ក្តាម Horseshoe ឬកម្ពុជាហៅថា ប្រឡាំងកាស គឺជា សត្វមួយប្រភេទដែលបានរស់នៅជាង៤៤៥លានឆ្នាំមកហើយនៅលើផែនដី មុនពេលដែលដាយណូស័រមានវត្តមានទៅទៀត នេះបើយោងទៅតាមហ្វូសីលដែលគេទើបតែបានរកឃើញ។File:Fossil horseshoe crab dead in its tracks.jpg - Wikipedia

បើទោះបីជាមានវត្តមានរាប់រយលានឆ្នាំនៅលើផែនដីក៏ដោយ ក៏ប៉ុន្តែសត្វនេះមិនមានការផ្លាស់ប្តូររូបរាងសូម្បីតែបន្តិច។ ជាមួយរូបរាងដ៏ចម្លែករបស់វា សត្វប្រឡាំងកាស មិនត្រូវបានគេចាត់ទុកចូលជាពពួកសត្វក្តាម ត្រី ឬអណ្តើកណាទេ។ ម្យ៉ាងវិញទៀត សត្វនេះមានតែនៅអាមេរិក មុិកសុិច និងអាសុីអាគ្នេយ៍ប៉ុណ្ណោះ ហេតុដូចនេះ ពួកវាមិនទាន់ត្រូវបានទទួលស្គាល់ពេញលេញនៅលើពិភពលោកលើការបែងចែកពពួកនោះទេ។This crab could save your life - if humans don't wipe it out first | Wildlife | The Guardian

បើនិយាយពីរូបរាងសត្វនេះវិញ វាមាន​ស្នូក​ដូច​អណ្ដើក តែ​ស្នូក​ស្ដើង​ស្រួយ និងមាន​ពង​ដូច​ក្ដាម តែ​ធំ​ៗ​ជាង​ពង​ក្ដាម។ អ្វីដែលពិសេសនោះសត្វនេះ មានភ្នែកដល់ទៅ១០ថែមទៀត។

ថ្វីបើមានរូបរាងដ៏ចម្លែកមិនសូវមានសាច់ តែសត្វប្រឡាំងកាស ត្រូវបានប្រជាជនកម្ពុជាយកមកធ្វើជាម្ហូបសម្រាប់ទទួលតានបានជាច្រើនមុខផងដែរ៕See a Horseshoe Crab? Help It Out! - Frost ScienceCan You Eat Horseshoe Crab and How Does It Taste? - American Oceans