Home តារាជាតិ ងួន សុបិន កំពុងរងការរិះគន់ ខណៈ ស្រីអ៊ីត លើកឡើងចំៗបែបនេះ

ងួន សុបិន កំពុងរងការរិះគន់ ខណៈ ស្រីអ៊ីត លើកឡើងចំៗបែបនេះ

82
0

លោក ងួន សុបិន ដែលជាអ្នកនិពន្ធបទចម្រៀង បានធ្វើឱ្យសាធារណជនប្រើប្រាស់បណ្តាញសង្គមបញ្ចេញមតិរិះគន់យ៉ាងខ្លាំងបន្ទាប់ពីនិយាយថាប្រសិនជាប្រពន្ធផ្តល់ធ្វើឱ្យប្តីគ្រប់គ្រាន់ ប្តីមិនអាចទៅមានអ្នកផ្សេង។ មិនត្រឹមតែមហាជនប៉ុណ្ណោះទេដែលបញ្ចេញប្រតិកម្ម តារាកំប្លែងស្រីអ៊ីត បានលើកឡើងចំៗទៅកាន់លោក ងួន សុបិន និងមនុស្សប្រុសមួយចំននួទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1Awig6mS8IWzIjL_jIHe5vRikS6fzitTUI0c5RolXHmHO59Hv5nb2SJGMrQWxnz9zqxJnvFoxWeyRC00BZav7OWfhMjg3ww4V7w5XewJ_GtYYz3ApUeb2oa0e9t1nh4589o2n9EVaAjHVwDimHDSXl3NHthOVaQoOSG9AgBjqeQ7rBAcIEbRXHt9quIw/s1425/image_2026-08-14_13-32-40%20(3).png
នៅថ្ងៃទី១៤ ខែសីហា នេះ លោក ងួន សុបិន ដែលជាសិល្បករពហុជំនាញ ទាំងជាអ្នកចម្រៀង អ្នកនិពន្ធ ពិធីករ រួមទាំងការសម្តែងក្នុងវីដេអូខ្លី បានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គមបន្ទាប់ពីនិយាយនៅក្នុងកម្មវិធីផតខាស់មួយ។ ក្នុងវីដេអូដែលរីករាលដាលលោក ងួន សុបិន បាននិយាយថាមនុស្សប្រុសទោះបីជាមានប្រពន្ធស្អាតយ៉ាងណានៅតែមាននាយអាយ ប៉ុន្តែបើសិនជាសេចក្តីសុខនៅក្នុងគ្រួសារមិនអាចបំពេញឱ្យបុរសនោះបានតើឱ្យបុរសនោះរកអ្នកផ្សេងឬអត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidOtb5vTuGD1sa6HNxpQ4v5BSmyqW3GmYgxq3PDDSg0mx0YmrtgkTA_R0hEF1VRM5e_kyLShaKmWCowE0EqkQvEKk5QNwc2DEOzatTFsKGSYerZZlMdw_W3uDtsiceKkpma3ryoKmJtkyoS99JXxXGQj3pDmBI3K5ZYy9p7ofLDnTcRx5fbd6YLRWIYLY/s1440/image_2026-08-14_13-32-40.png

លោកបន្តទៀតថា ប្រសិនជាប្រពន្ធធ្វើឱ្យប្តីគ្រប់គ្រាន់ ប្តីនឹងមិនអាចទៅមានអ្នកផ្សេងបានទៀតនោះទេ។ ត្រង់ចំណុចនេះលោក ងួន សុបិន បានពន្យល់ថា ពាក្យថាគ្រប់គ្រាន់មិនមែនសំដៅតែទៅលើរឿងលើគ្រែឡើយ តែទាក់ទងនឹងផ្លូវកាយ ផ្លូវចិត្ត ផ្លូវអារម្មណ៍ ដែលប្រពន្ធបំពេញសេចក្តីឱ្យប្តីបានគឺប្តីនឹងមិនអាចបែកឆ្វេងបានឡើយ។ ក្នុងការនិយាយខាងលើនេះលោក ងួន សុបិន បានដឹងក្នុងចិត្តហើយថានឹងមាននារីជាច្រើនខឹងសម្បារជេរស្តីលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieU8R37ZjQzNMx0ryC1qPbmk-4L9zEy4XgdPbJCkw7zXjk1481AXH5xH6Xb5XSj75s7Jp8taIKde6V5nz4J-x1Pnnhq6R0c2j-hM7M1PhEC-HJvztHoqRF9R-KFvf9rCTjy3jwXnV2UNT37H6j3cC7A-gOwOtaWFsDGFpH1q-ydqKphE22nyu9_GLpFjU/s1740/image_2026-08-14_13-32-44.png

មិនខុសពីការគិតរបស់លោក ងួន សុបិន ទេនៅពេលនេះអ្នកលេងបណ្តាញសង្គមជាច្រើនសូម្បីតែបុរសមួយចំនួនក៏បានបញ្ចេញមតិរិះគន់លោកយ៉ាងចាស់ដៃផងដែរដែលចាត់ទុកសម្តីរបស់អ្នកសិល្បៈរូបនេះមិនសមហេតុផលឡើយ។ អ្នកលេងបណ្តាញសង្គមខ្លះបានបញ្ចេញមតិដែរថាមិនមែនកំហុសខាងប្រពន្ធនោះទេតែមកពីបុរសជាប្តីមិនចេះឆ្អែតឆ្អន់ខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkkxahS1LMQ-3Oy15wBMRdl5xtHlVCPpf8NNj4aZl9_m61A0lfETM4ENp4D9hVQwaS6HaMs98404aSRThgkP5yG2YEPpHpdWaYSCxOK2JS8WklrIv1eCC2iX8_PgtyLsgYwdRtAHByydDRJECtE0k4nMNxPqgylrmrLx8WpChYMiPjtipdoNlPu_Dxs4k/s2048/image_2026-08-14_13-32-45.png

លើសពីនេះទៅទៀត មិនត្រឹមតែមហាជនប៉ុណ្ណោះទេដែលរិះគន់ពាក្យសម្តីរបស់លោក ងួន សុបិន តារាកំប្លែងស្រីអ៊ីត ក៏បានបញ្ចេញមតិប្រតិកម្មរបស់ខ្លួនដូចគ្នា។ តារាកំប្លែងរូបនេះបានលើកឡើងថា «មិនមែនមកពីមិនគ្រប់គ្រាន់ទេបងគឺជាអារម្មណ៍ ចរិតរបស់មនុស្សប្រុសចំនួនតូចៗដែលចង់សាក ចង់ថ្មី ចង់មិនដដែលៗ។ ពាក្យថាប្រពន្ធគឺចង់មានក្ដីសុខ សុភមង្គលក្នុងគ្រួសារណាស់ ខ្ញុំនិយាយមិនខុសទេតែមកពីប្ដីចង់មានថ្មីម៉ង»៕