ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានស្នើសុំការសហការពីពលរដ្ឋដើម្បីដោះស្រាយបញ្ហាធូលីក្នុងបរិយាកាស PM 2.5 ដោយឈប់ដុតស្មៅក្នុងចម្ការដើម្បីដាំដុះដំណាំ ឬដុតព្រៃស្វែងរកអាហារជាដាច់ខាត ។ លើសពីនេះ លោកក៏បានស្នើទៅកាន់ពលរដ្ឋឱ្យប្រើប្រាស់រថយន្តសាធារណៈកាន់តែច្រើន ព្រមទាំងជំរុញឱ្យអាជ្ញាធរអនុវត្តតាមច្បាប់ឱ្យហ្មត់ចត់ និងចាប់រថយន្តបញ្ចេញផ្សែងខ្មៅគ្រប់ប្រទេស ។

លោក អនុឆា ប៊ូរ៉ាផាឆៃស្រ៊ី អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីបង្ហាញថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានជ្រាបពីបញ្ហាធូលី PM 2.5 ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋគ្រប់តំបន់ក្នុងប្រទេស ។ មូលហេតុជាច្រើនបណ្តាលឱ្យមានធូលី ដូចជា ការដុតស្មៅក្នុងចម្ការត្រៀមដាំដំណាំក្នុងរដូវថ្មី ការសាងសង់ ការដឹកជញ្ជូននានា និងការធ្វើចរាចរណ៍ ។Bangkok air pollution prompts advice to work from home | Thailand | The  Guardian

លោកនាយករដ្ឋមន្ត្រីបានជំរុញក្រសួងធនធានធម្មជាតិ និងបរិស្ថាន ក្រសួងគមនាគមន៍ ក្រសួងឧស្សាហកម្ម ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ភ្នាក់ងារនគរបាលជាតិ និងស្ថាប័នពាក់ព័ន្ធទាំងអស់ សហការគ្នាដោះស្រាយបញ្ហាធូលីជាបន្ទាន់ ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើសុំការសហការពីពលរដ្ឋគ្រប់រូបផងដែរ ដោះស្រាយបញ្ហាធូលីក្នុងបរិយាកាស ព្រោះវាធ្វើឱ្យប៉ះពាល់សុខភាពរបស់មនុស្សទូទាំងប្រទេស ។

លោក អនុឆា ថ្លែងថា លោកនាយករដ្ឋមន្ត្រីបានផ្តោតលើការការពារ និងដោះស្រាយបញ្ហាធូលីក្នុង៣តំបន់គឺ ៖
១-ទីក្រុង ៖ ជាកន្លែងមានការធ្វើចរាចរណ៍ច្រើន និងមានរោងចក្រឧស្សាហកម្ម ដូច្នេះ សំណូមពរឱ្យថែទាំរថយន្តរបស់រដ្ឋ និងឯកជន ហើយអាជ្ញាធរត្រូវបន្ថែមការរឹតបន្តឹងពិនិត្យឡើងវិញ និងពង្រីកកន្លែងត្រួតពិនិត្យរថយន្តបញ្ចេញផ្សែងខ្មៅចាប់ពីពេលនេះទៅ ។ លើសពីនេះ ពិនិត្យតាមរោងចក្រឧស្សាហកម្មនានាដែលបំភាយឧស្ម័នខ្ពស់ និងពិនិត្យទីកន្លែងអាជីវកម្មដូចជា អាជីវកម្មលាយស៊ីម៉ងត៍ អាជីវកម្មរលាយលោហៈ យានដ្ឋានលាបថ្នាំរថយន្ត និងសកម្មភាពផលិតធូប ។Does the Climate in Bangkok Aggravate the Air Pollution in the City? –  Smart Air

២-តំបន់កសិកម្ម ៖ ជាកន្លែងកកើតធូលីដោយសារការដុតស្មៅ ដូច្នេះ សូមឱ្យកសិករទាំងអស់ឈប់ដុតស្មៅក្នុងបរិវេណដីចម្ការរបស់ខ្លួន ។

៣-តំបន់ព្រៃ ៖ ជាកន្លែងកកើតធូលីដោយសារការដុតព្រៃ ដូច្នេះ គ្រប់គ្នាត្រូវសហការគ្រប់គ្រងការដុតព្រៃដើម្បីការពារភ្លើងឆេះព្រៃ ។

លោក អនុឆា បន្តថា ៖ «លោកនាយករដ្ឋមន្ត្រីបញ្ជាក់ហើយបញ្ជាក់ទៀតទៅកាន់ពលរដ្ឋឱ្យកាត់បន្ថយសកម្មភាពទាំងអស់ដែលបង្កឱ្យមានធូលី និងសូមឱ្យពលរដ្ឋសហការកាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ដោយងាកមកជិះរថយន្តសាធារណៈវិញ ។ លើសពីនេះ អាជ្ញាធរថៃត្រូវអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ ដោយចាប់រថយន្តបញ្ចេញផ្សែងខ្មៅគ្រប់ប្រភេទ ហើយមិនបន្តអាជ្ញាប័ណ្ណយានយន្តណាមិនគោរពច្បាប់ ហើយត្រូវតាមដានស្ថានការណ៍ជាបន្តបន្ទាប់» ៕Hazy sky clouds Bangkok as Thai capital chokes on air pollution - CNA

ប្រភព ៖ TODAY