Home Blog Page 989

AI ក្លាយជាអាជីពដែលរកចំណូលបានច្រើនជាងគេក្នុងប្រទេសចិន

0

ប្រទេសចិន៖ ការងារនៅក្នុងវិស័យ AI ដូចជាអ្នកបង្កើតកម្មវិធី AI ជំនាន់ថ្មី, អ្នកផលិតមនុស្សយន្ត AI និងវិស្វករ AI ផ្សេងទៀត អាចទទួលបានប្រាក់ខែ ១,៨០០ ដុល្លារអាមេរិកឡើងទៅ ក្លាយជាឧស្សាហកម្មដែលរកចំណូលបានច្រើនជាងគេបំផុតនៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ននេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE8Lf1YNgUrF3ticyF866UZubUJE_zXMJopx_mjloUPxk6CqegQOT4cOm_d6PKd2O74SvXoYtqpqlM0obv386h3azODFcIq_O56T-cfpv33wQoxBrbL-Pu44cVZ3xem9wpCBB6_DT4fW3hfK6pYe3pFNwrQFU9ZRCckVB7hCWt1cRS6YlZOxyp0cSHJiA/s1020/photo_2024-07-09_09-33-04.jpg

យោងតាមការចុះផ្សាយរបស់ South China Morning Post កាលពីថ្ងៃទី៨ ខែកក្កដា បានឱ្យដឹងថា ស្ថិតិប្រាក់ខែសម្រាប់ត្រីមាសទី ២ នៃឆ្នាំ ២០២៤ ចេញផ្សាយដោយវេទិកាជ្រើសរើសបុគ្គលិកឈានមុខគេនៅក្នុងប្រទេសចិន Zhilian Zhaopin បានបង្ហាញថាការងារនៅក្នុងវិស័យ AI គឺបានឃើញកំណើនប្រាក់ខែប្រចាំខែ ៥.៣% បើប្រៀបធៀបទៅនឹងត្រីមាសមុនដល់ទៅ ១,៨៧០ ដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYFgBwyID6Pz5SuBgBYbk6IUQUSvnDNXtx-bNcY-9JeFtToMt-7Znc2FcPRBUy5BMZ7utr2-Bx1as_XfwFr8ohZ2GNZb8-ABk4-iLW9JbmFfBa0w5yKmvnmJTdxi6vYW7-TBSwK4E473EOTu72fLq6t61zDLLmimJkpHL5ExG3OPTT81SWmU4rxydoTXg/s1024/photo_2024-07-09_09-33-28.jpg

លទ្ធផលខាងលើបានធ្វើឱ្យ AI លើសពីឧស្សាហកម្មហិរញ្ញវត្ថុផ្សេងទៀតដែលមានប្រាក់ខែប្រចាំខែត្រឹមតែ ១,៦០០ ទៅ ១,៨០០ ដុល្លារអាមេរិកប៉ុណ្ណោះ។ នេះគឺជាលើកទីមួយហើយដែល AI ត្រូវបានចាត់ថ្នាក់ជាផ្នែកដាច់ដោយឡែកមួយនៅក្នុងរបាយការណ៍នេះ ជំនួសឱ្យការដាក់ជាក្រុមទៅក្នុងវិស័យបច្ចេកវិទ្យាដូចពីមុន។ ដូច្នេះសម្រាប់វិស្វករ AI ប្រាក់ខែជាមធ្យមប្រចាំខែគឺច្រើនជាង ៣,០០០ ដុល្លារអាមេរិក នាំមុខគេ ២០ ការងារដែលអាជីពនេះគឺមានប្រាក់ខែខ្ពស់បំផុតនៅក្នុងប្រទេសនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះវិស្វករ AI នឹងអាចទទួលបានប្រាក់ខែកាន់តែច្រើន ប្រសិនបើពួកគេមានការអប់រំ បទពិសោធន៍ខ្ពស់ ឬមុខតំណែងក្នុងចក្ខុវិស័យកុំព្យូទ័រស្ទាត់ជំនាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaijFW9nHNzAuUUVo5Z_CD7sEMQWMJUMJV6OncqEgxThXtWx6tZvaaG8O5kMfzUxzfBO1jAiGb-KbLdPrjO5GO6Y_jYBzrtHQYhhW0-rkIPQdyW7vAVpGR_ULwYtjoh6_BipjhkQQHjDC6cZ4or-OJPSvybGPqDJ1lJJGP231N9xxg2uq60zpgUB0Xm4U/s1280/photo_2024-07-09_09-34-08.jpg
បើយោងតាម Global times បានប៉ាន់ប្រមាណថា ប្រាក់បៀវត្សរ៍ខ្ពស់នៃធនធានមនុស្ស AI បានមកពីការកើនឡើងភ្លាមៗនៃតម្រូវការពីក្រុមហ៊ុនចិន ដើម្បីអភិវឌ្ឍកម្មវិធី AI បន្ថែមទៀត។ ហេតុនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា ByteDance, Huawei និង Tencent នឹងប្រកួតប្រជែងគ្នាដើម្បីទាក់ទាញទេពកោសល្យកំពូលដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេក្នុងការឈានទៅដល់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNhfFEJsKP_-S5WZ0LKRrxjr67g6kKm5jreq-iOaeGP4wS-1H9CZXGiRKfwYovbXMwsltLYnNjUJUtSAB990gWSI2cXooCbCeOEx_mL7FjKvZ7hMi9nFKzWS8rrsR5p4E-JWG9g5Dcx9t_o0sEzZWWagGNChyphenhyphenGJLw0-4GPG2wTmGIet1Rd7dIl0WJAoiw/s1199/photo_2024-07-09_09-34-29.jpg

បើយោងតាមគេហទំព័រនេះក៏បានដកស្រង់ផងដែរថា អ្នកជំនាញ AI ដ៏កំពូលនឹងអាចទទួលបានប្រាក់ខែខ្ពស់ជាង ១ លានយន់ (ប្រមាណ ១៣ ម៉ឺនដុល្លារអាមេរិក)។ Liu Gang ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានយុទ្ធសាស្ត្រអភិវឌ្ឍន៍ AI ជំនាន់ថ្មីរបស់ប្រទេសចិន បាននិយាយថា បច្ចុប្បន្នប្រទេសនេះកំពុងប្រកាសជ្រើសរើសវិស្វករ AI ជាបន្តបន្ទាប់បន្ថែមទៀត ដោយសារ AI មានរបកគំហើញ និងមានឥទ្ធិពលលើគ្រប់វិស័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV2Q82jauHwv9-UgwoP2_tXzjPdy7OJyvm48AebqUZupLDjf6yzCE-ax5JcQEHZuhPE620yRcEcvBReniAy0vjCT6ooZf32eAV5-OWYrqw07D_9yDPCHrtR3MPhrMN6met_hLcmWYJPy29NUnb0FhQGqAHPdkWEbaL5NPijzLmdJan-MA3iNOWQDvm2kQ/s1199/photo_2024-07-09_09-35-36.jpg

គួរបញ្ជាក់ដែរថា បច្ចុប្បន្នប្រទេសចិនមានក្រុមហ៊ុន AI ជាង ៤,៥០០ កន្លែងនៅគ្រប់ទីតាំង។ ឧស្សាហកម្មបញ្ញាសិប្បនិមិត្តក្នុងប្រទេសនេះត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ទំហំជាង ៨១ ពាន់លានដុល្លារនៅឆ្នាំ ២០២៤ ដែលកើនឡើង ១៣.៩% បើធៀបនឹងឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏កំពុងប្រឈមមុខនឹងបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាការរក្សាបាននូវទេពកោសល្យ ភាពមិនស៊ីសង្វាក់គ្នាក្នុងការផ្គត់ផ្គង់ និងតម្រូវការសម្រាប់អ្នកជំនាញដែលមានជំនាញ ក៏ដូចជាតម្រូវការសម្រាប់ប្រព័ន្ធបណ្តុះបណ្តាលទេពកោសល្យ៕

ក្រសួងមហាផ្ទៃ ប្រទះឃើញមានគ្រឿងញៀននៅក្នុងពន្ធនាគារ

0

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម មាន ចាន់យ៉ាដា ជាអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឱ្យដឹងថា៖” ថ្មីៗនេះ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរបន្ទប់ឃុំឃាំង តាមពន្ធនាគារនិងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស ដោយរកឃើញនូវសម្ភារមិនគប្បីមួយចំនួន ដែលច្បាប់មិនអនុញ្ញាតឱ្យអ្នកជាប់ឃុំប្រើប្រាស់ ដូចជាអាវុធ គ្រឿងញៀន ដែកចុងស្រួច ឡាម និងសម្ភារៈមួយចំនួនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqsaUVu-dP-WnF0nYZSmZo2cw5KzaY3iBBa2VrHaU3t-NtDcwb09GYOmZw9KrfPRFE2HEBxZztMDtqv48x40GIQNhPVFRFW821gHMeWoEDhZ7rN2TDVFHUDZbsowUue1_iNDzXli9HUXmWUKAS0iwfDjsdy90iVir27t1O_J-GJqEJtssajtth7vA8q1g/s1280/moi-20240708091540rtHR810z2Mrm.jpg

ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ទៀតថា៖”ការចុះឆែកឆែរតាមបន្ទប់ឃុំឃាំងក្នុងពន្ធនាគារនេះ មានគោលដៅពង្រឹងសន្តិសុខពន្ធនាគារ ស្របតាមគោលការណ៍ ច្បាប់ជាតិ និងអន្តរជាតិ ដោយមិនមែនជាការបំពានសិទ្ធិអ្នកជាប់ឃុំដូចការឡើងឡើងរបស់សង្គមស៊ីវិលមួយចំនួននោះឡើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4i4-dwwn-eBqnBrlVRyuE3_sTrVIXXISO7TsrclqqATSNzaYc7HNcowJi7q42xCtL8vR9ra9tJygDgrKmVzyj2hb_ugEIahcog7NA6x59b6485FbhJad43yP0_QoUx-MTYLuRfEEpHIWhgYpsqAQU-jh3TZdvsSIZJoOKsS-TQz55h7xuXNTFdc6QTsI/s1280/moi-20240708091540kjF9I66HfGE8.jpg

ដោយឡែក ក្នុងករណីមានអ្នកជាប់ឃុំលួចប្រើទូរសព្ទ ដើម្បីបញ្ជាទៅគូកននៅខាងក្រៅឱ្យប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់គោលការណ៍ណែនាំជារួមទៅកាន់អគ្គនាយកដ្ឋានពន្ធនាគារ អភិបាលរាជធានី ខេត្ត រួមទាំងប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែរាជធានី ខេត្តទាំងអស់ យកចិត្តទុកដាក់ជំរុញនិងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតលើការងារពង្រឹងសន្តិសុខក្នុងពន្ធនាគារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC5d8ZhaYqOlmC61lK5jgaB0Zsjz-yVDBPSMjr5XIyvFJleMl9Gqn0FD0UbQgCHbCuP8mGaUHHQTjRZ3LBkaVvw3miad-5sZatYwxfYpX_1RNmugyc9AISvfeIQSCpAHvVokHsDXQaxb50aReuAlTr6hEZsCe0M6hIOsmf26yoCLz0kvSxyAhaJnok2QU/s570/Photo-pont-3_570px.jpg

តំបន់សេដ្ឋកិច្ចពិសេសទំហំ១៤០ហិចតា នឹងលេចរូបរាងនៅខេត្តពោធិ៍សាត់

0

តំបន់សេដ្ឋកិច្ចពិសេសដំបូងគេបង្អស់នឹងលេចរូបរាងនៅខេត្តពោធិ៍សាត់ លាតសន្ធឺងលើផ្ទៃដីរហូតដល់១៤០ហិចតា ដែលស្ថិតក្រោមគម្រោងស្នើសុំបង្កើតរបស់ក្រុមហ៊ុន Pursat Special Economic Zone Co., Ltd.។

តំបន់សេដ្ឋកិច្ចពិសេសនេះ មានទីតាំងស្ថិតនៅក្បាលដីលេខ៤៦៦ ត្រង់គីឡូម៉ែត្រលេខ១៥៤ លេីផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំជាង ១៤០ ហិកតា។

ការស្នេីសុំគម្រោងវិនិយោគថ្មីនាពេលនេះ បង្ហាញអំពីភាពជោគជ័យក្នុងការរីកចម្រេីនរបស់សង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការផ្តល់នូវជំនឿទុកចិត្តពីសំណាក់វិនិយោគិន មកលេីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រៅពីតំបន់សេដ្ឋកិច្ចពិសេសនេះហើយ នៅជិតតំបន់សេដ្ឋកិច្ចពិសេស ក៏មានគម្រោងជាច្រើនបានអភិវឌ្ឍរួច និងកំពុងដំណើរការដូចជា រោងចក្រកាត់ដេរ រោងចក្ររថយន្ត Ford របស់សហរដ្ឋអាមេរិក និងពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែនជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKMElcYaKRGbH4lQkl9IFpHXavX-5Nq3U6Y8-1paiV7qctInsdxoc3902FNRF4oIn9kH_zwP7OJHrmbQSEkEk_ngJCd3Y6TRm1uk72y6F7csOdlXbjOrvjdfSDPaHucWg70VYKx94CMEMgEzIbnZkfdNCP39Z8NMt0kxqfhIyYtmqHTNnv1TInyyuwNms/s1024/449818366_897556782402589_6687662128635847275_n-1024x576.jpg

ថ្មីទៀតហើយជប៉ុនមិនធម្មតា ! ប្រើកញ្ចក់បកប្រែភាសានៅអាកាសយានដ្ឋាន

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនឈ្មោះ Japan Airlines បានសហការជាមួយក្រុមហ៊ុន Toppan សាកល្បងប្រើប្រាស់កញ្ចក់បកប្រែភាសានៅអាកាសយានដ្ឋាន ។ កញ្ចក់នេះអាចបកប្រែរហូតដល់១៣ភាសា ដើម្បីជួយសម្រួលដល់ភ្នាក់ងារអាកាសយានដ្ឋានងាយស្រួលទំនាក់ទំនងជាមួយភ្ញៀវទេសចរបរទេសបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb2rkKXJrpDilcv0xnvNGBrfo-CAqlYNxEsd3vw3H5ddUYmr6lh3Ctwh0wqGLPAzbdn3-RBo1SYOKJA9KtgAO56dsMhko13T7rRn8NMYoJgMqDUkRtSUGBj6JCI5VzpH-epZFf-3paS0fvARn4oWdPzKQnnCI5VePmhYKyZ3cZ4rzmR3_-PzZNrcD1cBk/s1280/photo_2024-07-08_16-43-22%20(2).jpg

កញ្ចក់បកប្រែភាសានេះមានឈ្មោះថា «VoiceBiz UCDisplay» ដែលមានផ្ទៃភ្លឺថ្លា ហើយភ្នាក់ងារអាកាសយានដ្ឋានជប៉ុននឹងអាចទំនាក់ទំនងជាមួយភ្ញៀវទេសចរបរទេសដោយឃើញមុខគ្នាតាមកញ្ចក់ ។ រីឯការប្រើប្រាស់កញ្ចក់បំពាក់បច្ចេកវិទ្យាទំនើបនេះ នឹងចាប់ផ្តើមនៅអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងអូតា មុនគេ ។

គេអាចបញ្ចូលអត្ថបទដែលចង់បកប្រែ ដោយការវាយអក្សរនៅលើ Keyboard ឬស្តាប់សំឡេងនិយាយតាមមីក្រូហ្វូន ហើយវានឹងស្គាល់ភាសាអង់គ្លេសមុនគេ ។ កញ្ចក់នេះនឹងបង្ហាញភាសាដើម និងភាសាបកប្រែ ដើម្បីឱ្យភ្នាក់ងារអាកាសយានដ្ឋាន និងភ្ញៀវទេសចរបរទេសងាយស្រួលអាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb9_eALQTxzIxB8_iPY8ULPCVfpd_UGFoXUJbNdZ7DX3smUF5GCrDqXFUaNkLImAVbeZpceAnxBf_AJOYSmBrnVzECQQehDORRGVjvYEuMhSUx31MEkl6ZLSJHub5Fwjjo3GQcYr-FxwhGbMYa48UKNkayxn7sImK7VbS2P6DcnXH3raJPVzM27o3EDdE/s664/photo_2024-07-08_16-43-22%20(3).jpg

ក្រុមហ៊ុន Japan Airlines នឹងចាប់ផ្តើមសាកល្បងប្រើប្រាស់កញ្ចក់បកប្រែភាសានេះ នៅអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងអូតា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែកក្កដា ។ បន្ទាប់មក ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែសីហា ក្រុមហ៊ុននឹងសាកល្បងនៅអាកាសយានដ្ឋាន Itami ក្នុងទីក្រុងអូសាកា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2kbKbI3-sXF2d9EUD3OlLgdiLHO_BgCMx0wqbawlxXrSkfyYul6dKQFS2rFhrVmkKli3Vps5xu3Yf3QlqN7HeDH_bqN5MouxE2-wnKnnbDL2gzEh5qBIXRGN5AgP3zNUT-kGhsKV4bfKrMwYG2N8opl436pPVLzkHyhMf9hblBFh0pvkV4XEzt63m4SA/s800/photo_2024-07-08_16-43-22%20(4).jpg

វាជាការយកបច្ចេកវិទ្យាទំនើបមកជួយដោះស្រាយឧបសគ្គផ្នែកភាសា ដើម្បីផ្តល់សេវាកម្មនៅអាកាសយានដ្ឋានឱ្យកាន់តែប្រសើរឡើង ប៉ុន្តែការប្រើប្រាស់បច្ចេកនេះ ពុំទាន់ល្អឥតខ្ចោះទេ ។ បើតាមរូបភាពដែលប្រព័ន្ធផ្សព្វផ្សាយជាច្រើនបង្ហាញឃើញថា ការប្រើប្រាស់បច្ចេកវិទ្យានេះមានបញ្ហាក្នុងការបកប្រែភាសាអង់គ្លេស ឬបកប្រែពុំត្រឹមត្រូវ១០០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3qx4MRmaCAqPaEqGj89WOmJv56Ys5gssJ0fhwJIPP4z3zRxYXd9z-no8TGFExD-GtKYAisNnam30xcrtWa4iUkAkUVHNeQLQ5WQJswNAOqf5AIkG51Y3m6HP_Jn6KgPQLUIFL78L9iSwO4bvtmUk-O2HJfDLIEFEUA7WTPcPeASjq2eWSOaFWCgRxQfA/s800/photo_2024-07-08_16-43-22.jpg

នេះជាមូលហេតុធ្វើឱ្យក្រុមហ៊ុន Japan Airlines យកបច្ចេកវិទ្យាបកប្រែភាសាតាមកញ្ចក់មកសាកល្បងជាមុន និងប្រើប្រាស់នៅ Counter ពិសេសក្នុងអគារអ្នកដំណើររបស់អាកាសយានដ្ឋាន Haneda ។ រីឯទិន្នន័យការប្រើប្រាស់កញ្ចក់នេះ ក្រុមហ៊ុននឹងយកទៅកែលម្អបន្ថែមទៀត ដើម្បីឱ្យវាកាន់តែដំណើរការល្អជាងនេះ ៕

គ្រាន់តែប្រគំតន្ត្រីក្នុងពិធីជប់លៀងរបស់កូនមហាសេដ្ឋី Justin Bieber ទទួលបានប្រាក់ចំណូលមិននឹកស្មានដល់

0

តារាចម្រៀងដ៏ល្បីល្បាញរបស់ពិភពលោក Justin Bieber បានចូលរួមប្រគំតន្ត្រីក្នុងពិធីជប់លៀងដ៏ធំមួយនៅឯទីក្រុងបុមបៃ ប្រទេសឥណ្ឌាកាលពេលថ្មីៗនេះ ដែលជាកម្មវិធីជប់លៀងមុនរៀបការរបស់កូនមហាសេដ្ឋី Mukesh Ambani។
ជាការពិតណាស់ កូនប្រុសពៅរបស់មហាសេដ្ឋី Mukesh Ambani គឺលោក Anant Ambani នឹងចាប់ផ្តើមប្រារព្ធពិធីមង្គលការរបស់ខ្លួនរយៈពេល ៣ ថ្ងៃនៅថ្ងៃទី១២ ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤ ជាមួយ Radhika Merchant ដែលជាកូនស្រីរបស់អ្នកជំនួញល្បីល្បាញម្នាក់ ដោយបានអញ្ជើញភ្ញៀវសំខាន់ៗចំនួន ១,២០០ នាក់ រួមទាំងមហាសេដ្ឋីកំពូលៗជាច្រើនរូប និងអតីតអ្នកនយោបាយជុំវិញពិភពលោកផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyozXXT4Vsru30WErG3fIUcyuDxOOrTuzGw-EjEcdnXvE2bv2XOaSnDk3CshoV34zrtAN0VJEgRHKrybqTeiUS1pWf3k8vfg3lImXKK7p0U6f10MR77SFFj07MfFJtikArZAvKEa1vdCrLfCTDORpWQO30qYkiuwdCLC7XIJ4s4sVMKbof-9Euh67bqLo/s770/BB1pxb3B.jpg

ទោះជាយ៉ាងណា កាលពីល្ងាចថ្ងៃទី ៥ ខែកក្កដាកន្លងទៅនេះ កូនប្រុសពៅ Anant Ambani គឺបានរៀបចំកម្មវិធីជប់លៀងដ៏ធំមួយមុនថ្ងៃរៀបការ នៅឯមជ្ឈមណ្ឌលវប្បធម៌ Nita Mukesh Ambani ដោយនៅក្នុងកម្មវិធីនោះក៏មានវត្តមានតារាល្បីៗរបស់ពិភពលោកជាច្រើនដួង រួមទាំងវត្តមានតារាចម្រៀងសញ្ជាតិកាណាដា Justin Bieber ចូលរួមប្រគំតន្ត្រីផងដែរ។ នេះគឺជាពិធីមុនអាពាហ៍ពិពាហ៍បែបប្រពៃណី ដែលគ្រួសារទាំងពីរត្រូវជួបជុំគ្នា ច្រៀងរាំជាមួយគ្នាយ៉ាងសប្បាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFbZUj5dnUo9KTQw6WovDw2NLDIcvH9wRw-LAzkJ7Vf9saGcFImNhHsr1aFYG1lGIGShuh1xEZU8rC35a5pM4Ap903FlqHSDLR3y5DGa3oB5g4fi0Tgl9xQNN2u284MAa69kA4gUHsZldVb4C2DeWERny354VzR5fc07cYURYQo5Y2tq2Fr5s2XyTk-5A/s1024/justinbieber_1720295870_3406411116134424536_6860189.webp

នៅក្នុងកម្មវិធីនោះគេឃើញថា តារាចម្រៀងប្រុស Justin Bieber បានតុបតែងខ្លួន ដោយពាក់អាវពណ៌ស ស្លៀកខោពណ៌ខ្មៅ បង្ហាញក្បាច់រាំដ៏ស៊ីចស៊ី និងទាក់ទាញបំផុត ក៏ដូចជាបានសម្តែងជាមួយតារាបូលីវូតជាច្រើនដួងទៀតផង។ តារាប្រុសរូបនេះត្រូវបានគេដឹងថា ទទួលបានប្រាក់ចំណូលរហូតដល់ ១០ លានដុល្លារអាមេរិកឯណោះ ពីការប្រគំតន្ត្រីក្នុងពិធីជប់លៀងរបស់កូនមហាសេដ្ឋីអាស៊ី ដែលនេះត្រូវបានគេចាត់ទុកថា ប្រាក់ជួលរបស់ Justin Bieber គឺខ្ពស់ជាង Rihanna ទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuGbh68vXrDT0jzPRb3NgypWFrlO0z6fIk0I-984IaJpvgcpjlviPUEJi_fo0PJ7DEiJpSUZiGiNEC0s1P7bZOQu-pJw-ofFOT7-xPfri_zFVoyajWfRSO2LPl9kXiPYdlkzPACSl5bT_hukdQQ8xXT6cV217Dz2wyPYSU6cgs1rLUUQfMPjNr2Z-mNiI/s1200/photo_2024-07-08_16-36-45.jpg

គួរបញ្ជាក់ដែរថា ពិធីមង្គលការរបស់កូនប្រុសពៅមហាសេដ្ឋី Mukesh Ambani នៅពេលខាងមុខនេះ នឹងប្រព្រឹត្តទៅយ៉ាងមហាឱឡារឹក នៅឯមជ្ឈមណ្ឌលព្រឹត្តិការណ៍ Jio World ក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា ដែលកន្លែងនេះគឺមានសមត្ថភាពផ្ទុកមនុស្សបានរហូតដល់ ១៦,០០០ នាក់ឯណោះ ដោយចំណាយលុយប្រហែល ១០០ លានដុល្លារអាមេរិក។ បន្ទាប់ពីប្រារព្ធពិធីអាពាហ៍ពិពាហ៍ ៣ ថ្ងៃក្នុងប្រទេសឥណ្ឌារួច កូនកំលោះ Anant និងកូនក្រំ Radhika ក៏បានរៀបចំពិធីជប់លៀងស្និទ្ធស្នាលចំនួនពីរផ្សេងទៀតជាមួយមិត្តភ័ក្តិ រួមទាំងព្រឹត្តិការណ៍មួយនៅលើទូកទេសចរណ៍រយៈពេលបីថ្ងៃពីប្រទេសអ៊ីតាលីទៅកាន់ប្រទេសបារាំងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnguhfwN8gPahd5gwTW-lhicD2zDQjulfnchCch34jmuhXuHvRnkpUzyKtS0qCqC456WSVC_VoUpong1gNVxdpOcZa48SeRbgDGNBl_qbrw12af071MbAt-Q6fvmKdAw1C-BGLQ0pkMgzbAhIjLKZs9GGHqfuggXEncTVQtWie_FP0ffqwdtoryWHIjFM/s828/photo_2024-07-08_16-37-40.jpg

ក្រោយពីជោគជ័យលើមុខជំនួញ! លោក PeyPey Dy បង្ហាញខ្លួនសារជាថ្មីក្នុងនាមជាចាងហ្វាងផលិតកម្ម

0

អ្នកណាមិនស្គាល់ លោកប៉ីប៉ីឌី ជាអ្នកជំនួញទីផ្សារអនឡាញដ៏ជោគជ័យមួយរូប ជាម្ចាស់ហាង Hel Corner និង Coffee Corner ខណៈក៏ទទួលបាននូវការគាំទ្រយ៉ាងច្រើនផុសផុលក្នុងចំណោមមហាជន។ យ៉ាងណាមិញ ថ្មីៗនេះ លោកប៉ីប៉ីឌី ក៏បានប្រកាសខ្លួនជាចាងហ្វាងផលិតកម្មមួយរូប ត្រៀមបង្ហាញស្នាដៃលើកដំបូងតាមរយៈខ្សែភាគយន្តខ្នាតធំ រឿង«ភូមិគ្រឹះអាគម»របស់ខ្លួន ដែលគ្រោងនឹងចាក់បញ្ចាំងនៅតាមរោងកុននានាក្នុងពេលឆាប់ៗខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAi-4vn8rprQk1raTNbSMl96vX8z5dX_eMjemObiPrerBKjwHRlmmmzLMu3frx8vOs0LOjZn7WBpUY8s0KO5s6sC7VtMdNGh8lzNbrmNBQ6zEF9Ao1LPGWE0dOX4RIZoaBAUPo9mnLlZ4PolCXxyyJM_ZXvRDuVTa-2v26WR1esHCI67O2bGHDNNG6GZs/s1280/photo_2024-07-08_16-22-28.jpg

យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក ដោយគេហទំព័រផ្លូវការរបស់លោកប៉ីប៉ីឌី គឺបានធ្វើការបង្ហោះសារមួយឃ្លាយ៉ាងមានមោទនភាពថា«ពីក្មេងតូចម្នាក់ដែលចូលចិត្តការសម្តែង ធ្វើរឿងខ្លីបង្ហោះតាមYouTube និង social media ក្លាយជាចាងហ្វាងផលិតកម្ម ដែលត្រៀមបង្ហាញស្នាដៃលើកដំបូងតាមរយៈខ្សែភាពយន្ត “ភូមិគ្រឹះអាគម”»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6cxte5H-8excAa3LAZ4Mgaw4A4y3FuqwwhP8eChr3qrOad6zskIRECret6gDKd5MX0ba5Lh9gan6RVRd85hbgyHH15UBygVDxCY-eiEVrNgjwoVj5LAGy2oJPTk9yorYiGhEJJgbN0zMVd_flbhltLodIeIrhtQKq0dQ0rUC8PbUDYmlUUSXjCU2G-VQ/s1280/photo_2024-07-08_16-22-30.jpg

បើទោះបីជាសាច់រឿង«ភូមិគ្រឹះអាគម»នេះមិនទាន់បានបញ្ចេញក្តី ប៉ុន្តែហាក់ទទួលបាននូវការគាំទ្រយ៉ាងច្រើនក្នុងចំណោមមហាជន ទន្ទឹងរងចាំមើលរឿងនេះស្ទើរតែគ្រប់គ្នា ព្រោះតែជឿជាក់លើការសម្តែងរបស់ក្រុមលោកកាលពីពេលកន្លងៗមកនេះ ដឹងថាមិនខកបំណងនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA5Gln-pVpmh1fyhFSRTZkbAUQT72E3nHHPhm4LBtVC0FQz9vcrmSegboYBD7ThP2GPhuNBdN9yOcX-tT0gnctHfg_2D-hs2rh657o-0h6cpAWlFXws8dOxCNXJYWDzf0Gc1mSbfqRFbcJQho6L4_RhFDwbaaUPyUrLyq2OUfnfCKL4iYKLXvk0J3O3s0/s1440/450186954_1016166149868781_8179549525183574544_n.jpg

បើយោងតាមកិច្ចសម្ភាស៍តួសម្តែង នៅក្នុងពិធីក្រុងពាលីថតខ្សែភាពយន្តខ្នាតធំនេះបានឲ្យដឹងថា រឿងមួយនេះប្រព្រឹត្តិទៅនៅក្នុងសម័យអាណានិគមបារាំង ទាំងសម្លៀកបំពាក់តាមសម័យកាល បច្ចេកទេសថតខ្ពស់ ឈុតឆាកសម្តែងដូចពិតតែម្តង ខណៈសាច់រឿងនៃរឿងនេះគឺដកស្រង់ពីជំនឿនិងទំនៀមទម្លាប់នៃការប្រើប្រាស់អាគមខ្មែរយើងកាលពីសម័យដើម។ ចំពោះទីតាំងនៃការសម្តែងវិញគឺប្រព្រឹត្តិទៅចំនួន៤ខេត្តគឺខេត្តព្រះវិហារ កំពង់ស្ពឺ ក្រចេះ បាត់ដំបង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-GytiHVio5Ok2tdpaUkQPMmZ0qnAxDknCGFLf-DMCO8EIjoviDQ6sOe1I4ipZT8NqFWuuDzsTT3S-jAWogCNoK3uX4rUQjoJe46gM5CYsVGjBveRRKw0EmFmervqypvpYemzp6ll21sgicJzGl3a84XHB3mG-y0R0oiVbozaa_eNGD6kPXKKwNEZ0keA/s1440/449744426_1016166009868795_5358515177860960710_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYG8W9J9nLks9JvpNdQ1TKpInLcQYIU4KzWoxqA6GbGiqa5Z7Xc4wuNFT_CA7I5QUlxhrCbsl8PayaCm4K6xQWvNoJkk9kUc_Jl-5xTV4ts33kjb0TwIAagLNjbJ0YCu6FrMax8m0bxu8_fgSNqN1i7z9NlzFnJN-911XK4JNlwY1xhyphenhyphenBZGqzR2V4UIl8/s1280/photo_2024-07-08_16-21-12.jpg

Cristiano Ronaldo ត្រូវបានហាមឃាត់មិនឱ្យបង្កើត Channel YouTube ឬគណនី TikTok ទេ!

0

Cristiano Ronaldo ដែលជាកីឡាករបាល់ទាត់ដ៏មានឥទ្ធិពលម្នាក់របស់ពិភពលោក មិនត្រូវបានអនុញ្ញាតឱ្យបង្កើត Channel YouTube ឬគណនី TikTok ទេឡើយ ដោយសារហេតុផលទាំងនេះ។
ប្រិយមិត្តដែលជាអ្នកគាំទ្របាល់ទាត់ប្រាកដជាបានដឹងហើយថា កាលពីពេលថ្មីៗនេះខ្សែប្រយុទ្ធវ័យ ៣៩ ឆ្នាំរបស់ព័រទុយហ្គាល់ ទើបតែធ្លាក់ចេញពីពាន Euro 2024 ដោយបាល់កាត់សេចក្ដី ១១ ម៉ែត្រក្នុងលទ្ធផល ៥ ទល់នឹង ៣ ដែលនេះគឺជាការបង្ហាញខ្លួនលើកចុងក្រោយរបស់លោកនៅក្នុងអាជីព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIFLcGvjdg_HB1gFVD5vlJw6pMyCWfh-eZdqFKki7hP40KTML1HIizrP2f8NKewMhXBh1ATrJDyExZrY7mKlAnynduNmBhdu2tonhljRO9MayBBgc_q7kng5mOwctrZzzMilQuP4EYV0YRfmMxfZY8AG3pyNfotcAA0ASpc4pFOupvUIf3g6m78nKLVLA/s1000/2160796515.webp

ថ្វីត្បិតតែ Cristiano Ronaldo ជិតបញ្ចប់អាជីពរបស់លោកក៏ដោយ ប៉ុន្តែកេរ្តិ៍ឈ្មោះដ៏អស្ចារ្យដែលលោកបានសាងកំឡុងពេលអាជីពជាកីឡាកររបស់លោកមិនថមថយឡើយ។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ Ronaldo នៅតែស្ថិតក្នុងបញ្ជីមានអ្នកតាមដានច្រើនជាងគេបំផុតនៅក្នុងបណ្តាញសង្គម ដោយមាន ៦៣៤ លាននាក់នៅលើ Instagram, និង ១៧០ លាននាក់នៅលើ Facebook រួមទាំង ១១២ លាននាក់នៅលើបណ្តាញសង្គម X ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJIKHOnM6HZMYlr4YGF3lN4MuzbnBnv4OXzMdCkYEtrHrzdjsb9Hq3Fy40SZ5D99JIeYcaA1bA0bkcZPwVv1z3WMfB0Te23PM1k0_DuX0k2p3RslbvnE_YQkCm32z9fK0NqddF1ZvaMrbMET-Ip3z5vDBudE9PffzRB6UGHLxIQHdnNYyw0f6zCHmkLPA/s577/imageedit_1_2896484396.webp

បើយោងតាម CNN ប្រសិនបើកីឡាកររូបនេះបង្កើត Channel YouTube ឬគណនី TikTok នោះវីដេអូលោកនឹងទាក់ទាញអ្នកជាវ ក៏ដូចជាមានអ្នកមើលច្រើនជាងគេ ដែលជាមូលហេតុអាចប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់វេទិកា។ គួររំលឹកដែរថា កាលពីឆ្នាំ ២០២៣ Ronaldo បានបើកគណនី TikTok ហើយភ្លាមៗនោះ មានអ្នកតាមដានរាប់លាននាក់ ដោយវីដេអូរបស់លោកនីមួយៗ ត្រូវបានគេមើលរាប់លានដងឯណោះ។ ទោះជាយ៉ាងណានៅទីបំផុត TikTok ក៏បាន “ហាមឃាត់” គណនីរបស់លោកដោយមិនបានប្រកាសជាសាធារណៈអំពីមូលហេតុនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQhU6BpSPDvTN_7l8AQ1VjBtb5sQQvmgahLb8L56MTLZhN34u4bfH_aA6lW4IPx6dwbR-1Bi3HoC9rFTIkW5fXXLpUOoD8uqc2WeCc-NmgcvQok7DRfZXNXsQxzI8KFkdjLd3agsQ3kYvgoyrTkj4WUjcEc5OnrycZlufKcTz8MbZ_yuzy-DDeoQlBOGM/s1280/photo_2024-07-08_15-09-31%20(2).jpg

ប៉ុន្តែប្រភពជាច្រើននៅក្នុងពិភពកីឡាបាននិយាយថា ប្រជាប្រិយភាពរបស់ខ្សែប្រយុទ្ធវ័យ ៣៩ ឆ្នាំរូបនេះគឺអាចធ្វើឱ្យមានភាពតានតឹងដល់ហិរញ្ញវត្ថុរបស់ TikTok ។ ដូច្នេះដោយសារមូលហេតុទាំងនេះហើយ ទើបវេទិកា YouTube និង TikTok ហាមឃាត់ Cristiano Ronaldo មិនឱ្យបង្កើត Channel YouTube ឬគណនី TikTok ឡើយ នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីដើមខែកក្កដា ឆ្នាំ២០២៤៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1vGXQJlqr3qBGPPm9Ii2KbrRdX_ZI3iqWKNwBpsVDPzPyFiBxj6Syf8HEAZwkTL6YyfPvr-gMMDASQCmu_CyFkKTupRNY9qlfLoTSw4BuO4PAbffbUKT3Xx97partBiQ9rYzPVbiHdbd3Mqwe-YpXctzVKqfCeqpSr1vDAcAVNg8s0VL8GPWdsOWiVwc/s1280/photo_2024-07-08_15-09-31.jpg

ក្រសួង រកឃើញករណីផ្តាសាយបក្សី H5N1 លើក្មេងស្រីម្នាក់

0

ថ្មីៗនេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីមានជំងឺផ្តាសាយបក្សី កើតលើ ក្មេងស្រី អាយុ៥ឆ្នាំ ចំនួន ០១ករណីទៀត និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ដែលមានទីលំនៅ ក្នុងភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ។

ក្មេងស្រីនេះ មានគ្រុនក្តៅ និងត្រូវជាបងជីដូនមួយ ក្មេងប្រុសអាយុ៣ឆ្នាំវិជ្ជមានកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ព្រមទាំងរស់នៅផ្ទះជាមួយគ្នា។ បច្ចុប្បន្ន ស្ថានភាពអ្នកជំងឺមានអាការៈស្រាល និងកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូ ពេទ្យ។ តាមការសាកសួរបង្ហាញថា ប្រហែល១០ថ្ងៃមុនចាប់ផ្តើមឈឺ នៅភូមិមានមាន់ទាងាប់ ហើយនៅផ្ទះ អ្នកជំងឺបានយកមកធ្វើម្ហូបបរិភោគ ក្មេងស្រីបានប៉ះពាល់មាន់ងាប់។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតប ទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្ត ស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំង ចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិដែលកើតហេតុខាងលើ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ3XfQeOKiqCoEO-x4GMrcPwJ3hwz6ZZ44Y17ZeZZ56_OgzoLaF3YlAvX3sJvnBN02fxKXTq6-bluoDw150IiSBc_Cxo3OwkoRdzuomInt8b2eZAMaJHJUQSdxIfQ_sZ1YJ9cKNRWxaV0i9W9wkAWzz4fWhw0NOZrZYkU3yIprz1WMc5PG8RB38z5Vkxg/s1280/photo_2024-07-08_15-07-14.jpg

សប្បាយក្លាយជាទុ.ក្ខ! China town ល្បីនៅថៃ ត្រូវបានអគ្គី.ភ័យ ឆា.បឆេះ ផ្អើលអស់ភ្ញៀវទេសចរ

0

កាលពីវេលាម៉ោង៨:៤០នាទីយប់ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ មានករណីអគ្គី.ភ័យឆា.បឆេះ.យ៉ាងសន្ធោរ.សន្ធៅមួយបានកើតឡើងនៅ‌សហគមន៍ត្រកផូ ផ្លូវយ៉ាវរ៉ាត់ ដែលត្រូវបានគេស្គាល់ថាជាតំបន់ China Town កណ្តាលទីក្រុងបាំងកក បណ្តាលឲ្យមនុស្ស៥នាក់បានរ.ងរបួស និងមនុស្សប្រហែល ៣០ នាក់ទៀតបានរងផលប៉ះ.ពាល់ដោយសារផ្សែងភ្លើង ខណៈភ្លើ.ងក៏បានឆាប.ឆេះ.ធ្វើឲ្យខូ.ចខាតផ្ទះនិងអគារជាច្រើននៅបរិវេណនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB9_7YDMFEEJWY9rgOfcPj4qfqVgiKxZegxmJRoBvORFK3WWRq9oSGXekjRZTUTwLpyUHWr-kBQIZ21dbrTVJVirgguF_FmHQdioliz1lA6u2I8gjNNshW3LgPTjQHY1JLUD-6qyYZI9n8zKSad9BIev5wNYNe70HGfek75PkD7jL_732ge1iDG1nb3EI/s680/450090757782474454039717295042-7438-8277-1720425375.jpg

យោងតាមប្រភពសារព័ត៌មានថៃ The Nation បានឲ្យដឹងថា ដំបូងឡើយ អគ្គីភ័យបានឆាបឆេះនៅផ្តើមចេញពីផ្ទះលេខ១២ នៅសហគមន៍ត្រកផូ ផ្លូវយ៉ាវរ៉ាត់នោះ។ រថយន្តពន្លត់អគ្គីភ័យនិងក្រុមអ្នកសង្រ្គោះក៏បានទៅចុះជួយបាញ់ទឹកពន្លត់ភ្លើង ប៉ុន្តែវាក៏បានឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យដាច់ចរន្តអគ្គិសនីថែមមួយតង់ទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSCLyWWew7DOhwiFajjFQFvxgluFbiFGThewFCq5mo2gMN6iKiS2XdmOpoYykilF3ybm8KatzREss9o13najsw1AimqWOAS8kEWWf2h_LTCSnm9GAzVWQTGzLDh4vrc6U42RaTxseRd11qMa_OR2r4OiZ6PheUfvhT1RrpgcyGsUA6NrvrKIF9RZYDGjI/s1500/c1_2824573.jpg

ក្រុមអ្នកពន្លត់អគ្គីភ័យបានព្យាយាមប្រើប្រាស់ទឹកដើម្បីការពារកុំឱ្យអណ្តាតភ្លើងរាលដាលដល់អគារក្បែរនោះ ប៉ុន្តែខ្យល់បក់យ៉ាងខ្លាំងបានរាលដាលយ៉ាងលឿនដល់សណ្ឋាគារ New Empire ដែលនៅជាប់សហគមន៍ ភោជនីយដ្ឋាន Tai Xing Hotpot និង Dim Sum និងទីតាំងនៅជិតៗនោះទៀតក៏បានរងការខូចខាតជាបន្តបន្ទាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglhFfK9LKh_YQ6qdzxCAO3mSHmNNBWANSV8pRYHJ0VWex90A9BL6ThjfcXfws9wKWsmk4q12HLovy_yqtn0AJNx1tVoq3k6CCLuQ_gAJxt5oZ_XrOQoumnKQnkWB8CE7GO1MSfKcrN7zeiib-2SE7Xq2ZhRjv-VFlhZcpp-LV-g0_IpLW6rNAE72LOpdo/s650/P26-B_08072024.jpg

យ៉ាងណាមិញ នៅវេលាប្រមាណនឹងម៉ោង១០និង៣០នាទីយប់ថ្ងៃកើតហេតុ ទើបក្រុមពន្លត់អគ្គីភ័យបានពន្លត់ភ្លើងអស់ជាស្ថាពរ ដែលត្រូវចំណាយឡានទឹកប្រមាណនឹង៤០គ្រឿង។ ខណៈមនុស្សប្រមាណ ៣០០នាក់ ត្រូវបានគេជម្លៀសចេញក្នុងអំឡុងពេលនោះ ដើម្បីឆ្ពោះទៅកាន់កន្លែងដែលមានសុវត្ថិភាព ហើយអាជ្ញាធរក្រុងបាំងកកក៏បានប្រកាសបិទផ្លូវ Yaowarat នេះជាបន្តោះអាសន្នសិន ក៏ដូចជាកំពុងធ្វើការវាយតម្លៃការខូចខាតទាំងមូលនៅទីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlrbKmGgxVLR0BQrB08nd1WFLNAxQgYe_eLthPr2F1UNdvJGCh5f21ViYAxtxtEODKEl5lq3QBkOnCOj8YRO6YL2hzvV3K85p-jAOrwxL3alWHs4ZorBwn_c5008KGvJoxqn4KfdU4SPOsU2e68CIszz4Oci8zczqQppsLS8ujT32JiKLkmDbCwOct018/s2048/450121109_782474404039722_7496221160790410980_n.jpg

បើយោងតាមសេចក្តីរាយការណ៍បឋម គឺមានផ្ទះប្រជាជនប្រមាណនឹង៦៥ខ្នងហើយបានរងនូវការខូចខាត ខណៈដែលអ្នកចុះឈ្មោះសុំសំណងតាមរយៈហេតុការណ៍នេះ គឺមានប្រមាណនឹង២០០នាក់ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmcm7_OpuwS0T_9Khcwswioq4VTbFwdBP5iA7Y697sThDeGM7J5x-gUIiRUTN7BQWOYkakLDKnYh2okt8qxACD2LjbvHdumc1_128HIGOVs21cN3xJUjsIpk-YjAcprd13zPMc6eoWJy5HGNJ-zd157Q1E1UNjOgXmqS5MQHMRTjjsjk76JlAXAlW1-Uk/s2048/450073399_782474507373045_3439695186893662347_n.jpg

អ្នកបរិភោគគីមឈីប្រយ័ត្ន! កូរ៉េខាងត្បូងប្រកាសប្រមូលគីមឈីពីផ្សារមកវិញជាបន្ទាន់

0

ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ភ្នាក់ងារសុវត្ថិភាពចំណីអាហារកូរ៉េខាងត្បូងបានប្រកាសប្រមូលគីមឈីពីផ្សារមកវិញជាបន្ទាន់ ក្រោយពីពលរដ្ឋប្រមាណ១ពាន់នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយសារអាការៈពុលចំណីអាហារ ។ អាជ្ញាធរបញ្ជាក់ថា ករណីនេះពាក់ព័ន្ធនឹងការបរិភោគគីមឈី ផ្ទុកមេរោគណូរ៉ូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC8gORBBWkVCAZt30V15Uj0qbHw7LsTsHspsmUGP9n9_WeA6ftmOvQffhknppEEeWcgB5GEWYGpdbmbQT5dZnXLJs-1GSWUaDJj7gFmJDfjO-mB-awXev1Fg2sy8W-8aLHmpg74w0LejTI9YM-rV5shkEn5pkk5sR54d0c2olWajzdRegkQIoP0_kGrZ4/s1280/20201130000556_0.jpg

អាជ្ញាធរទីក្រុង Namwon ស្ថិតនៅភាគនិរតីប្រទេសកូរ៉េខាងត្បូង បានប្រកាសកាលពីព្រឹកថ្ងៃ៥ ខែកក្កដា ថា មានអ្នកពុលចំណីអាហារ ចំនួន៩៩៦នាក់ ។ បន្ទាប់មក នៅរសៀលថ្ងៃទី៦ ខែកក្កដា សារព័ត៌មានកូរ៉េខាងត្បូងរាយការណ៍ថា ចំនួនអ្នកជំងឺបានកើនឡើងរហូតដល់១.០២៤នាក់ ។

អាជ្ញាធរបញ្ជាក់ថា មូលហេតុធ្វើឱ្យមនុស្សជាច្រើនពុលចំណីអាហារ ដោយសារពួកគេបរិភោគគីមឈី ពេលអាហារថ្ងៃត្រង់របស់សាលារៀនមួយក្នុងទីក្រុង ដែលមានកូនសិស្ស និងបុគ្គលិកសាលារៀន ចំនួន២៤កន្លែង មានអាការៈក្អួតចង្អោរ និងឈឺពោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUw7s13k4FkULRP86dcYlEuSxkAc20if_Naud40hRBiRW4emnaCqTfZ5BjWRFcbZtCvRqCDdlRfZScFgPUX73r4umEVfBB1FcCq1k6N1Kl2nJw1ExJXR0Kk-RkNZhckIG3g2VMDf9fLQ0Mpv56GA79MrQG5V3KLY1lH5_Jaymnh-ydZ010OwcZ6_M-dq4/s1600/l-intro-1664557006.jpg

ណូរ៉ូ គឺជាមេរោគមួយឆាប់ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយវាអាចឆ្លងតាមរយៈការប៉ះពាល់វត្ថុកខ្វក់ ដូចជា ៖ កន្លែងចុចទឹកបង្គន់ និងការប៉ះពាល់អ្នកឆ្លងមេរោគនេះ ។ បើទោះជាមនុស្សភាគច្រើនបានជាសះស្បើយក្នុងរយៈពេលខ្លី ដោយពុំចាំបាច់ទៅព្យាបាលនៅមន្ទីរពេទ្យក្តី ប៉ុន្តែអ្នកជំងឺខ្លះក៏មានអាការៈធ្ងន់ធ្ងរដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvkpEQ20WMylM_mwauWIi7IhgHnnaEqyrON7hGcPSE9r-RxTZmdj55L59NtMyMlPe9Wn3rTf7WaHz5JlvVFLKQq0KiASuN8Zxf8dDtc72Le_bYcfgEOh6J3ejYO6XMvOLNT6paGAp5ELx_ATBJa4gYawNfbvaGHZiPHY457gjzhWmdRMcTklI3qoSmu_Y/s748/Negative-perceptions-South-Korea-kimchi-imports-dramatically-drop-in-wake-of-China-spat.jpg

អាជ្ញាធរទីក្រុង Namwon បានចាប់ផ្តើមស៊ើបអង្កេតដើម្បីស្វែងរកប្រភពមេរោគ ក្រោយរកឃើញពលរដ្ឋកូរ៉េខាងត្បូងឆ្លងមេរោគនេះយ៉ាងឆាប់រហ័ស គឺពីចំនួន១៥៣នាក់ កាលពីថ្ងៃទី៣ ខែកក្កដា មកស្មើនឹង៧៤៥ នៅថ្ងៃទី៤ ខែកក្កដា ។ បន្ទាប់មក ចំនួនអ្នកឆ្លងមេរោគបានកើនឡើងរហូតដល់ជិត១ពាន់នាក់ នៅថ្ងៃទី៥ ខែកក្កដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH9-JJ3zKs3Cdxl5mPEEBJWf-6I562qtj3wsajrMbjnWoMIGVTzBPEck7MjRWVPTLK5EWhNxd69FxjkZpaWcMzTjwAZGNZ4daKdA5PB9r2V4utVgd3mbe7FoEC3lTgHZvRbch_fjdeEhoHKKkuyZCnAhU_yKUE2Pod7cmGGZknFIXcl-SKa1zTT90icd0/s500/nx0oc02ofq284oloanhuem12q3933ftb.webp

លោក ឆវ៉េ ខាយ៉ងស៊ីក អភិបាលក្រុង Namwon បានបង្ហោះក្នុងបណ្តាញសង្គម កាលពីថ្ងៃទី៤ ខែកក្កដា ថា មន្ត្រីសុខាភិបាលក្នុងទីក្រុងបានព្យាយាមការពារការឆ្លងរាតត្បាតនៃមេរោគនេះ និងធានាសុវត្ថិភាពដល់ពលរដ្ឋ ។

ក្រោយពេលអាជ្ញាធរបញ្ជាក់ថា បានប្រទះឃើញមេរោគណូរ៉ូនៅក្នុងគីមឈី ភ្នាក់ងារសុវត្ថិភាពចំណីអាហារកូរ៉ខាងត្បូង ក៏បានស្នើឱ្យក្រុមហ៊ុនផលិតគីមឈី ផ្អាកការលក់ផលិតផលជាបណ្តោះអាសន្ន ព្រមទាំងប្រកាសប្រមូលគីមឈីពីផ្សារមកវិញ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiusEuZowlQSCxn_M76RIFwQyEWSO2fT37stJ5teCBgo4S_lN7efD3prowuOY7Atp87HRuAZmNK7Zep4OUMePydze866AEZtB3WhaOgNy-qhMyuXf6LPa5pGy9jH3qNO-0Ky7olOI184I1o3jyvNrydHlYVPtXn9rLVwldZw8udtMuaEDes__dsliVQeyc/s1500/R01902_Korean_Napa_Cabbage_Kimchi.webp