រដ្ឋធាធានីកៀវ៖ រដ្ឋាភិបាលក្រុងកៀវ បានផ្លាស់ប្ដូរតំណែងរដ្ឋមន្រ្ដី ក្រសួងការពារជាតិ ទៅឲ្យកាន់តំណែងផ្សេង ខណៈអ៊ុយក្រែន កំពុងតែធ្វើសង្គ្រាម ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី និង ការបោសសម្អាត អំពើពុករលួយ នៅក្នុងប្រទេស។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ថា មនុស្សជំនិតមួយរូបរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា រដ្ឋាភិបាលក្រុងកៀវ បានផ្លាស់ប្ដូរតំណែងរដ្ឋមន្រ្ដីក្រសួងការពារជាតិរបស់លោក អូឡែកស៊ី រេស្នីកូវ (Oleksii Reznikov) ហើយត្រូវដាក់ជំនួស ដោយប្រធានទីភ្នាក់ងារចារកម្ម។Ukraine's Zelensky to offer neutrality declaration to Russia for peace  'without delay' | PBS NewsHour

លោក ដេវីដ អារ៉ាខាមៀ (David Arakhamia) សមាជិកសភាជាន់ខ្ពស់ និង ជាប្រធានក្រុមអ្នកបម្រើសភាប្រជាជន បានបញ្ជាក់ ថា លោក Reznikov នឹងត្រូវបានផ្ទេរទៅ កាន់ការងារជារដ្ឋមន្ត្រីមួយផ្សេងទៀត។ ចំណែកតំណែងរបស់គាត់ នឹងត្រូវចូលមកជំនួស ដោយលោក គីរីឡូ ប៊ូដាណូវ (Kyrylo Budanov) ប្រធានទីភ្នាក់ងារចារកម្មយោធា GUR ។

លោក Arakhamia បានបញ្ជាក់ ថា ភ្នាក់ងារនានារបស់កងកម្លាំងអ៊ុយក្រែន ដើរតួនាទី ដូចជា ក្រសួងការពារជាតិ មិនគួរត្រូវបានដឹកនាំ ដោយអ្នកនយោបាយ នៅក្នុងអំឡុងពេលសង្រ្គាមនោះទេ ប៉ុន្តែក៏ជាមនុស្សមានសាវតាផ្នែកការពារជាតិ ឬសន្តិសុខផងដែរ។ ចំណែកលោក Reznikov នឹងអាចធ្វើជារដ្ឋមន្រ្ដីក្រសួងឧស្សាហកម្មយុទ្ធសាស្រ្ដ។Reznikov: Russia plans a large-scale attack in February - Baltic News  Network

នៅក្នុងពេលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ លោក Reznikov បានសង្កត់ធ្ងន់ អំពីអំពើពុករលួយ នៅក្នុងសម័យសង្គ្រាម ដោយគាត់បាននិយាយ ថា វាស្រដៀងគ្នាទៅនឹងការបោកប្រាស់។

ការដោះដូរតំណែងប្រមុខការពារជាតិ នាពេលនេះ បានកើតឡើង ស្របពេលប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី កំពុងតែពុះពារ បោសសម្អាតអំពើពុករលួយ នៅក្នុងរដ្ឋាភិបាលរបស់គាត់។ ការធ្វើសង្គ្រាម ប្រឆាំងនឹងអំពើពុករលួយនេះ បាននាំឲ្យមន្រ្ដីជាច្រើននាក់បាត់បង់តំណែង ដោយខ្លះបានដាក់ពាក្យសុំលាលែងពីតំណែង និង ខ្លះទៀត ត្រូវបានបណ្ដេញចេញ។David Arakhamia names conditions for negotiations on security guarantees  for Russia - 1TV

សកម្មភាពរបស់ប្រធានាធិបតីអ៊ុយក្រែន ប្រឆាំងនឹងរឿងអាស្រូវពុករលួយនេះ ក៏ទទួលបានការកោតសរសើរ ពីតំណាងរាស្រ្ដរបស់សហរដ្ឋអាមេរិក ផងដែរ។ ក្រុមតំណាងរាស្រ្ដរបស់អាមេរិក បានអះអាង ថា ជំនួយ គួរតែត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែន បន្ដទៀត៕