Home Blog Page 987

លី មួយលាង បេក្ខភាពបវរកញ្ញាកម្ពុជាដំបូងគេ ជាម្ចាស់ជ័យលាភី គ្រងមកុដនៅក្នុងកម្មវិធីប្រកួតសម្រស់ Miss Teen International 2024!

0

យុវតី លី មួយលាង Miss Teen Cambodia 2023 ជាបេក្ខភាពតំណាងឲ្យកម្ពុជា ចូលរួមនៅក្នុងកម្មវិធីប្រកួតសម្រស់លំដាប់ថ្នាក់អន្តរជាតិ Miss Teen International 2024 ខណៈនាងមានឆន្ទៈដ៏មុះមុតក្នុងការដណ្តើមមកុដមកជូនជាតិមាតុភូមិរហូតបានសម្រេច ក្លាយជាបវរកញ្ញាកម្ពុជាដំបូងគេបំផុត ដែលទទួលបានម្កុដពីកម្មវិធីខាងលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK-MB97SMMbHPDQHHzas86CoKvtVq6iEtNJE4QQvJ6wBMc4DlPdyA_lNyvFRSJD_akQJH-lC-iE35EOUKsdiGSDpfg5zzTeiEh7jeN3IBOUIn7oR58qJ630vbL5hn-it0PHtRGFyqkDDhX07q2frA-E3XRwv1H5k6jseg6fF0VXtVHU5GJoKsivgevt_g/s1280/photo_2024-07-08_10-47-09.jpg

កាលពីរាត្រីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ ជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Teen International 2024 ដែលបានប្រព្រឹត្តិទៅនៅឯប្រទេសឥណ្ឌា និងមានបេក្ខភាពមកពី២៨ប្រទេសចូលរួម។ យ៉ាងណាមិញ ឆ្លងកាត់វិញ្ញាសានៃការប្រកួតពីមួយវគ្គទៅវគ្គ, រាត្រីនៃវគ្គផ្តាច់ព្រ័ត្រក៏បានមកដល់មួយរំពេច។ ហើយអ្វីដែលស្ទើរតែនឹកស្មានមិនដល់នោះគឺការប្រកាសម្ចាស់ជ័យលាភី ជាអ្នកគ្រងមកុដប្រចាំឆ្នាំ២០២៤ បានទៅលើគ្រាប់ពេជ្រកម្ពុជា យុវតី លី មួយលាង។ ស្របពេលដែលអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជាជាច្រើនបានសម្តែងនូវការរំភើបចិត្តជាសឹងតែស្រក់ទឹកភ្នែកគ្រប់គ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzwQJa-gQ6JWwqkUAtukmjdMoNIW0_E3HzRE9clX9I4Ml7uVBGMxJGLna6VlUwfn2Xl5bNK4KvbB_eJdHjx-WZ8hSxFHEG7RQmSlHFpApYYnipWElQWKnSX0wSEg6wnMg-6sBYUMdaRL3AxnXlhpo_KbIOqDsEqSLCHmnqyw6SZrHPFfQyZA5By_odhyphenhyphenI/s1280/photo_2024-07-08_10-47-10.jpg

បើក្រឡេកមើលពីសមត្ថភាពរបស់បេក្ខភាពបវរកម្ពុជារូបនេះវិញ ត្រូវបានអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនជឿជាក់យ៉ាងមុតមាំតាំងពីដើមថា នាងគឺជាម្ចាស់មកុដពីកម្មវិធីនេះយ៉ាងពិតប្រាកដ បើមើលទៅលើរូបរាង សមត្ថភាព ចំណេះដឹងទូលំទូលាយ កម្រិតភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ការតុបតែងខ្លួននិងសម្លៀកបំពាក់ ការដើរម៉ូត និងសកម្មភាពប្រចាំថ្ងៃផ្សេងៗ គឺនាងតែងតែមានភាពលេចធ្លោក្នុងចំណោមបេក្ខភាពដទៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxhrNGusbBe7Zjbo6nqlwpBmhwcmg-sFXZD5bSBT9h3-iVWDdWwgZH6OOJ3XH2x3xwth0gr_L2bnxOFEgf0v_kxzJ1YqMBtpozqV_KdcvaIInYc4t9ovtebLBTAyc7TYA71vbGq880S5XsujElIH8qXSkXvpcRu7zz1MqUD00kBBIuoo-TrGcbztZXTHc/s1280/photo_2024-07-08_10-47-12.jpg

អ្វីដែលកាន់តែពិសេសគឺឈុតតំណាងជាតិខ្មែរដែលយុវតី លី មួយលាង បានគ្រងពិតជាអស្ចារ្យទាក់ភ្នែកគណៈកម្មការនិងទស្សនិកជន ខណៈដែលវគ្គឆ្លើយសំណួរទៀតសោតគឺនាងឆ្លើយបានយ៉ាងល្អផងដែរ។ ទាំងនេះហើយគឺជាភាពខ្លាំងរបស់បវរកម្ពុជារូបនេះរហូតទទួលបានម្កុដពីកម្មវិធី និងជាមោទនភាពរបស់ប្រជាជនខ្មែរគ្រប់ៗរូប ដែលកូនខ្មែរមួយរូបនេះបានលើកតម្កើនមុខមាត់ប្រទេសជាតិនៅលើឆាកអន្តរជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZS18N2toz-TNn9oX6PkK6sX9g7ltRxVzCqLcr6e87Vv3MdUPqDe6YJZyLm6X59c_3JJ6WC1WQh9y4wEzbdLjVvn9Q4cE0Z-_JLzcWLHrnT9Eyt1zzjyz6snfyVMTsUfQyCbQkS-H8zewt_KOQP7as_9KfszRMxemPXO_iZFeY06bApMXiUgN-yvT8uks/s1280/photo_2024-07-08_10-47-14.jpg

មហាជនហួសចិត្តនឹងនារី TikTok ម្នាក់បង្ហោះវីដេអូធ្វើត្រាប់តាម លីសា និងពុំខ្វល់ពីភ្លើងឆេះនៅផ្លូវយ៉ាវរ៉ាជ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ មានហេតុការណ៍ភ្លើងឆេះនៅផ្លូវយ៉ាវរ៉ាជ ក្នុងទីក្រុងបាងកក ដែលបណ្តាលឱ្យខូចខាតផ្ទះសម្បែងពលរដ្ឋអស់៣០ខ្នង និងទ្រព្យសម្បត្តិអស់ជាច្រើន ហើយភ្លើងបានឆេះរាលដាលដល់សណ្ឋាគារនៅតាមផ្លូវយ៉ាវរ៉ាជ ទៀតផង ។ ហេតុនេះ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់ស្ថាប័នជួយគ្នាគ្រប់គ្រងស្ថានការណ៍បាញ់ទឹកពន្លត់អគ្គិភ័យ និងជម្លៀសអ្នកជំងឺចេញពីមន្ទីរពេទ្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL653DcGc3158K_qmoTqxXXBxvbvWJ8qsm1BYiCUvN65P_a4OjdqxQVzItg862p8KjBXTG1wqqZ8atjAQ51y2jx_A9TEmIGUwTHcExmd6kkIgUzBAldWKxJPvDDZm4v9EU8ScQqhFs9peP2rGdQWNFLzVoVjgR5g2ip1vFa00M2ZZ0ByWXdjQ1uJfM-EQ/s644/photo_2024-07-08_10-25-47%20(2).jpg
ប៉ុន្តែមហាជនហួសចិត្តនឹងនារី TikTok ម្នាក់ ដែលមានអ្នកតាមដាននាង ចំនួន១លាន៤សែននាក់ បានបង្ហោះវីដេអូមួយធ្វើត្រាប់តាមតារាចម្រៀងដ៏ល្បីរបស់ថៃ គឺអ្នកនាង លីសា ដោយនាងបានថតវីដេអូនៅផ្លូវយ៉ាវរ៉ាជ ទីក្រុងបាងកក ហើយពុំចាប់អារម្មណ៍នឹងអាជ្ញាធរកំពុងញាប់ដៃញាប់ជើងជួយគ្នាពន្លត់ភ្លើងឆេះនៅផ្លូវនេះទេ ។ មហាជននិយាយថា វាពុំសមរម្យសោះ អ្នកដទៃកំពុងរងទុក្ខដល់អាយុជីវិត ប៉ុន្តែនាងបែរជាធ្វើបែបនេះ ។

អ្នកប្រើប្រាស់បណ្តាញសង្គម X បានបង្ហាញវីដេអូរបស់នារីប្រើប្រាស់ TikTok រូបនេះ គឺគេឃើញនាងដើរថយក្រោយបណ្តើរ ថតវីដេអូបណ្តើរយ៉ាងរីករាយនៅតាមផ្លូវយ៉ាវរ៉ាជ ដើម្បីធ្វើត្រាប់តាមតារាចម្រៀងថៃឈ្មោះ លីសា ។ ប៉ុន្តែរូបភាពនៅពីក្រោយខ្នងរបស់នាង គឺជាហេតុការណ៍ភ្លើងឆេះនៅតំបន់ត្រកពោ ដែលមានផ្សែងហុយព្រោងព្រាត ហើយមានរថយន្តរបស់អាជ្ញាធរបើកមកជួយពន្លត់ភ្លើងផងដែរ ។ រីឯភ្នាក់ងារពន្លត់ភ្លើងធ្វើការយឺតយ៉ាវ ដោយសារពួកគេត្រូវជិះម៉ូតូគេចពីនាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYnFHDAr7ZDwMCM45ZO6W8hkNqr9QM_lOQERp9VX3ia7n2yCdD2ejCqBTt8BCdWYLE06698BAnLm6CO32rDldAHJlyALfkeMffrher5GlS5t0uK0PwQXVT5lK9Gi201cYYBorCSYNQbUKfVlOITsc_0xBdwbg1P_SiJ7ihDcm2MP73Z4ch8QWSK2GJuV4/s644/photo_2024-07-08_10-25-47.jpg

នៅក្នុងវីដេអូនេះ នាងនិយាយថា ៖ «ថ្ងៃនេះ ខ្ញុំតាំងចិត្តមកថតរូបនៅផ្លូវយ៉ាវរ៉ាជ តែខ្ញុំបានឃើញភ្លើងឆេះនៅផ្លូវនេះល្មម ។ ខ្ញុំសូមសម្តែងការសោកស្តាយជាមួយមនុស្សគ្រប់គ្នាដែលខូចខាតក្នុងហេតុការណ៍នេះផង» ។

ក្រោយពីវីដេអូរបស់នាងត្រូវបានចែកចាយក្នុងបណ្តាញសង្គម ធ្វើឱ្យមហាជនចូលមកបញ្ចេញមតិរិះគន់យ៉ាងច្រើន ក្នុងនោះមតិមួយនិយាយថា ៖ «នៅហ៊ានបង្ហោះវីដេអូក្នុងបណ្តាញសង្គមទៀត ជីវិតញៀននឹងការបង្កើតមាតិកាលើគំនរទុក្ខអ្នកដទៃ» ។ មតិមួយទៀតថា ៖ «តើនាងចង់បានការបញ្ចេញមតិបែបណាពីវីដេអូបែបនេះ? ឬចង់ឱ្យគេនិយាយថា អូ! ភ្លើងឆេះស្អាតខ្លាំងណាស់, សំណាងអាក្រក់ណាស់ ឬនិយាយបែបណាទៅវិញ?» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYP0QX2Ar54fEVHcrpdJgONlftzlaH0SvsPi7-8tljgXrwee_lJCp53otb_LPobXEDcyjzM0Lgmrqy2NyewSvNRrRXvMK3oOhEKAj4043k2Q1Mrr4vS859dlSddVFZVbC757Rzgn4-ymVR0mDAAm3mmbcCN19Do8ccwX1pBQFsl1dQsdrVFo8Tyc6X3j0/s1546/gg45-pride-brunch-line-06-11-2024-1.webp

មតិផ្សេងទៀតថា ៖ «អាជ្ញាធរពន្លត់ភ្លើងធ្វើការយឺតយ៉ាវ ដោយសារអ្នកធ្វើមាតិកាឈរទើសផ្លូវ ពុំព្រមទុកផ្លូវឱ្យអាជ្ញាធរ ។ បងប្អូននៅផ្លូវយ៉ាវរ៉ាជ កំពុងតែយំ ហេតុអ្វីនាងថតវីដេអូបែបនេះ?»

មតិមួយទៀតថា ៖ «បើចង់ធ្វើត្រាប់តាមអ្នកនាង លីសា វាពុំខុសទេ តែត្រូវមើលស្ថានការណ៍ផងដែរ ។ តើចិត្តនាងធ្វើមកពីអ្វី ជីវិតនាងញៀននឹងការបង្កើតមាតិកា រហូតដល់ពុំចាប់អារម្មណ៍នឹងជីវិតអ្នកដទៃថា គេកំពុងតែស្ថិតក្នុងគ្រោះថ្នាក់ ពិតជាគ្មានខួរក្បាលគិតសោះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1Oho4jIjisCC4n2l2V75kTCE_A3zCOJxw-NNeyo0QnHNjH5YkJ8S7jJJC4ortGoyZT7iqDVTNAU0RfJaJjAq6mTTwxEa1fcMIY24R7OS9REmb83rz5D5Kb64xQ5Qi5eu_T8HOR7caTisWNq1Zypg2HabOkOPuRzdvSjLRVmsFNuZ8gdlmWfssX4aCrHY/s936/lisa-rockstar2.jpg

ដូចគ្នានេះ មតិមួយទៀតថា ៖ «បើមនុស្សមានខួរក្បាលចេះវិភាគ ឬបែងចែក គេនឹងពុំធ្វើបែបនេះទេ ។ អាជ្ញាធរកំពុងជួយគ្នាពន្លត់អគ្គិភ័យ តែនាងបែរជាថតរូបវិញ ខ្ញុំសូមសរសើរខួរក្បាលអន់របស់នាងផង» ។

ក្រោយពីមហាជនរិះគន់ខ្លាំងៗពេក នារី TikTok ដែលមានអ្នកតាមដានរហូតដល់១លាន៤សែននាក់ ក៏បានលុបវីដេអូរបស់ខ្លួនចេញពីបណ្តាញសង្គមវិញ ប៉ុន្តែមានមនុស្សជាច្រើនបានថត (Save) វីដេអូរបស់នាងទុក ៕

នាយកដ្ឋានធនធានមនុស្សក្រសួងទេសចរណ៍ បដិសេធព័ត៌មានដែលថាមានមន្ត្រីជាច្រើននាក់ស្នើសុំដករដ្ឋមន្ត្រីក្រសួងទេចរណ៍

0

នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានធនធានមនុស្ស ក្រសួងទេសចរណ៍ បានធ្វើការបដិសេធ ជុំវិញព័ត៌មានដែលថាមានមន្ត្រីជាច្រើនអ្នកស្នើសុំដករដ្ឋមន្ត្រីក្រសួងទេចរណ៍ លោក សុខ សូកេន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKhCnxNHmCJ40yn5TBYN7CDdLcYJykMG1bM2QOfKS8G8R0r8iHFAtiBhnnf-K441P8mknES0YWUR_QfK8vQ_L17v5MrkCVv9mmEi3kw1LW5zJ30vMJKIEHPyxNB782R84r90mZH53ov3rIfwuE8I-e0_9HVU1_7S-pbDnyfNHK4EtvZg5SHMmVcWl431c/s1280/feature.jpg

ការចេញមុខបដិសេធនេះ ក្រោយពីសារព័ត៌មាន The Cambodia Daily បានចេញផ្សាយអត្ថបទមួយដោយលើកឡើងថា៖”មន្ត្រីជាច្រើននាក់ក្នុងក្រសួងទេចរណ៍ ស្នើឱ្យនាយករដ្ឋមន្ត្រី ដកដំណែងរដ្ឋមន្ត្រីក្រសួងទេចរណ៍ លោក សុខ សូកេន ព្រោះតែវិស័យទេសចរណ៍កម្ពុជាអាចដួលរលំ ដោយសាររដ្ឋមន្ត្រីម្នាក់នេះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4TA5d2-tPinvBZZnslzriDW-PN7aJ0w_TuI486v-A34YbUMS4ph4XmrhUiQy3OhxByuFWzhGVWE_L1mDGyL4gbyCbeTCfhRTsN_wsKTPswSamA-BmkFObPhbnMw8f6Gyd0msHK6pQ_rkt4wTWeC5s5CEpMG31Q_gs6HC6S_F64SWRjtRaWPDaSB92_Eg/s1280/449827447_2248758918810692_77051724960376749_n.jpg

ពាក់ព័ន្ធនឹងករណីនេះ នាយកដ្ឋានធនធានមនុស្ស ក្រសួងទេសចរណ៍ បានធ្វើការច្រានចោល និងបដិសេធ ជុំវិញការបំផ្លើស និងបំភ្លៃការពិត ដែលមានចេតនាញុះញង់ ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ នាំឱ្យប៉ះពាល់ដល់ការដឹកនាំ៕

Jennie រងការរិះ.គន់យ៉ាងចាស់ដៃ បន្ទាប់ពីថតជាមួយតារាប្រុសហុងកុងរូបនេះ

0

កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ Jennie សមាជិកក្រុម BLACKPINK បានបង្ហោះរូបរបស់នាងជាមួយតារាប្រុសហុងកុងម្នាក់ឈ្មោះ Edison Chen នៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាងអំពីការសហការគ្នារវាងនាង ADIDAS និង CLOT ដែលជាម៉ាកសម្លៀកបំពាក់តាមដងផ្លូវដ៏ល្បីល្បាញបំផុតមួយ គ្រប់គ្រងដោយតារាចម្រៀង និងតារាសម្តែងជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPP1E9uJKoRM720YrtzyRHQkrpQdjSgGabPv9IgurDnRtUFEB9CpS82gR43-SmBNCOSIrb0DVxtplrkVpQASy7hWaupIa_RW1TmT_UI1eoVaS6J4fGBeJad074UuRVHQ9cQKAy6UpehLfmHz3MeeXMu8ha-YPSvpShbyhYFm_wjiX8corM-3m32okqHgE/s1080/blackpink-jennie-net-worth-calvin-klein-x-jennie-endorsements-ambassador-human-chanel-style.webp

ខណៈពេលដែលអ្នកគាំទ្រមានការរំភើបចិត្តចំពោះការសហការគ្នានេះ គេក៏ប្រទះឃើញ Jennie និង Chen ថតរូបជាមួយគ្នានិងបង្ហោះរូបក្នុងថ្ងៃតែមួយ ធ្វើឱ្យអ្នកគាំទ្រហាក់មានការមិនពេញចិត្ត ព្រោះតារាប្រុសហុងកុងរូបនេះធ្លាប់មានរឿងអាស្រូវជាច្រើនជុំវិញករណីផ្លូវភេទ និងអត្តចរិតមិនល្អ។ ដូចប្រិយមិត្តដឹងហើយថា Jennie គឺជាតារាស្រីដ៏មានឥទ្ធិពលម្នាក់ក្នុងវិស័យ K-POP និងទូទាំងពិភពលោក ដូច្នេះរាល់សកម្មភាពទាំងអស់របស់នាងគឺគេតែងតែចាប់អារម្មណ៍ជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQefKJduwRBU02w2hne0VReN_haKHCDT74cSQbAbjnbsZjpGXS4e1KL7rjtN8Sp6VODeiDUOp8mTwNNurcrhpVzFKSeJExhjV31cTpdQ_YNJtw4JOhqS8BaSL6BaHsebN8PtkWO_BHWSDT4qOMZyw1Q4lbMj6uNlDw3btaHpWL-4mjlKqbC7FKGd0H9wQ/s1020/My-project-5-copy.jpg

ហេតុនេះនៅពេលដែលនាងបង្ហោះរូបជាមួយតារាប្រុសហុងកុង Edison Chen គឺគេមិនពេញចិត្តឡើយ ដោយទទួលបានការរិះគន់យ៉ាងចាស់ដៃពីសំណាកមហាជន។ ដូច្នេះអ្នកលេងបណ្តាញសង្គមជាច្រើននាក់បានរិះគន់ Jennie ថានាងជាតារាខ្ពង់ខ្ពស់មិនគួរថតជាមួយមនុស្សបែបនេះទេ ខណៈអ្នកខ្លះទៀតបានស្នើសុំឱ្យនាងលុបចោលរូបនេះ ទោះជាយ៉ាងណាចំពោះមតិផ្សេងទៀតក៏បានលើកឡើងថា នេះជាសិទ្ធឯកជនរបស់នាង នាងចង់សហការជាមួយអ្នកណាក៏បាន ព្រោះវាជាការងាររបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLTMTRV0W9DE5aQjjZThS_M4Qh0jYrxKHzj7IcEhRCKJlkT_VkB9w3wEyntHipfQvONmZyZNtYPu6fwAyuBinjWnhNjXI7QsOhAKZ1a5WdmXZkt72nPKYJ3-q5ZXEkWyeAeqcFfFRBRWktf0wJ_S6NnFoqYqX6YGdBtN7Htk4GnwP2-HFkFtzb2PNMb4k/s1656/449078195_122202138854067197_7691290965269567801_n.jpg

គួរបញ្ជាក់ដែរថា Edison Chen គឺជាតារាប្រុសហុងកុងម្នាក់ដែលមានរឿងអាស្រូវឥតឈប់ឈរ ហើយរឿងអាស្រូវដំបូងបំផុតរបស់ Chen គឺបានកើតឡើងក្នុងឆ្នាំ ២០០៧ នៅពេលដែលលោកបានឈ្លោះជាមួយអ្នកបើកបរតាក់ស៊ី ដោយលោកបានយកដំបងវ៉ៃទាត់រថយន្តជាច្រើនដង បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ រួមទាំងបែកធ្លាយ និងបែកកញ្ចក់រថយន្តទាំងអស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5SyZlUCwHwyj7ehhTyfq9ZyJTN7HXmDYkODmw_UCGK2XEic6nfgabWXp2K-iJxz5GdM8bhE8BZTes_P-G5UEC54u9TgcdX8VEYCcK6azW0Y_om45cwMhzdkdXUioAM3bw34Yg5dl4ZxX7hTG58mhjNHdd8kE6UizJg6gopyABII5oK8o48AyUi2kmsgw/s1041/240621-JENNIE-Instagram-Update-documents-2(1).jpeg

ដោយសារតែទង្វើដ៏អាក្រក់របស់លោក លោកក៏ត្រូវបានប៉ូលីសចាប់ខ្លួន និងពិន័យជាប្រាក់ ៦០០ ដុល្លារសម្រាប់ការខូចខាតដែលបានកើតឡើងចំពោះតាក់ស៊ី។ បន្ទាប់មកនៅឆ្នាំ ២០១១ Edison Chen ក៏បានបែកធ្លាយរូបថតគេងជាមួយតារាស្រីៗជាច្រើនពេញបណ្តាញសង្គមធ្វើឱ្យមានការរិះគន់យ៉ាងចាស់ដៃ ហើយនៅឆ្នាំដដែលនេះ គេក៏បានប្រទះឃើញតារាប្រុសរូបនេះឱបថើបនារីអាយុ ១៦ ឆ្នាំទៀតផង៕

ធ្លាប់តែមើលល្ខោនតាមវត្ត! លើកនេះក្រាលកន្ទេលមើលល្ខោនក្នុងផ្សារទំនើប Aeon 3 ម្តងផ្អើលអស់មនុស្សម្នា

0

កាលពីម្សិលមិញ មនុស្សម្នាជាច្រើនផ្អើលភ្លុកទឹកភ្លុកដីទៅមើលល្ខោនបាសាក់វង់ ភី សុគន្ធី ដែលបានបោះទីតាំងសម្តែងនៅក្នុងផ្សារទំនើប Aeon 3 ខណៈក៏ទទួលបាននូវការសរសើរនិងជាទីចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមមហាជន ព្រោះថាទិដ្ឋភាពបែបនេះស្ទើរតែមិនធ្លាប់មានពីមុនមកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqsy-NTIx9EMV-NPcYhMQr3mbvOLLGsjiSm6qbLmxKgvUdZXflL_PSfJPjRBrp9uqOru1Yo4z4Y8TeB9nxkV8xUhPJ3EPPkbTkBK3aR4O7CSK2iJLCKcMze0PfoE2nb-Wf_Y_rLxca63RmTExQSyU8UzgPjzyjl3y8cUtIogbj4ry-sTqK0ISqhUzSHPo/s2048/449982211_26824061557192792_7621469684453524238_n.jpg

កាលពីវេលាម៉ោង ៥:៣០នាទីល្ងាច នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ នៅឯផ្សារទំនើបអ៊ីអនមានជ័យ ឬអ៊ីអន៣ គឺមានការសម្តែងល្ខោនបាសាក់វង់ ភី សុគន្ធី ដ៏ល្បីល្បាញបំផុតនៅក្នុងប្រទេសកម្ពុជា។ ខណៈក៏ទទួលបាននូវការគាំទ្រយ៉ាងច្រើនផុសផុលក្នុងចំណោមមហាជនខ្មែរ ផ្អើលភ្លុកទឹកភ្លុកដីទៅរងចាំមើលការសម្តែងល្ខោន ដែលជាសិល្បៈវប្បធម៌ខ្មែរយើង ពេញមួយផ្សារទំនើបតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwV33bS-vtTHsyIZiUrS133T_jOp3U2Azn6_6E8rA-93fviWJsw_RlG8jFPS0HmzSDDwbZ-F6usJ8-O_tluPnke7lnplYeRf8pHCQwdzPF54KZCRi3YkyKkx3KcboTUJAhDQygMIghTELYx58pu5OMUtyB9cq7Ge7x7BJDkVTjF2iwbdkpsNsN_kMnJFY/s1280/photo_2024-07-08_09-23-48.jpg

ដោយសង្កេតឃើញថា មនុស្សម្នានៅទីនោះ មានទំាងក្មេងចាស់ប្រុសស្រីហាក់ជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង បើទោះជាទំនៀមទម្លាប់តាំងពីបុរាណកាលមក រោងល្ខោននានាតែងតែប្រព្រឹត្តិទៅតាមរោងបុណ្យឬក៏វត្តអារាមជាដើម។ ប៉ុន្តែលើកនេះ រៀងប្លែកបន្តិច ព្រោះថារោងល្ខោនត្រូវបានបោះទីតាំងនៅចំកណ្តាលផ្សារទំនើបដ៏ធំមួយតែម្តង ប្រកបដោយផាសុខភាព ម៉ាស៊ីនត្រជាក់យ៉ាងត្រជាក់រហឹម ស្របពេលដែលការសម្តែងល្ខោនប្រព្រឹត្តិទៅដោយរលូនទៀត វាប្រៀបដូចនឹងចំណីចក្ខុដ៏វិសេសវិសាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwFCIekW3QYlS83uYJBK5It_mNI54FeoV3cJFLG_76mM3Gi2sZ3QY_NAYAmQCSmvNuhQmEZioPsYCO_Tf8XPTHaErdieeXD4ObzSriYg7v4vSgC_IYC_XLyWq7vzLP80_Xa8C-5huoh8_7Tl6atN3Xrww6tcufcL_pAiur3T9B9zbAPEuoFfD7EpljzUc/s2048/450342241_26824089697189978_1514604124156778992_n.jpg
ដោយសង្កេតឃើញថា មនុស្សម្នាភាគច្រើនក៏បានយកកន្ទេលមកសម្រាប់ក្រាលអង្គុយមើលល្ខោនបានយ៉ាងស្រួលខ្លួន ដែលប្រៀបដូចនឹងពេលដែលពួកគេមើលនៅតាមទីអារាមនានាដែរ។ តាមរយៈរូបភាពទាំងនេះ គឺបានឆ្លុះបញ្ចាំងអំពីទឹកចិត្តស្រលាញ់សិល្បៈល្ខោនខ្មែរដែលនៅតែរក្សាទុកក្នុងដួងចិត្តកូនខ្មែរគ្រប់ៗរូប មិនដែលភ្លេចនិងចងចាំជានិច្ច តាំងពីសម័យបុរាណកាលបន្តរហូតមកដល់សម័យទំនើបនាពេលបច្ចុប្បន្ន។

ជាមួយគ្នានោះ បន្ទាប់ពីរូបភាពទាំងនោះបានចែកចាយទៅ អ្នកលេងបណ្តាញសង្គមជាច្រើនក៏បានចូលទៅបញ្ចេញមតិកោតសរសើរព្រោងព្រាតទាំងចំពោះការរៀបចំរបស់ផ្សារទំនើបអ៊ីអន៣ និងវង់ល្ខោនបាសាក់ ដោយមតិមួយបានលើកឡើងថា« Wow មិននឹកស្មានបានឃើញរូបភាពបែបនេះក្នុងពេលបច្ចុប្បន្ន»។ អ្នកខ្លះថា«មើលល្ខោន មានម៉ាស៊ីនត្រជាក់ មិនហត់បក់ដូចមុន that’s amazing»។ អ្នកខ្លះទៀតថា«ខ្ញុំឈរមើលបានមួយភ្លេតដែរ ល្បីដូចគេថាមែន ទាំងតួ ទាំងភ្លេង ទាំងរៀបចំឆាក ល្អម៉ាចប់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0zt_2PeSr6gGuv8Qd4_F-zK9r6kgLLKBvjyqh5L4NgWESA9Mme8td0L7jx6ERopnnkaE3EwM_FUsvNsdZ1HxhyPoiB1Q-gnXxWLevgyc313Pk20dZ4L3nyyyLx45RcLyVazAWJuKJ3Bb8OZLCt_MvHaiWpPuzUWOuaHSzvAjJaM_D2P2hqup5BRAk6wA/s960/449924508_453486497477104_6153267890528191686_n.jpg
អ្នកខ្លះថា«ខ្ញុំឃើញចឹងនឹកកាលនៅតូចៗ គេមកលេងល្ខោន ដឹងតែយកកន្ទេលទៅក្រាលចាំមើលហើយ»។ មតិមួយទៀតលើកឡើងថា«គាំទ្រអោយមានការធ្វើបែបនេះអោយច្រើន ទើបហៅថាអភិរក្សពិត»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8gU8MzE3SLIyCV_qPnwuAhUn4IOef4VsNH5iR4IJ9k0-1NEsXQH3pVa_nDin9PJWC87gqjSPHYsTuXEuM3pj8ylafrQJk8pg2i4LhaZk6TIaQNjM7ZJe1J2zwfqxB72P63fa2pS6AgMl_5SbCRSGmtFgp52ZWbfabVow80l3b9V8CpY8-9GL1ZQDl6wI/s1280/photo_2024-07-08_09-23-53.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiOJz9eaa94I24fpm1M5EnayXw7PboETcteReOn1IoyZmyHWNDOkJ3o6ehSIpxz5SSxAhe30-D9rRgWG7EnM8mm2CRUNh3ncdGAFLYIvmBAwAD5FJmMctj8MNKsScPTByBUwT4H6Wxt7cZhi8q9Civm0j-317M0BTR3WtkDuHeHdD-XyO0wgmp2ncmSXU/s1280/photo_2024-07-08_09-23-54.jpg

លែងបារម្ភពីបញ្ហាបាត់បង់រឺក៏ខ្លាចគេលួចទិន្ន័យលោកអ្នកទៀតហើយ ជាមួយក្រុមHacker និង Attacker អាជីវកម្មលោកអ្នកនឹងត្រូវបានការពារជាមួយសេវាកម្ម Pentesting និង RED Team

0

កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency Phnom Penh ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យាធំៗចំនួន២ គឹក្រុមហ៊ុន​ VNPT-IT និង ​ ក្រុមហ៊ុន​ CYBER GROW SOLUTION បានប្រកាសចុះអនុស្សរណៈយោគយល់គ្នានិងធ្វើសន្និសិទ្ធិសារព័ត៌មានរួមគ្នាផងដែរក្នុងគោលបំណងចូលរួមលើកកម្ពស់ប្រព័ន្ធសុវត្ថិភាពសម្រាប់អាជីវកម្មនៅកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisaBIloIpgqfapeQI4IIpR5blvJ2QcTxeZeQwmsVXIKtvVz4etHLPU9fBz6NziMi6GGnZBETi-wAPCilc9ZN-YKxVx-f2O9hxI2AQ10GZXv-V6ZRpKpv_TUZiH_DX5Z3Q0P5VFHKT0z4SZ1xEf7P-BtNx9JpaHk2m2PQEKpcaOrC0l3pWf6oEHAm2MNBA/s4240/DSC06338.jpg
ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនទាំងពីរនេះក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរ និងសហការីរបស់ក្រុមហ៊ុន ជាពិសេសមានការចូលរួមពីគណៈគ្រប់គ្រងផ្នែកព័ត៌មានវិទ្យារបស់ស្ថាប័នធនាគា​រ និងមីក្រូហិរញ្ញវត្ថុជាច្រើនជាង៥០នាក់ផងដែរ។តំណាងក្រុមហ៊ុន CYBER GROW បានបង្ហាញពីលក្ខណៈពិសេសនៃសេវាកម្ម​ Pentesting និង RED Team របស់ខ្លួនគឺពិតជាអាចការពារបានយ៉ាងមានប្រសិទ្ធិភាពនូវក្រុម Hacker និង Attacker ជួយការពារពីការលួចទិន្នន័យ ការខូច រឺក៏បាត់បង់ បានយ៉ាងមានប្រសិទ្ធិភាពបំផុត។ គោលដៅចំបងរបស់សេវាកម្ម Pentesting និង RED Team គឺផ្តោតសំខាន់ទៅលើការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាព Cyber Security នៅក្នុងវិស័យធំៗមានដូចជា៖ វិស័យធនាគារ​ មីក្រូហិរញ្ញវត្ថុ និងស្ថាប័នអាជីវកម្ម នៅកម្ពុជាផ្ជាច្រើន ដោយធានាបាននូវសុវត្ថិភាពកាន់តែល្អប្រសើរឡើង។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន​ព័ត៌មានវិទ្យា​ VNPT-IT គឺជាក្រុមហ៊ុនដែលឈានមុខគេនៅប្រទេសវៀតណាម ហើយមានជំនាញខាងផ្នែក​ប្រព័ន្ធសុវត្ថិភាព Cyber Security សម្រាប់ការគ្រប់គ្រងអាជីវក​ម្ម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVXuIPZbTCNqSEgAOWD0N1YgGSmwxO-cnqpTqMzB07q6ubgyRrTbmyCM9BRtiFS-zorF7LlbN-GwirMpE4RW9CxdhCuTLi6rtL_vhg1EDjxJJfERTf1fe39dn__sk2OhOeoiO1cUB6Wobz-2sUQvsxqrIxsuxd_HM0fRaGg1uqbaRIbX602g2Fud5V92Y/s4240/DSC06355.jpg
លើសពីនេះការចុះអនុស្សរណៈយោគយល់គ្នានេះគឺជាការទទួលយក និងប្រកាសជាផ្លូវការលើកិច្ចព្រមព្រៀងសហការ និងជាការចូលរួមជួយលើកកម្ពស់ប្រព័ន្ធសុវត្ថិភាពសម្រាប់អាជីវកម្មនៅកម្ពុជាឲ្យកាន់តែមានភាពទូលំទូលាយនិងសុវត្ថិភាព​ ជាពិសេសដើម្បីចូលរួមអភិវឌ្ឍន៍វិស័យប្រព័ន្ធសុវត្ថិភាព Cyber Security កម្ពុជាឲ្យកាន់មានលក្ខណៈស្តង់ដារ​ និងប្រសិទ្ធិភាពសម្រាប់វិស័យធនាគារ​ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbDl-0-yd0YRPVoYawnMLH6XV20MDTYRAUyrb6NhXdR_hC4-H61X_ukBOne0loiQG0eaWSUvmQRIA092mhVFHWhpHKmgwjObVgnI0htuGvF6Ah4kqD_4uD2j1pnHhUTKhA_YaAbNCxcO62tSn2RDB9LXLZpLI0H6etA7Anl6hubVE8Rzxbr5Qr_w46oPY/s4240/DSC06367.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHuW3Ugqe5Nnpyais5vVtCIPnrFBbM8s5BgfzU60tkDvqtVMjvw2eikh9x4umN5krUUq0RjBLv_0Otk4IKaEzgjhxcy9LuhSkRAomTmEbp9RtWo7yfjBSCeFe19eve34nFlSzW1C3uDz9DbLV-Mi-TfJmGw2Rot4QbFwfNUPmhgYn4sLrXRo1xu_BHWTs/s4240/DSC06376.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKfaI8_n9mQpiyymE2M-MA1L-qTP00f-R1xemqKtM_6RM8o6et5WKbOQDE9g-9sCdtuwcV946U5J0y3f654Qo2QsD_bO1dlcAw2QGdDQL_KwmVi103rF_ASzPTt2pYNFIlI3-KuHCb0b7BaExXXsS1lLcaoq1FmDlqne2pCWlZuekAuoyOWXf_K0HSA1U/s4240/DSC06446.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimu8oT-i4q1UoueE7xQUB0OOpSqUCe49pWPJLzils4VALufY2zzumk2QFc_5kpm6KpuDmlUDdFQYLAEvYMXpZnV20bwoyqVf_ve7swh-2uSlFoHwgDq1SEpkDzr7Vl1gViRanhImcHr0xc_FJfFyfVoYShgXDLtbpz_XLL6Da8EZZym2KGkdWJa0MapOo/s4240/DSC06423.jpg

ជំនឿសាសនារបស់ឥណ្ឌាបានទាក់ទាញភ្ញៀវទេសចរកើនឡើងខ្លាំងក្នុងឆ្នាំនេះ

0

បរទេស៖ ភ្ញៀវទេសចរបរទេសដែលបានមកទស្សនាប្រទេសឥណ្ឌានាពេលបច្ចុប្បន្ននេះគឺពួកគេមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើជំនឿអរូបីយ និងជំនឿខាងវិញ្ញាណផ្សេងៗ ដែលធ្វើឱ្យឧស្សាហកម្មរបស់ប្រទេសនេះរីកចម្រើនយ៉ាងខ្លាំង។
លោក Shivam Dwivedi ដែលរស់នៅក្នុងសង្កាត់ Prayagraj រដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា បាននិយាយថា ថ្មីៗនេះគឺមានយុវជនបរទេសជាច្រើនដែលមានអាយុប្រហែល ១៩ ទៅ ២៧ ឆ្នាំបានមកបន់ស្រន់នៅព្រះវិហារមួយក្នុងសង្កាត់នោះ យ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍ ធ្វើឱ្យជំនឿសាសនារបស់ប្រទេសនេះមានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJYbC5fkeDSTtA9fqKhPxIX38g_sBPBCaEyoTNiFuLJclLsQTSi-Ytzii-1l5kIS7T6X0tdpGRMGOoJcw4f6GXJi6V16ms8Q1XANN14iVU8t6jtwr1smzTRhuTFn2BqWMftUmzvjHrbsUCwsecdQMgdH4L918KutMH4XKrYnSfd8QurS4atvgykg4ASUQ/s1200/photo_2024-07-08_09-29-47.jpg

លោក Shivam Dwivedi បានបន្តទៀតថា យុវជនវ័យក្មេងទាំងនោះទំនងជាមាននិស្ស័យជាមួយអាទិទេព ឬព្រះដើម្បីស្វែងរកសន្តិភាពផ្លូវចិត្តលើការធ្វើដំណើរបែបផ្សងព្រេងរបស់ពួកគេ។ Dwivedi បានបន្ថែមថា ភ្ញៀវទេសចរបរទេសហាក់មិនសូវចាប់អារម្មណ៍ការដើរលេងសមុទ្រ ឬព្រៃភ្នំដូចពីមុនឡើយ។ នេះបើយោងតាមរបាយការណ៍ខែមីនាដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE South Asia ទេសចរណ៍ខាងវិញ្ញាណមានចំនួន ៦០% នៃទេសចរណ៍ក្នុងស្រុករបស់ប្រទេសឥណ្ឌា។ ឧស្សាហកម្មនេះត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ១៦.២% ហើយទំនងជានឹងឈានដល់ទំហំ ៤.៦ ពាន់លានដុល្លារនៅឆ្នាំ ២០៣៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2_POlBrSZYMLIznKrcxKhFafWxABlhX1Z4brBXuOdC72YAo5rfYx1EPxr6TzGnZ3G-B716KwfSDUWa4WZ_ktm2l80NxYYJPJlT2_Fxoq1RnVqu6SqCMbCw0CWv7huhc8dgEM7mx0zUvXF34almrlj5qUYelP8LNUcnzqeEhJjgq6fCjKK5TOfK8ixLy8/s1200/photo_2024-07-08_09-29-58.jpg

ការរីកចំរើននៃវិស័យទេសចរណ៍ខាងវិញ្ញាណបានបង្កើនប្រាក់ចំណេញនៅក្នុងឧស្សាហកម្មដែលពាក់ព័ន្ធ – រួមទាំងកន្លែងស្នាក់នៅ និងការលក់រាយ ដែលកំពុងលោតលើនិន្នាការជាមួយនឹងកញ្ចប់សុខភាព រួមទាំងការសម្រាកលំហែយោហ្គា សមាធិ ធ្វើម្ហូប និងមជ្ឈមណ្ឌលទិញទំនិញដែលវិលជុំវិញប្រធានបទទាំងនោះ។ របាយការណ៍របស់ CBRE បានកំណត់ទីក្រុងចំនួន ១៤ របស់ឥណ្ឌា ដែលរួមមាន Amritsar, Ajmer, Varanasi, Ayodhya និង Puri សុទ្ធតែជាទីក្រុងសំខាន់ៗដែលមើលឃើញការរីកដុះដាលនៃវិស័យទេសចរណ៍ខាងវិញ្ញាណ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxo9fjBY2fx9TPpfRnIGNdQZ-jR8XCw1O6fG08VI_NsRvAv0ux5qnd5pGts2DIgD5cQWkJ4ESjZVfiIBAho_PiVOs6cF-crdXNFs8UPQHTYSywPy6-ytNt6tTmKoP1YpoG85sMLOog_pbZXfxoCoGK8V_6xCh10n5EjfG1-q-w_7pLUI92_s6RcmhdDEE/s750/varansi.jpg

លោក Anshuman ប្រធាន និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE India បាននិយាយថា “ការរីកចម្រើនយ៉ាងឆាប់រហ័សនៃទេសចរណ៍ខាងវិញ្ញាណនៅក្នុងប្រទេសឥណ្ឌាកំពុងជំរុញឱ្យមានការរីកលូតលាស់នៃទីផ្សារទេសចរណ៍ផ្អែកលើជំនឿរបស់ប្រទេសនេះ”។ ដូច្នេះយោងតាមទិន្នន័យចុងក្រោយ ភ្ញៀវទេសចរប្រហែល ១០.៤៧ លាននាក់គឺសុទ្ធតែបានទៅទស្សនាតំបន់សាសនានានាក្នុងប្រទេសឥណ្ឌានៅឆ្នាំនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6Mk1aWRd5OBrdWh6FNWNfZTeZuESIONdq8Aq9w4cPv2MY6aLFvFfQoxJ4BdzcQ5u5oetDeWTW5Ps6vqB3UTKcHeU_buRRkCxJJfOfhE4SnrespS_W-LuYtEr054a6LQo8Cmn11Uq2XDuToZn-EnrSN3lwfHMMvoqmx0pOtsCjfu5hoO0qdAkrUa2ZZqk/s1170/1079-Spiritual-Tour-through-India.jpg

រដ្ឋ ចំណាយ២០០លានដុល្លារ សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

0

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីដីឥដ្ឋ តភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ស្ថិតក្នុងដំណាក់កាលសាងសង់ផែបណ្តោះអាសន្ន ដើម្បីរៀបចំឧបករណ៍ខួងគ្រឹះសសរស្ពាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFc0sRoG_bgy9zGTjP5zCWCkenMPKw2D78VdBVZzM8TtorcNAX25rFYEFcl1C60xfuTc4-dhB8M4kz58kxsBVxWCVr7KuXb90RAyHZx3yUIlXiumBLzI_yYykE7M-IDyVWrmULBCYb7oH56gJRNX9-FlwFYXEGQnkKUXiW0TW5Vc6WUgyQaDUd4-dmVmU/s843/82c0370b-40ef-495e-8441-3013794396f5.jpg

ស្ពានឆ្លងកាត់ទន្លេមេគង្គដីឥដ្ឋ-ថ្មគរ ជាប្រភេទស្ពានបេតុងដោយតួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ, តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ ព្រមទាំងសាងសង់ស្ពានអាកាសរំលងផ្លូវជាតិលេខ១ ប្រវែង ១២០ម៉ែត្រ ដោយប្រើប្រាស់ថវិការជាតិអស់២០០លានដុល្លារ និងចំណាយពេល៤៨ខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGTD_tlcZuPL3dyLQOTFJzyCBnvJCo9bULvhKozFNuNCBmN7BgSdy_OdzIaad5v2Ez0naA2-UVI2PvnktycLaGQ0EiBY9F1Z_nhZQztSNJhmRIj73NkKlfz1wPZc0QurHS9IFnTzonErhpWBgRH6fWVXi2wFjPFSnXfjCNkiZlWsQov1OaLvFoZJLPhVo/s843/34b28104-9810-427f-86dd-2314d1e2248a.jpg

បើតាមឯកឧត្ដម ស៊ុន ចាន់ថុល បានលើកឡើងថា៖”ក្នុងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវសាងសង់ស្ពានមួយកន្លែងនៅតំបន់ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដើម្បីឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅតំបន់ល្វាឯម ខេត្ដកណ្ដាល ដែលក្បែរនឹងផ្លូវក្រវាត់ ក្រុងទី៣។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxEpYHaya7Wgzk5JRUF86jBwiB0dBxl2p5bDsbktgpAwwCPL0r5PqfqPpwN6tVwMZbGOqEJ9vJvwrOdf8utweUmYgqUB23MtRMhQCXXVBuw3J8V0aCjOS3i957AB4ARWz-Wl7gPidhy62QtjhC9X9JJkwleP0e8dnbkBW2PsyiySWF5V75N9Vdi9JCiW4/s1280/121059.jpg

គួរបញ្ជាក់ថា ផ្លូវល្បឿនលឿន ជាថវិកាផ្នែកឯកជនគ្រោងចំណាយអស់ប្រហែល ១៤០០លានដុល្លារ ដោយឡែកស្ពានតភ្ជាប់ផ្លូវល្បឿនលឿនជាថវិការរដ្ឋគ្រោងចំណាយប្រហែល ២០០លានដុល្លារ ក្រោយការសាងសង់ ពលរដ្ឋធ្វើដំណើរដោយមិនចាំបាច់បង់ប្រាក់នោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzqLnEa-xkroKEoMXwELIcki1X7Y-ecvh7dDB-WWNh_Hnnl_0zDuDQEI-KX0Ceiwkw_hPbU1B3osGx7WR-Q2O78AikLl1d6MNCIE5VTzCyXsvGTR128fKx85wdljVd_MGhudSCLJAxsTnJ1_5Mfm-pEA2R5FQIgm2t2Iya6g5GOSs0U_nyaAMmFHrEShs/s1024/bridge-news-1024x682.jpg

ខ្នងផ្សារនារដូវវស្សាឆ្នាំនេះ កំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនិយមបោះតង់!

0

ខ្នងផ្សារ ប្រៀបបានទៅនឹងឋានសួគ៌ក្រោមមេឃ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលទីនោះគឺជាទីតាំងប្រសព្វគ្នារវាងមុំ៣ ភ្ជាប់ខេត្តបីគឺកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib_XkZY4zy86tzseR7dJfOWjZe1isGtLzPQEpexZSMA-8jtoDzgFzNSoksnNfTPJDSeUDVRtxkxF6V78k7mqpTrU81nzn2Z9l794_k2c1COSAfHwJqvPsOygGQ39eeHwHvuOV0CeACESITKTUXLAjN7BnmRRemAAMJ97qCqjjM-9l8IAoMVNEOkxjSkx8/s2048/441871002_435944379196927_8695711388997017842_n.jpg

ខ្នងផ្សារ នេះគឺជាពាក្យដែលចាស់ៗហៅតាំងពីយូរណាស់រហូតមកដល់សព្វថ្ងៃ ហើយនៅឆ្នាំ១៩៩៣ ឬមុនឆ្នាំ១៩៩៣ សម័យខ្មែរក្រហមនៅទីនេះគឺជាទីតាំងលក់ដូរទំនិញតិចតួចជាលក្ខណៈគ្រួសាររបស់បងប្អូនអ្នកភូមិដែលរស់នៅទីនេះ ទើបគេហៅទីនេះថា ខ្នងផ្សារ ផ្សារនេះគឺជាផ្សារលក់ដូរ មិនមែនឈឺផ្សា ផ្សាដែក ឬខ្នងសា នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDga3nAhHlCg1auoelJY7rt_7_MIHM24zRiCVh-5Jop2iZXucg1gpa2rI2nhRTFBv1CvCzAK75ImOHhikfJEmmTfNt0NHwjYWOfE0313A3UktdVF1nSWcC_ImCKdCWBcQ0lCaCLEyUvbX1PC07G8EIbDs7K3clw5PaHcL6TEFmSBeOQLkNTlN477iUzFg/s2048/441896975_435944389196926_3011965024198049379_n.jpg

នៅពេលដែលភ្ញៀវទេសចរបានឡើងទៅដល់លើកំពូលភ្នំ នឹងអាចគយគន់ពីទិដ្ឋភាពធម្មជាតិដ៏ខៀវស្រងាត់ គ្របដណ្តប់ដោយវាលស្មៅបៃតងខៀវខ្ចី ក៏ដូចជាស្រូបយកនូវជំនោរទឹកសន្សើម និងអ័ព្ទផ្សែង ខ្យល់ត្រជាក់នាព្រឹកព្រលឹមស្រាងៗ ជាពិសេសនៅក្នុងរដូវវស្សារ ធានាថានឹងទទួលបាននូវបរិយាកាសដ៏វិសេសវិសាលបំផុត។ នៅទីនោះគឺវាសាកសមបំផុតសម្រាប់អ្នកដែលស្រលាញ់ដំណើរកម្សាន្តបែបផ្សងព្រេង ព្រៃព្រឹក្សា និងចង់ទទួលបានបទពិសោធន៍ថ្មីៗពីការឡើងភ្នំធានាថាមិនខកបំណងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfRzANVsTyCjVlAOveHQFNqKTB7sW13GmANt9QSVls6sikeBTctzB1ZGQmC7-x-lqeevui58gOM_6FUmpOOMJRZRxir23QSv7HIuRQV0z1aWBcYxwK4d7j11WFNQPwGx1PHdCs37ZiQsFxnDtSBYbmpDMLU_O89IQE6rkoA6KZeLY3vag4tOugbuTs4J4/s2048/441872809_435944335863598_6000975876357273891_n.jpg

បើយោងតាមរូបភាពចែកចាយពីបណ្តាញសង្គម នារដូវវស្សារឆ្នាំនេះខ្នងផ្សារហាក់ទទួលបានបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសង្កេតឃើញថា ភ្ញៀវទេសចរជាច្រើនបាននាំគ្នាសម្រុកទៅបោះតង់គយគន់ទេសភាពនៅលើខ្នងផ្សារនេះជាជួរៗតែម្តង។ ខណៈក៏បានលើកឡើងជាមតិសរសើរព្រោងព្រាតពីភាពល្អឯកនៅលើកំពូលភ្នំមួយនេះ ដែលបង្កើតជាអនុស្សាវរីយដែលមិនអាចបំភ្លេចបាន ទៅហើយនឹកចង់ទៅម្តងទៀតគ្រប់ៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiATg02V8p53LXNAbRkf3ouBRjNa8rt21dsyK2zPIvsDBbRjDjxs45iXOiBY1vDCYAgd-R8_dTDGbYwpf6km-4IqL6udhoUEZnqhUDdV0RTatapIRH5Lfp2smmIm2YC2uPnJXy_deuS5jL47fiCnrxAc5h6Teo8KfSx4WKGKhYUfgmLtPHB_LziMUNtvuo/s2048/441887185_435944345863597_3624048426176586586_n.jpg

ចំពោះផ្លូវឆ្ពោះទៅកាន់ខ្នងផ្សារនេះវិញ គឺយើងត្រូវធ្វើដំណើរកាត់តាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ បន្ទាប់ពីឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូ រួចបត់តាមស្តុប តេលា (ច្បារមន) ទៅស្តាំ ប្រមាណ១គីឡូ យើងនឹងឃើញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅ ឱរ៉ាល់ ។ បត់ចូលតាមច្រកឱរ៉ាល់ (ផ្លូវ៤៤) ប្រហែល ៥០គីឡូ យើងនឹងដល់រង្វង់មូលឱរ៉ាល់ រួចយើងបន្តដំណើរទៅមុខ តាមផ្លូវលំ ប្រមាណ ៣៥គីឡូ ដោយជិះកាត់ តេទឹកពុះ យើងនឹងទៅដល់ ភូមិរលាក់កងជើង ដែលជាភូមិនៃភ្នំខ្នងផ្សារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJzc4MEhgWSl2I7BuUddXfJgOOk5Fhvb3hyphenhyphenDBbjb-dhJt7a_stE_ovrzwj1kKZXgcqLyWKMH1VNhTxfeaUyuX-VWRe9nNpqmHRi5vn6qZP7CL9MN68nfYekYV8TY2Zk1-tuVv0T1IdhOUyFZCr5aQSutx1fygYLpw8DX_sN_Z7YzS8lfuoOLgLVBYQG1U/s2048/441923055_435944402530258_5547628316510406591_n.jpg

រូបភាព៖  Everlasting Trip

រមណីយដ្ឋានបុរេប្រវត្តិភ្នំក្បាលរមាស បានក្លាយជាគោលដៅទេសចរកីឡាឡើងជញ្ជាំងភ្នំដ៏ទាក់ទាញបំផុត!

0

រមនីយដ្ឋានបុរេប្រវត្តិភ្នំក្បាលរមាស ត្រូវបានគេស្គាល់ថាជា ភ្នំក្បាលរមាស ឬភ្នំនាងសេដាឱន ដែលមានទីតាំងស្ថិតនៅក្នុងភូមិបុះត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត និងមានចម្ងាយប្រមាណ ៨ គីឡូម៉ែត្រពីរង្វង់មូលធូរេន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGvFQ_PQ5aXpLKO85Y09znxMMBKuD2LJ2pr-64hEHvU7RK7QnpGNBgnxZlvA4UjUUvpxAloi_A2YvqSsj8_JIn8EhR2O4B2MwY3Ekcw-_g1AX3-PgJe65qcDBWEaaNxVSePRIl5RCqQDd_reAJquftrRnLa7jrJ0MYvB_FAuRsGTrqqkvo437H_rNby9A/s1142/449334700_455938120701815_2087573553993174594_n.jpg

ភ្នំក្បាលរមាស មានអាយុកាលប្រហែលមុនគ្រឹស្កសករាជ ៥០០០ ឆ្នាំមកហើយ និងជាភ្នំដែលមានប្រវត្តិដ៏យូរលង់មួយ យោងទៅតាមការសិក្សាស្រាវជ្រាវអំពីវត្ថុបុរាណដែលនៅទីនោះ។ ផ្អែកតាមគំនូសស្នាមបានបង្ហាញថាប្រាសាទនេះត្រូវបានកសាងក្នុងរូងភ្នំ ហើយប្រជាជនមានជំនឿថាវាជាកន្លែងដ៏សក្ត័សិទ្ធមួយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif91SyotD_GNroy9gJPyNv-sjAWyEUDEj8NVRXN7Nnqk1T1wk5qZZWoru_d7NQQ7pSXcvTAG3nOvDSBKrfIeoian6RBxg-DsNbOvKbCuSoTHRX-Pb-zCXqR5UnWEVxJNdZVU0XGRE0hgaVAqDFgG-6UU0VhIe0FsaGtNSznHPQ1DYtAozBGsA2N3uBSFo/s1280/449455090_455938204035140_1514865133968794446_n.jpg

នៅទីនោះ ភ្ញៀវទេសចរក៏អាចរីករាយជាមួយនឹងសកម្មភាពជាច្រើនដូចជា ទស្សនារូងភ្នំ ប្រាង្គ ប្រាសាទបាក់បែក ថ្មផូស៊ីល ការឡើងដើរឆ្លងតាមជ្រលងភ្នំដោយខ្សែកាបសុវត្ថិភាព ការសម្រូតខ្លួនចុះពីកំពូលភ្នំ ការឡើងជញ្ជាំងថ្មជាដើម។ បន្ថែមពីនេះ នៅលើកំពូលភ្នំ អ្នកក៏អាច គយគន់ទេសភាពនានាដូចជា ចម្ការម្រេច ភ្នំបូកគោ និងទេសភាពខេត្តកែបផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdb-slxgMVuzMy89tIvyqgz20c443z0vTKTUTNdr-ZmSWJyuNX7JBqrSpIZFre-RjQ3kPyX7q6VcCrF7ybjhoHpt8wHqbfLj-uy6CZJeoRkBbghDaoc5OPeHcLoJA68czjrsbrScNQ0fcX8gQ7sDfQHWI1kSEroz0D9rWMpZzmrjC4dNa5kAE-fwGtURo/s2048/449464715_455938247368469_4203270610202646628_n.jpg

យ៉ាងណាមិញ បច្ចុប្បន្ននេះ រមនីយដ្ឋានបុរេប្រវត្តិភ្នំក្បាលរមាស កំពុងតែទទួលបាននូវការចាប់អារម្មណ៍កាន់តែខ្លាំងឡើងបន្ថែមទៀត បន្ទាប់ពីកីឡា ទេសចរណ៍ឡើងជញ្ជាំងភ្នំត្រូវបានបង្កើតឡើង។ ខណៈក៏ទទួលបាននូវការគាំទ្រយ៉ាងច្រើនផុសផុលក្នុងចំណោមភ្ញៀវទេសចរទាំងជាតិនិងអន្តជាតិ ដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេងនិងចង់ទទួលបានបទពិសោធន៍ថ្មីៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR4Xqx0xIYQmUJeXkt7IPOXuvO89-u8bzeZQuDcUPZcqI_jbaMtZSupVuWAv7Jhfz5Nyr_c7jYWOIufMnoGME97ql_80dP8HKK0e9EHkVsUTb7LAMGD58Oj2-WKIdMq_4UB0Q1gQZUQVsH_0iMHUt50HqYdDJor01t7eK__n6V7l_WWQvOTovPpp388rI/s970/5f8fb984370d2_1603254660_medium.png

បើយោងតាមការបញ្ជាក់ពីលោកអ៊ឹម ច័ន្ទសោធន អភិបាលនៃគណៈអភិបាលស្រុកទឹកឈូ ខេត្តកំពត កាលពីពេលថ្មីៗនេះបានឲ្យដឹងថា បច្ចុប្បន្ន ផ្លូវទៅកាន់ភ្នំនេះ កំពុងស្ថាបនាជាផ្លូវបេតុង កៀកនឹងរួចរាល់នៅចុងឆ្នាំនេះហើយ ដែលនឹងបង្កនូវភាពងាយស្រួលដល់បងប្អូនដែលមានបំណងចង់ទៅកម្សាន្តនៅរមនីយដ្ឋាននេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXGkOJ1fpWTzKBB5T3VciDLYU8WR_Z_levpZAJAUYIc09rBC8z78EiExuV9YtNfZE6iQz86cPxLDZX6gQbDLmmOdCAYzVeQxUcvY9tWYh-gul2MNx6AYm0ZKAdDZalTuyR8ghMkY0zP2T7tW6WtNJT-vZR4DCEEs1CwpretPEjp5BL7OiLyeEPd3za4HA/s2048/5cce9894eee27.jpg