Home ព័ត៌មានជាតិ កុំរំលងឱ្យសោះ! កន្លែងទេសចរណ៍ទាំងនេះគឺល្បីខ្លាំងបំផុតក្នុងខេត្តស្ទឹងត្រែង

កុំរំលងឱ្យសោះ! កន្លែងទេសចរណ៍ទាំងនេះគឺល្បីខ្លាំងបំផុតក្នុងខេត្តស្ទឹងត្រែង

86
0

ស្ទឹងត្រែងត្រូវបានគេចាត់ទុកថា ជាខេត្តដែលមានសក្ដានុពលទេសចរណ៍ វប្បធម៌ប្រពៃណីជនជាតិដើមភាគតិច ខ្លាំងជាងគេនៅតំបន់ភាគខាងជើង និងជាខេត្តភូមិភាគឦសានរបស់កម្ពុជា។ ក្នុងខេត្តនេះមានតំបន់ទេសចរណ៍បែបវប្បធម៌ និងធម្មជាតិជាច្រើនដែលភ្ញៀវជាតិ និងអន្តរជាតិ បានមកដល់ហើយ ដឹងតែមិនចង់ត្រលប់ទៅវិញនោះទេ ដោយសារជក់ចិត្តនឹងសម្រស់ធម្មតាមតាមដងទន្លេមេគង្គ និងទន្លេសេកុង ដែលបង្កប់នូវសម្រស់ធម្មជាតិ មិនសរសើរមិនបាន។ ដូច្នេះខាងក្រោមនេះគឺជារមណីយដ្ឋានល្បីៗនៅខេត្តស្ទឹងត្រែងដែលអ្នកមិនគួររំលង៖

១.បូរីអូរស្វាយ៖ បូរីអូរស្វាយស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ នៃស្រុកថាឡាបូរិវ៉ាត ខេត្តស្ទឹងត្រែង គឺជារមណីយដ្ឋានមួយ ក្នុងចំណោមរមណីយដ្ឋាន ដែលពេញនិយមបំផុតពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់នេះគឺជាផ្នែកមួយ នៃរាជធានីអាណាចក្រខ្មែរនាសម័យបុរាណ និងរាប់បញ្ចូលទាំងតំបន់រុំាសា ត្រូវបានគេស្គាល់ថាតំបន់អភិរក្សលិចទឹក ដែលមានសត្វផ្សោតជាច្រើនរស់នៅតាមបណ្តោយទន្លេមេគង្គ រួមទាំងមានសត្វបក្សាបក្សី និងសត្វព្រៃជាច្រើនរស់នៅតំបន់ព្រៃឈើអភិរក្សនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCJ1Rm_5lSwL3Od5jc0tUy3sAouJ-iJTPuCzBPeUL4vKfJONeNMG9FBuqPEkwKZX_zm1YJ3GLN1A5hLHZX8tt5yrihQtZfU42A3V8GHNSnpKwKyqEDSgbmDNModk2EWkucxhvbjTLL0FehzsILOwqE05N8W5q9Smc1bfyUbSmFulIfHLBWt5DwPnhWrkM/s1280/photo_2024-07-08_13-57-01.jpg

លើសពីនេះកន្លែងនេះក៏មានហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ ស្ពានយោល វត្តអារាម ដោយរាប់បញ្ចូលទាំងផ្ទះសំណាក់សាធារណៈ មជ្ឈមណ្ឌលព័ត៌មាន និងកំពង់ផែទូកសម្រាប់ភ្ញៀវទេសចរផងដែរ។ រមណីដ្ឋានបូរីអូរស្វាយ ប្រៀបបាននឹងត្បូងពេជ្រដ៏មានតម្លៃដែលបានផុសឡើងនៅក្នុងទ្រូងព្រៃ ត្រូពិចពណ៌បៃតង ដែលលាតសន្ធឹងតាមបណ្តោយទន្លេមេគង្គ។ វាបានផ្តល់នូវសម្បត្តិព្រៃឈើដ៏ប្រសើរ ដែលជាជម្រកដ៏ប្រសើរសម្រាប់សត្វព្រៃ ជាពិសេស ហ្វូងបក្សាបក្សី និងជាជម្រកត្រីដ៏ប្រសើរ ក្នុងរដូវវស្សា ហើយមានត្រីផ្សោតដ៏ច្រើនទៀតផង។ នៅរដូវប្រាំងពេលទឹកស្រក ទីនេះក៏បានរំលេចឱ្យឃើញនូវឆ្នេខ្សាច់ពណ៌សដ៏ស្រស់ស្អាត ដែលលាតសន្ធឹងតាមបណ្តោយដងទន្លេ គួរឱ្យចង់ដើរលេងកំសាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVWY6tRunGtqXAefMl6qkWPnucp8_Ap6QLUnivSVw66s_EykrYctt7IJ-lq1qQ0-CwRq974TbM8g4Qi3qCptJy9CRBicvOjgwUROK127SU_Cx7FLgTT2T8CmK_gH5l57fH1dblF0dF-Nwmg_0EO5ajIh-Uq0R0EVeAkkmTB429mHsEJNnyLQ8oaNwgNak/s960/photo_2024-07-08_13-57-02.jpg

២.រមណីដ្ឋានអូរឬស្សីកណ្តាល៖ រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍អូរឫស្សីកណ្តាល ដែលស្ថិតនៅក្នុងភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ចម្ងាយប្រហែលជិត ៣០ គីឡូម៉ែត្រ ភាគខាងត្បូង ពីទីរួមខេត្តស្ទឹងត្រែង។ នៅពេលទៅដល់ភ្ញៀវទេសចរអាចធ្វើដំណើរទៅកម្សាន្តរមណីយដ្ឋានកណ្តាលព្រៃធម្មជាតិ ដ៏ស្រស់ស្អាត អាចងូតទឹកត្រជាក់ និងស្តាប់សំឡេងសត្វយំ មានអារម្មណ៍ស្រស់ស្រាយបាត់ទុក្ខកង្វល់ក្នុងចិត្តទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh89hhvpZMIQ_nDfG5pB-IlNtg8Eud_22h-z4MhQocP61VFyejwGRJFAIGYfk7odo6IK5WY0KkDXq-1r6Hw8Q7KnwvLbMWFKqeLGKJRB4h8olCOI8iIHFhc7Ujf5zK3698rXeASxMpRx0ONpEqPQKOPzGhLLLnTptle4CsyMkISoBXEXunP9NPoPJ8XSA/s1100/photo_2024-07-08_13-57-35.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnKIUqDI-3L_BwQxZCGYmgU2Yx2sUqCCpI-X4dIwrvrJ2E14_qhs1nJtFAwhG6l2yBCe23zxYZgtV72v3P7d9KeM9RXqo_mXAkgxpUPqK3yROfhyphenhyphen30cpKsprpvE-BeaYPdr07BL1oh8yKksxKSs-A-biwgYn3GqJ5Ts63x68XmYr6oCtwHRVYBx7UsC2E/s1100/photo_2024-07-08_13-57-36.jpg

៣.កោះខ្សាច់សេកុង៖ រមណីយដ្ឋានកោះខ្សាច់សេកុង ដែលផុសនៅកណ្ដាលទន្លេសេកុងមានសភាពដូចរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែននៅខេត្តកំពង់ចាមដែរ។ រមណីយដ្ឋាននេះ មានទីតាំងស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងមានចម្ងាយប្រហែល ៤ គីឡូម៉ែត្រពីរង្វង់មូលថ្មី។ នៅទីនេះមានកោះ និងទេសចរណ៍ធម្មជាតិជាច្រើនរួមមាន៖ កន្លែងហែលទឹក ឬលេងទឹក, មានអាហារឆ្ងាញ់, អាចជិះទូកស្រូបយកខ្យល់អាកាស, ទស្សនាឆ្នេរខ្សាច់, គយគន់ថ្ងៃលិច, គយគន់ថ្ងៃរះ និងចំណុចសំខាន់ផ្សេងៗទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3I_dnoyOD4OKybxQeyc40k0ARHwPywGc8ENs6BJ5bTl9LHgrDtDZtL7hzG2gVuGU3NvWCcytir0kyOQ0edQD-r81e9E8oYNaaJcUDRaf8C8TsNKbub1BRR9rRGHCOV9FwT08-BT1usuHzfxvF_be8qf26rlEx2tvHt4mZPmJK2Bxo_1LVdRjUgtX3tM8/s1280/photo_2024-07-08_13-58-06.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7a3Hx5TgzJ0wlSYW9jKugMgo6-vZI9lnyjF9GkYJ6BxSy3wxOcGewDTNFoT4LxhkAEG_mfWkK9OHFVo5DaD3lHNiyQu4sri1c0JoSteJK-26tt7fEJmId4OyR8GEKXTBXkOWcKth2yw4O3rROl1MYAz9d6_dDPgcQDnPRVlQuJpHvaRlZ3CLYbXJOe0Q/s1280/photo_2024-07-08_13-58-07.jpg

៤.ល្អាងភ្នំប្រាក់៖ ល្អាងភ្នំប្រាក់ ស្ថិតនៅភូមិវើនសៀន ប៉ែកខាងត្បូងក្នុងដែលដីរដ្ឋបាលឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ នៅទីនោះគឺជាតំបន់អេកូទេសចរណ៍ដ៏គួរឱ្យទាក់ទាញ ហើយបច្ចុប្បន្នគឺមានភ្ញៀវទេសចរណ៍ជាច្រើនមកទស្សនាឥតឈប់ឈរ។ ដើម្បីទៅដល់ល្អាងភ្នំមួយនេះ ភ្ញៀវទេសចរត្រូវធ្វើដំណើរដោយជិះទូកតាមដៃទន្លេមេគង្គ រយៈពេលប្រហែល ១ ម៉ោង ទើបដល់ភូមិវឿនសៀន រួចបន្តធ្វើដំណើរដោយថ្មើរជើង ឬជិះគោយន្តចូលទៅព្រៃ ៣ គីឡូម៉ែត្រទៀត។ វាស្ថិតនៅតំបន់ភ្នំដែលមានទាំងរូងថ្ម និងព្រៃឈើរាប់សិបហិចតាដែលអាចក្លាយជាកន្លែងបោះជំរំដ៏អស្ចារ្យបំផុតសម្រាប់អ្នកចូលចិត្តផ្សងព្រេង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT0zzVX10Qogl8E9YhnftMorwYWrDZvfAQ-DBBJPTdIopv5iZGbFEeY-VgwVEAczkSEwEQ9b48d6F9jd-sZpC7H7-zUfRy9PQhQ5qJ_QtDSIFEV0eLbanFrne5heGb3nSxCaRU7NJgFA9JC0sXbUy7GKH2F2EuvyIMX4Rc2VVfZIVTyotadjEt-eS2rkQ/s880/a5bfc9e07964f8dddeb95fc584cd965d-43.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4e3jc_FokWdK2YxxClm48nL6Myu2yfY4oWG8wVlsEk1UZ9bCKCcRKtSCGWN3HKXJJTGoyMJEKNAvIKlB8VK0JCgIQFZ5AbjNIkeFUovlMFeIsrGFgSyeHFvNSIt6Q3z6pePurV2qz8ZusDWWfhNGu8FN0Qkd63SXCphDuPgJCUe4jQ81QOfyvih1_8kw/s880/a5771bce93e200c36f7cd9dfd0e5deaa-44.jpg