Home Blog Page 990

តើវិមាននៅក្រោមទឹកមួយនេះកើតឡើងដោយអ្នកណាពិតប្រាកដ ឬតាមធម្មជាតិ?

0

ប្រទេសជប៉ុន ៖ Yonaguni គឺជាវិមានថ្មដ៏ធំនៅក្រោមទឹកសមុទ្រ មានរូបរាងស្រដៀងនឹងប្រាសាទពីរ៉ាមីតកាំជណ្តើរ និងមានទីតាំងនៅឆ្នេរសមុទ្រ Yonaguni ស្ថិតក្នុងខេត្តអូគិណាវ៉ា ប្រទេសជប៉ុន ។ គេបានរកឃើញវិមាននេះលើកដំបូង កាលពីឆ្នាំ១៩៨៥ ប៉ុន្តែវានៅតែជាប្រធានបទមួយ ដែលអ្នកបុរាណវិទ្យារបស់ជប៉ុនជជែកវែកញែកគ្នាពុំដាច់ស្រេចពាក់ព័ន្ធនឹងដើមកំណើតរបស់វិមាននេះ ។

អ្នកបុរាណវិទ្យាជប៉ុនបានជជែកវែកញែកពាក់ព័ន្ធនឹងដើមកំណើតរបស់វិមាននេះថា តើវាកើតឡើងតាមធម្មជាតិ ឬមនុស្សជាអ្នកសាងសង់ឡើង? ក្រៅពីនេះ ក៏មានការលើកឡើងពាក់ព័ន្ធនឹងទីក្រុង Atlantis ដែលបាត់បង់ទៅផងដែរ ។ អ្នកបុរាណវិទ្យាជឿជាក់ថា វិមាន Yonaguni អាចមានអាយុកាលរហូតដល់ជាង១ម៉ឺនឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtQNRk4CRtx8YgiEF4gn9SLgneqeXqqHXNAtNQBK9I94LTuJAYunzjjG-vS_5tN0ldQSzPODo5uMpgn_xbe9GJiCEVLA5-r2Hx1EuAGuxK5jWdEsluZb0N-qgcbFNR5GWalWoMZongXChp5EK2CulLAVGybziXjvSaEQbMjfL3KjSM17IM-WmMAq85hok/s744/de112_04_yonaguni-island-underwater-ruins.webp

មនុស្សមួយចំនួនមានជំនឿថា វិមាន Yonaguni សាងសង់ឡើងដោយសារមនុស្ស ហើយពួកគេអះអាងថា វិមាននេះបានបង្ហាញពីអរិយធម៌បុរាណ ដែលមានអាយុកាលប្រមាណ១ពាន់ឆ្នាំ ឬ១ម៉ឺនឆ្នាំ ពីព្រោះក្បូរក្បាច់របស់វិមានស្រដៀងគ្នានឹងការឆ្លាក់ថ្មដែរ ។ ដូច្នេះ វាអាចទៅរួចថា កាលពីមុន វិមាននេះធ្លាប់ស្ថិតនៅលើគោក ហើយបានលិចទៅក្នុងទឹក ។

ចំណែកមនុស្សខ្លះទៀតថា វិមាននេះមានទំនាក់ទំនងជាមួយទ្វីប Mu និង Lemuria គឺជាទ្វីបបុរាណដែលគេជឿថា ធ្លាប់ស្ថិតនៅមហាសមុទ្រឥណ្ឌា ប៉ុន្តែទ្វីបទាំងនេះក៏លិចទឹកនាពេលបន្ទាប់ ។ ប៉ុន្តែការពិត វិមាននេះស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8N27oAtbUrU-XGup9EhkY9eV0tFZ1IsTPM0EvqkSQsBY1GsyLg7Ooav9QDXegnah6xeXWi4v39NB4OXUxhQGP1_xMRQiLyyiwfpFa804bKaCWtELkGuRSARerQNcnM5OT-wMrcNmBzIBdS87EUI-kBAreem0XzB4IMAxcalr0fWy_vsEBGkq9UJDBC4k/s3840/b7a3b0ec0182623eb0c3561eaee0f4d4.webp

រីឯអ្នកស្រាវជ្រាវជាច្រើននិយាយថា វិមាននេះកើតឡើងតាមធម្មជាតិ វាជាបាតុភូតភូមិសាស្ត្រដែលកើតឡើងនៅបរិវេណស្នាមប្រេះនៃសំបកផែនដី ។ ក្រៅពីនេះ គេក៏បានប្រទះឃើញថ្មមានលក្ខណៈស្រដៀងគ្នានៅតំបន់ក្បែរៗទៀតផង ។

វិមាននៅក្រោមទឹកនេះមានប្រវែងប្រមាណ៩១ម៉ែត្រ, ទទឹង៣០៥ម៉ែត្រ និងមានកម្ពស់២៧ម៉ែត្រ ។ វាមានរូបរាងជាថ្មតម្រៀបពីលើគ្នាច្រើនជាន់ និងមានលក្ខណៈស្រដៀងនឹងផ្លូវព័ទ្ធជុំវិញ ។ នៅទីនេះ បានក្លាយជាការសន្និដ្ឋានដ៏ល្អមួយចំពោះការជជែកវែកញែកផ្នែកបុរាណវិទ្យាថា អរិយធម៌បុរាណកើតឡើងមុនពេលមនុស្សបានស្គាល់ ហើយវានៅតែជារឿងព្រេងដែលមនុស្សឆ្ងល់ថា តើមានពិតប្រាកដ ឬក៏អត់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjUPztwMY2dA0H9TmlUEeMxv4LOGvYfBTuP755vBi-3OgQ7V8jyWxSVk9NiQcWfH5Tn5CwHpq64iEv7nxPPGXf7_CI2e4ZBsxh8sqRhq5WXpuyS2vi08MEoxy3OQmv7IQdb-BsGdYZhxoFEDkVCHS6zzk5iC4zw6BYhlRGypaD-YBTzZbcdBuZpR0YqFU/s1024/2432-Divers-in-the-slot-at-Monument-diving-Yonaguni-Okinawa-Japan-Diveplanit-2432-blog.jpg.webp

បើតាមភស្តុតាងនាពេលបច្ចុប្បន្នបង្ហាញថា អរិយធម៌មនុស្សដែលមានការទទួលស្គាល់ គឺបានចាប់ផ្តើមកើតឡើងកាលពីប្រមាណ៦.០០០ឆ្នាំមុន ។ ប៉ុន្តែវាគួរឱ្យចម្លែកណាស់ ពីព្រោះវិមាន Yonaguni មានលក្ខណៈស្រដៀងគ្នាខ្លាំងជាមួយវិមានផ្សេងៗនៅអាមេរិកខាងត្បូង ។ មនុស្សមួយចំនួនហៅវិមាននេះថា «ពីរ៉ាមីតក្រោមសមុទ្រនៅអាស៊ី» ។

ប៉ុន្តែមានមតិខ្លះទៀតអះអាងថា វិមាននេះជាប់ពាក់ព័ន្ធនឹងមនុស្សនៅក្រៅភព ។ ចុះលោកអ្នកវិញយល់ឃើញយ៉ាងណាដែរ? តើវិមាននេះសាងសង់ឡើងដោយមនុស្សបុរាណ ឬមនុស្សក្រៅភព ឬវាកើតឡើងដោយខ្លួនឯងតាមធម្មជាតិ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSyCoqsSeE4F7roYb4qoqZ7lxz7CcS26-xZdNxnjW2pSLRIvvjPmpP6Q75w5RqhLzGXyXKJ9j_Y6hjiNkvA62m0OL_BeGY0r34EgqG6RpvG8QIS19qq7DMaQkofoNHyNEfHpQaNsz4qLwQ300Ai-XARQXR04kT6iEEeAs4zxGtn_lU4Oqu1G93eamXnKo/s948/photo_2024-07-08_14-04-25.jpg

កុំរំលងឱ្យសោះ! កន្លែងទេសចរណ៍ទាំងនេះគឺល្បីខ្លាំងបំផុតក្នុងខេត្តស្ទឹងត្រែង

0

ស្ទឹងត្រែងត្រូវបានគេចាត់ទុកថា ជាខេត្តដែលមានសក្ដានុពលទេសចរណ៍ វប្បធម៌ប្រពៃណីជនជាតិដើមភាគតិច ខ្លាំងជាងគេនៅតំបន់ភាគខាងជើង និងជាខេត្តភូមិភាគឦសានរបស់កម្ពុជា។ ក្នុងខេត្តនេះមានតំបន់ទេសចរណ៍បែបវប្បធម៌ និងធម្មជាតិជាច្រើនដែលភ្ញៀវជាតិ និងអន្តរជាតិ បានមកដល់ហើយ ដឹងតែមិនចង់ត្រលប់ទៅវិញនោះទេ ដោយសារជក់ចិត្តនឹងសម្រស់ធម្មតាមតាមដងទន្លេមេគង្គ និងទន្លេសេកុង ដែលបង្កប់នូវសម្រស់ធម្មជាតិ មិនសរសើរមិនបាន។ ដូច្នេះខាងក្រោមនេះគឺជារមណីយដ្ឋានល្បីៗនៅខេត្តស្ទឹងត្រែងដែលអ្នកមិនគួររំលង៖

១.បូរីអូរស្វាយ៖ បូរីអូរស្វាយស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ នៃស្រុកថាឡាបូរិវ៉ាត ខេត្តស្ទឹងត្រែង គឺជារមណីយដ្ឋានមួយ ក្នុងចំណោមរមណីយដ្ឋាន ដែលពេញនិយមបំផុតពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់នេះគឺជាផ្នែកមួយ នៃរាជធានីអាណាចក្រខ្មែរនាសម័យបុរាណ និងរាប់បញ្ចូលទាំងតំបន់រុំាសា ត្រូវបានគេស្គាល់ថាតំបន់អភិរក្សលិចទឹក ដែលមានសត្វផ្សោតជាច្រើនរស់នៅតាមបណ្តោយទន្លេមេគង្គ រួមទាំងមានសត្វបក្សាបក្សី និងសត្វព្រៃជាច្រើនរស់នៅតំបន់ព្រៃឈើអភិរក្សនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCJ1Rm_5lSwL3Od5jc0tUy3sAouJ-iJTPuCzBPeUL4vKfJONeNMG9FBuqPEkwKZX_zm1YJ3GLN1A5hLHZX8tt5yrihQtZfU42A3V8GHNSnpKwKyqEDSgbmDNModk2EWkucxhvbjTLL0FehzsILOwqE05N8W5q9Smc1bfyUbSmFulIfHLBWt5DwPnhWrkM/s1280/photo_2024-07-08_13-57-01.jpg

លើសពីនេះកន្លែងនេះក៏មានហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ ស្ពានយោល វត្តអារាម ដោយរាប់បញ្ចូលទាំងផ្ទះសំណាក់សាធារណៈ មជ្ឈមណ្ឌលព័ត៌មាន និងកំពង់ផែទូកសម្រាប់ភ្ញៀវទេសចរផងដែរ។ រមណីដ្ឋានបូរីអូរស្វាយ ប្រៀបបាននឹងត្បូងពេជ្រដ៏មានតម្លៃដែលបានផុសឡើងនៅក្នុងទ្រូងព្រៃ ត្រូពិចពណ៌បៃតង ដែលលាតសន្ធឹងតាមបណ្តោយទន្លេមេគង្គ។ វាបានផ្តល់នូវសម្បត្តិព្រៃឈើដ៏ប្រសើរ ដែលជាជម្រកដ៏ប្រសើរសម្រាប់សត្វព្រៃ ជាពិសេស ហ្វូងបក្សាបក្សី និងជាជម្រកត្រីដ៏ប្រសើរ ក្នុងរដូវវស្សា ហើយមានត្រីផ្សោតដ៏ច្រើនទៀតផង។ នៅរដូវប្រាំងពេលទឹកស្រក ទីនេះក៏បានរំលេចឱ្យឃើញនូវឆ្នេខ្សាច់ពណ៌សដ៏ស្រស់ស្អាត ដែលលាតសន្ធឹងតាមបណ្តោយដងទន្លេ គួរឱ្យចង់ដើរលេងកំសាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVWY6tRunGtqXAefMl6qkWPnucp8_Ap6QLUnivSVw66s_EykrYctt7IJ-lq1qQ0-CwRq974TbM8g4Qi3qCptJy9CRBicvOjgwUROK127SU_Cx7FLgTT2T8CmK_gH5l57fH1dblF0dF-Nwmg_0EO5ajIh-Uq0R0EVeAkkmTB429mHsEJNnyLQ8oaNwgNak/s960/photo_2024-07-08_13-57-02.jpg

២.រមណីដ្ឋានអូរឬស្សីកណ្តាល៖ រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍អូរឫស្សីកណ្តាល ដែលស្ថិតនៅក្នុងភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ចម្ងាយប្រហែលជិត ៣០ គីឡូម៉ែត្រ ភាគខាងត្បូង ពីទីរួមខេត្តស្ទឹងត្រែង។ នៅពេលទៅដល់ភ្ញៀវទេសចរអាចធ្វើដំណើរទៅកម្សាន្តរមណីយដ្ឋានកណ្តាលព្រៃធម្មជាតិ ដ៏ស្រស់ស្អាត អាចងូតទឹកត្រជាក់ និងស្តាប់សំឡេងសត្វយំ មានអារម្មណ៍ស្រស់ស្រាយបាត់ទុក្ខកង្វល់ក្នុងចិត្តទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh89hhvpZMIQ_nDfG5pB-IlNtg8Eud_22h-z4MhQocP61VFyejwGRJFAIGYfk7odo6IK5WY0KkDXq-1r6Hw8Q7KnwvLbMWFKqeLGKJRB4h8olCOI8iIHFhc7Ujf5zK3698rXeASxMpRx0ONpEqPQKOPzGhLLLnTptle4CsyMkISoBXEXunP9NPoPJ8XSA/s1100/photo_2024-07-08_13-57-35.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnKIUqDI-3L_BwQxZCGYmgU2Yx2sUqCCpI-X4dIwrvrJ2E14_qhs1nJtFAwhG6l2yBCe23zxYZgtV72v3P7d9KeM9RXqo_mXAkgxpUPqK3yROfhyphenhyphen30cpKsprpvE-BeaYPdr07BL1oh8yKksxKSs-A-biwgYn3GqJ5Ts63x68XmYr6oCtwHRVYBx7UsC2E/s1100/photo_2024-07-08_13-57-36.jpg

៣.កោះខ្សាច់សេកុង៖ រមណីយដ្ឋានកោះខ្សាច់សេកុង ដែលផុសនៅកណ្ដាលទន្លេសេកុងមានសភាពដូចរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែននៅខេត្តកំពង់ចាមដែរ។ រមណីយដ្ឋាននេះ មានទីតាំងស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងមានចម្ងាយប្រហែល ៤ គីឡូម៉ែត្រពីរង្វង់មូលថ្មី។ នៅទីនេះមានកោះ និងទេសចរណ៍ធម្មជាតិជាច្រើនរួមមាន៖ កន្លែងហែលទឹក ឬលេងទឹក, មានអាហារឆ្ងាញ់, អាចជិះទូកស្រូបយកខ្យល់អាកាស, ទស្សនាឆ្នេរខ្សាច់, គយគន់ថ្ងៃលិច, គយគន់ថ្ងៃរះ និងចំណុចសំខាន់ផ្សេងៗទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3I_dnoyOD4OKybxQeyc40k0ARHwPywGc8ENs6BJ5bTl9LHgrDtDZtL7hzG2gVuGU3NvWCcytir0kyOQ0edQD-r81e9E8oYNaaJcUDRaf8C8TsNKbub1BRR9rRGHCOV9FwT08-BT1usuHzfxvF_be8qf26rlEx2tvHt4mZPmJK2Bxo_1LVdRjUgtX3tM8/s1280/photo_2024-07-08_13-58-06.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7a3Hx5TgzJ0wlSYW9jKugMgo6-vZI9lnyjF9GkYJ6BxSy3wxOcGewDTNFoT4LxhkAEG_mfWkK9OHFVo5DaD3lHNiyQu4sri1c0JoSteJK-26tt7fEJmId4OyR8GEKXTBXkOWcKth2yw4O3rROl1MYAz9d6_dDPgcQDnPRVlQuJpHvaRlZ3CLYbXJOe0Q/s1280/photo_2024-07-08_13-58-07.jpg

៤.ល្អាងភ្នំប្រាក់៖ ល្អាងភ្នំប្រាក់ ស្ថិតនៅភូមិវើនសៀន ប៉ែកខាងត្បូងក្នុងដែលដីរដ្ឋបាលឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ នៅទីនោះគឺជាតំបន់អេកូទេសចរណ៍ដ៏គួរឱ្យទាក់ទាញ ហើយបច្ចុប្បន្នគឺមានភ្ញៀវទេសចរណ៍ជាច្រើនមកទស្សនាឥតឈប់ឈរ។ ដើម្បីទៅដល់ល្អាងភ្នំមួយនេះ ភ្ញៀវទេសចរត្រូវធ្វើដំណើរដោយជិះទូកតាមដៃទន្លេមេគង្គ រយៈពេលប្រហែល ១ ម៉ោង ទើបដល់ភូមិវឿនសៀន រួចបន្តធ្វើដំណើរដោយថ្មើរជើង ឬជិះគោយន្តចូលទៅព្រៃ ៣ គីឡូម៉ែត្រទៀត។ វាស្ថិតនៅតំបន់ភ្នំដែលមានទាំងរូងថ្ម និងព្រៃឈើរាប់សិបហិចតាដែលអាចក្លាយជាកន្លែងបោះជំរំដ៏អស្ចារ្យបំផុតសម្រាប់អ្នកចូលចិត្តផ្សងព្រេង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT0zzVX10Qogl8E9YhnftMorwYWrDZvfAQ-DBBJPTdIopv5iZGbFEeY-VgwVEAczkSEwEQ9b48d6F9jd-sZpC7H7-zUfRy9PQhQ5qJ_QtDSIFEV0eLbanFrne5heGb3nSxCaRU7NJgFA9JC0sXbUy7GKH2F2EuvyIMX4Rc2VVfZIVTyotadjEt-eS2rkQ/s880/a5bfc9e07964f8dddeb95fc584cd965d-43.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4e3jc_FokWdK2YxxClm48nL6Myu2yfY4oWG8wVlsEk1UZ9bCKCcRKtSCGWN3HKXJJTGoyMJEKNAvIKlB8VK0JCgIQFZ5AbjNIkeFUovlMFeIsrGFgSyeHFvNSIt6Q3z6pePurV2qz8ZusDWWfhNGu8FN0Qkd63SXCphDuPgJCUe4jQ81QOfyvih1_8kw/s880/a5771bce93e200c36f7cd9dfd0e5deaa-44.jpg

អវកាសយានិកឮសំឡេងគោះយានអវកាសយ៉ាងអាថ៌កំបាំងក្នុងលំហ និងពុំដឹងថាជាសំឡេងអ្វីឱ្យប្រាកដ

0

ប្រទេសចិន ៖ ប្រសិនបើលោកអ្នកកំពុងស្ថិតក្នុងយានអវកាសតូចមួយតែម្នាក់ឯងនៅលើលំហអាកាសដ៏សែនស្ងប់ស្ងាត់ ប៉ុន្តែស្រាប់តែមានសំឡេងគោះយានអវកាសខ្លាំងៗ តើលោកអ្នកនឹងគិតថា វាជាសំឡេងអ្វីឱ្យប្រាកដ? ពាក់ព័ន្ធនឹងសំឡេងអាថ៌កំបាំងនេះមានការបកស្រាយខុសៗគ្នា ខ្លះថា វាជាសំឡេងតន្ត្រីអវកាស ខណៈខ្លះទៀតថា ជាសំឡេងវិទ្យុទាក់ទង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHL1Qtu4s6xOMX04lzgxn3ETTH98Riu6W7EbAOn4dt1DYQuyDOYUrfr8RXEAMKtB9VLmmxAZCJA4bgAg2psD6UMrIo-ZLHZhlUiLbF2LEwsp0CXn8r6Ymc6qiEPbVLyW5EdEVZugMRzTg3acjj41fKbRZLoO320mzi7B6-LYX6p4uHvRIMAW4XNlCumAU/s700/photo_2024-07-08_11-32-21.jpg

ហេតុការណ៍នេះបានកើតឡើងចំពោះលោក Yang Liwei គឺជាអវកាសយានិកដំបូងគេ (First Chinese Astronaut in Space) របស់ប្រទេសចិន ដែលអង្គការអវកាសចិនបានបញ្ជូនលោកទៅបំពេញភារកិច្ចលើលំហអវកាសតែម្នាក់ឯង កាលពីឆ្នាំ២០០៣ ។

លោក Yang Liwei ពុំធ្លាប់ប្រាប់ហេតុការណ៍នេះទៅកាន់អ្នកណាម្នាក់ឡើយ ។ ប៉ុន្តែរយៈពេល១៣ឆ្នាំក្រោយមក លោកក៏និយាយជាសាធារណៈថា ដូចជាមានអ្នកណាម្នាក់យកឈើមកគោះយានអវកាសរបស់លោក ហើយសំឡេងនេះពុំបានឮពីផ្នែកខាងក្រៅ ឬខាងក្នុងយានអវកាសទេ ។ ពេលនោះ លោកបារម្ភបន្តិចបន្តួចដែរ ហើយលោកក៏បានមើលតាមបង្អួចយានអវកាស ប៉ុន្តែពុំឃើញមានអ្វីពាក់ព័ន្ធនឹងសំឡេងគួរឱ្យព្រឺសម្បុរនេះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2KrpeX5cKcMhhPlEBV10sLn3L5NaSoiyoLVcVoh0tHs-uj_NVBXcAIkekm3b7LDXdfGj8Ku_x4ZrWYVuEaElJ05Qkr8FYF3YgXwhsd_DrS-uCcG7f_OuD1bG7zOBvgbqmcUzOHZJgTlGQiE4cme0csfmsKwtAO6IYG8tuwVHF-u8JviYigoSmtJ-i5Zc/s1042/photo_2024-07-08_11-32-22%20(2).jpg

លោកពុំយល់ថា តើវាជាសំឡេងអ្វីឱ្យប្រាកដ? ក្រោយមក លោកក៏ព្យាយាមបង្កើតសំឡេងឡើងមក ដើម្បីឱ្យអ្នកជំនាញជួយបញ្ជាក់អំពីប្រភពសំឡេង ប៉ុន្តែពុំទទួលបានលទ្ធផលឡើយ ។ អ្វីគួរឱ្យចាប់អារម្មណ៍ គឺមានអវកាសយានិកចិនជំនាន់ក្រោយប្រាប់ថា ពួកគេក៏បានឮសំឡេងប្លែកៗនៅលើលំហអាកាសដូចគ្នាដែរ គឺក្នុងពេលពួកគេបំពេញភារកិច្ច នៅឆ្នាំ២០០៥ និងឆ្នាំ២០០៨ ។

បើទោះជាពុំអាចបកស្រាយពីប្រភពសំឡេងនេះក្តី ប៉ុន្តែអវកាសយានិកចិនគ្រប់រូបព្យាយាមយល់ថា វាជាហេតុការណ៍កើតឡើងធម្មតានៅលើលំហអាកាស ។ បច្ចុប្បន្ននេះ ក៏គ្មានការបកស្រាយច្បាស់លាស់ថា តើវាជាសំឡេងអ្វី? ការពិត ការឮសំឡេងលើអវកាសនេះ ពុំមែនជារឿងចម្លែកឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKAY2WF-U6Ka5T8J1EKrFyPvGmr3vubr2b0DwQYqiNJtiGDJtzp1bm_of2AIESu5jx_9dKoOEbzBsU5SRcb9tewQ10p_cwkTY5tEmrvOkk2QPAluABdlIcT5TxCCbw9_U4e6VTYEWfJJp6af3TfqR_VfGSmcl9P7DO8etXYF1DS1NlbtzcqiJ2RwHnjCI/s900/photo_2024-07-08_11-32-22.jpg

កាលពីឆ្នាំ១៩៦៩ ក្នុងការសាកល្បងបំពេញភារកិច្ចចុះចតនៅឋានព្រះចន្ទ គឺពេលយានអវកាសហោះទៅក្បែរៗឋានព្រះចន្ទ ស្រាប់តែការទំនាក់ទំនងតាមវិទ្យុជាមួយផែនដីត្រូវបានកាត់ផ្តាច់ ។ ពេលនោះ អវកាសយានិកបានឮសូរសំឡេងប្លែកៗដែលពួកគេពុំអាចបកស្រាយបាន ហើយពួកគេក៏និយាយថា វាដូចជាសំឡេងតន្ត្រីអវកាស ។ ប៉ុន្តែការលើកឡើងនេះត្រូវគេចាត់ទុកថា ជារឿងអាថ៌កំបាំង រហូតដល់សំឡេងប្លែកលើអវកាសដែលបានថតទុក ត្រូវបានបង្ហាញសាធារណជន នៅឆ្នាំ២០១៦ ។

ចំណែកអង្គការ NASA បកស្រាយថា វាអាចជាសំឡេងរំខានពីវិទ្យុទាក់ទង ហើយវាពុំមែនជាសំឡេងតន្ត្រីរបស់ក្រុមមនុស្សរស់នៅក្រៅភពទេ ។ ក្រោយមកទៀត យានអវកាសជូណូ ដែលបានបើកបរជុំវិញភពព្រហស្បតិ៍ ក៏បានថតសំឡេងចម្លែកនេះទុក ។ ចុះលោកអ្នកវិញយល់ឃើញយ៉ាងណាដែរ? តើសំឡេងគោះយានអវកាសយ៉ាងអាថ៌កំបាំងក្នុងលំហ គឺជាសំឡេងអ្វីឱ្យប្រាកដ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJnKn1Ru_rGr0cuLy1IGsam6Z81FQZHXKzBGApVpw8WZTwu_-saOcTqOGie9_WcWVIKOnFUPxQ9xCQExwolh81zs_flMv_p3SRd32nA9DE_lW7Ym4zuA9xOme5Rz01xWHXDyflvowS_JqBL9H9ycFllZ3nb8ontJtG7r-qlVofFliIULLUb6EyrksJZ8g/s512/unnamed.jpg

ផ្អើលអស់អ្នកគាំទ្រវិស័យ K-Pop! ក្រោយធ្លាយដំណឹងថា HyunA និង Yong Jun-hyung នឹងចាប់ដៃគ្នាចូលរោងការក្នុងខែតុលាខាងមុខ

0

ថ្មីៗនេះ អ្នកគាំទ្រវិស័យ K-Pop ជាច្រើននៅជុំវិញពិភពលោកហាក់មានការរភ្ញាក់ផ្អើលនិងរំជើបរំជួលជាខ្លាំង បន្ទាប់ពីលេចធ្លាយព័ត៌មានថា HyunA និងមិត្តប្រុសខ្លួន Yong Junhyung នឹងចាប់ដៃគ្នាចូលរោងការនៅក្នុងខែតុលាឆាប់ៗខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3BNRVxJRpELmuPD39i3euEqgWvwcDV0Y0yzod-sJM_7nVcMIxENEe_gEQg3YdHP28nafgSwXjDRU9oW4CDYT3ugp5HgNbLJx4z0rgOpc79L706AWS9RXKysF5LQZezrDcfwHmX3QJk-LkZSfIA7vDGjcLnjRFPh-GLgnZVBxiBDk6pLOryfhHcU5QZho/s900/photo_2024-07-08_13-24-58.jpg
បើយោងតាមប្រភព Exclusive ពី YTN បានបែកធ្លាយព័ត៌មានថា តារាចម្រៀងស្រីល្បីឈ្មោះក្នុងវិស័យ K-Pop HyunA និងមិត្តប្រុសខ្លួន Yong Jun-hyung អតីតសមាជិកក្រុម HIGHLIGHT កំពុងត្រៀមខ្លួនសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ពួកគេ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះហើយ ខណៈទីតាំងនៃពិធីនេះនឹងរៀបចំឡើងក្នុងទីក្រុងសេអ៊ូល ហើយព័ត៌មានលម្អិតនឹងជម្រាបជូននាពេលក្រោយៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsQNdX-sQj8fsGb3AjSWAky0sV8ynRgbUa_moKXfPgh43YXR-Tr6Jp9p9qr0aNcD2KQsrAnZU2iWxjjemrTwsOy2hnQWvvFZ0USWGs2XRAdaGZxjrEX36gSShJQiNaEK3WO7kKAVVFZVk2kYBTFV4F5e3156REoGzwr0vOzikaLGzY1yBRcXmQTI7Y0GE/s1080/photo_2024-07-08_13-24-59.jpg

យោងតាមប្រភពអ្នកជិតស្និទ្ធនឹងគូស្នេហ៍មួយគូនេះបានបង្ហើបឱ្យដឹងថា «ការសម្រេចចិត្តរៀបអាពាហ៍អាពាហ៍របស់តារាចម្រៀង K-Pop ទាំង២រូបនេះគឺកើតចេញពីចំណងមិត្តភាពដែលបានបង្កើតឡើងជាយូរឆ្នាំមកហើយ។ ពួកគេជាមិត្តនឹងគ្នាយូរមកហើយ ហើយពួកគេយល់ពីសុខទុក្ខគ្នាយ៉ាងច្បាស់ ជាពិសេសគឺជីវិតនៅក្នុងវិស័យសិល្បៈកម្សាន្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOJ1rziPNH6cROu-sMhzQZrJE-V4SE_bk9M8Yq7QQjWZP4vIyO_b6Fet9EOLDIS9uPFll54GrA0FojxIfQfLiNwuqtHzlSno0AdOjlN-HvpqN0sGiML5wr_c6eQAG4EfVtDZDHn94atdA2hds76qYVEYVbwdArXNHX2h3H62wXcYNADHnjOtknFIQP8a8/s960/photo_2024-07-08_13-25-01.jpg

ប្រភពដដែលបានឲ្យដឹងទៀតថា«ពួកគេជឿជាក់លើគ្នានិងយល់ចិត្តគ្នាខ្លាំងណាស់ បន្ទាប់ពីបានក្លាយជាគូស្នេហ៍ ហើយខ្ញុំគិតថា ការដែលពួកគេបានសម្រេចចិត្តរៀបការដោយសារ តែការជឿជាក់លើសេចក្តីស្រឡាញ់ដែលមានឲ្យគ្នាទៅវិញទៅមក»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQb5r0Zg6u07IVjylK3b-1nYePN68l8PTn60emxRwgMVBYUSPLUe5kUfREDTXTe5PVsY9zV_NRUr2_z9pp68g9WgAFFu55N-jruRLVcEPO1cHnYrN6ioJ9QJbohGkjceYAe66qBEzVmY8Ih0XrJfb9OU78oUG8Jjx3OqDuJd11aTtwO1v3JwpTSF_3_SE/s1280/photo_2024-07-08_13-25-02.jpg

គួរបញ្ជាក់ដែរថា ដំណឹងនៃការរៀបអាពាហ៍ពិពាហ៍ដ៏ឆាប់បំផុតរបស់ពួកគេបានកើតឡើងប៉ុន្មានខែ បន្ទាប់ពីអ្នកទាំងពីរបានបញ្ជាក់ជាសាធារណៈអំពីទំនាក់ទំនងស្នេហារវាងគ្នា កាលពីខែមករា ឆ្នាំ២០២៤នេះ។ យ៉ាងណាមិញ បន្ទាប់ពីការប្រកាសជាសាធារណៈអំពីទំនាក់ទំនងស្នេហាអ្នកទាំង២កាលពីពេលកន្លងទៅនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានសម្តែងនូវការពេញចិត្តនិងអបអរសាទរ ស្របពេលក៏បានទទួលរងនូវមតិវាយប្រហារ រហូត HyunA បានបាត់បង់អ្នកគាំទ្ររាប់ម៉ឺននាក់នៅលើ Instagram ព្រោះតែរឿងរ៉ាវភាពចម្រូងចម្រាសរបស់ Yong Jun-hyung ថា ជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មផ្លូវភេទ កាលពីឆ្នាំ២០១៩ផងដែរ៕

ឃើញហើយរំភើប! មហាសេដ្ឋីឥណ្ឌាប្រកាសផ្តល់មាសដល់គូស្វាមីភរិយាក្រីក្រចំនួន ៥០ គូ

0

បរទេស៖ Mukesh Ambani ដែលជាមហាសេដ្ឋីឥណ្ឌាលំដាប់អាស៊ី បានឧបត្ថម្ភកម្មវិធីអាពាហ៍ពិពាហ៍ជាក្រុម ហើយបានបរិច្ចាគមាស និងមូលប្បទានប័ត្រដល់គូស្វាមីភរិយាថ្មីថ្មោងចំនួន ៥០ គូក្នុងស្ថានភាពលំបាក។
មហាសេដ្ឋីឥណ្ឌា Mukesh Ambani ម្ចាស់ក្រុមឧស្សាហកម្ម Reliance និងភរិយារបស់លោក រួមទាំងសកម្មជនស្ម័គ្រចិត្តរបស់ Nita Ambani កាលពីសប្តាហ៍មុនបានរៀបចំពិធីមង្គលការជាក្រុមសម្រាប់គូស្វាមីភរិយាប្រហែល ៥០ គូមកពីសាវតាក្រីក្រក្នុងទីក្រុង Palghar នៃរដ្ឋ Maharashtra។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihl1TSJVGEeOJp_8604BzyIt154AvaiFz9gkcYcnqkRjJU0GR8aM4WykZ59uG0MPaituoL5d-vQLgyi0vC8kGHYzS9zeyzZNLT8zhBcYspVYEU1P9m8agYpGrAtjfNZguKpXBvHFxc2ViYMcJiFILkRY2a7vobbIxlWvqekoivrxRulPOSQHMnk5VFTtQ/s500/788655516_ambani-cover-min-1_202407.jpg

ពិធីមង្គលការនេះបានធ្វើឡើងកាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៤ នៅសួន Reliance Group ក្នុងទីក្រុង Thane រដ្ឋ Maharashtra ភាគឦសាននៃទីក្រុង Mumbai ដោយមានអ្នកចូលរួមប្រហែល ៨០០ នាក់ រួមទាំងគូស្នេហ៍ និងសាច់ញាតិផងដែរ។ ក្រុមគ្រួសាររបស់កូនច្បងពីរនាក់របស់មហាសេដ្ឋី Mukesh រួមទាំងកូនប្រុសច្បង Akash និងកូនស្រី Isha ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLEvcxgV0euVaxbRGZyjApWXDB1gRn1-k2UDfRiDd883eJwUPG1L_RBSjYivA0JQ4_gNW6DE-own1oDcFPcYkR-THpct4hd7h-LKyFgLh0IZld9GoNYmnz5o2ZuCGlCDewqL-PxbjCXsaYg8M_bxkVaKOH3NmabjDO4dlIEi-_5rN26pmF_thFGnI7ZJ0/s1600/nita-mukesh-ambani-throw-grand-mass-wedding-ceremony-for-the-poor-ahead-of-son-anants-wedding.webp

ពួកគេមិនត្រឹមតែរ៉ាប់រងរាល់ការចំណាយក្នុងពិធីមង្គលការប៉ុណ្ណោះទេ គ្រួសារអ្នកមានបំផុតរបស់ប្រទេសឥណ្ឌាក៏បានផ្តល់គ្រឿងអលង្ការមាសសុទ្ធដល់គូស្នេហ៍នីមួយៗ រួមមានខ្សែក mangalsutra ចិញ្ចៀនអាពាហ៍ពិពាហ៍ និងចិញ្ចៀនច្រមុះដែលធ្វើពីមាស និងកជើងប្រាក់ជាច្រើនប្រភេទ។ លើសពីនេះកូនក្រមុំម្នាក់ៗត្រូវបានផ្តល់មូលប្បទានប័ត្របន្ថែមដែលមានតម្លៃ ១០១,០០០ រូពី (ប្រហែល ១,២០០ ដុល្លារអាមេរិក) ជាថ្លៃបណ្ណាការផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIdNsmjzE9gplQ0N_vIxpSrJZaWnKxVhitRndtSdqKWgq0xdd2Cxp49NZQ2uovB6ytM9trP3tX-31kEBMNF9lBPS6aUSgfX-F4e6vnSoijalCgMJnQZkp-1Ew-skL1zDv0eLb3AnCaVYn711UJDXuzPwyRXhyphenhyphenjAQhct8KmgtOrio4Rik_e3CdT6kVOyB8/s1020/photo_2024-07-08_11-11-02.jpg

មហាសេដ្ឋី Ambani ក៏បានសន្យាថានឹងផ្គត់ផ្គង់គូស្វាមីភរិយាក្រីក្រទាំងអស់សម្រាប់ពេញមួយឆ្នាំ រួមជាមួយនឹងរបស់របរប្រើប្រាស់ក្នុងផ្ទះដូចជា ចាន ចង្ក្រានហ្គាស កង្ហារ ភួយ និងខ្នើយទៀតផង។ គួរបញ្ជាក់ដែរថា Mukesh Ambani គឺជាមហាសេដ្ឋីដែលមានជាងគេនៅអាស៊ី និងជាប់ចំណាត់ថ្នាក់ទី ១១ នៅលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិ ១១៨ ពាន់លានដុល្លារអាមេរិក នេះបើយោងតាម Bloomberg។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3II9GI35HRFx6bHcgSeAL8XL28uFYVdirUsC4TQBg5H2aMh3ORVtd-ezsTxCES9Ok8ybJrjuJEO3MoI98KdQlnAkWUXUry3DNS2IqOs5hzSzfBwvvN4nTCsojT8F8Sohk4vPafb1mf2LzqOwBeV_zKCMAoSEnwWVrJIAT030MS4oWN7REdL32Ba9baAY/s1280/photo_2024-07-08_11-11-29.jpg

លោកនិងភរិយារបស់លោកមានកូន ៣ នាក់ក្នុងនោះកូនភ្លោះ Isha និង Akash អាយុ ៣៣ ឆ្នាំ និងកូនប្រុសពៅ Anant អាយុ ២៩ ឆ្នាំ។ Anant Ambani ដែលជាកូនប្រុសពៅរបស់គ្រួសារនេះនឹងចាប់ផ្តើមប្រារព្ធពិធីមង្គលការរយៈពេល ៣ ថ្ងៃនៅថ្ងៃទី១២ ដល់ ១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយបានអញ្ជើញភ្ញៀវចំនួន ១,២០០ នាក់ រួមទាំងមហាសេដ្ឋីកំពូលៗជាច្រើនរូប និងអតីតអ្នកនយោបាយជុំវិញពិភពលោកផងដែរ៕

លី មួយលាង បេក្ខភាពបវរកញ្ញាកម្ពុជាដំបូងគេ ជាម្ចាស់ជ័យលាភី គ្រងមកុដនៅក្នុងកម្មវិធីប្រកួតសម្រស់ Miss Teen International 2024!

0

យុវតី លី មួយលាង Miss Teen Cambodia 2023 ជាបេក្ខភាពតំណាងឲ្យកម្ពុជា ចូលរួមនៅក្នុងកម្មវិធីប្រកួតសម្រស់លំដាប់ថ្នាក់អន្តរជាតិ Miss Teen International 2024 ខណៈនាងមានឆន្ទៈដ៏មុះមុតក្នុងការដណ្តើមមកុដមកជូនជាតិមាតុភូមិរហូតបានសម្រេច ក្លាយជាបវរកញ្ញាកម្ពុជាដំបូងគេបំផុត ដែលទទួលបានម្កុដពីកម្មវិធីខាងលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK-MB97SMMbHPDQHHzas86CoKvtVq6iEtNJE4QQvJ6wBMc4DlPdyA_lNyvFRSJD_akQJH-lC-iE35EOUKsdiGSDpfg5zzTeiEh7jeN3IBOUIn7oR58qJ630vbL5hn-it0PHtRGFyqkDDhX07q2frA-E3XRwv1H5k6jseg6fF0VXtVHU5GJoKsivgevt_g/s1280/photo_2024-07-08_10-47-09.jpg

កាលពីរាត្រីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ ជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Teen International 2024 ដែលបានប្រព្រឹត្តិទៅនៅឯប្រទេសឥណ្ឌា និងមានបេក្ខភាពមកពី២៨ប្រទេសចូលរួម។ យ៉ាងណាមិញ ឆ្លងកាត់វិញ្ញាសានៃការប្រកួតពីមួយវគ្គទៅវគ្គ, រាត្រីនៃវគ្គផ្តាច់ព្រ័ត្រក៏បានមកដល់មួយរំពេច។ ហើយអ្វីដែលស្ទើរតែនឹកស្មានមិនដល់នោះគឺការប្រកាសម្ចាស់ជ័យលាភី ជាអ្នកគ្រងមកុដប្រចាំឆ្នាំ២០២៤ បានទៅលើគ្រាប់ពេជ្រកម្ពុជា យុវតី លី មួយលាង។ ស្របពេលដែលអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជាជាច្រើនបានសម្តែងនូវការរំភើបចិត្តជាសឹងតែស្រក់ទឹកភ្នែកគ្រប់គ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzwQJa-gQ6JWwqkUAtukmjdMoNIW0_E3HzRE9clX9I4Ml7uVBGMxJGLna6VlUwfn2Xl5bNK4KvbB_eJdHjx-WZ8hSxFHEG7RQmSlHFpApYYnipWElQWKnSX0wSEg6wnMg-6sBYUMdaRL3AxnXlhpo_KbIOqDsEqSLCHmnqyw6SZrHPFfQyZA5By_odhyphenhyphenI/s1280/photo_2024-07-08_10-47-10.jpg

បើក្រឡេកមើលពីសមត្ថភាពរបស់បេក្ខភាពបវរកម្ពុជារូបនេះវិញ ត្រូវបានអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនជឿជាក់យ៉ាងមុតមាំតាំងពីដើមថា នាងគឺជាម្ចាស់មកុដពីកម្មវិធីនេះយ៉ាងពិតប្រាកដ បើមើលទៅលើរូបរាង សមត្ថភាព ចំណេះដឹងទូលំទូលាយ កម្រិតភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ការតុបតែងខ្លួននិងសម្លៀកបំពាក់ ការដើរម៉ូត និងសកម្មភាពប្រចាំថ្ងៃផ្សេងៗ គឺនាងតែងតែមានភាពលេចធ្លោក្នុងចំណោមបេក្ខភាពដទៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxhrNGusbBe7Zjbo6nqlwpBmhwcmg-sFXZD5bSBT9h3-iVWDdWwgZH6OOJ3XH2x3xwth0gr_L2bnxOFEgf0v_kxzJ1YqMBtpozqV_KdcvaIInYc4t9ovtebLBTAyc7TYA71vbGq880S5XsujElIH8qXSkXvpcRu7zz1MqUD00kBBIuoo-TrGcbztZXTHc/s1280/photo_2024-07-08_10-47-12.jpg

អ្វីដែលកាន់តែពិសេសគឺឈុតតំណាងជាតិខ្មែរដែលយុវតី លី មួយលាង បានគ្រងពិតជាអស្ចារ្យទាក់ភ្នែកគណៈកម្មការនិងទស្សនិកជន ខណៈដែលវគ្គឆ្លើយសំណួរទៀតសោតគឺនាងឆ្លើយបានយ៉ាងល្អផងដែរ។ ទាំងនេះហើយគឺជាភាពខ្លាំងរបស់បវរកម្ពុជារូបនេះរហូតទទួលបានម្កុដពីកម្មវិធី និងជាមោទនភាពរបស់ប្រជាជនខ្មែរគ្រប់ៗរូប ដែលកូនខ្មែរមួយរូបនេះបានលើកតម្កើនមុខមាត់ប្រទេសជាតិនៅលើឆាកអន្តរជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZS18N2toz-TNn9oX6PkK6sX9g7ltRxVzCqLcr6e87Vv3MdUPqDe6YJZyLm6X59c_3JJ6WC1WQh9y4wEzbdLjVvn9Q4cE0Z-_JLzcWLHrnT9Eyt1zzjyz6snfyVMTsUfQyCbQkS-H8zewt_KOQP7as_9KfszRMxemPXO_iZFeY06bApMXiUgN-yvT8uks/s1280/photo_2024-07-08_10-47-14.jpg

មហាជនហួសចិត្តនឹងនារី TikTok ម្នាក់បង្ហោះវីដេអូធ្វើត្រាប់តាម លីសា និងពុំខ្វល់ពីភ្លើងឆេះនៅផ្លូវយ៉ាវរ៉ាជ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ មានហេតុការណ៍ភ្លើងឆេះនៅផ្លូវយ៉ាវរ៉ាជ ក្នុងទីក្រុងបាងកក ដែលបណ្តាលឱ្យខូចខាតផ្ទះសម្បែងពលរដ្ឋអស់៣០ខ្នង និងទ្រព្យសម្បត្តិអស់ជាច្រើន ហើយភ្លើងបានឆេះរាលដាលដល់សណ្ឋាគារនៅតាមផ្លូវយ៉ាវរ៉ាជ ទៀតផង ។ ហេតុនេះ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់ស្ថាប័នជួយគ្នាគ្រប់គ្រងស្ថានការណ៍បាញ់ទឹកពន្លត់អគ្គិភ័យ និងជម្លៀសអ្នកជំងឺចេញពីមន្ទីរពេទ្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL653DcGc3158K_qmoTqxXXBxvbvWJ8qsm1BYiCUvN65P_a4OjdqxQVzItg862p8KjBXTG1wqqZ8atjAQ51y2jx_A9TEmIGUwTHcExmd6kkIgUzBAldWKxJPvDDZm4v9EU8ScQqhFs9peP2rGdQWNFLzVoVjgR5g2ip1vFa00M2ZZ0ByWXdjQ1uJfM-EQ/s644/photo_2024-07-08_10-25-47%20(2).jpg
ប៉ុន្តែមហាជនហួសចិត្តនឹងនារី TikTok ម្នាក់ ដែលមានអ្នកតាមដាននាង ចំនួន១លាន៤សែននាក់ បានបង្ហោះវីដេអូមួយធ្វើត្រាប់តាមតារាចម្រៀងដ៏ល្បីរបស់ថៃ គឺអ្នកនាង លីសា ដោយនាងបានថតវីដេអូនៅផ្លូវយ៉ាវរ៉ាជ ទីក្រុងបាងកក ហើយពុំចាប់អារម្មណ៍នឹងអាជ្ញាធរកំពុងញាប់ដៃញាប់ជើងជួយគ្នាពន្លត់ភ្លើងឆេះនៅផ្លូវនេះទេ ។ មហាជននិយាយថា វាពុំសមរម្យសោះ អ្នកដទៃកំពុងរងទុក្ខដល់អាយុជីវិត ប៉ុន្តែនាងបែរជាធ្វើបែបនេះ ។

អ្នកប្រើប្រាស់បណ្តាញសង្គម X បានបង្ហាញវីដេអូរបស់នារីប្រើប្រាស់ TikTok រូបនេះ គឺគេឃើញនាងដើរថយក្រោយបណ្តើរ ថតវីដេអូបណ្តើរយ៉ាងរីករាយនៅតាមផ្លូវយ៉ាវរ៉ាជ ដើម្បីធ្វើត្រាប់តាមតារាចម្រៀងថៃឈ្មោះ លីសា ។ ប៉ុន្តែរូបភាពនៅពីក្រោយខ្នងរបស់នាង គឺជាហេតុការណ៍ភ្លើងឆេះនៅតំបន់ត្រកពោ ដែលមានផ្សែងហុយព្រោងព្រាត ហើយមានរថយន្តរបស់អាជ្ញាធរបើកមកជួយពន្លត់ភ្លើងផងដែរ ។ រីឯភ្នាក់ងារពន្លត់ភ្លើងធ្វើការយឺតយ៉ាវ ដោយសារពួកគេត្រូវជិះម៉ូតូគេចពីនាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYnFHDAr7ZDwMCM45ZO6W8hkNqr9QM_lOQERp9VX3ia7n2yCdD2ejCqBTt8BCdWYLE06698BAnLm6CO32rDldAHJlyALfkeMffrher5GlS5t0uK0PwQXVT5lK9Gi201cYYBorCSYNQbUKfVlOITsc_0xBdwbg1P_SiJ7ihDcm2MP73Z4ch8QWSK2GJuV4/s644/photo_2024-07-08_10-25-47.jpg

នៅក្នុងវីដេអូនេះ នាងនិយាយថា ៖ «ថ្ងៃនេះ ខ្ញុំតាំងចិត្តមកថតរូបនៅផ្លូវយ៉ាវរ៉ាជ តែខ្ញុំបានឃើញភ្លើងឆេះនៅផ្លូវនេះល្មម ។ ខ្ញុំសូមសម្តែងការសោកស្តាយជាមួយមនុស្សគ្រប់គ្នាដែលខូចខាតក្នុងហេតុការណ៍នេះផង» ។

ក្រោយពីវីដេអូរបស់នាងត្រូវបានចែកចាយក្នុងបណ្តាញសង្គម ធ្វើឱ្យមហាជនចូលមកបញ្ចេញមតិរិះគន់យ៉ាងច្រើន ក្នុងនោះមតិមួយនិយាយថា ៖ «នៅហ៊ានបង្ហោះវីដេអូក្នុងបណ្តាញសង្គមទៀត ជីវិតញៀននឹងការបង្កើតមាតិកាលើគំនរទុក្ខអ្នកដទៃ» ។ មតិមួយទៀតថា ៖ «តើនាងចង់បានការបញ្ចេញមតិបែបណាពីវីដេអូបែបនេះ? ឬចង់ឱ្យគេនិយាយថា អូ! ភ្លើងឆេះស្អាតខ្លាំងណាស់, សំណាងអាក្រក់ណាស់ ឬនិយាយបែបណាទៅវិញ?» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYP0QX2Ar54fEVHcrpdJgONlftzlaH0SvsPi7-8tljgXrwee_lJCp53otb_LPobXEDcyjzM0Lgmrqy2NyewSvNRrRXvMK3oOhEKAj4043k2Q1Mrr4vS859dlSddVFZVbC757Rzgn4-ymVR0mDAAm3mmbcCN19Do8ccwX1pBQFsl1dQsdrVFo8Tyc6X3j0/s1546/gg45-pride-brunch-line-06-11-2024-1.webp

មតិផ្សេងទៀតថា ៖ «អាជ្ញាធរពន្លត់ភ្លើងធ្វើការយឺតយ៉ាវ ដោយសារអ្នកធ្វើមាតិកាឈរទើសផ្លូវ ពុំព្រមទុកផ្លូវឱ្យអាជ្ញាធរ ។ បងប្អូននៅផ្លូវយ៉ាវរ៉ាជ កំពុងតែយំ ហេតុអ្វីនាងថតវីដេអូបែបនេះ?»

មតិមួយទៀតថា ៖ «បើចង់ធ្វើត្រាប់តាមអ្នកនាង លីសា វាពុំខុសទេ តែត្រូវមើលស្ថានការណ៍ផងដែរ ។ តើចិត្តនាងធ្វើមកពីអ្វី ជីវិតនាងញៀននឹងការបង្កើតមាតិកា រហូតដល់ពុំចាប់អារម្មណ៍នឹងជីវិតអ្នកដទៃថា គេកំពុងតែស្ថិតក្នុងគ្រោះថ្នាក់ ពិតជាគ្មានខួរក្បាលគិតសោះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1Oho4jIjisCC4n2l2V75kTCE_A3zCOJxw-NNeyo0QnHNjH5YkJ8S7jJJC4ortGoyZT7iqDVTNAU0RfJaJjAq6mTTwxEa1fcMIY24R7OS9REmb83rz5D5Kb64xQ5Qi5eu_T8HOR7caTisWNq1Zypg2HabOkOPuRzdvSjLRVmsFNuZ8gdlmWfssX4aCrHY/s936/lisa-rockstar2.jpg

ដូចគ្នានេះ មតិមួយទៀតថា ៖ «បើមនុស្សមានខួរក្បាលចេះវិភាគ ឬបែងចែក គេនឹងពុំធ្វើបែបនេះទេ ។ អាជ្ញាធរកំពុងជួយគ្នាពន្លត់អគ្គិភ័យ តែនាងបែរជាថតរូបវិញ ខ្ញុំសូមសរសើរខួរក្បាលអន់របស់នាងផង» ។

ក្រោយពីមហាជនរិះគន់ខ្លាំងៗពេក នារី TikTok ដែលមានអ្នកតាមដានរហូតដល់១លាន៤សែននាក់ ក៏បានលុបវីដេអូរបស់ខ្លួនចេញពីបណ្តាញសង្គមវិញ ប៉ុន្តែមានមនុស្សជាច្រើនបានថត (Save) វីដេអូរបស់នាងទុក ៕

នាយកដ្ឋានធនធានមនុស្សក្រសួងទេសចរណ៍ បដិសេធព័ត៌មានដែលថាមានមន្ត្រីជាច្រើននាក់ស្នើសុំដករដ្ឋមន្ត្រីក្រសួងទេចរណ៍

0

នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានធនធានមនុស្ស ក្រសួងទេសចរណ៍ បានធ្វើការបដិសេធ ជុំវិញព័ត៌មានដែលថាមានមន្ត្រីជាច្រើនអ្នកស្នើសុំដករដ្ឋមន្ត្រីក្រសួងទេចរណ៍ លោក សុខ សូកេន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKhCnxNHmCJ40yn5TBYN7CDdLcYJykMG1bM2QOfKS8G8R0r8iHFAtiBhnnf-K441P8mknES0YWUR_QfK8vQ_L17v5MrkCVv9mmEi3kw1LW5zJ30vMJKIEHPyxNB782R84r90mZH53ov3rIfwuE8I-e0_9HVU1_7S-pbDnyfNHK4EtvZg5SHMmVcWl431c/s1280/feature.jpg

ការចេញមុខបដិសេធនេះ ក្រោយពីសារព័ត៌មាន The Cambodia Daily បានចេញផ្សាយអត្ថបទមួយដោយលើកឡើងថា៖”មន្ត្រីជាច្រើននាក់ក្នុងក្រសួងទេចរណ៍ ស្នើឱ្យនាយករដ្ឋមន្ត្រី ដកដំណែងរដ្ឋមន្ត្រីក្រសួងទេចរណ៍ លោក សុខ សូកេន ព្រោះតែវិស័យទេសចរណ៍កម្ពុជាអាចដួលរលំ ដោយសាររដ្ឋមន្ត្រីម្នាក់នេះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4TA5d2-tPinvBZZnslzriDW-PN7aJ0w_TuI486v-A34YbUMS4ph4XmrhUiQy3OhxByuFWzhGVWE_L1mDGyL4gbyCbeTCfhRTsN_wsKTPswSamA-BmkFObPhbnMw8f6Gyd0msHK6pQ_rkt4wTWeC5s5CEpMG31Q_gs6HC6S_F64SWRjtRaWPDaSB92_Eg/s1280/449827447_2248758918810692_77051724960376749_n.jpg

ពាក់ព័ន្ធនឹងករណីនេះ នាយកដ្ឋានធនធានមនុស្ស ក្រសួងទេសចរណ៍ បានធ្វើការច្រានចោល និងបដិសេធ ជុំវិញការបំផ្លើស និងបំភ្លៃការពិត ដែលមានចេតនាញុះញង់ ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ នាំឱ្យប៉ះពាល់ដល់ការដឹកនាំ៕

Jennie រងការរិះ.គន់យ៉ាងចាស់ដៃ បន្ទាប់ពីថតជាមួយតារាប្រុសហុងកុងរូបនេះ

0

កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ Jennie សមាជិកក្រុម BLACKPINK បានបង្ហោះរូបរបស់នាងជាមួយតារាប្រុសហុងកុងម្នាក់ឈ្មោះ Edison Chen នៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាងអំពីការសហការគ្នារវាងនាង ADIDAS និង CLOT ដែលជាម៉ាកសម្លៀកបំពាក់តាមដងផ្លូវដ៏ល្បីល្បាញបំផុតមួយ គ្រប់គ្រងដោយតារាចម្រៀង និងតារាសម្តែងជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPP1E9uJKoRM720YrtzyRHQkrpQdjSgGabPv9IgurDnRtUFEB9CpS82gR43-SmBNCOSIrb0DVxtplrkVpQASy7hWaupIa_RW1TmT_UI1eoVaS6J4fGBeJad074UuRVHQ9cQKAy6UpehLfmHz3MeeXMu8ha-YPSvpShbyhYFm_wjiX8corM-3m32okqHgE/s1080/blackpink-jennie-net-worth-calvin-klein-x-jennie-endorsements-ambassador-human-chanel-style.webp

ខណៈពេលដែលអ្នកគាំទ្រមានការរំភើបចិត្តចំពោះការសហការគ្នានេះ គេក៏ប្រទះឃើញ Jennie និង Chen ថតរូបជាមួយគ្នានិងបង្ហោះរូបក្នុងថ្ងៃតែមួយ ធ្វើឱ្យអ្នកគាំទ្រហាក់មានការមិនពេញចិត្ត ព្រោះតារាប្រុសហុងកុងរូបនេះធ្លាប់មានរឿងអាស្រូវជាច្រើនជុំវិញករណីផ្លូវភេទ និងអត្តចរិតមិនល្អ។ ដូចប្រិយមិត្តដឹងហើយថា Jennie គឺជាតារាស្រីដ៏មានឥទ្ធិពលម្នាក់ក្នុងវិស័យ K-POP និងទូទាំងពិភពលោក ដូច្នេះរាល់សកម្មភាពទាំងអស់របស់នាងគឺគេតែងតែចាប់អារម្មណ៍ជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQefKJduwRBU02w2hne0VReN_haKHCDT74cSQbAbjnbsZjpGXS4e1KL7rjtN8Sp6VODeiDUOp8mTwNNurcrhpVzFKSeJExhjV31cTpdQ_YNJtw4JOhqS8BaSL6BaHsebN8PtkWO_BHWSDT4qOMZyw1Q4lbMj6uNlDw3btaHpWL-4mjlKqbC7FKGd0H9wQ/s1020/My-project-5-copy.jpg

ហេតុនេះនៅពេលដែលនាងបង្ហោះរូបជាមួយតារាប្រុសហុងកុង Edison Chen គឺគេមិនពេញចិត្តឡើយ ដោយទទួលបានការរិះគន់យ៉ាងចាស់ដៃពីសំណាកមហាជន។ ដូច្នេះអ្នកលេងបណ្តាញសង្គមជាច្រើននាក់បានរិះគន់ Jennie ថានាងជាតារាខ្ពង់ខ្ពស់មិនគួរថតជាមួយមនុស្សបែបនេះទេ ខណៈអ្នកខ្លះទៀតបានស្នើសុំឱ្យនាងលុបចោលរូបនេះ ទោះជាយ៉ាងណាចំពោះមតិផ្សេងទៀតក៏បានលើកឡើងថា នេះជាសិទ្ធឯកជនរបស់នាង នាងចង់សហការជាមួយអ្នកណាក៏បាន ព្រោះវាជាការងាររបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLTMTRV0W9DE5aQjjZThS_M4Qh0jYrxKHzj7IcEhRCKJlkT_VkB9w3wEyntHipfQvONmZyZNtYPu6fwAyuBinjWnhNjXI7QsOhAKZ1a5WdmXZkt72nPKYJ3-q5ZXEkWyeAeqcFfFRBRWktf0wJ_S6NnFoqYqX6YGdBtN7Htk4GnwP2-HFkFtzb2PNMb4k/s1656/449078195_122202138854067197_7691290965269567801_n.jpg

គួរបញ្ជាក់ដែរថា Edison Chen គឺជាតារាប្រុសហុងកុងម្នាក់ដែលមានរឿងអាស្រូវឥតឈប់ឈរ ហើយរឿងអាស្រូវដំបូងបំផុតរបស់ Chen គឺបានកើតឡើងក្នុងឆ្នាំ ២០០៧ នៅពេលដែលលោកបានឈ្លោះជាមួយអ្នកបើកបរតាក់ស៊ី ដោយលោកបានយកដំបងវ៉ៃទាត់រថយន្តជាច្រើនដង បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ រួមទាំងបែកធ្លាយ និងបែកកញ្ចក់រថយន្តទាំងអស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5SyZlUCwHwyj7ehhTyfq9ZyJTN7HXmDYkODmw_UCGK2XEic6nfgabWXp2K-iJxz5GdM8bhE8BZTes_P-G5UEC54u9TgcdX8VEYCcK6azW0Y_om45cwMhzdkdXUioAM3bw34Yg5dl4ZxX7hTG58mhjNHdd8kE6UizJg6gopyABII5oK8o48AyUi2kmsgw/s1041/240621-JENNIE-Instagram-Update-documents-2(1).jpeg

ដោយសារតែទង្វើដ៏អាក្រក់របស់លោក លោកក៏ត្រូវបានប៉ូលីសចាប់ខ្លួន និងពិន័យជាប្រាក់ ៦០០ ដុល្លារសម្រាប់ការខូចខាតដែលបានកើតឡើងចំពោះតាក់ស៊ី។ បន្ទាប់មកនៅឆ្នាំ ២០១១ Edison Chen ក៏បានបែកធ្លាយរូបថតគេងជាមួយតារាស្រីៗជាច្រើនពេញបណ្តាញសង្គមធ្វើឱ្យមានការរិះគន់យ៉ាងចាស់ដៃ ហើយនៅឆ្នាំដដែលនេះ គេក៏បានប្រទះឃើញតារាប្រុសរូបនេះឱបថើបនារីអាយុ ១៦ ឆ្នាំទៀតផង៕

ធ្លាប់តែមើលល្ខោនតាមវត្ត! លើកនេះក្រាលកន្ទេលមើលល្ខោនក្នុងផ្សារទំនើប Aeon 3 ម្តងផ្អើលអស់មនុស្សម្នា

0

កាលពីម្សិលមិញ មនុស្សម្នាជាច្រើនផ្អើលភ្លុកទឹកភ្លុកដីទៅមើលល្ខោនបាសាក់វង់ ភី សុគន្ធី ដែលបានបោះទីតាំងសម្តែងនៅក្នុងផ្សារទំនើប Aeon 3 ខណៈក៏ទទួលបាននូវការសរសើរនិងជាទីចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមមហាជន ព្រោះថាទិដ្ឋភាពបែបនេះស្ទើរតែមិនធ្លាប់មានពីមុនមកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqsy-NTIx9EMV-NPcYhMQr3mbvOLLGsjiSm6qbLmxKgvUdZXflL_PSfJPjRBrp9uqOru1Yo4z4Y8TeB9nxkV8xUhPJ3EPPkbTkBK3aR4O7CSK2iJLCKcMze0PfoE2nb-Wf_Y_rLxca63RmTExQSyU8UzgPjzyjl3y8cUtIogbj4ry-sTqK0ISqhUzSHPo/s2048/449982211_26824061557192792_7621469684453524238_n.jpg

កាលពីវេលាម៉ោង ៥:៣០នាទីល្ងាច នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ នៅឯផ្សារទំនើបអ៊ីអនមានជ័យ ឬអ៊ីអន៣ គឺមានការសម្តែងល្ខោនបាសាក់វង់ ភី សុគន្ធី ដ៏ល្បីល្បាញបំផុតនៅក្នុងប្រទេសកម្ពុជា។ ខណៈក៏ទទួលបាននូវការគាំទ្រយ៉ាងច្រើនផុសផុលក្នុងចំណោមមហាជនខ្មែរ ផ្អើលភ្លុកទឹកភ្លុកដីទៅរងចាំមើលការសម្តែងល្ខោន ដែលជាសិល្បៈវប្បធម៌ខ្មែរយើង ពេញមួយផ្សារទំនើបតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwV33bS-vtTHsyIZiUrS133T_jOp3U2Azn6_6E8rA-93fviWJsw_RlG8jFPS0HmzSDDwbZ-F6usJ8-O_tluPnke7lnplYeRf8pHCQwdzPF54KZCRi3YkyKkx3KcboTUJAhDQygMIghTELYx58pu5OMUtyB9cq7Ge7x7BJDkVTjF2iwbdkpsNsN_kMnJFY/s1280/photo_2024-07-08_09-23-48.jpg

ដោយសង្កេតឃើញថា មនុស្សម្នានៅទីនោះ មានទំាងក្មេងចាស់ប្រុសស្រីហាក់ជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង បើទោះជាទំនៀមទម្លាប់តាំងពីបុរាណកាលមក រោងល្ខោននានាតែងតែប្រព្រឹត្តិទៅតាមរោងបុណ្យឬក៏វត្តអារាមជាដើម។ ប៉ុន្តែលើកនេះ រៀងប្លែកបន្តិច ព្រោះថារោងល្ខោនត្រូវបានបោះទីតាំងនៅចំកណ្តាលផ្សារទំនើបដ៏ធំមួយតែម្តង ប្រកបដោយផាសុខភាព ម៉ាស៊ីនត្រជាក់យ៉ាងត្រជាក់រហឹម ស្របពេលដែលការសម្តែងល្ខោនប្រព្រឹត្តិទៅដោយរលូនទៀត វាប្រៀបដូចនឹងចំណីចក្ខុដ៏វិសេសវិសាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwFCIekW3QYlS83uYJBK5It_mNI54FeoV3cJFLG_76mM3Gi2sZ3QY_NAYAmQCSmvNuhQmEZioPsYCO_Tf8XPTHaErdieeXD4ObzSriYg7v4vSgC_IYC_XLyWq7vzLP80_Xa8C-5huoh8_7Tl6atN3Xrww6tcufcL_pAiur3T9B9zbAPEuoFfD7EpljzUc/s2048/450342241_26824089697189978_1514604124156778992_n.jpg
ដោយសង្កេតឃើញថា មនុស្សម្នាភាគច្រើនក៏បានយកកន្ទេលមកសម្រាប់ក្រាលអង្គុយមើលល្ខោនបានយ៉ាងស្រួលខ្លួន ដែលប្រៀបដូចនឹងពេលដែលពួកគេមើលនៅតាមទីអារាមនានាដែរ។ តាមរយៈរូបភាពទាំងនេះ គឺបានឆ្លុះបញ្ចាំងអំពីទឹកចិត្តស្រលាញ់សិល្បៈល្ខោនខ្មែរដែលនៅតែរក្សាទុកក្នុងដួងចិត្តកូនខ្មែរគ្រប់ៗរូប មិនដែលភ្លេចនិងចងចាំជានិច្ច តាំងពីសម័យបុរាណកាលបន្តរហូតមកដល់សម័យទំនើបនាពេលបច្ចុប្បន្ន។

ជាមួយគ្នានោះ បន្ទាប់ពីរូបភាពទាំងនោះបានចែកចាយទៅ អ្នកលេងបណ្តាញសង្គមជាច្រើនក៏បានចូលទៅបញ្ចេញមតិកោតសរសើរព្រោងព្រាតទាំងចំពោះការរៀបចំរបស់ផ្សារទំនើបអ៊ីអន៣ និងវង់ល្ខោនបាសាក់ ដោយមតិមួយបានលើកឡើងថា« Wow មិននឹកស្មានបានឃើញរូបភាពបែបនេះក្នុងពេលបច្ចុប្បន្ន»។ អ្នកខ្លះថា«មើលល្ខោន មានម៉ាស៊ីនត្រជាក់ មិនហត់បក់ដូចមុន that’s amazing»។ អ្នកខ្លះទៀតថា«ខ្ញុំឈរមើលបានមួយភ្លេតដែរ ល្បីដូចគេថាមែន ទាំងតួ ទាំងភ្លេង ទាំងរៀបចំឆាក ល្អម៉ាចប់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0zt_2PeSr6gGuv8Qd4_F-zK9r6kgLLKBvjyqh5L4NgWESA9Mme8td0L7jx6ERopnnkaE3EwM_FUsvNsdZ1HxhyPoiB1Q-gnXxWLevgyc313Pk20dZ4L3nyyyLx45RcLyVazAWJuKJ3Bb8OZLCt_MvHaiWpPuzUWOuaHSzvAjJaM_D2P2hqup5BRAk6wA/s960/449924508_453486497477104_6153267890528191686_n.jpg
អ្នកខ្លះថា«ខ្ញុំឃើញចឹងនឹកកាលនៅតូចៗ គេមកលេងល្ខោន ដឹងតែយកកន្ទេលទៅក្រាលចាំមើលហើយ»។ មតិមួយទៀតលើកឡើងថា«គាំទ្រអោយមានការធ្វើបែបនេះអោយច្រើន ទើបហៅថាអភិរក្សពិត»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8gU8MzE3SLIyCV_qPnwuAhUn4IOef4VsNH5iR4IJ9k0-1NEsXQH3pVa_nDin9PJWC87gqjSPHYsTuXEuM3pj8ylafrQJk8pg2i4LhaZk6TIaQNjM7ZJe1J2zwfqxB72P63fa2pS6AgMl_5SbCRSGmtFgp52ZWbfabVow80l3b9V8CpY8-9GL1ZQDl6wI/s1280/photo_2024-07-08_09-23-53.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiOJz9eaa94I24fpm1M5EnayXw7PboETcteReOn1IoyZmyHWNDOkJ3o6ehSIpxz5SSxAhe30-D9rRgWG7EnM8mm2CRUNh3ncdGAFLYIvmBAwAD5FJmMctj8MNKsScPTByBUwT4H6Wxt7cZhi8q9Civm0j-317M0BTR3WtkDuHeHdD-XyO0wgmp2ncmSXU/s1280/photo_2024-07-08_09-23-54.jpg