ប្រទេសអ៊ុយក្រែន ៖ កាលពីថ្ងៃទី២ ខែកុម្ភៈ កន្លងមក អ្នកនយោបាយ និងសហគ្រិនអ៊ុយក្រែន លោក Denise Shmihal បានបង្ហាញផែនការពង្រីកពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប (EU) រហូតដល់ឆ្នាំ២០២៤ ។ លោកចង្អុលបង្ហាញថា ការបង្កើនទំនាក់ទំនងផ្នែកពាណិជ្ជកម្មជាមួយ EU គឺជារឿងសំខាន់របស់អ៊ុយក្រែន ខណៈអ៊ុយក្រែនកំពុងមានជម្លោះជាមួយប្រទេសរុស្ស៊ី ។Ukraine seeks to extend duty-free trade with EU until end of 2024

លោក Denise Shmihal បានប្រជុំជាមួយអនុប្រធានគណៈកម្មការអឺរ៉ុប (EU) លោក Valdis Dombrowski ខណៈលោកបានធ្វើដំណើរមកកាន់ប្រទេសអ៊ុយក្រែន ។ លោក Denise Shmihal បានថ្លែងអំណរគុណ EU សម្រាប់ការអនុម័តកញ្ចប់ជំនួយដល់ប្រទេសអ៊ុយក្រែន ក្នុងទឹកប្រាក់១,៨ម៉ឺនលានយូរ៉ូ ព្រមទាំងអំពាវនាវឱ្យមានការជួយអ៊ុយក្រែនបន្ថែមទៀត ។

ក្រៅពីនេះ លោក Denise Shmihal បញ្ជាក់ថា អ៊ុយក្រែនត្រូវការប្រាក់ប្រមាណ១,៧ម៉ឺនលានដុល្លារអាមេរិកសម្រាប់ការស្តារប្រទេសជាតិឡើងវិញ បន្ទាប់ពីកើតជម្លោះជាមួយរុស្ស៊ីនៅឆ្នាំនេះ ។ ចំណែកអនុប្រធានគណៈកម្មការអឺរ៉ុប លោក Valdis Dombrowski ថ្លែងថា EU នៅតែជួយគាំទ្រប្រទេសអ៊ុយក្រែនយ៉ាងពេញលេញបន្តទៀត ។EC will propose to extend preferential regime for imports from Ukraine for  a year

គួរបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពិសេសផ្នែកពាណិជ្ជកម្មរវាងប្រទេសអ៊ុយក្រែន និង EU គឺជាការលុបចោលការប្រមូលពន្ធសម្រាប់អ៊ុយក្រែន ដោយបានអនុវត្តនៅខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ ៕Ukraine seeks to extend duty-free trade with EU until end of 2024 | Zee  Business

ប្រភព ៖ New Paper Today