ចុងខែរៀងខើចលុយមានតែពងទាទេដែលអាចជួយបាន ប៉ុន្ដែក៏ត្រូវដឹងពីរបៀបក្នុងការចៀនយ៉ាងម៉េចឱ្យមានរសជាតិឆ្ងាញ់ និងមើលទៅទំនងគួរឱ្យចង់ញ៉ាំដែរ។ នៅពេលអ្នកចៀនពងទា ចង់ឱ្យឡើងល្អហើយឆ្ងាញ់ពិសា ចូរអ្នកកុំភ្លេចច្របាច់ទឹកក្រូចឆ្មារបន្ដិចចូលទៅក្នុងពងទារបស់អ្នក រួចអ្នកវាយវាឱ្យបែក និងផ្សំគ្រឿងតាមការចូលចិត្ត និងចំណង់ចំណូលចិត្តរបស់លោកអ្នក។ នៅពេលអ្នកយកពងទាដែលបានច្របាច់ទឹកក្រូចឆ្មារចូល នោះពងទា ឬពងមាន់ចៀនរបស់អ្នកនឹងឡើងប៉ោងល្អ ហើយស្រួយខាងក្រៅ និងមានសភាពទន់នៅខាងក្នុងគួរឱ្យចង់ទទួលទាន៕