ប្រទេសអ៊ុយក្រែន ៖ មហាវិទ្យាល័យមួយកន្លែងនៅទីក្រុងខាគីវរបស់អ៊ុយក្រែន ត្រូវបានរុស្ស៊ីបាញ់ដោយកាំជ្រួចកាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ បណ្តាលឱ្យអគារនេះរងការខូចខាតយ៉ាងខ្លាំង ។ អភិបាលក្រុងខាគីវបង្ហើបថា រុស្ស៊ីបានបាញ់កាំជ្រួច២គ្រាប់ចំកណ្តាលក្រុងខាគីវ ដោយគ្រាប់ដំបូងបានបំផ្លាញអាផាតមិន និង១គ្រាប់ទៀតបំផ្លាញមហាវិទ្យាល័យធ្វើឱ្យមានអ្នករងរបួស៤នាក់ ។

នាយកមហាវិទ្យាល័យបង្ហាញថា ការបាញ់កាំជ្រួចនេះបណ្តាលឱ្យមហាវិទ្យាល័យរងការខូចខាតយ៉ាងខ្លាំង ។ នេះជាលើកទី៣ហើយដែលមហាវិទ្យាល័យរងការវាយប្រហារ តាំងពីបើកឆាកសង្គ្រាមក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែលើកនេះត្រូវចំផ្នែកកណ្តាលនៃអគារ ធ្វើឱ្យអគារខូចខាតអស់៣ជាន់ដោយសារកាំជ្រួច S-300 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYsjQ9xjp197iHCIe5twzT_d6mjNCmw6k8sR8qMep5JSyo7g3iz9BmXQGk85nJZIRNdnDo_-uMGbXbkWX17aLCbZ4ibDLz4wrcsFaXiT-zglYQgq4skNTVKBIibIsgVcfNmj8JZEJIYT8xrthsisEOYp0c9jetg8ITAun9neIk2zDbScDr6Edj04M1/s1280/photo_2023-02-06_13-50-57.jpg

កន្លងមក ប្រទេសអ៊ុយក្រែនអះអាងថា ទីក្រុងខាគីវស្ថិតនៅចម្ងាយប្រមាណ៣៥គីឡូម៉ែត្រពីព្រំដែនភាគឦសានរបស់អ៊ុយក្រែន ដែលនៅជិតរុស្ស៊ី ត្រូវរងការវាយប្រហារដោយអាវុធ S-300 ជាច្រើនលើកពីតំបន់ Belgorod ប្រទេសរុស្ស៊ី ។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Olexil Reznikov ថ្លែងថា រុស្ស៊ីនឹងមានការវាយប្រហារទ្រង់ទ្រាយធំក្នុងខែកុម្ភៈនេះ ប៉ុន្តែអ៊ុយក្រែនមានកម្លាំងគ្រប់គ្រាន់ដើម្បីទប់ទល់នឹងរុស្ស៊ី បើទោះជាអាវុធថ្មីដែលប្រទេសលោកខាងលិចសន្យាថានឹងផ្តល់ឱ្យ ហើយបញ្ជូនមកមិនទាន់ពេលក្តី ប៉ុន្តែអ៊ុយក្រែននឹងមិនប្រើអាវុធបាញ់ចម្ងាយឆ្ងាយរបស់អាមេរិកវាយប្រហារលើដែនដីរុស្ស៊ីទេ ប៉ុន្តែនឹងបំផ្លាញកងកម្លាំងរុស្ស៊ីក្នុងដែនដីរបស់អ៊ុយក្រែន ដែលរុស្ស៊ីធ្លាប់ដណ្តើមយកប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix94QHJfyzjKaTxXKAGqrcmzhvlckGZpDGks9gkGzxCB6-92BzizpMcKLC9h2w4YkGQw0T8_nIgU4tDZ1S2EUvKml-e1nUIg-_cpG4XS_QXrxK0xTldEqgnTmRFeFhucuA0SZJ9Pq7HQsjdGYvgWpSoZA8TcWTHxlRaaKPKm1f0iZ_oyqUFe20DX-N/s1280/photo_2023-02-06_13-50-58.jpg

អាមេរិកបញ្ជាក់ថា នឹងបញ្ជូនរ៉ុក្កែតថ្មីមួយដែលអាចបាញ់បានឆ្ងាយជាងរបស់អ៊ុយក្រែន២ដង ដែលរួមបញ្ចូលក្នុងជំនួយយោធាជាង២.០០០លានដុល្លារអាមេរិក ។ ទោះយ៉ាងណា អាមេរិកបានបដិសេធការស្នើសុំរបស់អ៊ុយក្រែន ដែលត្រូវការកាំជ្រួចបាញ់បានចម្ងាយ៣០០គីឡូម៉ែត្រ ប៉ុន្តែអាមេរិកយល់ព្រមផ្តល់កាំជ្រួចបាញ់បានចម្ងាយ១៥០គីឡូម៉ែត្រវិញ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9GBxg8nwIhl8pcOhFXRH_BWqhnICfMNtDcnj9LhOqjQiyW_bOhQsqd0zN_FM8k3Hdm3i4joJoGK855UAF84d9hm9ONT786D3wPRh4iniFxttfD-VwS2D8mCTE_c2oHoZ86C3ethWBkaym_L7ZhyrdAhwMCPwWpkx6-s678J_ySoRoODPzMFMk85wO/s1280/photo_2023-02-06_13-50-57%20(2).jpg

ប្រភព ៖ Nation World News