រដ្ឋធានីកៀវ៖ រដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន បានអះអាង ថា ក្រុងកៀវ មានកម្លាំងទ័ពដ៏ក្លាហាន និង ធនធានជាច្រើន សម្រាប់ទប់ទល់នឹងការវាយប្រហារទ្រង់ទ្រាយធំ ពីកម្លាំងទាហានរុស្ស៊ី នាពេលខាងមុខនេះ។

សារព័ត៌មាន Aljazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ថា លោក អូឡែកស៊ី រេស្នីកូវ (Oleksii Reznikov) រដ្ឋមន្ត្រី ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ ថា សម្ពន្ធមិត្តរបស់អ៊ុយក្រែន នឹងយល់ព្រមផ្តល់យន្តហោះចម្បាំង សម្រាប់ប្រយុទ្ធជាមួយនឹងកម្លាំងទាហានរបស់រុស្ស៊ី ទោះបីជាមានការអត្ថាធិប្បាយកាលពីពេលថ្មីៗរបស់មេដឹកនាំលោកខាងលិច បានលើកឡើង ថា យន្តហោះចម្បាំង នឹងមិនមកដល់ នាពេលខាងមុខនេះយ៉ាងណាក៏ដោយ។Ukraine to replace defence minister as fighting rages in Donetsk | CBC News

លោករដ្ឋមន្រ្ដី បានថ្លែងទៅកាន់សន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យ ថា រុស្ស៊ី នឹងចាប់ផ្ដើមវាយប្រហារទ្រង់ទ្រាយធំ នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ ប៉ុន្ដែកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន និង ធនធានរបស់ប្រទេសនេះ អាចទប់ទល់នឹងការវាយប្រហារបែបនេះបាន។ យោធារបស់ក្រុងកៀវ នឹងរារាំងដល់សកម្មភាពយោធារបស់ក្រុងមូស្គូ បើទោះជារថក្រោះ និង ប្រព័ន្ធគ្រឿងសព្វាវុធផ្សេងៗទៀត មកពីលោកខាងលិច នៅតែមិនបានមកដល់ទាន់ពេលយ៉ាងណាក៏ដោយ។Russia's Ukraine war based on 'a disastrous miscalculation' – DW –  12/26/2022

ប្រមុខការពារជាតិអ៊ុយក្រែន បានព្យាករ ថា គ្រឿងសឹកដែលនឹងមកដល់នោះ អាចនឹងមានយន្តហោះចម្បាំងផងដែរ។ ប៉ុន្ដែនៅពេលមានសំណួរលើកឡើង ជាប្រភេទណាឲ្យពិតប្រាកដ … គាត់គ្រាន់តែគិត ថា បេសកកម្មនេះ ត្រូវបានបញ្ចប់រួចហើយ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ អ៊ុយក្រែន បានទទួលការគាំទ្រ ពីបណ្ដាប្រទេសនៅក្នុងតំបន់បាល់ទិក និង ប៉ូឡូញ នៅក្នុងដំណើរស្វែងរករបស់ក្រុងកៀវ ដើម្បីទទួលបានយន្តហោះចម្បាំងរបស់លោកខាងលិច។ ប៉ុន្តែមេដឹកនាំលោកខាងលិចមួយចំនួន បានសម្តែងនូវការព្រួយបារម្ភ ថា ការផ្តល់យន្តហោះចម្បាំង អាចជំរុញឲ្យវិមានក្រឹមឡាំង ទាញប្រទេសរបស់ពួកគេ ឱ្យចូលកាន់តែជ្រៅ ទៅក្នុងជម្លោះ ដែលបានធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ ស្លាប់ និង បង្កនូវការបំផ្លិចបំផ្លាញដ៏ធំបំផុត នៅក្នុងសង្គ្រាមនេះ។The big money US military contractors are making in Ukraine's war,  explained by an invitation - Vox

រដ្ឋាភិបាលក្រុងកៀវ បានបញ្ជាក់ ថា យន្ដហោះរបស់លោកខាងលិច មានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ការប្រជែងលើឧត្តមភាពដែនអាកាសរបស់រុស្ស៊ី និង ធានាបាន អំពីជោគជ័យទៅលើការវាយលុក ប្រឆាំងនឹងរុស្ស៊ី។ ជាមួយគ្នានេះ លោក Reznikov បានព្យាករ ថា ការវាយលុកដ៏ធំ អាចនឹងចាប់ផ្តើមឡើង នៅអំឡុងខួបមួយឆ្នាំ នៃសង្រ្គាមរបស់ក្រុងមូស្គូ នាថ្ងៃទី២៤ ខែកុម្ភៈ។

លោករដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បានប្រាប់ដល់ក្រុមអ្នកកាសែត ថា «គ្រឿងសព្វាវុធរបស់លោកខាងលិចទាំងអស់ នៅមិនទាន់មកដល់នៅឡើយ ប៉ុន្ដែយើងមានគ្រឿសឹក និង ធនធានបម្រុងគ្រប់គ្រាន់ សម្រាប់ជួយរក្សាស្ថិរភាព និង ទប់ទល់នឹងការវាយប្រហារ ពីរុស្ស៊ី»។

ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមរហូតមក ក្រុមមន្ត្រីលោកខាងលិច បានច្រានចោលនូវសំណើមួយចំនួនរបស់អ៊ុយក្រែន ដូចជា មីស៊ីលរយៈចម្ងាយឆ្ងាយ ខណៈរថក្រោះប្រយុទ្ធធុនធ្ងន់ដ៏ទំនើប ទើបយល់ព្រម នាពេលនេះ។ ប៉ុន្ដែលោកខាងលិច នៅតែបដិសេធ ផ្គត់ផ្គង់យន្តហោះចម្បាំងទំនើបៗនៅឡើយ៕Russia-Ukraine war: What happened today (April 4) : NPR