន្ដក្រុងចំនួនបី ហើយកម្ទេចកម្ទីរបស់វា ត្រូវបានធ្លាក់ពាសពេញផ្ទៃសមុទ្រ មានទំហំជាង១១គីឡូម៉ែត្រ។ ឧបទ្ទវហេតុនេះ បានធ្វើឱ្យទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងចិន កាន់តែតានតឹងឡើង ហើយក្រុងវ៉ាស៊ីនតោន បានលុបចោលនូវដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក អេតូនី ប៊ីលនខែន (Antony Blinken) ទៅកាន់រដ្ឋធានីប៉េកាំង ក្រោយពេលរកឃើញបាឡុងនោះ៕Balloon Incident Reveals More Than Spying as Competition With China  Intensifies - The New York Times