ចំពោះការវិភាគលើស្រ្ដីចំនួន១សែននាក់ ទាំងក្នុងប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក គេបានធ្វើការអះអាងថា ស្រ្ដីដែលពុំមានកូនប្រឈមមុខនឹងការបាត់បង់ជីវិត និងមានការឈឺថ្កាត់ច្រើនជាងស្រ្ដីដែលមានកូន។ សម្រាប់ស្រ្ដីដែលពុំមានកូន ដែលមានអាយុលើសពី៥០ឆ្នាំឡើងទៅ នឹងមានអត្រាប្រឈមមុខច្រើនជាងរហូតដល់ទៅ២០% ដែលនឹងបាត់បង់ជីវិតនៅពេលណាក៏បាន។ ក្រៅពីនោះស្រ្ដីដែលមានកូនចាប់ពី៥នាក់ឡើងទៅ ឬច្រើនជាងនេះរួមទាំងស្រ្ដី ដែលមានកូនតែស្ថិតនៅក្នុងយុវវ័យក៏អាចមានអត្រាប្រឈមមុខដូចគ្នា ជាមួយនឹងស្រ្ដីដែលមិនមានកូនសោះ។
ស្រីដែលមានកូនមុនអាយុ២១ឆ្នាំ មានឱកាសជាច្រើនហើយនិងអាចមានបញ្ហាសុខភាពផ្នែកផ្នែកចិត្តក្នុងរយៈពេលក្រោយ ច្រើនជាងមនុស្សដែលមានកូនយឺត។ ទន្ទឹមនឹងនោះដែរ ស្រ្ដីដែលមានកូនដំបូង ចាប់ពីអាយុ៤០ឆ្នាំឡើងទៅ គឺមានសុខភាពផ្លូវចិត្តល្អបំផុត៕