Home ព័ត៌មានអន្តរជាតិ តើវិមាននៅក្រោមទឹកមួយនេះកើតឡើងដោយអ្នកណាពិតប្រាកដ ឬតាមធម្មជាតិ?

តើវិមាននៅក្រោមទឹកមួយនេះកើតឡើងដោយអ្នកណាពិតប្រាកដ ឬតាមធម្មជាតិ?

78
0

ប្រទេសជប៉ុន ៖ Yonaguni គឺជាវិមានថ្មដ៏ធំនៅក្រោមទឹកសមុទ្រ មានរូបរាងស្រដៀងនឹងប្រាសាទពីរ៉ាមីតកាំជណ្តើរ និងមានទីតាំងនៅឆ្នេរសមុទ្រ Yonaguni ស្ថិតក្នុងខេត្តអូគិណាវ៉ា ប្រទេសជប៉ុន ។ គេបានរកឃើញវិមាននេះលើកដំបូង កាលពីឆ្នាំ១៩៨៥ ប៉ុន្តែវានៅតែជាប្រធានបទមួយ ដែលអ្នកបុរាណវិទ្យារបស់ជប៉ុនជជែកវែកញែកគ្នាពុំដាច់ស្រេចពាក់ព័ន្ធនឹងដើមកំណើតរបស់វិមាននេះ ។

អ្នកបុរាណវិទ្យាជប៉ុនបានជជែកវែកញែកពាក់ព័ន្ធនឹងដើមកំណើតរបស់វិមាននេះថា តើវាកើតឡើងតាមធម្មជាតិ ឬមនុស្សជាអ្នកសាងសង់ឡើង? ក្រៅពីនេះ ក៏មានការលើកឡើងពាក់ព័ន្ធនឹងទីក្រុង Atlantis ដែលបាត់បង់ទៅផងដែរ ។ អ្នកបុរាណវិទ្យាជឿជាក់ថា វិមាន Yonaguni អាចមានអាយុកាលរហូតដល់ជាង១ម៉ឺនឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtQNRk4CRtx8YgiEF4gn9SLgneqeXqqHXNAtNQBK9I94LTuJAYunzjjG-vS_5tN0ldQSzPODo5uMpgn_xbe9GJiCEVLA5-r2Hx1EuAGuxK5jWdEsluZb0N-qgcbFNR5GWalWoMZongXChp5EK2CulLAVGybziXjvSaEQbMjfL3KjSM17IM-WmMAq85hok/s744/de112_04_yonaguni-island-underwater-ruins.webp

មនុស្សមួយចំនួនមានជំនឿថា វិមាន Yonaguni សាងសង់ឡើងដោយសារមនុស្ស ហើយពួកគេអះអាងថា វិមាននេះបានបង្ហាញពីអរិយធម៌បុរាណ ដែលមានអាយុកាលប្រមាណ១ពាន់ឆ្នាំ ឬ១ម៉ឺនឆ្នាំ ពីព្រោះក្បូរក្បាច់របស់វិមានស្រដៀងគ្នានឹងការឆ្លាក់ថ្មដែរ ។ ដូច្នេះ វាអាចទៅរួចថា កាលពីមុន វិមាននេះធ្លាប់ស្ថិតនៅលើគោក ហើយបានលិចទៅក្នុងទឹក ។

ចំណែកមនុស្សខ្លះទៀតថា វិមាននេះមានទំនាក់ទំនងជាមួយទ្វីប Mu និង Lemuria គឺជាទ្វីបបុរាណដែលគេជឿថា ធ្លាប់ស្ថិតនៅមហាសមុទ្រឥណ្ឌា ប៉ុន្តែទ្វីបទាំងនេះក៏លិចទឹកនាពេលបន្ទាប់ ។ ប៉ុន្តែការពិត វិមាននេះស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8N27oAtbUrU-XGup9EhkY9eV0tFZ1IsTPM0EvqkSQsBY1GsyLg7Ooav9QDXegnah6xeXWi4v39NB4OXUxhQGP1_xMRQiLyyiwfpFa804bKaCWtELkGuRSARerQNcnM5OT-wMrcNmBzIBdS87EUI-kBAreem0XzB4IMAxcalr0fWy_vsEBGkq9UJDBC4k/s3840/b7a3b0ec0182623eb0c3561eaee0f4d4.webp

រីឯអ្នកស្រាវជ្រាវជាច្រើននិយាយថា វិមាននេះកើតឡើងតាមធម្មជាតិ វាជាបាតុភូតភូមិសាស្ត្រដែលកើតឡើងនៅបរិវេណស្នាមប្រេះនៃសំបកផែនដី ។ ក្រៅពីនេះ គេក៏បានប្រទះឃើញថ្មមានលក្ខណៈស្រដៀងគ្នានៅតំបន់ក្បែរៗទៀតផង ។

វិមាននៅក្រោមទឹកនេះមានប្រវែងប្រមាណ៩១ម៉ែត្រ, ទទឹង៣០៥ម៉ែត្រ និងមានកម្ពស់២៧ម៉ែត្រ ។ វាមានរូបរាងជាថ្មតម្រៀបពីលើគ្នាច្រើនជាន់ និងមានលក្ខណៈស្រដៀងនឹងផ្លូវព័ទ្ធជុំវិញ ។ នៅទីនេះ បានក្លាយជាការសន្និដ្ឋានដ៏ល្អមួយចំពោះការជជែកវែកញែកផ្នែកបុរាណវិទ្យាថា អរិយធម៌បុរាណកើតឡើងមុនពេលមនុស្សបានស្គាល់ ហើយវានៅតែជារឿងព្រេងដែលមនុស្សឆ្ងល់ថា តើមានពិតប្រាកដ ឬក៏អត់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjUPztwMY2dA0H9TmlUEeMxv4LOGvYfBTuP755vBi-3OgQ7V8jyWxSVk9NiQcWfH5Tn5CwHpq64iEv7nxPPGXf7_CI2e4ZBsxh8sqRhq5WXpuyS2vi08MEoxy3OQmv7IQdb-BsGdYZhxoFEDkVCHS6zzk5iC4zw6BYhlRGypaD-YBTzZbcdBuZpR0YqFU/s1024/2432-Divers-in-the-slot-at-Monument-diving-Yonaguni-Okinawa-Japan-Diveplanit-2432-blog.jpg.webp

បើតាមភស្តុតាងនាពេលបច្ចុប្បន្នបង្ហាញថា អរិយធម៌មនុស្សដែលមានការទទួលស្គាល់ គឺបានចាប់ផ្តើមកើតឡើងកាលពីប្រមាណ៦.០០០ឆ្នាំមុន ។ ប៉ុន្តែវាគួរឱ្យចម្លែកណាស់ ពីព្រោះវិមាន Yonaguni មានលក្ខណៈស្រដៀងគ្នាខ្លាំងជាមួយវិមានផ្សេងៗនៅអាមេរិកខាងត្បូង ។ មនុស្សមួយចំនួនហៅវិមាននេះថា «ពីរ៉ាមីតក្រោមសមុទ្រនៅអាស៊ី» ។

ប៉ុន្តែមានមតិខ្លះទៀតអះអាងថា វិមាននេះជាប់ពាក់ព័ន្ធនឹងមនុស្សនៅក្រៅភព ។ ចុះលោកអ្នកវិញយល់ឃើញយ៉ាងណាដែរ? តើវិមាននេះសាងសង់ឡើងដោយមនុស្សបុរាណ ឬមនុស្សក្រៅភព ឬវាកើតឡើងដោយខ្លួនឯងតាមធម្មជាតិ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSyCoqsSeE4F7roYb4qoqZ7lxz7CcS26-xZdNxnjW2pSLRIvvjPmpP6Q75w5RqhLzGXyXKJ9j_Y6hjiNkvA62m0OL_BeGY0r34EgqG6RpvG8QIS19qq7DMaQkofoNHyNEfHpQaNsz4qLwQ300Ai-XARQXR04kT6iEEeAs4zxGtn_lU4Oqu1G93eamXnKo/s948/photo_2024-07-08_14-04-25.jpg