ប្រទេសចិន ៖ ក្រសួងការបរទេសចិនបានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង និងតវ៉ាករណីអាមេរិកប្រើយន្តហោះចម្បាំងបាញ់ទម្លាក់បាឡុងរបស់ចិន ។ អាមេរិកនិយាយថា ជាបាឡុងចារកម្មឈ្លានពានដែនអាកាសអាមេរិក និងកាណាដា បើទោះជាចិនបញ្ជាក់ថា វាគ្រាន់តែជាបាឡុងរបស់ជនស៊ីវិលដើម្បីពិនិត្យមើលបរិយាកាសប៉ុណ្ណោះ និងសុំឱ្យអាមេរិកដោះស្រាយបញ្ហានេះឱ្យសមស្រប ស្ងប់ស្ងាត់ និងមានវិជ្ជាជីវៈ ។

សេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៥ ខែកុម្ភៈ បញ្ជាក់ថា ខាងចិនបានជូនដំណឹងទៅកាន់អាមេរិកជាច្រើនលើកហើយថា បាឡុងដែលឆ្លងទៅដែនអាកាសរបស់អាមេរិកនេះ គ្មានចេតនាទេ ហើយការចាត់ការបាឡុងដោយកងកម្លាំងអាមេរិក ជាសកម្មភាពមួយហួសហេតុ និងបំពានក្រមសីលធម៌អន្តរជាតិ ។ ចិននឹងការពារសិទ្ធិ និងផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ ហើយចាត់វិធានការវិញក្នុងករណីចាំបាច់ ។F-22 Got Its First Known Air-to-Air Kill Taking Out a Chinese Balloon

ក្រសួងការពារជាតិអាមេរិកឱ្យដឹងថា អាមេរិកបានបាញ់បំផ្លាញបាឡុងនេះដោយប្រើយន្តហោះចម្បាំង F-22 និងបាញ់ដោយកាំជ្រួច AIM-9X ចំនួន១គ្រាប់ បណ្តាលឱ្យបាឡុងធ្លាក់ក្នុងបរិវេណឆ្នេរសមុទ្រភាគខាងត្បូងរដ្ឋ Carolina ហើយទាហានអាមេរិក និងនាវារបស់កងទ័ពជើងទឹក២គ្រឿងកំពុងស្វែងរកបាឡុងដែលធ្លាក់ ។

មុននេះ អាមេរិកបានបញ្ជាឱ្យបិទអាកាសយានដ្ឋាន៣កន្លែងបណ្តោះអាសន្ននៅក្បែររដ្ឋ Carolina រួមទាំងជូនដំណឹងទៅនាវាផ្សេងៗឱ្យចេញពីតំបន់នេះ ដើម្បីសុវត្ថិភាពមុននឹងបាញ់ទម្លាក់បាឡុង ព្រោះត្រូវរង់ចាំឱ្យវាហោះមកកាន់ផ្ទៃទឹកសិន ដើម្បីងាយស្រួលបាញ់ទម្លាក់ និងមិនប៉ះពាល់សាធារណជន ។2nd Chinese balloon detected over Latin America, Pentagon says

អាមេរិកបានប្រទះឃើញបាឡុងរបស់ចិនដំបូងកាលពីថ្ងៃទី២៨ ខែមករា បន្ទាប់មកបាឡុងបានហោះសំដៅទៅកាន់ប្រទេសកាណាដា រួចហោះត្រឡប់មកកាន់ដែនអាកាសអាមេរិកម្តងទៀតនៅថ្ងៃទី៣១ ខែមករា លើទីតាំងទុកអាវុធនុយក្លេអ៊ែររបស់អាមេរិក ។

ករណីប្រទះឃើញបាឡុងធ្វើឱ្យ លោក Anthony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លុបចោលផែនការធ្វើដំណើរទៅប្រទេសចិននៅថ្ងៃទី៥-៦ ខែកុម្ភៈ ។ កាលពីថ្ងៃទី៣ ខែកុម្ភៈ ក្រសួងការពារជាតិអាមេរិកក៏បានប្រទះឃើញបាឡុងចារកម្មរបស់ចិនមួយទៀតហោះលើដែនអាកាសប្រទេសកូស្តារីកា និងវេណេស៊ុយអេឡា ប៉ុន្តែចិនមិនបានបកស្រាយអ្វីទេ ៕Balloon Incident Reveals More Than Spying as Competition With China  Intensifies - The New York Times

ប្រភព ៖ TNN World