admin
សេដ្ឋកិច្ចចិនងើបឡើងវិញយឺតនឹងប៉ះពាល់សេដ្ឋកិច្ចថៃ
ប្រទេសចិន ៖ ការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមប្រទេសថៃឱ្យដឹងថា សេដ្ឋកិច្ចប្រទេសចិនបានងើបឡើងវិញយឺតដោយសារមូលហេតុចម្បងចំនួន៤ រួមមាន ៖ ការវិនិយោគនៅចិនមានកម្រិតទាប, ការចំណាយក្នុងប្រទេសធ្លាក់ចុះ, ផលប៉ះពាល់ដោយសារការនាំចេញធ្លាក់ចុះតាមសេដ្ឋកិច្ចពិភពលោក និងបំណុលសាធារណៈរបស់ចិនមានកម្រិតខ្ពស់ ស្មើនឹង៥១,៥% ហើយវាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសថៃផងដែរ...
យន្ដហោះចម្បាំងដ៏ទំនើបរបស់អាមេរិក នឹងត្រូវដាក់ពង្រាយនៅអ៊ុយក្រែន ធ្វើឲ្យកាន់តែលំបាកដល់ពូទីន
រដ្ឋធានីកៀវ៖ បណ្ដាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត បានខ្នះខ្នែងយ៉ាងខ្លាំង ជួយផ្ដត់ផ្គង់គ្រឿងសព្វាវុធទំនើបៗ ដល់រដ្ឋាភិបាលក្រុងកៀវ ដើម្បីធ្វើសង្គ្រាម ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ហើយយន្ដហោះចម្បាំងដ៏ទំនើបជំនាន់ទី៤ ផលិតដោយសហរដ្ឋអាមេរិក ប្រភេទ F-16...
ឥណ្ឌូណេស៊ីផ្តល់ទិដ្ឋាការមាសដល់វិនិយោគិនបរទេស
ប្រទេសឥណ្ឌូណេស៊ី ៖ ឥណ្ឌូណេស៊ីបានព្យាយាមទាក់ទាញវិនិយោគិនបរទេសឱ្យមកបណ្តាក់ទុននៅប្រទេសរបស់ខ្លួនបន្ថែមទៀត តាមរយៈការផ្តល់ទិដ្ឋាការមាសដល់វិនិយោគិនបរទេស ។ វិនិយោគិនបរទេសអាចប្រើប្រាស់ទិដ្ឋាការមាសសម្រាប់រស់នៅឥណ្ឌូណេស៊ីរយៈពេលពី៥ឆ្នាំ ដល់១០ឆ្នាំ ហើយទិដ្ឋាការនេះនឹងអាស្រ័យលើវិនិយោគិនទាំងនោះយកប្រាក់មកវិនិយោគនៅឥណ្ឌូណេស៊ីតិចឬច្រើនប៉ុនណា ។
គោលបំណងដែលរដ្ឋាភិបាលឥណ្ឌូណេស៊ីផ្តល់ទិដ្ឋាការមាសដល់វិនិយោគិន ឬជនបរទេសដែលមកបើកក្រុមហ៊ុននៅប្រទេសឥណ្ឌូណេស៊ី គឺដើម្បីទាក់ទាញឱ្យជនបរទេសយកប្រាក់មកវិនិយោគនៅឥណ្ឌូណេស៊ីបន្ថែមទៀតដើម្បីជំរុញសេដ្ឋកិច្ច ។ Silmy...
វៀតណាមបង្កើនការនាំចេញផ្លែដូងទៅក្រៅប្រទេស
ប្រទេសវៀតណាម ៖ ប្រធានសមាគមផ្លែដូងវៀតណាមឈ្មោះ Nguyen Thi Kim Thanh រំពឹងថា ការនាំចេញផ្លែដូងរបស់វៀតណាមនឹងមានតម្លៃស្មើ១ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥ ក្រោយពីអាមេរិក និងចិនអនុញ្ញាតឱ្យវៀតណាមនាំចេញផ្លែដូងទៅកាន់ប្រទេសរបស់ខ្លួន ។
នៅពេលអាមេរិកជិតបើកទីផ្សារនាំចូលដូងវៀតណាម ប្រទេសចិនបានអនុញ្ញាតឱ្យវៀតណាមនាំចូលដូងជាផ្លូវការរួចហើយ...
អារ៉ាប៊ីសាអូឌីតគ្រោងសាងសង់ប្រឡាយប្រវែង ១១ គីឡូម៉ែត្រឆ្លងកាត់វាលខ្សាច់
បរទេស៖ ប្រឡាយដែលមានប្រវែង ១១ គីឡូម៉ែត្រ ជាមួយទទឹង ១០០ ម៉ែត្រ នឹងក្លាយជាប្រឡាយដំបូងគេដែលត្រូវបានសាងសង់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីបម្រើតម្រូវការការធ្វើដំណើរ និងការកម្សាន្តរបស់ប្រជាជន។
យោងតាមប្រភពព័ត៌មាន Alarabiya News ដែលបានរាយការណ៍កាលពីថ្ងៃទី...
ភ្លៀងនៅបន្តធ្លាក់ពេញមួយសប្តាហ៍ដោយទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបជាមួយនឹងខ្យល់មូសុងនិរតីមធ្យម
ចាប់ពីថ្ងៃទី០៤-១០ ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសកម្ពុជាបន្តអាចមានភ្លៀងធ្លាក់ដោយសារទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ
និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយមថ្ងៃទី៤ កញ្ញា។
យោងតាមស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៣-២៥ °C...
ឥណ្ឌាបានបាញ់បង្ហោះដោយជោគជ័យនូវការស៊ើបអង្កេតលើពន្លឺព្រះអាទិត្យ
បរទេស៖ អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានបាញ់បង្ហោះដោយជោគជ័យនូវ យាន Aditya-L1 ពីមជ្ឈមណ្ឌលអវកាស Satish Dhawan នៅម៉ោង ១៣:២០ នាទី នាថ្ងៃទី...
តើភាព “មានការងារធ្វើ” និង “អ្នកគ្មានការងារធ្វើ”ដែលស្ថាប័នផ្លូវការប្រើប្រាស់ជាសកលកំណត់បានយ៉ាងដូចម្តេច?
អង្គការអន្តរជាតិខាងការងារ ILO បានបង្ហាញថាកម្ពុជាជាប្រទេសដែលមានអត្រា«អត់ការងារធ្វើ» តិចបំផុតត្រឹម ០.៥ភាគរយ ខណៈ «អ្នកមានការងារធ្វើ»មានរហូតដល់ ៩៩.៥ភាគរយ ដែលឈរនៅលំដាប់ទី២ បន្ទាប់ពីប្រទេសកាតាក្នុងចំណោម១៨៥ប្រទេស។ ការបង្ហាញទ័ន្នន័យនេះបានធ្វើឱ្យប្រជាពលរដ្ឋបង្ហាញការងឿងឆ្ងល់យ៉ាងខ្លាំងតើការរាប់បញ្ចូលអ្នកមានការងារធ្វើ និងអ្នកគា្មនការងារធ្វើសម្គាល់បានយ៉ាងដូចម្តេច?
ទាក់ទិននឹងចង្ងល់ ឯកឧត្តម...
អភិបាលខេត្តកែប នឹងបិទអាជីវកម្ម របស់អាជីវករណា ដែលនៅតែឈរបក់ដៃហៅភ្ញៀវ
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដាក់បទបញ្ជាយ៉ាងតឹងរឹង ទៅលើអជីវករដែលតែងតែឈរបក់ដៃហៅភ្ញៀវ នៅតាមបណ្តោយឆ្នេរកែប ដែលមើលទៅហាក់បង្កភាពអន្តិសុខជាខ្លាំងនៅតំបន់ខេត្តតំបន់ទេសចរណ៍មួយនេះ។
ដោយឃើញនូវទង្វើនេះ អភិបាលខេត្តកែប លោកសោម ពិសិដ្ឋ បានប្រាប់ឱ្យអាជីវករត្រូវឈប់ជាបន្ទាន់នូវសកម្មភាពឈរបក់ដៃហៅភ្ញៀវចូលតូបរបស់ខ្លួន។
លោកកបន្តថា៖" វាមិនចាំបាច់ទាល់តែសោះរឿងបក់ដៃហៅភ្ញៀវ...
៤ប្រទេសលើលោក ដែលមិនធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាម
ប៉ុន្មានឆ្នាំចុងក្រោយនេះ មានសង្រ្គាមដ៏រន្ធត់ជាច្រើននៅទូទាំងពិភពលោក ជាក់ស្តែងដូចសង្គ្រាមរុស្សុី និងអ៊ុយក្រែន ឬក៏ប្រទេសអុីស្រាអែល និងប៉ាលេស្ទីនជាដើម។
ភាគច្រើននៃសង្គ្រាមអាចបណ្តាលមកពីភាពខុសគ្នាខាងសាសនា បញ្ហានយោបាយ ឬជម្លោះទឹកដី។ សង្គ្រាមមិនត្រឹមតែមានការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រទេសនោះទេ ប៉ុន្តែវាក៏ត្រូវចំណាយប្រាក់ច្រើននៅក្នុងស្តារប្រទេសឡើងវិញនៅពេលចប់សង្គ្រាម។
នៅលើពិភពលោកយើងនេះ មិនមែនប្រទេសទាំងអស់សុទ្ធសឹងតែឆ្លងកាត់ភ្លើងសង្គ្រាមនោះទេ ជាក់ស្តែងមានតែ៤ប្រទេសប៉ុណ្ណោះដែលមិនធ្លាប់មានសង្គ្រាម ក្នុងនោះរួមមាន៖
...















