Home Authors បញ្ចូលដោយ admin

admin

37074 POSTS 0 មតិយោបល់

ជម្លោះរឿងការចែកចាយវ៉ាក់សាំង! មេដឹកនាំសហភាពអឺរ៉ុប គំរាមបញ្ឈប់ការនាំចេញទៅក្រៅប្លុករបស់ខ្លួន

បរទេស៖ រហូតមកដល់ពេលនេះ មេដឹកនាំសហភាពអឺរ៉ុប កំពុងគំរាមឲ្យបញ្ឈប់ការចែកចាយវ៉ាក់សាំ​ង នៅខាងក្រៅប្លុកអឺរ៉ុប​ ហើយករណីនេះនឹងធ្វើឲ្យចក្រភពអង់គ្លេស ខកខានប្រើប្រាស់វ៉ាក់សាំងរាប់លានដូស។ បើតាមសារព័ត៌មាន Mail Online បានផ្សាយថា តើនឹងមានអ្វីកើតឡើង ប្រសិនបើសហភាពអឺរ៉ុប​បញ្ឈប់ការចែកចាយវ៉ាក់សាំងកូវីដ-១៩នោះ?  ចក្រភពអង់គ្លេស...

សមត្ថកិច្ចចាប់ខ្លួនក្មេងស្ទាវ៧នាក់ ពាក់ព័ន្ធករណីកាប់សម្លាប់យុវសិស្សម្នាក់

ភ្នំពេញ៖ ក្រុមក្មេងស្ទាវជាជនសង្ស័យដែលបាននាំគ្នាដេញកាប់យុវសិស្សម្នាក់ បណ្តាលឱ្យស្លាប់ ត្រូវកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនបានជាបន្តបន្ទាប់ ចំនួន៧ នាក់។ ជាបន្តបន្ទាប់ ករណីក្រុមក្មេងស្ទាវជាជនសង្ស័យ បានដេញកាប់សម្លាប់យុវសិស្សម្នាក់ បណ្តាលឱ្យស្លាប់ យ៉ាងអាណោចអធម កាលពីថ្ងៃទី ២៥...

តើករណីណាខ្លះដែលស្រ្ដីពុំគួរគប្បីប្រើប្រាស់ថ្នាំពន្យារកំណើត?

អ្នកដាច់ខាតមិនត្រូវប្រើថ្នាំពន្យារកំណើតទេ ប្រសិនបើមានអាការៈលើសសម្ពាធឈាមព្រោះថា ថ្នាំពន្យារកំណើតនឹងនាំឱ្យសម្ពាធឈាមកាន់តែកើនថែមឡើងទៀត។ ដោយឡែក ក៏មានស្រ្ដីខ្លះមិនគួរប្រើថ្នាំពន្យារកំណើតផងដែរដូចជា៖ • អ្នកកើតមានបញ្ហាសរសៃឈាម ឬដំណើរការឈាមរត់មិនធម្មតា ករណីរលាកសរសៃឈាម ឬស្ទះសរសៃឈាមសួតជាដើម សុទ្ធតែមានបញ្ហាទាំងអស់ ដោយសារការប្រើថ្នាំពន្យារកំណើត។ ពិសេសពេលដំណើរការឈាមរត់មិនស្រួល ការលេបថ្នាំពន្យារកំណើតងាយធ្វើឱ្យឈាមកកណាស់ ព្រោះវានាំឱ្យស្ទះសរសៃឈាម។ •...

ពិតទេដែលថា មានកូនជួយឱ្យស្រ្ដីមានសុខភាពល្អ?

ចំពោះការវិភាគលើស្រ្ដីចំនួន១សែននាក់ ទាំងក្នុងប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក គេបានធ្វើការអះអាងថា ស្រ្ដីដែលពុំមានកូនប្រឈមមុខនឹងការបាត់បង់ជីវិត និងមានការឈឺថ្កាត់ច្រើនជាងស្រ្ដីដែលមានកូន។ សម្រាប់ស្រ្ដីដែលពុំមានកូន ដែលមានអាយុលើសពី៥០ឆ្នាំឡើងទៅ នឹងមានអត្រាប្រឈមមុខច្រើនជាងរហូតដល់ទៅ២០% ដែលនឹងបាត់បង់ជីវិតនៅពេលណាក៏បាន។ ក្រៅពីនោះស្រ្ដីដែលមានកូនចាប់ពី៥នាក់ឡើងទៅ ឬច្រើនជាងនេះរួមទាំងស្រ្ដី ដែលមានកូនតែស្ថិតនៅក្នុងយុវវ័យក៏អាចមានអត្រាប្រឈមមុខដូចគ្នា...

រថយន្តកូរ៉េដឹកទំនិញ! បើកប៉ះរថយន្តឡិចស៊ីសហើយ មិនឈប់ដោះស្រាយ បែរជាបើករត់…

ភ្នំពេញ៖ រថយន្តកូរ៉េដឹកទំនិញមួយគ្រឿង បើកប៉ះរថយន្តឡិចស៊ីស LX470 តែមិនឈប់ដោះស្រាយ បែរជាបើកររត់គេច ត្រូវម្ចាស់រថយន្តឡិចស៊ីសដេញតាមកាក់ពីមុខជាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១២នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវសហព័ន្ធរស្ស៊ី ក្នុងសង្កាត់ ស្រះចក...

រូបមន្តចៀនពងទាឲ្យឡើងល្អ

ចុងខែរៀងខើចលុយមានតែពងទាទេដែលអាចជួយបាន ប៉ុន្ដែក៏ត្រូវដឹងពីរបៀបក្នុងការចៀនយ៉ាងម៉េចឱ្យមានរសជាតិឆ្ងាញ់ និងមើលទៅទំនងគួរឱ្យចង់ញ៉ាំដែរ។ នៅពេលអ្នកចៀនពងទា ចង់ឱ្យឡើងល្អហើយឆ្ងាញ់ពិសា ចូរអ្នកកុំភ្លេចច្របាច់ទឹកក្រូចឆ្មារបន្ដិចចូលទៅក្នុងពងទារបស់អ្នក រួចអ្នកវាយវាឱ្យបែក និងផ្សំគ្រឿងតាមការចូលចិត្ត និងចំណង់ចំណូលចិត្តរបស់លោកអ្នក។ នៅពេលអ្នកយកពងទាដែលបានច្របាច់ទឹកក្រូចឆ្មារចូល នោះពងទា ឬពងមាន់ចៀនរបស់អ្នកនឹងឡើងប៉ោងល្អ ហើយស្រួយខាងក្រៅ...

បញ្ហាកូវីដ១៩! ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ណែនាំបងប្អូនពលករ បន្តចូលរួមសហការជាមួយអាជ្ញាធរថៃ ក្នុងការអនុវត្តតាមវិធានការនានាឲ្យបានខ្ជាប់ខ្ជួន

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងមន្ត្រីការទូត បានសហការជាមួយអាជ្ញាធរស្រុកបាងភ្លី ដែលមានការចូលរួមពីអភិបាលស្រុក ប៉ូលីសស្រុក និងតំណាងមន្ទីរសុខាភិបាល...

ពលករខ្មែរ ៦នាក់ រួមទាំងទារិកាម្នាក់ នៅម៉ាឡេស៊ី នឹងមកដល់ស្រុកកំណើតវិញល្ងាច២៧ មករានេះ

រាជធានីភ្នំពេញ៖ ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូត ពលករ ពលការិនីខ្មែរចំនួន ៦នាក់ និងទារិកា ១នាក់ នឹងទៅដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ តាមជើងយន្តហោះ អាកាសចរណ៍សឹង្ហបូរីលេខ SQ5008 នៅថ្ងៃទី២៧...

ទៀតហើយ! រកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួននៅតាមបណ្តាម៉ាត និងផ្ទះលក់ទំនិញ ក្នុងក្រុងប៉ោយប៉ែត

រាជធានីភ្នំពេញ៖ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១បានចុះផ្សព្វ ផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផលម្ហូបអាហារ...

រួមគ្នាថែរក្សា! សត្វក្រៀលជាសត្វដ៏កម្រនៅលើពិភពលោក ដែលត្រូវរួមគ្នាការពារ និងអភិរក្ស

រាជធានីភ្នំពេញ÷ ក្រសួងបរិស្ថានបានឲ្យដឹងថា សត្វក្រៀលគឺសត្វដ៏កម្រមួយនៅលើពិភពលោក ដែលត្រូវរួមគ្នាការពារ និងអភិរក្ស។ តាមរយ:ហ្វេសប៊ុក នាថ្ងៃទី២៧ មករានេះក្រសួងបរិស្ថាន បញ្ជាក់ថា" រៀងរាល់ថ្ងៃក្នុងរដូវប្រាំនេះ ចាប់ពីព្រលឹមរហូតដល់ថ្ងៃ រៀប លិច មាន...